ព័ត៌មានទាន់ហេតុការណ៍៖
'

បញ្ជូនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ រួមនឹងដកហូតថ្នាំញៀនជិត៤គីឡូក្រាម ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យទី១១ របស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនបុរសម្នាក់ក្លាយខ្លួនធ្វើជាអ្នករត់ឡំប្រឺតា តាមធាតុពិតគឺជាឈ្មួញគ្រឿងញៀនដ៏ធំម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត៤គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។ ជនសង្ស័យម្នាក់ឈ្មោះ យ៉េន ... Read More »

អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោ ចុះត្រួតពិនិត្យទីតាំងអ៊ិនធើណេត(វីអេ2888)នៅកែងភ្លើងស្តុបផ្សារថ្នល់បត់ចំនួន២ដងហើយ នៅតែបើកលេងបានដដែល

ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយជាសាធារណៈរឿងបង្កប់ល្បែងសុីសង ចំពោះទីតាំងលក់កុំព្យូទ័រ និងអ៊ិនធើណេតយីហោ(វីអេ2888) នៅកែងភ្លើងស្តុបផ្សារថ្នល់បត់ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា ... Read More »

គ្រោះថ្នាក់រលំដើមឈើនៅមាត់ស្ទឹងសៀមរាប បណ្តាលឲ្យមនុស្សប្រុសស្រី ៣នាក់រងរបួសធ្ងន់និងស្រាល

ខេត្តសៀមរាប៖ មនុស្ស ប្រុស ស្រី ៣នាក់ ត្រូវដើមឈើរលំសង្កត់លើ ខណៈកំពុងធ្វើដំណើរជិះម៉ូតូ តាមផ្លូវមាត់ស្ទឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល ពេលមេឃកំពុងភ្លៀងលាយឡំនិងខ្យល់ តាមបណ្តោយផ្លូវមាត់ស្ទឹងសៀមរាបពីខាងលិច បង្កឱ្យមានការភ្ញាក់ផ្អើល កកស្ទះចរាចរណ៍នៅតាមផ្លូវមួយសន្ទុះធំ  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទី ល្ងាច ... Read More »

២នាក់ប្តី ប្រពន្ធស្លាប់នៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តី និងបុរស ជាប្តីប្រពន្ធនឹងគ្នា បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្ត និងម៉ូតូបុកពេញមួយទំហឹងពីក្រោយ ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

បុរសជនជាតិអង់គ្លេសម្នាក់ គ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យពីជនបរទេសមួយរូប ដែលមកដាក់សំណើស្នើសុំឲ្យសមត្ថកិច្ចជួយបញ្ជូនរូបគាត់ ត្រឡប់ទៅប្រទេសដើមវិញ ព្រោះបាត់លិខិតឆ្លងដែន ស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ ។ ករណីទទួលជនបរទេសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ... Read More »

ដោះស្រាយគំនុំបែបហិង្សា យកពូថៅកាប់ភាគីទំនាស់រយះក្បាល

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានជ្រេីសរេីសវិធីដោះស្រាយប្រេីហិង្សាធ្ងន់ធ្ងរជាមួយឧបករណ៍ពូថៅកាប់ទៅលេីបុរសម្នាក់ទៀតដេីម្បីស្រាយអាម្មណ៍គំនុំ ។ ជន រងគ្រោះបានរបួសធ្ងន់នៅទីន្លែងលាងរថយន្ត ។ ប្រភពព័ត៌មានបញ្ជាក់ថា នៅចំណុចមុខផ្ទះរបស់ឈ្មោះ មិន សារិទ្ធភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ ស្ថិតនៅ ភូមិ មង់ទី៧ ... Read More »

កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ជាមួយអាមេរិក អាចចាប់ផ្តើម ក្រោយទីក្រុងវ៉ាស៊ីន​តោន លុបទណ្ឌកម្ម

ប្រធានាធិបតីអ៊ីរ៉ង់ លោក  រ៉ូហានី បានបញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនពិភាក្សាជាមួយអាមេរិក នោះ​ឡើយ ប្រសិនបើ ទីក្រុងវ៉ាស៊ីនតោនមិនព្រម លុបទណ្ឌកម្មពីអ៊ីរ៉ង់នោះ ។ កាល​ពីថ្ងៃទី ១១ ខែកញ្ញា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគី ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្ត្រីឡាវ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានបង្ហាញនូវភាពស្និទ្ធស្នាល ... Read More »

បុរសម្នាក់យកសាំងចាក់ដុតសម្លាប់ខ្លួនបានស្លាប់នៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅមន្ទីរពេទ្យក្រោយពីរូបគេបានយកសាំងចាក់ដុតសម្លាប់ខ្លួនតែមិនបានសម្រេចត្រូវសមត្ថកិច្ចជួយទាន់ ។ ករណីខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នាទីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ភឿក ទូច អាយុ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍មិត្តភាពឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពលួចកាត់សោកម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពលួចកាត់សោរកម៉ូតូតែត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ធបាលមិត្តភាពឃាត់ខ្លួនបានជាក់ស្តែង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីរសៀល នៅចំណុចមុខអតីតក្រសួងសុខាភិបាលផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនល្មើសមានឈ្មោះ កែវ ទី ភេទប្រុស អាយុ៣៤ឆ្នាំ ... Read More »

បក្សប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិល  បង្ហាញការខកចិត្តចំពោះ តុលាការធម្មនុញ្ញ​ថៃ

ការស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី​របស់រដ្ឋាភិបាលថៃកន្លងមកទទួលរងការ​ថ្កោល​ទោសយ៉ាងខ្លាំង ដោយការស្បថនោះមិនគ្រប់លក្ខណៈ។ ទាំងនោះហើយបានធ្វើ​ឲ្យក្រុម​ប្រឆាំងក៏ដូចជាអង្គការសង្គមស៊ីវិល​បានប្តឹងទៅតុលាការធម្មនុញ្ញ ។ ប៉ុន្តែ តុលាការធម្មនុញ្ញ​ថៃ​ច្រានចោល​សវនាការ​​ករណី​នាយករដ្ឋមន្ត្រី ចាន់អូចា ស្បថមិនពេញលក្ខណៈនោះ។ តុលាការ​រដ្ឋធម្មនុញ្ញប្រទេសថៃ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាស​ មិនធ្វើស​វនាការ​​ចំពោះ​ករណី​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​របស់ប្រទេសនេះ ពីបទ​រំលោភលើ​រដ្ឋ​ធម្មនុញ្ញ​ ... Read More »

សង្គ្រាមប្រឆាំងភេរវកម្មនៅហ្វីលីពីន កាន់តែជោគជ័យ ក្រោយសម្លាប់អ្នកឯកទេស​ផលិតគ្រាប់រំសេវ​

ចាប់តាំងពីប្រធានាធិបតី  ​ហ្វីលីពីន Rodrigo Duterte  បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កងទ័ព​ហ្វីលីពីន​កម្ទេច​ក្រុម​ភេរវជន Abu Sayyaf ឲ្យ​អស់​ ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ​អះអាងថា បើសិនជា​មិន​កម្ចាត់​ក្រុម​ប្រដាប់អាវុធ​នេះ ទេ ក្នុង​រយៈពេល​បី​ទៅ ៧​ឆ្នាំ ហ្វីលីពីន​អាច​នឹង​ឆ្លង​ជំងឺ​របស់​«​ភេរវជន​រដ្ឋ​ឥស្លាម​» ដែរ​។ ... Read More »

សញ្ញាវិជ្ជមានក្នុងសង្គ្រាមពាណិជ្ជកម្ម ក្រោយអាមេរិក និងចិនយល់ព្រម ដកថយក្រោយ​ម្នាក់មួយជំហាន

សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន មានសញ្ញាឆ្ពោះទៅរកភាពល្អប្រសើរនឹងគ្នាវិញ  នៅក្នុងកិច្ចពិភាក្សា​ នាខែតុលា ខាងមុខ ដោយពេលនេះ ទាំងអាមេរិក និងចិនបាន សម្រេច ដកថយម្នាក់មួយជំហាន នៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះ​។ កន្លងមក ទីក្រុងប៉េកាំង ... Read More »

កម្មករសំណង់១០នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទប្រព្រឹត្ត៣បទល្មើស

ខេត្តកំពង់ឆ្នាំង៖ កម្មករសំណង់ចំនួន១០នាក់ត្រូវបានកម្លាំង នគរបាលក្រុងកំង់ឆ្នាំង ធ្វើការឃាត់ខ្លួន ពីបទមានផ្ទុកសារធាតុញៀន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង រារាំងសមត្ថកិច្ច​។ ការឃាត់ខ្លួនជនទំនើងទាំង១០នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខស្នងការដ្ឋានចាស់ ក្មុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

ប៉ាឡេស្ទីនស្នើដល់ អង្គ​ការសហប្រជាជាតិ ដាក់ទណ្ឌកម្មទៅលើអ៊ីស្រាអែល

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក​ Al Malki ​បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  ដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីស្រាអែល ក្រោយពេលនាយរដ្ឋមន្ត្រី​ អ៊ីស្រាអែល បានប្រើប្រាស់ ការបោះឆ្នោត ដើម្បីពង្រីកទឹកដី​ ដែលបានដណ្តើមគ្រប់គ្រងពីប៉ាឡេស្ទីន។ លោក​ Reyad ... Read More »

ករណីអគ្គិភ័យឆេះផ្ទះនៅស្រុកស្អាងកាលពីជាង២ខែមុនបណ្ដាលឲ្យប្រពន្ធស្លាប់ គឺជាករណីឃាតកម្ម

ខេត្តកណ្ដាល៖​ បន្ទាប់ពីមានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែងនៅក្នុងឃុំត្រើយស្លា ដែលបណ្ដាលឲ្យស្រ្ដីម្នាក់ជាប្រពន្ធបាត់បង់ជីវិត កាលពីជាង២ខែមុន សមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ  ដោយសហការជាមួយផ្នែកជំនាញស្រុកស្អាង ដោយបានពិនិត្យឃើញថាករណីនេះ គឺជាករណីឃាតកម្ម ដោយប្តីច្របាច់កសម្លាប់ប្រពន្ធ រួចចាក់សាំងដុត ដើម្បីបិទបាំងទង្វើរបស់ខ្លួន ។ គួររំឮកផងដែរថា ... Read More »

ជនត្រូវចោទឧកញ៉ា គិត ធាង ត្រូវគ្រូពេទ្យពន្យារកំណើតក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​មិនឲ្យយកទៅឃុំខ្លួននៅពន្ធ​នា​គារ​?

ភ្នំពេញ ៖ ប្រព័ន្ធព័ត៌មានជាច្រើននាពេលកន្លងមក បានផ្សព្វ​ផ្សាយ​ស្តីពី​​ឧកញ៉ា គិត ធាង ម្ចាស់​ក្លិប​​កម្សាន្ត​រ៉ក់ដែលពាក់​ព័ន្ធ​សម្រួល​ទីតាំង​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀនហើយត្រូវបានសមត្ថ​កិច្ច​ចាប់​ឃុំខ្លួន ​ប៉ុន្តែ​​ជន​ត្រូវ​ចោទ​រូប​នោះ​ បាន​យក​មន្ទីរពេទ្យ​ មិត្តភាពខ្មែរ-សូវៀត​ធ្វើ​ពន្ធ​នា​គារ​ដេក​សុខ​ស្រួល​រាប់​ខែ​មក​ហើយ។ ករណីនេះ​សូ​ម្បីតែ​ខាង​ពន្ធនាគារ​​ ក៏​មិន​មាន​លទ្ធភាព​យក​ឧកញ៉ា គិត ធាង ទៅ​ឃុំ​នៅពន្ធនាគារ ... Read More »

នារីរូបស្រស់ម្នាក់ លោមស្នេហ៍បុរសជាពលករនៅប្រទេសកូរ៉េ ឆបោកប្រាក់ជិត២ម៉ឺនដុល្លារ ថានឹងរៀបការជាមួយគ្នាពេលត្រឡប់មកពីកូរ៉េ​វិញ

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់មានឈ្មោះ ផេង ស៊ូអាន អាយុប្រហែល៣០ឆ្នាំ ជនជាតិចិនកាត់វៀតណាម ត្រូវបានកំលោះសង្ហារម្នាក់ ដែលជាពលករបម្រើការងារនៅប្រទេសកូរ៉េម្នាក់ បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកស្វែងរកនារីរូបស្រស់ម្នាក់នោះ ក្រោយពីនាងបានលួងលោមប្រលោមស្នេហ៍ រហូតធ្វើឲ្យខ្លួនធ្លាក់ក្នុងអន្លង់ស្នេហ៍និងផ្ញើប្រាក់ឲ្យនាងជិត២ម៉ឺនដុល្លារ ដោយនិយាយថានឹងរៀបការជាមួយគ្នាពេលត្រឡប់មកពីកូរ៉េវិញ ។ តាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុករបស់ឈ្មោះ សែម ... Read More »

រថយន្តបំពាក់GPS របស់ជនជាតិថែត្រូវបានចោរលួចយកមកលាក់ទុកក្នុងទឹកដីខ្មែរជាប់ទល់ដែនថៃ​ សមត្ថកិច្ចអាវុធហត្ថរកឃេីញប្រគល់ម្ចាស់វិញ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចកងរាជអាវុធកម្ពុជា បានប្រគល់រថយន្តសេរីទំនើបមួយគ្រឿងទៅឲ្យម្ចាស់ដើម ជាជនជាតិថៃវិញ ក្រោយពីក្រុមចោរបានលួចមកលាក់ទុកក្នងទឹកដីកម្ពុជា កាលពីសប្តាហ៍មុន​។ យោងតាមបណ្តឹងជនរងគ្រោះជាជនជាតិថៃ ឈ្មោះជីរ៉ាវ៉ាត​ លេីតកាស៊ីត​ ភេទ​ ប្រុស​  បានបាត់រថយន្ត០១គ្រឿងម៉ាក ... Read More »

បុរសម្នាក់ សង្ស័យស្រវឹងស្រាជិះម៉ូតូមកគំរាមអ្នករត់ឡំប្រឺតា រួចបាញ់មួយគ្រាប់ឡើងលើផ្អើលពលរដ្ឋដើរហាត់ប្រាណរត់ចែកជើងគ្នា

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងតែដើរហាត់ប្រាណនិងអ្នករត់ឡំប្រឺតា នៅតាមបណ្ដោយផ្លូវវេងស្រេងនាំគ្នារត់យកប្រាសអាយុរៀងៗខ្លួន ខណៈដែលបុរសម្នាក់ សង្ស័យស្រវឹងស្រាបានជិះម៉ូតូមួយគ្រឿងមកគំរាមអ្នករត់ឡំប្រឺតា រួចដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើចំនួន១គ្រាប់បង្កការភ្ញាក់ផ្អើលទាំងព្រលឹម ។ ករណីបាញ់បោះសេរីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភ្លើងស្តុបផ្សារលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ... Read More »

មុនឡើងយន្តហោះទៅមីយ៉ាន់ម៉ា ទ្រី តារាវុធ បានត្រៀមអ្វីខ្លះ?

ភ្នំពេញ៖ តារាសម្តែង ទ្រី តារាវុធ បានឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស Man Of The Year ហើយកាលពីព្រឹកថ្ងៃទី១២ខែកញ្ញា ។ ថ្លែងមុនពេលហោះទៅចូលរួមកម្មវិធីនេះ តារារូបនេះបានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចនូវចំណុចពិសេសៗមួយចំនួនដើម្បីចូលរួមប្រកួតក្នុងកម្មវិធីប្រឡងសម្រស់ផ្នែកបុរស​ដែលកម្ពុជាចូលរួមដំបូងឆ្នាំនេះ ។ ... Read More »

នារីម្នាក់ បើករថយន្តម៉ាកព្រូស មួយគ្រឿង  បានរេចង្កូតទៅបុករបាំង ថ្មចែកទ្រូងផ្លូវបាក់២កង់

ភ្នំពេញ៖ នារីម្នាក់ជានិសិ្សតបាន បើករថយន្តម៉ាកព្រូស មួយគ្រឿង ស្រាប់តែ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់ ហើយ រថយន្តទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ម៉ៅសេទុង ... Read More »

ក្មេងស្រីអាយុ២ឆ្នាំតាមម្ដាយមីងទៅបេះត្រកួនបណ្ដាលឲ្យលង់ទឹកស្លាប់

ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអណោចអធ័ម ខណៈតាមម្ដាយមីងទៅបេះត្រកួនក្នុងបឹងមួយកន្លែងកាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឌឿន ... Read More »

ជំពាក់លុយថ្លៃទិញទា ៣.៨៥២ដុល្លារពេលគេទៅទារស្ទុះវាយទាត់ធាត់បណ្តាលឲ្យរបួស សមត្ថកិច្ចចាប់ដាក់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនរឿងជំពាក់លុយគេថ្លៃទិញទាយកទៅខ្វៃ ស្រាប់តែពេលគេទៅទារលុយ ស្ទុះទៅវាយទាត់ធាត់បណ្តាលអោយរងរបួស ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែ​នសុខ។ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន ករណីតវ៉ាចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ១៩ សីហា ២០១៩ បន្ទាប់ពីមានការតវ៉ា

ភ្នំពេញ៖ បន្ទាប់ពីមានការតវ៉ាពីបេក្ខជនប្រឡង មាតាបិតានិង អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩។ គឺនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងអប់រំ ... Read More »

ប្រជាពលរដ្ឋក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីរាជរដ្ឋាភិបាល តាមរយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដូនពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិ៣ សង្កាត់ស្រះចក ... Read More »

កំពុងតែឈរលេងត្រូវជនសង្ស័យម្នាក់ជិះម៉ូតូ និងម្នាក់ជិះរថយន្តមកកាប់របួសធ្ងន់បង្កការភ្ញាក់ផ្អើលសង្ស័យរឿងគំនុំ

ភ្នំពេញ៖ បុរសម្នាក់បានត្រូវរងរបួសធ្ងន់ធ្ងរស្ទើរតែដាច់កដៃ ខណៈដែលកំពុងឈរលេងនៅក្បែរប៉ុស្តិ៍នគរបាលមនោរម្យ ត្រូវជនសង្ស័យមានគ្នា២នាក់ ម្នាក់ជិះរថយន្ត ម្នាក់ជិះម៉ូតូ បានមកព្រួតគ្នាកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ស្ទើរដាច់ដៃត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង ១០ និង៤០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣៤ នៅចំណុចផ្ទះលេខ38Eo ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុករថយន្ដមួយគ្រឿងបើកច្រាស់ទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿន មិនប្រកាន់ស្ដាំ បានជ្រុលទៅបុករថយន្ដមួយគ្រឿងទៀត បើកច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានឆ្លងទន្លេបាសាក់  ... Read More »

រថយន្ដក្រុងក្រុមហ៊ុនភ្នំពេញពេញចិត្ដបើកបុកម៉ូតូបើកនៅខាងមុខបណ្ដាលឲ្យបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាល៖ រថយន្ដក្រុងម៉ាកហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុន ភ្នំពេញ ពេញចិត្ដ បើកបុកម៉ូតូមួយគ្រឿង ដែលបើកនៅខាងមុខ ស្របទិសគ្នា បណ្ដាលឲ្យបុរស២នាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង១៤នាទី ... Read More »

ស្រវឹងស្រាបើករថយន្តបុកសួនច្បារចែកផ្លូវ ហើយរេចង្កូតទៅបុកទម្លុះជញ្ជាំងផ្ទះលក់ទូរសព្ទបន្ថែម រងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀត បានបើកបរក្នុងស្ថានភាពស្រវឹងស្រាបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកសួនច្បារចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរេចង្កូតមកបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋធ្លុះក្បាលចេញមួយកំណាត់រងការខូតខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ... Read More »