ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចនាំទណ្ឌិត ជា ជុង ក្នុងនាមសាក្សីមកសាកសួរក្នុងសំណុំរឿងផលិតគ្រឿងញៀនរបស់លោក ញឹក ប៊ុនឆៃ

ភ្នំពេញ ៖ ទណ្ឌិតឈ្មោះ ជា ជុង អតីតម្ចាស់កសិដ្ឋានមួយនៅស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាទីតាំងផលិតគ្រឿងញៀនដ៏ធំ សម្បើមមានជាប់ពាក់ព័ន្ធនឹងលោកញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនពីពន្ធនាគារត្រពាំង ប្លុងមកកាន់សាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ... Read More »

ប្រជាពលរដ្ឋចោទអាជ្ញាធរស្រុកស្រែអំបិលឃុបឃិតឲ្យឈ្មួញកាប់បំផ្លាញដីព្រៃកោងកាង

ខេត្តកោះកុង ៖ ដីព្រៃកោងកាង និងព្រៃលិចទឹកមួយកន្លែង ស្ថិតក្នុងភូមិ សារាយខាងជើង ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិល ខេត្តកោះកុងត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញឃុបឃិតគ្នាស៊ីញ៉េឲ្យឈ្មួញកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋបានលើកឡើងថា ការ ឃុបឃិត និងបើកដៃពីសំណាក់អាជ្ញាធរ ... Read More »

យុវជនរបស់កូរ៉េខាងជើងជាង៥លាននាក់ចុះឈ្មោះចូលធ្វើទាហានប្រឆាំងអាមេរិក

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់ប្រភពព័ត៌មាន កូរ៉េខាង ជើងដែលបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញានេះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានប្រកាសតបតនឹងអាមេរិក ហើយពេលនេះមាននិស្សិតយុវជនប្រមាណ៤,៧លាននាក់ បានស្ម័គចិត្តចុះឈ្មោះ ចូលរួមក្នុងជួរកងទ័ពប្រឆាំងអាមេរិក។ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយ ថា ... Read More »

សង្វេគខ្លាំងណាស់ម្តាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កូនៗយំឱបសពទ្រហោយំទ្រហឹង

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូឆាលីតាមផ្លូវ ត្រូវបានរថយន្តធុនធំមិនស្គាល់ម៉ាក១គ្រឿងបើកមកបុកពីក្រោយបណ្តាលឲ្យស្ត្រីរង គ្រោះម្ចាស់ម៉ូតូស្លាប់មួយរំពេចហើយរថយន្តបង្កបានព្យាយាមបើករគេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេគមួយនេះបានកើតឡើងកាលពីវេលា ម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុងព្រៃស ស្ថិតត្រង់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

ស្ត្រីម្នាក់លង់ទឹកស្លាប់នៅមុខផ្ទះសំណាក់វិមានគង្គារ

ខេត្តកំពង់ឆ្នាំងៈ ស្ត្រីម្នាក់លង់ទឹកស្លាប់ ខណៈគាត់ដើរទៅទិញស្រាឆ្លងផ្លូវលំដែល មានទឹកជន់លិច។ ករណីនេះបានកើត​ឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ យីហោវិមានគង្គារ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រី​រងគ្រោះដែលស្លាប់ឈ្មោះ ... Read More »

រថយន្តបុកគោឆ្លងផ្លូវងាប់រថយន្តមកពីក្រោយបុកបន្ត

ខេត្តព្រះសីហនុ ៖ រថយន្ត២គ្រឿងបានបុកបះគ្នាក្នុងទិសដៅស្រប ខណៈដែល រថយន្តខាងមុខបុកសត្វគោ១ក្បាលដើរឆ្លងផ្លូវបណ្តាលសត្វគោនោះងាប់នៅនឹងកន្លែង។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨និង៤៥ នាទីព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះបង្គោល គីឡូម៉ែត្រ ១៧១-១៧២ ស្ថិតនៅក្នុងភូមិ​ត្រពាំងគា ... Read More »

រថយន្ដហាយឡេនឌ័របុកក្មេងប្រុសម្នាក់ស្លាបពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តកំពង់ធំ៖ រថយន្ដហៃឡេនឌ័របើក បុកក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៤-១៧៥ ភូមិស្នោ ឃុំត្រពាំងឫស្សី ... Read More »

ជិះម៉ូតូលឿនដួលចូលក្រោមរថយន្តរបួសធ្ងន់ស្រាល២ម្នាក់

ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នដួលអូសប្រហែល៥ម៉ែត្រចូលក្រោមរថយន្តដែលចតនៅចញ្ចើមផ្លូវ ខាងឆ្វេងបណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់បាក់ជើងម្ខាង ចំណែកនារីម្នាក់ទៀតរបួសស្រាលរលាត់ដៃរលាត់ជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយ ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្តដឹកប្រេងក្រុមហ៊ុនសូគីមិុចបែកកង់ឆេះផ្អើលអ្នកដំណើរតាមផ្លូវ

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងកាល ពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះ បង្គោលគីឡូមែ៉ត្រលេខ203-204 ក្នុង​ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ... Read More »

រថយន្តដឹកភ្ញៀវសណ្ឋាគារខ្សាច់មាសគេចពីសត្វគោក្រឡាប់

ខេត្តព្រះសីហនុ៖ រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានក្រឡាប់ផ្ងារ កង់បង្កដោយខ្លួនឯងនៅចំណុចស្ថានីយ ស្តុកប្រេងឥន្ធន’សូគីមិុច ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ... Read More »

ទាហានវេណេហ្សុ៊យអេឡា ត្រៀមលក្ខណៈប្រឆាំងអាមេរិក

ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក Nicolas Maduro បានស្នើដល់កម្លាំងទាហានប្រទេសនេះត្រៀមលក្ខណៈការពារដែនអធិបតេយ្យរបស់ខ្លួន ចំពោះការគំរាមកំហែងរបស់អាមេរិក។ លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា«យើងកំពុងតែរងការគំរាមកំហែង ពីរបបព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្ត្រ»។ ការប្រកាសរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា យោធានៅទីតាំងទ័ពអាកាស El ... Read More »

ទីបំផុត “សសរកន្លោង” ប្រកាសថ្ងៃចាក់បញ្ចាំងហើយ

ភ្នំពេញ៖ ក្រោយពីរង់ចាំអស់រយៈពេលជាច្រើនខែភាពយន្តបែបភ័យរន្ធត់រឿង “សសរកន្លោង” ប្រកាសថ្ងៃចាក់បញ្ចាំង ជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា នេះហើយ ក្រោយពីអ្នកគាំទ្រជាច្រើនអន្ទះសាចង់ ទស្សនាខ្សែភាពយន្តមួយនេះអស់ជាច្រើនខែនោះ។ រឿង«សសរកន្លោង» បានចាប់ផ្តើម ផលិតកាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ។ ខ្សែភាពយន្តនេះនិយាយអំពីផ្ទះវីឡា ... Read More »

សហព័ន្ធកីឡា E- Sports ប្រកាសប្រកួតជើងឯកថ្នាក់ជាតិទូទាំងប្រទេសនាចុងសប្តាហ៍នេះ

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ទូទាំងប្រទេសឆ្នាំ២០១៧នេះ ដោយចាប់ដំណើរប្រកួតជម្រុះនៅ តំបន់ទី១នាចុងសប្តាហ៍នេះ ដើម្បីស្វែងរកក្រុមខ្លាំងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ តំបន់ទី១នេះមានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ ទី៣០ ... Read More »

កម្ពុជាគ្រោងបង្កើតតំបន់ខ្លាធំនៅក្នុងខេត្តមណ្ឌលគិរី

ភ្នំពេញ៖ មន្ត្រីជំនាញមកពីក្រសួង បរិស្ថាន ស្ថាប័នពាក់ព័ន្ធ អង្គការ WWF និង ដៃ​​គូធ្វើការលើបរិស្ថាននិងមកពី​ប្រទេស​​ឥណ្ឌា បានជួបគ្នានៅ​ភ្នំពេញ ហើយបានចុះទៅពិនិត្យជាក់ស្តែងនៅ ខេត្តមណ្ឌលគិរីរយៈពេល៥ថ្ងៃចាប់ពី​ថ្ងៃ​ទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១​៧ ដើម្បីបង្កើតតំបន់សត្វខ្លាធំនៅ​កម្ពុជា។ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងអនាម័យក្នុងមូលដ្ឋាន

ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈ បញ្ជាការឯកភាពខណ្ឌកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌដូន ពេញបានបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ នៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋានខណ្ឌដូនពេញ មួយចំនួនទៀត។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ ... Read More »

កីឡាករ ឃឹម បូរ៉ា ស្វាគមន៍អ្នកប្រដាល់ថៃ ROEUN THAI នៅTV5 Boxing Knock Out Series

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ អ្នកលេងកែង ឃឹម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានរង់ចាំស្វាគមន៍អ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ឈ្មោះ ROEUN THAI ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈការប្រកួតវគ្គជម្រុះដំណាក់កាលពីទី១ នៃពានរង្វាន់ ... Read More »

ខ្ញុង ទទួលស្គាល់ថា បានសែនព្រេនជាមួយនាយកៃដជាប្ដីប្រពន្ធ

ភ្នំពេញ៖ នៅទីបំផុតអ្នកកំប្លែងមេម៉ាយកូន១អ្នកនាងស្រេង សុកាន់ដា ហៅនាង ខ្ញុង បានសារភាពព្រមទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយនាយកៃដពិតមែនហើយថែមទាំង បានសែនព្រេនជាមួយគ្នានៅមុខចាស់ទុំទាំងសងខាងនិងកំពុងតែរស់នៅជាប្ដី ប្រពន្ធហើយដែរ។ ក្រោយពីធ្លាយរឿងចំណងស្នេហាក្រៅឆាករវាងនាងខ្ញុង នឹងនាយពាក់មី អស់ រយៈពេលជាយូរស្រាប់តែមានលេចធ្លាយរឿងស្នេហារវាង នាងខ្ញុង នឹងនាយកៃដ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជឿថាអាមេរិកគ្មានថ្ងៃទៅយកគ្រាប់បែកគីមីនៅខេត្តស្វាយរៀងទេ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានថ្លែងថា សម្តេចគ្មាន សង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០នៅលើទឹកដីខេត្តស្វាយរៀងនោះឡើយ។ សម្តេចតេជោបានស្នើឲ្យ ប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមីដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពល រដ្ឋនៅតំបន់នោះ ... Read More »

នារីម្នាក់បានលោតពីផ្ទះជាន់ទី២ស្លាប់បាត់ បង់ជីវិតដោយសារមានជំងឺសរសៃប្រសាទ

ភ្នំពេញ ៖ នារីម្នាក់មានវ័យ២៣ឆ្នាំបានលោតពីលើផ្ទះល្វែងដែលមានកំពស់២ជាន់ធ្លាក់មកដល់ដីស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័មដោយសារមានជំងឺប្រចាំកាយ(សរសៃប្រសាទ)។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីម៉ោង៦ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុចផ្ទះល្វែងលេខ៧ក ផ្លូវ ៣បេ ក្រុម២ ភូមិចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ភ្លៀងធ្លាក់មួយមេធំនៅតំបន់ផ្សារអូរឬស្សីទឹកហូរចូលបំពង់លូបានទាន់ពេល មិនមានដក់លិចលើទ្រូងផ្លូវ

ភ្នំពេញ៖ នៅតំបន់ផ្សារអូរឫស្សី នាម៉ោង១១ដល់ម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ មានភ្លៀងធ្លាក់មួយមេធំ នៅពេលមេឃកំពុងភ្លៀង និងក្រោយភ្លៀង ទឹកហូរចូលបំពង់លូបានទាន់ពេល មិនមានដក់លិចលើទ្រូងផ្លូវរំខានដល់ការធ្វើចរាចរណ៍នោះឡើយ។ កម្លាំងសន្តិសុខតាមគោលដៅបន្តត្រួតពិនិត្យមាត់លូ និងប្រមូលសំរាមជាប្រចាំ៕ ស រស្មី Read More »

ពលរដ្ឋអាមេរិកជាង៥០ភាគរយយល់ថាលោក ត្រាំ មិនស័ក្តិសមធ្វើជាប្រធានាធិបតីអាមេរិកឡើយ

សារព័ត៌មាន AFP បានផ្សាយថា នៅក្នុងការស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac បានប្រកាសកាលពីថ្ងៃទី២៧ ខែកញ្ញាថា ពលរដ្ឋអាមេរិកដល់ទៅ៥៦ភាគរយយល់ថា លោក ត្រាំ មិនសមមានឋានៈជាប្រធានាធិបតីអាមេរិកឡើយ ហើយក្នុងពេលនោះមានពលរដ្ឋអាមេរិកតែ៤២ភាគរយប៉ុណ្ណោះគាំទ្រ។ ចំនួនអ្នកគាំទ្រនិងមិនគាំទ្រលោក ត្រាំ កាន់តែកើនឡើងនៅអាមេរិកដោយសារតែគោលនយោបាយដឹកនាំរបស់លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យចេនឡា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ ក្នុងនោះក៏មាននិស្សិតទទួលបានអាហារូបករណ៍របស់ សម្តេចតេជោ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ធ្លាយរឿងអាស្រូវនៅមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងលោក កែវ ពៅ និងកូនប្រុសឡេង រដ្ឋា ត្រូវប៉ាន់ខ្លាំងណាស់

អំពើពុករលួយនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងដែលមានលោក កែវ ពៅ ជាប្រធានមន្ទីរនោះនិងកូនប្រុសជាប្រធានការិយាល័យមកដល់ពេលនេះត្រូវបានទម្លាយចេញជាបណ្ដើរៗដោយសារមន្ត្រីខ្លះមិនសប្បាយចិត្តនិងការដឹកនាំរបស់លោកប្រធានមន្ទីរ ។ ប្រភពបានឲ្យដឹងថា នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបើគេ មើលពីសកម្មភាព និងប្រឹងប្រែងរបស់មន្ត្រីក្នុងការបំពេញភារកិច្ចពីខាងក្រៅប្រាកដជាថា ការដឹកនាំរបស់លោកប្រធានមន្ទីរ កែវ ពៅ បានល្អជាងប្រធានមន្ទីរជាច្រើនទៀត នៅក្នុងខេត្ត។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយករងគយ ហុីវ គឹមហេង កែអាយុពី២០ កុម្ភៈ ១៩៥៦មក២០ កុម្ភៈ ១៩៥៩

នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករក្រៅពីអំពើពុករលួយគេសង្កេតឃើញអំពើបក្ខពួកនិយម និងការពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីធំៗបានកើតឡើងគួរឲ្យខ្ពើម រអើមដែលបញ្ហានេះអ្នកតាមដានកំណែទម្រង់គយបានលើកឡើងថា វាជាវប្បធម៌ដើរផ្ទុយពីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងជាគម្រូដ៏អាក្រក់ធ្វើឲ្យប៉ះពាល់ ដល់សតិអារម្មណ៍ របស់មន្ត្រីក្មេងៗដែលមានសមត្ថភាព និងជំនាញតែគ្មានឱកាស បានធ្វើការងារបម្រើជាតិ ។ តាមការកំណត់របស់ច្បាប់គឺមន្ត្រីរាជការកាំកុងត្រូវចូលនិវត្តន៍នៅត្រឹមអាយុ៦០ ឆ្នាំ។ ចម្លែកអីនៅអគ្គនាយកដ្ឋានគយ ... Read More »

អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ត្រូវកាត់ទោសជាប់ពន្ធនាគារ៥ឆ្នាំ

កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា តុលាការកំពូលថៃ បានចេញសាលក្រម លើរឿងក្តីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលរងការចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការជំនួយតម្លៃស្រូវបង្កឲ្យខាតបង់ថវិកាជាតិជាច្រើន។ តុលាការបានសម្រេចកាត់ទោសជាប់ពន្ធនាគារ៥ឆ្នាំ ដោយកំបាំងមុខ។ តាមការសម្រេចរបស់សាលក្រម លោកស្រី យីងឡាក់ បានខ្វះការទទួលខុសត្រូវនៅក្នុងការគ្រប់គ្រង គោលនយោបាយ ... Read More »

ឃាត់ខ្លួនជនសង្ស័យឆក់ខ្សែកពីក្មេងប្រុសអាយុ២ឆ្នាំ

ភ្នំពេញ : បុរសជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកក្មេងប្រុសអាយុ២ឆ្នាំពេលរត់លេងនៅមុខផ្ទះហើយក៏ត្រូវស្រ្តីជាម្ដាយឃើញទាន់ស្រែកផ្អើលឆាឡាត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រាមខ្លួនទើបប្រគល់អោយសមត្ថកិច្ច កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ១២៩I តាមផ្លូវសុធារស ក្រុម៤៩ ស្ថិតនៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះស្រ្តីជាម្ដាយមានឈ្មោះ ... Read More »

បុរសជនជាតិអូស្រ្តាលីម្នាក់ដេកស្លាប់​ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា

ភ្នំពេញ៖​ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញបានចុះទៅត្រួតពិនិត្យមើល ទីតាំងសណ្ឋាគារកាំបូឌីយ៉ាណា ក្រោយទទួលបានព័ត៌មានថាមានករណីជនជាតិបរទេសដេកស្លាប់មិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផងដែរ ។ ករណីជនបរទេសម្នាក់ដេកស្លាប់​ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ ភូមិទី២ បន្ទប់លេខ៥០៣ ... Read More »

ឡានយីឌុបដឹកឈើរាប់តោនទាំងថ្ងៃ គ្មានការបង្ក្រាបនៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋបានរាយការណ៍ថា ឡានយីឌុង ពណ៌ត្រេអ៊ីមួយគ្រឿងផ្ទុកទៅដោយឈើប្រណីតទម្ងន់យ៉ាងតិចពី២០ទៅ៣០តោន ធ្វើសកម្មភាពចរាចរណ៍ទាំងថ្ងៃនៅលើចំណុចផ្លូវជាតិលេខ៥៥ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ដោយគ្មានចំណាត់ការពីសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ។ គេរាយការណ៍ថា ក្នុងមួយសប្តាហ៍នេះ រថយន្តមួយនេះបានធ្វើសកម្មភាពដឹកឈើ​៣ជើងមកហើយ ប៉ុន្តែមិនឃើញមានចំណាត់ការពីសមត្ថកិច្ចនោះទេ។ ទីតាំងឃ្លាំងស្តុកឈើដែលគេលើកដាក់រថយន្តនោះគឺស្ថិតនៅចំណុចអូរដីកា ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ... Read More »

ស្ថាបត្យករ​ខ្មែរដ៏​ល្បី​ល្បាញ លោកព្រឹទ្ធា​ចារ្យ ​វណ្ណ មូលីវណ្ណ ​បានទទួល​មរណ​ភាព

ខេត្តសៀមរាប ៖ ស្ថាបត្យករ​ខ្មែរដ៏​ល្បី​ល្បាញ លោកព្រឹទ្ធា​ចារ្យ ​វណ្ណ មូលីវណ្ណ ​បានទទួល​មរណ​ភាព​ ក្នុងជន្មា​យុ​ ៩១ឆ្នាំ កាលពីម៉ោង​៩ព្រឹក​ថ្ងៃ​ទី២៨ ​ខែ​កញ្ញា ​ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក នាក្រុងសៀមរាប ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ត្រឹមអធិការស្រុកបាទីអនុញ្ញាតឲ្យបើកដំណើរការ «សង្វៀនបញ្ជល់មាន់ដ៏ធំនៅភូមិត្រពាំងលើ ឬមានថ្នាក់លើពាក់ព័ន្ធ?

  ក្រោយពីបែកធ្លាយរឿងការគ្រោងបើកសម្ភោធរបស់សង្វៀនបញ្ជល់មាន់ដ៍ធំមួយដែលកសាងអសង់រាប់ម៉ឺនដុល្លារ ដែលស្ថិតនៅក្នុងភូមិត្រពាំងលើកឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវដែលគ្រោងនឹងបើកសម្ភោធនៅថ្ងៃពុធទី២៧ខែកញ្ញាឆ្នាំ២០១៧នេះ លោកអធិការស្រុកបាទីលែងហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់នេះទៀតហើយ ។ សង្វៀនមាន់ដ៍ធំដែលសាងសង់យ៉ាងរលូននិងបានដាក់ថ្ងៃបើកសម្ភោធនេះត្រូវបានអញ្ជើញសមត្ថកិច្ចអាជ្ញាធរនិងអ្នកមានប្រាក់មានអំណាចដែលចូលចិត្តល្បែងបញ្ជល់មាន់ ហើយបន្ទាប់ពីមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋមកត្រូវបានលោកង៉ាន់សារីអធិការស្រុកបាទីចេញមុខបកស្រាយថាសង្វៀនមាន់ដ៍ធំដែលគ្រោងនឹងបើកសម្ភោធនៅថ្ងៃខែខាងលើនេះពិតជាមាននៅក្នុងមូលដ្ឋានរបស់លោកមែនហើយលោកថាលោកមិនមានចំណាត់ការទេតែលោកបានរាយការណ៍ជូនលោកអភិបាលស្រុកបាទីនិងលោកស្នងការរួចហើយដើម្បីចាត់ការតាមនិតិវិធីឬបញ្ជាមកផ្ទាល់ដើម្បីបង្រ្កាប ។ ក្រោយពេលអ្នកសារព៌ត៍មានបានយករឿងនេះទៅផ្សព្វផ្សាយលោកង៉ាន់សារីអធិការស្រុកបាទីលែងហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់ដ៍ធំនេះទៀតហើយដោយលោកបានអោយដឹងថាលោកលែងបកស្រាយទៀតហើយបើអស់លោកអ្នកសារព៌ត៍មានចង់ផ្សាយអីក៍ផ្សាយទៅ។ បើយោងតាមប្រពភច្បាស់ការណ៍ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងអធិការដ្ឋាននគបាលស្រុកបាទីបានលើកឡើងថាលោកអធិការទំនងជារងសំពាធពីថ្នាក់លើហើយមើលទៅព្រោះសង្វៀនមាន់ខាងលើជារបស់អ្នកមានអំណាចនៅភ្នំពេញ។បើទោះជាយ៉ាងនោះក្តីលោកសួនផុនស្នងការរងទទួលផែនយុត្តិធម៍នៃស្នងការនគរបាលខេត្តតាកែវបានអោយដឹងថារឿងសង្វៀនមាន់នេះគេមិនមែនត្រឹមតែគ្រោងនឹងបើកសម្ភោធឲ្យមានការលេងស៊ីសងលុយដ៍ធំនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះទេគេថែមទាំងមានការជប់លៀងស៊ីផឹកនៅថ្ងៃទី២៦មុនថ្ងៃបើកសម្ភោធនេះហើយកម្លាំងរបស់លោកមិនបានទៅចូលរួមការជប់លៀងនិងការបើកសម្ភោធសង្វៀនបញ្ជល់មាន់នេះទេប៉ុន្តែកម្លាំងរបស់លោកកំពុងរៀបចំផែនការដើម្បីជួយការពារនិងធ្វើការបង្រ្កាប។ ប្រសិនបើសង្វៀនមាន់ដំណើរការប្រជាពលរដ្ឋចង់សួរថា៖ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពត្រូវបានបញ្ឈប់អនុវត្តឬបោះចោលទៅកៀនជញ្ជាំង? ... Read More »