ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: molica

នាវាចិនរាប់សិបគ្រឿង នៅក្បែរកោះ​Thitu ហ្វីលីពីនប្រតិកម្មយ៉ាងខ្លាំង

នាវារបស់ចិនរហូតដល់ជាង២៧៥គ្រឿង បានចល័តចុះឡើង នៅ ជុំវិញដែនកោះ Thitu ឬដែលស្គាល់ថាដែនកោះ Pag-asa ជាភាសាហ្វីលីពីននោះបង្កក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងម៉ានីល ។ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ សារព័ត៌មាន​ CNN បានផ្សាយថា ... Read More »

នៅដើមខែមេសា មានអ្នកស្លាប់ និងរបួសជិត​១០០នាក់នៅអាហ្វហ្គានីស្ថាន

នៅដើមខែមេសាឆ្នាំ​២០១៩ គឺជាពេលវេលា មិនល្អឡើយសម្រាប់ សន្តិសុខនៅអាហ្វហ្គានីស្ថាន​ ​ដោយនៅថ្ងៃទី​១ ដើមខែមេសា មាន ការប៉ះទង្គិចគ្នា​បណ្តាលឲ្យស្លាប់ និងរបួសរាប់សិបនាក់។ ប្រភព័ត៌មានបានផ្សាយថា ក្រុមសកម្មប្រយុទ្ធ៦០នាក់ និងកងកម្លាំងសន្តិសុខ១៤នាក់ បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នា អំឡុងពេល២៤ម៉ោង ។ ... Read More »

លោក ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ ដឹកនាំប្រតិភូ​ចូលរួមសន្និសីទហាឡាល់ ពិភពលោកលើកទី១១​ នៅប្រទេសម៉ាឡេស៊ី​

ភ្នំពេញ​៖​ លោកឧកញ៉ា​ អូស្មាន​ ហាស្សា​ន់​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុកបេសកកម្ម ពិសេស​ និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិត ផលហាឡាល់កម្ពុជា​ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ ទៅចូលរួមសន្និសីទហាឡាល់ ពិភពលោក លើកទី១១​ និងពិព័រណ៌ហាឡាល់លើកទី១៦​ នៅទីក្រុង​កូឡាឡាំពួរ​ ប្រទេសម៉ាឡេស៊ី​ ... Read More »

ពិតជាមានមួយក្នុងមួយពាន់គ្រោះថ្នាក់! ខណៈរថយន្តដឹកដីធុនយក្សបុករថយន្តដឹកប្រេងឥន្ធនៈសាវីមិចក្រឡាប់ផ្ងារជើងតែអត់ឆេះរថយន្ត

ភ្នំពេញ៖ ប្រជាពលរដ្ឋនាំគ្នានិយាយតៗគ្នាថា ពិតជាមានមែនមួយក្នុងមួយពាន់គ្រោះថ្នាក់! ខណៈរថយន្តដឹកដីធុនយក្សចំណុះ២៤តោន បានបើកបុករថយន្តដឹកស៊ីទែនប្រេងឥន្ធនៈ ក្រុមហ៊ុនសាវីមិចចំណុះ ៨០០០លីត្រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងកំពប់ប្រេងហូរពេញផ្លូវ ហើយសំណាងណាស់មិនបង្កឲ្យមានការឆាបឆេះឡើង ព្រោះកន្លងមកឲ្យតែមានករណីរថយន្តដឹកសាំងបុកគ្នា គឺតែងតែបង្កការឆាបឆេះដល់រថយន្ត និងបង្កឲ្យប៉ះពាល់អ្នកដ៏ទៃផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ ... Read More »

អ៊ុយក្រែននឹងបោះឆ្នោតលើកទីពីរ​នៅថ្ងៃទី​២១ ខែមេសា ដោយមានបេក្ខភាពនាំមុខតែពីររូបប៉ុណ្ណោះ

ក្រោយការប្រកាសលទ្ធផលរបស់គណៈកម្មការរៀបចំការបោះឆ្នោត​ ហើយមិនមានភាគីណាមួយទទួលបានជ័យជំនៈ គណៈកម្មការរៀបចំការបោះឆ្នោត នឹងរៀបចំការបោះឆ្នោតលើកទីពីរ ដែលមានបេក្ខភាពនាំមុខទាំងពីររូប ប្រប្រកួតប្រជេង ។ តាមលទ្ធផលបោះឆ្នោតកន្លងមក លោក​ Vladimir Zelensky ​ជាអតីតតារាកំប្លែង ទទួលបាន​៣០,២៦ភាគរយ​​។ ចំណែកប្រធានាធិបតី​ Petro ... Read More »

ពីរនាក់ឪពុកក្មេកកូនប្រសារកាប់ដើមឈើក្នុងដីចម្ការមិនប្រយត្ន័ រលំសង្កត់លើស្លាប់ម្នាក់ របួសស្រាលម្នាក់

ខេត្តរតនគិរី៖ បុរសម្នាក់នាំកូនប្រសារទៅកាប់ដើមឈើ ក្នុងដីចម្ការមិនប្រយត្ន័ ស្រាប់តែរលំសង្កត់ចំខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯកូនប្រសាររបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលម៉ោង១៧ និង៤៥នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចអូរត្រាងខាងត្បូងឆៀងខាងលិច ចម្ងាយ២គីឡូម៉ែត្រ ពីភូមិប៉ាជន់ ឃុំឯកភាព ... Read More »

អាល់ហ្សេរី៖ ប្រធានាធិបតីប្រកាស លាលែងពីតំណែង

ប្រធានាធិបតីអាល់ហ្សេរី លោក​ Abdelaziz Bouteflika​បានប្រកាសថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩នេះ​ ដើម្បីបញ្ចប់​វិបត្តនៅក្នុងប្រទេស ។ សារព័ត៌មាន អាល់ហ្សេរី​បានផ្សាយថា ប្រធានាធិបតីរបស់ប្រទេសនេះ យល់ព្រមចុះចេញពីតំណែងចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ... Read More »

លោកព្រុំ សំខាន់ សង្ស័យងាប់ត្រគាកទើបគ្មានការបង្ក្រាបទីតាំងអ៊ីនធើណេតយីហោCJ ២៤ម៉ោង បង្កប់ល្បែងស៊ីសងតាមអនឡាញ

ភ្នំពេញ៖ ប្រជពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន បាននាំគ្នារិះគន់ថា លោកព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ទំនងជាងាប់ត្រគាកហើយ ទើបគ្មានការបង្ក្រាបទីតាំងអ៊ីនធើណេតយីហោCJ ២៤ម៉ោង បង្កប់ល្បែងស៊ីសងភ្នាល់បាល់ និងល្បែងជល់មាន់ តាមប្រព័ន្ធអនឡាញ កំពុងតែបើកពង្វក់យុវសិស្សឲ្យភ្លេចការសិក្សា រហូតពេលខ្លះក៏ចាញ់លុយអស់ បែជាបែកគំនិតមានអំពើ ... Read More »

Impact Hub Phnom Penh និង Pi Pay សហការគ្នាបើក កន្លែង​សម្រាប់​សហគ្រិន និង​អ្នក​បង្កើត​គំនិត​​ថ្មី​ៗ​នៅ​កម្ពុជា

ភ្នំ​ពេញ ៖ កន្លែងថ្មី​មួយ សម្រាប់​ការភ្ជាប់ទំនាក់ទំនង សម្រាប់​​ការ​ប្រជុំ សម្រាប់​ការ​​​សិក្សា​រៀនសូត្រ សម្រាប់​ការ​បង្កើត និង​បំផុសគំនិត​ថ្មីៗរបស់​សហគ្រិន សម្រាប់​អ្នក​បង្កើត​​ការ​ច្នៃ​ប្រឌិត​​ថ្មីៗ និងអ្នក​បង្កើត​ឲ្យ​មា​ការ​ផ្លាស់​ប្តូរ នៅកម្ពុជា បានបើក​ជាផ្លូវ​ការ ​កាលពីថ្ងៃសុក្រនៅឯមជ្ឈមណ្ឌល Impact Hub ... Read More »

អ្នក​ឧកញ៉ា​ គិត​ ធាង​ កំពុង​ដេក​ពេទ្យ​រុស្ស៊ី​ ដោយ​សារ​មាន​ជំងឺ​សួត​​

ភ្នំពេញ​៖ ​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ ថ្លែង​ប្រាប់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ អ្នក​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ពាក់ព័ន្ធ​គ្រឿង​ញៀន​ដ៏​សម្បើម​ កំពុង​ដេក​ពេទ្យ​រុស្ស៊ី​ ដោយសារ​មាន​បញ្ហា​ជំងឺ​សួត​ ។ ... Read More »

លុយមិនតិចទេលោកអើយ! ម្តាយខំទុកចិត្តកូនស្រីពៅ យកលុយ១៧ម៉ឺនដុល្លារទៅផ្ញើ បែរជាកូនស្រីពៅយកលុយនោះទៅទិញផ្ទះ រថយន្ត ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រួចនិយាយថាទៅប្តឹងអ្នកណាប្តឹងទៅ

ភ្នំពេញ៖ អ៊ំស្រីម្នាក់ ឈ្មោះ ប៉ុល យ៉ន អាយុ៧៧ឆ្នាំ ដោយសារតែរូបគាត់ខំទុកចិត្តកូនស្រីពៅ ហើយបានយកលុយចំនួន១៧ម៉ឺនដុល្លារទៅផ្ញើទុកគ្រាន់ពេលចាស់ទៅយកលុយនោះមកមើលថែជំងឺរបស់គាត់ ប៉ុន្តែអ្វីដែលគាត់រំពឹងទុកនោះ បែរជារលាយគ្មានសល់ទៅវិញ បន្ទាប់ពីគាត់បានលក់ផ្ទះបានលុយចំនួន២៧ម៉ឺនដុល្លារ រួចក៏ចែកកូនចៅមួយចំនួន ព្រោះតែមិនហ៊ានយកទៅទុកនៅក្នុងធនាគារ តែបែរជាកូនស្រីពៅ យកលុយម្តាយផ្ញើទុកនោះ ... Read More »

រថយន្តបែនដឹកថ្មពាក់ស្លាកលេខ ខេមរភូមិន្ទ បុកម៉ូតូកិ នមនុស្សស្លាប់២នាក់នៅ ឃុំទឹកហូត

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីជាប្រពន្ធបានស្លាប់ភ្លាមនៅនឹងកន្លែង ប្តីបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តបែនដឹកថ្មមួយគ្រឿង បានពេញទមួយទំហឹង ។ ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រ ៧២.៧៣ ចំណុចមុខមណ្ឌលស្ត្រី ... Read More »

ថៃ ៖ គណបក្សប្រឆាំងពិបាកដណ្តើមអំណាចមកវិញ ពីរដ្ឋាភិបាលយោធាគាំទ្រដោយព្រះមហាក្សត្រ

រដ្ឋាភិបាលស្និទ្ធយោធារបស់លោក ប្រាយុទ្ធ ចាន់អូចារ នឹងកាន់តែរឹងមាំ​ ថែមទៀត ក្រោយពេលគណបក្សនេះ ទទួលបានការគាំទ្រ ពី ក្រុមអភិជន​ និងព្រះមហាក្សត្រ ថៃផងដែរ ។ កន្លងមក ថ្មីៗ ព្រះមហាក្សត្រថៃ ... Read More »

ជាប់លេខ១ភ្លាម សំណាង អាលីណា ត្រូវគេដាក់ផ្ទឹមសម្រស់កញ្ញាឯកវៀតណាម និងឥណ្ឌូនេស៊ី

ភ្នំពេញ៖ ស្រីស្រស់វ័យក្មេង សំណាង អាលីណា បានក្លាយជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងសមត្ថភាព និងសម្រស់ដ៏របស់ធំ Miss Cambodia 2019 កាលពីថ្មីៗនេះ ។ ក្រោយជាប់ជ័យលាភីភ្លាម នាងត្រូវបានគេហទំព័រល្បីល្បាញមួយលើកយកសម្រស់នាងមកផ្ទឹមនឹងកញ្ញាឯកមកពីប្រទេសពីរគឺវៀតណាម និងឥណ្ឌូនេស៊ី ។ ... Read More »

កសិដ្ឋានចិញ្ចឹមជ្រូកជនជាតិដំបូងគេនៅខេត្តមណ្ឌលគិរី កំពុងត្រៀមចែកចាយកូនជ្រូកដល់ប្រជាសហគមន៍

ខេត្តមណ្ឌលគិរី ៖ លោក វុធ សារុំ នាយកដែនជម្រកការពារសត្វព្រៃណាំលៀរបានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូកជនជាតិ ឬជ្រូកកណ្តុរលើកដំបូងនៅខេត្តមណ្ឌលគិរី បានដាក់ជ្រូកពូជសាកល្បងចំនួន៥៤ក្បាល កាលពីដើមខែសីហា ២០១៨ ហើយបច្ចុប្បន្នមានមេជ្រូកចំនួន៧ក្បាលកំពុងមានកូន ក្នុងចំណោមមេជ្រូកចំនួន២៥ក្បាលនៅតំបន់ដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅស្រុកពេជ្រាដា ដោយត្រៀមនឹងធ្វើការចែកពូជជូនប្រជាសហគមន៍យកទៅចិញ្ចឹមក្នុងពេលឆាប់ៗនេះ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត

ខេត្តកំពត៖ នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២​ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ... Read More »

ញាក់សាច់ទាំងកណ្តាលអធ្រាត្រ!! ស្លាប់របួសធ្ងន់ស្រាល៨នាក់ គ្រោះថ្នាក់ចរាចរណ៍លើស្ពានគីហ៊្សូណា

ខេត្តកំពង់ចាម ៖ កាលពីរំលងអាធ្រាត្រនៅលើស្ពានគីហ៊្សូណា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើង រវាងអ្នកបើកបររថយន្តហ្វត និងរថយន្តហ៊ីយ៉ាន់ដាយ បានបណ្តាលឲ្យស្លាប់ម្នាក់ និង៧នាក់ទៀត មានអ្នករបួសកម្រិតធ្ងន់៣នាក់ កម្រិតស្រាល៤នាក់ ខណៈអ្នកស្លាប់ត្រូវគៀបជាប់ក្នុងរថយន្ត ហើយត្រូវចំណាយពេលយូរ ទម្រាំយកចេញពីរថយន្តបាន ។ ប្រភពព័ត៌មានឲ្យដឹងថា ... Read More »

ក្តៅ​ៗ​ ! ប៉េអឹម​ផ្ទៃ​ប្រទេស​ ចាប់​ខ្លួន​លោក​ផែង​ វណ្ណៈ​ ហើយ​ ដោយ​អនុវត្ត​ដីកា​របស់​តុលាការ​ យោង​បណ្តឹង​មេធាវី​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​

ភ្នំពេញ​៖ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ពី​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ថ្លែង​ប្រាប់​ថា​ នៅ​ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ផែង​ វណ្ណៈ​ ហើយ​ ដោយ​បញ្ជូន​ទៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដេីម្បី​សាកសួរ​ ។ ការ​ចាប់​ខ្លួន​លោក​ ផែង​ ... Read More »

Cellcard ត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាជាក្រុមហ៊ុនដែលផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់សាលាតម្រង់ទិសបាល់ទាត់

ភ្នំពេញ៖ Cellcardនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្ងៃនេះអបអរសាទរភាពជោគជ័យដ៏ធំធេងនៃកម្មវិធីសិក្សាកីឡាបាល់ទាត់ដែលមានឈ្មោះថា សាលាតម្រង់ទិសបាល់ទាត់។ កម្មវិធីបិទនេះត្រូវបានធ្វើឡើងនៅថ្ងៃទី31 ខែមីនាចាប់ពីម៉ោង1 រសៀលរហូតដល់ម៉ោង4 រសៀលនៅវិទ្យាល័យហ៊ុនសែនខ្លាកូនក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរក៏មានសិស្សានុសិស្ស និងអ្នកគាំទ្រជាង3000 នាក់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមហ៊ុនCellcardនិងតំណាងក្រសួងអប់រំយុវជន និងកីឡា ទាំងអស់ដែលចង់ឃើញក្រុមចុងក្រោយដែលមកពីខេត្ត កណ្តាលនិងកំពង់ឆ្នាំងមកប្រកួតគ្នាដើម្បីជយ័លេភីធំ។ ... Read More »

លោកទេសរដ្ឋមន្ដ្រី គន់ គីម ប្រគល់ផ្ទះជូនអតីតយុទ្ធជន២គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងក្រើនរំលឹកមន្ដ្រីបម្រើនប្រជាពលរដ្ឋឲ្យបានល្អ

ខេត្តកំពង់ចាម៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣១ ... Read More »

លោកស្រី ម៉ែន សំអន អំពាវនាវដល់មន្ដ្រីកិច្ចការនារីទាំងអស់ត្រូវបន្ដខិតខំធ្វើការងារលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាពរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ

ភ្នំពេញ៖ លោកស្រីកិត្ដិសង្គហបណ្ឌិតម៉ែន សំអន បានអំពាវនាវ ដល់មន្ដ្រីកិច្ចការនារីត្រូវបន្ដខិតខំធ្វើការងារលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាពរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ ។ លោកស្រី បានអំពាវនាវបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ... Read More »

សរសើរទឹកចិត្តសប្បុរសតារាចម្រៀងវ័យក្មេងចូលរួមសង្ក្រាន្តវិទ្យាល័យពងទឹក

ភ្នំពេញ៖ តារាចម្រៀងប្រុស ស្រី វ័យក្មេង មួយចំនួន នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យពងទឹក នាខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ។ ក្រៅពីការជួបជុំជាមួយអ្នកគាំទ្រ តារាចម្រៀងទាំងនោះ បានចូលរួមស្ម័គ្រចិត្ត ... Read More »

ឆក់ទូរស័ព្ទបានសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃសង្នការដ្ឋានរាជធានីភ្នំពេញបានដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃម៉ាកiPhone Xពីជនជាតិចិននៅម្តុំស្ពានតិចណូ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១០៧ នៅចំណុចម្តុំអាហារបាត់ដំបង ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

រថយន្តមួយគ្រឿងបុកទ្រូងផ្លូវនិងបន្តទៅបុករថយន្តចតនៅលើចិញ្ចើមផ្លូវបន្ថែមទៀតខណៈមេឃកំពុងភ្លៀង

ភ្នំពេញ៖ រថយន្តមួយគ្រឿង បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេលមេឃកំពុងភ្លៀង ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជាង១០យប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេ២៨៩ ចំណុចស្តុបផ្សារ៧មករា ... Read More »

គួរឲ្យអាសូរណាស់!! បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​ បើក​មក​បុក​ពេញ​ទំហឹង ​បណ្តាល​ឲ្យបោកក្បាល​ស្លាប់​

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូ​វីវ៉ាមួយគ្រឿង ​សង្ស័យបញ្ច្រាស​ទិសដៅ​ចរាចរណ៍​ផ្លូវ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំហៀងខាងស្តាំ ​បណ្ដាល​ឲ្យ​ដួល​បោកនឹងថ្នល់បែក​ក្បាល​ស្លាប់យ៉ាង​អាណោចអាធ័ម​ ។ ហេតុការណ៍​ដ៏រន្ធត់នេះ​បាន​កើត​ឡើង​កាលពី​វេលា ម៉ោង៩យប់ ថ្ងៃច័ន្ទ ទី​១ ខែមេសា ឆ្នាំ​២០១៩​ ត្រង់ចំណុច​ខាងកើតចម្ងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស ​ផ្លូវលេខ២១៤ ... Read More »

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដី​នៅសង្កាត់ភ្លើងឆេះរទេះបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ

ប្រភពពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា ការធ្វើអាជីវកម្មជីករណ្ដៅដីធំៗជ្រៅៗ៣កន្លែងរបស់មេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង ក្នុងមូលដ្ឋានពួកគាត់កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីររ៉ែនិងថាមពលរាជធានីភ្នំពេញ ក៏ដូចជាពីសំណាក់លោក ហែម ដារិទ្ធ ... Read More »

សមត្ថកិច្ចប្រដាប់អាវុធស្រុកសំឡូតចាប់ពលរដ្ឋបង្គាប់យកលុយស្រួលៗ

ខេត្តបាត់ដំបង ៖ គេរាយការណ៍ថាមានប្រជាពលរដ្ឋប្រមាណ ពី៤ ទៅ៥នាក់ដែល ត្រូវរងគ្រោះរហូតលក់ទ្រព្យសម្បត្តិដើម្បីយកលុយរាប់សិបលានរៀល ទៅបង់ឲ្យ មន្រ្តីសមត្ថកិច្ចស្រុកសំឡូត ខណៈដែលពួកគាត់ត្រូវបានគេចាប់យកទៅឃុំខ្លួន ដោយមិនអនុញ្ញាតឲ្យជួបនរណាម្នាក់បានឡើយ។ ការឃុំខ្លួន និងបំបិទសិទ្ធិសេរីភាពស្មើនឹងបទល្មើសឧក្រិដ្ឋនេះ ដោយសារតែប្រជា ពលរដ្ឋទាំងនោះហ៊ានជិះកង់ជិះម៉ូតូដើរ កត់កន្ទុយលេខតាមភូមិ ... Read More »

ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត យុវជន កម្មករ កម្មការិនី ទាំងអស់ត្រូវចូលរួមថែរក្សាវប្បធម៌ របៀបរៀបរយសាធារណៈ

ភ្នំពេញ៖ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទីចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានចេញសេចក្តី ជូនដំណឹងពីការរក្សាសន្តិសុខ ... Read More »

សង្ស័យស្រវឹងស្រា ជិះម៉ូតូបុកចំណាំងផ្លាត ហើយធ្លាក់ទឹកស្លាប់ ដល់ព្រឹកឡើង ទើបរកឃើញ

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូបុកចំណាំងផ្លាត ហើយរេចង្កូតធ្លាក់ទឹកទំនប់បណ្តាលឲ្យលង់ស្លាប់គ្មានអ្នកណាដឹង លុះព្រឹកឡើងទើបមានអ្នកអូសអួន ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅត្រួតពិនិត្យ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច ... Read More »

ស្ត្រីជនជាតិវៀតណាមដែលចោទប្រកាន់សម្លាប់គីម ជុងណាម នឹងបានវិលត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ

ជនជាប់ចោទ Doan Thi Huong ពីការ សម្លាប់បងប្រុសមេដឹកនាំគីម ជុងអ៊ុន គឺ លោក គីមជុងណាម អាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗខាងមុខ ។ សារព័ត៌មាន អង្គគ្លេស The ... Read More »