ព័ត៌មានទាន់ហេតុការណ៍៖
'

ឪពុកម្ដាយធ្វេសប្រហែសទុកកូនអាយុ២ឆ្នាំរត់លេងលង់ទឹករណ្ដៅបង្គន់ស្លាប់

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់នៅក្នុងរណ្តៅបង្គន់ខាងកើតផ្ទះចម្ងាយ១០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិត្រពាំងត្រសក់ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះផល ណាផាត់ អាយុ២ខួបមានម្ដាយឈ្មោះខួយ សុីនួនអាយុ៣៦ឆ្នាំ មុខរបរកសិករ និងមានឪពុកឈ្មោះឡេន សាផាន អាយុ៣៥ឆ្នាំនៅភូមិត្រពាំងត្រសក់ ឃុំម្រាម ស្រុករមាសហែក ... Read More »

ខ្លោចចិត្តអាណិត អោក សុម៉ារីម៉ា មិនទាន់ទាំងដង្ហើមនិងមិនអាចមកចូលរួមបុណ្យសពម្តាយបាន

ភ្នំពេញ៖ ម្តាយបង្កើតរបស់ក្រុមតារាចម្រៀងស្រី ត្រកូល”អោក” អ្នកស្រី ទីវ សោភណ្ឌ បានបាន​ទទួល​មរណភាព​ដោយ​សារ​រោគាពាធកាលពីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្កដា ២០២០។ អ្វីដែលធ្វើឲ្យអ្នករួមអាជីពសោកសម្រេងខ្លោចចិត្តអាណិតកូនស្រីគឺអ្នកនាង អោក សុម៉ារីម៉ា នោះគឺនាងកំពុងតែរស់នៅសហរដ្ឋអាមេរិក និងមិនអាចមកទាន់ដង្ហើម ... Read More »

ពលរដ្ឋជាង​១០លាននាក់បានជាសះស្បើយពីកូវីដ​-១៩​

ពិភពលោក៖ គិតមកដល់វេលាម៉ោង​៧ព្រឹកថ្ងៃទី​២៧ ខែកក្កដា នៅទូទាំងពិភពលោក​មានពលរដ្ឋជាង ១០លាននាក់បានជាសះស្បើយពីកូវីដ​-១៩​​។ ជាមួយគ្នានោះក៏មានចំនួនអ្នកស្លាប់កើនឡើងជាង​​៦៥១ពាន់នាក់ផងដែរ​ ក្នុងនោះអាមេរិកមានអ្នកស្លាប់ច្រើនជាងគេ គឺរហូតដល់ទៅ​ជាង ១៤៩ពាន់នាក់​។ បន្ទាប់ពីអាមេរិកគឺប្រទេសប្រេស៊ីលមានអ្នកស្លាប់ជាង​៨៧ពាន់នាក់ ។ អ្វីដែលគួរឲ្យបារម្ភនោះគឺ​ក្នុងរយៈពេល​៣ថ្ងៃ​​ចំនួនអ្នកឆ្លងនៅលើពិភពលោក​មានរហូតដល់ជាង​១លាននាក់ គឺជាចំនួនយ៉ាងច្រើន​មិនធ្លាប់មាន។ ជាមួយគ្នានេះដែរនៅទ្វីបអាស៊ី ក៏មានករណីឆ្លងកើនឡើងខ្ពស់នៅប្រទេសជាច្រើន ក្នុងនោះមានឥណ្ឌាជាដើម។ ... Read More »

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុងនៅស្រុកពញាឮ

ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង រួមទាំងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង៥៧នាទីយប់ ស្ថិតក្នុងភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឮ​ ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ៖ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យលេបត្របាក់មានទំហ៊ំ៦x៩ម៉ែត្រ ... Read More »

ស្លាប់១នាក់គេចខ្លួនម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវកៅស៊ូ

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវកៅស៊ូ រវាងអ្នកជិះម៉ូតូឆ្លងកាត់ផ្លូវ និងធ្វើដំណើរតាមផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកភាគីម្ខាងគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ... Read More »

Juventus គ្រងជើងឯកលីគកំពូលអុីតាលី Serie A ជាលើកទី៩ជាប់ៗគ្នា ទោះសល់២ប្រកួតទៀតចប់រដូវកាល

កីឡាអន្តរជាតិ៖ ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមភ្ញៀវ Sampdoria ក្នុងលទ្ធផល២ទល់០កាលពីរាត្រីថ្ងៃទី២៦ កក្កដា ម្សិលមិញ ដោយបានដាច់ពិន្ទុក្រុមលេខ២ ធ្វើឲ្យក្រុមមួយនេះឈ្នះជើងឯកលីគកំពូលអុីតាលី Serie Aជាលើកទី៩ជាប់ៗគ្នា បើទោះបីនៅសល់២ប្រកួតទៀតចប់រដូវកាលក៏ដោយ។ ២គ្រាប់របស់ក្រុមសេះបង្កង់ Juventus រកបានដោយខ្សែប្រយុទ្ធឆ្នើម ... Read More »

Manchester United និង Chelsea មានកៅអីក្នុងក្របខ័ណ្ឌChampions League ក្រោយឈ្នះគូប្រកួតថ្ងៃបិទរដូវកាលយប់មុិញ

កីឡាអន្តរជាតិ៖ក្រុមបិសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea បានឈ្នះគូប្រកួតរៀងៗខ្លួនកាលពីយប់មុិញ ដែលជាការប្រកួតបិទបញ្ចប់រដូវកាល២០១៩-២០២០ ដោយទទួលបានកៅអីទៅលេងនៅក្របខ័ណ្ឌកំពូល Champions League រដូវកាលក្រោយ។ ក្រុមបិសាចក្រហមបានយកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City ជាមួយនឹងជ័យជម្នះ ២ទល់០ ... Read More »

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម២នាក់លួចលុយ២.០០០ដុល្លារកាលពីជិតមួយខែមុន

ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញបានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ករណីលួចលុយ២.០០០ដុល្លារនៅក្នុងផ្ទះសំណាក់កាលពីជិតមួយខែមុន។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២០ នៅ​ចំណុច​ផ្លូវ​លេខ៩០ កែង​ផ្លូវព្រះស៊ីសុវត្ថិ ភូមិ​១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង២រូបនេះ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ ... Read More »

ក្លិប Flamengo កំពុងសម្លឹងមើលបេក្ខភាពសម្រាប់តួនាទីគ្រូបង្វឹកដែលកំពុងនៅទំនេរ

កីឡាអន្តរជាតិ៖ ក្លិប Flamengo បាននិងកំពុងកំណត់បញ្ជីឈ្មោះលោកDomenec Torrent សញ្ជាតិអេស្ប៉ាញ និងលោកCarlos Carvalhal សញ្ជាតិព័រទុយហ្គាល់ជាបេក្ខជនសំខាន់សម្រាប់តំណែងជាគ្រូបង្វឹកដែលក្លិបកំពុងទំនេរ ។ នេះបើយោងតាមរបាយការណ៍សារព័ត៌មានក្នុងប្រទេសប្រេស៊ីលនៅព្រឹកថ្ងៃចន្ទ ទី២៧ កក្កដានេះ។ ទីភ្នាក់ងារសារព័ត៌មាន Gazeta Esportiva ... Read More »

ជិះម៉ូតូឈប់មុខផ្ទះមិនដកសោរម្ចាស់យកអីវ៉ាន់ចូលក្នុងផ្ទះចេញមកវិញចោរជិះយកបាត់

ខេត្តស្វាយរៀង៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿងត្រូវបានជនសង្ស័យមិនស្គាល់មុខលួចកាច់សោរជិះយកទៅបាត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីម្ចាស់ម៉ូតូឈប់ហើយដើរចូលក្នុងផ្ទះធ្វេសប្រហែសមិនដកសោរចេញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០ឆ្នាំ២០២០ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាម្ចាស់ម៉ូតូមានឈ្មោះឈិន កំសាន្ត ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកសិក មានស្រុកកំណើតភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល ដោយបច្ចុប្បន្នផ្ទេរមកស្នាក់នៅភូមិសាលាស្រុកចាស់ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តរេចង្កូតជ្រុលទៅបុករះម៉ូតូចំនួន៣គ្រឿង

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តមួយគ្រឿងរេចង្កូតជ្រុលទៅបុករះម៉ូតូចំនួន ៣ គ្រឿងរងការខូចខាតរួមទាំងរបួសបុរសម្នាក់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ០០ នាទីរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវទួលពង្រ (ផ្លូវ ៥០ម៉ែត្រ)ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ... Read More »

អាវុធហត្ថរាជធានីឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងក្នុងខណ្ឌចំការមន​ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ភ្នំពេញ​ ៖​ ទីតាំងហ្គេមបាញ់ត្រីដ៏ធំ​យីហោ​(មណ្ឌលកំសាន្តអធិរាជ​) មួយកន្លែងស្ថិតនៅជាប់ផ្លូវលេខ៧៨​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ​ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន​ ឆ្មក់បង្ក្រាបជាលក្ខណះទ្រង់ទ្រាយធំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអ្នកដំណេីរកាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០​។ ​ ... Read More »

ប្រេីប្រពន្ធមិនបានដូចបំណងធាក់មួយជេីងបណ្តាលឲ្យរងរបួសធ្ងន់ហេីយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖បុរសម្នាក់មកពីផឹកស៊ីជាមួយមិត្តភក្តិស្រវឹងក៏បានចូលដេកក្នុងខ្ទមក្នុងការដ្ឋានសំណង់លុះភ្ញាក់ឡេីងក៏ប្រេីប្រពន្ធឲ្យដងទឹកឲ្យផឹកតែប្រពន្ធមិនទៅក៏កេីតចិត្តខឹងធាក់មួយជេីងបណ្តាលឲ្យប្រពន្ធដួលប្រកាច់ភ្លាមនោះក៏នាំយកទៅមន្ទីរពេទ្យតែដោយអកុសល់ក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ២០នាទីរសៀលថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុខ ... Read More »

រដ្ឋ​Victoria ប្រទេសអូស្ត្រាលីមានករណីស្លាប់ដោយកូវីដ-១៩កើនខ្ពស់បំផុត

អន្តរជាតិ៖រដ្ឋVictoria ដែលជារដ្ឋដែលមានពលរដ្ឋច្រើនលំដាប់ទីពីររបស់ប្រទេសអូស្ត្រាលី នៅថ្ងៃ ទី​២៦ ខែកក្កដា នេះមានករណីស្លាប់ដោយកូវីដ-​១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន​។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Daniel Andrews អភិបាលរដ្ឋVictoria បានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-​១៩​ក្នុងថ្ងៃទី​២៦នេះមានដល់ទៅ​៤៥៩នាក់ ជាថ្ងៃទីពីរហើយមានអ្នកឆ្លងច្រើនក្នុងរដ្ឋនេះ។ ជាមួយគ្នានេះដែរក៏មានករណីស្លាប់ ... Read More »

វេណេហ្ស៊ុយអេឡាត្រៀម បណ្តឹងឧទ្ធរណ៍ទាមទារអង់គ្លេសសងមាសវិញ

អន្តរជាតិ៖ មាសមានតម្លៃជាង​១ពាន់លានដុល្លារ ​របស់វេណេហ្ស៊ុយអេឡា ផ្ញើនៅធនាគារអង់គ្លេស មិនត្រូវបានប្រគល់សងរដ្ឋាភិបាល របស់លោក Maduro នោះឡើយ។ ទាំងនោះហើយ​បានជា​វេណេហ្ស៊ុយអេឡា​ត្រៀមបណ្តឹងឧទ្ធរណ៍នៅសប្តាហ៍ក្រោយ។ ធនាគារជាតិវេណេហ្ស៊ុយអេឡា ​(BCV) បានប្រកាសថា នឹងបន្តតវ៉ា តុលាការទីក្រុងឡុង​ដុង ដែលមិនព្រមសងមាសដល់វេណេហ្ស៊ុយអេឡា​វិញ។ តុលាការអង់គ្លេស​បាន​សម្រេចផ្តល់សិទ្ធ ... Read More »

ចង់បានលុយច្រើនពីអ្នកជំងឺហួសហេតុ! លោកគ្រូពេទ្យខ្មែរម្នាក់ ឈ្មោះណុប សារិទ្ធ ស្រុកព្រៃកប្បាស ខេត្តតាកែវ យកលេសពិនិត្យអ្នកជំងឺឲ្យបានច្រើនមុខ ត្រូវអាជ្ញាធរនឹងមន្ត្រីជំនាញចុះបិទភ្លាមៗ

ភ្នំពេញ៖ បន្ទាប់ពីមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះពីសកម្មភាពលោកគ្រូពេទ្យម្នាក់ ដោយសារតែចង់បានលុយពីអ្នកជំងឺហួសហេតុពេក ក៏យកលេសពិនិត្យអ្នកជំងឺឲ្យបានច្រើនមុខ ដើម្បីគិតប្រាក់ឲ្យបានច្រើន ។ បើទោះបីអ្នកជំងឺនោះឈឺបន្តិចបន្តួចក្តី ។ យោងតាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក បានបញ្ជាក់កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ ដោយមានលិខិតពិនិត្យជំងឺទូទៅ របស់ពេទ្យឯកជនមួយត្រូវបានមហាជន និងអ្នកជំនាញ ... Read More »

បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍បន្តកើតឡើងនៅអាមេរិក

អន្តរជាតិ៖ ក្រុមបាតុករនៅទីក្រុង Seattle នៅថ្ងៃទី​២៥ ខែកក្កដា (ពេលវេលាអាមេរិក) បានបន្តធ្វើបាតុកម្ម ហើយគប់ដបទឹក ដុំថ្ម …ទៅលើកម្លាំងសន្តិសុខ​​។មិនតែប៉ុណ្ណោះក៏មានការដុតបំផ្លាញរថយន្ត និងការដ្ឋានសំណង់ផងដែរ។ កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស​៤៥នាក់ដែលបង្កហិង្សា​ រារាំងក្រុមសមត្ថកិច្ចបំពេញការងារ។​ ​ តាមការលើកឡើងរបស់មន្ត្រីសន្តិសុខនៅក្នុងតំបន់​ ភាគច្រើនកម្លាំងប៉ូលិសទើបតែចូលធ្វើការវិញ ... Read More »

នាយសង្កាត់ជលផល ទើបផ្លាស់ប្តូរពីស្រុកក្រគរភ្លាមបង្រ្កាបភ្លែត

ខេត្តពោធិ៍សាត់ ៖​ មិនទុកយូរចាំស្អែកទេ​ ក្រោយ​ផ្លាស់ប្តូរតំណែងមកកាន់ជានាយ​សង្កាត់រដ្ឋបាលជលផលក្រគរ និងកណ្ដៀង ចុះ បង្រ្កាបបាន១ករណីដើម្បីសាកល្បង ខណៈល្បីថាបទល្មើសកើតមានច្រើនក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ជាក់ស្ដែង លោក នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងដឹកនាំមន្រ្តីជំនាញក្រោមឱវាទ រួមសហការយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទប្រភេទឧបករណ៍ប្រឹស១០០ ... Read More »

គណៈមេធាវី​កម្ពុជា​ ដាក់ទណ្ឌកម្ម​វិន័យ​ មេធាវី​ តូ​ វីរៈ​

ភ្នំពេញ៖ បើយោងតាម​សេចក្ដី​សម្រេច​របស់​ គណៈមេធាវី​កម្ពុជា​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ បានអោយដឹងថា​ ៖ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា ... Read More »

ក្មេងស្រីដែលស្ត្រីកំណាចយកកាំបិតចុងស្រួចឆូតផ្ទៃមុខ ចេតនាសម្លាប់ បានធូរស្រាលមុខរបួសហើយ

ភ្នំពេញ៖ ក្មេងស្រីដែលរងគ្រោះដោយសារស្រ្ដីកំណាចម្នាក់​បានយកកាំបិតចុងស្រួចឆូតផ្ទៃមុខ ក្នុងចេតនាទុច្ចរិតសម្លាប់ នោះបានជាស្នាមរបួសធូរស្រាលហើយ។ កុមារខាងលើមានការអាណិតអាសូរពីប្រជាពលរដ្ឋ ខណៈស្ត្រីរូបនោះសងសឹក ជំនួសកូនទាំងគ្មានសីលធម៍ គុណធម៍ ជាមនុស្សរស់នៅក្នុងសង្គមនោះ។ សូមរម្លឹកថា៖ លោក​ ឆឹម​ ឫទ្ធី​ ចៅក្រម​ស៊េីបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានចេញដីកា​បង្គាប់​អោយឃុំខ្លួន​ ... Read More »

ចៅក្រមសាលាដំបូងខេត្តកណ្ដាលចេញដីកាឃុំខ្លួនជនសង្ស័យ៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នបន្ទាប់ពីនគរបាលខេត្តកណ្ដាលចាប់ខ្លួនបានក្នុងករណីធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង បញ្ជាការដ្ឋានអង្គរក្ស

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ ត្រូវបានលោក ហេង​ផល្លា​ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកណ្ដាល​ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តកណ្ដាលជាបណ្ដោះអាសន្ននៅរសៀលថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២០នេះ ក្រោយពីជនសង្ស័យទាំង៣នាក់ ត្រូវនគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី២៣ ខែកក្កដា​ឆ្នាំ២០២០​ ចំណុចតូប ... Read More »

ចែកផ្លូវដេីរជាមួយប្រពន្ធត្រឹម៣ខែ​ សង្ស័យ​ទ្រាំមិនបានជូរមាត់ពេក​ លួងលោមសុំរួមរស់ជាមួយគ្នាវិញមិនព្រម ប្ដីវាយទាត់ធាក់ ទះ ដាល់ប្រពន្ធរងរបួស

ខេត្ត​សៀមរាប​ ៖​ ជាងភ្លេីងមួយរូបបាន​ប្រេីអំពេីហិង្សាដោយយកបន្ទះឈេីវាយលើក្បាលជនរងគ្រោះជាប្រពន្ធដែល​ទេីបចែកផ្លូវគ្នា៣ខែថ្មីៗ​ បណ្តាល​ឲ្យនាងបែក​ក្បាលហូរឈាម ថែមទាំង​ចាប់បោច​សក់ ទះកំផ្លៀង និងដាល់លើផ្ទៃ​មុខជាច្រើនដៃ​ ព្រោះខឹងលួងលោម​ សុំរួមរស់ជាមួយគ្នាវិញបរាជ័យ​ ។ តាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ អំពេីហិង្សានេះកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ... Read More »

អតីត​នាយករដ្ឋមន្ត្រី​ថៃលោកស្រី យី​ង​ឡាក់ ទទូចឲ្យ​អង្គភាព​ប្រឆាំង​ពុករលួយ​ថៃ​ ផ្តោត​ការងារ​រដ្ឋាភិបាល​បច្ចុប្បន្ន ជាង​សើរើ​សំណុំរឿង​លោកស្រី​

អន្តរជាតិ៖ យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង គឺលោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បានចេញមុខប្រតិកម្មតាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ដោយចោទ​ជា​សំណួរ​ថា៖ ​តើ​ហេតុអ្វី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុករលួយអនុវត្ត​នីតិវិធី​យ៉ាង​ឆាប់រហ័ស​ក្នុង​បទចោទប្រកាន់​លោកស្រី​ដល់​ពីរ​សំ​ណុរ​រឿង ទាំង​ចំពោះមុខ​គណៈកម្មាធិការ​នេះ មានរឿង​ច្រើន​លើ​សកម្មភាព​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ​។​ មិនតែប៉ុណ្ណោះអតីត​នាយករដ្ឋមន្ត្រី​ថៃរូបនេះ បាន​ទទូច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថៃ​ផ្តោត​ការយកចិត្តទុកដាក់ ... Read More »

ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ គួរចាប់អារម្មណ៍នូវចំណុច៥យ៉ាង ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្តល់ជាជំនួយស្មារតី

ភ្នំពេញ៖ បើចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ ចាប់អារម្មណ៍នូវចំណុច៥យ៉ាង ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្តល់ជាជំនួយស្មារតី ពិតណាស់គ្មានអយុត្តិធម៌សង្គមឡើយ។ ខាងក្រោមនេះជាចំណុចណែនាំ​ ៥​ចំណុច​ របស់​ លោក កេីត​ រឹទ្ធ​ រដ្ឋមន្ត្រី​ ក្រសួងយុត្តិធម៌​ ... Read More »

កូនប្រេីថ្នាំលេីសកម្រិត​ ដុតផ្ទះម្តាយតេីបានអ្វីជ្រកទៀត

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបែកថ្នាំ ១នាក់ ដើម្បីនាំយកទៅអធិការដ្ឋាននគរបាលអនុវត្តច្បាប់ បន្ទាប់ជននេះបានដុតបំផ្លាញផ្ទះម្ដាយឆេះអស់ទាំងស្រុង ។  ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យបែកថ្នាំបន្ទាប់ដុតបំផ្លាញផ្ទះម្ដាយខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ ៖០០នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ

ភ្នំពេញ ៖នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឆ្លៀតពេលចុះទៅពិនិត្យការងារសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញជាថ្មីម្ដងទៀត ដើម្បីជំរុញឲ្យក្រុមជាងប្រឹងប្រែងស្ថាបនាឲ្យបានឆាប់រួចរាល់តាមការកំណត់ និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេស។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យនិងជំរុញការងារជាប្រចាំឃើញថា អគាររដ្ឋបាលប្រណីតរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញមួយនេះលេចចេញជារូបរាង90%ហើយ ... Read More »

នាយករដ្ឋមន្រ្តី​វៀតណាម ស្នើ​ឲ្យរដ្ឋាភិបាល​នូ​វែ​លសេ​​ឡង់​ បើកចំហ​ទីផ្សារ​របស់ខ្លួន​ សម្រាប់​វៀតណាម​ឲ្យ​កាន់តែ​ទូលាយ

អន្តរជាតិ៖ កាលពីខែកក្កដាថ្មីៗកន្លងទៅនេះ ជា​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​វៀតណាម​ ជាមួយនឹងប្រទេស​នូវែលសេឡង់ បានធ្វើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពិសេស​លើ​ផលិតផល​កសិកម្ម និង​ការកសាង​អត្តសញ្ញាណ​ពាណិជ្ជកម្ម​។ ហើយរដ្ឋាភិបាល​វៀតណាម បានស្នើ​ត្រង់ៗ​ទៅកាន់​រដ្ឋាភិបាល​នូ​វែ​លសេ​​ឡង់​ឲ្យ​បើកចំហ​ទីផ្សារ​របស់ខ្លួន​ សម្រាប់​វៀតណាម​ឲ្យ​កាន់តែ​ទូលាយ ​។ ដោយវៀតណាម រំពឹងថា​រដ្ឋាភិបាល​ទាំងពីរ នឹង​អាចធ្វើ​កិច្ចសហប្រតិបត្តិការ​​​កាន់តែ​សម្បូរបែប​ តាម​ក្របខណ្ឌ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​។​ ... Read More »

កម្មវិធីផ្ទះទេវតាប្រគល់ផ្ទះចំនួន ០៣ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយាលោក ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះទៅ ប្រគល់​ផ្ទះទេវតា​ចំនួន​០៣ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលពិធីនេះក៏មានការចូលរួមពី សំណាក់អាជ្ញាមូលដ្ឋានផងដែរ។ ... Read More »

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានចុះត្រួតពិនិត្យ និងលុបបំបាត់ទីតាំងដេប៉ូសំរាមអនាធិបតេយ្យក្នុងមូលដ្ឋាន

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានជំរុញឱ្យអភិបាលខណ្ឌទាំង១៤ចុះណែនាំក្រុមអាជីវករលក់ដូរតាមបណ្ដាវិថីតូចធំមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឱ្យប្រកបអាជីវកម្មរំលោភលើចិញ្ជើមផ្លូវលើសពី១ភាគ៣នៃ ចិញ្ជើមផ្លូវឡើយ និងណែនាំឱ្យចូលរួមថែរក្សាអនាម័យទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សោភណភាពទីក្រុង និងរក្សាទុកចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ជនពិការធ្វើដំណើរ។ ជាក់ស្ដែង នាយប់ថ្ងៃ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយនារី និងមាតា ជនជាតិភាគតិច សួយ ជិត ៤០០នាក់ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ... Read More »