ព័ត៌មានទាន់ហេតុការណ៍៖
'

ខែហូបបួស រ៉ាម៉ាដន ទាហានឥណ្ឌូនេស៊ី ប្រើយន្តហោះដាស់ប្រជាពលរដ្ឋឲ្យភ្ញាក់ពីដំណេកទាន់ពេល

ខែហូបបួស រ៉ាម៉ាដន របស់សាសនឹកអិស្លាម​ គឺពលរដ្ឋ​ត្រូវតែបរិភោគ​អាហារ​ Sahur ​នៅពេលព្រលឹប មុន ថ្ងៃរះ ហើយនៅពេល ថ្ងៃរះនោះពលរដ្ឋមិនអាច បរិភោគបានឡើយ ។ ដើម្បីជួយដល់ពលរដ្ឋ អនុវត្តវិន័យសាសនាឲ្យបានល្អបំផុត កម្លាំងទាហានអាកាស ... Read More »

កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ចុះបិទអាជីវកម្មសិប្បកម្មដែក ផលិតដងសន្ទូច និងទីតាំងលក់ ទិញ អេតចាយ កែច្នៃជ័រ អត់ច្បាប់២កន្លែង

ភ្នំពេញ៖ អាជីវកម្មសិប្បកម្មដែកផលិតដងសន្ទូច១កន្លែង និងទីតាំងលក់-ទិញអេតចាយ និងកែច្នៃជ័រអត់ច្បាប់១កន្លែង ដែលកំពុងដំណើរការគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ និង លោក សើន កែវវណ្ណធី ... Read More »

អាជ្ញាធរ ខណ្ឌមានជ័យ បានត្រឹមតែបង្អើលទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោង នៅ ភូមិចម្រើនផលជាច្រើនលើក តែនៅលេងវិញដដែល

ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់បាញ់អាប៉ោងមួយកន្លែងស្ថិតនៅ ភូមិចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការវិញហើយយ៉ាងរលូន ដោយទទួលអ្នកញៀនល្បែងស៊ីសងទាំងនោះ មិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាបង្ក្រាបទេ បន្ទាប់ពីអាជ្ញាធរ ខណ្ឌមានជ័យ បានត្រឹមតែបង្អើលទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោង មួយនេះបានបិទទ្វារមិនបានប៉ុន្មាន ... Read More »

រន្ធត់ណាស់! ខណៈប្រទះឃើញសាកសពបុរសវ័យចំណាស់ជិះកង់ធ្លាក់លូស្លាប់អង្គុយផ្កាប់មុខ

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតយ៉ាងសង្វេគ ដោយអង្គុយចោងហោងផ្កាប់មុខក្នុងភួកមុខលូ ខណៈគេអះអាងថា អាចបណ្ដាលមកពីផឹកស្រាស្រវឹងជោកជាំ ។ ហេតុការណ៍គ្រោះខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

យុវជនពីរនាក់បើកម៉ូតូលឿន ជ្រុលចង្កូតបុកខឿនសួន ចែកទ្រូវផ្លូវ របួសធ្ងន់

ភ្នំពេញ៖ យុវជនពីរនាក់ បើកម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន ជ្រុលចង្កូតទៅបុកខឿនសួនច្បារចែកទ្រូវ ផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុង សង្កាត់ស្ទឹងមានជ័យ៣ ... Read More »

ពលរដ្នរង់ចាំមើលគម្រោងរបស់អាជ្ញាធរក្រុងសៀមរាបកែលម្អការកកស្ទះចរាចរណ៍នៅមុខផ្សារលើធំថ្មី

ខេត្តសៀមរាប៖ អាជ្ញាធរក្រុងសៀមរាប បានអះអាងថា នៅពេលខាងមុខនេះ អាជ្ញាធរក្រុងសៀមរាប អាច នឹងកែលម្អឡើងវិញ ផ្សារលើធំថ្មី និងគ្មានការកកស្ទះចរាចរណ៍ទៀតទេ បន្ទាប់ពីមានមតិប្រជាពលរដ្ឋរិះគន់ថា មុខផ្សារលើធំថ្មី រមែងកកស្ទះចរាចរណ៍ជាញឹកញាប់ ។ លោក ម៉េង ... Read More »

ចឹងតើបានជាការបាញ់ប្រហារនៅអាមេរិក កើតឡើងអត់ឈប់ឈរ

រយៈពេលកន្លងមក ការបាញ់ប្រហារនៅអាមេរិកកើតឡើងឥតឈប់ឈរ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ ពិសេសគឺការបាញ់ប្រហារនៅតាមសាលារៀន បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋ អាណាព្យាបាល ។ ការបាញ់ប្រហារកើនឡើងដោយសារ ការប្រើប្រាស់អាវុធពាសវាល ពាសកាល ហើយពលរដ្ឋអាចទិញកាំភ្លើងបាននៅគ្រប់ទិសទី​ ក្នុងទីផ្សារងងឹត ... Read More »

អុីរ៉ង់នឹងមិនចុះញ៉មអាមេរិក ថែមទាំងព្រមានវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិកដោយមីស៊ីលទៀតផង

អុីរ៉ង់បានដឹងយ៉ាងច្បាស់ពីចេតនា អាក្រក់របស់អាមេរិក ក្រោមការដឹកនាំ របស់ប្រធានាធិបតីដូណាល់ត្រាំ ពីគម្រោងប្រើប្រាស់កម្លាំងយោធាកម្ចាត់របបដឹកនាំអុីរ៉ង់។ ជាក់ស្តែងការដកខ្លួនចេញពីកិច្ច ព្រមព្រៀងធ្វើឲ្យអុីរ៉ង់ស្ថិតក្នុងសភាពគ្រោះថ្នាក់ទាំងនោះហើយអុីរ៉ង បានចាត់វិធាការចាំបាច់ដើម្បីការពារខ្លួន ។ ក្រុមអ្នកឯកទេសវិភាគបានលើក​ឡើង ថា នៅមុនពេលអាមេរិកប្រើប្រាស់កម្លាំង យោធា គឺប្រើប្រាសសង្គ្រាមសេដ្ឋកិច្ចជាមុន ដោយដាក់ទណ្ឌកម្ម ... Read More »

សិប្បកម្ម​កែច្នៃ​ឈើច្រើនស្អេកស្កះនៅស្រុកភ្នំក្រវាញ មេព្រៃ​ថា ជាប់រវល់​សម្រាកបុណ្យចម្រើនព្រះជន្ម ទើបមិនបានបង្ក្រាប

ខេត្តពោធិ៍សាត់៖ បទល្មើសព្រៃឈើ​នៅ​ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គ្មានការថមថយ​នោះឡើយ ។ ពួកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ​កំពុង​សំលៀង​​កាំបិត និងកម្លាំង​ដើម្បីកាប់បំផ្លាញបទល្មើសទាំង​នោះ ។ អ្វីដែលសំខាន់ជាងនេះ បទល្មើស​ដែលអាចមើលដោយផ្ទាល់ភ្នែកឃើញ ជារៀងរាល់ថ្ងៃនៅនឹងកន្លែងនោះ គឺ​សិប្បកម្មកែច្នៃឈើ​ប្រណីតច្រើនស្អេកស្កះ ទាំងមានច្បាប់ និងគ្មានច្បាប់ ។ ... Read More »

ជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ ត្រូវរថយន្តកុងតឺន័រ បុកចំពីមុខស្លាប់ភ្លាមៗ​

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ក៏ត្រូវរថយន្តកុងតីន័របើកបញ្ច្រាសគ្នា ចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹងកាលពីថ្ងៃសុក្រ ០៧ កើត ខែ ពិសាខ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ... Read More »

រថយន្តមិនស្គាល់ម៉ាក​​បុកមនុស្សម្នាក់ខ្ទេច​ និងមិនដឹងថា ជាមនុស្សប្រុសឬ មនុស្សស្រីនៅឡើយទេ

ខេត្តព្រសីហនុ៖ មនុស្សម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីចន្លោះម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៦-១៥៧ ស្ថិតនៅក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ... Read More »

បបួលទៅផឹកស៊ី ចូលខារ៉ាអូខេ រួចប្រើល្បិចជូនទៅផ្ទះចាប់រំលោភបានសម្រេច

ភ្នំពេញ៖ នារីម្នាក់បានត្រូវជនល្មោភកាមប្រើល្បិច ឲ្យមិត្តភក្តិបបួលទៅញ៉ាំអាហារនៅត្រើយម្ខាង និងចូលច្រៀងខារ៉ាអូខេរួចប្រើល្បិចថា ជូននាងទៅផ្ទះហើយឌុបចូលផ្ទះសំណាក់ចាប់បង្ខំរួមភេទមិនបានសម្រេច ទើបដឹកបន្តទៅកន្លែងស្ងាត់ចាប់រំលោភបានសម្រេច ហើយគេចខ្លួនបាត់ស្រមោលតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកើតឡើង តាមបណ្តោយផ្លូវបឹងកក់ នៅចំណុចដីឡូត៍មួយកន្លែង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ឃុបឃិតឲ្យឈ្មួញបំផ្លាញព្រៃព្រះរកា

ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹថា មួយរយៈចុងក្រោយនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា កើតមានយ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ។ ចំណែកមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា គឺជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនមួយចំនួនបំពានចូលកាប់ឈើប្រណីត ឈើប្រភេទលេខ១ ... Read More »

ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើង បាក់មួយដើម រថយន្តធ្លាក់ចូលប្រឡាយ ត្រាំទឹកស្អុយទាំងយប់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងបុរសពីរនាក់ទៀត ចេញពីផឹកសុីបើករថយន្តឡិចស៊ីស RX-330 មួយគ្រឿងត្រឡប់ទៅផ្ទះវិញ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម រាបដល់ដី ចំណែករថយន្តបង្កបានជ្រុលទៅធ្លាក់ចូលប្រឡាយទឹកស្អុយ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។ ហេតុការណ៍នេះ កើតឡើងកាពីវេលាម៉ោង១០ និង៤០នាទីយប់ ... Read More »

ភ្លៀងលាយឡំផ្គរន្ទះបណ្ដាលឲ្យសត្វពាហនៈរបស់ប្រជាពលរដ្ឋទូទាំងខេត្ដកណ្ដាល ត្រូវរន្ទះបាញ់ងាប់សរុប៥ក្បាល

ខេត្តកណ្ដាល៖ គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយផ្គររន្ទះ បណ្ដាលឲ្យសត្វពាហនៈ(គោ) របស់ប្រជាពលទូទាំងខេត្ដកណ្ដាល ត្រូវរន្ទះបាញ់ងាប់ចំនួន៥ក្បាល កាលពីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកកោះធំ និងស្រុកលើកដែក ខេត្ដកណ្ដាល ។ យោងតាមរបាយការណ៍របស់មន្រ្ដីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា សត្វពាហនៈដែលត្រូវរន្ទះបាញ់ងាប់មានចំនួន២ស្រុក ... Read More »

ហ៊ិន ច័ន្ទនីរ័ត្ន វិលរកការសម្តែងភាពយន្តភាគ ក្រោយផ្អាកជាច្រើនឆ្នាំ

ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពិធីការិនីស្រស់សោភា បានសាងភាពភ្ញាក់ផ្អើលខ្លាំង សម្រាប់អ្នកគាំទ្រក្រោយពីនាងសម្រេចចិត្តទទួលយកការសម្តែង ភាពយន្តជាថ្មីក្នុងភាពយន្តខ្នាតធំរឿង ធ្មប់ ។ ក្រោយភាពយន្តនេះកំពុងផ្ទុះចេញការគាំទ្រខ្លាំងនាងថា នឹងអាចជាកម្លាំងចិត្តថ្មីសម្រាប់នាងពិចារណាថតភាពយន្តថ្មី បន្ទាប់ទៀត ហើយថ្មីៗនេះ នាងបានលេចមុខជាថ្មីក្នុងការសម្តែងភាពយន្តភាគថ្មីរបស់ទូរទស្សន៍បាយ័នគឺរឿង ... Read More »

មិនឲ្យស្ងាត់ទីផ្សារ សុខ ដែន បញ្ចេញបទចម្រៀងថ្មី សង្សារក្មេង

ភ្នំពេញ៖ ស្ងប់ស្ងាត់បញ្ចេញបទចម្រៀងថ្មីមួយរយៈពេលខ្លី តារាក្បាច់គុណ សុខ ដែន បានបញ្ចេញស្នាដៃបទចម្រៀងថ្មីបែបញាក់កន្ត្រាក់អារម្មណ៍ថ្មីគឺបទ សង្សារក្មេង ។ បទចម្រៀងថ្មីនេះ ក៏ដើម្បីរុញការងារសិល្បៈផ្នែកចម្រៀង ឲ្យមានទីផ្សារឡើយវិញ ក្រោយលោកបានផ្អាកចេញទៅសម្តែងមួយរយៈពេលខ្លី ។ ថ្វីបើមមារញឹកជាមួយការងារថតកុន ក៏ដូចជាការងារក្រៅពីសិល្បៈយ៉ាងណាក្ដី ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូសង់បុិចបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ហើយបើករត់ទៅកៀររ៉ឺម៉កកង់បី បណ្ដាលឲ្យក្រឡាប់ និងរបួសស្រាលម្នាក់ទៀត

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកទៅបុកម៉ូតូសង់បុិចបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបង្កនោះបានបន្ថែមល្បឿនរត់ ទៅកៀររ៉ឺម៉កកង់បីមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរបណ្ដាលឲ្យក្រឡាប់ និងរបួសស្រាលម្នាក់ទៀត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោ០៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ... Read More »

គួរឲ្យរន្ធត់!! បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តម៉ាក HINO របស់ក្រុមហ៊ុន ( ណឹម ម៉េង) ពីក្រោយ បណ្ដាលឲ្យផុងលលាដ៍ក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ បុរសម្នាក់បានផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ ខណៈជិះម៉ូតូម្នាក់មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត ម៉ាក HINO របស់ក្រុមហ៊ុន ណឹម ម៉េង ពីក្រោយ កាលពីវេលាម៉ោ១៧:២០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ... Read More »

ថ្ងៃសម្រាក​សប្តាហ៍នេះ សម្តេចតេជោហ៊ុន សែន លេងកូនគោលម្តង

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃសម្រាកសប្តាហ៍នេះ បានលេងកូនគោលម្តង ។ សម្តេចថ្លែងលើបណ្តាញងសង្គមថា ៖ «ថ្ងៃសម្រាកសប្តាហ៍នេះលេងកូនគោលម្តង ។ ល្ងាចម្សិលប្រឹងបង្ហើយឯកសារដែលនៅសេសសល់ ដើម្បីព្រឹកនេះបានហាត់ប្រាណដោយវាយកូនគោល ។ ធាតុអាកាសថ្ងៃនេះមិនក្តៅខ្លាំងទេ​ ... Read More »

មេឃធ្លាក់ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់រលំឃ្លាំងសង្កត់មនុស្ស៣នាក់រងរបួសធ្ងន់ ស្រាល

ភ្នំពេញ ៖ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង បណ្ដាលឲ្យបាក់បើងឃ្លាំងមួយកន្លែងជាង២០ម៉ែត្រ សង្កាត់មនុស្សរងរបួសឆ្ងន់២នាក់ និងស្រាលម្នាក់ ព្រមទាំងរថយន្ត២គ្រឿរងការខូចខាតថែមទៀត​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម​ សង្កាត់ព្រៃស ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ មានភាពលំអៀង

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន អភិបាលរាជធានីភ្នំពេញ​ បានជំរុញឲ្យអភិបាលខណ្ឌទាំង១២​ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដា មហាវិថី តូច ធំ និងផ្លូវតូចៗ មួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លូវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ ... Read More »

ក្រុមសហជីពប្រឆាំងនឹងការកាត់បន្ថយការងា១២០ពាន់នាក់ ក្នុងវិស័យសាធារណៈ

រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោក​ម៉ាក្រុង រងការថ្កោលទោស និងធ្វើ​បាតុកម្មប្រឆាំង គម្រោងកាត់បន្ថយការងារសាធារណដល់​១២០ពាន់នាក់ ។ សហជីពការងារ នៅប្រទេសបារាំង បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មប្រឆាំងនឹងការកាត់បន្ថយការងារ រហូតដល់១២០ពាន់នាក់ ព្រមទាំងប្រឆាំងនឹងការកែទម្រង់ស៊ីជម្រៅទៅលើវិស័យសាធារណៈរបស់រដ្ឋាភិបាល លោកប្រធានាធិបតី អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ... Read More »

ស្លាប់និងរបួសជាង​២០នាក់ដោយការវាយប្រហារ​បំផ្ទុះគ្រាប់បេកនៅផ្សារ

ក្រុមភេរវកម្មនៅក្នុងប្រទេស អ៊ីរ៉ាក់ បានបើកការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានកើតឡើងក្នុងផ្សារមួយកន្លែង នៅប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សជាច្រើននាក់ ។ មន្ត្រីអ៊ីរ៉ាក់បានបញ្ជាក់ថា ហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនេះ ស្ថិតនៅសង្កាត់ Sadr ជាយក្រុងបាដាដ សម្លាប់មនុស្ស៨នាក់ និង១៥នាក់រងរបួស ... Read More »

ពិភពលោកព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច ក្រោយអាមេរិកដំឡើងពន្ធចិន ចូលជាធរមានហើយ

ចិនបង្ហាញការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង​​ ចំពោះសកម្មភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ​ ដែលបានសម្រេចដំឡើងពន្ធនាំចូលពីប្រទេសចិន ។ ទីក្រុងប៉េកាំងនឹងមានវិធានការតប់តវិញ ក្នុងពេលដ៏ខ្លីខាងមុខ​។ គណៈប្រតិភូពិភាក្សាស្តីពីពាណិជ្ជកម្ម​របស់ចិន ​ដែលទៅពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន អាមេរិក ក៏បានវិលត្រឡប់​ទៅកាន់ប្រទេសចិនវិញ ភ្លាមៗ​​ ក្រោយពេល ... Read More »

អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ចែកអំណោយ មនុស្សធម៌ជូនពលរដ្ឋខ្មែរឥស្លាម ៣៤៥គ្រួសារ ជាកញ្ចប់អាហារបួស រ៉ាម៉ាឌន នៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ អ្នកតំណាងរាស្ដ្រ មណ្ឌលកំពង់ស្ពឺ លោកហ៊ុន ម៉ានី ជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា និងលោក ណាសៀត អូស្មាន អនុប្រធានក្រុមជំនួយការ គណៈចលនា សាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជានិង ... Read More »

ក្រឡាប់រថយន្ត​ស្លាប់​ និងរបួស​ច្រើននាក់ ​នៅកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រីម្នាក់បានស្លាប់ និង៤នាក់ រងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ក្រឡាប់រថយន្ត ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០១៩ នៅចណុចផ្លូវថ្មី គោកព្រះ​ ភូមិ ... Read More »

រថយន្តមិនស្គាល់ម៉ាក បុកអ្នកជិះម៉ូតូពីក្រោយ ស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងរថយន្តប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយត្ន័បុកម៉ូតូពីក្រោយ ស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥ និង២០នាទីព្រឹក នៅលើផ្លូវជាតិលេខ១ ... Read More »

ស្រ្ដីម្នាក់មានជំងឺវិកលចរិក ទៅងូតទឹកអូរ លង់ស្លាប់

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖​ ស្ត្រី​ម្នាក់​មាន​ជំងឺ​វិកលចរិត​ ទៅ​ងូត​ទឹកអូរ​ខាងជើង​ផ្ទះ​ ក៏​បាន​លង់ទឹក​ស្លាប់​​ កាលពី​វេលា​ម៉ោង​១៣​ និង​៣០​នាទី ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងក្រោយ​វត្ត​ឫទ្ធី​វ័​ន្ត​ (​វត្ត អណ្តូង​បី​) ស្ថិតនៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ... Read More »

ម៉ូតូម៉ាក MSX មួយគ្រឿង ត្រូវបានគេប្រទះឃើញយកប្លុងចោល

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញម៉ូតូមួយគ្រឿងម៉ាក MSX ដែលគេបញ្ឆេះទុកចោល មិនដឹងតាំងពីពេលណាទេ រួចនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅមុខផ្ទះលេខ៥៥៥ ភូមិទួលសង្កែ ... Read More »