ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ ដល់រដូវបទល្មើសនេសាទ​ឆក់វិញម្តងនៅតំបន់​ផាត់សណ្តាយ

បច្ចុប្បន្ននេះបទល្មើសនេសាទ​នៅ​បឹងទន្លេសាប​ខេត្តកំពង់ធំ​បាននិងកំពុងកើតមានជាបន្តបន្ទាប់ជាធម្មតា ដូចរដូវមុនៗដែរ ។ នៅរដូវប្រាំងនេះ​បទល្មើស​​នេសាទ​បានចូលដល់សកម្មភាព​​នៃការឆក់​ និងអូសអួនដោយប្រើទូកធំៗវិញម្តង ។ បទល្មើសនេសាទ​នៅ​តំបន់បឹងទន្លេសាបខេត្តកំពង់ធំបានកើតជាចំហរ​ ដោយគ្មានការបង្ក្រាប​ពីសំណាក់មន្ត្រីជំនាញអ្វីឡើយ ផ្ទុយទៅវិញ​ ពួកអ្នកនេសាទ​ល្មើសច្បាប់​បានត្រូវរ៉ូវជាមួយពួកមន្ត្រីជលផល ទើបពួកគេអាចប្រព្រឹត្តល្មើសច្បាប់បានដោយសេរី ។ ប្រភពពីពួកអ្នករកស៊ីខុសច្បាប់ទាំងនោះអះអាងថា ពួកមន្ត្រីជលផល​ឲ្យតែបានលុយ គឺគេមិនដែលហាមឃាត់​អំពីបញ្ហា​បទល្មើសអ្វីឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ព្រៃឡង់នៅក្នុងស្រុករវៀង ខេត្តព្រះវិហារកំពុងរងការបំផ្លាញ

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ដោយសារសំអាងលើច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម ដើម្បីដាំដុះលើផ្ទៃដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនទើបក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កំពុងធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនឈើមូលចេញពីតំបន់ព្រៃឡង់ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។ បញ្ហានេះស្ថាប័នជំនាញមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះប្រភពខ្លះបានឲ្យដឹងថា ទីតាំងដែលក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កាប់ឈើនៅខាងក្រៅទីតាំងដី សម្បទានរបស់ខ្លួនយ៉ាងសកម្ម។ ក្នុងមួយថ្ងៃៗក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋប្តឹងមន្រ្តីពាក់ព័ន្ធក្នុងបទឧក្រិដ្ឋ កាប់បំផ្លាញព្រៃឈើ នៅស្រុកអូររាំង

ពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីចំនួន៨នាក់ បានមូលមតិគ្នាដាក់ពាក្យបណ្តឹងទៅ សាលាដំបូងខេត្តកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចោទប្រកាន់មន្រ្តីចំនួន៤​នាក់ថា ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ កាប់រានឈូសឆាយដីព្រៃ ដោយខុសច្បាប់រាប់ពាន់ ហិកតា នៅចំណុចទួលស្វាយ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ... Read More »

ឈើដែលបង្រា្កបបានមានគេឃុបឃិតគ្នារត់ការចង់ឡៃឡុងទៅអោយឈ្មួញក្រោមរូបភាពដេញថ្លៃសិប្បនិម្មិតយកលុយចែកគ្នាហើយ!

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃនេះមានគេរាយការណ៏ថា មានក្រុមឈ្មួញរកសុីឈើ និងមន្ត្រីកសិកម្មមួយក្រុមកំពុងញាប់ដៃញាប់ជើងរត់ការចុះឡើងៗដើម្បី បានសិទ្ធិទិញឈើក្នុងតម្លៃថោកៗពីរដ្ឋក្រោមរូបភាពដេញថ្លៃសិប្បនិម្មិត(ដេញថ្លៃតែលើក្រដាស)ដើម្បីបានលុយសល់ទុកគ្រាន់ចែកគ្នាចាយក្រៅ។ អ្នករាយការណ៍ខាងលើបានសំណូមពរសូមអោយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជួយទប់ស្កាត់ករណីកន្ទេលធំ បន្លំដេកនេះផង បើមិនដូច្នេះទេ ច្បាស់ជារដ្ឋបាត់បង់ថវិកាដោយសារមន្ត្រីថ្នាក់ក្រោមទាំងនោះឃុបឃិតគ្នាធ្វើរបាយការណ៏ភូតថ្នាក់លើដើម្បីប្រគល់ ឈើដែលគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិធ្វើការបង្ក្រាបបាននាពេលកន្លងមកទៅអោយក្រុមហ៊ុនមួយក្រោមរូបភាពដេញថ្លៃចងមុង ក្នុងតម្លៃថោកៗៗៗៗជាមិនខានឡើយ។ អ្នករាយការណ៍បានបញ្ជាក់ថា ឈើដែលបានមកពីការបង្ក្រាបបទល្មើសធនធានធម្មជាតិនាពេលកន្លងមកដែលបច្ចុប្បន្នរក្សាទុកនៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំទល់ភ្នែក មើលបទល្មើសនេសាទគ្មានការបង្ក្រាបសោះឡើយ

អាជ្ញាធរខេត្តកំពង់ធំទល់ភ្នែក មើលបទល្មើសនេសាទគ្មានការបង្ក្រាបសោះឡើយ ចំពោះបញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុង ភូមិសាស្រ្តខេត្តកំពង់ធំ។ អាជ្ញាធរថ្នាក់ដឹកនាំខេត្តនេះ ជឿតែទៅលើរបាយការណ៍ បោកប្រាស់ ភូតកុហករបស់ពួកមន្រ្តីជលផល។ តាមពិតបទល្មើសកើតមានជាហូរហែ អស់ពីឧបករណ៍មួយ ចូលឧបករណ៍មួយ។ បច្ចុប្បន្ននេះឧបករណ៍នេសាទល្មើសច្បាប់ តាមរយៈការសម្រាស់គៀយកត្រីដោយប្រើទូកម៉ាស៊ីនធំៗ កំពុងកើតមានយ៉ាងគគ្រើក ... Read More »

ខ្សឹបដាក់ត្រចៀក៖ គ្រាន់តែក្នុងឃុំប៊ូស្រា មានសិប្បកម្មកែច្នៃឈើច្រើនជាង ១០កន្លែង

សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ នៅតែកើតមានក្នុងខេត្តមណ្ឌលគិរីតាមរយៈ នៃការកកើតមានសិប្បកម្មកែច្នៃឈើច្រើនកន្លែង។ គ្រាន់តែក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានរោងសិប្បកម្មកែច្នៃឈើមិនតិចជាង១០កន្លែងនោះឡើយ។ រោង សិប្បកម្មទាំងនោះត្រូវគេអះអាងថា ទទួលបានការអនុញ្ញាតពីប្រធានមន្ទីរកសិកម្មខេត្ត លោក សុង ឃាង។ ប៉ុន្តែលោក សុង ឃាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​ជលផល​នៅតំបន់ផាត់សណ្តាយ​អស់ពីមួយចូលមួយ

អាជ្ញាធរខេត្តកំពង់ធំ​ក្រោមអំណាចបញ្ជាដឹកនាំ​របស់លោកសុខ លូ ជាអភិបាលខេត្ត​មើលមិនឃើញទាល់តែសោះ​ចំពោះបញ្ហាបទល្មើសនេសាទ ។ នៅតំបន់ផាត់សណ្តាយ បន្ទាប់ពីបញ្ចប់បទល្មើសដាក់បរ និងបទល្មើសផ្សេងៗទៀតនោះ ពេលនេះ ដល់​បទល្មើស​អួន ហ៊ុម និងដាក់សម្រាស់ ។ អួន ហ៊ុមដែលប្រើទូកកាណូតធំៗ កំពុងធ្វើសកម្មភាពរាល់ថ្ងៃ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តតាកែវ ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីវៀតណាមយ៉ាងពេញបន្ទុក

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-វៀតណាមក្នុងស្រុកបុរីជលសា និងស្រុកគិរីវង់ ខេក្តតាកែវ បានឲ្យដឹងថា លោក ថៃ លី ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីវៀតណាមយ៉ាងពេញបន្ទុកដោយមិនខ្វល់ពីការអនុវត្តតាមសេចក្តីណែនាំរបស់លោក វេង សាខុន រដ្ឋមាន្ត្រីក្រសួងកសិកម្មនោះទេ ។ បើតាមការអះអាងរបស់មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា ការដែល ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខណ្ឌមានជ័យមើលការលំបាករបស់ ពលរដ្ឋនៅភូមិសន្សំកុសលទី២ផង

បើទោះបីជាស្ថាប័នជំនាញ ពោលគឺក្រសួងឧស្សាហកម្ម និងសិប្បកម្មចេញលិខិត ឲ្យសិប្បកម្មតុ ទូ និងធ្វើស្លាកបាណូពាណិជ្ជកម្ម ដែលមានទីតាំងនៅដីឡូត៍គ្មានលេខ ផ្លូវលេខ៣៩BT ក្រុមទី១១ ភូមិសន្សំកុសលទី២ សង្កាត់បឹងទំពុន យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះអាជ្ញាធរខណ្ឌមានជ័យ មិនហា៊នចុះទៅបិទសិប្បកម្មខុសច្បាប់ នោះទេ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទតំបន់បឹងទន្លេសាបស្រុកកំពង់ស្វាយ បើកចំហរក្រោមភ្នែកលោក សុខ លូ

ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបាន ឲ្យដឹងថាមួយរយៈចុងក្រោយនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងរាលដាលព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែពីរឿងប្រមូលលុយចែកគ្នា។ ប្រភពបានឲ្យដឹងទៀតថា លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ គឺជាមេខ្លោងធំក្នុងការបើកដៃឲ្យក្រុមជនល្មើសទាំងជនជាតិខ្មែរនិងជនជាតិយួន ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងមហន្តរាយ។ ជុំវិញបញ្ហានេះមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា ... Read More »

ខ្សឹបដាក់មេក្រូ៖ ជ្រូកឆ្លងដែនចល័តទៅមកកម្ពុជា- វៀតណាមតាមផ្លូវទឹកស្រុកបូរីជលសារគ្មានសមត្ថកិច្ចត្រួតពិនិត្យ

ប្រភពពីពលរដ្ឋដែលរស់នៅជាប់ផ្លូវប្រឡាយ០១ស្រុកបូរីជលសារ បាននិយាយថា ក្រៅពីដឹកជញ្ជូនតាមផ្លូវគោកមានការចល័តសត្វជ្រូករស់ចេញចូលពីខេត្តតាកែវ ប្រទេសកម្ពុជា ទៅខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ខណៈកំពុងមានហាងឆេងខ្ពស់នៅក្នុងរដូវចូលឆ្នាំចិនឆ្នាំថ្មី២០២០ខាងមុខនេះ ។ ប៉ុន្មានថ្ងៃមកនេះគេឃើញរថយន្តយីឌុបធំៗដឹកសត្វជ្រូក ប្រមាណជា៧០ក្បាលទៅជិត១០០ក្បាល មានសម្បុរធម្មតាជាសត្វជ្រូកចុះតាមផ្លូវទឹកដាក់ទូក ដឹកចុះទៅក្រោម ដោយមិនមានត្រួតពិនិត្យសួរនាំ ពីអាជ្ញាធរឬមន្ត្រីជំនាញណាឡើយ ។ ក្រៅពីមានការដឹកសត្វជ្រូកចុះទៅប្រទេសវៀតណាមនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ នៅតែបណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងរាល់ថ្ងៃ

ប្រភពពីប្រជាពលរដ្ឋនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញច្រើននាក់នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់ ក្នុងមូលដ្ឋានពួកគាត់ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់រថយន្តកូរ៉េ និងគោយន្តកន្ត្រៃ ដឹកជញ្ជូនឈើចេញពីចំណុចភូមិស្រែប្ញស្សី ឃុំទំរីង ឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការបរិស្ថានយ៉ាងរលូនគ្មានញញើតអ្វីឡើយ។ តាមការអះអាងពីប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងឃុំទំរីង ... Read More »

ខ្សឹបដាក់ត្រចៀកៈ បទល្មើសនេសាទកើតមានជាហូរហែក្រោមដែនសមត្ថកិច្ចរបស់លោក សែ

ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា មកដល់ពេលនេះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យឈ្មួញ និងក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ... Read More »

ខ្សឹបដាក់ត្រចៀក៖ សត្វជ្រូកឆ្លងដែនពីកម្ពុជាទៅវៀតណាម តាមផ្លូវទឹកក្នុងស្រុកបូរីជលសារ កំពុងដំណើរការយ៉ាងរលូន ខណៈតម្រូវការសត្វជ្រូកនាឱកាសចូលឆ្នាំចិន-វៀតណាមចូលមកដល់

មន្ត្រីជំនាញថា ជ្រូកនាំចុះទៅវៀតណាមមិនមានផលប៉ះពាល់អ្វីទេ តែប្រជាពលរដ្ឋរស់នៅស្រុកបូរីជលសារ នៅតែមានការព្រួយបារម្ភខ្លាំងក្រោយឃើញជ្រូកសម្បុរខុសប្លែកពីធម្មតា រាងក្រហមឡើងតាមផ្លូវទឹកដឹកតាមរថយន្ត មកក្នុងស្រុកវិញ ដោយគ្មានមន្ត្រីជំនាញឬអាជ្ញាធរណាត្រួតពិនិត្យនិងបង្ក្រាបឡើយ។ មានការចល័តសត្វជ្រូករស់ចេញចូលពីខេត្តតាកែវ ប្រទេសកម្ពុជា ទៅខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម កំពុងមានហាងឆេងខ្ពស់នៅក្នុងរដូវចូលឆ្នាំចិនឆ្នាំថ្មី២០២០ខាងមុខនេះ។ ប្រភពពីពលរដ្ឋដែលរស់នៅជាប់ផ្លូវប្រឡាយ០១ស្រុកបូរីជលសារ បាននិយាយថា ពួកគាត់បានឃើញរថយន្តយីឌុបធំៗដឹកសត្វជ្រូក ប្រមាណជា៧០ក្បាលទៅជិត១០០ក្បាល ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តតាកែវ ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីប្រទេសវៀតណាមដោយសេរី

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ឈ្មួញនាំចូលជ្រូកពីស្រុកយួនតាមច្រកព្រំដែន និងច្រករបៀងច្រើនកន្លែងក្នុងខេត្តតាកែវ មួយថ្ងៃៗរាប់ពាន់ក្បាលព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចតាមច្រកព្រំដែននិងច្រករបៀង។ ជុំវិញបញ្ហានេះ មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តតាកែវ មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជ្រូកវៀតណាមសម្រុកចូលតាមច្រកខេត្តតាកែវ ត្រៀមបម្រើសេចក្តីត្រូវការចូលឆ្នាំចិន-វៀតណាម

មន្រ្តីពេទ្យសត្វល្អិតល្អោចក្នុងខេត្តតាកែវ បានខ្សឹបថា លោក ថៃ លី ប្រធានការិយា ល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ត្រៀមរួចរាល់ហើយ ក្នុងយុទ្ធនាការប៉ុន្មានថ្ងៃខាងមុខ ដើម្បីអនុញ្ញាតឲ្យជ្រូកវៀតណាម នាំចូលតាមបណ្តាច្រកព្រំដែននានា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋនៅសង្កាត់បឹងទំពុនរអ៊ូបញ្ហាសិប្បកម្មតុទូ រំខានការរស់នៅ និងប៉ះពាល់បរិស្ថាន

ប្រជាពលរដ្ឋរស់នៅម្តុំផ្លូវលេខ៣៩BT ក្រុមទី១១ ភូមិសន្សំកុសលទី២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ អះអាងថាពួកគាត់កំពុងរស់នៅក្នុងបញ្ហា ប្រឈមយ៉ាងធ្ងន់ធ្ងរ ដោយសារតែសិប្បកម្មផលិតតុទូ និងដំឡើងផ្ទាំងប៉ាណូ ដែល ស្ថិតនៅដីឡូត៍គ្មានលេខ ផ្លូវលេខ៣៩BT ក្រុមទី១១ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ព្រំដែនខេត្តតាកែវសមរភូមិនៃការចេញ និងចូលសត្វជ្រូកដោយគ្មានការត្រួតពិនិត្យ

គ្មានឡើយការត្រួតពិនិត្យសុខភាពសត្វជ្រូក ដែលត្រូវបាននាំចូលពីប្រទេសវៀត​ណាម ឬនាំចូលទៅប្រទេសវៀតណាមវិញ។ ចំណុចនេះបង្កើនចម្ងល់ចំពោះប្រជា ពលរដ្ឋថាហេតុអ្វីបានជាកម្ពុជាក្លាយជាគោលដៅ នៃការនាំជ្រូកចេញ-ចូល នៃសត្វ​ជ្រូកពីវៀតណាម និងថៃយ៉ាងនេះទៅវិញ។ យ៉ាងណាក៏ដោយមន្រ្តីពេទ្យសត្វខេត្ត តាកែវ ត្រូវគេអះអាងថា គ្រប់គ្រងចំណូលពីការនាំចេញ-ចូលសត្វជ្រូកនេះ បានយ៉ាង ល្អប្រសើរ។ លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីជលផលនៅពីក្រោយបទល្មើសនេសាទក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ

ថ្មីៗនេះប្រភពពីប្រជានេសាទនៅតំបន់ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បទល្មើសប្រើឧបករណ៍ខុសច្បាប់នៅក្នុងបឹងទន្លេសាប តំបន់ផាត់សណ្ដាយ កំពុងកើតឡើងយ៉ាងរាលដាលព្រោះមន្ត្រីរដ្ឋបាលជលផលជាអ្នកនៅពីក្រោយបទល្មើស។ ប្រភពបានឲ្យដឹងទៀតថា លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងមន្ត្រីក្រោមឱវាទឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំចាប់ត្រីយ៉ាងមហន្តរាយ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ សមគំនិតយកលុយពីជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល

តាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រួចមកគឺលោក បូរី វង្សសានិត្យ កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។ ជាក់ស្ដែងករណីក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក បូរី វង្សសានិត្យ ដែលមានខ្នងបង្អែករឹងមាំ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ កំពុងល្បីល្បាញខាងពុករលួយ

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងក្រអឺតក្រទម ព្រោះមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ផងដែរ។ ប្រភពបានឲ្យដឹងថា ទោះបីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តផ្ទុកមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ស៊ុន ចាន់ថុលមើលប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំផង

ប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញដឹកជញ្ជូនកសិផលឆ្លងកាត់ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តជប់ លើផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ទោះបីរថយន្តដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនកសិផល មិនផ្ទុកលើសទម្ងន់យ៉ាងណាក៏ដោយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជនល្មើស អាចចូលមកធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង យ៉ាងរាលដាល

ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមានជនល្មើស អាចចូលមកធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ក្រុមជនល្មើសដែលជាជនជាតិយួនប្រើទូកអូសគូដែលមានកម្លាំងម៉ាស៊ីនធំៗ និងអួនដែលមានបណ្ដោយវែងៗ ហើយភ្ជាប់ឧបករណ៍ឆក់ក្ដៅ ឆក់ត្រជាក់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកសុខ លូ ធ្វើមិនដឹងរឿងបទល្មើសនេសាទនៅបឹងទន្លេសាប

ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមានជនល្មើសជាជនជាតិយួនរស់នៅក្នុងខេត្តពោធិ៍សាត់ អាចចូលមកធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ក្រុមជនល្មើសដែលជាជនជាតិវើតណាមប្រើទូកអូសគូដែលមានកម្លាំងម៉ាស៊ីនធំៗ និងអួនដែលមានបណ្ដោយវែងៗ ហើយភ្ជាប់ឧបករណ៍ឆក់ក្ដៅ ឆក់ត្រជាក់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទរាលដាលកាន់តែខ្លាំងក្នុងតំបន់បឹងទន្លេសាប ខេត្តពោធិ៍សាត់

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីរាជការ ក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បង្ហើបឲ្យដឹងថា ជាមេខ្លោងធំនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងមហន្តរាយ។ ប្រភព បានឲ្យដឹងថា ករណីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ពោធិ៍សាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទរាលដាលកាន់តែខ្លាំង ក្នុងតំបន់បឹងទន្លេសាប ខេត្តពោធិ៍សាត់ ដោយសារមន្ត្រីជំនាញពុករលួយ

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បង្ហើបឲ្យដឹងថា ជាមេខ្លោងធំនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងមហន្តរាយ ។ មន្ត្រីក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ដឹកនាំសមត្ថកិច្ចបង្ក្រាបបទល្មើសកាលពីពេលថ្មីៗនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សុខ លូ ធ្វើមិនដឹងមិនឮបញ្ហា បទល្មើសនេសាទដ៏គគ្រឹកគគ្រេង

ប្រជាពលរដ្ឋនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឃុំពាមបាង ស្រុកសន្ទុក រាយការណ៍ថា បទល្មើសនេសាទនៅពេលនេះកាន់តែកក្រើកយ៉ាងខ្លាំង ក្នុងពេលដែលអាជ្ញាធរខេត្ត ពោលគឺលោក សុខ លូ អភិបាលខេត្តមិនដែលកម្រើក​ ទាល់តែសោះ ទំនងរង់ចាំបទបញ្ជាពីសម្តេចក្រឡាហោម ស ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទកំពុងធ្វើឲ្យធនធានមច្ឆជាតិក្នុងបឹងទន្លេសាប ខេត្តកំពង់ធំ ប្រឈមនឹងសេចក្ដីវិនាស

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមុខរបរនេសាទជាលក្ខណៈគ្រួសាររបស់ពួគគាត់កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដីវិនាសគួរឲ្យព្រួយបារម្ភ។ ប្រភពបានឲ្យដឹងទៀតថា ការដែលធនធានមច្ឆជាតិក្នុងតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្ដាយ ត្រូវវិនាសនៅពេលនេះគឺដោយសារមន្ត្រីរដ្ឋបាលជលផល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់បឹងទន្លេសាបនៃស្រុកកំពង់ស្វាយ ឃុបឃិតឲ្យជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងរាលដាល។ ចំណែកលោក ប៉ែន ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ទីប្រឹក្សាអមក្រសួងយុត្តិធម៍ មានសិទ្ធអនុវត្តការងារដោយបង្ខំដែរឬទេ ខណៈនេះជា (ភារកិច្ចអាជ្ញាសាលា)..!

លោក ប្រាក់ សាវុធ ទីប្រឹក្សាអមក្រសួងយុត្តិធម៍ ឋានៈស្មើអគ្គនាយករង កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីមន្ត្រីសាលាដំបូងរាជធានីខេត្ត ,អ្នកច្បាប់ ,មេធាវី ,ប្រជាពលរដ្ឋ ,ខណៈគាត់បានលូកចូលកិច្ចការ ការងារភារកិច្ចអាជ្ញាសាលា ផ្ទុយពីប្រកាសក្រសួងយុត្តិធម៌ លេខ.០៦២ យក ប្រក ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សុខ លូ បិទភ្នែកឲ្យ យ៉ាន់ វិសាក់ និងហួន ផល បំផ្លាញទឹកចិត្តពលរដ្ឋ តាមរយៈការកសាងបទល្មើសជលផល

រហូតមកដល់ពេលនេះ បើទោះបីជាបទល្មើសនេសាទកំពុងកើតមានពេញផ្ទៃបឹង ទន្លេសាប ក្នុងខេត្តកំពង់ធំយ៉ាងណាក៏ដោយ ក៏គេមិនឃើញលោក សុខ លូ អភិបាល ខេត្តកំពង់ធំមានប្រតិកម្មនោះដែរ។ ការស្ងៀមស្ងាត់នេះ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ បឹងទន្លេសាបយល់ថា លោកអភិបាលខេត្តបានលិឍជាមួយក្រុមមន្រ្តីជលផលប្រចាំ តំបន់ដូចជាលោក យ៉ាន់ ... Read More »