ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះឡចំហុយឈើមួយកន្លែងនៅស្រុកបាណន់

ខេត្តបាត់ដំបង៖ ឡចំហុយឈើមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញធ្វើអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ២៣និង២១នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលមិនមានមនុស្សចាំនៅ។     ... Read More »

ប្តឹងទាស់សាលក្រមកំបាំងមុខ សុំបន្ធូរបន្ថយទោស ទីបំផុតដាក់បន្ទុកបន្ថែមលើសំណងជំងឺចិត្តជាង២លានដុល្លារអាមេរិក

ភ្នំពេញ ៖ សាលា ដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះលើបណ្តឹងទាស់របស់ជាប់ចោទម្នាក់ ដែលកើតទុក្ខមិនសុខចិត្តចំពោះសាលក្រមសម្រេចដោយកំបាំងមុខ។  សវនាការបានធ្វើឡើងជាសាធារណៈ ដឹកនាំដោយលោក ស សំណាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងនៅចំពោះមុខជនជាប់ចោទឈ្មោះ ... Read More »

ទឹកជំនន់នៅលីប៊ី ៖ នៅមានមនុស្សជិត១ម៉ឺននាក់បាត់ខ្លួននៅឡើយ

មនុស្សប្រហែល ១មុឺននាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនដោយសារតែទឹកជំនន់នៅក្នុងប្រទេសលីប៊ី។ មន្ត្រី IFRC បានធ្វើអត្ថាធិប្បាយថា ចំនួនជនរងគ្រោះពិតប្រាកដអាចកើនឡើងច្រើនដង ដោយសារក្រុមការងារ IFRC នៅកន្លែងកើតហេតុ នៅតែវាយតម្លៃពីផលវិបាកនៃគ្រោះធម្មជាតិនេះ។ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងមអឌ្ឍចន្ទក្រហម (IFRC) បាននិយាយកាលពីថ្ងៃទី ១២ ... Read More »

រុស្ស៊ីរកបានទ្វេដងនៃចំនួនទ្រព្យសកម្មដែលត្រូវបានបង្កកដោយលោកខាងលិច

លោកប្រធានាធិបតី ពូទីន បាននិយាយថា ទ្រព្យសម្បត្តិជិត 300 ពាន់លានដុល្លារអាមេរិកដែលលោកខាងលិចបង្កកក្នុងគោលដៅបង្កការលំបាកសម្រាប់ទីក្រុងមូស្គូ ហើយរុស្ស៊ីទទួលបានមកវិញនូវចំនួននេះទ្វេដង។ សារព័ត៌មាន Sputnik បានដកស្រង់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាឆ្នាំ 2023 ... Read More »

ពិតជាសំណាងណាស់ ដោយមិនមានអ្នកស្លាប់នៅក្នុងករណីយន្តហោះឆេះម៉ាស៊ីនចុះចតនៅវាលស្មៅ

យន្តហោះ Airbus A320 របស់ក្រុមហ៊ុន Ural Airlines ដឹកអ្នកដំណើរ ១៧០នាក់ រួមទាំងក្រុមអាកាសយានិក ពីទីក្រុងស៊ូជីទៅកាន់ទីក្រុង Omsk នាថ្ងៃទី១២ ខែកញ្ញា ត្រូវចុះចតនៅវាលស្មៅមានចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិNovosibirsk១៨០គីឡូម៉ែត្រ ។ ... Read More »

សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្ដីពីលទ្ធផលជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក អ៊ូអិណូ អាត់ស៊ូស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា

ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្ដីពីលទ្ធផលជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោក អ៊ូអិណូ អាត់ស៊ូស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ... Read More »

នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កំពុងស្វែងរកជនបរទេស៣នាក់, សូមអំពាវនាវដល់សាធារណជនបើប្រទះឃើញ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ អង្គភាព នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានប្រកាសស្វែងរកជនបរទេស៣នាក់ (ដូចរូបខាងក្រោម) ដែលកំពុងរត់គេចខ្លួន។ សូមបញ្ជាក់ថា : នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធាននសមាគមជប៉ុន- កម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ ៖ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ... Read More »

ស្រុកស្វាយលើ ពីតំបន់សមរភូមិសង្គ្រាមក្លាយជាទឹកដីមាសបៃតង !

ខេត្តសៀមរាប ៖ ស្វាយលើ ជាស្រុកមួយស្ថិតនៅតំបន់ឦសាន នៃខេត្តសៀមរាប។ កាលបើនិយាយពីស្រុកមួយនេះ គេតែងនឹកស្រមៃថា ទីនេះជាតំបន់ដែលដាច់ស្រយាល និងជាទឹកដីនៃសមរភូមិក្តៅក្នុងអំឡុងដែលកម្ពុជាកើតមានសង្គ្រាមស៊ីវិល។ ប៉ុន្តែមកដល់ពេលនេះ ស្រុកស្វាយលើ បានប្រែមុខមាត់ថ្មី និងក្លាយជាទឹកដីមាសបៃតងដ៏សំខាន់មួយរបស់ខេត្តសៀមរាប។ នេះជាបញ្ជាក់ពីខាង អង្គភាព ... Read More »

លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគារទីស្ដីក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគារទីស្ដីក្រសួងមហាផ្ទៃថ្មី ខណៈអគារនេះ កំពុងសាងសង់ជិតរួចរាល់ ដោយមានការអញ្ជើញអមដំណើរពី ... Read More »

រដ្ឋលេខាធិការប្រចាំការ ចេញលិខិត ស្ដីពីសំណើសុំតែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិ និងឯកសារពាក់ព័ន្ធការងារបុគ្គលិក របស់ អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ រដ្ឋលេខាធិការប្រចាំការ របស់ក្រសួងមហាផ្ទៃ ចេញលិខិត ស្ដីពីសំណើសុំតែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិ និងឯកសារពាក់ព័ន្ធការងារបុគ្គលិក របស់ អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ។ យោង ៖ អនុក្រឹត្យលេខ២៧៨ អនក្រ.បក ... Read More »

លួចយកក្បាលម៉ាស៊ីនបូមទឹករបស់អ្នកដទៃពីក្នុងចម្ការនៅស្រុកភ្នំព្រឹកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុច ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ... Read More »

នគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលបានសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន ព្រួយបារម្ភអំពើចោរកម្មក្នុងមូលដ្ឋាន

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបកស្រាយបំភ្លឺជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលបានសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន  ព្រួយបារម្ភអំពើចោរកម្មក្នុងមូលដ្ឋាន ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ ... Read More »

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការក្រសួង ជាមួយមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងជួបសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងទាំងអស់ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ!

ភ្នំពេញ ៖ ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន ទីប្រឹក្សាក្រសួងព័ត៌មានជ្រាបថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញជួបប្រជុំសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មានទាំងអស់ ដែល នឹងប្រព្រឹត្តទៅ នាថ្ងៃចន្ទ ៤កើត ខែភទ្របទ ... Read More »

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ៖​ យានយន្ត ២៦៤គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ​ និងផាកពិន័យ នាថ្ងៃទី១២ ខែកញ្ញានេះ

ភ្នំពេញ៖ បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​នគរបាលទូទាំងប្រទេស​ បានធ្វើការត្រួតពិនិត្យ និងផាកពិន័យ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៦៤គ្រឿងទៀត ... Read More »

មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក

ភ្នំពេញ ៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែកញ្ញា ឆ្នាំ២០២៣ ... Read More »

ក្រសួងមហាផ្ទៃ បដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ”

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។  ទន្ទឹមនោះ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនេះឡើយ។ ... Read More »

ឃាត់ខ្លួនស្រ្តីជនជាតិបូលីវីម្នាក់ដែលនាំល្បាយគ្រឿងញៀនកូកាអុីនពីប្រទេសប្រេស៊ីលឆ្លងកាត់ប្រទេសម៉ាឡេស៊ីចូលមកកម្ពុជា

ភំ្នពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជាបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិបូលីវី នាំល្បាយគ្រឿងញៀនកូកាអុីនពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ីចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿងញៀនកូកាអុីនទម្ងន់៤.៣៥៦ក្រាម  (គិតទាំងសំបកប្លាស្ទីកនិងសាច់កំណាត់)។​ ក្នុងប្រតិបត្តិការនោះ​អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ... Read More »

សូមសរសើរអភិបាលខេត្តរតនគិរី បែកពីលោកគ្រូតាំងពីឆ្នាំ១៩៨៦ ក៏ឃើញគាត់មកធ្វើជា«សន្តិសុខ»សាលាឯកជន ចុះពីឡានមកគោរព ដឹងគុណ

ភ្នំពេញ ៖ ការគោរព ស្រឡាញ់ ប្រណិប័តន៍ ដឹងគុណ ដល់គ្រូបង្រៀនរបស់ខ្លួន ជាសីលធម៌ខ្ពស់ណាស់ បានបង្ហាញអំពី គុណធម៌ វប្បធម៌ ដ៏ផូរផង់របស់ ជាតិសាសន៍យើង ហើយក៏ជាអំពើល្អ សម្រាប់សង្គមជាតិ ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដាក់ចេញនូវអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការរៀបចំធ្វើជាវីដេអូឃ្លីបតូចៗពាក់ព័ន្ធនឹងច្បាប់ដែលមានជាធរមាន

ភ្នំពេញ៖​ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក អឺអិណា អាហ្សឹហ្សី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ... Read More »

ទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសលីប៊ី មនុស្សរាប់ពាន់នាក់បានស្លាប់ និងបាត់ខ្លួន

របាយការណ៍របស់រដ្ឋាភិបាលនៅភាគខាងកើតប្រទេសលីប៊ី បាននិយាយថា មនុស្សជាង ពាន់នាក់ស្លាប់ និងប្រហែល ៦ពាន់នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយព្យុះ Daniel បានបណ្តាលឱ្យមានទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកនៅភាគឦសានរបស់ប្រទេសជាមួយនឹងទំនប់ពីរបានបាក់។ មនុស្សរាប់ពាន់នាក់ត្រូវបានគេនិយាយថាបានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលមកពីព្យុះ Daniel បង្កឲ្យមានទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកនៅភាគឦសានប្រទេសលីប៊ី ជាពិសេសទីក្រុងឆ្នេរសមុទ្រ Derna ... Read More »

សន្ទុះនៃចរន្ត ពលរដ្ឋខ្មែរនៅក្រៅប្រទេសគាំទ្រដំណើរទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត ទៅកាន់អាមេរិកនាពេលខាងមុខ ច្រើនបំផុត !

ភ្នំពេញ៖ សន្ទុះនៃចរន្ត គោរព ស្រឡាញ់ របស់ពលរដ្ឋខ្មែរកំពុងរស់នៅ ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បន្តចេញសារប្រកាស​គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលនឹងអញ្ជើញទៅកាន់ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យបងប្អូនពលរដ្ឋចូលរួមតុបតែងលម្អ ផ្ទះ ក្រសួង មន្ទីរ ក្រុមហ៊ុន បណ្ដារោងចក្រ សហគ្រាស និងផ្សារនានា ដោយដាក់ទង់ជាតិសាសនា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញថ្ងៃទី១២ កញ្ញា ២០២៣នេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជន ខ្មែរគ្រប់ៗរូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។   ... Read More »

នគរបាលឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួក ពាក់ព័ន្ធគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ អ្នកចម្រៀង ឈ្មោះ ប៊ុត សីហា មាន ឈ្មោះបោះសម្លេង ថែមទាំងប្រឡងជាប់ចំណាត់ថ្នាក់លេខ១ផងនោះ រួមជាមួយបក្ខពួកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនជាមួយនិងគ្រឿងញៀនមួយចំនួន កសាងសំណុំរឿងចាត់ការបន្ត។ ការឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួកធ្វើឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១២ ខែ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការ អញ្ជើញរបស់ លោក ... Read More »

រថយន្តស៊េរីទំនើប​ Mercedes បេីកមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស្តារិចកំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសជាជនជាតិចិនម្នាក់​បានបេីករថយន្តស៊េរីទំនើប​ម៉ាក​ Mercedes ក្នុងល្បឿនលឿន​និងមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស្តារិចដែលកំពុងបើកឆ្លងផ្លូវ​ចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ និងបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៣​ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបផ្លូវ៦០ម៉ែត្រ​ កែងនឹងផ្លូវ៥០ម៉ែត្រ​ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ​ ។  ​    បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​គេឃេីញរថយន្តម៉ាកស្តារិច​ ... Read More »

ព័ត៌មាន​បឋម​៖ តាចាស់ម្នាក់អង្គុយក្នុងផ្ទះយកចម្ពាមកៅស៊ូគ្រាប់កង់ បាញ់ទៅលើ​ក្មេង​ស្រីម្នាក់បណ្តាលឱ្យរងបួសក្រោមភ្នែកខាងឆ្វេង

ភ្នំពេញ៖ ផ្តន្ទាទោសតាម្នាក់នេះឲ្យសមនឹងការប្រព្រឹត្ត!!! តានេះ មិនដឹងស្អប់គ្នា ឬក្នុងចិត្តគិតអ្វីទេ​ បានជាអង្គុយក្នុងផ្ទះយកចម្ពាមកៅស៊ូគ្រាប់កង់ព្យាយាមបាញ់ក្មេងស្រីម្នាក់កំពុងជិះកង់លេងជាមួយក្មេងៗមុខផ្ទះ ម្ដងហេីយម្ដងទៀត បណ្ដាលឲ្យត្រូវរបួសក្រោមភ្នែកខាងឆ្វេង ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតពាក់ព័ន្ធអំពើហឹង្សានៅស្រុកកំពង់ត្រាច

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត បានបង្ហោះ សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតពាក់ព័ន្ធអំពើហឹង្សានៅស្រុកកំពង់ត្រាច។ លោកបន្តថា, ហើយសូមបងប្អូនសាធារណៈជនរង់ចាំសេចក្តីបំភ្លឺព័ត៌មានបន្ថែមរបស់សាលាដំបូងខេត្តកំពតមួយទៀតដើម្បីអោយកាន់តែច្បាស់ក្នុងករណីហឹង្សាខាងលើនេះ។ 12.09.23 ... Read More »