ព័ត៌មានទាន់ហេតុការណ៍៖
'

សុខភាពលោកស្រី គ្លីនតុន ល្អឡេីងវិញ និងគ្រប់គ្រាន់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិក

នៅមុននេះបន្តិច លោកវេជ្ជបណ្តិត Lisa Bardack របស់លោកស្រី គ្លីនតុន បានចេញថ្លែងការណ៍មួយជាសាធារណៈថា អាការជំងឺរបស់លោកស្រីបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺវិលទៅរកសភាពធម្មតាវិញហេីយ ។ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីគ្លីន បានមានអាការរោគខ្វះជាតិទឹក រលាកសួត ... Read More »

ចិនបណ្តេញសមាជិករដ្ឋសភា៤៥រូបពីសបទទិញអាសនៈ

រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃទី១៣ខែកញ្ញាបានប្រកាសថា សមាជិករដ្ឋសភា៤៥រូបមកពីខេត្តលីវនីញត្រូវបានដកហូតតំណែងដោយសារតែ មានសកម្មភាព បន្លំសន្លឹកឆ្នោត (ទិញអាសនៈ)។ គណៈកម្មធិការកិច្ចការសភារបស់ចិនNPC បានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ខែកញ្ញាដើម្បីវាយតម្លៃពីលទ្ធផលនៃការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខេត្តលីវនីញ។ ហេតុការខាងលើត្រូវបានបញ្តេញព័ត៌មានចិន CCTV ផ្សាយថា ជាហេតុការណ៍មិនធ្លាប់កើតមានឡើយតាំងពីឆ្នាំ១៩៤៩។ នៅក្នុងកិច្ចប្រជុំជាពិសេសរបស់ NPC សារព័ត៌មានស៊ីនហួរបានផ្សាយថា តំណាង ... Read More »

កងទ័ពជើងទឹកកម្ពុជា-ថែប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេឡើងថែមទៀត

ភ្នំពេញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ច នៅកម្ពុជាគណៈប្រតិភូកងទ័ពជើងទឹកថៃ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Na ARRENICH អគ្គមេបញ្ជាការកងទ័ពជើង ទឹកថៃបានចូលជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជា ការកងទ័ពជើងទឹកខ.ភ.ម.បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ ... Read More »

ដោយមានអ្នកដំណើរកើនឡើងចិនត្រូវការទិញយន្តហោះរាប់ពាន់គ្រឿងក្នុងពេលអនាគត

ក្រោយពេលដែលចិនអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនមានកូនពីរនាក់បានធ្វើឲ្យចំនួនពលរដ្ឋចិនដែលច្រើនជាងគេបំផុតលើពិភពលោកបន្តកើនឡើងច្រើនទៀត ទាំងនោះហើយទើបតម្រូវការអ្នកធ្វើដំណើរក៏កាន់តែកើនឡើងផងដែរ។ តាមការព្យាកររបស់ក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោកគឺក្រុមហ៊ុនប៊ូអីុងបានបញ្ជាក់ថាចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥ ចិនអាចត្រូវការយន្តហោះប្រមាណ៦.៨១០គ្រឿងថែមទៀត។ យន្តហោះចាស់២៩ភាគរយនឹងត្រូវប្តូរថ្មី ។ កាលពីឆ្នាំមុននេះចិនមានយន្តហោះប្រមាណ២.៨៨០គ្រឿងប៉ុណ្ណោះ។ ការកើនឡើងការហោះហើរនេះដោយសារតែកំណើននៃប្រជាជនមានកម្រិតជីវភាពមធ្យម និងការកើនឡើងនៃអាជីវកម្មលក់សំបុត្រយន្តហោះតាមអីុនធើណេត។ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣៥ ចិនអាចត្រូវការយន្តហោះប្រមាណ៦.៨១០គ្រឿងថែមទៀត ក្នុងនោះ៧៥ភាគរយ ជាយន្តហោះតូចមានច្រកផ្លូវដើរខាងក្នុងតែមួយច្រក។ សម្រាប់យន្តហោះមានច្រកផ្លូវដើរ២ដែលអាចផ្ទុកអ្នកដំណើរជាង២០០នាក់វិញ ... Read More »

គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនិងដាក់ចេញទិសដៅបន្ត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសេនាធិការដ្ឋាននៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការងារនិងទិសដៅបន្តរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាពលោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ... Read More »

ហាងភាគច្រើននៅតាមមាត់ស្ទឹងសង្កែបោះសំបកដបនិងកាកសំណល់ពាសវាលពាសកាល

ខេត្តបាត់ដំបង ៖ អាហារដ្ឋានជាច្រើនកន្លែងដែលស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ពិសេសអាហារដ្ឋានម្លប់ត្រជាក់ និងអាហារដ្ឋានជំនោរមាត់ស្ទឹងនៅចំណុចភូមិចិន ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង បានរងការរិះគន់ ពីប្រជាពលរដ្ឋថា ចោលសំបកដបស្រា បៀរ និងកាកសំណល់ផ្សេងៗចូលទៅក្នុងស្ទឹងតាមអំពើចិត្ត ។ ... Read More »

មេឃុំស្រែព្រះចោទពលរដ្ឋថាចូលព្រៃលួចកាប់ឈើខុសច្បាប់ពលរដ្ឋចោទមេឃុំថាលួចម៉ូតូយកមកទុកជំរិតទារប្រាក់១គ្រឿង៥០ដុល្លារ

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋបាន និយាយនៅក្នុងវេទិកាសាធារណៈថា ពួកគាត់មួយក្រុមបាននាំគ្នាចូលទៅក្នុងព្រៃរកជីកទំពាំងកាប់ចុងផ្តៅ និងបេះផ្លែមៀនព្រៃ នៅក្នុងព្រៃចំណុចពូគង់ ស្ថិតក្នុងឃុំស្រែ ព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីយកទៅ លក់នៅផ្សារដើម្បីដោះស្រាយជីវភាព គ្រួសារប្រចាំថ្ងៃ បែរជាលោកមេឃុំស្រែព្រះ ចោទប្រកាន់ពួកគាត់ថា ចូលទៅកាប់បំផ្លាញ ... Read More »

កន្លែងលក់ម៉ូតូនៅទីប្រជុំជនអ្នកលឿងត្រើយខាងកើតសុទ្ធតែម៉ូតូអត់ពន្ធ

ខេត្តព្រៃវែង ៖ ម៉ូតូអត់ពន្ធជាច្រើនគ្រឿងកំពុងតែដាក់តាំងលក់នៅលើទីផ្សារតាមហាងពេញផ្សារអ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ខណៈដែលពុំមានការទប់ស្តាត់ពីមន្ត្រីជំនាញសាខាគយ និង រដ្ឋាករខេត្តព្រៃវែងឡើយដែលជាហេតុធ្វើឲ្យខាត ចំណូលជាតិ ។ ប្រភពពីប្រជាពលរដ្ឋដែលរកស៊ីគួកជេម៉ូតូ និងអ្នករត់ម៉ូតូឌុប នៅផ្សារអ្នកលឿង ត្រើយខាងកើតនោះបានប្រាប់ឲ្យដឹងថា នៅតាមហាងលក់ម៉ូតូប្រមាណជិត២០ ... Read More »

កិច្ចប្រជុំពិភាក្សារវាងភាគីកម្ពុជា នឹងភាគីថៃជាប់ព្រំដែនខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី ដោះស្រាយ ទៅលើការហាមឃាត់របស់ថៃមិនឱ្យកម្ពុជានាំកសិផលផ្លែស្វាយកែវរមៀត និងផ្លែមៀននាំចូលទៅប្រទេសថៃ ទទួលបរាជ័យ

ខេត្តប៉ៃលិន៖ ក្រោយពីភាគីថៃមានបញ្ហាបិទផលិតផលកសិផលខ្មែរចំនួន២ប្រភេទផ្លែស្វាយកែវរមៀត និងផ្លែមៀន របស់ប្រជាកសិករក្នុងខេត្តប៉ៃលិន ក្នុងមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ច និងមន្រ្តីអង្គភាពពាក់ព័ន្ធ នៅខេត្តប៉ៃលិន ដឹកនាំដោយលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន បានអញ្ជើញទៅខេត្តច័ន្ទបុរី ... Read More »

បុរសវ័យ៦៥ឆ្នាំធ្វើអត្តឃាតបន្សល់ទុកបណ្តាំលាចៅៗសង្ស័យរឿងវិបត្តិក្នុងគ្រួសារ

ខេត្តស្ទឹងត្រែង៖ បុរសវ័យចំណាស់ ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកកាលពីរសៀលថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៦ នៅចំណុចឃុំសៀមបូក ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែងដោយសព មានសភាពហើមស្អុយទៅហើយ។ ក្រោយពីគេប្រទះឃើញសាកសពជន រងគ្រោះហើយបានស្រង់ដាក់លើគោកនោះត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមបូកសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ដោយសារលង់ទឹកមានរយៈពេល២-៣ថ្ងៃ ... Read More »

ផ្លូវមួយខ្សែក្នុងស្រុកកោះញែករងការខូចខាតខ្លាំង

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋចំនួន៣ភូមិក្នុងឃុំណងឃីលឹក ស្រុកកោះញែកបាននាំគ្នាត្អូញត្អែរអំពីផលវិបាកក្នុងការធ្វើដំណើរ ទៅទីរួមស្រុកក៏ដូចជាទីរួមខេត្តម្តងៗជួបការលំបាកយ៉ាងខ្លាំងនៅពេលមានភ្លៀងធ្លាក់បានធ្វើឲ្យតាមដងផ្លូវខូចលិចនិងដាច់ ជាច្រើនកន្លែង ។ ពួកគាត់បានលើកឡើងថា ផ្លូវមួយខ្សែ នេះខូចយូរមកហើយអាជ្ញាធរហាក់មិនសូវ យកចិត្តទុកដាក់ក្នុងការកសាងនិងជួសជុលថែទាំឲ្យបានល្អសម្រាប់ប្រជាពលរដ្ឋក្នុង ភូមិជីមាឌ ភូមិនងបួរ ភូមិកោះម្យើលលើ កោះម្យើលក្រោមធ្វើដំណើទៅមកនិងដឹកទំនិញកសិផលទៅលក់នៅលើទីផ្សាបានស្រួលនោះឡើយ ... Read More »

ស្ទាវ២នាក់បើកម៉ូតូធំលឿនដូចហោះបុកម៉ូតូហុងដា១២៥បាក់ជើងខ្ទេចជើងម្ខាង

ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានរងរបួសបាក់ជើងម្ខាង បន្ទាប់ពីក្មេងស្ទាវពីរនាក់បានជិះម៉ូតូធំក្នុងល្បឿនលឿនដូចហោះបោលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ មុខបញ្ជាការដ្ឋាកងរាអាវុធហត្ថខេត្តកំង់ឆ្នាំង ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុន សែន សែនមនោរម្យ

  ខេត្តខេត្តមណ្ឌលគិរីៈ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យអាគារសិក្សា និងសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ខេត្តមណ្ឌលគិរី ... Read More »

ពលរដ្ឋចោទប្រធានច្រករបៀងដើមត្នោតជាអ្នកធ្វើឲ្យតម្លៃស្រូវរបស់ពួកគាត់ធ្លាក់ថ្លៃ

ខេត្តតាកែវ៖ ពលរដ្ឋក្នុងខេត្តតាកែវក៏ដូចជានៅទូទាំងប្រទេសបាននាំគ្នាចោទប្រធាន ច្រករបៀងដើមត្នោតដែលមានទីតាំងនៅក្នុងឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវជាអ្នកធ្វើ ឲ្យស្រូវរបស់ពួកគាត់ធ្លាក់ថ្លៃទាប។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក សៅ សម្បត្តិ មន្ត្រីនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធាន ច្រករបៀងដើមត្នោតបានដាក់កម្លាំងជាច្រើននាក់ចាំស្ទាក់ទារលុយពីពលរដ្ឋដែលដឹកស្រូវយកទៅលក់ឲ្យក្រុមឈ្មួញវៀតណាមតាមច្រកមួយនេះយ៉ាងចាស់ដៃ ។ ... Read More »

ផ្លូវលំមួយខ្សែកំពុងខូចខាតស្ទើរក្លាយជាត្រពាំងប្រជាពលរដ្ឋស្នើមន្រ្តីពាក់ព័ន្ធជួយពិនិត្យមើលផង

ភ្នំពេញ : ផ្លូវលំមួយខ្សែ ស្ថិតនៅក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កំពុងតែរង ការខូចខាតដោយអន្លើៗនិងកន្លែងខ្លះស្ទើរក្លាយជាត្រពាំងដោយសារតែមានរថយន្តបែនធំៗ ដឹកថ្ម ដឹកខ្សាច់ ដឹកអីវ៉ាន់លើស ទម្ងន់កំណត់បើកចេញចូលមិនថាថ្ងៃយប់នោះទេហើយម្យ៉ាងទៀតរថយន្តនេះឈប់ចតយ៉ាងអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ឡើយ។ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវមួយខ្សែនេះបានសំណូមពរដល់លោក ប៉ា សុជាតិវង្ស ... Read More »

មន្ត្រីនគរបាលទទួលស្គាល់ថាពលរដ្ឋកម្ពុជាបានរងការជួញដូរសរីរាង្គតែតិចតួច

ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាង ថា កន្លងមកប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូចបានរងអំពើជួញដូរសរីរាង្គមនុស្សខុស ច្បាប់ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចមិនទាន់មានជំនាញ និងលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្ក្រាបបានច្រើននោះទេ ខណៈច្បាប់ដែលពាក់ ព័ន្ធនឹងផ្នែកនេះនៅមិនទាន់មានចែងឲ្យ បានច្បាស់លាស់ ។ ក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ និងជនល្មើសពីការជួញដូរមនុស្សដែលធ្វើនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ទើបបែកធ្លាយអាជីវករម្នាក់ចាញ់បោកអ្នកមកដូរលុយអស់ជាង៨ម៉ឺនបាត

ខេត្តបាត់ដំបង៖ តាមប្រភពបានបង្ហើប ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ថា អាជីវករដូរលុយម្នាក់បានចាញ់ បោកបុរសម្នាក់មកដូរលុយអស់ចំនួន៨ ម៉ឺនបាតហើយជនសង្ស័យបានគេចខ្លួន បាត់ដោយសុវត្ថិភាព។ ករណីឆបោកនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៦ ... Read More »

ប្រទេសក្នុងតំបន់អាស៊ានព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសហ្សីការនៅរដូវភ្លៀង

បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងការឆ្លងរាល ដាលនៃវីរុស្សហ្ស៊ីកាក្រោយពេលដែលជំងឺនេះបានឆ្លងចូលប្រទេសជាច្រើនក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃជាដើម។ កន្លងមកក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ចាប់តាំងពីខែមករាមកទល់ពេល នេះវីរុស្ស៊ីហ្ស៊ីកា (Zika) នៅក្នុងប្រទេស បានកើនឡើងដល់២០០ករណីក្លាយជា ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ។ សារព័ត៌មាន សិង្ហបុរី Channel ... Read More »

ព្រះ​ករុណា​ ព្រះបាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ស្តេច​យាងសួរសុខទុក្ខ​ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ​ ចំនួន​៥០៤គ្រួសារ​

ខេត្តព្រៃវែងៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យ ស្តេចយាងសួរសុខទុក្ខ ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ ពីបទប្រើប្រាស់ និងចែកចាយគ្រឿងគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់ ក្រោយពីពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ... Read More »

ទិញក្របី ប៉ះចំសត្វក្របីវ័ធ បណ្តាលឲ្យស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានសត្វក្របីវ័ធស្លាប់យ៉ាងអាណោចអាធ័ម ខណៈសត្វក្របី១ក្បាលនេះ គាត់ទើបនឹងដាក់ចុះពីលើរថយន្ត ហើយគាត់ចាប់ខ្សែដឹកយកទៅចងកត្រូវវាវ័ធតែម្តង ។ ហេតុការណ៍ដ៏កម្រនេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ... Read More »

កូរ៉េខាងជើងបង្ហាញការខឹងសម្បារយ៉ាងខ្លាំងក្រោយបញ្ជូនយន្តហោះទមា្លក់គ្រាប់ទៅកាន់ឧបទ្វីបកូរ៉េ

ទីក្រុងព្យុងយ៉ាងបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ក្រោយពេល ដែលអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ B -1B ទៅកាន់ឧបទ្វីបកូរ៉េ ។ ទីក្រុងព្យុងយ៉ាងបានស្នើដល់អាមេរិកបញ្ចប់សកម្មភាព ឌឺដងទាំងនោះ ។ កន្លងមក អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក បរមាណូ B-1B Lancer ... Read More »

តូបលក់ដូរចំនួន២កន្លែងនិងផ្ទះ៤ល្វែងត្រូវអគ្គិភ័យឆាបឆេះម៉ត់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តូបលក់ដូរចំនួន២កន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និង៤ល្វែងទៀតរងការខូចខាតមធ្យម កាល ពីវេលាម៉ោង១៥ និង៣៥នាទី ល្ងាចថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិ ពូធឿង ... Read More »

វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី

សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី   [fbvideo link=”https://www.facebook.com/hunsencambodia/videos/1098421623539667/” width=”600″ height=”400″ ... Read More »

ឃាត់ខ្លួនជនជាតិបរទេស២នាក់ពាក់ព័ន្ធរំលោភលើសេចក្ដីទុកចិត្ត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបានបាលព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនជនជាតិឥណ្ឌា ២នាក់ ករណីឆបោករំលោភលើសេចក្ដីទុកចិត្ត កាលពីព្រឹកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅកាស៊ីណូថាយថិនឃីង មានទីតាំងស្ថិក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា មានករណីឆបោកប្រាក់៣,៦៩៩,៧៣២ដុល្លារ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣ និងថ្នាំញៀនចំនួន២កញ្ចប់តូច

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆែកឆេរឃើញមានថ្នាំញៀននៅជាប់ខ្លួន ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

រថយន្តធុនធំ៣គ្រឿងរងការខូចខាតដោយសារបុកតកន្ទុយគ្នាព្រូម្នាក់របួសធ្ងន់

ខេត្តពោធិ៍សាត់៖ រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចអះអាងថា រកឃើញអត្តសញ្ញាណព្រូរថយន្តម្នាក់ ដែលបានរងរបួសធ្ងន់មិនទាន់ឃើញនៅឡើយទេ  បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំចំនួន៣គ្រឿងបុកតកន្ទុយគ្នានោះ ។ ហេតុការណ៍គ្រោះថ្នាក់រថយន្តធុនធំ បុកតកន្ទុយគ្នាបណ្ដាលឲ្យព្រួម្នាក់រងរបួសធ្ងន់រកអត្តសញ្ញាណមិនទាន់ឃើញខាងលើ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យអំពាវនាវដល់ពលរដ្ឋកុំឲ្យចូលរួមក្នុងមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នៅ ស្នាក់ការភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ ... Read More »

វគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មានកីឡានិងអ្នកអត្ថាធិប្បាយរំពឹងមានអ្នកចូលរួមពី៦០ទៅ៧០នាក់

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញគ្រប់ផ្នែកដែលពាក់ព័ន្ធជាមួយវិស័យកីឡានៅកម្ពុជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគ្រោងបើកវគ្គ បណ្តុះបណ្តាលស្តីពីសារព័ត៌មានកីឡា ជាតិ និងអ្នកអត្ថាធិប្បាយកីឡាឲ្យស្របតាម ច្បាប់កីឡាអន្តរជាតិដោយមានមន្ត្រីមកពីសហព័ន្ធកីឡាភ្នាក់ងារយកព័ត៌មានកីឡាជាតិ និងអ្នកអត្ថាធិប្បាយព័ត៌មានកីឡាគ្រប់បណ្តាញផ្សព្វផ្សាយទូទាំងប្រទេសក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពផ្នែកសារព័ត៌មានកីឡាមានរយៈពេល២ថ្ងៃគឺថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៦នៅអគារ ស្នាក់ការ NOCC ។ លោក ... Read More »

ពន្ធនាគារខេត្តកណ្តាលក្លាយជាកន្លែងចរាចរណ៍គ្រឿងញៀន

ខេត្តកណ្តាល៖ ស្ត្រីវ័យចំណាស់ម្នាក់បានសារភាពថា គាត់បានចរាចរណ៍គ្រឿងញៀនទៅកាន់ពន្ធនាគារខេត្តកណ្តាលយ៉ាងតិច៧ដង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចពន្ធនាគារខេត្តកណ្តាល ។ បញ្ហាគ្រឿងញៀនកំពុងវាយលុកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ក្នុងនោះ សូម្បីតែពន្ធនាគារព្រៃស ក៏ត្រូវបានសមត្ថកិច្ចចាប់បានមេក្លោងធំៗជាជនបរទេស និងជនជាតិខ្មែរ បានយកទីតាំងពន្ធនាគារធ្វើជាការបញ្ជាមកកាន់បក្ខពួក ដៃជើងរបស់ខ្លួននៅខាងក្រៅ ... Read More »