ព័ត៌មានទាន់ហេតុការណ៍៖
'

មានជំងឺផ្លូវចិត្តព្យាយាមរត់ចូលឡានជាច្រើនលើកមិនបានសម្រេច ចុងក្រោយចង.កស្លាប់

ខេត្តកណ្តាលៈ បុរសម្នាក់មានជម្ងឺផ្លូវចិត្តបានព្យាយាមរត់ចូលឡាន ធ្វើអត្តឃាតមិនបានសម្រេច ចុងក្រោយចង.កស្លាប់នៅលើដើមស្វាយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង២០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចចម្ការស្វាយខាងក្រោយផ្ទះជនរងគ្រោះស្ថិតក្នុងភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ... Read More »

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាបនៅភូមិដើមគរ ខណ្ឌជ្រោយចង្វា

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ អណ្តែតតាមទឹកមកទើរក្បែរផ្ទះពួកគាត់ ដែលរស់នៅតាមដងទន្លេ ត្រូវបានពួកគេយកខ្សែចងរួចទាញឡើងលើគោក និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹងកាលពីម៉ោងជិតល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត ក្នុងនៅភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ... Read More »

លោកស្រី ហ៊ុន មាណា រៀបចំពិធី ហូបអាហារនិង យកអំណោយចែកប្រជាពលរដ្ឋ៦៥៦នាក់ក្នុងឱកាសខួបកំណើត

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៦៥៦នាក់ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង បានចូលរួមអបអរសាទរ ហូបអាហារ និងទទួលបានអំណោយ ក្នុងថ្ងៃខូបកំណើតរបស់លោកស្រី ហ៊ុន មាណា អគ្គនាយការវិទ្យុ និងទួរទស្សន៍បាយ័ន នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២០នាក់ត្រូវសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន

ខេត្តបាត់ដំបង៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២០នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ព្រមទាំងចាប់យកវត្ថុតាង យកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ លោកវរសេនីយ៍ត្រី ផង់ សុភាពអធិការដ្ឋានស្រុកថ្មគោលបញ្ជាក់ថា បានចាប់បញ្ជូន ជនសង្ស័យចែកចាយសារធាតុញៀនហាមឃាត់ខុសច្បាប់១ម្នាក់ និងអ្នកប្រើប្រាស់ចំនួន១៩នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត ។ ... Read More »

មន្ត្រីយោធា២នាក់ត្រូវឃាត់ខ្លួនពីបទរក្សាទុកសារធាតុញៀន៣កញ្ចប់តូច

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ និងកម្លាំងហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជាមួយនឹងថ្នាំញៀនចំនួន៣កញ្ចប់តូច កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ ញាឆ្នាំ២០១៦ នៅចំណុច មុខស្ថានីប្រេងឥន្ធៈ តេលា តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឌួង ... Read More »

ខ្យល់ព្យុះកម្លាំងខ្លាំង Meranti កំពុងឆ្ពោះទៅកាន់ភាគអាគ្នេយ៍ ខេត្ត Zhejiang ប្រទេសចិន

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ ខ្យល់ព្យុះកម្លាំងខ្លាំង ដែលឲ្យឈ្មោះថា Meranti នោះ បាននិងកំពុងធ្វើដំណើរយ៉ាងឆាប់រហ័សឆ្ពោះទៅកាន់ភាគអាគ្នេយ៍ ខេត្ត Zhejiang ប្រទេសចិន ។ ឥទ្ធិពលរបស់ខ្យល់ព្យុះនេះបានធ្វើឲ្យមានជំនន់ទឹកភ្លៀង ខ្យល់បក់ខ្លាំង ដាច់ចរន្តអគ្គិសនី ... Read More »

អាមេរិកត្រៀមលក្ខណៈលុបទណ្ឌកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា

លោកស្រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បានស្នើសុំអាមេរិកបញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរបស់លោកស្រី ហើយលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នៅក្នុងអំឡុងពេលជួបជាលើកដំបូងនៅសេតវិមាន ជាមួយលោកស្រី ចាប់តាំងពីក្លាយជាមេដឹកនាំមកនោះ បានថ្លែងដែរថា អាមេរិកបាននិងកំពុងត្រៀមលក្ខណៈនៅក្នុងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចនេះផងដែរ ... Read More »

សូមមន្រ្តីពាក់ព័ន្ធ ក្នុង សង្កាត់បឹងត្របែកខណ្ឌចំការមន ជួយមើលផ្លូវកៅស៊ូ មួយខ្សែនៅខាងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីបាន ខូចក្រហេងក្រហូង ដូចថ្លុកក្របីហើយ

ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវកៅស៊ូ មួយខ្សែនៅខាងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីបាន ខូចក្រហេងក្រហូង ដូចថ្លុកក្របីហើយ សូមអាជ្ញាធរខណ្ឌចំការមន និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី។ ទីតាំងផ្លូវនេះស្ថិតនៅផ្លូវលេខ៤៣៦កែងផ្លូវលេខ៩៩ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញវៀតណាម ឈ្មោះ យូ ដឹកត្រីតាមច្រកកោះធំរាល់ថ្ងៃ

សមត្ថកិច្ចច្រកស្រុកកោះធំបានរាយការណ៍ថា សព្វថ្ងៃនេះ ឈ្មួញជនជាតិវៀតណាមឈ្មោះ យូ បាននិងកំពុងដឹកជញ្ជូនត្រីខុសច្បាប់ នាំចូលពីប្រទេសវៀតណាម ឆ្លងកាត់ស្រុកកោះធំ ខេត្តកណ្តាលជារៀងរាល់ថ្ងៃ ។ អាជ្ញាធរមានសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន លើកដៃទទួលប្រាក់ពីឈ្មួញ យូ ទាំងដាក់ប្រចាំខែ និងការបង់តាមក្បាលរថយន្ត ។ ... Read More »

ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងកំពុងទាក់ទង​ប្តឹងប៉ូលិស​តំបន់ភូឆន់ ករណីមេការជនជាតិចិន​វាយធ្វើបាប និងប៉ងចាប់រំលោភពលការិនីខ្មែរ

ភ្នំពេញ៖ ក្រុមការងាររបស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះបាននិងកំពុងទាក់ទងប្តឹងប៉ូលិសតំបន់ភូឆន់ ទាក់ទងករណីមេការជនជាតិចិនម្នាក់បានធ្វើសកម្មភាពវាយធ្វើបាប និងប៉ុនប៉ងរំលោភមិនបានសម្រេចទៅលើពលការិនីខ្មែរមួយរូប ។ ប្រភពព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងបានអះអាងថា ឯកអគ្គរាជទូតកម្ពុជា លោក ឡុង ឌីម៉ង់ បានជួយសង្គ្រោះនារីពលការិនីខ្មែរម្នាក់ទៀត ក្រោយពីរូបនាងត្រូវមេការជនជាតិចិនវាយធ្វើបាប និងប៉ងចាប់រំលោភផងនោះ ។ ... Read More »

ជនសង្ស័យប្រុស ស្រី៤នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធប្រើប្រាស់ថ្នាំញៀន់

ខេត្តស្វាយរៀង : សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួន ប្រុស ស្រី៤នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះជួលបន្ទប់លេខ 207 ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ... Read More »

វាយប្លន់ម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន២នាក់

ភ្នំពេញ៖ នារីវ័យក្មេងចំនួន៤នាក់ ជិះម៉ូតូម៉ាក ហុងដា ឌ្រឹមសង់ C-125 មួយគ្រឿង ឌុបគ្នាចេញពីកន្លែងញាំអាហារនៅជិតគល់ស្ពានកោះពេជ្រ បំណងទៅផ្ទះត្រូវបានជនសង្ស័យមានគ្នាជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿងបានមកក្បែរ ហើយធាក់ផ្តួលវាយប្លន់យកម៉ូតូពីជនរងគ្រោះ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ភ្លាមៗ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ ... Read More »

ដេញចាប់ពីខណ្ឌច្បារអំពៅរហូតម៉ូតូជនសង្ស័យអស់សាំងនៅខណ្ឌដូនពេញចាប់បាន២នាក់នៅសល់ដង្ហើមចង្រិត

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ វាយប្លន់យកម៉ូតូពីយុវជន២នាក់បានសម្រេច កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ប៉ុន្តែបានប្រមាណជាង២ម៉ោង ត្រូវបងជនរងគ្រោះប្រទះឃើញកំពុងជិះ ក៏ដេញតាមស្រែកឆោឡោផ្អើលដល់កម្លាំងអាវុធហត្ថដេញតាមចាប់តាំងពីខណ្ឌច្បារអំពៅ រហូតម៉ូតូដែលជនសង្ស័យជិះ ... Read More »

ទើបនឹងស្គាល់គ្នា ខ្ចីម៉ូតូជិះមួយភ្លែត ទៅបាត់១អាទិត្យ​ទម្រាំតាមរកឃើញ​ចាប់ឲ្យប៉ូលិស

ភ្នំពេញ : ទើបនឹងស្គាល់គ្នាឲ្យខ្ចីម៉ូតូថា ទៅមួយភ្លេច បាត់១អាទិត្យ ទើបរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំណុចមុខក្លាងទ្វារវត្តសន្សំកុសល តាមផ្លូវ៣១BT សង្កាត់បឹងទំពុន ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយសិស្សនិទ្ទេស (A) នៅមណ្ឌលគិរី

  ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅខេត្តមណ្ឌលគីរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តយុវតី អ៊ីវ ស្រីលីន សិស្សជ័យលាភីដែលប្រឡងជាប់និន្ទេស (A) ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម៖

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម៖   Read More »

Romelu Lukaku ស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងរយៈពេល១១នាទីឲ្យEverton

ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Romelu Lukakuបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងរយៈពេលតែ១១នាទីប៉ុណ្ណោះពេល ក្រុម Everton ឈ្នះក្លិប Sunderland ដោយ លទ្ធផល 3-0 កាលពីថ្ងៃចន្ទ ។ មុនពេលប្រកួតជាមួយនឹងក្រុមឆ្មាខ្មៅ កីឡាករ ... Read More »

បិសាចក្រហម Manchester United ក្លាយទៅជាក្លិបអង់គ្លេស

ដំបូងគេដែលចំណេញប្រាក់ជាង៥០០លានផោនក្នុងមួយរដូវកាល ក្លិបបាល់ទាត់បិសាចក្រហមManchester Unitedបានប្រកាសប្រាក់ចំណេញក្នុងរដូវកាលចាស់របស់ខ្លួនដែលមានចំនួន៥១៥,៣ លានផោនកាលពីថ្ងៃចន្ទកន្លងទៅ។ បិសាចក្រហមបានក្លាយទៅជាក្លិបនៅក្នុងចក្រភពអង់គ្លេសដំបូងគេដែលរកប្រាក់ ចំណូលបានច្រើនជាងគេបង្អស់ក្នុងមួយ រដូវកាលហើយជាក្លិបលំដាប់លេខ២នៅលើពិភពលោកបន្ទាប់ពីក្លិបBarcelona ដែលអាចរកប្រាក់ចំណូលបាន៥៧០ លានផោន ។ បើទោះបីជាក្លិបនេះលេងមិនបានល្អចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson កាលពីឆ្នាំ២០១៣ក៏ដោយ ... Read More »

Mario Balotelli ថាទៅលេងឲ្យហង្សក្រហមគឺជាការសម្រេចចិត្តខុសខ្លាំងបំផុត

ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអុីតាលី Mario Balotelliបានចាត់ទុកការផ្លាស់ទៅលេងឲ្យក្រុមហង្សក្រហមLiverpoolគឺជាការសម្រេចចិត្តខុសដ៏ធំបំផុតនៅក្នុងអាជីពរបស់ខ្លួន ។ កីឡាករវ័យ២៦ឆ្នាំ Balotelli បាន និយាយបែបនេះក្រោយរូបគេស៊ុតបាល់ បញ្ចូលទីបាន២គ្រាប់ជួយឲ្យក្រុម Nice ឈ្នះក្រុម Olympique Marseille ដោយ លទ្ធផល ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ អឺរ៉ុបអាចប្រឈមការបែកបាក់គ្នាក្រោយពេលមានប្រទេសជាច្រើនចង់ដើរតាមអង់គ្លេស

ក្រោយពេលអង់គ្លេសបានសម្រេចចាកចេញពីអឺរ៉ុបនោះ ធ្វើឲ្យសហគមន៍ដ៏ធំបំផុតលើពិភពលោកមួយនេះប្រឈមនឹងការ បែកបាក់គ្នាក្នុងពេល ដែលវិបត្តិជាច្រើន កំពុងកើតឡើងនៅអឺរ៉ុបក្នុងនោះមានវិបត្តិជន ភៀសខ្លួន និងសេដ្ឋកិច្ចជាដើម ។ អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក Vitaly Tretyakov បានបញ្ជាក់ថា វាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អ ប្រសើរ តែពេលខាងមុខមិនអាចប្រសើរ ដូចនេះទៀតឡើយ ... Read More »

គ្រូបង្វឹកក្រុមកាំភ្លើងធំបង្ហើបប្រាប់ថាបានបដិសេធសំណើរបស់Paris Saint-Germain ៣ដង

លោក Arsene Wenger គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំArsenal បានបញ្ជាក់ថា គាត់បានបដិសេធសំណើទិញរូបគាត់ទៅដឹកនាំក្រុម Paris Saint-Germain របស់បារាំង ចំនួន៣ដងមកហើយ ។ គ្រូបង្វឹកសញ្ជាតិបារាំងវ័យ៦៦ឆ្នាំរូប នេះបានដឹកនាំក្រុមArsenalនៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier ... Read More »

បុគ្គលិកទេសចរណ៍តៃវ៉ាន់ធ្វើបាតុកម្មដោយសារវិស័យទេសចរណ៍ធ្លាក់ចុះ

ចាប់តាំងពីលោកស្រី Tsai Ing-Wenឡើងកាន់តំណែងមេដឹកនាំកោះតៃវ៉ាន់មក វិស័យទេសចរណ៍នៅក្នុងប្រទេសនេះធ្លាក់ ចុះយ៉ាងខ្លាំងដោយសារតែអ្នកទេសចរ ចិនធ្លាក់ចុះ។ ទាំងនោះហើយធ្វើឲ្យបុគ្គលិក ទេសចរណ៍បាត់បង់ប្រាក់ចំណូលជាច្រើន។ ការថយចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវ ទេសចរចិននេះគឺនៅខណៈពេលដែល ទំនាក់ទំនងរវាងក្រុងតៃប៉ិ នឹងប៉េកាំងកាន់ តែមានការយ៉ាប់យឺុន។ ឧស្សាហកម្មនៅ លើវិស័យទេសចរណ៍តៃវ៉ាន់ធ្លាប់បានទទួល ... Read More »

Newcastle ដាក់បង្ហាញរូបសំណាក Alan Shearerដែលជាវិរបុរសបាល់ទាត់របស់ខ្លួន

ក្លិបបាល់ទាត់ Newcastle កំពុងលេង នៅក្នុងក្របខ័ណ្ឌអង់គ្លេស Championshipបានដាក់បង្ហាញរូបសំណាករបស់លោក Alan Shearer ដែលជាកីឡាករស៊ុតបាល់បានច្រើនជាងគេបំផុតឲ្យក្លិប ។ រូបសំណាកទាំងមូលនេះមានតម្លៃ២៥ម៉ឺនផោនហើយត្រូវបានដាក់បង្ហាញនៅ ខាងក្រៅកីឡដ្ឋាន StJames’ Parkដែលជាទឹកដីរបស់ក្លិបNewcastle ។ នៅក្នុងពិធីតាំងបង្ហាញរូបសំណាក់នោះក៏បានមានវត្តមានរបស់លោក ... Read More »

ហ្វុីលីពីនងាកទៅរករុស្ស៊ីឈប់លេងចូលអាមេរិកនៅសមុទ្រចិនភាគខាងត្បូង?

ក្នុងរយៈពេល២ថ្ងៃកន្លងមកប្រធានាធិបតីហ្វុីលីពីនលោក Duterte បានប្រើសម្តីវាយប្រហារអាមេរិកជាបន្តបន្ទាប់ ហើយលោកក៏បានស្នើដល់កម្លាំងទាហានអាមេរិកដែលឈរជើងនៅភាគខាងត្បូងប្រទេសហ្វុីលីពីន ដកចេញពីទីនោះទៀតផង។ មិន ត្រឹមតែប៉ុណ្ណោះលោកក៏បានប្រកាសលុបចោលការយាមល្បាតរួមជាមួយអាមេរិកនៅតំបន់សមុទ្រដែលមានវិវាទ។ អ្វីដែល គេចាប់អារម្មណ៍នាពេលនេះលោក Duter -te បានប្រកាសថានឹងទិញអាវុធពីរុស្ស៊ី ព្រមទាំងចិនផងដែរ។ តាមប្រសាសន៍លោក Duterte ... Read More »

បាល់ទាត់ជម្រុះ UEFA Europa League តាមពូល​ថ្ងៃនេះក្រុមខ្លាំង ManUnited, Olympiakos, Zenit, Celta Vigo, Fiorentina ប្រកួតក្រៅទឹកដី

ការប្រកួតបាល់ទាត់ជម្រុះ UEFA Europa League តាមពូលថ្ងៃនេះ ក្រុមខ្លាំងៗ ManUnited, Olympiakos, Zenit, Celta Vigo, Fiorentina ជាក្រុមដែលមាន ប្រវត្តិល្អ ទៅស្វាគមន៍គូប្រកួតនៅក្រៅទឹកដីរបស់ខ្លួនសម្រាប់រដូវកាលថ្មី ... Read More »

សុខភាពលោកស្រី គ្លីនតុន ល្អឡេីងវិញ និងគ្រប់គ្រាន់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិក

នៅមុននេះបន្តិច លោកវេជ្ជបណ្តិត Lisa Bardack របស់លោកស្រី គ្លីនតុន បានចេញថ្លែងការណ៍មួយជាសាធារណៈថា អាការជំងឺរបស់លោកស្រីបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺវិលទៅរកសភាពធម្មតាវិញហេីយ ។ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីគ្លីន បានមានអាការរោគខ្វះជាតិទឹក រលាកសួត ... Read More »

ចិនបណ្តេញសមាជិករដ្ឋសភា៤៥រូបពីសបទទិញអាសនៈ

រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃទី១៣ខែកញ្ញាបានប្រកាសថា សមាជិករដ្ឋសភា៤៥រូបមកពីខេត្តលីវនីញត្រូវបានដកហូតតំណែងដោយសារតែ មានសកម្មភាព បន្លំសន្លឹកឆ្នោត (ទិញអាសនៈ)។ គណៈកម្មធិការកិច្ចការសភារបស់ចិនNPC បានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ខែកញ្ញាដើម្បីវាយតម្លៃពីលទ្ធផលនៃការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខេត្តលីវនីញ។ ហេតុការខាងលើត្រូវបានបញ្តេញព័ត៌មានចិន CCTV ផ្សាយថា ជាហេតុការណ៍មិនធ្លាប់កើតមានឡើយតាំងពីឆ្នាំ១៩៤៩។ នៅក្នុងកិច្ចប្រជុំជាពិសេសរបស់ NPC សារព័ត៌មានស៊ីនហួរបានផ្សាយថា តំណាង ... Read More »

កងទ័ពជើងទឹកកម្ពុជា-ថែប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេឡើងថែមទៀត

ភ្នំពេញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ច នៅកម្ពុជាគណៈប្រតិភូកងទ័ពជើងទឹកថៃ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Na ARRENICH អគ្គមេបញ្ជាការកងទ័ពជើង ទឹកថៃបានចូលជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជា ការកងទ័ពជើងទឹកខ.ភ.ម.បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ ... Read More »

ដោយមានអ្នកដំណើរកើនឡើងចិនត្រូវការទិញយន្តហោះរាប់ពាន់គ្រឿងក្នុងពេលអនាគត

ក្រោយពេលដែលចិនអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនមានកូនពីរនាក់បានធ្វើឲ្យចំនួនពលរដ្ឋចិនដែលច្រើនជាងគេបំផុតលើពិភពលោកបន្តកើនឡើងច្រើនទៀត ទាំងនោះហើយទើបតម្រូវការអ្នកធ្វើដំណើរក៏កាន់តែកើនឡើងផងដែរ។ តាមការព្យាកររបស់ក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោកគឺក្រុមហ៊ុនប៊ូអីុងបានបញ្ជាក់ថាចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥ ចិនអាចត្រូវការយន្តហោះប្រមាណ៦.៨១០គ្រឿងថែមទៀត។ យន្តហោះចាស់២៩ភាគរយនឹងត្រូវប្តូរថ្មី ។ កាលពីឆ្នាំមុននេះចិនមានយន្តហោះប្រមាណ២.៨៨០គ្រឿងប៉ុណ្ណោះ។ ការកើនឡើងការហោះហើរនេះដោយសារតែកំណើននៃប្រជាជនមានកម្រិតជីវភាពមធ្យម និងការកើនឡើងនៃអាជីវកម្មលក់សំបុត្រយន្តហោះតាមអីុនធើណេត។ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣៥ ចិនអាចត្រូវការយន្តហោះប្រមាណ៦.៨១០គ្រឿងថែមទៀត ក្នុងនោះ៧៥ភាគរយ ជាយន្តហោះតូចមានច្រកផ្លូវដើរខាងក្នុងតែមួយច្រក។ សម្រាប់យន្តហោះមានច្រកផ្លូវដើរ២ដែលអាចផ្ទុកអ្នកដំណើរជាង២០០នាក់វិញ ... Read More »

គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនិងដាក់ចេញទិសដៅបន្ត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសេនាធិការដ្ឋាននៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការងារនិងទិសដៅបន្តរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាពលោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ... Read More »