ភ្នំពេញ៖ ស្ថានីយបូមទឹកបឹងត្របែក ដែលមានម៉ូទ័រថ្មីចំនួន១១គ្រឿង ស្ថិតនៅលើកំណាត់ផ្លូវ២៧១ នឹងដាក់ឲ្យដំណើរការ នៅចុងក្នុងសប្តាហ៍នេះ ដែលមានសមត្ថភាពបូមទឹកចេញ កើនបាន៣ដង បើធៀបសមត្ថភាពបូមទឹកចាស់ ដើម្បី ត្រៀមរំដោះទឹកចេញពីភាគខាងត្បូងរាជធានីភ្នំពេញ ឲ្យបានទាន់ពេល នៅក្នុងរដូវវស្សានេះ។ លោក សាំ ... Read More »
ពលរដ្ឋខ្មែរអ៊ីស្លាម ៧០០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះ១និង២ មកទទួលអំណោយសប្បុរសធម៏ ពីលោកអូស្មាន ហាស្សាន់ និងម៉ាឡេស៊ី សម្រាប់បួសរ៉ាម៉ាឌន
ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បាននាំយកអំណោយ សប្បុរសធម៏ ជាគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូន លោកតា លោក យាយ និងប្រជាពលរដ្ឋខ្មែរអ៊ីស្លាមចំនួន ៧០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ ... Read More »
បញ្ជួនជនសង្ស័យ៥នាក់ទៅតុលាការក្នុងសំណុំរឿង៤ផ្សេងគ្នា
ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ០៥នាក់ ទៅតុលាការក្នុងសំណុំរឿង០៤ករណីផ្សេងគ្នា ក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួររួចមក កាលពីថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង០៨និង០០នាទីព្រឹក ... Read More »
G7 ThinQ របស់ក្រុមហ៊ុន LG ឥឡូវនេះមានលក់នៅសហរដ្ឋអាមេរិក
LG បានប្រកាស G7 ThinQ កាលពីមួយខែមុនហើយឥឡូវនេះទូរស័ព្ទនេះអាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិកសម្រាប់តម្លៃលក់រាយប្រហែល 750 ដុល្លារ។ ចំពោះក្រុមហ៊ុនដឹកទំនិញ Sprint T-Mobile, Verizon និង US Cellular នឹងលក់ទូរស័ព្ទហើយវានឹងមាននៅលើគម្រោង ... Read More »
XR1 របស់ក្រុមហ៊ុន Qualcomm គឺជាបន្ទះឈីបទីមួយដែលគិតដល់ការការពង្រីកនិងការពិតជាក់ស្តែង
ឧបករណ៍ដំណើរការរបស់ក្រុមហ៊ុន Qualcomm បានបញ្ចប់នៅក្នុងឧបករណ៍ AR និង VR មួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះគ្មានបន្ទះឈីបណាមួយត្រូវបានគេគិតដល់ការពង្រីកនិងការពិតជាក់ស្តែងទេពួកគេទើបតែត្រូវបានកែច្នៃទូរស័ព្ទ។ ការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះជាមួយនឹងការណែនាំបន្ទះឈីបទី 1 របស់ក្រុមហ៊ុន Qualcomm ដែលបានបង្កើតជាពិសេសសម្រាប់ឧបករណ៍ AR និង ... Read More »
ជនត្រូវចោទកឹម សុខា គ្មានវាសនាបាននៅក្រៅឃុំទេ
ភ្នំពេញ៖ លោក សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ... Read More »
រថយន្ដធុនត្រាដឹកឈើប្រណីតបុកស្រ្ដីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់
ខេត្តសៀមរាប៖ រថយន្ដធុនត្រាលួចដឹកឈើប្រណីត បើកបរក្នុងល្បឿនលឿនមកបុកស្រ្ដីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ១៧ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ... Read More »
នគរបាលសេដ្ឋកិច្ចឆែកឆេរយានដ្ឋាននៅខណ្ឌឫស្សីកែវរកឃើញរថយន្តចំនួន10 គ្រឿង តម្លេីងខុសបទដ្ឋានបច្ចេកទេស
ភ្នំពេញៈ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីស សេដ្ឋកិច្ចក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការ សម្របសម្រួលពីលោក ហោ លីណា ព្រះរាជអាជ្ញារង ... Read More »
ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីវិសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖
ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីវិសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖ Read More »
អាជ្ញាធរខណ្ឌដង្កោ ដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធរឹតបន្តឹងសន្តិសុខ ត្រូវយុវជន២នាក់ជិះបុកបារ៉ាស់
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានដឹកនាំកម្លាំងដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធរឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ស្រាប់តែត្រូវក្រុមក្មេងទំនើងមានគ្នា២នាក់ ព្យាយាមជិះម៉ូតូរត់គេចខ្លួន ក៏ជ្រុលទៅបុកបារ៉ាស់របស់សមត្ថកិច្ចទាំងកំរោល ភ្លាមនោះឃាត់ខ្លួនបានយុវជន២នាក់ យកមកធ្វើការអប់រំនិងកិច្ចសន្យាផងដែរ ។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ... Read More »
ខ្សែប្រយុទ្ធJavier Hernandezនឹងបង្ហាញខ្លួននៅ World Cup ជាលើកទី៣ជាមួយនឹងម៉ិចស៊ីកូ
ខ្សែប្រយុទ្ធ Javier Hernandezរបស់ក្លិបញញួរធំ West HamនឹងអាចបានលេងនៅWorld Cup ជាលើកទី៣ជាមួយនឹងក្រុមជម្រើសជាតិម៉ិចស៊ីកូ។ អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United វ័យ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅWorld Cupឆ្នាំ២០១០ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ហើយក៏បានលេងនៅ ក្នុងប្រទេសប្រេស៊ីលឆ្នាំ២០១៤ផងដែរ។ ... Read More »
ជិះម៉ូតូរវល់ដកទូរស័ព្ទមកនិយាយ អត់មើលផ្លូវមានអីបុកខឿនដួលសន្លប់ស្តូកស្តឹង
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ដៃឆ្វេង២កំណាត់ និង សន្លប់ស្ដូកស្ដឹង នៅនឹងកន្លែង ហើយត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជួយសង្គ្រោះ ដោយសារតែការបើកបរគ្មានការប្រុងប្រយ័ត្ន ខណៈដែលរូបគេកំពុងបើកម៉ូតូ រវល់ដកទូរស័ព្ទយកមកចុច អត់បានមើលផ្លូវ ក៏ជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវក្បែរវិមានឯករាជ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ... Read More »
យុវជនម្នាក់គប់កញ្ចក់រថយន្តគេតាមផ្លូវត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ យុវជនម្នាក់បានយកដុំថ្មគប់កញ្ចក់រថយន្តហុីណូ មួយគ្រឿងបណ្តាលឲ្យរងការខូចខាតហើយ ត្រូវបាននគរបាលចរាចរណ៍ក្រុង ប្រចាំគោលដៅរង្វង់មូលចោមចៅ ឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ... Read More »
Everton តែងតាំងលោក Marco Silva ជាអ្នកចាត់ការទូទៅថ្មី
លោកMarco Silva ត្រូវបានក្លិបEverton ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅ ថ្មីផ្លូវការហើយបន្ទាប់ពីក្លិបនេះដាក់គោលដៅអស់រយៈពេលជិត៧ខែ។ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់វ័យ៤០ឆ្នាំរូបនេះបានក្លាយទៅជាទិសសំខាន់ របស់ក្លិបEverton ក្រោយពួកគេបណ្តេញលោក Sam Allardyce ចេញពីតំណែងបន្ទាប់ពី ដឹកនាំបានតែ៦ខែប៉ុណ្ណោះ។ តាមពិតទៅលោក Farhad Moshiri ... Read More »
អធិការរងស្រុកអង្គរបុរីហៅជនពាក់ព័ន្ធគ្រឿងញៀនផ្តិតមេដៃថាមិនផ្តល់លុយ
ខេត្តតាកែវ៖ ព័ត៌មានខ្សឹបខ្សៀវពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ខេត្តតាកែវបានឲ្យដឹងថា បន្ទាប់ពីបណ្តាញផ្សព្វផ្សាយព័ត៌មាននានាចុះផ្សាយអំពីករណីលោកអធិការរងម្នាក់ចាប់យុវជនពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនរួចដោះលែងវិញជាថ្នូរនឹងប្រាក់៤០០ដុល្លារនោះ លោកអធិការរងដែលមានខ្លួនក្នុងរឿងនេះបាននិងកំពុងទាក់ទងក្រុមគ្រួសារជនដែលខ្លួនបានគាបសង្កត់យកប្រាក់នាពេលកន្លងមក ឲ្យផ្តិតមេដៃថាមិនបានចំណាយប្រាក់ឲ្យនគរបាលនោះទេ ។ នោះគឺក្នុងបំណងបញ្ជាក់អំពីភាពស្អាតស្អំរបស់ខ្លួន ។ ប្រភពពីម្តាយយុវជនម្នាក់ដែលធ្លាប់ចំណាយប្រាក់ឲ្យលោកអធិការរង ឡេង ផារិន្ទ អធិការរងទទួលបន្ទុកបញ្ហាគ្រឿងញៀន បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន ... Read More »
ឆក់ស្បោងមាស និងលុយចំម្ចាស់ស្គាល់មុខចោរ ប្តឹងនគរបាលឃាត់ខ្លួនប្រមូលទ្រព្យមកវិញ
ខេត្តកណ្ដាល ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីស្ត្រីម្នាក់ បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព ខណៈស្ត្រីរងគ្រោះជិះម៉ូតូឌុបកូនទៅរៀន ហើយទុកដាក់អីវ៉ាន់ដោយធ្វេសប្រហែស តែចាត់ទុកជាសំណាងល្អផងដែរ ដែលជនរងគ្រោះស្គាល់ជនសង្ស័យ ហើយប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយកមកចាត់ការតាមច្បាប់ទាល់តែបាន ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាម នគរបាលមូលដ្ឋានបានតាមជនសង្ស័យបានទាំងពីរនាក់ នា៖ នៅថ្ងៃច័ន្ទ ... Read More »
ក្រសួងធម្មការនិងសាសនា កំពុងចាត់វិធានការចៅអធិការវត្ត ភ្នំបាក់លើមានស្រីស្នេហ៍ បង្ហោះ កៀកកើយតាមហ្វេសប៊ុក
ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីផ្អើលពេញហ្វេសប៊ុក រឿងអន្ទិតត្រងោលគ្រងចីវរក្រហមងាំងមានស្នេហាជាមួយស្រីក្មេងសាច់ខ្ចីដូចអន្លក់ និងលេងខ្លាឃ្លោកប្រឡែងគ្នាសើចសប្បាយនោះ ឥឡូវគេស្រាវជ្រាវរកឃើញម្ចាស់អាក់ខោននារីកំណាន់គាត់នោះហើយ នាងពិតជាស្រស់ស្អាតមែន….ចឹងបានជាធ្វើឲ្យអន្ទិតម្នាក់នេះភ្លើតភ្លើនវក់វីស្នេហ៍ភ្លេចខ្លួនជាសង្ឃ…? តាមការស្រាវជ្រាវ និងតាមរយៈរូបភាពធ្វើឲ្យកក្រើកពេញ Facebook នោះ សង្ឃភ្លើតភ្លើនខុសវិន័យសង្ឃអង្គនេះ គឺជាព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ។គេឃើញនៅក្នុងរូបភាពវីដេអូឃ្លីបខ្លីមួយ នាថ្ងៃទី៤ ខែមិថុនា ... Read More »
ជនជាតិចិនពាក់អាវផ្កាយ១ ថតបង្ហោះអួត ត្រូវបានឃាត់ខ្លួន
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនបុរសជនជាតិចិន និងដកហូតរថយន្ត ស្លាកលេខ ខម ដែល នៅចំណុចហាង ខារ៉ាអូខេ សៀងហៃ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »
ចោរ២នាក់មកលួចកញ្ចក់រថយន្ត៥៧០ត្រូវសន្តិសុខចាប់បានម្នាក់រត់រួចម្នាក់
ភ្នំពេញ៖ ចោរ២នាក់ ជិះម៉ូតូមកធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្តឡិចស៊ីស៥៧០ តែត្រូវសន្តិសុខឃើញដេញចាប់ខ្លួនបានម្នាក់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងការពីម៉ោងជាង ១១យប់ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ... Read More »
ជិះម៉ូតូបុកគូថម៉ូតូមួយគ្រឿងទៀតដួលឃ្ទាតចូលក្រោមរថយន្តបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកណ្ដាលៈ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតបើកនៅខាងមុខ បណ្ដាលឲ្យដូលឃ្ទាតចូលទៅក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី ... Read More »
ឡេង ណាវ៉ាត់ត្រា ចំណាយ៤០លានរៀលចែកជូនកម្មករ
ភ្នំពេញ៖ អតីតពលករនៅកូរ៉េ និងជាអតីតអ្នកចម្រៀង លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលម្តងរួចមកហើយកាលពីគ្រាកន្លងទៅ ព្រោះតែលោកបានបរិច្ចាគថវិកាជាច្រើនសន្ធឹកសន្ធាប់ជួយដល់ការងារសង្គមជាហូរហែ ។ ជាថ្មីម្តងទៀត លោកបានចំណាយថវិកាប្រមាណ៤០លានរៀល ដើម្បីចែកអំណោយដល់កម្មករជាង១ពាន់នាក់ដែលធ្វើការក្នុងបុរីរបស់លោក ។ ការចែកអំណោយនេះធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទ ៦រោច ... Read More »
រថយន្តដឹកឥដ្ឋក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯងអ្នកបើកបររបួសបាក់ជើងឆ្វេង
ខេត្តព្រះសីហនុ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង កាលពីម៉ោង១៥និង៣០នាទី រសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ តាមផ្លូវសម្តេចសង្ឃរាជទេព វង្ស ស្ថិតក្នុងភូមិវាលធំឃុំវាលរេញ ... Read More »
សមត្ថកិច្ចនត្រួតពិនិត្យនិងឆែកឆេររថយន្តពាក់ស្លាកលេខខ.ភ.ម២គ្រឿងដែលមិនមានឯកសារគ្រប់គ្រាន់
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានត្រួតពិនិត្យ និងឆែកឆេររថយន្ត ពាក់ស្លាកលេខ(ខ.ភ.ម)នៅរសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្នុងក្រុងព្រះសីហនុ ជាលទ្ធផលរកឃើញចំនួន ២គ្រឿង ... Read More »
សេះបង្កង់Juventus ចង់បាន Lewandowski មកជំនួស Gonzalo Higuain
សារព័ត៌មានរបស់ប្រទេសអ៊ីតាលីបានឲ្យដឹងថា ក្លិបសេះបង្កង់Juventus ចង់បានខ្សែ ប្រយុទ្ធ Robert Lewandowski របស់ក្លិបBayern Munich ដើម្បីមកជំនួសតំណែងរបស់ខ្សែ ប្រយុទ្ធអាហ្សង់ទីនGonzalo Higuain។ កីឡាករអន្តរជាតិប៉ូឡូញLewandowskiត្រូវបានក្លិបជាច្រើនប្រជែងគ្នាទិញយកក្រោយពេលគាត់ប្រកាសថាចង់ចាកចេញពីក្រុមជើងឯកនៅក្នុងប្រទេសអាល្លឺម៉ង់។ បើតាមសារព័ត៌ មានកីឡាCorriere dello ... Read More »
សហព័ន្ធបាល់ទាត់បារាំងគាំទ្រគ្រូបង្វឹកបច្ចុប្បន្ន ខណៈ Zinedine Zidane នៅទំនេរ
សហព័ន្ធបាល់ទាត់ប្រទេសបារាំង (FFF) បានចេញមកបញ្ជាក់សាជាថ្មីថា គ្រូបង្វឹកបច្ចុប្បន្ន លោក Didier Deschampsនឹងនៅដឹកនាំក្រុមជម្រើសជាតិមាន់គក បារាំងរហូតដល់ឆ្នាំ២០២០ ។ លោក Noel Le Graetប្រធាន (FFF)ក៏បានច្រានចោលព័ត៌មានដែលថា អតីតអ្នកចាត់ការទូទៅក្លិបReal ... Read More »
ម្ចាស់ផ្ទះរុស្ស៊ីជ្រើសរើសយកកីឡាករភាគច្រើនលេងនៅក្របខ័ណ្ឌក្នុងស្រុក
គ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ីបានសម្រេចចិត្តជ្រើសរើសយកីឡាករទាំង២៣រូបចុងក្រោយដើម្បីប្រកួតដណ្តើមជើងឯកWorld Cup នៅក្នុងប្រទេសរបស់ខ្លួនហើយកីឡាករ ភាគច្រើនលេងនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសរុស្ស៊ីតែម្តង។ ក្នុងចំណោម២៣នាក់មានតែកីឡាករ២រូបប៉ុណ្ណោះដែលលេងនៅក្រៅប្រទេស ក្នុងនោះមានកីឡាករ Denis Cheryshev របស់ក្លិប Villarreal និងអ្នកចាំទី Vladimir Gabulov របស់ក្លិប Club ... Read More »
វណ្ណ វលក្ខណ៍ លេចការរិះគន់ខ្លាំងក្រោយ ផលិតករព្រមាន
ភ្នំពេញ៖ ផលិតកម្ម LD Picture បានប្រកាសចាត់វិធានការក្តៅ លើតារាសម្ដែងសិចស៊ីវ័យក្មេងកញ្ញា វណ្ណ វលក្ខណ៍ ទៅលើទង្វើ ដែលគេចវេះមិនទទួលខុសត្រូវចំពោះការងាររបស់ខ្លួន។ ការប្រកាសនេះ ធ្វើឡើងក្រោយពីក្រុមការងាររួមទាំងតារាសម្តែងក្នុងរឿង មួយខកពេលវេលាច្រើន ព្រោះតែបាត់តួសម្តែងម្នាក់នេះ។ ប្រធានគ្រប់គ្រងការផលិតកម្មរបស់ផលិតកម្ម ... Read More »
Man United វ៉ាដាច់ Man City ក្នុងការទិញខ្សែបម្រើប្រេស៊ីល Fred ពីក្លិប Shakthar Donetsk
ខ្សែបម្រើអន្តរជាតិប្រេស៊ីល Fred បានមកពិនិត្យសុខភាពនៅក្នុងក្លិប បិសាចក្រហមManchester United មុននឹងចុះកិច្ចសន្យាផ្លាស់ចេញពី Shakthar Donetsk របស់អ៊ុយក្រែនមកកាន់ប្រទេសអង់គ្លេសក្នុងតម្លៃខ្លួន៥៣លានផោន។ កីឡាករវ័យ២៥ឆ្នាំរូបនេះក៏បានចូលរួមក្រុមជម្រើជាតិប្រេស៊ីលនៅក្នុងកម្មវិធីមិត្តភាព ដែលពួកគេបានយកឈ្នះលើក្រុមក្រូអាត 2-0 ផងដែរ។ Fred នឹងក្លាយទៅជាកីឡាករដំបូងគេ ... Read More »
រថយន្តហាយឡែនឌ័របើកបត់មិនប្រយ័ត្នត្រូវម៉ូតូអាយខុនបុកបណ្តាលឲ្យស្លាប់ម្នាក់របួស២នាក់
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពួកគេជិះម៉ូតូលឿនជ្រុលបុកជាមួយរថយន្តហាយឡែនឌ័រដែលបត់មិនប្រយ័ត្ន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចគល់ស្ពានអាកាស៧មករាខាងកើត ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច