ព័ត៌មានទាន់ហេតុការណ៍៖
'

មកដល់ផ្ទះជួលឃើញប្រពន្ធអង្គុយក្បែរអ្នកផ្សេង ទាញកាំបិតមកកាប់ ប្រពន្ធចូលឃាត់ ត្រូវមួយកាំបិតចំក្បាលរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសសង្ស័យជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបានឃាត់ខ្លួនបន្ទាប់ពីផឹកស្រាស្រវឹងជោគមកដល់ផ្ទះរករឿងប្រច័ណ្ឌប្រពន្ធ និងឃើញមានប្រុសនៅក្បែរបានរត់ទាញយកកាំបិតផ្គាក់មកកាប់ចៃដន្យ ប្រពន្ធរត់មកឃាត់ បែរជាត្រូវមួយកាំបិតចំក្បាលហូរឈាមរងរបួសធ្ងន់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ... Read More »

នាំ​ប្រពន្ធ​ចុង​ផឹក​ស៊ី​ជាមួយ​ប្រពន្ធ​ដើម​ ពេល​ស្រវឹង​ស្រឿងៗ កើត​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​ដើម​រករឿង​ឈ្លោះ​ផ្អើល​​សមត្ថកិច្ច​ខណ្ឌមានជ័យ

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់ស្រែកជេរឈ្លោះប្រកែកគ្នាជាមួយ អតីតបុរសជាប្តីដែលទើបនិងលែងលះគ្នាបានរយះពេលកន្លះខែ ហើយត្រូវកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋរស់នៅជិតខាងជួយធ្វើអន្តរាគមន៍ ខណះដែលបុរសអតីតជាប្តី​ បានហៅ​ប្រពន្ធ​ចុង​មក​ផឹក​ស៊ី​ជាមួយ​ប្រពន្ធ​ដើម​ជុំគ្នា លុះពេល​ស្រវឹង​ស្រឿងៗ​ ក៏កើត​ភ្លើង​ប្រច័ណ្ឌ​​ ​។ ហេតុការណ៍​ខាងលើនេះ ​បានកើត​ឡើង​កាលពីវេលាម៉ោង​១១និង៣០​នាទី​យប់​ថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច ... Read More »

លួងលោមក្មេងស្រីអនិតិជនមកស្នាក់នៅផ្ទះខ្លួននិងចាប់រំលោភសេពសន្ថវៈបានសម្រេចច្រើនដងនគរបាលចាប់ដាក់ខ្នោះ

ខេត្តព្រៃវែង: កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកពោធិ៍រៀងបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹង​ករណីនាំ​នារីជាអនិតិជនម្នាក់​​មកស្នាក់នៅ​ផ្ទះរបស់ខ្លួន​រួចបានបង្ខំរួមភេទបានសម្រេច​ជាច្រើន​ដង តែចុងក្រោយគ្រួសារ​ខាងស្រីដឹងប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមច្បាប់។ ​ ការឃាត់ខខ្លួនបុរសខាងលើ ប្រព្រឹត្តទៅកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៥ ... Read More »

ស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វីប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ភ្នំពេញ៖ ស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វីបានដើរមកប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី ដោយមិនដឹងមូលហេតុអ្វី តែត្រូវកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅនេះឃាត់ទាន់យកចុះមកខាងក្រោម ដើម្បីសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ... Read More »

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង១គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ... Read More »

បាក់ព្រិល ស្លាប់៥នាក់ និងបាត់ខ្លួន២ នាក់ នៅតំបន់ភ្នំប្រទេសអូទ្រីស

ព្រិលធ្លាក់យ៉ាងខ្លាំង នៅក្នុងប្រទេស អូទ្រីស​ប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាព រស់នៅរបស់ពលរដ្ឋ ។ មកទល់ពេលនេះ មានអ្នកស្លាប់ ដល់ទៅ​៥នាក់​ និង២នាក់បាត់ខ្លួន​ ដែលជាអ្នកជិះស្គីលើព្រិល នៅតំបន់ភ្នំប្រទេសអូទ្រីស ។ ដោយសារព្រិលធ្លាក់ខ្លាំងធ្វើឲ្យ ... Read More »

អ្នកលួចកាប់ព្រៃសហគមន៍យកដីអាស្រ័យផលនៅតែកើតមានឥតឈប់ឈរ

ខេត្តកំពង់ធំ៖ ថ្ងៃទី៨ មករា ឆ្នាំ២០១៩ សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើទំរីងបានធ្វើសេចក្ដីរាយការណ៍មកថា នៅថ្ងៃទី៥មករា ឆ្នាំ២០១៩ បានសហការជាមួយ កម្លាំងសហគន៍ព្រៃឈើឃុំសុចិត្រ តំបន់សឹករងកំពង់ធំ,លោកមេឃុំសុចិត្រ, ប៉ុស្តិ៍រដ្ឋបាលឃុំសុចិត្រ និងប្រជាការពារ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសការកាប់រុករានដីព្រៃឈើក្នុងសហគមន៍ ឃុំសុចិត្រ នៅក្នុងភូមិសាស្ត្រឃុំសុចិត្រ ... Read More »

នគរបាលបង្ក្រាបឡានដឹកឈើក្បែរច្រមុះបរិស្ថានបាន២គ្រឿង

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ក្រាបឡានដឹកឈើខុសច្បាប់ចំនួន២គ្រឿង បន្ទាប់ពីស្រាវជ្រាវដឹងថា ជាការដឹកដោយគ្មានច្បាប់អនុញ្ញាត ។ ក្រោយពីដឹងថា ត្រូវសមត្ថកិចឃាត់តៃកុងឡានបានចុះរត់គេចខ្លួនបាត់ បន្សល់តែវត្ថុតាងឡាន និងឈើនៅនឹងកន្លែងត្រូវបានសមត្ថកិច្ចរៀបចំឯកសារប្រគល់ឲ្យមន្ទីរបរិស្ថានគ្រប់គ្រងតាមនីតិវិធី ។ ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១និង៣៩នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ... Read More »

នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១៧នាក់ទៅតុលាការលើសំណុំរឿង១០ករណីផ្សេងគ្នា

ភ្នំពេញ៖ ព្រឹកនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បាន កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ១៧នាក់ ក្នុងនោះមានស្ត្រី០២នាក់ផងដែរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរ ដោយបញ្ជូនកាលពី ម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០៨ មករា ២០១៩ ។ ... Read More »

ម៉ូតូមួយគ្រឿងបើកជែងប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលត្រូវរថយន្ដមកពីក្រោយកិនស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាលៈ ម៉ូតូមួយគ្រឿងបន្ថែមល្បឿនវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅប៉ះដៃចម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួល ត្រូវរថយន្ដធុនធំបើកមកពីក្រោយឈប់មិនទាន់កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលផ្ទះសំណាក់រស្មីស្រែមាស លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង ... Read More »

ទោះបីអាមេរិកខិតខំក៏មិនអាចប្រជែង ជាមួយរុស្ស៊ីនៅតំបន់សមុទ្រទឹកកកឡើយ

កាលពីដើមឆ្នាំ២០១៨ អាមេរិកបាន​ចាប់ផ្តើមសាកល្បងឆ្ពោះ​ទៅកាន់សមុទ្រ​​​ ទឹកកកដោយមានគម្រោងបង្កើនទីតាំងយោធានៅទីនោះ ។ រុស្ស៊ីក៏មាន​ការ​បារម្ភ ដោយមើលឃើញថា អាម​េរិកកំពុងអភិ វឌ្ឍសមត្ថភាពយោធារបស់ខ្លួនត្រៀម សម្រាប់សង្រ្គាមក្នុងដែនទឹកដ៏ត្រជាក់ជាងគេបំផុតនៅក្នុងពិភពលោក​មួយនេះ។ ជុំវិញផែនការនេះដែរ Washington Times មេបញ្ជាការកងឆ្មាំសមុទ្រអាមេរិក លោក ផូល ... Read More »

រថយន្តLEXUS ពាក់ស្លាកលេខខេមរភូមិន្ទ01 បើកបុកទ្រូងផ្លូវនៅគល់ស្ពានជ្រោយចង្វា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តLEXUS RX400h ពាក់ស្លាកលេខ​ ខេមរភូមិន្ទ01,2-8536 បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់​ ឯរថយន្តបង្កដាច់កាឡែរកង់មុខរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានជ្រោយចង្វា ... Read More »

ឆក់ម្តងមិនបានសម្រេច ទៅម្តងទៀតសន្លប់ស្តូក

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់ មិនបានសម្រេច ហើយត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ ... Read More »

រថយន្តហាយឡែនឌ័របើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ ​។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ​ ... Read More »

ឆក់ទូរស័ព្ទបានសម្រេចរត់មិនរួចពីប្រជាពលរដ្ឋចាប់ជាប់ម្នាក់

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិន ប្រុស ស្រីពីរនាក់ បានសម្រេចហើយ ព្យាយាមជិះម៉ូតូរត់ តែត្រូវបានប្រជាពលរដ្ឋជិះម៉ូតូបុកដួលចាប់បានម្នាក់ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែមករា​ ឆ្នាំ២០១៩​ ... Read More »

ថ្ងៃចម្រើនព្រះជន្មព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ចែកទាននៅជើងភ្នំព្រះរាជ្យទ្រព្យ

ខេត្តកណ្តាល៖ ក្នុងឱកាសខួបចម្រើនព្រះជន្មាយុគម្រប់៤០ព្រះវស្សាព្រះព្រហ្មវិជ្ជានី សុវណ្ណមុនីរ៉េត បាននិមន្តទៅកាន់តំបន់ជើងភ្នំព្រះរាជទ្រព្យដើម្បីចែកទានជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនចំពោះប្រជាពលរដ្ឋក្រីក្រប្រមាណជាង១០០គ្រួសារ ។ ការចែកទាននេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០១៩ អមការនិមន្តចែកទានដោយសប្បុរសជន សិល្បករសិល្បការិនីចូលរួមផងដែរ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅចំណុចភូមិស្រះពោធិ៍ ឃុំភ្នំបាត្រ ... Read More »

សត្វស្វា៤ក្បាលដែលព្រានព្រៃ ដាក់មងស្បៃមុង នៅតំបន់ព្រៃឡង់ ត្រូវក្រុមមន្ត្រីបរិស្ថានចាប់បាន និងដោះលែងឲ្យមានសេរីភាពវិញ

ខេត្តស្ទឹងត្រែង៖ សត្វស្វា៤ក្បាលធំៗល្មម ដែលព្រានព្រៃ ដាក់អន្ទាក់ស្បៃមុង បានចំនួន៤ក្បាល សំណាងល្អ បានក្រុមមន្ត្រីឧទ្យានុរក្សបរិស្ថានការពារជំរកសត្វព្រៃ ព្រៃឡង់ បានរំដោះពីក្រញាំព្រានព្រៃ ព្រលែងឲ្យមានសេរីភាពវិញហើយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងចំណុចទូលបេង ភូមិអូរឡង់ ... Read More »

ភ្ញាក់ផ្អើល​ទាំងយប់ ខណៈភ្លើងឆេះកាស៊ីណូឧកញ៉ាកុកអាន​ជាន់ទី១៨

ប៉ោយប៉ែត៖ អគារជាន់ទី១៨​​ នៃកាស៊ីណូរបស់ឧកញ៉ាកុកអាន ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ​កាលពីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ។ នៅពេលភ្លាមៗនេះ គេមិនទាន់ដឹងពីមូលហេតុ ឬរងរបួសមនុស្ស​យ៉ាងណានោះទេ ។ ទីតាំងកាស៊ីណូនេះ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ... Read More »

HP ត្រឡប់ទៅកុំព្យូទ័រយួរដៃ OLED សម្រាប់ Spectre x360 15

នៅពេលដែលយើងបានពិនិត្យកុំព្យូទ័រយួរដៃជាលើកដំបូងជាមួយអេក្រង់ OLED វាមានអារម្មណ៍ដូចជាពេលអនាគត។ ក្រុមហ៊ុន Lenovo និង HP គឺជាអ្នកបង្កើតកុំព្យូទ័រយួរដៃប្រភេទ OLED ដំបូងបង្អស់នៅឆ្នាំ 2016 ប៉ុន្តែការបង្ហាញមិនត្រូវបានគេយកចិត្តទុកដាក់លើកុំព្យូទ័រយួរដៃដែលមានតម្លៃថ្លៃនោះទេ។ HP ដើមឡើយបានដាក់បង្ហាញ OLED ... Read More »

Acer Swift 7 ថ្មីនឹងចេញលក់នៅខែឧសភាក្នុងតម្លៃ $ 1,699

ក្រុមហ៊ុន Acer តែងតែនាំមកនូវកុំព្យូទ័រយួរដៃស្តើងនិងស្រាលជាងគេនៅលើពិភពលោក។ ឥឡូវនេះ Acer Swift 7 មានកម្រាស់ 9,95 មិល្លីម៉ែត្រ (0,39 អ៊ីញ) ជាកុំព្យូទ័រយួរដៃស្តើង និង នាំមកនូវស្នាមម្រាមដៃតូចជាងមុន ... Read More »

ពលរដ្នរិះគន់មន្រ្ដីជំនាញថា អន់មិនហ៊ាន បង្រ្កាបឈ្មញឈើឈ្មោះ ដំ ព្រោះខ្លាចឈ្មួញប្ដឹង

ខេត្តសៀមរាប៖ មេឈ្មួញដឹកឈើ ឈ្មោះ ដំ ល្បីថាមន្រ្ដីជំនាញខេត្តសៀមរាបមិនហ៊ានបង្ក្រាប ការលេចលឺពាក្យដូច្នោះ ក៏ដោយសារឈ្មួញឈើនេះ អាចដឹកជញ្ជូនឈើយ៉ាងតលូនរាប់ឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចចុះបង្រ្កាបបានម្ដងណាឡើយ ។ បច្ចុប្បន្នគេសង្កេតឃើញឈ្មួញឈើដុះស្លែនេះដឹកជញ្ជូនឈើឈើនៅចំណុចអូរអាកុក និងភូមិត្រពាំងថ្ម ស្រុកស្វាយលើ រួចដឹកជញ្ជូនចូលមកខេត្តសៀមរាប តាមស្រុកសូទ្រនិគម ... Read More »

ចូលផ្សារទិញបន្លែ ចតម៉ូតូក្បែរហាងគុយទាវ ចេញមកវិញចោរលួចបាត់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ក៏ដូចជាក្រុមអាជីវករលក់ដូរ និងម្ចាស់ម៉ូតូស្រែកឲ្យជួយរកបន្ទាប់ពីមានជនសង្ស័យបានកាច់ករម៉ូតូជិះគេចខ្លួនបាត់ស្រមោលភ្លាមៗកាលពីនៅថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ ចន្លោះពីម៉ោង៦ ទៅ៧ ព្រឹក ត្រង់ចំណុចខាងលិចផ្សារវាលយន្ត ស្ថិតនៅភូមិ វាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ... Read More »

ដោះលែងលោក វ៉ន ប៊ុនថៃ ឲ្យមានសេរីភាពវិញ ក្រោយឃាត់មួយដង្ហើមចង្រិត ករណីប្រើហិង្សាលើ នារីបម្រើការងារខារ៉ាអូខេ

ខេត្តកំពង់ចាម ៖ លោក វ័ន ប៊ុនថៃ អតីតឧកញ៉ារកស៊ីឈើដ៏ល្បីនៅតំបន់ភូមិភាគឥឦសាន ដែលរងការចោទ ប្រកាន់ពីនារីបម្រើការងារខារ៉ាអូខេថា បានប្រើហិង្សាបោចសក់ និងខោកពកថ្ងាស់ទាំងកម្រោល និងប្រមាថមាក់ ងាយ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពត្រឡប់ទៅគេហដ្ឋានរបស់លោកវិញហើយ ក្រោមដំណោះ ស្រាយតាមរយៈអញ្ជើញម្ចាស់ផ្ទះសំណាក់វីឡាមកបំភ្លឺ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានសហការបង្រ្កាបករណី ឆបោក ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅលើទីតាំងបីកន្លែង ដោយឡែកពីគ្នា ... Read More »

ទួរគី ចាប់ឃុំខ្លួនទាហានជាង ១០០នាក់​ជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារឆ្នាំ​២០១៦

កម្លាំងទាហានប្រមាណ​១០០នាក់សង្ស័យជាប់ពាក់ព័ន្ធនឹង បណ្តាញយោធាធ្វើរដ្ឋរបស់​របស់ លោក​ Fethullah Gulen ដែលកំពុងភៀសខ្លួន​រស់នៅក្នុងទឹកដីអាមេរិក ។ បណ្តាញផ្សព្វផ្សាយព័ត៌មានទួរគីកាលពីថ្ងៃទី៧ មករា បញ្ជាក់ថា រដ្ឋអាជ្ញានៅក្នុងប្រទេសនេះបានបញ្ជាឲ្យឃុំខ្លួនទាហាន១០០នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបណ្តាញធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦នោះ ។ រដ្ឋអាជ្ញាទួរគីបញ្ជាក់ថា ការឃុំខ្លួនទាហានខាងលើនេះ ... Read More »

ម្ចាស់ឡានចេញមុខលើកដៃសំពះសុំ អីវ៉ាន់គាត់ធ្លាក់ម្សិលមិញមកវិញ ព្រោះគ្មានលុយ

ខេត្តសៀមរាប៖ រថយន្តមួយគ្រឿង ដឹកទំនិញ និងអ៊ីវ៉ាន់ច្រើនមុខ បណ្តាលឲ្យជ្រុះរ៉ាយប៉ាយ ពេញផ្លូវ កាលពី វេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូឆ្នាំ ២០១៩ ម្សិលមិញ ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ ... Read More »

ប្រជាពលរដ្ឋនៅតែជំនឿលើប្រាសាទបុរាណនិងអំពាវនាវដល់ស្ថាបន័ពាក់ពន្ធជួយថែរក្សា

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋរស់នៅចំណុច៦៧១ ឋិតក្នុងភូមិអូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃ បាននាំគ្នាបោសសំអាត់ប្រាង្គប្រសាទមួយកន្លែង ដែលសល់ពីក្រុមជនទុច្ចរិត គាស់រំល៉ើងយកវត្ថុមានតម្លៃលក់ឲ្យជនបរទេះ ដើម្បីគោរពបូជារាងរាល់រដូវច្រូកាត់រូច និងក៏សួមអំពាវនាវដល់ស្ថាប័នពាក់ពន្ធជួយអក្សភិរក្សនិងឲ្យកូនចៅជម្នានក្រោយបានស្គាល់និងឃើញស្នាដៃរបស់បុព្វបុរសខ្មែរបន្សល់ទុក្ឃគ្រប់ទីកន្លែង ។ ពួកគាត់បញ្ជាក់ថា ប្រសាទដែលពួកគាត់ថែរក្សានេះ មានឈ្មោះ ខ្លះហៅប្រសាទក្រៅ/ខ្លះថាប្រសាទនាគពន្ធ័/ខ្លះទៀតហៅថាប្រសាទមេទ័ពក្នុងសម័យសង្គ្រាមដែលមានទំហំប្រសាទ៤០ម៉ែត៤ជ្រុងទំហំដីចំនួ៥ហិតាមានឃូព័ទ្ធទួលប្រាសាទ៣ជាន់(ប្រែថាប្រឡាយទឹក)ក្នុងនោះមានទួលធំៗចំនួន៣នៅជុំវិញឋិតនៅចំណុចខាងលើ ។ ... Read More »

លោកត្រាំ​បន្ធូរបន្ថយ ដោះដូរពីការសាងសង់ជញ្ជាំងបេតុង ទៅជារបងព្រំដែនវិញ

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានប្រកាសថា លោកមិនបោះបង់គម្រោង​សាងសង់ជញ្ជាំងព្រំដែន​ជាប់ប្រទេសមិចស៊ីកូ​នោះឡើយ ប៉ុន្តែលោកយលព្រមផ្លាសប្តូរពី ជញ្ជាំង បេតុង មកជញ្ជាំង បន្លាលួស វិញ​ដើម្បីកាត់បន្ថយការចំណាយ ។ សកម្មភាពខាងលើ គឺជាការ យោគយល់ របស់លោកត្រាំចំពោះគណបក្សប្រជាធិបតេយ្យ ក្រោយគណបក្សនេះមិនព្រមគាំទ្រដល់ការចំណាយយ៉ាងច្រើនទៅលើជញ្ជាំងព្រំដែន ... Read More »

ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជំនះ ៧ មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅគណបក្ស សង្កាត់ព្រៃអង្គុញ ក្រុងបាវិត

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ លោក លឹម សៀងហេង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រអង្គុញ ក្រុងបាវិត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជំនះ៧មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ... Read More »

រថយន្តដឹកដំឡូងមីបុករបងសាលារៀនផ្អើលសមណ​សិស្ស​បេក្ខជន​ ​ប្រឡង​ធម្ម​វិន័យ ព្រលឹងចុងសក់​

ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​ធំ​ដឹកដំឡូងមីមួយគ្រឿងខណៈកំពុងបើកបរបានដាច់​ហ្វ្រាំង​បុក​ប៉ើង​របងសាលារៀនកាលពីម៉ោង១១និង៥០នាទី​ព្រឹកថ្ងៃអាទិត្យ ១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៦ខែមករា​ឆ្នាំ២០១៩ មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ​ក្នុងភូមិ១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ធ្វើឲ្យសមណ​សិស្ស​បេក្ខជន​-នារី​រាប់ពាន់នាក់ដែល​កំពុង​អង្គុយ​ប្រឡង​ធម្ម​វិន័យ​ព្រលឹងចុងសក់​គ្រប់ៗគ្នា។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »