ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដី​របស់ឈ្មួញ​ ឈឿន ប៊ុនធឿន នៅតែដំណើរការ​

បើទោះបីជាអាជ្ញាធរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​សហការជាមួយមន្ទីរ រ៉ែ និងថាមពលខេត្តកំពង់ស្ពឺ​ចេញលិខិត​ឲ្យឈ្មោះ ឈឿន ប៊ុនធឿន ផ្អាកសកម្មភាពធ្វើអាជីវកម្ម ជីករណ្តៅដីនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​យ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ សកម្មភាព​ជីករណ្តៅដីនៅតែធ្វើជាធម្មតា ។ បើតាមអ្នកភូមិនៅក្បែរខាងអះអាងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែ នី និងតា ម៉ុង ប៉ាវផ្តាច់រឿងលៀស នៅខេត្តពោធិ៍សាត់

រឿងលៀស​គិតថា កំប៉ិកកំប៉ុក ប៉ុន្តែឈ្មួញ​ប្រមូល​ប្រាក់វាល់ម៉ឺនដុល្លារ តាមរយៈការឃុបឃិតជាមួយសមត្ថកិច្ចរដ្ឋបាលជលផល ។ រីឯប្រជាពលរដ្ឋអ្នកនេសាទលក្ខណៈគ្រួសារ​រាវលៀសយកមកហាលស៊ី មិនបានជាដាច់ខាត ។ គិតទៅដូចជាតឹងតែងគួរសមដែរ ។ រឿងនេះ​បានកើតឡើង​នៅតំបន់បឹងទន្លេសាប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានឈ្មួញពីរនាក់ឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បង ណាក់ ឈរជើងទិញឈើ​យ៉ាងរឹងមាំ​នៅស្រុកភ្នំក្រវាញ

បើទោះបីមានឈ្មួញខ្លះរួញខ្លួន​ ព្រោះតែគណៈកម្មការជាតិបង្ក្រាបបទល្មើស​ចុះធ្វើសកម្មភាពយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់​បងណាក់ ដៃគូចែភក្តិ នៅតែឈរជើង​យ៉ាងរឹងមាំ​ក្នុងការទិញឈើ​ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់នោះដដែល ។ គេរាយការណ៍ថា លោកណាក់ ឈរជើងទិញឈើ​ជាចំហរដដែល បើទោះបីជាឈ្មួញមួយចំនួនរួញខ្លួនលែងហ៊ានធ្វើសកម្មភាពក៏ដោយ ។ ពលរដ្ឋរកស៊ីដឹកឈើ​តាមម៉ូតូ បន្តសម្រុក​យកឈើមកទម្លាក់ឲ្យបងណាក់ នៅចំណុច​ជិតចំការតាលី ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅខេត្តស្ទឹងត្រែង កើតមានយ៉ាងសកម្ម

ដោយសំអាងលើហេតុផល​ថា កម្លាំងតិច មិនអាច​បង្ក្រាបបទល្មើសបាន ក្រុមមន្ត្រីជលផល​នៅខេត្តពោធិ៍សាត់ បណ្តោយឲ្យមានបទល្មើស​នេសាទ​យ៉ាងគគ្រឹកគគ្រេងនៅរដូវបិទនេសាទ ។ ប្រជាពលរដ្ឋរស់នៅឃុំអូរម្រះ ស្រុកសៀមបូក អះអាងថា អ្នកនេសាទ​អាចធ្វើសកម្ម​ភាព​ជាចំហរ​ដោយមិនមានមន្ត្រីជលផល​ចុះមកទប់ស្កាត់ ឬហាមឃាត់អ្វីនោះទេ ។ ត្រីប្រភេទកម្រជាច្រើន​ត្រូវបានអ្នកនេសាទល្មើសច្បាប់​ចាប់បាន និងយកទៅដាក់លក់នៅលើទីផ្សារ​ដោយសេរី ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តមណ្ឌលគិរី​មានសិទ្ធិ​ចុះហត្ថលេខាប្រគល់ដីជាង៩០០ហិកតា​ឲ្យ​ពលរដ្ឋម្នាក់​​

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ទីដែលកំពុងមានបញ្ហាចម្រូងចម្រាស់​ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានចុះហត្ថលេខា​ប្រគល់ដី​ទំហំ​៩.៩០២.៤២០ម៉ែត្រការ៉េ ឬនិយាយឲ្យខ្លីថា ជាង៩០០​ហិកតា ឲ្យទៅបុរសម្នាក់ ។ តើវាជារឿងត្រឹមត្រូវឬទេ ដែល​បុគ្គលម្នាក់​ ... Read More »

ខ្សឹបដាក់ត្រចៀ៖ ពលរដ្ឋឃុំកោះរះ ស្រុកល្វាឯម ខ្វល់​រឿង​រោងចក្រ​ផលិតអគ្គិសនី​ទិញដីថោក

ការវិនិយោគ​បញ្ហាថាមពលអគ្គិសនី គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ។ ប្រជាពលរដ្ឋឃុំកោះរះ ស្រុកល្វាឯម មិនជំទាស់​ចំពោះ​គម្រោងវិនិយោគ​រោងចក្រផលិតថាមពលអគ្គិសនី​នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ប៉ុន្តែ​សំណូមពរ​ឲ្យក្រុមហ៊ុនវិនិយោគ​មេត្តា​ទិញដី​ប្រជាពលរដ្ឋ​ក្នុងតម្លៃសមរម្យ ប្រហាក់ប្រហែល​នឹងតម្លៃទីផ្សារសេរី ។ ជាងនេះទៅទៀត នៅគ្រាដែលមិនទាន់មានការសម្រេច ឬព្រមព្រៀង​ជាផ្លូវការណាមួយពីប្រជាពលរដ្ឋ ភាគីក្រុមហ៊ុនមិនគួរឈូសឆាយដំណាំប្រជាពលរដ្ឋ ដែលកំពុងទទួលផល​ក្នុងតម្លៃរាប់ពាន់ដុល្លារ, រាប់ម៉ឺនដុល្លារយ៉ាងដូច្នេះទេ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្ពាន​នៅផ្លូវជាតិលេខ២ខូច គឺជាការបាត់ចំណូល​របស់លោក ម៉ម ពិសិដ្ឋ

គេស្តីបន្ទោស​ថា ស្ពាននៅផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាលចាស់ពេកណាស់​ទៅហើយ បានជាខូច មិនអាចឲ្យរថយន្តធំៗធ្វើដំណើរឆ្លងកាត់បាន ។ ប្រការនេះ​ធ្វើឲ្យ​ប្រធានស្ថានីយថ្លឹងរថយន្ត​នៅផ្លូវជាតិលេខ​២ ចំណុចភូមិត្រពាំងត្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលខាតបង់ប្រយោជន៍ជាខ្លាំង ។ នៅលើកំណាត់ផ្លូវជាតិលេខ២ ដ៏ទ្រុឌទ្រោមនេះ មានស្ថានីយថ្លឹងរថយន្តពីរកន្លែង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែភក្តិ អត់ខ្វល់ សំខាន់របររកស៊ី​នៅតែទៅមុខ

បើទោះបីជាគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ​​ធ្វើសកម្មភាព​ផ្អើល​ប្រជាពលរដ្ឋ ទូទាំងប្រទេសយ៉ាងណាក៏ដោយ ក៏​ចែភក្តិ ឈ្មួញរកស៊ីឈើល្បីឈ្មោះនៅស្រុកភ្នំក្រវាញ មិនខ្វល់នោះដែរ គឺនៅតែឈរជើង​យ៉ាងរឹងមាំ ចាំទិញឈើ​នៅ​ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដដែល ។ នៅគ្រាដែល​គណៈកម្មការជាតិបង្ក្រាបឧកញ៉ារកស៊ីឈើ​នៅខេត្តមណ្ឌលគិរីនោះ ពួកអ្នករកស៊ីឈើ​នៅឯខេត្តពោធិ៍សាត់ឯណោះ ក៏ផ្អាកសកម្មភាពរួញខ្លួនខ្លះៗដែរ លើកលែងតែចែភក្តិ និងដៃគូ ឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជួន ភាព មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កាងបទល្មើស

អាជ្ញាធរខេត្តពោធិ៍សាត់ មិនដែលខ្វល់អំពល់​បញ្ហា បទល្មើសព្រៃឈើ​ដែលកំពុងកើតឡើង​យ៉ាងគគ្រឹកគគ្រេង​នៅតំបន់​ដែនជម្រកសត្វព្រៃ​ភ្នំឱរ៉ាល់​នោះឡើយ ។ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏ស្ងៀមឈឹង ហើយក្រសួង​ក៏មិនដែលឮថា នឹងចាត់វិធានការ​មន្ត្រី​ពាក់ព័ន្ធនឹងបទល្មើសនោះដែរ ។ ប្រការនេះធ្វើឲ្យពួកមន្ត្រីបរិស្ថាន ដែលមានភារកិច្ចជាអ្នកការពារ​ព្រៃឈើ​ក្លាយទៅជាអ្នកកាងបទល្មើសទៅវិញ ។ ជាក់ស្តែងមន្ត្រី​បរិស្ថាន​នៅស្នាក់ការជួរភ្នំក្រវាញ ភាគកណ្តាលឈ្មោះ ជួន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែភក្តិ ឈរជើងយ៉ាងរឹងមាំ​ទិញឈើ​នៅស្រុកភ្នំក្រវាញ

ចែភក្តិ និងបុរសជាដៃគូ ឈ្មោះ ណាក់ នៅតែ​ជាអ្នកដែលមាន​ឥទ្ធិពលខ្លាំងជាងគេ ក្នុងការឈរជើងទិញឈើ​ប្រណីត នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ដោយមានការជួយជ្រោមជ្រែងសម្របសម្រួល​ពីមន្ត្រីបរិស្ថានឈ្មោះ ជួន ភាព ការទិញឈើ​ដែលប្រជាពលរដ្ឋដឹកចេញពី​តំបន់​ព្រៃការពារ​​អភិរក្សភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ ចែភក្តិ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែអូន និងប្តី បន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ កាន់តែខ្លាំងក្លាជាងមុន

ប្រភពបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ហៅចែអូន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់នៃខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ កាន់តែខ្លាំងជាងមុន ។ ប្រភពបានឲ្យដឹងទៀតថា លោក ធីវ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរ​ស្រុកភ្នំក្រវាញ បើកយុទ្ធនាការប្រមូលលុយ​ពីបទល្មើសព្រៃឈើ

គេរាយការណ៍ថា ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ សកម្មភាពនៃការដឹកជញ្ជូនឈើ​ចេញពីស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឆ្ពោះទៅតាមគោលដៅនានា មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ។ ក្រុមមន្ត្រីមានសមត្ថកិច្ច​ដាក់ប៉ុស្តិ៍គ្រប់គោលដៅ​តាមខ្សែផ្លូវ ដើម្បីយកប្រាក់ពីគោយន្តកែច្នៃ, រថយន្តហុកឡ និង​ការដឹកជញ្ជូនគ្រប់រូបភាពផ្សេងទៀត ។ កម្លាំងនគរបាលត្រូវបានបញ្ចេញអស់​ពី​អធិការដ្ឋាននគរបាលស្រុក ដើម្បីដាក់តាមដងផ្លូវ ចាំយកប្រាក់​ពី​អ្នកដឹកជញ្ជូនឈើ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែ ភក្តិ បន្តឈរជើងយ៉ាងរឹងមាំ ដោយមានមន្ត្រីបរិស្ថានជួយ​កាង

គេរាយការណ៍ថា ចែ ភក្តិ នៅតែជាជននាំមុខ​ក្នុងការ​រកស៊ីដឹកជញ្ជូនឈើ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ គាត់ត្រូវបានជួយ​ការ​ពារ​យ៉ាងពេញទំហឹងដោយមន្ត្រីមូលដ្ឋានក្នុងតំបន់នោះ ទាំងការកេណ្ឌប្រមូលពលរដ្ឋរកស៊ីដឹកជញ្ជូនឈើ​ឲ្យយកមកលក់ជូនចែ ភក្តិ ក៏ដូចជា​​ជួយការពារមិនឲ្យមានមន្ត្រីណា​មកឆាឆាវ ឬឈ្មួញដទៃណាមកឆាឆាវ​របររកស៊ីរបស់ចែ ភក្តិ ។ ដូច្នេះហើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មានឈ្មួញតែពីរនាក់ប៉ុណ្ណោះ ង៉ោ ម៉ៅ និងកោះ សំភី មានសិទ្ធិផ្តាច់មុខដឹកឈើចេញពី​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

បទល្មើសនៃការដឹកជញ្ជូនឈើ​ចេញពីដែនជម្រកសត្វព្រៃ​ភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់យ៉ាងគគ្រឹកគគ្រេង ហើយគេដឹងថា មានឈ្មួញពីរនាក់ ដែល​ជាអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកឈើ​ចេញពីតំបនដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺលោក កោះ សំភី ហៅ ហយ និងលោក ង៉ោ ម៉ៅ ហៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ កោះ សំភី ហៅ​តា ហយ នៅតែមានឥទ្ធិពលដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ មិនដែលខ្វល់សោះឡើយ ចំពោះបញ្ហានៃដំណើរទៅរក​ការរលាយសូន្យទាំងស្រុងព្រៃឈើតំបន់ដែនជម្រកសត្វ​ព្រៃភ្នំឱរ៉ាល់ ។ ពួកឈ្មួញ កំពុងប្រជែងគ្នា​ដឹកឈើចេញពីតំបន់ព្រៃការពារ​ ។ រីឯក្រសួងបរិស្ថាន ក៏មិនដែលឃើញមានប្រតិកម្ម​យ៉ាងណា​នោះដែរ ។ បើតាមសេចក្តីរាយការណ៍ពីឈ្មួញអ្នករកស៊ីដឹកឈើ​នៅខេត្តពោធិ៍សាត់​បានឲ្យដឹងថា ឈ្មួញល្បីឈ្មោះយូរឆ្នាំម្នាក់ តាហយ ឬកោះ សំភី ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តបាត់ដំបង លោក យូ ហេង អនុញ្ញាតអោយកាកសំណល់ពីវៀតណាមឆ្លងទៅប្រទេសថៃក្នុង១ថ្ងៃមិនតិចជាង៥០រថយន្តយីឌុប តាមច្រកអូរអន្លក់

ខេត្តបាត់ដំបង៖ ទូទាំង២៥រាជធានី-ខេត្ត មានតែច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង១គត់ ដែលមានទីផ្សារនាំចេញកាកសំណល់(សំបកកំប៉ុងគ្រីប)ឆ្លងទៅប្រទេសថៃ ដោយសារប្រទេសឌូប៉ៃ ជាប្រទេសបញ្ជាទិញកាកសំណល់សំបកកំប៉ុងនេះ យកទៅកែច្នៃធ្វើជាដែកអុីណុក ខណៈប្រទេសជឿនលឿនខាងលើនេះ មានរោងចក្រផលិតកែច្នៃកាកសំណល់ដ៏ធំ សម្រាប់បន្តនាំចេញទៅប្រទេសជាច្រើនលើសកលលោក ។ ដោយឡែកច្រកដទៃទៀតទាំងច្រកទ្វេរភាគី ច្រកតំបន់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ការកាប់ឈើក្នុងតំបន់ព្រៃឡង់​មានការកើនឡើង

បណ្តាញសហគមន៍ព្រៃឡង់​ដែលគ្របដណ្តប់ខេត្តក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ បានចេញសេចក្តីថ្លែងការណ៍អំពីកង្វល់ចំពោះ​ការកាប់បំផ្លាញ​​ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ​នៅតំបន់ព្រៃឡង់ ។ ក្រៅពីនេះ សេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាព​នៃការ​កាប់បំផ្លាញព្រៃឈើ​ក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ បានកើតឡើងយ៉ាងគគ្រឹកគគ្រេង​ក្រោមក្រសែភ្នែកមន្ត្រីរដ្ឋបាលព្រៃឈើ ។ ប្រភពពីមន្ត្រី​មូលដ្ឋានអះអាងថា លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទបញ្ជាប្រធានមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់​សាបឈឹង

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលជិត២សប្ដាហ៍ដើមខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមឈ្មួញទាំងធំទាំងតូចនៅតែអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដោយមិននៅកន្លែងធ្វើការទេ គឺចាំទទួលតែទូរស័ព្ទពួកឈ្មួញ​ប៉ុណ្ណោះ ។ មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មួយចំនួនបានលើកឡើងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើ​នៅដែនជម្រកសត្វព្រៃ​ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ​នៅតែកើតមាន

ប្រភពបានឲ្យដឹងថា បច្ចុប្បន្ននេះព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកឱរ៉ាល់ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ សូម្បីតែលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលឈ្មួញបំផ្លាញព្រៃឈើក្នុងស្រុកឱរ៉ាល់ យ៉ាងមហន្តរាយហើយព្រៃឈើក្នុងស្រុកឱរ៉ាល់ ត្រូវប្រឈមនឹងសេចក្ដីវិនាសក្នុងពេលឆាប់ៗខាងមុខចៀសមិនផុតឡើយ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បាត់ដីសាលាពលទាហានទី៣ ជិត១៦ហិតា ក្នុងខេត្តកំពង់ស្ពឺទៅណា?

ដីសាលាពលទាហានទី៣ ទំហំប្រមាណជា១៦ហិកតា ស្ថិតនៅភូមិទី១(ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានគេលួចខ្សឹបប្រាប់ថា ត្រូវបានលោកមេបញ្ជាការយោធភូមិ ភាគ៣ គឺលោកឧត្តមសេនីយ៍ឯក យឿង សុខុន និងមន្ត្រីកងទ័ពមួយចំនួនទៀត ធ្វើឯកសារបន្លំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌដីក្រសួងការពារជាតិ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានរអែងច្បាប់អ្វីឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើស្ងាត់ឈឹង​ចំពោះបទល្មើស​ព្រៃឈើនៅខេត្តកំពង់ធំ

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីលោក ប៊ុន សុធី ចូលកាន់តំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ រហូតមកដល់ពេលនេះគឺបទល្មើសព្រៃឈើពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ ផ្ទុយទៅវិញបទល្មើសកើតឡើងខ្លាំងក្លាជាងមុនទៅទៀត ព្រោះលោក ប៊ុន សុធី គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែងកំពុងត្រូវប៉ាន់

គេរាយការណ៍ថា ឈ្មួញឈើផ្តាច់មុខពីររូប នៅស្រុកវាលវែង​កំពុងធ្វើសកម្មភាពដឹកឈើចេញ​រៀងរាល់យប់ ដោយមានការឃុបឃិត​ត្រូវរ៉ូវ​ជា​ប្រព័ន្ធ​ពី​លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើ​វាលវែង ។ ឈ្មួញឈើពីរនាក់​ដែលឈរជើង​យ៉ាងរឹងមាំ ដឹក​ឈើ​បកសម្បកនៅស្រុក​វាលវែង គឺចែ អូន និងលោក សីហា ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃស្រុកបន្ទាយអម្ពិលត្រូវប៉ាន់ចំពោះឈ្មួញនាំធ្យូងទៅថៃ

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ និងលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្ដរមានជ័យ កំពុងបណ្ដោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិល ប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួល។ ដូច្នេះហើយទើបឈ្មួញជាច្រើននាក់អាចដឹកជញ្ជូនធ្យូងឆ្លងកាត់ស្រុកបន្ទាយអំពិល ចូលទៅតំបន់ព្រំដែនក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែអូន ឈរទិញឈើបកសម្បក​ផ្តាច់មុខ​នៅ​ស្រុកវាលវែង

ខេត្តពោធិ៍សាត់ មានឈ្មួញជាច្រើននាក់​នៅតែបន្តរកស៊ី​ដឹកជញ្ជូនឈើ​ ។ បទល្មើសកាប់បំផ្លាញព្រៃឈើ​មិនថមថយ​នោះឡើយ មិនថា​នៅតំបន់អភិរក្ស ឬតំបន់ការពារនោះឡើយ ។ ពួកឈ្មួញចែកមុខសញ្ញា ក្នុងការប្រមូលទិញឈើ​គ្រប់ប្រភេទ ពោលគឺ​ប្រមូលទិញ​សូម្បីតែឫសឈើ ។ ឈ្មួញ​​ធ្វើសកម្មភាពតាមមុខសញ្ញារៀងៗខ្លួន ដែលក្នុងនោះគេរាយការណ៍ថា ចែអូន ជាអ្នកដែល​ប្រមូលទិញឈើ​បក​សម្បកផ្តាច់មុខនៅចំណុចតាំងយ៉ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហេតុអ្វីចែ ភក្តិ មានអំណាចខ្លាំង​ក្នុងការទិញ​ឈើ​នៅស្រុកភ្នំក្រវាញ

ថ្មីៗនេះប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាឈ្មួញឈ្មោះ ចែភក្ដិ និងប្ដីដែលអាងមានខ្នងបង្អែករឹងមាំនៅតែឈរជើងចាំប្រមូលទិញឈើនៅចំណុចផ្លូវបំបែកស្ទឹងទី៣ ក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ទើបចែភក្តិ និងប្តីឈរជើងនឹងថ្កល់​នៅស្រុកភ្នំក្រវាញ

របររកស៊ីល្មើសច្បាប់​មិនចេះតែអាច​​បានសុខស្រួលទៅកើត​នោះទេ បើគ្មានខ្នងបង្អែក ។ ជាក់ស្តែង​របររកស៊ី​ទិញឈើ​ខុសច្បាប់របស់​ចែ ភក្តិ និងប្តី ដែលបោះទីតាំងនៅ​ចំណុច​ផ្លូវបំបែកស្ទឹងទីបី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ បើគ្មាន​អ្នកកាង​ទេនោះ គឺពិតជា​មិនអាចដំណើរការប្រកបដោយជោគជ័យបានដល់សព្វថ្ងៃនេះឡើយ ។ មិនតែប៉ុណ្ណោះ បណ្តាជនណា​ដែលហ៊ានប្រកបរបររកស៊ី ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកស្នងការ គិតបែបណា ករណីលោក ទីន សុីន ហៅ(ឆ្នៅ) លួចដឹកបទល្មើសឈើឆ្លងដែន និងអនុញ្ញាតអោយវៀតណាមនាំអាវុធចូល មកបាញ់សត្វព្រៃក្នុងទឹកដីខ្មែរ

ខេត្តមណ្ឌលគិរី៖ លោកផ្កាយ២ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ហាក់ធូរលុងលើការគ្រប់គ្រងមន្ត្រីរបស់ខ្លួន ខណៈមាននាយនគរបាលខ្លះលួចរកសុីដឹកល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាម និងនាយនគរបាលខ្លះអនុញ្ញាតអោយជនជាតិវៀតនាំកាំភ្លើងចូលមកបាញ់សត្វក្នុងទឹកដីខ្មែរ សុទ្ធតែជាបទល្មើសឧក្រិដ្ឋ ប្រឈមនិងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំទៅ១០ឆ្នាំ យោងតាមមាត្រា២៣ និងមាត្រា២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែភក្តិ និងស្វាមី ឈរជើងទិញឈើផ្តាច់មុខ នៅស្រុកភ្នំក្រវាញ

បើទោះបីជាសម្តេចក្រឡាហោម​ ស ខេង ប្រតិកម្មករណីកាប់ឈើ និងការដឹកជញ្ជូនរកស៊ីឈើ​ប្រណីត​នៅខេត្តពោធិ៍សាត់​បន្តកើត​មាន​យ៉ាងណាក៏ដោយ ក៏អាជ្ញាធរ​ខេត្តនេះនៅតែធ្វើមិនដឹងមិនឮ ពោលគឺមិនព្រមបង្ក្រាប​ឈ្មួញរកស៊ីឈើនោះឡើយ ។ នៅឯស្រុកភ្នំក្រវាញ ឈ្មួញពីរនាក់ប្តីប្រពន្ធឈរជើង​យ៉ាងរឹងមាំ​ចាំទិញឈើ​ប្រណីត​ដោយគ្មាន​នរណា​អាច​រកស៊ីបានឡើយ ។ ជនដែលរកស៊ីដឹកឈើ ឬមិនព្រមលក់ឈើឲ្យគូស្វាមីភរិយា ចែភក្តិ និងលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើ​ព្រះវិហារ​កាក់កប​នឹងបទល្មើស

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកា និងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុករវៀង ខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ គ្រប់ទឹកនឹងបទល្មើស​ព្រៃឈើ​នៅព្រៃការពារ​ព្រះរកា

ថ្មីៗនេះប្រភពពីប្រជាសហគមន៍ការពារព្រៃព្រះរកា ក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញនិងក្រុមហ៊ុនមួយចំនួននៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីបរិស្ថានឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងថា មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា គឺជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនមួយចំនួន ក៏ដូចជាឈ្មួញធំៗបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សយ៉ាងគឃ្លើន។ ការដែលមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា ... Read More »