ព័ត៌មានទាន់ហេតុការណ៍៖
'

ហេង ចន្ថា បញ្ជាក់រឿងភ្ញាក់ផ្អើលនាងភ្ជាប់ពាក្យ

ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីនាងបានបង្ហោះរូបថតក្នុងពិធីភ្ជាប់ពាក្យមួយ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបដិសេធថានាងមិនបានភ្ជាប់ពាក្យនោះទេដែលរូបភាពទាំងនោះគឺដកស្រង់ចេញពីការថតភាពយន្តមួយប៉ុណ្ណោះ។ កញ្ញា ហេង ចន្ថា មិនបានបង្ហាញមុខមាត់បុរសដែលលេចមុខក្នុង​ពិធីភ្ជាប់ពាក្យរបស់នាងសោះឡើយ ទោះបីមានអ្នកគាំទ្រជាច្រើនទទូចសួរនាំ ... Read More »

ព្រឹកនេះ សម្តេចប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ... Read More »

រដ្ឋាភិបាលសម្រេចបន្ថយថ្លៃអគ្គិសនី ២៥ភាគរយ​ ដល់វិស័យឧស្សាហកម្ម កសិកម្ម ​ពាណិជ្ជកម្ម និងសេវាកម្មរយៈពេល ៥ខែ​

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។ ក្នុងសេចក្តីសម្រេចរបស់ក្រសួងរ៉ែ និងថាមពល ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ ... Read More »

ក្រសួងសាធារណការ៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ បានលេចចេញជារូបរាងហើយ

ភ្នំពេញ៖ នាថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍រំលឹក ដល់ជនរួមជាតិ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា៖ យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស។ សម្តេចបន្តថា៖ មកទលល់ថ្ងៃនេះនៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥លានករណីហើយ ... Read More »

អគារការិយាល័យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពគ្រោងបើកចូលធ្វើការនៅចុងឆ្នាំនេះ

ភ្នំពេញ៖ អគារការិយាល័យធ្វើការថ្មីកំពស់១៨ជាន់ របស់មជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ នឹងបើកអោយដំណើរការធ្វើការ ក្នុងខែវិច្ឆកា ឆ្នាំ២០២០ បច្ចុប្បន្នសាងសង់បាន៧៥%ហើយ។   ក្នុងដំណើរចុះពិនិត្យ អគារការិយាល័យធ្វើថ្មី ... Read More »

រថយន្តហុីយ៉ាន់ដាយដឹកទឹកសុទ្ធ រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបេីកដឹកទឹកសុទ្ធ​ ខណៈមេឃកំពុងតែភ្លៀងរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង០០នាទីយប់​ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

អភិបាលខេត្តបានប្រគល់ឧបករណ៍ប្រើប្រាស់ ក្នុងការយុទ្ធនាការប្រឆាំងនឹងCovid-19 ជូនមន្ទីរសុខាភិបាលខេត្ត

ខេត្តស្ទឹងត្រែង៖ កាលពីល្ងាចថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ នេះ នៅបរិវេណមន្ទីរ សុខាភិបាល ... Read More »

អភិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក suenaga Noriyishi ប្រធានអង្គការ សកម្មភាពកំចាត់មីនជប៉ុន

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ ... Read More »

ក្រសួងអប់រំយុវជន និងកីឡា បន្តបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់

ភ្នំពេញ៖ តាមការវាយតម្លៃស្ថានភាពជំងឺកូវីដ-១៩ នៅតែមានហានិភ័យខ្ពស់នៅឡើយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត នឹងអាចមានរលកឆ្លងសារជាថ្មីនៅជុំទីពីរ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖ ១-រក្សាគម្លាតសង្គម និងបន្តវិធានការទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទ នៃការរស់នៅឱ្យស្របទៅតាមសភាពធម្មតាតាមបែបគន្លងថ្មី ... Read More »

សម្តេច ស ខេង អនុញ្ញាតឱ្យ ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SEATEL ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

កម្ពុជាចាត់វិធានការគ្រប់អ្នកដំណើរជនជាតិខ្មែរទាំងអស់ពីជប៉ុន​ ចូលមក​ប្រទេសកម្ពុជា តម្រូវឱ្យមានវិញ្ញាបន​បត្របញ្ជាក់សុខភាពពីសុខាភិបាលជប៉ុន

ភ្នំពេញ​ ៖​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនៃ​ព្រះរាជា​ណាចក្រកម្ពុជា​ តាមរយ:ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ បានចេញវិធានការគ្រប់អ្នកដំណើរជនជាតិខ្មែរទាំងអស់​ ចូលមក​ប្រទេសកម្ពុជា គឺតម្រូវឱ្យមានវិញ្ញាបន​បត្របញ្ជាក់​សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខា​ភិបាលទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេល​៧២ម៉ោង​ ដែលត្រូវ​អនុវត្តចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ ... Read More »

ទីក្រូងញូវយ៉កប្រើច្បាប់ «ស៊ុនអ៊ូខុង» រក្សាគម្លាតពេលទៅហាលថ្ងៃលើវាលស្មៅ

ក្រុងញូវយ៉ក៖ ពិតជាចម្លែក ទាក់ទាញ និងមានសុវត្ថិភាពដល់ពលរដ្ឋដែលទៅដេកហាលថ្ងៃនៅរមណីយដ្ឋាន ដូមីណូ កណ្តាលទីក្រុងញូវយ៉ក។ មន្ត្រីក្នុងតំបន់បានប្រើប្រាស់ច្បាប់«ស៊ុនអ៊ូខុង» គូសរង្វង់មូល ការពារក្រុមបិសាច។ នៅក្នុងរឿងថាំងចេង ចម្លងធម៌ បានគូសរង្វង់មូល ការពារលោកគ្រូ គេចផុតពីបិសាចចាប់ខ្លួន ហើយពេលនេះកូវីដ-១៩ ក៏មិនខុសពីបិសាចនោះដែរ ... Read More »

រយៈពេល៣៤ថ្ងៃវៀតណាមមិនមានអ្នកឆ្លងថ្មីក្នុងប្រទេសឡើយ

វៀតណាម៖ តាមប្រភពព័ត៌មាន ពីគណៈកម្មការជាតិប្រឆាំងជំងឺឆ្លង កូវីដ-១៩ បានប្រកាសថា គិតដល់វេលាម៉ោង១៨ ថ្ងៃទី២០ខែឧសភា វៀតណាម មិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេសឡើយ រយៈពេល៣៤ថ្ងៃជាប់គ្នា។ ចំនួនអ្នកឆ្លងកូវីដ-១៩នៅវៀតណាម មានអ្នកឆ្លងសរុប ៣២៤នាក់ ក្នុងនោះមាន ២៦៤នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យហើយ។ សារព័ត៌មាន ... Read More »

កូរ៉េខាងជើងនឹងបន្តពិភាក្សាជាមួយអាមេរិក ក្រោយការបោះឆ្នោត

ប្រទេសកូរ៉េខាងជើង៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាងកូរ៉េខាងជើង បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើង បានផ្អាករាល់សកម្មភាពពិភាក្សាជាមួយអាមេរិក រហូតដល់ ការបោះឆ្នោតរួចរាល់ ហើយអាមេរិកមានរដ្ឋាភិបាលថ្មីទើបបន្តពិភាក្សា។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានជួបជាមួយមេដឹកនាំគីម ជុងអ៊ុន ៣លើករួចមកហើយ ដោយមានទំនាក់ទំនងបុគ្គលល្អ ប៉ុន្តែភាគីទាំងពីរនៅតែមិនមានកិច្ចព្រមព្រៀងណាមួយជាផ្លូវការនោះឡើយ។ ... Read More »

ផ្សារទំនើប Parkson Mall Phnom Penh ជុំវិញបណ្ដឹង លើទឹកប្រាក់ $144.5 million

ភ្នំពេញ៖ Parkson Mall ជាផ្សារទំនើបដែលមាន ប្រេននេមមកពី ប្រទេសម៉ាឡេស៊ី ហៅកាត់ថា (PRA ) Parkson Retail Asia Ltd បានកក់តម្លៃទីតាំងជួលទៅឲ្យក្រុមហ៊ុន Hassan ... Read More »

ប្រទះសពបុរសកម្មករជនជាតិចិននៅឆ្នេរពយតាមូង

ខេត្តព្រះសីហនុ៖សាកសពមនុស្សប្រុសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកសមុទ្រមកទើ លើល្បាក់ថ្មពយតាមូងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី20 ខែឧសភា ឆ្នាំ2020 ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ TANG SHAOEN ជនជាតិចិន ភេទប្រុស ឆ្នាំកំណើត22ឧសភា ... Read More »

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់»

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់» ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២០ ខែឧសភា ... Read More »

ឆក់ទូរស័ព្ទបានសម្រេចនៅខណ្ឌសែនសុខរត់មកជាប់ខ្នោះនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោង៣និង២០នាទីថ្ងៃទី២០ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវបេតុងក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន រហូតមកដល់មុខវត្តតាំងកសាង សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​  ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកាកាបទី២​ ក្របួចជាប់តែម្តង។ ជនសង្ស័យទាំង២នាក់រួមមាន៖ ... Read More »

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ហាមឃាត់កន្លងមក ចូលកម្ពុជា តម្រូវឱ្យមាន (Health Certificate)

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងជំងឺកូវីដ១៩ សូមធ្វើការកែសម្រួល វិធានការការពារ ទប់ស្កាត់ និងឆ្លើយតបតាមការរីករាលដាល នៃជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស(គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជា ដូចតទៅ៖ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ​ អនុញ្ញាត​ឲ្យ​ក្រុុម​ហ៊ុន​ជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២ គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំ និងអនុស្ថានីយពហុកីឡ​ដ្ឋានជាតិអូឡាំពិក

ភ្នំពេញ​ ៖​ រដ្ឋបាលរាជធានីភ្នំពេញ​ នៅ​ថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២០នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២ គីឡូវ៉ុល ចេញពីអនុ​ស្ថានីយ​វត្តភ្នំ និងអនុស្ថានីយពហុកីឡដ្ឋានជាតិអូឡាំពិក ដោយតភ្ជាប់ជាមួយបន្ទប់ភ្លេីងចំនួន១៥ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ​ ចំនួន៥រួមមាន​ ៖​ ខណ្ឌដូនពេញ ... Read More »

មន្ទីរសម្រាកព្យាបាលនិងសម្ភពសុវណ្ណឌីចោមចៅរងការចោទប្រកាន់ថាគ្មានជំនាញវះកាត់ស្រ្តីសម្រាលកូនម្នាក់វិះនឹងស្លាប់

ភ្នំពេញ៖ មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី» ចោមចៅដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងនូវការចោទប្រកាន់ថាគ្មានជំនាញបន្ទាប់ពីក្រុមគ្រូពេទ្យនៅទីនោះធ្វើការវះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូនវិះនឹងបណ្ដាលឲ្យស្លាប់និងក្លាយទីជាជនពិការស្លាប់១ចំហៀងខ្លួនទាំងវ័យក្មេងបាត់ទៅហើយ ។ចំណែកក្រុមគ្រួសារជនរងគ្រោះបានទៅសុំឲ្យគ្រូពេទ្យនិងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី» ចោមចៅទទួលខុសត្រូវលើករណីនេះកាលពីវេលាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែមិនព្រមទទួលខុសត្រូវឡើយនិងអះអាងថាឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េចព្រោះវាជារឿងអ្នកជម្ងឺហើយអ្នកជម្ងឺកើតព្រាយក្រឡាភ្លើងទៅវិញ។ ស្រ្តីរងគ្រោះឈ្មោះ សាត ... Read More »

ក្នុងខែមេសា ក្រសួងសាធារណការ ចាប់បានរថយន្តដឹកលើសទម្ងន់ ២៩៨គ្រឿង ពិន័យជាប្រាក់បានជាង ៥រយលានរៀល

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនចាប់បានរថយន្តដឹកលើសទម្ងន់ ២៩៨គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ នឹងបន្តរឹតបន្តឹង ប្រយោជន៍ការពារ ថែទាំផ្លូវជាតិ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអោយការដឹកជញ្ជូន គោរពតាមគោលការណ៍ច្បាប់ ... Read More »

បាក់ដើមក្ងោកមួយដើមទៀតហើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវ ត្រូវមានការប្រុងប្រយ័ត្ន

ភ្នំពេញ៖ ដើមក្ងោកមួយដើមត្រូវបានបាក់រលំលើផ្លូវរួមនឹងខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយមហាវិថីព្រះសុរាម្រឹត តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍ខ្យល់បក់បោកបាក់ដើមឈើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្បែរវិមានឯករាជ្យស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគឺ ... Read More »

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនឹងម្សៅក្រាមពណ៌សថ្លាចំនួន ៦កញ្ចប់ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០  ត្រង់ចំណុច ក្រុមទី៦ ... Read More »

គ្រោះធម្មជាតិភ្លៀងនិងខ្យល់កន្រ្តាក់បំផ្លាញផ្ទះ ៤ខ្នង នៅស្រុកក្រគរ

    ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវខ្យល់កួចហោះចេញពីលើជើងសសរ និង ១ខ្នងទៀតរងការខូចខាតបើុងដំបូល នៅគ្រាដែលមានធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់កន្រ្តាក់យ៉ាងខ្លាំង ។  ហេតុការណ៍គ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ... Read More »

ក្នុងរយៈពេលប៉ុន្មានខែនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ មានក្រុមហ៊ុន អង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនជួយឧបត្ថម្ភជាសម្ភារ មករដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្របពេលដែល ជំងឺកូវីដ–១៩បាននិងកំពុងវាយលុកនៅលើពិភពលោកទាំងមូល ហើយក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវការឆ្លង ជំងឺកូវីដ–១៩ដែរនោះ គេបានមើលឃើញថាក្នុងរយៈពេលប៉ុន្មានខែជាប់គ្នានេះមាន ក្រុមហ៊ុន អង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភជាសម្ភារមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ហាញពីការចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។    ជាក់ស្ដែង បើយើងគិតចាប់ពីថ្ងៃទី០៩ខែ មិីនាឆ្នាំ ... Read More »

អ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក ជាង៥លាននាក់ហើយ

ពិភពលោក៖ តាមគេហទំព័រ worldometers គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី២០ខែឧសភា នៅទូទាំងពិភពលោក មានអ្នកឆ្លង កើនឡើងដល់ ៥ ០០២ ៤៣៩ នាក់ និងស្លាប់ ៣២៥ ២១៤ នាក់ ... Read More »

ទៀតហើយ! អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចោទថារកស៊ីជាមួយអុីរ៉ង់

កន្លងមកអាមេរិកបានចោទក្រុមហ៊ុនចិន ហួវៃ ថាបានលួចលាក់ រកស៊ីខុសច្បាប់បំពានការដាក់ទណ្ឌកម្ម របស់អាមេរិក ធ្វើឲ្យអគ្គនាយកទទួលបន្ទុកហិញ្ញវត្ថុរបស់ក្រុមហ៊ុននេះត្រូវចាប់ខ្លួននៅក្នុងប្រទេសកាណាដា ហើយពេលនេះមិនទាន់ដោះលែងនៅឡើយ។ នៅពេលនេះ អាមេរិក បន្តដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធរកស៊ីជាមួយអុីរ៉ង់។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ដែលអាមេរិកចោទថា បានធ្វើជាតំណាង ... Read More »

អាជ្ញាធរខេត្តបាត់ដំបងបង្ហាញពីហានិភ័យដែលពលករខ្មែរឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

ខេត្តបាត់ដំបង÷ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះ សមត្ថកិច្ចពាក់ព័ន្ធបានថ្លែងនូវការលំបាកមួយចំនួនដែលខាងភាគីថៃមិនសហការល្អជាមួយភាគីខ្មែរ ដោយពេលខ្លះខ្មែរ ... Read More »