ខេត្តតាកែវ៖ បន្ទាប់ពីស្ងាត់បាត់ខ្លួនមួយរយៈ ក្រោយពេលក្រសួងធម្មការ និងសាសនាចុះត្រួតពិនិត្យលើភាពមិនប្រក្រតីពាក់ព័ន្ធនឹងបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិអារ្យមេត្រីយ នៅវត្តទួលព្រះរាជា ឋិតក្នុងខេត្តកណ្តាល កាលពីប្រមាណ៣ ឆ្នាំមុន នៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook ថា បុគ្គលរូបនេះបានលេចមុខម្តងទៀតជាមួយនឹងការតាំងខ្លួនជាព្រះអរហន្ត ... Read More »
ក្រុមភេរវកម្ម IS បាត់បង់ប្រភពចំណូលដ៏សំខាន់នៅក្នុងប្រទេសអ៊ីរ៉ាក់
ក្រុមភេរវកម្មពិបាកក្នុងការរក្សាទីតាំងគ្រប់គ្រងរបស់ខ្លួនទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្រោយពេលដែលរងការវាយប្រហារយ៉ាងខ្លាំងពីទាហាន រដ្ឋាភិបាលក្នុងតំបន់ ។ កន្លងមក កម្លាំងទាហានអ៊ីរ៉ាក់ដណ្តើមបានទីតាំងប្រេងដ៏សំខាន់របស់ក្រុមនេះ ដែលជាប្រភពចំណូលសំខាន់បំផុត។ ការបាត់បង់ប្រភពចំណូលនឹងធ្វើឲ្យក្រុមភេរវកម្ម IS មិនអាចរក្សាទីតាំងរបស់ខ្លួនបានឡើយ ។ ក្រុមនេះនឹងត្រូវបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ។ ... Read More »
ចៅហ្វាយក្រុងភ្នំពេញ ជំរុញ ឲ្យមន្ទីរសាធារណការក្រុង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវ ពន្លឿនការបុកស៊ីផាយប្រឡាយបឹងត្របែក ការពារការកុំឲ្យមានអ្នករំលោភបឹងនេះបន្ដទៀត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បានជំរុញ ឲ្យមន្ទីរសាធារណការ និងមន្ត្រីពាក់ព័ន្ធ រួមជាមួយ អាជ្ញាធរ ដែនដី ត្រូវពន្លឿនការដ្ឋាន បុកស៊ីផាយប្រឡាយបឹងត្របែក ដើម្បីការពារការកុំឲ្យមានអ្នក ... Read More »
អគ្គីភ័យឆេះផ្ទះមួយខ្នងខូចខាតគិតជាប្រាក់ប្រហែល៤ពាន់ដុល្លារ
ខេត្តពោធិ៍សាត់៖ ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រមួយត្រូវអគ្គីភ័យឆាបឆេះខូចខាតគិតជាប្រាក់អស់ប្រមាណ៤ពាន់ដុល្លារអាមេរិក។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិកាប៉ះលើឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គីង អឿន ភេទប្រុស ... Read More »
បុរសម្នាក់ចងកសម្លាប់ខ្លួនបានសម្រេច
ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួនបានសម្រេចបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ។ គេមិនដឹងថា តើជនរងគ្រោះបានទៅចងកនៅលើដើមឈើតាំងពីពេលណានោះទេ ប៉ុន្តែទើបតែភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១១ ខែតុលាការ ឆ្នាំ២០១៧ ខណៈដែលមានគេដើរឆ្លងកាត់ទីកន្លែងកើតហេតុក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះ ... Read More »
អភិបាលខណ្ឌដូនពេញ បន្តដឹកនាំមន្រ្តីជំនាញសាធារណការខណ្ឌ ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្តបន្ទាប់
ភ្នំពេញ៖ រយៈពេល១ថ្ងៃ បន្ទាប់ពីវេទិកាសាធារណៈ របស់ គណៈអភិបាលខណ្ឌរួចមក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យការិយាល័យជំនាញពាក់ព័ន្ធ ជាពិសេសការិយាល័យសាធារណការខណ្ឌ ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ លោក សុខ ... Read More »
សំរាមខុសម៉ោងពេលកំណត់ គឺជាកត្តានាំឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវសាធារណៈ និងប៉ះពាល់ដល់សុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប្រជាការពារយកម៉ូតូកង់បីដឹកសំរាមរបស់រដ្ឋបាលខណ្ឌ ចេញប្រមូលសំរាមដែលចេញដាក់ខុសម៉ោងកំណត់ ដែលភ្នាក់ងារស៊ីនទ្រីបានប្រមូលរួច ហើយប្រជាពលរដ្ឋយកមកដាក់ក្រោយម៉ោងប្រមូល នៅក្នុងមូលដ្ឋានខណ្ឌ ។ ... Read More »
កម្លាំងនគរបាលចម្រុះឆ្មក់បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទឃាត់មនុស្ស៨នាក់
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន សហការជាមួយនគរបាលប៉ុស្តិ៍កាកាបបានឆ្មក់បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ និង៥នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ។ ... Read More »
រឿងបាត់ប្រាក់បច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី ៖ ព្រះតេជគុណប៊ុត ប៊ុនតិញ ពុំចូលបំភ្លឺតុលាការទេ
ភ្នំពេញ៖ សំណុំរឿងបាត់ប្រាក់បច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី ឥឡូវនេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនសង្ស័យ៣នាក់ចូលបំភ្លឺជាបន្តបន្ទាប់ ។ ព្រះតេជគុណស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានកោះហៅចូលបំភ្លឺតុលាការ ក្នុងនាមជាជនសង្ស័យនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ... Read More »
ទណ្ឌិត នាង ប៊ុនធឿន ត្រូវតុលាការផ្តន្ទាទោស៦ឆ្នាំ
កណ្ដាល៖ទណ្ឌិតនាង ប៊ុនធឿន ត្រូវបានលោកផូង វណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ និង បង្គាប់ឱ្យសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៥០០០ដុល្លារអាមេរិក ។ នាង ប៊ុនធឿន ធ្លាប់ជាប់ពន្ធនាគារ២០ឆ្នាំ ... Read More »
សរុបប្រទេសដែលបានឡើងទៅ World Cup និងក្រុមដែលមិនបានឡើង
វគ្គជម្រុះ World Cup តាមតំបន់នីមួយៗទាំង៦តំបន់បានបញ្ចប់អស់ហើយ នៅតែតំបន់អាហ្វ្រិកប៉ុណ្ណោះសល់មួយប្រកួតទៀត។ ទល់នឹងពេលនេះគេរកឃើញ២៣ក្រុមហើយបានសំបុត្រយន្តហោះស្វ័យប្រវត្តិទៅប្រទេសរុស្សុី។ ក្រុមទាំង២៣នោះមកពីតំបន់អឺរ៉ុប តំបន់អាមេរិកឡាទីន តំបន់អាហ្វ្រិក តំបន់អាមេរិកកណ្តាល និងតំបន់អាស៊ីជាដើម។ ក្រុមដែលបានទៅលេងWorld Cup នៅប្រទេសរុស្សុីឆ្នាំក២០១៨មានដូចជា៖ តំបន់អឺរ៉ុប ... Read More »
កីឡាករ៣០នាក់ ដែលអាចទទួលពាន Ballon d’Or ឆ្នាំ២០១៧
យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដីបាល់ទាត់បារាំង( France Football ) បានបង្ហាញបញ្ជីបឋមកីឡាករចំនួន៣០នាក់សម្រាប់ប្រជែងយកពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមឬហៅថា Ballon d’Or ឆ្នាំ២០១៧ ដូចខាងក្រោមនេះ៖ BALLON D’OR SHORTLIST SO FAR កីឡាករ ... Read More »
ទូរស័ព្ទមានរាងតូចច្រឡឹង និងមានឧបករណ៍ fidget spinner
ប្រដាប់ក្មេងលេងដែលពេញនិយមបំផុតនៅឆ្នាំ 2017 គឺស្ទើរតែប្រាកដជាអ្នកដែលលេងមិនចេះឆ្អែត។ សម្រាប់រយៈពេលដ៏ខ្លី វាមានគ្រប់ទីកន្លែង: លក់នៅផ្សារទំនើប ហាង dodgy corner ហើយជាទូទៅគ្រប់ទីកន្លែងដែលអ្នកអាចចំនាយលុយ។ Kim Kardashian មាន version យីហោផ្ទាល់ខ្លួនរបស់នាង ... Read More »
ឡានដឹកឈើធ្នង់បើកលឿនទៅបុកឡានឡិចស៊ីស LX470 អ្នកបង្កត់បាត់
ភ្នំពេញ ៖ រថយន្តកាមរីបាឡែន១គ្រឿង ដឹកឈើប្រណីតប្រភេទធ្នង់ បើកក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកនឹងរថយន្តឡិចស៊ីស LX470 ពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតទាំងសងខាង ហើយអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយទុកឡាននៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវភ្នំពេញហាណូយ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រ ISI ផ្លូវវេងស្រេង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី១៤,៤០០នាក់ នៅតំបន់រោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ ... Read More »
ឡានHYUNDAIបុកម៉ូតូ NEXខណៈបើកបរមិនគោរពច្បាប់ចរាចរណ៍បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យឯកជន ខណៈកំពុងជិះម៉ូតូឌុបគ្នាជ្រុលទៅ បុកជាមួយរថយន្តធុនធំពេញទំហឹង។ ហេតុការណ៍គ្រោថ្នាក់ដ៏រន្ធត់នេះបានកើតមានឡើងកាលពីវេលាម៉ោង១៦ និង១៥ នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកែង លើផ្លូវជាតិលេខ៥កែងផ្លូវលេខ១៥១ ភូមិព្រែកព្នៅ ... Read More »
បុរសជនជាតិបរទេសម្នាក់ផឹកស្រាស្រវឹងបានរករឿងប្រពន្ធ និងបោកកែវស្រារបួសខ្លួនឯង
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពីបុរសជាជនជាតិបរទេសម្នាក់ បានផឹកស៊ីស្រវឹងការពីយប់ ហើយព្រឹកឡើងបានមករករឿងប្រពន្ធ និងយកកែវស្រាមកវាយខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅផ្សារ សូរិយាម៉រ តាមបណ្តោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ... Read More »
បន្ទប់ខារ៉ាអូខេសៀងហៃត្រូវអគ្គីភ័យឆេះទាំងព្រឹក
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់បន្ទប់ច្រៀងខារ៉ាអូរខេលំដាប់VIPលេខ៩៩ យីហោសៀងហៃ ខារ៉ាអូរខេ ដែលមានទីតាំងស្ថិតនៅក្បែររង្វង់មូលតោ២ ស្ថិតក្នុងក្រុម១២ ភូមិ៤ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ ត្រូវបានអគ្គីភ័យឆេះទាំងស្រុងអស់មួយបន្ទប់ទាំងព្រឹក ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់រងរបួស ឬបាត់បង់ដល់អាយុជីវិតមនុស្សទេ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ ៤ក្រុង-ខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ... Read More »
ទុស្សេរ៍ខ្សែភ្លើងឆាបឆេះដើមក្រខុបផ្អើលប្រជាពលរដ្ឋរត់ចែកជើងគ្នា
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋនិងសមត្ថកិច្ច នាំគ្នារត់ចែកជើងគ្នា ខណៈមានករណីឆ្លងចរន្តអគ្គីសនី បណ្ដាលឲ្យទុស្សេរ៍ខ្សែភ្លើងឆាបឆេះដើមក្រខុប សំណាងល្អមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដោយសមត្ថកិច្ចជួយអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៥៦៦កែង២៨៧ ភូមិ១០ ... Read More »
Gareth Baleបានត្រឹមតែអង្គុយមើលក្រុមជម្រើសជាតិខ្លួនធ្លាក់ចេញពី World Cup
កីឡាករឆ្នើមGareth Baleរបស់ក្លិបReal Madridមិនអាចធ្វើអ្វីបានក្រៅពីអង្គុយមើលក្រុមជម្រើសជាតិវេលរបស់ខ្លួនធ្លាក់ចេញពីការជម្រុះយកកៅអីទៅលេងWorld Cupឆ្នាំ២០១៨នៅក្នុងប្រទេសរុស្ស៊ីឡើយ។ ក្រុមបាល់ទាត់ជម្រើសជាតិវេលបានអស់ឱកាសទៅលេង នៅរុស្ស៊ីហើយក្រោយពីភ្លាត់ស្នៀតចាញ់សាធារណរដ្ឋអៀរឡង់ ១-០ នៅទឹកដីខ្លួនឯង។ ក្នុងនាមជាម្ចាស់ផ្ទះវេលបានធ្វើការគ្រប់គ្រងបាល់យ៉ាងច្រើនលើសលប់តែគ្មានឱកាសស៊ុតទម្លុះរនាំងការពារយ៉ាងល្អរបស់អៀរឡង់បាន។ ខ្សែបម្រើ James McClean របស់ក្លិប West Bromwich ... Read More »
James Rodriguez ចង់ចាកចេញពីBayern ដែរ ក្រោយក្លិបបញ្ចប់តំណែង Carlo Ancelotti
ខ្សែបម្រើអន្តរជាតិកូឡ៊ុំប៊ីបានសម្តែងនូវអារម្មណ៏ចង់ចាកចេញពីក្លិបBayern Munichទៅកាន់ក្លិបReal Madridវិញ ក្រោយពេលដែលក្លិបយក្សអាល្លឺម៉ង់នេះបញ្ចប់តំណែងរបស់គ្រូបង្វឹក Carlo Ancelotti។ កីឡាករ Rodriguezត្រូវបានអនុញ្ញាតឲ្យចេញពីក្លិបReal Madrid ក្រោមការដឹកនាំរបស់ Zinedine Zidane ដើម្បីទៅចូលរួមលេងជាមួយនឹងលោកCarlo Ancelottiសាជាថ្មីម្តងទៀតខណៈដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះជាអ្នកទិញគាត់ពីក្លិបMonacoមកកាន់Real Madridកាលពីឆ្នាំ២០១៤។ ... Read More »
ប្រជាពលរដ្ឋ២០០គ្រួសាររស់នៅសហគមន៍សង្កាត់ស្ទឹងមានជ័យទី១ ទិ២ និងទី៣ទទួលអំណោយកាកបាទក្រហមកម្ពុជាក្រុង
ភ្នំពេញ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានអនុសាខារាជធានីភ្នំពេញ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដោយអមដំណើរដោយលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ... Read More »
Paris Saint-Germain ចូលរួមប្រជែងយក Coutinho ក្រោយការស្នើសុំរបស់ Neymar
ក្លិបអ្នកមានបារាំង Paris Saint-Germain នឹងចូលរួមការប្រជែងទិញ ខ្សែបម្រើ ប្រយុទ្ធប្រេស៊ីល Philippe Coutinho ពីក្រុមហង្សក្រហម Liverpool របស់អង់គ្លេស ក្រោយមានការណែនាំពីសំណាក់កីឡាករ Neymar។ ខ្សែប្រយុទ្ធ Neymarដែលទើបតែបំបែកកំណត់ត្រាពិភពលោកផ្លាស់ពីក្រុមBarcelonaមកកាន់ក្រុម ... Read More »
ប្រាសាទបល្ល័ង្គ កំពង់ធំ៖ ដាក់បញ្ចូលស៊ឺរ៉ូមបាន៤០នាទី អ្នកជំងឺដាច់ខ្យល់ស្លាប់
ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៥និង៤៦នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រូពេទ្យដាក់សេរ៉ូមឲ្យជនរងគ្រោះបានប្រមាណជា៤០នាទីក្រោយបណ្តាលឲ្យស្លាប់នៅក្នុងភូមិសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆៅ ឈាគ ភេទប្រុស ... Read More »
កីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងវគ្គជម្រុះ World Cup តំបន់អឺរ៉ុប
វគ្គជម្រុះដើម្បីឡើងទៅលេង World Cup នៅប្រទេសរុស្សីុ ក្នុងតំបន់អឺរ៉ុប ជិតបញ្ចប់ការប្រកួតជាស្ថាពរហើយ ក្រុមដែលបានឡើងដោយស្វ័យប្រវត្តិនឹងត្រូវលេង Play-Off ក៏រកឃើញខ្លះដែរ។ បើងាកមកមើលអ្នកទាត់បាល់បញ្ចូលទីបានច្រើននៅពេលនេះវិញឃើញថា Robert Lewandowski របស់ប្រទេសប៉ូឡូញកំពុងនាំមុខគេ ដែលតាមពីក្រោយដោយកីឡាករជម្រើសជាតិព័រទុយហ្គាល់ Cristiano ... Read More »
ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងពលិតកម្មសត្វពុករលួយបក្ខពួកនិយម
មន្ត្រីនៃអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខ្សឹបខ្សៀវថា លោកអគ្គនាយកសេន សុវណ្ណបំពេញការងារពោរពេញទៅដោយអំពើពុករលួយ និងបក្ខពួកនិយម។ ដោយសារតែពុករលួយ និងបក្ខពួកនិយមនេះហើយទើបក្រុមមន្ត្រីទាំងនោះនាំគ្នាដើមមេតាមហាងកាហ្វេ។ គេនិយាយថា មន្ត្រីជំនាញមួយចំនួនត្រូវបានដកឲ្យមកលេងហ្វេសប៊ុកនៅនឹងកន្លែង ហើយដាក់បក្ខពួកដែលជិតស្និទ្ធនឹងខ្លួនចុះទៅធ្វើការងារប្រមូលប្រយោជន៍។ គេខ្សឹបខ្សៀវថា ការដកមន្ត្រីមានសមត្ថភាពចេញដាក់បក្ខពួករបស់ខ្លួនឲ្យទៅធ្វើការងារគឺជាការងាយឃុបឃិតប្រព្រឹត្តអំពើពុករលួយ។ កន្លងមកថ្នាក់ដឹកនាំក្រសួងធ្លាប់បានទូន្មានលោកសេន សុវណ្ណដោយមិនអនុញ្ញាតឲ្យមានការបែងចែកបក្ខពួកនិយមនៅក្នុងអគ្គនាយកដ្ឋាននោះឡើយ។ ... Read More »
លោក អូស្មាន ហាស្សាន់ បន្ដជួយគាំទ្រដល់កីឡាករក្លិបសម្ពន្ធយុវជនមូស្លីមកម្ពុជាលេងកីឡាដើម្បីសុខភាព បញ្ជៀសការប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ នៅឯស្នាក់ការកណ្តាលសមាគមសម្ពន្ធយុវជនមូស្លីមកម្ពុជា (CMYA) លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ពន្ធយុវជនមូស្លីមកម្ពុជា បានអញ្ជើញប្អូនៗយុវជន CMYA FC ដើម្បីជួប ទទួលដំបូន្មានល្អៗ និងប្រកាសបន្ដជួយគាំទ្ររាល់សកម្មភាព ... Read More »
ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា
ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »
អ៊ីស្លង់មានឱកាសទៅលេង World Cup ជាលើកដំបូង
ប្រទេសអ៊ីស្លង់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យឡើងទៅលេង World Cup 2018 ជាលើកដំបូង បន្ទាប់ពីយកឈ្នះប្រទេសកូសូវ៉ូ ក្នុងលទ្ធផល ២-០ កាលពីរាត្រីថ្ងៃទី៩ ខែតុលា ។ ២គ្រាប់របស់អ៊ីស្លង់ធ្វើបានដោយកីឡាករ Gylfi Sigurdsson របស់ Everton ... Read More »
បិសាចក្រហមនិងកាំភ្លើងធំប្រជែងគ្នាចង់បានខែ្សប្រយុទ្ធវ័យក្មេងមកពីក្រុម Santos
ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ Yuri Alberto បានបង្ហាញខ្លួនលេងដ៏លេចធ្លោឲ្យក្រុមជម្រើសជាតិ U17 ឆ្នាំប្រេស៊ីលធ្វើឲ្យមានការចាប់អារម្មណ៍ពីក្លិបធំៗមួយចំនួន ពិសេសក្លិបបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal កំពុងត្រៀមរៀបចំដេញថ្លៃខ្សែប្រយុទ្ធដ៏មានទេពកោសល្យរូបនេះ។ ក្រុមធំទាំង២នៅអង់គ្លេសកំពុងតែបន្តតាមដានខ្សែប្រយុទ្ធកំពុងមានអនាគតវែងឆ្ងាយរូបនេះ ខណៈដែលក្រុមSantos ចង់បានតម្លៃខ្លួនពីកីឡាករ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច