ព័ត៌មានទាន់ហេតុការណ៍៖
'

ចោទ​ថា​នីតិវិធី​មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​ខុស​ ស្ត្រី​ម្នាក់​ជាប់​ចោទ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៤លាន​ដុល្លារ​ ប្តឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​

ភ្នំពេញ​៖ ដោយ​ចោទ​ថា​ នីតិវិធី​ឃាត់ខ្លួន​និង​កំណត់​ហេតុ​ស្តីពី​ការ​ឃាត់​ខ្លួន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​ខុស​នោះ​ ស្ត្រី​ជា​ពាណិជ្ជករ​ម្នាក់​ជាប់​ចោទ​បទ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៤លាន​ដុល្លារ​អាមេរិក​ ប្តឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទាមទារ​ឱ្យ​មាន​ការ​មោឃភាព​នីតិវិធី​នេះ​ ។ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ បើក​សវនាការ​រឿង​ក្ដី​នេះ​ជា​អសាធារណៈ​ ហើយ​សាលដីកា​គ្រោង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​តុលា​ ខាងមុខ​នេះ​ ។ ... Read More »

អភិបាលខេត្តដឹកនាំ មន្ត្រីរាជការ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វណ្ណ ម៉ូលីវណ្ណ

ខេត្តសៀមរាប៖លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ-អង្គភាព កងកំលាំងប្រដាប់អាវុធ គណៈអភិបាលក្រុង ស្រុក ... Read More »

រថយន្តហាយឡេនឌឺរជាន់ហ្វ្រាំងមិនជាប់បុកអ្នកជិះម៉ូតូឆ្លងថ្នល់រួចរេចង្កូតធ្លាក់ទឹកប្រឡាយ

ខេត្តកំពង់ធំ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងថ្នល់ទៅមើលម្តាយមិនបានប្រយ័ត្នត្រូវរថយន្ដបុក រួចជ្រុលចង្កូតចុះទឹកប្រឡាយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៨នឹង០០នាទីព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ០៦ ត្រង់ចំណុចទល់មុខមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុកស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកជិះម៉ូតូឈ្មោះ កើត វីន ... Read More »

រថយន្តដឹកថ្នាំពេទ្យបុកស្ត្រីម្នាក់ជិះម៉ូតូស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ ត្រូវរថយន្តដឹកថ្នាំពេទ្យរបស់ក្រុមហ៑ុនហែលហ្វាអិុន បុកចំពីមុខពេញទំហឹងមនុស្សផ្លោងចេញម៉ូតូគៀបជាប់ពីក្រោមអូសប្រមាណ១០ម៉ែត្រ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២.០០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទីប្រជុំជនស្រុកកូនមុំ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់មរតកមនុស្សរស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់មរតកមនុស្សរស់ ជាពិសេសព្រឹទ្ឋាចារ្យ​ ដែលជាសិល្បៈករសិល្បៈការនីជើងចាស់ដែលបានរស់រានមានជីវិតពីការ កាប់សម្លាប់របស់ប៉ុលពត។ ព្រឹទ្ឋាចារ្យ​ កោសល្យវោហារ គង់ ណៃ និងព្រឹទ្ឋាចារ្យ ប្រាជ្ញ ... Read More »

ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ក្នុងករណីជូញដូរនិងប្រើប្រាស់គ្រឿងញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថស្រុកចន្រ្ទា បានចុះបង្រ្កាប ក្នុងករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ការចុះបង្រ្កាបក្នុងករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀនដឺកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ... Read More »

កំប៉ុងហ្គាសបញ្ចេញកំហឹងផ្ទុះខ្ទាតប៉ះចំស្ត្រីម្នាក់របួសធ្ងន់

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ក្នុងករណីផ្ទុះកំប៉ុងហ្គាសខ្ទាតចំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦ និង ២៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច៖ ផ្ទះឈ្មោះ ហ៊ត សុខលី ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ... Read More »

បុរសម្នាក់ដើរកាត់ភ្លៀងរលឹមស្រិចៗបំណងទៅដាក់មងត្រូវរន្ទះបាញ់ស្លាប់ចោលប្រពន្ធទើបកូនខ្ចី

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដើរកាត់ភ្លៀងរលឹមស្រិចៗ ដែលមានផ្គរន្ទះត្រូវបានរន្ទះបាញ់ស្លាប់ចោលប្រពន្ធទើបកូនខ្ចីខណៈដែលជនរងគ្រោះបានដើរចេញពីផ្ទះទៅដាក់មងនៅប្រឡាយទឹកខាងបូងផ្ទះ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែញ្ញា ឆ្នាំ២០១៧ នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានឈ្មោះ គី សៅ អាយុ៣៣ឆ្នាំ ... Read More »

តំណាងរាស្ត្រអ៊ុយក្រែន «ប្រើកណ្តាប់ដៃ »និយាយគ្នាជំនួសសម្តី

ការវាយតប់គ្នានៅក្នុងសភា អ៊ុយក្រែន បានក្លាយទៅជាទម្លាប់ទៅហើយ នៅក្នុង កិច្ចប្រជុំបណ្តាតំណាងរាស្ត្រមកពីគណ បក្សផ្សេងគ្នា ដោយពួកគេបានប្រើប្រាស់ កណ្តាប់ដៃជំនួសសម្តី។ មូលហេតុឈានដល់ការប្រើហិង្សាគឺដោយសារតែមាន វិវាទជាមួយប្រធានគណៈកម្មាធិការគ្រប់គ្រងទីក្រុង។ ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា តំណាងរាស្ត្រមកពីគណបក្សកាន់អំណាចរបស់ប្រធានាធិបតី Petro Poroshenko និងគណបក្សជាតិនិយម ... Read More »

អាមេរិកឡើងគម្រោងដកមន្ត្រីបុគ្គលិកចេញពីស្ថានទូតអាមេរិកនៅគុយបា

មន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនមានបំណងដកមន្ត្រីបុគ្គលិក ស្ថានទូតអាមេរិកនៅទីក្រុង La Habana ប្រទេសគុយបា ដើម្បីជាការប្រឆាំង នឹងរឿងវិបត្តិមិនទាន់មានចម្លើយពាក់ព័ន្ធនឹងសុខភាពរបស់មន្ត្រីការបរទេសអាមេ រិកមួយចំនួននៅក្នុងប្រទេសគុយបា។ ប្រភពព័ត៌មានបានឲ្យដឹងថា គម្រោងខាងលើរបស់ក្រសួងការបរទេសអាមេរិកកំពុងតែរៀបចំហើយនឹងប្រកាសជាផ្លូវការនៅពេលដ៏ខ្លីខាងមុខ។ នៅពេលនេះគេ មិនទាន់ដឹងថាការដកមន្ត្រីបុគ្គលិកស្ថាន ទូតអាមេរិកជាការបង្ខំ ឬជាការស្ម័គ្រចិត្ត ... Read More »

បារាំង កម្ពុជាយល់ស្របគ្នាលើការរៀបចំឯកសារតម្រង់ទិសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩-២០២២ និង អនុសញ្ញាថ្មីស្តីពីកិច្ចសហប្រតិបត្តិការយោធាឆ្នាំ២០១៨-២០២០

ទីក្រុងប៉ារីស៖ តាមការផ្តួចផ្តើមពីសំណាក់ភាគីបារាំង, លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jean-Yves LE DRIAN រដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ... Read More »

លោកថេង សុថុល តំណាងអភិបាលខណ្ឌច្បារអំពៅស្នើឲ្យអាជ្ញាធរសង្កាត់បើកវេទិកាសាធារណៈ

ភ្នំពេញៈ ដើម្បីបញ្ច្រៀបចំណេះដឹងដល់ប្រជាពលរដ្ឋឲ្យមានភាពក្លាហានក្នុងការចូលរួមបញ្ចេញមតិយោបល់ជាសាធារណៈនូវអ្វីដែលជាសំណូមពរសម្រាប់ជាប្រយោជន៍រួមនោះ លោកថេង សុថុល អភិបាលរងខណ្ឌតំណាងលោកអភិបាល ខណ្ឌច្បារអំពៅបានស្នើឲ្យអាជ្ញាធរ សង្កាត់ត្រូវរៀបចំវេទិកាសាធារណៈ ដូចដែលធ្លាប់ធ្វើកន្លងមកស្របទៅតាមគោលការណែនាំរបស់ក្រសួងមហាផ្ទៃដើម្បីស្វែងយល់ពីសុខទុក្ខនិងតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ មតិសំណូមពរឲ្យអាជ្ញាធរសង្កាត់បើកវេទិកាសាធារណៈនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមវត្តមានលោកអ៊ុំ ... Read More »

លោកស្រី យីងឡាក់ សុំភៀសខ្លួននយោបាយនៅក្នុងប្រទេសអង់គ្លេស

អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា បច្ចុប្បន្នកំពុងរស់នៅក្នុង ប្រទេសអង់គ្លេស មិនមែននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រូួមដូចការបញ្ជាក់របស់ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នោះឡើយ។ សារព័ត៌មាន CNN បានដកស្រង់ប្រភព ... Read More »

ចិនបញ្ជាឲ្យបណ្តេញនូវបណ្តាក្រុមហ៊ុនកូរ៉េខាងជើងចេញពីប្រទេសចិន

អាមេរិកបានទទួលស្គាល់ថា ចិនពិតជាបានគោរពតាមច្បាប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយចិនបានកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង និងបណ្តេញក្រុមហ៊ុនរបស់កូរ៉េខាងជើងចេញពីប្រទេសចិនផងដែរ។ កាលពីថ្ងៃទី២៨ ខែកញ្ញា ចិនបានស្នើដល់ក្រុមហ៊ុនរបស់កូរ៉េខាងជើងទាំងអស់នៅក្នុងប្រទេសចិនបិទទ្វារ ។ នេះជាសកម្មភាពអនុវត្តន៍ច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលចិនបានព្រមព្រៀងផងនោះ។ សារព័ត៌មាន Bloombergបានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា បណ្តាក្រុមហ៊ុនចិន ដែលបានសហការរកស៊ីជាមួយកូរ៉េខាងជើង ... Read More »

មន្ត្រីនគរបាលមួយរូប នៅស្រុកអង្គរបុរី ល្បូងប្រពន្ធគេទៅច្រៀងខារ៉ាអូខេ រួចបង្ខំរំលោភសេពសន្ថវៈ

ខេត្តតាកែវ៖ ស្ត្រីម្នាក់បានប្តឹងមន្ត្រីនគរបាលមួយរូប នៅស្រុកអង្គរបុរី ថាបាន ល្បួងនាងទៅខារ៉ាអូខេ និងបានបង្ខាំងរំលោភរហូតបានសម្រេចដែលហេតុការណ៍នេះ បានកើតឡើងកាលពីរាត្រី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ ហេងហេង ស្ថិតក្នុងភូមិទួលសាំង ឃុំអង្គរបុរី ... Read More »

ដើរតួធ្វើជាឈ្មួញទិញដែកពីដេប៉ូមួយកន្លែងយកទៅមិនឲ្យលុយចែកគ្នា តែត្រូវជាប់ខ្នោះសម្ថតកិច្ចទាំង៣នាក់

ភ្នំពេញ ៖ ក្រោយពីទទួលបានដំណឹងពីបុរសម្នាក់ថា មានគេឆបោកយកដែកជាច្រើនតោនយកទៅលក់ ហើយបានប្រាប់ពីភិនភាគរបស់ជនសង្ស័យ សមត្ថកិច្ច​នគរបាលខណ្ឌ​ដង្កោ​ ក៏បានចេញប្រត្តិបតិការពួនស្ទាក់ រហូតឃាត់ខ្លួន​ជនសង្ស័យទាំង៣នាក់ភ្លាមៗតែម្ដង​ ។ ក្នុងកិច្ចប្រត្តិបតិការឃាត់ខ្លួន​ ជនសង្ស័យ​ទាំង៣នាក់នេះ គឺនៅវេលា​ម៉ោង​ ៥និង៣០នាទី​ល្ងាច​ ថ្ងៃទី​២៨​ ខែកញ្ញា​ ... Read More »

រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​​បុក​ម៉ូតូ​នៅ​ផ្លូវ​សេតេ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​

ខេត្តព្រះសីហនុ៖ នៅ​វេលា​ម៉ោង​៨និង៥០នាទីព្រឹក នៅថ្ងៃទី​២៩ ខែ​កញ្ញា​​ ឆ្នាំ២០១៧​​ លើផ្លូវ​បុរីកម្មករ​(សេតេ)​ជិត​ផ្ទះ​សំណាក់​គឹម​ ចន្ថា២​​​ ស្ថិត​នៅ​ក្នុង​ភូមិ​២ សង្កាត់​លេខ​៣ ក្រុង/​​ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​ រថយន្ត​ដឹកទំនិញ​​​១គ្រឿង ម៉ាក HYUNDAI ... Read More »

SCG បន្តរួមចំណែកដល់ការអភិវឌ្ឍជំនាញបាល់ទាត់ សម្រាប់យុវជនកម្ពុជា

ខេត្តកំពត ៖ក្រុមហ៊ុន អេសស៊ីជី (SCG) បានបង្ហាញពីការបន្តប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកដល់សហគមន៍ ជាពិសេសសម្រាប់យុវជនកម្ពុជា ដែលនឹងក្លាយជាអនាគតនៃការអភិវឌ្ឍប្រទេស តាមរយៈការរៀបចំ ព្រឹត្តិការណ៍ “Kick & Share by SCG” ដែលជាកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់ ... Read More »

ក្មេងស្ទាវ២ក្រុមដេញកាប់គ្នាផ្អើលដល់សមត្ថកិច្ចឃាត់បាន២នាក់

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមប្រដាប់ដោយកាំបិត និងដំបងដុំថ្មបើកឆាកប្រយុទ្ធគ្នាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិខ្ខដេញចាប់បាន២នាក់នឹងម៉ូតូ១គ្រឿង។ ​ ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង២០និង៣០នាទី ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវវេងស្រេង ​ទល់​មុខ​ធនាគារកាណាឌីយ៉ា​ ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ ... Read More »

សម្តេចតេជោ ហ៊ុន សែន បំពាក់ជូនគ្រឿងឥស្សរិយយសជូនដល់ព្រឹទ្ធាចារ្យ គង់ ណៃ និង លោកតា ប្រាជ្ញ ឈួន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្តល់កិត្តិយអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ពានរង្វាន់ «សិល្បៈ និងវប្បធម៌ហ្វុគុអូកា» ... Read More »

ជនសង្ស័យចោរលួចលុយតាមទូអេធីអឹមជាជនបរទេស២នាក់ត្រូវអស់លក្ខណ៍

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យរាជធានីភ្នំពេញ ធ្វើសកម្មភាពបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនបរទេសក្នុងសកម្មភាពលួចលុយតាមទូអេធីអិម។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ២នាក់នេះ ម្នាក់ជាជាតិឥណ្ឌា និងម្នាក់ទៀតជាជនជាតិស្រីលង្កា។ សមត្ថកិច្ចបញ្ជាក់ថា ជនទាំងពីរនេះច្រើនធ្វើសកម្មភាពដើរដកហូតលុយតាមទូអេធីអឹមនាពេលយប់តាមជំនាញរបស់ពួកគេ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនយុវជន២នាក់ករណីរក្សាទុកថ្នាំញៀន២កញ្ចប់តូចជាប់ខ្លួន

ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញឃាត់ខ្លួនករណីរក្សាទុកនូវសារធាតុគ្រឿងញៀនខុសច្បាប់ចំនួន២កញ្ចប់ថង់តូចនៅជាប់ខ្លួនយកទៅប្រើប្រាស់។ ការឃាត់ខ្លួនយុវជនទាំងពីនាក់ខាងលើនេះធ្វើឡើងកាលពីម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវហ្គ្រេនភ្នំពេញ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ប៉ូលិសនិយាយថា យុវជនទាំងពីនាក់ដែលឃាត់ខ្លួននោះទី១ ឈ្មោះ គឹម ... Read More »

ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់លើសចំណុះដួលក្រឡាប់ផ្ងារជើងធ្វើឲ្យបើកបរម៉ូតូZOOMER-Xមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុករងរបួសស្រាល

ភ្នំពេញ៖ ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់មួយគ្រឿង ដួលក្រឡាប់ផ្ងារជើង ព្រោះតែដឹកលើសចំណុះធ្វើឲ្យបុរសម្នាក់ ជិះម៉ូតូ ZOOMER-X បើមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបណ្តាលឲ្យអ្នកបើកបរដួលរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចទល់មុខមន្ទីរពេទ្យលោកសង្ឃតាមបណ្តោយផ្លូវលេខ២៧១ ... Read More »

បុរសម្នាក់បើករថយន្តម៉ាកព្រូស ជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក ព្រូស  ក្នុងល្បឿនលឿន ខណ:ធ្វើដំណើរមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ២គ្រឿង យ៉ាងពេញទំហឹង និងបណ្តាលឲ្យមានមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយមហាវិថី ... Read More »

បញ្ចប់​សវនាការ​រឿង​ក្ដី​ទណ្ឌិត នាង ប៊ុនធឿន សាលក្រម​ប្រកាស​ថ្ងៃ​១១តុលា​

ខេត្តកណ្ដាល៖ សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ បញ្ចប់​សវនាការ​រឿង​ក្ដី​ទណ្ឌិត​ នាង​ ប៊ុន​ធឿន​ ហើយ​សាលក្រម​គ្រោង​ប្រកាស​នៅ​ថៃ​ថ្ងៃ​ទី​១១​ ខែ​តុលា​ ខាងមុខ​នេះ​ ។​ ទ​ណ្ឌិតនាង ប៊ុនធឿន អាយុ៥៧ឆ្នាំ ជាប់ចោទចំនួនពីរបទល្មើស ... Read More »

កម្លាំងសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនជនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់គ្រឿងញៀន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង២៥នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខអាគារទី៣ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ... Read More »

ប្រុសស្រី២នាក់បានជិះម៉ូតូម៉ាកZoomer-X មិនដឹងយ៉ាងម៉េចស្រាប់តែដួលអូសចូលក្រោមរថយន្ត បណ្តាលរងរបួសធ្ងន់ស្រាលទាំង២នាក់

ភ្នំពេញ: ប្រុសស្រី២នាក់ជាសង្សារនឹងគ្នាបានរងរបួសធ្ងន់ស្រាលទាំង២នាក់ ខណៈជិះម៉ូតូម៉ាក Zoomer-X ក្នុងល្បឿនលឿន មិនដឹងយ៉ាងម៉េចស្រាប់តែដួលអូសចូលក្រោមរថយន្តម៉ាសស្ដា ។ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៩ និង៣៥នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះលេខ ១៣១ សង្កាត់ទួលស្វាយព្រៃ១ ... Read More »

បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស១១នាក់ និង ថ្នាំ១៦កញ្ចប់

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យដែលជាក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលស្រុកកំពង់ត្រឡាច និងស្រុកទឹកផុសចាប់បានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ។ សមត្ថកិច្ចបានអោយដឹងថា មុនពេលឃាត់ខ្លួននេះ សមត្ថកិច្ចនគរបាលខេត្តបានសហការជាយនគរបាលស្រុកកំពង់ត្រឡាច ឃាត់ខ្លួនជសង្ស័យបានម្នាក់ដែលបានរកឃើញថា ... Read More »

ពលរដ្ឋចោទប្រធានសហគមន៍សំរោង សង្កាត់ឃ្មួញលួចយកដី

ភ្នំពេញ៖ លោកតាជុំ យ៉ុន អាយុ៦៥ឆ្នាំ មានទីលំនៅផ្ទះលេខ០៨ ផ្លូវលេខ២០៩ ក្រុមទី១ សហគមន៍សំរោង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានដាក់លិខិតជូនលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញស្នើសុំអន្តរាគមន៍ផ្តល់យុត្តិធម៌ករណីដីធ្លីដែលត្រូវប្រធានសហគមន៍សំរោងលេបបំបាត់យក។ នៅក្នុងលិខិតជូនអភិបាលរាជធានីភ្នំពេញ លោកតាជុំ ... Read More »

បុរសម្នាក់ត្រូវរថយន្តធុនធំដឹកដែក កិនចំពាក់កណ្ដាលខ្លួនខ្ទេចឆ្អឹងស្លាប់ភ្លាមៗនៅលើផ្លូវ៣៧១

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើត ដែលបណ្ដាលឲ្យបុរសម្នាក់បាក់ឆ្អឹងខ្ទេចពាក់កណ្ដាលខ្លួន ស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈបុរសរងគ្រោះរូបនេះ ជិះម៉ូតូទាក់ចង្កូតជាមួយរថយន្តបង្ក ហើយខ្ទាតចូលក្រោមកង់រថយន្តពីក្រោយ កិនទាំងជនរងគ្រោះ និងម៉ូតូខ្ទេចតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៨ ... Read More »