ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២០ បានប្រកាសព័ត៌មានលើហ្វេសប៊ុកថា ទេសកាលថ្មីឆ្នាំ២០២០ នៃស្រុកបន្ទាយស្រីដាច់ខាតនឹងមិនអនុញ្ញាតឲ្យអំពើរំលោភបំពានច្បាប់បែបនេះរួចផុតពីសំណាញ់ច្បាប់បានឡើយ ។ លោកបានថ្លែងថានេះគឺជាសកម្មភាពឈូសឆាយកាប់ព្រៃកោងកាង លិចទឹកនិងព្រៃក្បាលជប់ដោយខុសច្បាប់ រំលោភយកដីធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួននៅក្នុងភូមិស្គន់ ... Read More »
Author Archives: molica
កម្មកររោងចក្រក្រុមហ៊ុនស៊ីសុផុនហុងសេងស្ព័តវ៉ែរឯកផលិតសម្លៀកបំពាក់កីឡាជាង១០០០នាក់ ផ្ទុះការតវ៉ា
ខេត្តបន្ទាយមានជ័យ៖ កម្មកររោងចក្ររបស់ក្រុមហ៊ុន ស៊ីសុផុនហុងសេងស្ព័តវ៉ែរឯកផលិតសម្លៀកបំពាក់កីឡាស្ថិតនៅវិថី៧មករាភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យចំនួនជាង១.០០០នាក់ នាព្រឹក ថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២០ បានផ្ទុះបាតុកម្មតវ៉ាអហិង្សាលើកដំបូង ដោយប្រឆាំងនឹងឈ្មោះលោកតាលេកជនជាតិថៃជាអ្នកគ្រប់គ្រងផ្នែកទូទៅ លោកសម្បត្តិផ្នែករដ្ឋបាល និងលោកយាយតី ផ្នែកគណនេយ្យ ដោយក្រុមកម្មករចោទប្រកាន់ថាអ្នកគ្រប់គ្រងលើបុគ្គលិក នៃរោងចក្រទាំង៣នាក់នេះ ... Read More »
សមត្ថកិច្ចអាវុធហត្ថសហការជាគ្នាមន្រ្ដីជំនាញចាប់គោយន្ដកន្ត្រៃដឹក ឈើល្មើសច្បាប់១គ្រឿងនៅស្រុកវ៉ារិន
ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថស្រុកវ៉ារិន សហការជាមួយកម្លាំងសង្កាត់ រដ្ឋបាលព្រៃឈើស្រែណូយបានបង្ក្រាបគោយន្តកន្ត្រៃ០១គ្រឿង ដឹកឈើល្មើសច្បាប់ជាប្រភេទឈើអារប្រភេទលេខ៣ចំនួន១០០សន្លឹក ស្មើនឹង៣ម៉ែត្រត្រីគុណ ដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២១និង២០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ... Read More »
នគរបាលខណ្ឌដង្កោស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្ម នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវជាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ វេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងសាលាសង្កាត់ព្រៃស ផ្លូវបេតុង ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ... Read More »
ខ្សឹបដាក់ត្រចៀក៖ ដល់រដូវបទល្មើសនេសាទឆក់វិញម្តងនៅតំបន់ផាត់សណ្តាយ
បច្ចុប្បន្ននេះបទល្មើសនេសាទនៅបឹងទន្លេសាបខេត្តកំពង់ធំបាននិងកំពុងកើតមានជាបន្តបន្ទាប់ជាធម្មតា ដូចរដូវមុនៗដែរ ។ នៅរដូវប្រាំងនេះបទល្មើសនេសាទបានចូលដល់សកម្មភាពនៃការឆក់ និងអូសអួនដោយប្រើទូកធំៗវិញម្តង ។ បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបខេត្តកំពង់ធំបានកើតជាចំហរ ដោយគ្មានការបង្ក្រាបពីសំណាក់មន្ត្រីជំនាញអ្វីឡើយ ផ្ទុយទៅវិញ ពួកអ្នកនេសាទល្មើសច្បាប់បានត្រូវរ៉ូវជាមួយពួកមន្ត្រីជលផល ទើបពួកគេអាចប្រព្រឹត្តល្មើសច្បាប់បានដោយសេរី ។ ប្រភពពីពួកអ្នករកស៊ីខុសច្បាប់ទាំងនោះអះអាងថា ពួកមន្ត្រីជលផលឲ្យតែបានលុយ គឺគេមិនដែលហាមឃាត់អំពីបញ្ហាបទល្មើសអ្វីឡើយ ... Read More »
ស៊ីឈ្នួលបារកំប្លោកឲ្យគេត្រូវខ្យល់គរធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ឆ្នាំង: បុរសម្នាក់ដោយហេតុតែមានជីវភាពក្រីក្រ បានប្តូរកម្លាំងយកលុយចិញ្ចឹមប្រពន្ធកូនដោយទៅស៊ីឈ្នួលបារកំប្លោកក្នុងស្រះឲ្យគេ ចៃដន្យអាក្រក់ខ្យល់គរធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហែតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ រសៀល ថ្ងៃ សុក្រ ១៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ... Read More »
រុស្ស៊ីពង្រឹងទំនាក់ទំនាក់ទំនងជាមួយវេណេហ្ស៊ុយអេឡា ចំពេលអាមេរិកកំពុងគាបសង្កត់
ប្រទេសរុស្ស៊ីបានពង្រឹងទំនាក់ទំនងយោធា សេដ្ឋកិច្ច សហប្រតិបត្តិការជាមួយប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីជួយប្រទេសអាមេរិកខាងត្បូងមួយនេះតទល់ជាមួយកំណើនការគាបសង្កត់ពីសហរដ្ឋអាមេរិក ។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡៅរ៉ូវ បានថ្លែងបែបនេះ ខណៈជួបជាមួយប្រធានាធិបតីវេណេហ្ស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ នៅទីក្រុង ការ៉ាកាស ... Read More »
បង្ក្រាបទីតាំងល្បែងហ្គេមខុសច្បាប់លួចលាក់មួយកន្លែង រឹបអូសសម្ភារៈលេងហ្គេម និងទូហ្គេម១៦ឈុត
ខេត្តព្រះសីហនុ ៖ លោក អុី សុខ ឡេង អភិបាលក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២០ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរដ្ឋបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបទីតាំងល្បែងហ្គេមខុសច្បាប់លួចលាក់មួយកន្លែង ស្ថិតនៅខាងជើងសាលារៀនសាគូរ៉ា ... Read More »
ជំងឺកូរ៉ូណាថ្មីនៅចិន និងជុំវិញពិភពលោក ស្លាប់កើនឡើងជាង៧០០នាក់ និងឆ្លង ៣៤ ៨៧៥នាក់
ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)ដែលផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិននោះ មកទល់នឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់មនុស្សកើនឡើងរហូតដល់៧២៤នាក់ និងឆ្លងដល់មនុស្ស ៣៤ ៨៧៥នាក់ ។ ប៉ុន្តែអ្នកជំងឺ ២ ០៨៣នាក់ ... Read More »
បុរសម្នាក់បើករថយន្តស៊េរីទំនើប បត់ឆ្លងផ្លូវជ្រុលទៅបុកជាមួយរថយន្តសាំយ៉ុងបណ្ដាលឲ្យមនុស្សពីរនាក់រងរបួស
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវ ជ្រុលទៅបុកជាមួយរថយន្តសាំយ៉ុងដឹកត្រីមួយគ្រឿង ទំហឹងបណ្ដាលឲ្យមនុស្សពីរនាក់រងរបួស ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៣និង ៥០ នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥៦៦ ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តសមាគមនារីឲ្យរិះរកប្រធានបទថ្មីៗសម្រាប់រៀនសូត្របង្កើនចំណេះដឹង
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ឲ្យរិះរកប្រធានបទថ្មីៗសម្រាប់រៀនសូត្រយកជាចំណេះដឹងសម្រាប់ការរស់នៅប្រចាំថ្ងៃដែលមានសារៈប្រយោជន៍ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ។ ថ្លែងក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយពីសុខភាពស្ត្រី និងការទុកដាក់ថ្នាំឲ្យមានគុណភាពនៅថ្ងៃសុក្រ១៤កើតខែមាឃឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ... Read More »
អាជ្ញាធរខេត្តព្រះវិហារ ព្រមានរដ្ឋបាលក្រុងស្រុកណា មិនមានសមត្ថភាពដោះស្រាយទំនាស់ដីធ្លី នឹងត្រូវស្នើផ្លាស់ចេញពីតួនាទី
ខេត្តព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្ត បានព្រមានថា បើរដ្ឋបាលក្រុងស្រុកណាមួយ មិនមានសមត្ថភាពដោះស្រាយទំនាស់ដីធ្លី ប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព អាចទទួលយកបាននោះទេ លោកនឹងស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទុកលទ្ធភាពឲ្យអ្នកមានសមត្ថភាព និងឆន្ទៈ ពិតប្រាកដមកធ្វើជំនួសវិញ។ ... Read More »
ភាពយន្តល្បីៗ៥រឿង បាននិងកំពុងចាក់បញ្ចាំងដោយឥតគិតថ្លៃនៅប៉្រាមស៊ីនេផ្លិច
ភ្នំពេញ៖ យ៉ាងហោចណាស់មានភាពយន្តល្បីៗ ចំនួន៥រឿង បាននឹងកំពុងចាក់បញ្ចាំងឲ្យទស្សនាឡើងវិញដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ខែកុម្ភៈនេះនៅរោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិចសាខាថ្មីទួលគោក សម័យស្វែរ(Samai Square)។ រឿងទាំងនេះសុទ្ធសឹងតែជាភាពយន្តដែលមានការគ្រាំទ្រច្រើនជាងគេ នាឆ្នាំកន្លងទៅ (ឆ្នាំ២០១៩) ប្រចាំនៅរោងភាពយន្ត មួយនេះ។ ភាពយន្តដែលបាននិងកំពុង ចាក់បញ្ចាំងក្នុងកម្មវិធីមានដូចជាភាពយន្តខ្មែររឿង ... Read More »
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា: ថ្ងៃបុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលដែលជាសាសនារបស់រដ្ឋ
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ថា ថ្ងៃបុណ្យមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលដែលជាសាសនារបស់រដ្ឋ ។ សម្តេចបានបញ្ជាក់ថា: “អនុមោទនា «បុណ្យមាឃបូជា» នៅថ្ងៃទី០៨ ខែកុម្ភៈ ... Read More »
លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលបានពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១)សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ... Read More »
តារាចំរៀងទៀង មុំសុធាវី ចូលរោងការនឹងអាណិកជនបារាំង នៅសណ្ឋាគារលំដាប់ផ្កាយ៥
ភ្នំពេញ៖ ទីបំផុតតារាចម្រៀងសំនៀងក្រអួន ទៀត មុំសុធាវី បានចូលរោងការជាផ្លូវការហើយនឹងបុរសគូស្នេហ៍ដែលគេស្គាល់ថា ជាអាណិកជនខ្មែររស់នៅប្រទេសបារាំង ។ មង្គលការនាងត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមានភ្ញៀវចូលរួមជាច្រើនកុះករ។ មិនធ្លាប់មានរឿងអាស្រូវស្នេហាឡើយចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈ ហើយជាលើកដំបូងដែលតារាចម្រៀងស្រីស្រគត់ស្រគុំ កញ្ញា ទៀង ... Read More »
សមត្ថកិច្ចកម្ពុជា-វៀតណាម ប្រកាសស្វែងរកចាប់ខ្លួន ឃាតកជាជនជាតិវៀតណាមម្នាក់ ដែលបាញ់សម្លាប់មនុស្ស ៥នាក់
ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានបង្ហោះ Facebook ជាសាធារណៈនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថា សូមជូនដំណឹងដល់កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលរស់នៅតាមខេត្តជាប់បន្ទាត់ព្រំដែន (កម្ពុជា-វៀតណាម) ឲ្យបានដឹងថា ... Read More »
លោក ឃួង ស្រេង បន្ដផ្ដល់ម៉ូតូកង់បី ដឹកសំរាម ៤០គ្រឿងដល់ខណ្ឌចំនួន៦ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្ដផ្ដល់ម៉ូតូកង់បី៤០ គ្រឿងជំហានទី០២ សម្រាប់ដឹក និងប្រមូលសំរាម ខណ្ឌ នៅខណ្ឌចំនួន៦ តាមគម្រោងផ្ដល់ជូនមួយ សង្កាត់បាន ១គ្រឿង ទាំងអស់១០៥ សង្កាត់ នៅរាជ ធានីភ្នំពេញ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាផ្លូវបេតុង អមសងខាងផ្លូវ រថភ្លើង ចាប់ពីផ្លូវគីម អ៊ិលស៊ុង ដល់ វិថីវិមានឈ្នះឈ្នះមានប្រវែងប្រមាណជាង១០ គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាផ្លូវបេតុងអារម៉េអម សងខាងផ្លូវរថភ្លើងចាប់ពីផ្លូវ ២៨៩ រហូតដល់ វិថីវិមានឈ្នះឈ្នះដែលមានប្រវែងប្រមាណជាជាង ១០ គីឡូម៉ែត្រដើម្បីសម្រួលចរាចរ ណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរ ពិសេសគឺកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ខណៈដែរផ្លូវ សហព័ន្ធរុស្ស៊ី ទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ... Read More »
ផ្ទះមួយខ្នងទុកចោលនៅក្នុងដីឡូត៍នៅតាមផ្លូវជាតិលេខ ៦ត្រូវបានអគ្គិភ័យឆាបឆេះម៉ត់
ភ្នំពេញ៖ ផ្ទះមួយខ្នងទុកចោលនៅក្នុងដីឡូត៍មួយកន្លែង ត្រូវបានអគ្កិភ័យឆាបឆេះអស់គ្មានសល់ដែលគេសង្ស័យថា បណ្តាលមកពីក្មេងបោះកន្ទុយបារីលើស្មៅឆេះរាលដាល។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០នាទី រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ ៦ចន្លោះ ស្ពានលេខ ១១និង១២ ក្នុងភូមិ ... Read More »
ជនសង្ស័យ២នាក់ពាក់ព័ន្ធប៉ុនប៉ងលួចយកម៉ូតូ ត្រូវកម្លាំងល្បាតនគរបាលខណ្ឌមានជ័យឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ មានការសង្ស័យក៏ឃាត់ខ្លួននិងធ្វើការឆែកឆែឃើញមានឧបករណ៍ដែលពាក់ព័ន្ធ អំពើប៉ុនប៉ងលួច (យកម៉ូតូ) ។ ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅវេលាម៉ោង០២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ... Read More »
យុវជន៣នាក់ ត្រូវក្រុមចោរព្រួតគ្នាវាយប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ស្រមោល
ភ្នំពេញ៖ ក្រុមចោរមួយក្រុម បានធ្វើសកម្មភាព ព្រួតវាយយុវជន៣នាក់ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈដែលជនរងគ្រោះចេញពីក្លឹបកម្សាន្តយីហោហ្គោលឡាញ ។ ករណីវាយប្លន់យកម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅក្បែរក្លឹបហ្គោលឡាញ តាមបណ្ដោយផ្លូវលេខ ... Read More »
ម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស និងថែរក្សាសម្ផស្ស គ្មានច្បាប់អនុញ្ញាត ត្រូវក្រសួងសុខាភិបាលប្រកាស នឹងចាត់វិធានការតាមច្បាប់
ភ្នំពេញ៖ នាពេលថ្មីៗនេះក្រសួងសុខាភិបាល បានប្រកាសនឹងចាត់វិធានការតាមច្បាប់ ចំពោះម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស និងថែរក្សាសម្ផស្ស គ្មានច្បាប់អនុញ្ញាត ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃ៣១ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់លោក លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលនិងថែរក្សាសម្ផស្សទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាប ... Read More »
បំបែកសំបុកទីតាំងសង្វៀនបញ្ជល់មាន់រឹបអូសម៉ូតូ១៣ គ្រឿង រថយន្ត ១២គ្រឿង មាន់ជល់៣០ក្បាលនិងឧបករណ៍ផ្សេងៗជាច្រើន
ខេត្តព្រះវិហារៈ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ ឆ្នាំ២០២០ បានចុះបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចភូមិសែនតេជៈ ឃុំមរកត ស្រុកជុំក្សាន្ត ខេត្តព្រះវិហារ ដោយរឹបអូសបានម៉ូតូ ចំនួន ១៣ គ្រឿង ... Read More »
រាជរដ្ឋាភិបាលឧបត្ថម្ភថវិកាដល់និស្សិត២៣រូប នៅទីក្រុងវូហាន ម្នាក់ៗ២លានរៀលក្នុង១ខែ រហូតដល់ស្ថានការណ៍វីរ៉ុសកូរ៉ូណាស្រាកស្រាន្
ភ្នំពេញ៖ ដោយមានគារយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជា២៣រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន ទីដែលមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរ៉ុសកូរ៉ូណារាតត្បាត ត្រូវបានសមញតែចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភថវិកាដោយម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀលក្នុងមួយខែរហូតស្ថានការណ៍វីរ៉ុសនេះស្រាកស្រាន្ត។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន ... Read More »
បំបែកសំបុកថ្នាំញៀនឃាត់ខ្លួនមុខសញ្ញា៧នាក់ចាត់ការតាមនីតិវិធី
ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀនមួយសំបុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីឃាត់បានជនសង្ស័យម្នាក់រួចមក ។ ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីរសៀលថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង បានចុះល្បាតគោលដៅប្រឈម ។ ប្រភពបានឲ្យដឹងថា ដំបូងឡើយសមត្ថកិច្ចបានឃាត់មុខសញ្ញាសង្ស័យពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន ... Read More »
ឆ្លងចរន្តអគ្គិសនីឆេះរោងចក្រស្បែកជើង(ប៊ីយូធីហ្វូល) ទាំងកណ្តាលអធ្រាត្រខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ
ខេត្តតាកែវ: មានករណីអគ្គិភ័យមួយកើតឡើង វេលាម៉ោង១ និង ២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចរោងចក្រស្បែកជើង(ប៊ីយូធីហ្វូល) ស្ថិតភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនមានជាអាទិ៍ ស្បែកជើងប្រហែល១០០០០គូ(មួយម៉ឺនគូរ) ... Read More »
ទំនាស់ពាក្យសម្តីរវាងបងប្អូនបង្កើត ក្លាយជាហិង្សាម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ
ភ្នំពេញ៖ បុរស២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា គ្រាន់តែនិយាយមិនត្រូវគ្នាក៏កើតជាហិង្សា ធ្វើឲ្យប្អូនប្រុសចិត្តខ្លាំងប្រើដំបងវាយបងប្រុសបែកក្បាលហូរឈាមនិងកំភួនដៃឆ្វេងរងរបួសយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ចាប់ប្អូនប្រុសដាក់ខ្នោះតែម្តង ។ ករណីហិង្សារវាងបងប្អូនបង្កើតខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២១៤ ផ្លូវលេខ៣៥៨ ក្រុមទី៣៣ ស្ថិតភូមិទី៤ ... Read More »
ខ្លាចឆ្លងកូរ៉ូណា ទីក្រុងព្យុងយ៉ាងផ្អាកសកម្មភាពដង្ហែក្បួនព្យុហយាត្រា
សកម្មភាពព្យុហយាត្រា របស់កូរ៉េខាងជើង ក្នុងទិវា បង្កើតកងទ័ព គឺមិនដែល ផ្អាក់មួយឆ្នាំណាឡើយ គឺជាពេលវេលាដែលប្រទេសនេះបង្ហាញសាច់ដុំឲ្យពិភពលោកបានដឹង នៅការរីកចំរើនវិស័យផលិតអាវុធ ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា កូរ៉េខាងជើងនិងផ្អាក់ការដង្ហែក្បួនព្យុហយាត្រា ទិវាបង្កើតកងទ័ពប្រទេសនេះនៅថ្ងៃទី៨ខែកុម្ភៈនិង ខួបកំណើតលើកទី៧៨របស់អតីតមេដឹកនាំគីម ជុងអ៊ីល នាថ្ងៃទី១៦ខែកុម្ភៈ ... Read More »
កម្លាំងទាហានស៊ីរីទទួលបានជ័យជំនៈជាបន្តបន្ទាប់
រយៈពេលចុងក្រោយនេះ កម្លាំងទាហានរដ្ឋាភិបាលស៊ីរី ដោយមានការជួយអន្តរគមន៍ពីក្រោយរបស់កម្លាំងទាហានរុស្ស៊ី បានវាយ លុយចូលកាន់កាប់ផ្នែកជាច្រើន នៃទីក្រុង Saraqib ដែលគ្រប់គ្រង់ដោយក្រុមឧទ្ទាម។ កងទ័ពរបស់រដ្ឋាភិបាលស៊ីរី បានបង្កើនការវាយប្រហារ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ដោយវាយប្រហារតាមអាកាស និងតាមផ្លូវគោកទៅលើខេត្ត Idlib ។ ... Read More »