ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ! ព្រះអាទិត្យនឹងរះចំកំពូលប្រាសាទអង្គរវត្តនៅចន្លោះថ្ងៃទី២០-២២ ខែមីនា

ភ្នំពេញៈ បាតុភូតព្រះអាទិត្យ រះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) នឹងកើតឡើងម្ដងទៀត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ចន្លោះពីម៉ោង៥៖០០នាទី ដល់៧៖០០នាទីព្រឹក។ ដើម្បីចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងទេសចរណ៍ បានរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor ... Read More »

ប្រសាសន៍សំខាន់ៗ​ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ស្ពានកោះប៉ែន» ដែលជាស្ពានឆ្លងទន្លេថ្មី​ ឆ្លងពីក្រុងកំពង់ចាម​​-កោះប៉ែន ស្ថិតក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨

ខេត្តកំពង់ចាម៖​ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសាងសង់ស្ពានឆ្លងទន្លេទាំងអស់ ដែលមាននៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន៖ គ្មានស្ពានឆ្លងទន្លេឯណាធ្វើ៣ខែរួចទេ…..ពួកអាជាប់គុកវានិយាយអួតថា បើវាធ្វើវិញ តែ៣ខែទេ គឺរួចរាលើហើយ….!!! ខ្ញុំគ្រាន់តែប្រាប់ថា ... Read More »

នយោបាយប្រឈមនឹងវិបត្តិទ្រង់ទ្រាយធំ ក្រោយដកហូតតំណែងរដ្ឋមន្ត្រីការបរទេស Rex Tillerson និងរដ្ឋលេខាធិការ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ត្រុវបានដកហូតតំណែង ក្រោយពេល ដែលប្រធានាធិបតីមើលឃើញថា លោកមិនមានការផ្លាស់ប្តូរអ្វីនៅក្នុងទំនាក់ទំនងជាមួយរុស្ស៊ី កូរ៉េខាងជើង ក្នុងរយៈពេល១ឆ្នាំ ដែលលោកកាន់តំណែង។ ការដកតំណែងនោះ សូម្បីតែ លោកTillerson ក៏មិនដឹងខ្លួនដែរ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាម២នាក់ដកហូតវត្ថុតាងមួយចំនួន

ភ្នំពេញ៖ ស្ត្រី២នាក់ដែលជាអ្នកកត់កន្ទុយលេខ(ឆ្នោតវៀតណាម) ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីអ្នកទាំងពីប្រព្រឹត្តបទល្មើសជាក់ស្តែង។ ការឃាត់ខ្លួននេះកាលពីថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ... Read More »

តុលាការសម្រេចឃុំខ្លួនជនសង្សយ័ស៊ីដាច់ម៉ូតូមិត្តភក្តិ

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ... Read More »

ក្រោយចម្រូងចម្រាសរឿង“ប៊ីអាយជីនិងខ្មោចយក្សធំ”ត្រៀមចេញទៅបាត់ដំបង និងបន្ទាយមានជ័យ

ភ្នំពេញ៖ ក្រោយពីទម្លាក់ពីរោងដោយមិនអស់ចិត្តភាពយន្តខ្មែររឿង “ប៊ីអាយជីនិងខ្មោចយក្សធំ” ត្រៀមចេញចាក់បញ្ចាំងនៅតាមបណ្តាខេត្តជាច្រើន ។ ពេលនេះផលិតករបានសម្រេចចិតបញ្ចេញភាពយន្តទៅចាក់បញ្ចាំងនៅរោងភាពយន្តនាខេត្តបាត់ដំបង និងបន្ទាយមានជ័យមុនពេលចេញទៅខេត្តផ្សេងទៀត ។ កន្លងមកផលិតកម្មស៊ីស្ដាបានសម្ពោធខ្សែភាពយន្តខ្នាតធំ របស់ខ្លួនគឺរឿង “ប៊ីអាយជីនិងខ្មោចយក្សធំ” លើកដំបូងកាលពីពាក់កណ្តាលខែកុម្ភៈ បន្ទាប់ពីផលិតអស់ជាច្រើនខែ និងចំណាយដើមទុនក្នុងការផលិតជិត១០ម៉ឺនដុល្លារអាមេរិក ។ ... Read More »

អ្នកលក់ឈើនៅតំបន់ច្រាំងបាក់ធ្វើឲ្យអ្នកដំណើរក្តៅក្រហាយ

ភ្នំពេញ៖ ទោះបីជាអាជ្ញាខណ្ឌច្បារអំពៅបានណែនាំ និងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារយ៉ាងណា ក៏ដោយ បញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅកំណាត់ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់រហូតទៅដល់ច្រាំងបាក់មានចំងាយប្រហែលជា១០០០ម៉ែត្របានធ្វើឲ្យអ្នកដំណើរឆ្លងកាត់តំបន់នេះមានការខឹងសម្បាររៀងរាល់ថ្ងៃ ដោយសារតែអ្នកលក់ដូរនៅអមសងខាងផ្លូវ យកចិញ្ចើមផ្លូវធ្វើជាកន្លែងចតយានយន្តគ្រប់ប្រភេទ ជាពិសេសទីតាំងដេប៉ូលក់ឈើជិត៥០កន្លែងបានយកផ្លូវធ្វើជាកន្លែងដាក់ឈើ រថយន្តធន់ធ្ងន់ចូលទៅដឹកឈើ និងដាក់ឈើចុះ ទាំងថ្ងៃទាំងយប់ បណ្តាលឲ្យកំណាត់ផ្លូវនេះតូចចង្អៀតស្ទះចរាចររៀងរាល់ថ្ងៃ ។ អ្វីដែលធ្វើឲ្យមហាជនរិះគន់ខ្លាំងជាងគេនោះគឺតំបន់លក់ឈើតែម្តងថ្ងៃណា ... Read More »

ស្រវឹងស្រាជោគបើកម៉ូតូបុករថយន្តឡង់គ្រឺស័រស៊េរីទំពីក្រោយរងរបួសបែកក្បាល

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើកម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តឡង់គ្រឺស័រស៊េរីមួយគ្រឿងពីក្រោយបណ្តាលឲ្យកាងរថយន្តជាប់ និងមូតូចំណែកម្ចាស់រងរបួសបែកក្បាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ... Read More »

នារីរូបស្រស់បើករថយន្តទាំងស្រវឹងទៅបុករបាំងថ្មក្រឡាប់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបើករថយន្តស៊េរីទំនើបទាំងស្រវឹងស្រាឡើងទន់ខ្លួនយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្អៀងជើង ហើយរបាំងថ្ម ក៏ខ្ទាតទៅបុកនឹងរថយន្តកាមរីបាឡែន ដែលកំពុងធ្វើដំណើរបញ្ច្រាស គ្នាបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលម៉ោង១១ និង៣០នាទីយប់ ថ្ងៃអង្គារ ... Read More »

រថយន្តមួយគ្រឿងបុកជាមួយម៉ូតូបណ្ដាលឲ្យស្លាប់ចៅប្រុស ឯជីតារបួសធ្ងន់

ខេត្តកំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកបុកម៉ូតូកាលពី រសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិទួលសាលា ... Read More »

បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងអង្រឹងចាំចម្ការអ្នកស្រុកសង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងក្រុមគ្រួសារ ខណៈប្រទះឃើញជនជាតិវៀតណាមម្នាក់ ដេកស្លាប់លើអង្រឹង សង្ស័យខ្យល់គរ បន្ទាប់ពីផឹកស្រាជាមួយមិត្តភក្តិពេញមួយយប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិកោះឫស្សី ឃុំទួលស្តី ... Read More »

ភ្ញាក់ផ្អើលស្រី្តមិនស្គាល់អត្តសញ្ញាណម្នាក់លោតពីលើស្ពានស្លាប់នៅស្រុកកំរៀង

ខេត្តបាត់ដំបង ៖ ស្ត្រីវ័យកណ្តាលម្នាក់ទំនងជាមានវិបត្តិក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរដោះស្រាយមិនចេញ បានទៅធ្វើអត្តឃាតលោតពីលើស្ពានបណ្តាលឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាល វេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពានឆ្លងទន្លេកោះប៉ែន ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

តំណាងអយ្យការកោះហៅ មន្ត្រីនគរបាល មន្ត្រីក្រសួងពាណិជ្ជកម្ម មន្ត្រីយោធា និងបក្ខពួកមួយចំនួនទៀត ឱ្យចូលឆ្លើយ រឿង ឆបោក និងចេញសែកស្អុយ ជិត៤ម៉ឺនដុល្លារ

ភ្នំពេញ៖ បើយោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ លោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានសាកសួរ មនុស្សប្រុសស្រីចំនួន ០៥នាក់ ពាក់ព័ន្ធ សំណុំរឿង ឆបោក ... Read More »

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាសាងសង់ទីតាំងយោធានៅតំបន់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

សហគមន៍អន្តរជាតិបានបង្ហាញពីការខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះជោគវាសនា ជនជាតិរ៉ូហ៊ីងយ៉ា ក្រោយពេលរដ្ឋាភិបាល មីយ៉ាន់ម៉ា បានព្រមព្រៀង ជាមួយបង់ ក្លាដែស ក្នុងការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ា ត្រឡប់មកមាតុភូមិវិញ។ អ្វីដែលព្រួយ បារម្ភខ្លាំងនោះ គឺ រដ្ឋាភិបាលមីយ៉ាន់ម៉ាសាងសង់មូលដ្ឋានយោធា នៅលើតំបន់ភូមិឋានដែលជនជាតិរ៉ូហ៊ីងយ៉ារស់នៅ ... Read More »

ទួរគី៖ ក្រុមភេរវកម្មជាង៣ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Afrin

បើទោះបីសហគមន៍អន្តរជាតិ ក៏ដូច ជារដ្ឋាភិបាលស៊ីរី និងសង្គមស៊ីវិល បាន ថ្កោលទោសទៅលើទួរគី ពីការរំលោភ បំពានសិទ្ធិមនុស្ស និងធ្វើឲ្យពលរដ្ឋ ជាច្រើនស្លាប់ ដោយសារតែការវាយ ប្រហារនៅតំបន់ Afrin ។ រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ទួរគីថាកំពុងតែឈ្លាន ... Read More »

សុំលុយទិញថ្នាំញៀនមិនបានគំរាមកាប់សម្លាប់ឪពុកម្តាយ

ខេត្តតាកែវ៖ យុវជនបែកថ្នាំម្នាក់ត្រូវបានមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្មោង ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ បន្ទប់ពីបានយុវជនរូបនេះវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រោះតែមូល ហេតុសុំ លុយឪពុកម្តាយ យកទៅទិញថ្នាំញៀនមិនបាន និងបានគំរាមកាប់សម្លាប់ពួកគាត់ថែមទៀតផង។ ហេតុការណ៍កើតឡើងនៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ... Read More »

ក្រោយទទួលបានសិទ្ធិកាន់អំណាចមួយជីវិត លោកស៊ី ជីនពីង ពង្រឹងកម្លាំងទ័ពឲ្យមានភាពស្មោះត្រង់

លោកស៊ី ជីនពីង កំពុងតែពង្រឹង អំណាចកាន់តែខ្លាំង ស្របពេលដែលមានការគាំទ្រខ្ពស់ពីពលរដ្ឋ និងអ្នកនយោបាយនៅក្នុងបក្សកុម្មុយនីស្ត និងសភាចិន ។ ពេលនេះលោកស៊ី ជីនពីង ត្រូវពង្រឹង ដល់កម្លាំងយោធា ដោយលោកជំរុញ ឲ្យយោធា ត្រូវតែស្មោះត្រង់ជានិច្ច ... Read More »

បន្លែសុវត្ថិភាពកើតចេញពីការដាំដុះរបស់ប្រជាពលរដ្ឋក្នុងស្រុក

ខេត្តកំពង់ធំ៖ មន្ទីរកសិកម្មក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំតែងតែជំរុញឲ្យប្រជា ពលរដ្ឋត្រូវចេះដាំដុះដំណាំនិងបន្លែបង្ការគ្រាន់បានហូបចុកក្នុងក្រុមគ្រួសារជៀស វាងការចំណាយច្រើននាំឲ្យខ្វះខាតឬប៉ះ​ ពាល់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្នុងជីវភាពគ្រួសារ ម្យ៉ាងជួយឲ្យពលរដ្ឋជៀសឆ្ងាយពីការប្រើប្រាស់បន្លែបង្ការដែលមានសារ ធាតុ​គីមី ដែលនាំចូលពីបរទេស និងជាការ​ព្រួយបារម្ភរបស់រាជរដ្ឋាភិបាលដែលតែង​តែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព​ពល​រ​ដ្ឋជាធំ ។ អ្នកស្រី ចាន់ គឹម ហ៊ី ប្រជាពលរដ្ឋនៅ​ភូមិថ្នល់បែក ... Read More »

អាមេរិក អឺរ៉ុបគំរាមគ្នានៅមុនកិច្ចពិភាក្សាស្តីពីពន្ធដារ

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធនាំចូលរថយន្តពីប្រទេសអាល្លឺម៉ង់ ក្រោយពេលរដ្ឋាភិបាលទីក្រុង ប៊ែរឡាំង បានប្រកាសថា គោលនយោ បាយពន្ធដាររបស់លោកត្រាំបានគំរាម កំហែងពាណិជ្ជកម្មពិភពលោក។ កាលពីចុងសប្តាហ៍កន្លងមកប្រធានាធិបតីដូណាល់ ត្រាំ បាន រំលឹកឡើងវិញ ពី ការបង្កើនពន្ធនាំចូលដែកថែបនិង ... Read More »

កូនផ្សោតមួយក្បាលងាប់នៅជិតតំបន់សហគមន៍អេកូទេសចរណ៍ព្រះរំកិល

ខេត្តស្ទឹងត្រែង៖ កូនផ្សោតមួយក្បាល ដែលជាប្រភេទសត្វកម្រត្រូវបានសហគម​ន៍ អេកូទេសចរណ៍ ឃុំព្រះរំកិលប្រទះឃើញងាប់អណ្តែតទឹកក្នុងដងទន្លេមេគង្គកាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជាប់ទើរ​នឹងដើមឈើ ត្រង់ចំណុចកន្ទុយ កោះល្ង ស្ថិតក្នុងភូមិអន្លង់ឈើទាល ឃុំ ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង ... Read More »

អាមេរិកកំពុងតែញុះញង់ប្រទេសអាហ្វ្រិកកុំឲ្យជឿចិន

ក្រោយពេលដែលចិនបានលូកដៃចូលក្នុងទ្វីបអាហ្វ្រិក ជាតំបន់ដែលអាមេរិកបានបោះបង់ចោល ពេលនេះអាមេរិកកំពុងតែព្រួយបារម្ភ ពីការបាត់បង់តំបន់នេះធ្លាក់ទៅក្នុងដៃរបស់ចិន ដោយសារតែចិនបានប្រើប្រាស់នយោបាយចាយប្រាក់ជាច្រើននៅក្នុងតំបន់នោះ។ ក្រៅពីទ្វីបអាហ្រិ្វក ចិនក៏បានចំណាយប្រាក់ជាច្រើន ទៅលើតំបន់អាមេរិកឡាទីន អឺរ៉ុប និងអាស៊ី។ សកម្មភាពរបស់ចិនទទួលបានការគាំទ្រជាច្រើន ពីសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសដែលត្រូវការការអភិវឌ្ឍ វិនិយោគ ជាច្រើនពីប្រទេសចិន។ ... Read More »

ជិះម៉ូតូបត់ក្រោយ​ ខណៈឃើញសមត្ថកិច្ចចាប់មួកកញ្ចក់ត្រូវស្ត្រីម្នាក់បុករបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះអត់ពាក់មួកសុវត្ថិភាព ខណៈឃើញសមត្ថកិច្ចកំពុងដាក់គោលដៅចាប់មួយកកញ្ចក់ ស្រាប់តែបត់ក្រោយវិញ ភ្លាមនោះក៏ត្រូវស្ត្រីម្នាក់បុកបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួតសូងួន តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដា ឌ្រឹមសង់ ពណ៍ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

ជួលអ្នកម៉ូតូឌុបតាមមើលប្រពន្ធឃើញចូលផ្ទះសំណាក់ជាមួយកូនចិញ្ចឹមផ្ទុះរឿង

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាបាន ឱ្យអ្នករត់ម៉ូតូឌុបតាមដានប្រពន្ធរបស់ខ្លួនអស់រយះពេលជាច្រើនដងទើបដឹងថា កូនប្រុសចិញ្ចឹមបាននាំប្រពន្ធគាត់ទៅដេកផ្ទះសំណាក់រួចបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយធ្វើអន្តរាគមន៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃ អង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៨ ... Read More »

មានផ្ទៃពោះ៨ខែសុំផ្ទះគេស្នាក់នៅត្រូវម្ចាស់ផ្ទះចាប់រំលោភ

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលបានឲ្យ ដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហុំ ស្មាន់ អាយុ៥៨ឆ្នាំ រស់នៅភូមិ កំពង់ឆ្នាំង១ ឃុំ-ស្រុកបវេល ខេត្តបាត់ដំបង ពីបទរំលោភស្ត្រីមានផ្ទៃពោះ៨ខែ អាយុ ២៥ឆ្នាំ ... Read More »

ពលរដ្ឋ៣ភូមិក្នុងឃុំអណ្តូងទឹកនៅស្រុកបទុមសាគរប្រតិកម្មរឿងឈ្មួញកាយដីភ្នំវត្តបទុមគិរី

ខេត្តកោះកុង៖ ដីភ្នំក្នុងវត្តបទុមគិរី ហៅ វត្តតាអុក ដែលមានអាយុកាលរាប់រយឆ្នាំ ស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក បទុមសាគរ នាពេលថ្មីៗនេះកំពុងត្រូវបានឈ្មួញជីកកកាយយកអាចម៍ដីលក់យ៉ាង អនាធិបតេយ្យ ដោយមិនមានការហាម ឃាត់ពីអាជ្ញាធរ និងមន្ត្រីជំនាញឡើយ។ ប្រជាពលរដ្ឋចំនួន៣ភូមិ ... Read More »

គ្រូជម្រើសជាតិប្រេស៊ីលបង្ហាញឈ្មោះខ្សែប្រយុទ្ធម្នាក់ជំនួស Neymar

គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បានបង្ហាញបញ្ជីឈ្មោះកីឡាករដោយគ្មានឈ្មោះខ្សែប្រយុទ្ធឆ្នើម Neymar នោះទេ ខណៈដែលបញ្ជីឈ្មោះកីឡាករនេះ ត្រៀមសម្រាប់ប្រកួតជាមួយរុស្សុី និងប្រកួតមិត្តភាពជាមួយអាល្លឺម៉ង់ក្នុងពេលឆាប់ៗនេះ ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ និងថ្ងៃទី២៧ ខែមីនាខាងមុខដែលការប្រកួតមិត្តភាពនេះមុនរៀបចំខ្លួនធ្វើដំណើរទៅ World Cup ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកបុរសអ្នកបើករ៉ឺម៉ក ក្រឡាប់របួសធ្ងន់ហើយគេចខ្លួនបាត់

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងបានបើកបុក រ៉ឺម៉កម៉ូតូមួយគ្រឿងធ្លាក់បណ្តាលឲ្យបុរសជា អ្នកបើកម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ឯរថយន្តបានបើកគេចខ្លួនបាត់ ។ ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបង្ក្រាបបានរថយន្តដឹងឈើគ្រញូងមួយគ្រឿងទៀតហើយ

ខេត្ត​កំពង់ឆ្នាំង៖ ឈើក្រញូង៧១២ដុំ ស្មើនិង១៤២៤គីឡូក្រាម ដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់បាន ខណះដែលរថយន្តដឹកឈើបែកកង់ទៅមុខលែងរួច ។ ហេតុការបង្ក្រាបបានរថយន្តខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង១នាទីយប់ថ្ងៃទី១២មីនា២០១៨ម្សិលមិញ ត្រង់ចំណុចភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។ រថយន្តដឹកឈើ ដែលត្រូវបានកងរាជអាវុធហត្ថបង្ក្រាបបាន ... Read More »

អេស្កាវាទ័រកាយដីប្រទះឃើញគេទម្ងន់៤ទៅ៥គីឡូក្រាម ផ្អើលនាំគ្នាចាប់

ភ្នំពេញ៖ ពស់ថ្លាន់មួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅខណៈកាយប្រឡាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅជិតវត្តព្រៃស្ពឺ ... Read More »