ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះនឹងអញ្ជើញ​សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ... Read More »

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ៖ កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត និងសូម្បីតែអាយុជីវិតរបស់ខ្លួនឯង

ខេត្តកំពត ៖ កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត និងសូម្បីតែអាយុជីវិតរបស់ខ្លួនឯង។ នេះជាប្រសាសន៍ របស់  នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ជប៉ុន ហ្វីលីពីននិងអាមេរិកនឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅតំបន់សមុទ្រចិនខាងត្បូង

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសហ្វីលីពីន អាមេរិក និងជប៉ុន នឹងធ្វើសមយុទ្ធផ្លូវសមុទ្រត្រីភាគី នៅតំបន់សមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ខណៈដែលវាគឺជាការហ្វឹកហាត់រួមគ្នាលើកដំបូងរវាងឆ្មាំសមុទ្រនៃប្រទេសទាំងបី ចំពេលដែលពួកគេសុទ្ធតែមានក្តីបារម្ភកើនឡើងអំពីសកម្មភាពរបស់ចិននៅក្នុងតំបន់។ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងអប់រំ បានអញ្ជើញជាសហអធិបតីក្នុងពិធីអបអរសាទទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ក្រោមប្រធានបទ “យើងត្រូវការអាហារ មិនមែនថ្នាំជក់”

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ រួមជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១២:៣០នាទីថ្ងៃត្រង់ កំលាំងប៉ុស្តិ៍នគរបាលច្រាំងចំរេះ១ សហការជាមួយកម្លាំងជំនាញខណ្ឌ បានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចលេខ៥ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោក ... Read More »

បទឈប់បាញ់ជិតផុតកំណត់ ការប្រយុទ្ធយ៉ាងខ្លាំងក្លានៅស៊ូដង់ កើតមានឡើងជាថ្មី

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ អ្នកស្រុកស៊ូដង់បាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ និងកក្រើកកំពុងកើតមាននៅថ្ងៃចន្ទនេះ នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីរបស់ប្រទេសស៊ូដង់ ប៉ុន្មានម៉ោងមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវផុតកំណត់ ដែលបានធ្វើឲ្យជម្លោះរយៈពេលជាង ៦សប្តាហ៍មកនេះមានសភាពថមថយខ្លះ។ ការប្រយុទ្ធគ្នាកើតឡើងបន្តពីថ្ងៃអាទិត្យចុងសប្តាហ៍ មកដល់ថ្ងៃចន្ទនេះនៅឯភាគខាងត្បូង ... Read More »

សូមជូនដំណឹងដល់បងប្អូនខ្មែរទាំងអស់នៅកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថានទូតនឹងចុះទៅបន្តសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ

សាធារណរដ្ឋកូរ៉េ ៖ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជូនដំណឹងដល់បងប្អូនខ្មែរទាំងអស់នៅកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថានទូតនឹងចុះទៅបន្តសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនបងប្អូនដែលនៅសល់សុពលភាពតិចជាងមួយឆ្នាំ រឺផុតសុពលភាពហើយ ដែលមានទីតាំងនៅតំបន់ជេជូ៖ ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការឧបសម្ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ (ASEAN PARA GAMES) ឆ្នាំ២០២៣

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ នៅនាយកដ្ឋានអង្គរក្ស  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ ... Read More »

អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា : សកម្មភាពនៃVideo សកម្មភាពព្យាយាមសម្លាប់ខ្លួន(Commit suicide attempt) ជាការសំដែង

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការសហការជាមួយក្រុមហ៊ុន Tik Tok អំពីវីដេអូសកម្មភាពព្យាយាមសម្លាប់ខ្លួន(Commit suicide attempt)  ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ក្រោយពីការស្រាវជ្រាវ នាយកដ្ឋានបានរកឃើញថា សកម្មភាពនៃVideo នេះ ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពី ១៨ គណបក្សនយោបាយបានចូលរួមក្នុងពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់ លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ... Read More »

រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើយន្តហោះដ្រូន ចំថ្ងៃខួបនៃការបង្កើតរដ្ឋធានីកៀវ

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ រុស្ស៉ី បានបើកការវាយប្រហារទ្រង់ទ្រាយធំតាមអាកាសលើទីក្រុងកៀវពេញមួយយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ (ម៉ោងក្នុងតំបន់) ដែលជាប្រតិបត្តិការវាយប្រហារដោយយន្ដហោះដ្រូនដ៏ធំបំផុតមួយរបស់ទីក្រុងមូស្គូ ចំពេលដែលមនុស្សជាច្រើនជួបជុំគ្នាតាមដងផ្លូវដើម្បីប្រារព្ធខួបនៃការបង្កើតរដ្ឋធានីរបស់អ៊ុយក្រែន មួយនេះ។ យោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៥៨គ្រឿង ... Read More »

បញ្ជាការដ្ឋានទ័ពពិសេស រៀបចំការលោតឆត្រមិត្តភាពអន្តរជាតិរយៈពេល៣ថ្ងៃ ក្នុងទឹកដីខេត្តកំពង់ស្ពឺ និងខេត្តសៀមរាម បានបញ្ចប់ដោយជោគជ័យ

 ខេត្តសៀមរាប៖  លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយ លោក ស្តេវិន ប្រធានក្រុមប្រតិបត្តិការលោតអន្តរជាតិ ដឹកនាំក្រុមលោតអន្តរជាតិចម្រុះជាតិសាស្ត្ររយៈពេល២ថ្ងៃ នៅភូមិសាស្ត្រភូមិដូង ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ... Read More »

អបអរសាទរ! ក្រសួងអប់រំ យុវជន និងកីឡា ទទួលបាន “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់” ពីអង្គការសុខភាពពិភពលោក

ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់” ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា។ នេះបើយោងតាម ការបញ្ជាក់ពី ក្រសួងអប់រំ យុវជន ... Read More »

រថយន្តដឹកសិស្សបើកឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន បណ្ដាលឱ្យសិស្ស៤នាក់របួសធ្ងន់

ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងប៉ះទង្គិចគ្នា បណ្ដាលឲ្យសិស្សក្មេងៗ៤នាក់រងរបួសធ្ងន់ ឯរថយន្តពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទំនាបអំពិល តាមបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៧- ៥៨ ... Read More »

គឹម លីហ្សា និង ចន ច័ន្ទលក្ខិណា ប្រតិកម្មនឹងអត្តចរិកកូនស្រីហ្សូណូដែលចេញវីដេអូមុននេះ

 ភ្នំពេញ៖ ករណីអ្នកនាង ចាន់ សុផានី ចេញមុខទាមទារអាហារកិច្ចពីលោកហ្សូណូជាអតីតស្វាមី ដើម្បីចិញ្ចឹមកូនស្រីវ័យជាង១០ ឆ្នាំបានផ្ទុះកក្រើកពេញបណ្តាញសង្គមរហូតបង្កើតឲ្យមានការវែកញែកខ្លាំងលើបណ្តាញសង្គម ។ ក្នុងវីដេអូនិងបទសម្ភាសន៍ជាបន្តបន្ទាប់កាន់តែធ្វើឲ្យរឿងនេះរីកធំឡើងពិបាកពន្លត់ បើទោះបីជាលោក ហ្សូណូ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់អតីតភរិយាពីបទបរិហាកេរ្តិ៍នោះក៏ដោយ។   អ្វីដែលធ្វើឲ្យគ្រប់គ្នាបារម្ភក្នុងចិត្តនោះគឺការទាញភ្ជាប់កូនស្រីមកចូលរួមក្នុងករណីនេះពិសេសគឺការលើកយកកូនស្រីមកធ្វើជាប្រធានបទ ខណៈអ្នកនាង ... Read More »

មូលនិធិគន្ធបុប្ផាកម្ពុជារៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា

ភ្នំពេញ ៖ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមានទំព័រហ្វេសប៊ុក ... Read More »

គាស់ផ្ទះចូលលួចសម្ភារៈ អនុភូមិមកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ​ជនសង្ស័យម្នាក់គាស់ផ្ទះចូលលួចសម្ភារៈខណៈម្ចាស់ចាក់សោចោលត្រូវបានអនុមេភូមិមកទាន់ចាប់ឃាត់ខ្លួនរួចរាយការណ៍ទៅសមត្ថកិច្ចនាំយកទៅសាកសួរបន្ត។  ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ ថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៣​ នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  ជនសង្ស័យមានឈ្មោះ ខន​ ខេន​ ភេទប្រុសអាយុ៤១ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។  ចំណែកម្ចាស់ផ្ទះឈ្មោះ ... Read More »

លោក សាយ សំអាល់ ៖ គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ ដែលនេះជាគម្រោងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទិសដៅផ្លាស់ប្តូរនូវនីតិវិធីអនុវត្តហិរញ្ញវត្ថុពីការប្រើប្រាស់ដោយដៃជាទូទៅឬដោយផ្នែកខ្លះបានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗ ឱ្យទៅជាប្រព័ន្ធអេឡិចត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ) ។ ... Read More »

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុញល្បឿនអភិវឌ្ឍន៍ទាំងពុទ្ធចក្រ និងអាណាចក្រ

ខេត្តក្រចេះ ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ធផលនានានៅវត្តមហាកំពែងរាជកំពូលពេជ្រ ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ ... Read More »

ប្រទះឃើញបុរសចំណាស់ម្នាក់លង់ទឹកព្រែកនៅស្រុករំដួល

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានទៅមើលមងដាក់យកត្រីនៅក្នុងព្រែកហើយមិនឃើញត្រឡប់មកផ្ទះទើបមានការសង្ស័យដល់ក្រុមគ្រួសារនាំគ្នាដើររកនិងអោយប្រជាពលរដ្ឋចុះរាវទើបប្រទះឃើញបង្កការភ្ញាក់ផ្អើលតែម្ដង។ ការចុះរាវប្រទះឃើញសពកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៣នៅចំណុចភូមិស្វាយរ៉ូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះ គង់ សាន់ អាយុ៧៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ស្វាយរ៉ូង ឃុំកំពង់ចក ... Read More »

ប្រធានាធិបតីជាប់ឆ្នោតទួរគី អំពាវនាវឱ្យមានសាមគ្គីភាពនិងឯកភាព

កាលពីថ្ងៃទី 29 ខែឧសភា ប្រធានាធិបតីទួរគី លោកRecep Tayyip Erdogan បានអំពាវនាវឱ្យមាន “ការរួបរួមនិងឯកភាពជាតិ” បន្ទាប់ពីបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរយ៉ាងចង្អៀតរួចមក។ ថ្លែងទៅកាន់អ្នកគាំទ្រនៅខាងក្រៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី Ankara លោក Erdogan បាននិយាយថា ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៦%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

សូមបន្តប្រុងប្រយ័ត្ន​ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ ​​អ្នកឆ្លងថ្មី​​ ០៤នាក់,​ អ្នកជាសះស្បើយ​​​​​ ០១នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី២៩ ខែឧសភា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៤នាក់​,​ ឣ្នកជាសះស្បើយ​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ... Read More »

ឃាត់ខ្កួនមុខសញ្ញាគ្រឿងញៀនម្នាក់​ ក្រោយបង្រ្កាប​បាននៅ​ស្រុកថ្មគោល​

ខេត្តបាត់ដំបង​៖​ មុខសញ្ញាគ្រឿងញៀនម្នាក់​ ត្រូវ​បាន​កម្លាំងជំនាញ​ ធ្វើ​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​បាននៅ​ស្រុកថ្មគោល​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី២៩​ ខែឧសភា​ ឆ្នាំ​២០២៣។  របាយការណ៍​ដដែល​បន្តថា​ លោកវរសេនីយ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិ​យាល័យនគរបាលប្រឆាំងគ្រឿងញៀន​ កាលពីវេ​លា​ម៉ោង៤​ ... Read More »

រថយន្តដឹកថ្មបើកកិនលូបណ្តាលឱ្យក្រឡាប់ផ្ងារជេីង

ភ្នំពេញ​៖​ រថយន្តហ៊ីយ៉ាន់ដាយដឹកថ្មមួយគ្រឿងខណៈដឹកធ្ងន់ហើយបេីកបរឆ្លងកាត់លូទ្រុឌទ្រោមក៏បានបែកលូបណ្តាលឱ្យក្រឡាប់ផ្ងារជេីងកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តហ៊ីយា៉ន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខចង្កូតស្តាំ​PP 4281ធ្វេីដំណេីរតាមបណ្តោយផ្លូវលំ​ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែកិនលូដែលមានសភាពចាស់ទ្រុឌទ្រោមបណ្តាលឱ្យបែកលូក្រឡាប់រថយន្តផ្ងារជេីង តែសំណាងមិនមានមនុស្សរងរបួសឡើយ។  ... Read More »

ជប៉ុនព្រមានពីលទ្ធភាពកម្ទេចកាំជ្រួចមីស៊ីលកូរ៉េខាងជើង

ជប៉ុនបានប្តេជ្ញាថានឹងកម្ទេចមីស៊ីលកូរ៉េខាងជើងទាំងអស់ប្រសិនបើវាបំពានលើទឹកដីរបស់ខ្លួន ហើយក្រុងតូក្យូកំពុងរៀបចំសម្រាប់រឿងនេះ។ នៅថ្ងៃទី 29 ខែឧសភា ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី 31 ខែឧសភាដល់ថ្ងៃទី 11 ខែមិថុនា ក្រសួងការពារជាតិជប៉ុនបានចេញសេចក្តីជូនដំណឹងមួយថា “យើងនឹងចាត់វិធានការបំផ្លិចបំផ្លាញទាំងអស់សម្រាប់មីស៊ីលផ្លោង និងកាំជ្រួចផ្សេងទៀត ប្រសិនបើបញ្ជាក់ថាបានចូលក្នុងទឹកដីជប៉ុន។ សារព័ត៌មាន ... Read More »

បុរស​ជនជាតិ​ចិន​ បើករថយន្តបុកម៉ូតូ១គ្រឿង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅស្រុកគិរីសាគរ

ខេត្តកោះកុង៖ មន្រ្តីនគរបាលស្រុកគីរីសាគរ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បង្កឡើង​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បានបើករថយន្តបុកគ្នាម៉ូតូ១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅស្រុកគិរីសាគរ​។  ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ថ្ងៃទី៣០ ឧសភា ២០២៣ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រសួងធម្មការ និងសាសនានឹងរៀបចំពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (កម្ពស់ ៩ជាន់) ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ ទន្លេបាសាក់ ... Read More »

ករណីបាត់ខ្លួននារីលក់ក្រឡានម្នាក់​ នៅស្រុកមង្គលបូរី​ គឺជារឿងមិនពិតនោះទេ​ តាមពិតព្រោះតែនាង…

ខេត្តបន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រោយមានករណីបាត់នារីម្នាក់ជាអ្នកលក់ក្រឡាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំបន្ទាយនាង ស្រុកមង្គលបូរី ហើយត្រូវបានអ្នកសារព័ត៌មានក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ធ្វើការផ្សព្វផ្សាយថាមានជនមិនស្គាល់មុខចាប់នារីអ្នកលក់ក្រឡានដាក់បញ្ចូលក្នុងរថយន្ត ។  ប្រភពដដែលបន្តថា​ ដើម្បីរកឱ្យឃើញការណ៍ពិត ... Read More »