ព័ត៌មានទាន់ហេតុការណ៍៖
'

រញ្ជួយដីនៅTanzania ស្លាប់មនុស្ស១៦នាក់ និង២៥៣នាក់រងរបួស

មនុស្សយ៉ាងតិច១៦នាក់បានបាត់បង់ជីវិត និង២៥៣នាក់បានរងរបួសក្នុងហេតុការណ៍រញ្ជួយដីកម្រិត៥.៧រ៉ិចទ័រ វាយប្រហារនៅភាគពាយព្យប្រទេស Tanzania ។ នេះបើតាមអាជ្ញាធរក្នុងតំបន់ប្រកាសកាលពីថ្ងៃទី១១ ខែកញ្ញា ។ ក្រុមជួយសង្គ្រោះបាននិងកំពុងរើកកាយគំនរបាក់បែកនៃអគារដើម្បីស្វែងរកជនរងគ្រោះ ដែលសង្ស័យនៅរស់រានមានជ័យ ក្រោយការរញ្ជួយដីកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅតំបន់ Kassim Majaliwa ... Read More »

គ្រាន់តែម្ដាយមិនទាន់ដណ្ដឹងប្រពន្ឋឲ្យ​ កូនជើងល្អចាក់សាំងដុតផ្ទះ

  ភ្នំពេញ ៖ បុរសចិត្តឆេវឆៅម្នាក់ ព្រោះតែខឹងម្ដាយមិនដណ្ដឹងប្រពន្ឋឲ្យ បានយកសាំងចាក់ដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយត្រូវបានបងប្អូន និងប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ផ្តន្ទាទោសជនជាតិស្បែកខ្មៅ៩នាក់ និងស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម ចន្លោះ៥ឆ្នាំដល់១៣ឆ្នាំ

ភ្នំពេញ: ជនជាតិស្បែកខ្មៅ៩នាក់ ដែលកំពុងគេចខ្លួនម្នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់សរុប១០នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតមួយគីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ឆ្នាំដល់១៣ឆ្នាំ  ។ ជនជាតិស្បែកខ្មៅទាំង៨នាក់នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ រីឯជនជាប់ចោទម្នាក់ត្រូវបានតុលាការចេញដីកាស្វែងរកចាប់ខ្លួន ។ លោក ឃី ឆៃ ... Read More »

លោកស្រី ហ៊ីលឡារី គ្លីនតុន មានជំងឺរលាកសួត

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅមុននេះបន្តិចថា លោកស្រីហ៊ីឡារី គ្លីនតុន បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតី មានជំងឺរលាកសួត ហើយលោកវេជ្ជបណ្ឌិតប្រចាំរបស់លោកស្រីបានពិនិត្យព្យាបាលផងដែរ ក្រោយពីលោកស្រីវិលត្រឡប់ពីចូលរួមពិធីរំលឹកអនុស្សាវរីយ៍ ការវាយប្រហារភេរវកម្ម ១១ កញ្ញា ។ លោកវេជ្ជបណ្ឌិត Lisa Bardack បានថ្លែងថា ... Read More »

ជនសង្ស័យ២នាក់​ ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកំលាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះជួយខណ្ឌដូនពេញ ដោយឃាត់ខ្លួនយុវជន២នាក់ កំពុងតែធ្វើសកម្មភាពទិញថ្នាំញៀននៅម្តុំក្តាន់២ប្លុកបឹងកក់ និងដកហូតវត្ថុតាងបានជាក់ស្តែងផងដែរ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦នៅចំណុចមុខក្តាន់ពីរភូមិ០៣ផ្លូវរថភ្លើងសង្កាត់ស្រះចកខណ្ឌដូនពេញ។ ជនសង្ស័យទាំង២នាក់ខាងលើនេះទី១ឈ្មោះចាន់ សុវណ្ណារ៉ា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជួសជុលទូរស័ព្ទស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ទឹកថ្លាខណ្ឌសែនសុខទី២ឈ្មោះអ៊ឹម ... Read More »

ឆក់ទូរស័ព្ទដៃជនជាតិចិនបានសម្រេច ហើយរត់គេចខ្លួនត្រូវសមត្ថកិច្ចចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសជនជាតិចិនម្នាក់ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវស្រែកឆោឡោ និងរត់ដេញចាប់បានជនសង្ស័យម្នាក់ ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ រួមទាំងទូរស័ព្ទដៃជនរងគ្រោះទៅជាមួយផងដែរ ។ ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ... Read More »

សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទនៃការប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី

សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទនៃការប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៦ នៅមណ្ឌលវិទ្យាល័យបាក់ទូក   Read More »

បារាំងពង្រាយកម្លាំង៧ពាន់នាក់រាល់ថ្ងៃប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមរដ្ឋអិស្លាម

នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls បានថ្លែងថា កម្លាំងសន្តិសុខប្រមាណ៧ពាន់ត្រូវដាក់ពង្រាយជារៀងរាល់ថ្ងៃដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមជ្រុលនិយមរដ្ឋអិស្លាម IS ធ្វើឲ្យគម្រោងការវាយប្រហាររបស់ក្រុមនេះបរាជ័យជានិច្ច ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា មនុស្ស១៥.០០០នាក់បាននិងកំពុងស្ថិតក្រោមការតាមដានត្រួតពិនិត្យថា តើមានជាប់ពាក់ព័ន្ធជាមួយក្រុមរ៉ាឌីកាល់ដែរឬយ៉ាងណា ខណៈដែលប្រទេសបារាំងទាំងមូលបាននិងកំពុងបន្តប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមជីហាដនិយម ។ បារាំងបានបញ្ជាក់កាលពីដំបូងឡើយមកថា ... Read More »

ខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង

ភ្នំពេញៈ សមត្ថកិច្ចនគរព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន ០២កញ្ចប់ និងម៉ូតូ ០២គ្រឿង កាលពីម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិ៣ ... Read More »

យុវជនម្នាក់លង់ទឹកស្លាប់នៅទំនប់២០ ឧសភា

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ បានលង់ទឹកស្លាប់ ក្នុងខណៈដែលជនរងគ្រោះ រួមជាមួយមិត្តភក្តិ នាំគ្នាទៅលេងទឹក ហើយបានរបូតពោងកង់ឡានចេញពីខ្លួន បណ្តាលឲ្យហូរកួចជនរងគ្រោះលង់ស្លាប់តែម្តង ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

រអិលជើងពីលើស្ពានធ្លាក់ទឹកលង់ស្លាប់កុមារាអាយុ១៥ឆ្នាំម្នាក់នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីរអិលធ្លាក់ពីលើស្ពាន ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចស្ពានរថភ្លើងវត្តគរ  ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យករណីនេះ បានបញ្ជាក់ថា ... Read More »

ប្រធានច្រកទ្វារអូរស្មាច់ ទទួលស្គាល់ថា មន្ត្រីបានយកលុយលើសកំណត់ ពីសៀវភៅ Border Passតែថ្នាក់លើគ្មានចំណាត់ថ្នាក់

ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីលេចចេញនូវបាតុភាពអំពើពុករលួយកើតចេញពីមន្ត្រីបានយកលុយលើសកំណត់ ពីសៀវភៅ Border Passរួចមក លោក ផន គឹមកន ប្រធានត្រួតពិនិត្យច្រកទ្វារអូរស្មាច់ បានប្រាប់អ្នកកាសែតថា លោកទទួលស្គាល់ មន្ត្រីអន្តោប្រវេសន៍របស់លោក បានយកលុយថ្លៃសៀវភៅប័ណ្ណព្រំដែន (Border Pass) ... Read More »

ដោយសារតែបញ្ហាអាកាសធាតុ ធ្វើឲ្យអាមេរិកបង្អង់ពេលបញ្ជូនយន្តហោះទម្លាក់គ្រាប់ B-1 ទៅកាន់ឧបទ្វីបកូរ៉េ

នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ទីភ្នាក់ងារ Yonhap បានផ្សព្វផ្សាយថា កម្លាំងយោធាសហរដ្ឋអាមេរិកបានពន្យារពេលបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B ទៅកាន់ឧបទ្វីបកូរ៉េ ដែលយ៉ាងហោចណាស់ក៏មានរយៈពេល២៤ម៉ោងទៀតផងដែរ ដោយសារតែអាកាសធាតុមិនអំណោយផលនៅបន្ទាយយោធា Guam នោះ ។ ... Read More »

លោកស្រីម៉ែន សំអន ៖ រាជរដ្ឋាភិបាលនៅតែបន្ដគាំទ្រផ្ដល់ការលើកទឹកចិត្ដ ដល់វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម

ភ្នំពេញ ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋា ភិបាលកម្ពុជា នូវតែផ្ដល់ការ គាំទ្រ និងលើក ទឹកចិត្ដ ដល់ វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៏សង្គម និងលើកកំពស់កំរិតជីវភាព ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ​របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ចាប់ខ្លួនមេក្លោង៣នាក់រឹបអូសថ្នាំញៀន៤កញ្ចប់ធំ និងរថយន្តកាមរីបាឡែនមួយគ្រឿង

ខេត្តកណ្តាលៈ ជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង រថយន្តកាមរីបាឡែន០១គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ៨ ចាប់ផ្តើមចុះឈ្មោះនៅថ្ងៃនេះ!

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា បានផ្សព្វផ្សាយថា ៖ ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ៨ ចាប់ផ្តើមចុះឈ្មោះនៅថ្ងៃនេះ! បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី ... Read More »

ប៉ុនអាចម៍ចៃសោះ! ហ៊ានឡើងចាប់រំលោភប្រពន្ធគេដល់ក្នុងផ្ទះ

ខេត្តក្រចេះ៖ បុរសម្នាក់ អាយុទើបតែ២០ឆ្នាំសោះ ប៉ុន្តែហ៊ាននុះហ៊ាន ឡើងទៅចាប់រំលោភប្រពន្ធរបស់គេដែលមានកូន៣នាក់រួចហើយ ប៉ុន្តែមិនបានសម្រេចបង្កការភ្ញាក់ផ្អើល ស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។ ករណីនេះបានកើតឡើងកាលពីវេលារំលងអធាត្រ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិមានជ័យ ឃុំថ្មី ស្រុកចិត្របុរី ... Read More »

រថយន្តស្លាកលេខ ភ្នំពេញ 2AE-2951 បើកបុកម៉ូតូ ស្លាប់មនុស្ស៣នាក់ ហើយអ្នកបើកបររត់គេចខ្លួនបាត់

ខេត្តកំពត៖ រថយន្តម៉ាកតូយ៉ូតាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-2951 បានបើកបងបង្កគ្រោះថ្នាក់បុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ក្នុងនោះ ទារិកាអាយុ១ខួបម្នាក់ផងដែរ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣១ ... Read More »

សេះមួយក្បាល ដែលឈរឱ្យភ្ញៀវទេសចរណ៍ជិះថតនៅក្នុងតំបន់អង្គរត្រូវរថយន្តបុកងាប់ហើយ

ខេត្តសៀមរាប៖ សត្វសេះមួយក្បាល ដែលតែងតែឈរឱ្យភ្ញៀវជាតិ និងអន្តរជាតិ ជិះថតនៅតំបន់ ក្នុងអង្គរនោះ ត្រូវបានរថយន្តបុក បណ្ដាលឱ្យងាប់ កាលពីយប់ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខាងជើងរង្វង់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ... Read More »

ប្រធានភូមិគោគបន្ទាយសាកថ្មទូរស័ព្ទដាក់លើទ្រូងបណ្តាលឲ្យឆក់ស្លាប់

ភ្នំពេញៈ បុរសម្នាក់ ជាប្រធានភូមិគោគបន្ទាយសាកថ្មទូរស័ព្ទដាក់លើទ្រូងបណ្តាលឲ្យឆក់ស្លាប់ ។ ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិគោគបន្តាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »

កូរ៉េខាងត្បូងគំរាមកម្ទេចកូរ៉េខាងជើងឲ្យក្លាយទៅជាផេះ រលាយបាត់ពីផែនទីពិភពលោក

កូរ៉េខាងត្បូងមានគម្រោងកម្ទេចរដ្ឋធានីកូរ៉េខាងជើង ប្រសិនបើហ៊ានតែប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារណាមួយនោះ ។ នេះបើយោងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងសេអ៊ូល ។ ប្រភពពីមន្ត្រីយោធាមួយរូបបានប្រាប់ទីភ្នាក់ងារ យុនហាប់ ថា ទីក្រុងព្យុងយ៉ាងទាំងមូល«នឹងត្រូវបំផ្លាញទាំងស្រុងដោយមីស៊ីលបាល់ស្ទិក និងគ្រាប់ផ្ទុះដែលមានកម្លាំងខ្លាំង» ។ កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងមកនេះ ក្រុងព្យុងយ៉ាងបានធ្វើនូវអ្វីដែលកូរ៉េខាងជើងហៅថា ជាលើកទី៥, ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកពិធីតាំងពិពណ៍ចិនអាស៊ានលើកទី១៣

ប្រទេសចិនៈ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៦  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធបើកពិធីតាំងពិព័រណ៌ចិន អាស៊ានលើកទី១៣ ជាផ្លូវការ នៅទីងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូណ៍សម្ពោធពន្លាជាតិ និងទស្សនាស្តង់កម្ពុជា

ប្រទេសចិនៈ បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិធីតាំងពិពណ៍ចិនអាស៊ាននៅណាននីញហើយ នៅព្រឹកថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូណ៍សម្ពោធពន្លាជាតិកម្ពុជា និងជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករខ្មែរ ដែលបាននាំយកផលិតផលខ្មែរ មកតាំងពិពណ៍នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនមុខសញ្ញាចោរប្លន់ប្រុស ស្រី២នាក់ នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ និងដកហូតបាន ម៉ូតូចំនួន២គ្រឿង ពាក់ព័ន្ធករណី វាយប្លន់យកម៉ូតូ នៅក្នុងមូល ដ្ឋានសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ... Read More »

រថយន្ត‌ដឹកឈើប្រណីតមួយគ្រឿងបើកលោតឆត្រចេញពីខេត្តស្ទឹងត្រែងត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកសេសានដេញប្រមាញ់បាញ់ចំនួន៣គ្រាប់ទើបបង្ក្រាបបាន

ខេត្តស្ទឹងត្រែង‌៖ រថយន្តម៉ាកហាយឡិនឌឺមួយគ្រឿង ដឹកឈើប្រណិតបើកលោតឆត្រចេញពីខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងប៉ូលិសអធិការស្រុកសេសាន ធ្វើ‌ការតាមប្រមាញ់ដេញចាប់បង្ក្រាបបាន កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ‌២០១៦ ស្ថិតនៅ‌ចំណុចភូមិច្រប ឃំុក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

កម្មករសំណង់មន្ទីរពេទ្យខេត្តស្វាយរៀងជាង១០០នាក់ផ្ទុះកូដកម្មទាមទារបើកប្រាក់ខែ

ខេត្តស្វាយរៀង៖ កម្មករធ្វើសំណង់ មន្ទីរពេទ្យខេត្តស្វាយរៀងជាង១០០នាក់បានផ្ទុះកូដកម្មទាមទារបើកប្រាក់ខែ ខណៈ ដែលក្រុមហ៊ុនទទួលម៉ៅការយឺតយ៉ាវបើកប្រាក់ខែឲ្យកម្មករចំនួន៤ផ្នែកដោយមាន អ្នកខ្លះបានបើករួចហើយ។ រីឯអ្នកខ្លះទៀតពុំទាន់បានបើកប្រាក់ខែទេរហូតមកដល់ថ្ងៃនេះមានរយៈពេល៤០ថ្ងៃហើយ។ កូដកម្មនេះបានផ្ទុះឡើងកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។ តាមសម្តីរបស់ក្រុមកម្មករសំណង់ទាំងនោះបានឱ្យដឹងថា កន្លងមកការបើកប្រាក់ខែសម្រាប់កម្មករទាំងអស់គឺគ្មានបញ្ហាទេ ប៉ុន្តែរយៈពេល២ខែនេះមិនដឹងជាមូលហេតុ អ្វី ស្រាប់តែយឺតយ៉ាវ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ សភាអាមេរិកអនុញ្ញាតឲ្យជនរងគ្រោះថ្ងៃទី១១ កញ្ញាប្តឹងប្រទេសសាវឌីអារ៉ាប៊ី

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ច្បាប់ S 2040 ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ត្រូវបានសភាអាមរិកអនុម័តចូលជាធរមាន។ ច្បាប់ខាងលើនឹងជួយដល់ជនរងគ្រោះរំសាយនូវ គំនាបផ្លូវចិត្តក្នុងឱកាសគម្រប់ខួប១៥ឆ្នាំថ្ងៃវាយប្រហារ១១កញ្ញា។ ប៉ុន្តែច្បាប់ខាងលើនឹងធ្វើឲ្យមានទំនាក់ទំនងតានតឹងជា មួយសម្ពន្ធមិត្តអារ៉ាប៊ីសាអ៊ូឌីតដែលជា ប្រទេសមានភេរវករ១៥-១៩នាក់ចូលរួម វាយប្រហារថ្ងៃទី១១កញ្ញា។ ... Read More »

សង្ស័យតូចចិត្តនឹងកូនមានសតិមិនគ្រប់ បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន

ប៉ោយប៉ែត ៈ បុរសម្នាក់សង្ស័យថា តូុចចិត្តនឹងកូនមានសតិមិនគ្រប់ ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បុរសរងគ្រោះឈ្មោះ ស្នា ង៉ា ហៅខាត់ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញទស្សនាសកលវិទ្យាល័យជនជាតិក្វាងស៊ី

ប្រទេសចិនៈ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់សកលវិទ្យាល័យ ជនជាតិក្វាងស៊ី ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ។ ... Read More »