ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ អធិការ​ស្រុកអង្គរបុរី​មើលល្បែងស៊ីសងចម្រុះនៅស្ទឹងកំបុត​ផង

មិនស្ងាត់ឡើយ​នៅស្ទឹងកំបុត ស្ថិតក្នុងភូមិ​-ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ​តែងតែឮសំឡេងហ៊ោកញ្ជ្រៀវ​ពីហ្វូងអ្នកលេងល្បែងស៊ីសង​ច្រើនប្រភេទ​ ។ មិនលាក់លៀមទេ គឺគេលេងដោយចំហរ រីឯអធិការនគរបាលស្រុកអង្គរបុរី លោក ភី ឆុន ក៏​មិនហាមឃាត់អ្វីដែរ ។ នៅគ្រាដែល​លោកអធិការ​មិនហាមឃាត់ ថ្នាក់លើរបស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ សកម្មភាពចាក់ដី​លុបចំណីស្ទឹងសែននៅតែកើតមាន

គេរាយការណ៍ថា សកម្មភាពចាក់ដី​លុបមាត់ចំណីស្ទឹងសែន ទីរួមខេត្តកំពង់ធំ​ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ។ ឃើញ​អ្នកមានអំណាច​ចាក់លុបមាត់ស្ទឹង អ្នកមានលុយក៏ធ្វើតាម រីឯអាជ្ញាធរ បានប្រកាស​អំពីការចាត់វិធានការ ក្នុងករណីនេះដែរ ប៉ុន្តែ​ហាក់គ្មាន ប្រសិទ្ធភាពទាល់តែសោះ ។ ការដែលគ្មានប្រសិទ្ធភាព ព្រោះគេសង្កេតឃើញថ្នាក់ដឹកនាំខេត្ត ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សេង ឈួន មើលស្ថានីយថ្លឹងរថយន្ត​លើផ្លូវជាតិលេខ៨ ស្រុកពារាំងផង

ក្រុមអ្នករកស៊ីដឹកទំនិញកសិផល ឆ្លងកាត់ផ្លូវជាតិលេខ៨ ចំណុចភូមិ-ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង​បានខ្សឹបខ្សៀវ​ថា ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីង​ថ្លឹងរថយន្តនៅចំណុចខាងលើ​ តែងតែគាបយកលុយ​ពីពួកគាត់ដោយគ្មានញញើតញញើម​បើទោះបីជា​រថយន្តទាំងនោះ​មិនលើសទម្ងន់ក៏ដោយ ដោយអះអាងថា សុំបាយ ទឹកខ្លះ ។ ជួនកាល​ក៏មានរថយន្ត​ខ្លះដឹកលើសទម្ងន់បន្តិចបន្តួច​ដែរ ដូច្នេះ អ្នករកស៊ីដឹកជញ្ជូនតែងតែផ្តល់សេវា​ឲ្យមន្ត្រីដែលប្រចាំការ​នៅទីនេះ ដើម្បី​ជាការយោគយល់គ្នា ... Read More »

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចជំនាញខេត្តកំពង់ធំ​យកលុយបានរាប់ម៉ឺនដុល្លារពីបទល្មើសនេសាទ

ពួកអ្នករកស៊ី​ដាក់បទល្មើសនេសាទ​នៅក្នុងបឹងទន្លេសាប ដូចជាដាក់ឆ្នុក ដាក់អំពូលភ្លើង ក៏ដូចជារបាំង ណរ៉ាវ នៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង បានបង្ហើបថា ពួកគេបានចំណាយប្រាក់រាប់ម៉ឺនដុល្លារ​ឲ្យមន្ត្រី​ជំនាញរដ្ឋបាលជលផល និង​បរិស្ថាន ។ ប្រភពបានឲ្យដឹងថា សកម្មភាព​បទល្មើសនេសាទទាំងនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តសៀមរាប កំពុងត្រូវប៉ាន់

ព្រោះតែអំពើពុករលួយហើយមិនចេះចែករំលែក​ឲ្យគេបានស៊ីផងនោះ ប្រធានពេទ្យសត្វ​ខេត្តសៀមរាប លោក ព្រុំ វិច ត្រូវបានមន្ត្រីក្រោម​ឱវាទ​ហែកកកាយ​រឿងពុករលួយ​ជាបន្តបន្ទាប់ ។ បើទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀម​រាប ខំយកចង្អេរទៅបាំងអំពើពុករលួយរបស់បុគ្គលព្រុំ វិច នោះដោយនឹកស្មានថា គ្មាននរណាមើលឃើញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អួន ហ៊ុំ ធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេ​ងនៅតំបន់បឹងទន្លេសាប​ខេត្តពោធិ៍សាត់

គេរាយការណ៍ថា សកម្មភាពនេសាទល្មើសច្បាប់ ជាពិសេស​អូសអួនហ៊ុំ បាននិងកំពុង​កើតមានយ៉ាងគគ្រឹកគគ្រេង​ទាំង​យប់​ទាំងថ្ងៃ​ដោយ​គ្មានសមត្ថកិច្ចណាអើពើ និងបង្ក្រាប​នោះឡើយ ។ ប្រភពបន្ថែមថា អួនហ៊ុំ បានធ្វើសកម្មភាពនៅស្រុកកណ្តៀង, ស្រុកបាកាន ក៏ដូចជាស្រុកក្រគរជាចំហរ រីឯអាជ្ញាធរមានសមត្ថកិច្ចមិនដែលខ្វល់​នឹងបង្ក្រាប​បទល្មើសនោះឡើយ ។ កាលពីសប្តាហ៍មុន អាជ្ញាធរ​មានសមត្ថកិច្ចដ៏ហមហាន​របស់ខេត្តពោធិ៍សាត់​បានចាប់បង្ក្រាប​អ្នកនេសាទល្មើសច្បាប់២១នាក់រួចហើយដោះលែងទៅវិញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក កែវ អូម៉ាលីស្ស បើកដៃឲ្យមេព្រៃខេត្តឧត្តរមានជ័យធ្វើអ្វីតាមចិត្ត

ឈ្មួញ​នៅតែបន្ត​ប្រមូល​ទិញឈើគ្រញូង និងដឹកឈើគ្រញូង​ចេញពីខេត្តឧត្តរមានជ័យ​យ៉ាងគគ្រឹកគគ្រេង ហើយគេមិនដែលឃើញ​លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបង្ក្រាបម្តងណាឡើយ ផ្ទុយទៅវិញ មានតែមន្ត្រីកងរាជអាវុធហត្ថ​ប្រចាំនៅមូលដ្ឋាន​ខាងលើ​(ខេត្តឧត្តរមានជ័យ) តែប៉ុណ្ណោះដែលបង្ក្រាបជំនួសពួកមេព្រៃ ។ ហេតុដូច្នេះ​ហើយបានជាគេឃើញពលរដ្ឋខ្មែរ​នៅបន្តរងគ្រោះ ដោយការផ្សងប្រថុយគ្រោះថ្នាក់​ចូលទឹកដីថៃដើម្បី​លួចកាប់ឈើ​ប្រណីត ។ ករណី​នៃការចូលទឹកដីរបស់ពលរដ្ឋខ្មែរ មិនមែនជាភារកិច្ច​ទប់​ស្កាត់​របស់មេព្រៃនោះទេ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សកម្មភាពធ្វើអាជីវកម្មរ៉ែមាសភ្នំលុង ខេត្តព្រះវិហារ​ នៅតែបន្ត​

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងទន្ទឹម ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់ភ្នំលុងដោយសេរី ធ្វើឲ្យធនធានរ៉ែមាសត្រូវប្រឈមនឹងសេចក្ដីវិនាសយ៉ាងឆាប់រហ័ស។ ចំណែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យក្រុមហ៊ុនទាំងនោះធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់យ៉ាងគឃ្លើន ។ ជាងនេះទៅទៀតប្រជាពលរដ្ឋបានលើកឡើងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដីនៅខេត្តសៀមរាប ជាប្រភពហិរញ្ញវត្ថុរបស់លោកមាស ជូរ៉ានី

ប្រភពពីមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នរណ្ដៅដីធំៗដែលមានជម្រៅជ្រៅៗមានជាច្រើនកន្លែងនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ហើយជាប្រភពចំណូលរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរឆ្នាំមកហើយ ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យអាជ្ញាធរ ខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញជីករណ្ដៅដីជ្រៅៗ ច្រើនកន្លែងនៅស្រុកខ្សាច់កណ្ដាល

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌ និងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា រណ្ដៅដី៣កន្លែងក្នុងមូលដ្ឋានពួកគាត់កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែខ្លាំងឡើងៗ។ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅរដូវប្រាំងដែលមានអាកាសធាតុរាំងស្ងួតរថយន្តដឹកដីធំៗរបស់ក្រុមឈ្មួញម្ចាស់រណ្ដៅដីបានធ្វើឲ្យធូលីដីហុយសំពោងលើលំនៅដ្ឋានរបស់ពួកគាត់ ហើយរថយន្តទាំងនោះបើកបរលឿនៗអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេល។ ចំណែកមេឃុំសន្លុង មេឃុំវិហារសួគ៌ និងអភិបាលស្រុកខ្សាច់កណ្ដាល បានរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការដោះស្រាយករណីឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដីរបស់ថៅកែឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ដេប៉ូខ្សាច់៩កន្លែង​នៅទន្លេបិទ មានភាពអនាធិបតេយ្យខ្លាំង​

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដេប៉ូលក់ខ្សាច់៩កន្លែង ក្នុងមូលដ្ឋានពួកគាត់ កំពុងធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន និងការរស់នៅរបស់អ្នកភូមិយ៉ាងពេញបន្ទុក ហើយការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន ក៏ប្រឈមនឹងការលំបាកដែរ។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់ដេប៉ូលក់ខ្សាច់មួយចំនួនបានចាក់គរខ្សាច់ នៅលើផ្លូវធ្វើឲ្យសិស្សានុសិស្ស ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅស្រុកកណ្តៀង កើតមាន​ស្អេកស្កះ

គេរាយការណ៍ថា បទល្មើសនេសាទ​នៅបឹងទន្លេសាប​ក្នុងភូមិសាស្ត្រ​ស្រុកកណ្តៀង បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងដោយពួក​អ្នកនេសាទល្មើសច្បាប់ទាំងនោះ គ្រាន់តែបង់ប្រាក់​ឲ្យពួកមន្ត្រីជលផលជាការស្រេច ។ មន្ត្រីជលផល​ដែល​មានភារកិច្ច​ប្រមូលប្រាក់​ពីអ្នកនេសាទល្មើសច្បាប់នោះគឺលោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង ។ ក្រោមលេសថា គ្មានកម្លាំងគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើស លោក ភេម សុខុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជុំ ប៊ុនរ័ត្ន បង្កើតប៉ុស្តិ៍កុងត្រូលជជុះយកលុយស្រួលៗ

ប្រជាកសិករ​ដែលរកស៊ីដឹកកសិផល​តាមរ៉ឺម៉ក​ម៉ូតូបន្តិចបន្តួច​ទៅប្រទេសវៀតណាម​បានឲ្យដឹងថា លោកជុំ ប៊ុនរ័ត្ន ប្រធាននគរបាលអន្តោប្រវេសន៍នៅច្រកអន្តរជាតិ​​ព្រែកចាក (ខេត្តកំពត) បានឃុបឃិតជាមួយស្ថាប័នផ្សេងទៀត ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ​ដើម្បីយកប្រាក់ពីប្រជាពលរដ្ឋ​ដឹកទំនិញឆ្លងទៅប្រទេសវៀតណាម ។ មិនថា ទំនិញតិចតួច ឬយ៉ាងណានោះទេ គឺត្រូវតែបង់ប្រាក់ឲ្យកូនចៅលោក ជុំ ប៊ុនរ័ត្ន ដែលនៅប្រចាំការ​តាមផ្លូវជាតិលេខ៣៣ ... Read More »

ខ្សឹបដាក់ត្រចៀក៖ យ៉ាំងកាវ​៣វង់ កំពុងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចលោកលឹម សុក្រឹត

គេរាយការណ៍ថា បទល្មើសនេសាទប្រភេទអូសយ៉ាំងកាវ​ចំនួន៣វង់​កំពុងធ្វើសកម្មភាព​នៅ​ផ្ទៃបឹងទន្លេសាប​ត្រង់ចំណុច​តំបន់អភិរក្ស អតីតឡូត៍លេខ២ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការដែល​គេអាចអូសយ៉ាំងកាវ​បាននៅតំបន់​អតីតឡូត៍អភិរក្សលេខ២នោះ ក៏ព្រោះតែ​ពួកឈ្មួញ​បានត្រូវរ៉ូវជាមួយ​នាយសង្កាត់​រដ្ឋបាលជលផល​បាកាន លោក លឹម សុក្រឹត រួចរាល់ហើយ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំនៅតែសោយសុខ

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា បច្ចុប្បន្ន នេះលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃុបឃិតជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួលដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការណ៍ដែលលោក ប៊ុន សុធី ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុង ក្រសួង ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេប៉ុស្តិ៍ច្រកភូមិឡុំ គ្រប់ទឹក

ថ្វីបើការដឹកជញ្ជូនឈើតាមម៉ូតូក៏ពិតមែន ប៉ុន្តែវាប្រៀបដូចជាកណ្តៀរ ដឹកពូនយ៉ាងដូច្នោះដែរ ទាំងអស់នេះគឺជាប្រភពសេដ្ឋកិច្ចដ៏សម្បើមរបស់លោកមេប៉ុស្តិ៍ងឹន ស័ក្តិ ដែលចំណុះឲ្យវរសេនាធំ​៦២៣ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ប្រភពរាយការណ៍ថា ក្រៅពីម៉ូតូរាប់រយគ្រឿង ក៏មានរថយន្ត ដឹកឈើ ចេញតាមច្រកនេះដែរ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃកំពង់ធំដើរនិយាយថា បានចែកលុយឲ្យ មេថ្នាក់លើហើយ

ការដែលបទល្មើសព្រៃឈើនៅខេត្តកំពង់ធំមិនថមថយទាល់តែសោះនោះ ក៏ព្រោះ តែមេព្រៃខេត្តនេះបានចែករំលែកឲ្យថ្នាក់ដឹកនៅអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើបាន ចំណែកខ្លះៗដែរ ។ ដូច្នេះហើយបានជាចាប់តាំងពីលោក កែវ អូម៉ាលីស្ស អគ្គនាយក រដ្ឋបាលព្រៃឈើឡើងកាន់តំណែងមិនដែលបង្រ្កាបបទល្មើសព្រៃទាល់តែសោះ ជា ពិសេសនៅខេត្តកំពង់ធំ ។ ទាំងនេះទំនងជាដូចលោក ប៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទ​នៅស្រុកកំពង់ស្វាយ​ នៅតែបន្តកើតមាន

គេរាយការណ៍ថា បទល្មើសនេសាទនៅបឹងទន្លេសាប​ស្ថិតក្នុងភូមិសាស្ត្រូស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅតែបន្តកើតមានជាហូរហែ ជារៀងរាល់ថ្ងៃ ដោយគ្មានការបង្ក្រាបនោះឡើយ ។ ប្រភពបានឲ្យដឹងថា បទល្មើសនេសាទ​ប្រើឧបករណ៍ច្រើនប្រភេទ ជាពិសេស​សកម្មភាពឆក់ បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ។ ទីនេះ ស្ថិតក្រោមដែន​សមត្ថកិច្ច​លោក សៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋឃុំឈើទាល​ ស្រុកកៀនស្វាយបារម្ភបញ្ហារណ្តៅដីរបស់ឈ្មួញ កុយ ភារ៉ា

ប្រជាពលរដ្ឋឃុំឈើទាល ស្រុកកៀនស្វាយ កំពុងរស់នៅក្នុងសេចក្តីភ័យខ្លាចចំពោះរណ្តៅដីដ៏សែនជ្រៅរបស់ឈ្មួញ កុយ​ ភារ៉ា ដែលអាចបង្កគ្រោះថ្នាក់ និងមហន្តរាយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ។ អ្នកភូមិនិយាយថា អាជ្ញាធរ ឃុំឈើទាល ក៏ដូចជាស្រុកកៀនស្វាយ បានដឹងអំពីបញ្ហា​ដែលបានកើតឡើង​នៅក្នុងមូលដ្ឋានរបស់ខ្លួននោះដែរ ប៉ុន្តែគ្មានចំណាត់ការ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្នងការរង កែវ ចិន្តា មិនត្រឹមព្រហេីនរកសុី , ប្រមូលសេដ្ឋកិច្ចពីបទល្មេីសឈេីទេ គឺមានបណ្តឹងករណីអោយវៀតណាមយកត្រាក់ទ័រ៧៨គ្រឿងចូលកាប់ឈេីក្នុងទឹកដីខ្មែរ

ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត និងសមត្ថកិច្ចដ៏ច្រេីនបានខ្សឹបខ្សៀវគ្នា ដោយភាសារិៈគន់ថា៖ ហេតុអីក៏ថ្នាក់លេីអោយបុគ្គលដែលពាក់ព័ន្ធនិងបទល្មេីសព្រៃឈេី បានឡេីងតួនាទី ពីនាយការិយាល័យអត្តសញ្ញាណប័ណ្ណ ទៅជាស្នងការរង នគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកព្រំដែន…? ពួកគាត់និយាយលេងស្រដៀងមែនថា៖ អ្នកណាមិនស្គាល់ ,អ្នកណាមិនកោត ,អ្នកណាមិនហួសចិត្ត…ត្រង់គាត់(កែវ ចិន្តា)ហៅធូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញនៅតែបន្តដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំយ៉ាងសកម្ម

គ្មានកំហុសទេ បើគ្រាន់តែឈ្មួញ​ដឹកឈើឆ្លងកាត់មូលដ្ឋានរបស់ខ្លួននោះ ។ ប៉ុន្តែទាំងពួកមន្ត្រីជំនាញ និងសមត្ថកិច្ចដទៃ​យកលុយពី​ឈ្មួញដឹកឈើ​ឆ្លងកាត់ដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងស្រួល ។ នោះគឺសមត្ថកិច្ច​ជំនាញខេត្តកំពង់ធំ យកលុយពី​រថយន្តដឹកឈើបានដោយសេរី ហើយគ្មានកំហុសទៀតផង ។ ប្រភពរាយការណ៍ថា ថ្មីៗនេះ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បង្ក្រាបរថយន្ត២៥កៅអីមួយគ្រឿងដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករ​កាងក្រុមហ៊ុន

យោងតាមហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា ប្រធានសមូហភាព សហជីព ចលនាកម្មករ បានឲ្យដឹងថា លោក ស្រៀង ណារិទ្ធ ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឋានៈស្មើនឹងអគ្គនាយក ហើយក៏ជាប្រធាន​សហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា បានប្រើប្រាស់តួនាទី​មកកាង​ឲ្យក្រុមហ៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សៅ វណ្ណសេរីវុធ មានបញ្ហាច្រើនទាំងលើគោក និងក្នុងទឹក

បទល្មើសនេសាទ​នៅតំបន់​បឹងទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ ស្ថិតក្រោម​ការទទួលខុសត្រូវរបស់លោកសៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ រីឯបទល្មើសនៃការកាប់ទន្ទ្រានដីព្រៃលិចទឹក ក៏ស្ថិតក្រោមការទទួលខុសត្រូវ របស់លោក សៅ វណ្ណសេរីវុធ ដែរ ។ ទាំងពីរករណីនេះ អាជ្ញាធរខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហួន ធី មេខ្យល់ធំក្នុងបទល្មើសនេសាទអូសអួនហ៊ុំម៉ាស៊ីន៦

បញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាពិសេស ស្រុកកណ្តៀង ស្ថិតក្រោមការចាត់ចែងរបស់បុរសម្នាក់ឈ្មោះ ហួន ធី ដែលមានលំនៅឋាននៅលើផ្ទសទឹក ក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បទល្មើសនៃការប្រើអួនហ៊ុំដោយទូកកាណូតមានម៉ាស៊ីនបួនឡើងទៅ ស្ថិតនៅក្រោមការចាត់ចែងរបស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ព្រហើនមែន…លោកស្នងការផ្កាយ១ កែវ ចិន្តា ដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ត្រៀមចេញទៅវៀតណាមតាមស្រុកស្នួល ខេត្តក្រចេះ

តើលោកផ្កាយ២ ស្នងការនគរបាលខេត្តមណ្ឌលគិរី ឡោ សុខា ហ៊ានចាប់ឈើ លោកស្នងការរង ផ្កាយ១ កែវ ចិន្តា ហៅ(ធូ) ដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ក្នុងបទល្មើសជាក់ស្តែងទេ..??? បើមានគេបាននិយាយពេញៗមាត់ថា៖ ... Read More »

ខ្សឹបដាក់ត្រចៀក៖បទល្មើសអួនហ៊ុំ ប្រើទូកម៉ាស៊ីន៦កំពុងដំណើរការនៅស្រុកកណ្តៀង

តាំងពីម្សិលមិញ ក៏ដូចជាថ្ងៃនេះ និងនៅថ្ងៃខាងមុខ បទល្មើសនេសាទ​ដោយការប្រើកាណូតម៉ាស៊ីន៦អូស អួនហ៊ុំ នឹងដំណើរការដោយសេរី នៅក្នុងមូលដ្ឋានបឹងទន្លេសាប ខេត្តពោធិ៍សាត់ ជាពិសេសនៅស្រុកកណ្តៀង ក្រោមការត្រួតមើល​របស់នាយផ្នែក ស្វាយ សំអាត ។ គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ប្រកាសហាមដាច់ខាត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំចាប់អាតូច យកលុយអាធំ

ប្រជាពលរដ្ឋ​រកស៊ីកាប់ឆ្ការ​ព្រៃ​ស៊ីឈ្នួលគេបានឲ្យដឹងថា ពួកគាត់​ក្លាយទៅជាជនរងគ្រោះ​ដោយសារតែក្រុមមន្ត្រី​បរិស្ថាន​នៃមន្ទីរបរិស្ថាន​ខេត្តកំពង់ធំ​ចាប់សង្កត់ក​យកលុយ ព្រោះតែ​ថា បានប្រព្រឹត្តល្មើសច្បាប់ក្នុងការកាប់រានព្រៃ ក្នុងដែន​សមត្ថកិច្ចបរិស្ថាន ។ ប៉ុន្តែពួកឈ្មួញថៅកែធំៗ កាប់រានព្រៃដីរាប់រយហិកតា មិនឃើញលោកបរិស្ថានចាប់បង្ក្រាប​នោះទេ ។ ក្រៅពីនោះ បទល្មើសនៃការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ​បានកើតឡើង​យ៉ាងគគ្រឹកគគ្រេង​ក្នុងដែន​សមត្ថកិច្ចរបស់បរិស្ថាន ប៉ុន្តែ​មិនឃើញពួកមន្ត្រីបរិស្ថានបង្ក្រាបនោះឡើយ ។ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ នាយផ្នែករដ្ឋបាលព្រៃឈើ​ក្រវាញ នៅតែបន្តយកលុយពីបទល្មើស

បើទោះបីជាថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ​បានបញ្ចេញប្រតិកម្ម​ករណីលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញល្បីល្បាញ​ខាងប្រមូលលុយពីរថយន្ត និងគោយន្តកែច្នៃដឹកឈើ​យ៉ាងណាក៏ដោយ ក៏ពួកអ្នករកស៊ីដឹកឈើ​អះអាងថា ពួកគេនៅតែបន្តរកស៊ីជាធម្មតា ហើយការ​បង់ប្រាក់​ឲ្យលោក សួស សុផានិត ក៏នៅតែបន្តជាធម្មតាដែរ ។ លោកសួស សុផានិត បានប្រាប់ពួកអ្នករកស៊ីដឹកឈើ​តាមគោយន្ត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្ត​ពោធិ៍សាត់​ផ្តល់សិទ្ធិអំណាចខ្លាំង​សម្រាប់លោកស្វាយសំអាត

ក្រៅតែពីអាច​ពន្យារ​អាយុ​បានសម្រេចដោយជោគជ័យ លោកស្វាយ សំអាត ក្នុងនាម​ប្រធានផ្នែករដ្ឋបាល​ជលផល​ក្រគរ និងកណ្តៀងស្តីទី​ត្រូវបានគេអះអាងថា ជាអ្នកដែលមានឥទ្ធិពល និងទទួលបានយកការយកចិត្តទុកដាក់​ខ្លាំង ពីប្រធានមន្ទីរកសិកម្មខេត្ត និងថ្នាក់ដឹកនាំខេត្ត ។ បានជាគេថាយ៉ាងដូច្នេះ ពីព្រោះលោក បានឃុបឃិត​ជាមួយ​អ្នកនេសាទល្មើសច្បាប់​ប្រើឧបករណ៍នេសាទល្មើសច្បាប់ដោយសេរី ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយ​ក្រុមមន្ត្រី​ដែលចុះទៅត្រួតពិនិត្យបទល្មើសនេសាទកាលពីប៉ុន្មានថ្ងៃមុននោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ​កំពុងត្រូវប៉ាន់

ក្រុមអ្នកនេសាទ​រាយការណ៍ថា បើទោះបីជាពេលនេះជារដូវបើកនេសាទក៏ដោយ ក៏​ពួកឈ្មួញ​ត្រូវតែបង់ប្រាក់​ឲ្យលោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយជាដរាប ។ មិនថាអ្នកនេសាទ​ប្រើឧបករណ៍បែបណានោះទេ​គឺត្រូវតែបង់ប្រាក់ ។ ផ្ទុយទៅវិញអ្នកនេសាទប្រើឧបករណ៍ល្មើសច្បាប់ ត្រូវបង់ប្រាក់ច្រើន​ជាងគេ ។ បច្ចុប្បន្ន​ បទល្មើសនេសាទ ដែលប្រើឧបករណ៍ល្មើសច្បាប់ ... Read More »