ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា

អាមេរិក៖ ក្នុងឱកាសស្នាក់នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងបងប្អូនខ្មែរមកពីប្រទេសកាណាដា។ ក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញនូវក្តីរីករាយចំពោះវត្តមានបងប្អូនពលរដ្ឋខ្មែរ ... Read More »

នាយផ្នែករដ្ឋបាលជលផលក្រគរ ចុះអប់រំប្រជាពលរដ្ឋ បញ្ហា​សន្តិសុខ

ខេត្តពោធិ៍សាត់៖ លោកស្វាយ សំអាត នាយផ្នែករដ្ឋបាលជលផលក្រគរ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ បានចុះផ្សព្វផ្សាយ ... Read More »

មិនទាន់ប្រកាសផង ចេញចរិតពិតមកបណ្តើរៗហើយ

ខេត្តកំពង់ស្ពឺ៖ វាពិតជាគួរឲ្យខ្មាសគេណាស់នៅពេល ដែលអធិការចាស់មិនទាន់ប្រកាសចេញទៅកាន់កន្លែងថ្មីផង ស្រាប់តែបេក្ខភាព ដែលត្រៀមនឹងឡើងកាន់តំណែងបន្តបានប្រើពាក្យមិនសមរម្យមួយចំនួនដាក់មន្ត្រី និងអធិការរងដូចគ្នាហាក់បីដូចជាគុំទុកតាំងពីយូរមកហើហើយចឹង ។ ប្រភពច្បាស់ការណ៍ពីមន្ត្រីនគរបាលស្រុកបសេដ្ឋមួយរូបបានបង្ហើបថា កាលពីវេលាម៉ោង១៣ និង១៨នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៊ុំ ... Read More »

ទុស្សេឆ្លងចរន្តអគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុងនៅខណ្ឌដង្កោ

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើពីឈើ ប្រក់ដែក ស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចម៉ត់ ទាំងស្រុងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

គួរឲ្យសង្វេគណាស់ ឪពុកនិងកូនចូលក្នុងលូរុករកត្រី ថប់ដង្ហើមស្លាប់ទាំង២នាក់

ខេត្តសៀមរាប៖ មានហេតុការណ៍គួរឲ្យសង្វេគមួយបានកើត ដោយសារឪពុក និងកូនចូលក្នុងលូរុករកត្រី ថប់ដង្ហើមស្លាប់ទាំង២នាក់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង ៥០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំប្រដាក់ ស្រុកបន្ទាយស្រី ... Read More »

បញ្ជូនជនសង្ស័យប្រុស ស្រី៨នាក់ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងពាក់ពន្ធ័នឹងគ្រឿងញៀន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលជំនាញការិយល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុស ស្រី៨នាក់ ទៅអយ្យការ អមសាលាដំបូងខេត្តនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន មេតំហ្វេតាមីន ចំនួន៧៦កញ្ចប់ ។ ពាក់ពន្ធ័នឹងករណីបើកប្រត្តិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ... Read More »

ក្មេងស្ទាវ២ក្រុមទាញដាវដេញកាប់គ្នាផ្អើលឋានសមត្ថកិច្ច

ខេត្តកំពង់ធំ៖ ក្មេងស្ទាវ២ក្រុមបង្កទំនាស់ទាញដាវដេញកាប់គ្នានៅលើកំណាត់ផ្លូវជាតិលេខ 6A បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅ ភូមិ ត្រើយម្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ... Read More »

រថយន្តឡិចស៊ិស RX300បើកលឿនរេចង្កូតហោះទម្លាក់ខ្លួនចូលត្រាំទឹក លើកជើងទ្រមេឃ

ខេត្តសៀមរាប៖ កាលពីម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ រថយន្តឡិចស៊ិសRX300មួយគ្រឿង ទំនងតៃកុងងងុយដេក បានហោះទម្លាក់ខ្លួនចូលទៅត្រាំទឹកលើកជើងទ្រមេឃ ច្រងាង តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាទបាគង ... Read More »

ជិះម៉ូតូលឿនគេចរថយន្តពីមុខ ធ្លាក់ស្នាមភ្លោះបោកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានបុរសម្នាក់ជិះម៉ូតូគេចរថយន្ត បណ្តាលឲ្យធ្លាក់ស្នាមភ្លោះផ្លូវដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃ សុក្រ ៤ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ... Read More »

ទស្សនៈល្ងីល្ងើ៖ ព្រុសឲ្យតែឮ ឲ្យតែល្អមើល ភ្លេចកំណើតខ្លួនឯងកើតមកពីអ្វី ?

ថាមិនចង់យកត្រចៀកស្តាប់ យកភ្នែកមើលទេ ពីសកម្មភាពនយោបាយស្រុកទេស យើង តែពេលនេះនាយជាលគិតថា បើមិនយកចិត្តទុកដាក់តាមដានក៏មិនកើតដែរ ព្រោះការវិ វត្តនយោបាយលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រែប្រួលជាលំដាប់ ។ ប៉ុន្មានថ្ងៃមកនេះនៅលើសកលលោក ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ រាប់ រយប្រទេសបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ... Read More »

ម៉ូតូនិងម៉ូតូបុកគ្នាបណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ និងស្រាល

ខេត្តប៉ៃលិន៖  កាលពីវេលាម៉ោង ១១:៤០នាទី ថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងម៉ូតូនិងម៉ូតូ នៅចំណុចបេនឡានផ្សារក្រោម ... Read More »

ក្មេងទំនើងឈ្លោះគ្នាក្នុងវង់រាំ ធ្វើឲ្យប្រជាការពារភូមិស្លាប់ម្នាក់ភ្លាមៗ ខណៈចូលទៅឃាត់

ខេត្តស្ទឹងត្រែង៖ ប្រជាការពារភូមិម្នាក់ បានស្លាប់ភ្លាមៗ ខណៈចូលទៅឃាត់ ក្រុមក្មេងទំនើងឈ្មោះគ្នា ត្រូវជនដៃដល់ចាក់មួយកាំបិត ចំកណ្តៀតក្អមមិនអាចសង្គ្រោះបាន ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ភ្លាមៗផងដែរ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច ... Read More »

យន្តហោះដែលអ៊ីស្រាអែលត្រៀមប្រើប្រាស់ដើម្បីវាយប្រហារស៊ីរី គេចពីមីស៊ីល S-300 ជួបគ្រោះថ្នាក់

យន្តហោះចម្បាំង ទំនើបបំផុតរបស់កម្លាំងទាហានអាមេរិក F-35 ជាយន្តហោះដែល អ៊ីស្រាអែលគ្រោងនឹងប្រើប្រាស់ ដើម្បីវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ចៀសការចាប់បានពីប្រព័ន្ធរ៉ាដា មីស៊ីល S-300 របស់រុស្ស៊ីដែលបានបញ្ជូនទៅកាន់ស៊ីរី ។ យន្តហោះចម្បាំងបំបាំងកាយខាងលើរបស់អាមេរិក ផលិតដោយក្រុមហ៊ុន ការពារជាតិអាមេរិក Lockheed ... Read More »

ប៉ាឡេស្ទីនដាក់លិខិតប្តឹងអាមេរិក ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ

ប៉ាឡេស្ទីនបានដាក់ពាក្យបណ្តឹង ប្តឹងអាមេរិក ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធនឹង ការផ្លាស់ប្តូរ ស្ថានទូតអាមេរិក ពីទីក្រុង Tel Aviv ទៅកាន់ ជេរ៉ូសាឡឹម។ តាមសន្ធិសញ្ញា ទីក្រុង Vienna ស្តីពីទំនាក់ទំនងការបរទេស ឆ្នាំ១៩៦១ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

អាមេរិក៖ នៅរសៀលថ្ងៃទី ២៩ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ... Read More »

បើករថយន្ដបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបុកបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល

ខេត្តកណ្ដាលៈ បុរសម្នាក់រងរបួសធ្ងន់ និងស្រ្ដីម្នាក់រងរបួសស្រាល ខណៈជិះម៉ូតូបុករថយន្ដមួយគ្រឿងបើកបត់ឆ្វេងឆ្លងផ្លូវដោយមិនប្រយ័ត្ន នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល វេលាម៉ោង៩ និង១០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

ស្លាប់និងរបួសជាច្រើននាក់ ដោយសាររញ្ជួយដី និងរលក់យក្សស៊ូណាមិ នៅឥណ្ឌូនេស៊ី

មកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដី កម្រិត ៧,៥រិចទ័រ បង្កឲ្យមានរលកយក្សស៊ូណាមិ វាយប្រហារចូលក្នុងទីក្រុង Palu នៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា។ តាមមជ្ឈមណ្ឌលស្រាវជ្រាវ ផែនដីអាមេរិក បានឲ្យដឹងថា ... Read More »

បើករថយន្ដល្បឿនលឿនបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យក្មេងស្រី២នាក់រងរបួសធ្ងន់

ខេត្តកណ្ដាល៖ ក្មេងស្រី២នាក់ទទួលរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដមួយគ្រឿងបើកដោយល្បឿនលឿនបុក នៅវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចកែងហាងលក់ខោអាវ យីហោ ម៉ាយ ស័្ករ លើផ្លូវលេខ២១០កែងផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ... Read More »

ស្រ្ដីម្នាក់បានស្លាប់ដោយសារមានជីងឺគាំងបេះដូង

ខេត្តកំពង់ធំ៖ ស្រ្ដីចំណាស់ម្នាក់បានស្លាប់ ដោយសារជំងឺគាំង បេះដូងកាលពីវេលាម៉ោង ១និង២០នាទី ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ... Read More »

ជនសង្ស័យម្នាក់យកកាំបិតកាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់ដោយសាររឿងគំនុំ

ខេត្តកំពង់ធំ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសត្រង់ក្បាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣ និង១៥នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិ ជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ... Read More »

បើកម៉ូតូឆ្លងថ្នល់ពេលយប់ រថយន្តឡិចស៊ីសជ្រុលចង្កូតបុកស្លាប់៣ របួសធ្ងន់១

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ កំពុងបើកម៉ូតូតែម្នាក់ឯង បត់ឆ្លងថ្នល់មិនទាន់ផុតផង ស្រាប់តែមានរថយន្តបើកលឿនមកពីមុខចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតបុក បណ្តាលឲ្យស្លាប់ និងមនុស្សជិះក្នុងរថយន្ត ស្លាប់២នាក់ របួសធ្ងន់ម្នាក់ នៅសល់អ្នកបើកបង្ក អត់រងរបួស រត់គេចខ្លួន ។ គ្រោះថ្នាក់ដ៏រន្ឋត់នេះ បានកើតឡើងនៅម៉ោង៨ ... Read More »

បង្រ្កាបករណីគ្រឿងញៀនចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន១៧កញ្ចប់

ខេត្តកណ្ដាលៈ នគរបាលស្រុកកណ្ដាលស្ទឹងបង្រ្កាករណីគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិការបង្រ្កាបខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្រាសាទ ឃុំព្រែកស្លែង ... Read More »

មហោស្រពរូបថតភ្នំពេញលើកទី៩ ចាប់ផ្តើមសប្តាហ៍ក្រោយ

ភ្នំពេញ៖ គំនិតនៃមហោស្របរូបថតភ្នំពេញគឺផ្អែកទៅលើគំនិត និងភាពចាំបាច់នៃការកសាងស្ពានរវាងវិចិត្រករអាស៊ី នឹងអឺរ៉ុប ។ ឆ្នាំនេះ វិចិត្រករក្នុងស្រុកចំនួន៤រូប និងសិល្បករអន្តរជាតិចំនួន១០រូប មកពីទ្វីបអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក នឹងរៀបចំស្នាដៃ និងជួបជុំគ្នាក្នុងពិធីបុណ្យដើម្បីចែករំលែកបទពិសោធន៍ និងរឿងរ៉ាវរបស់ពួកគេ ដើម្បីជំរុញយុវជនឲ្យបន្តចំណេះដឹង ... Read More »

ថយក្រោយហ្វ្រាំងមិនស៊ី ជ្រុលទៅបុកខ្លោងទ្វារ និងប៉ុស្តិ៍យាមខូចខាត

ខេត្តព្រះសីហនុ៖ រថយន្តធុនធំ១គ្រឿងពេលបើកថយក្រោយ ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកខ្លោងទ្វារ និងប៉ុស្តិ៍យាមខាងមុខអធិការដ្ឋាននគរបាលស្រុក បណ្តាលឲ្យរងការខូចខាតផ្នែកខ្លះកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។ បើតាមសមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តនេះ ជារថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍កន្លងមកយូរដែរហើយ រួចត្រូវបានសមត្ថកិច្ចនគរបាល យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកព្រៃនប់ ហើយនៅរសៀល ... Read More »

ចិនទៀតហើយ! ឃាត់ខ្លួន២នាក់ ពីបទលួចកាបូបចេញពីរោងចក្រ

ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនចំនួន២នាក់ ដែលមានតួនាទីជាមេការ និងត្រួតពិនិត្យផលិតផលក្នុងរោងចក្រ១កន្លែង នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចឃាត់ខ្លួន តាមពាក្យបណ្តឹងអ្នកតំណាងរោងចក្រ ដកហូត បានកាបូបជាវត្ថុតាងមួយចំនួន ។ ករណីស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាលួចកាបូបចេញពីរោងចក្រនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងសាំងជៀក ... Read More »

ប្រើឈ្មោះ ជាមន្ត្រីយោធា ដេកចាំយកលុយពីបទល្មើសគ្រប់ប្រភេទ ក្នុងស្រុកថ្ពង

ខេត្តកំពង់ស្ពឺៈ ប្រជាពលរដ្ឋជាច្រើន អ្នករកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើ និងបទល្មើសផ្សេងៗ បានរិះគន់ និងចោទប្រកាន់លោក តឹង ពីង ដែលអះអាងថា ជាមន្ត្រីយោធាម្នាក់ នៅក្នុងអង្គភាពយោធភូមិភាគ៣ ថា បានយកអំណាចរបស់ខ្លួន ដេកចាំ និងដើរជំរិតទារប្រាក់ពីពួកគាត់មិនត្រាប្រណីឡើយ ... Read More »

លោក ឃួង ស្រេង៖ ដាក់វិធានការមិនឲ្យមានរថយន្តធំៗ ចេញ ចូលរាជធានីភ្នំពេញពេលថ្ងៃ ដាច់ខាតរួមនឹងការលុបបំបាត់ ប័ណ្ណអនុញ្ញាតចេញ ចូលA, B និងC

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ សង្កាត់ សហការគ្នា ត្រូវហាមឃាត ចាត់ វិធានការមិនឲ្យរថយន្តធំៗ ចេញ ចូលរាជធានីភ្នំពេញនៅពេលថ្ងៃ ដាច់ខាតរួមនឹងការលុបបំបាត់មិនឲ្យមានប័ណ្ណអនុញ្ញាតចេញ ចូលរាជធានីប្រភេទA, BនិងCទៀតទេ។ ... Read More »

ភ្ញាក់ផ្អើលក្រោយអធិការរងម្នាក់ កាន់ប្រកាសដើរអួតតាមតុកាហ្វេ

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនរបាលមួយរូប បានកាន់ប្រកាស ដើរអួតមន្ត្រី និងមហាជនតាមតុកាហ្វេថាមិនយូរនោះទេ ខ្លួនត្រូវប្រកាសចូលកាន់តំណែងជាអធិការវិញម្តង ខណៈអធិការចាស់ត្រូវផ្លាស់ទៅកាន់តំណែងជានាយរងការិយាល័យប្រ ឆាំងគ្រឿងញៀនខេត្តវិញម្តង ។ បុរសរូបនោះត្រូវបានស្គាល់ ... Read More »

គណនី Facebook របស់លោក ​ឯម ច័ន្ទមករា អគ្គលេខាធិការជនពិការ ដែលមានឈ្មោះ «Makara Chan Em» ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង

ភ្នំពេញ៖​ គណនី Facebook ផ្លូវការរបស់លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឈ្មោះ «​Makara Chan Em» ... Read More »

ចិនទៀតហើយ! ៥នាក់ឆាបឆេះរបួសពេញខ្លួនដោយសាររថយន្ត RX300 ផ្ទុះធុងហ្គាស

ខេត្តពោធិ៍សាត់៖ ​រថយន្ត ១គ្រឿងម៉ាក LUXUS RX300​ ពណ៌ស​ ពាក់ស្លាក​លេខ​ ភ្នំពេញ 2AB-4180​ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ​ក្នុងរថយន្តនោះមានក្រុម​ជនជាតិចិន​ចំនួន ៥នាក់ លុះមកដល់ចំណុចខាងលើស្រាប់តែផ្ទុះធុងហ្គាស បណ្ដាលឲ្យ​ឆាប​ឆេះពេញអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅរងរបួសធ្ងន់ស្រាល​​ទាំងអស់តែម្ដង ។ ... Read More »