ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តបើកបរដោយជនជាតិថៃ​បុកម៉ូតូ​ស្លាប់កុមារខ្មែរ២នាក់

ខេត្តកំពង់ធំ៖ រថយន្ដបុកក្មេងស្លាប់យ៉ាងអាណោចអាធម្ម កាលពីវេលាម៉ោង៦និង២៦នាទីព្រឹក ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨៨-១៨៩ នៅភូមិបាគង ... Read More »

ដើរឆ្លងផ្លូវចេញពីកោសខ្យល់ត្រូវរថយន្តបុករងរបួសធ្ងន់ហើយត្រូវរថយន្តមួយគ្រឿងទៀតកិនថែមស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់មិនសូវស្រួលខ្លួន ក៏ដើរទៅឲ្យគេកោសខ្យល់ ហើយបានដើរឆ្លងផ្លូវមកវិញ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកបណ្តាលឲ្យរងរបួសធ្ងន់ ។ ពេលនោះ រថយន្តបង្កបានគេចខ្លួនបាត់ មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀតមកកិនថែមបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

គ្រួសារពលករខ្មែរនៅកូរ៉េ៤គ្រួសារទទួលបានឱកាសចេញទៅជួបសាច់ញាតិតាមរយៈ PPCBank

ភ្នំពេញ៖ ជាក្តីរំភើប ដែលមិនអាចគណនាបាន ក្រោយពីក្រុមគ្រួសាររបស់ពលករខ្មែរ នៅប្រទេសកូរ៉េចំនួន៤គ្រួសារ មានឱកាសចេញទៅប្រទេសកូរ៉េ ដើម្បីជួបជាមួយសាច់ញាតិពួកគេដោយផ្ទាល់ ។ ជំនួបដ៏រីករាយនេះ បានធ្វើឡើងតាមរយៈកម្មវិធីចាប់ឆ្នោតផ្សងសំណាងមួយ ដែលរៀបចំសហការដោយ ធនាគារភ្នំពេញពាណិជ្ជ(PPCBank) នៅកម្ពុជា និងធនាគារឈុនបុក នៃប្រទេសកូរ៉េ ... Read More »

ចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏មិនរួចខ្លួន បើហ៊ានកាត់ក្តីអាមេរិកពីបទឧក្រិដ្ឋកម្មសង្គ្រាមមែននោះ

សារព័ត៌មានChannal News Asia បានផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ថា សហ រដ្ឋអាមេរិកបានគំរាមជាសាធារណថា នឹង ចាប់ខ្លួន ព្រមទាំងដាក់ទណ្ឌកម្មលើចៅ ក្រម និងក្រុមមន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើសិនជាតុលាការអន្តជាតិមួយ ... Read More »

យូរី តំណាងឲ្យសិល្បករកម្ពុជាចេញទៅច្រៀងនៅប្រទេសចិន

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី បានចាកចេញពីកម្ពុជាហើយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីនាងត្រូវបានជ្រើសរើស តំណាងឲ្យសិល្បករកម្ពុជា ចេញទៅច្រៀងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន-អាស៊ានលើកទី១៥ ដែលត្រូវបានរៀបចំឡើងនៅក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋ ប្រជាមានិតចិន ... Read More »

ជនជាតិជប៉ុនម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះវីឡាក្នុងបុរីពិភពថ្មីសង្ស័យគាំងបេះដូង

ភ្នំពេញ៖ បុរសជនជាតិជប៉ុនម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទាំងអាក្រាតកាយ សង្ស័យគាំងបេះដូង(ខ្យល់គរ)បង្កភ្ញាក់ផ្អើលវេលាម៉ោង១៧ ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៩០ផ្លូវលេខ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ណាកាណុ ... Read More »

មហាបាតុកម្មនៅទូទាំងប្រទេសឥណ្ឌាប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃ

ពលរដ្ឋឥណ្ឌារាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទូទាំងប្រទេស ប្រឆាំងនឹងតម្លៃ តម្លៃថាមពលឡើងថ្លៃ ។ មហាបាតុកម្ម កើតឡើងក្រោមការអំពាវនាវរបស់គណបក្សប្រឆាំង ឥណ្ឌា។ នៅតំបន់ជាច្រើនក្រុមបាតុករបានដុតសម្បកកង់ឡាននិង គ្រប់គ្រង ស្ថានីយ ប្រេងសាំង រួមទាំងផ្លូវដែក ក្នុងប្រទេស ឥណ្ឌា ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញម្សៅក្រាមសង្ស័យថ្នាំញៀន​២កញ្ចប់

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១១និង១៥នាទី ស្ថិតនៅក្រុម១៦ ភូមិ០១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបគ្រឿងញៀន១ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងជាក់ស្តែង ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះប៉ិច ... Read More »

ចេញពីផ្ទះសង្សារត្រូវចោរវាយប្លន់ម៉ូតូទៅបាត់

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូហុងដាឌ្រីមសង់ ចេញពីដេកផ្ទះសង្សារ បំណងទៅបន្ទប់ជួលខ្លួនវិញ ក៏ត្រូវជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មកវាយប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខម៉ាស្ទ័រ ស៊ុបគីស៊ុប ... Read More »

ព្យុះកំណាចបំផុតនឹងវាយប្រហារអាមេរិក នៅថ្ងៃទី១៣ខែកញ្ញា

ព្យុះសង្ឃរា ទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំ ២០១៨នេះ នឹងវាយប្រហារនៅពីររដ្ឋ ក្នុង ទឹកដីអាមេរិក នាថ្ងៃទី១៣ ខែកញ្ញា ខាង មុខ ។ ព្យុះមានឈ្មោះថា Florence ត្រូវ បានព្យាករថាជាព្យុះកំណាចបំផុត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសងក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយកំពុងរីករាលដាល

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងកើតឡើងច្រើនកន្លែងហើយមានទាំងល្បែងបញ្ជល់មាន់ និងបៀអាប៉ោងផងដែរ។ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរឃុំសំរោងធំ ក៏ដូចជាសមត្ថកិច្ចនគរបាលប៉ុស្ដិរដ្ឋបាលសំរោងធំ និងអធិការនគរបាលស្រុកកៀនស្វាយ មិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្តកណ្ដាល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំសំរោងធំ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។ ... Read More »

បន្ទះឈីបនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Qualcomm អាចនឹងចេញក្នុងខែកញ្ញា

នាពេលថ្មីៗនេះក្រុមហ៊ុន Snapdragon Wear 2100 របស់ក្រុមហ៊ុន Qualcomm ត្រូវបានគេចាត់ទុកថាជាជម្រើសតែមួយគត់ សម្រាប់ក្រុមហ៊ុនផលិតនាឡិកា WearOS ចាប់តាំងពីវាបានចាប់ផ្តើមកាលពី 2 ឆ្នាំមុនមកនៅពេលដែលប្រព័ន្ធប្រតិបត្តិការនេះ ត្រូវបានគេហៅថា Android Wear ... Read More »

ភ្លើងធូបរាលឆេះកុដិព្រះសង្ឃនៅអាស្រមគោកស្រិត ក្រុងសៀមរាប

ខេត្តសៀមរាប៖​ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨​ វេលាម៉ោង៧និង២០នាទីព្រឹក​ មានករណីអគ្គិភ័យឆេះកុដិលោកនៅអាស្រមគោកស្រិត​ ស្ថិតនៅភូមិវត្តស្វាយ​ សង្កាត់សាលាកំរើក​ ក្រុងខេត្តសៀមរាប។ សមត្ថកិច្ចឲ្យដឹងថា កុដិរបស់តេជគុណ ព្រះនាម ពេជ្រ អាយុ៤០​ ព្រះវស្សា ... Read More »

ក្រោយរយៈពេល១៧ឆ្នាំ ការឈឺចាប់នៅតែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃហើយកាន់តែរីករាលដាលលើពិភពលោក

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ បានក្លាយជាព្រឹត្តិការណ៍កក្រើកពិភពលោក ដោយសារភេរវករ ១៩នាក់ បានប្លន់យន្តហោះវាយប្រហារទៅលើមជ្ឈមណ្ឌល ពាណិជ្ជកម្មពិភពលោកសម្លាប់មនុស្ស គ្មានកំហុសជាច្រើន ។ ការវាយប្រហារនោះបានបង្កឲ្យឈឺចាប់ដល់ ពលរដ្ឋ អាមេរិក ទាំងមូល ... Read More »

លោក ឃួង ស្រេង ណែនាំឲ្យស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវត្រួតពិនិត្យ និងយកចិត្ដទុកដាក់ ធ្វើសៀវភៅស្នាក់នៅ និងអត្ដសញ្ញាណបណ័្ណជូនពលរដ្ឋឲ្យបានល្អ

ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឲ្យស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវត្រួតពិនិត្យ និងយកចិត្ដទុកដាក់ ធ្វើសៀវភៅស្នាក់នៅ និងអត្ដសញ្ញាណបណ័្ណជូនពលរដ្ឋឲ្យបានល្អ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះ ... Read More »

Spotify អាចនឹងអនុញ្ញាតឲ្យ free users រំលងការផ្សព្វផ្សាយទាំងអស់ចោល

Spotify កំពុងសាកល្បងលក្ខណៈថ្មីនៅក្នុងប្រទេសអូស្ត្រាលីដែលនឹងអនុញ្ញាតឲ្យ non-paying users រំលងការផ្សាយពាណិជ្ជកម្ម (សម្លេងនិងវីដេអូ) ឲ្យបានច្រើនដងតាមដែលពួកគេចូលចិត្ត។ ក្រុមហ៊ុននេះបានប្រាប់ AdAge ថាគំនិតនេះគឺថាអ្នកប្រើទំនងជានឹង រំលងការផ្សាយពាណិជ្ជកម្មដែលពួកគេមិនយកចិត្តទុកដាក់ដូច្នេះអ្វីដែលពួកគេប្រើប្រាស់នោះនឹងផ្តល់ឲ្យ Spotify នូវមតិយោបល់ លើវិធីកំណត់គោលដៅឲ្យកាន់តែប្រសើរ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយបានប្រៀបធៀបវាទៅ ... Read More »

សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តជាអ្នកបំផ្លាញអាកាសធាតុ ដោយមិនចូលរួមការពារដូចការសន្យា

អាមេរិកជាប្រទេសដែលបញ្ចេញជាតិ ពុល ច្រើនជាងគេចូលក្នុងបរិយាកាស ប៉ុន្តែអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ ក្នុងពេលដែលប្រទេសជិត២០០នៅជុំវិញ ពិភពលោក បាននាំគ្នាគោរពទៅតាមកិច្ចព្រមព្រៀង ដើម្បីរក្សាភពផែនដីកាន់តែ ប្រសើរឡើងគេចផុតពីគ្រោះធម្មជាតិនានាដោយសារបម្រែបម្រួលអាកាសធាតុ។ នៅក្នុងកិច្ចប្រជុំស្តីពីអាកាសធាតុរយៈពេល ១សប្តាហ៍ក្នុងទីក្រុងបាងកក ប្រទេសថៃរបស់ក្រុមអ្នកជំនាញមកពីគ្រប់ជ្រុងជ្រោយក្នុងលោក គឺជាកិច្ចប្រជុំដើម្បីរៀបចំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP ២៤ ... Read More »

រថយន្តយីឌុបសណ្តោងរ៉ឺម៉ក របស់ថៅកែជនជាតិចិន ផ្ទុកលើសទម្ងន់ត្រូវបានដោះលែង ដោយមិនបានសាងឥវ៉ាន់ចេញនោះទេ

ខេត្តស្ទឹងត្រែង៖ រថយន្តយីឌុបសណ្តោងរ៉ឺម៉ក ខុសបច្ចេកទេស ផ្ទុកលើសទម្ងន់ចេញពីប្រទេសឡាវ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ត្រូវបានដោះលែងទៅហើយ ក្រោយពីឃាត់ទុកផាកពិន័យអស់រយះពេល ជិត២០ថ្ងៃ ដោយម្ចាស់ជាជនជាតិចិនបានទុក ដើម្បីរត់ការទៅដល់ក្រសួងបង់ផាក ពិន័យរួចបានខលបញ្ជាមកខាង ស្ថានីយជញ្ជីងឲ្យដោះលែងជាបន្ទាន់ ដោយមិនបានសាងឥវ៉ាន់ចេញនោះទេ ... Read More »

បុរសវ័យ៤៩ឆ្នាំ ដួលពីលើទូកផ្កាប់មុខចូលក្នុងទឹកលង់ស្លាប់ សង្ស័យខ្យល់គរ

ខេត្តកំពង់ចាម ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា បានស្លាប់ដោយលង់ទឹក ស្របពេលជនរងគ្រោះខ្យល់គ ខណៈជិះទូកទៅច្រូតស្មៅនៅចំណុចទួលត្រដក់ពង ស្ថិតក្នុងភូមិកំពង់ស្តីក្នុង ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងម៉ោងប្រហែល៣រសៀល ។ ... Read More »

អាមេរិកអាចនឹងវាយប្រហារទៅលើទីតាំងរបស់រុស្ស៊ីនិងអុីរ៉ង់ក្នុងទឹកដីស៊ីរី

សារព័ត៌មាន Wall Street Journal បានផ្សាយថា អាមេរិកមានគម្រោង វាយប្រហារតាមដែនអាកាសទៅលើទីតាំងរដ្ឋាភិបាលស៊ីរី ប្រសិនបើរកឃើញថា ទាហានស៊ីរីបានប្រើប្រាស់សារធាតុគីមី Chlorine នៅក្នុងការវាយប្រហាររំដោះខេត្ត Idlib។ មិនតែប៉ុណ្ណោះ អាមេរិកអាចនឹងវាយ ប្រហារទៅលើទីតាំងរបស់រុស្ស៊ី ... Read More »

ជំនួបពិភាក្សាលើកទីពីររវាងលោក ត្រាំ នឹងលោក គីម ជុងអ៊ុន នឹងកើតឡើងក្នុងពេលឆាប់ៗ

សេតវិមានអាមេរិកបានប្រកាសថា ទំនាក់ទំនងជាន់ខ្ពស់រវាងអាមេរិក នឹងកូរ៉េ ខាងជើង កំពុងដំណើរការយ៉ាងល្អបំផុត ហើយមេដឹកនាំប្រទេសទាំងពីរបានត្រៀមលក្ខណៈជួបពិភាក្សាជាលើកទីពីរ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា អាមេរិក បានចាប់ផ្តើមរៀបចំសម្រាប់ជំនួបលើកទីពីរ រវាងប្រធានាធិបតីអាមេរិក ដូណាល់ ... Read More »

នគរបាល ចុះបង្ក្រាប ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់និងសារធាតុញៀនព្រមទាំងវត្ថតាង

ខេត្តប៉ៃលិន៖ នគរបាលនៃអធិការស្រុកសាលាក្រៅ បានសហការជាមួយ កម្លាំងនគរបាលប៉ុស្ថិ៍ ឃុំស្ទឹងកាច់ ចុះបង្ក្រាបក្មេងទំនើង១ក្រុម ដែលជា មុខសញ្ញាចាស់ ពួនសម្ងំប្រើប្រាស់សារធាតុញៀននៅក្នុងចម្ងារតា ងែនមួយកន្លែង រួចក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងវត្ថតាងមួយចំនួន ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ... Read More »

បុរសម្នាក់សង្ស័យតូចចិត្តកើតមកគ្មានកាយសម្បទាគ្រប់គ្រាន់ ធ្វើអត្តឃាត

ខេត្តកំពង់ធំ៖ យុវ័យម្នាក់ចងកសម្លាប់ខ្លួនស្លាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៨ នភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ កំពង់ស្វាយ ខេត្តមាកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីអត្តឃាត(ចងក)នេះ សពឈ្មោះ សុង ... Read More »

យុវជនចិត្តស្លុយឡើងជិះម៉ូតូគេភ្លេចដកសោចេញបាន២គីឡូម៉ែត្រ រលត់ម៉ាស៊ីន ត្រូវម្ចាស់តាមទាន់

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូ តាមទាន់ ខណៈបណ្ដើរម៉ូតូប្រមាណជិត២គីឡូម៉ែត្រ ដោយរលត់ម៉ាស៊ីន ហើយប្រគល់ឲ្យសមត្ថកិច្ចមកសាកសួរបន្ត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

ឃាតកបាញ់សម្លាប់ថៅកែទឹកសុទ្ធ ឃុំខ្លុងពពក ស្រុកទឹកផុសកាលពី៣ខែមុនត្រូវសមត្ថកិច្ចចាប់បាន និង បង្ហាញមុខនៅពេលនេះ

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរបាលព្រហហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ដោយពាក់ព័ន្ធនឹងករណីរឿងឃាតកម្ម បាញ់សម្លាប់ម្ចាស់សិប្បកម្មទឹកសុទ្ធ នៅអំឡុងខែឧសភា ឆ្នាំ២០១៨ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចបង្ហាញមុខកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

លោកកង វង ចៅសង្កាត់ចោមចៅទី១ ដាក់គ្រឿងចក្រ កាយផ្លូវប្រវែង៤៥០ម៉ែត្រដាក់ប្រព័ន្ធលូបង្ហូរទឹក

ភ្នំពេញ៖ ផ្លូវលំមួយខ្សែដែលមានទីតាំងស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្លាប់តែជន់លិច ធ្វើដំណើរមិនរួច ខណៈភ្លៀងមកម្តងៗ ពេលនេះ ត្រូវបានលោកចៅសង្កាត់ដាក់គ្រឿងចក្រ ដើម្បីកាយប្រព័ន្ធលូបង្ហូរទឹកចេញ ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ។ លោកកង វង ... Read More »

បុរសម្នាក់មានជំងឺប្រចាំកាយចុះបេះផ្កាស្នោក្នុងស្រះប្រកាច់ធ្លាក់ទឹក លង់ស្លាប់

ខេត្តកំពងធំ៖ អាសូរ បុរសម្នាក់មានជំងឺប្រចាំកាយ ចុះបេះផ្កាស្នោ ក្នុងទឹកស្រះ ប្រកាច់ធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១៥និង២៥នាទី ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ... Read More »

សមត្ថកិច្ចចម្រុះស្រុកស្វាយទាបចុះបង្ក្រាប និងដកហូតយកឧបករណ៍ឆក់ត្រី

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងចម្រុះស្រុកស្វាយទាបសហការគ្នា ចុះបង្ក្រាប និងដកហូតយកមករក្សាទុក ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការឆក់ត្រី និងនេសាទត្រីដោយខុសច្បាប់ ដល់ប្រជា​ពលរដ្ឋដែលមានលួចលាក់នូវឧបករណ៍ឆក់ត្រីសរុបចំនួន៤១នាក់ស្មើ៤១គ្រឿង។ បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការចុះបង្ក្រាប និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង៣រសៀល ... Read More »

អាវុធហត្ថស្រុកស្នួល​បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ជាមួយវត្ថុតាង​ជាក់ស្តែង៨កញ្ចប់

ខេត្តក្រចេះ៖ កាលពីវេលាម៉ោង ១២និង១០នាទី ថ្ងែទី១១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថស្រុកស្នួល សរុបចំនួន ៧នាក់ មធ្យោបាយរថយន្ត២គ្រឿង ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ៅ សុផុន មេបញ្ជាការរងអាវុធហត្ថស្រុក ... Read More »

ជាថ្មីម្តងទៀតហើយ ដែលអភិបាលខណ្ឌមានជ័យបញ្ជាឲ្យនាយករដ្ឋបាលខណ្ឌចេញលិខិតផ្អាកអាជីវកម្ម ហាងសាច់អាំង១៦៨ ស្ពានដែក

ភ្នំពេញ៖ ពាក់ព័ន្ធនិងការបញ្ជាឲ្យចេញលិខិតផ្អាកអាជីវកម្មហាងសាច់អាំង១៦៨ស្ពានដែកនេះ មន្ត្រីសាលាខណ្ឌមានជ័យហាក់បីដូចជានៅមានភាពអាថ៍កំបាំង មិនមានចម្លើយសមស្របណាមួយជាក់លាក់ ក្នុងការឲ្យផ្អាក់អាជីវកម្មហាងសាច់អាំង១៦៨នេះឡើយ ។ លោក អែម សុវីរះ ប្រធានការិយាល័យរដ្ឋបាលខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី១១កញ្ញានេះបានទូរស័ព្ទប្រាប់ថា ខាងរដ្ឋបាលសាលាខណ្ឌកំពុងតែរៀបចំចេញលិខិតជូនដំណឹងដល់ម្ចាស់ហាងហើយនៅថ្ងៃនេះ ។ លោកថា ចំពោះការចេញលិខិតឲ្យផ្អាកអាជីវកម្មនេះ គឺធ្វើឡើងក្រោមបញ្ជាផ្ទាល់មាត់របស់លោក ... Read More »