ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ល្បីល្បាញកាន់តែខ្លាំង ខាងប្រមូលលុយពីបទល្មើសនេសាទ

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៃស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែបទល្មើសតូចតាចប៉ុណ្ណោះ ។ ប្រភពបានឲ្យដឹងទៀតថា កន្លងមកការដឹកនាំបង្ក្រាបបទល្មើសនេសាទពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំបណ្តោយឲ្យមន្រ្តីជលផល កសាងបទល្មើសនេសាទតាមអំពើចិត្ត

ម៉្ងៃណោះគេឃើញលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលចុះបង្ក្រាប បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបដោយផ្ទាល់ ព្រោះរំពឹងថា អាចនឹងជំរុញឲ្យ មានទិន្នផលត្រីគ្រាន់បើសម្រាប់រដូវធ្វើប្រហុកផ្អក។ ការរំពឹងទៅលើមន្រ្តីជលផលនៅ ជុំវិញបឹងទន្លេសាប ឲ្យបង្ក្រាបបទល្មើសនោះមិនអាចទៅរួចទេ។ រីឯអាជ្ញាធរខេត្តទាំង​ នោះក៏មិនខ្វល់បញ្ហាបង្ក្រាបបទល្មើសនេសាទនេះដែរ។ ដោយសារបទល្មើសនេសាទ នៅបឹងទន្លេសាបច្រើនហួសហេតុនោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្រ្តីជលផលសង្កាត់បាកានចាប់ទូកដឹកត្រីកំភ្លាញជំរិតទារប្រាក់បាន១លានរៀលស្រួលៗ

គេរាយការណ៍ថា​ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានក្រុមមន្រ្តី ជលផលសង្កាត់បាកានក្រោមអំណាចចាត់ចែងលោក លឹម សុក្រឹត បានចាប់ទូកប្រជា ពលរដ្ឋដឹកត្រីកំភ្លាញ ប្រមាណ២០០គីឡូក្រាមជំរិតទារប្រាក់បាន១លានរៀលស្រួលៗ។ ប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា ពួកមន្រ្តីជលផលសង្កាត់បាកានបង្កការក្តៅ ក្រហាយឲ្យប្រជាពលរដ្ឋខ្លាំងណាស់ រីឯអាជ្ញាធរខេត្តពោធិ៍សាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរឧស្សាហកម្ម​និងសិប្បកម្មខេត្តពោធិ៍សាត់ រកស៊ី​ខាងទឹក

លោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តពោធិ៍សាត់ បានយកសម្ភារ គ្រឿងចក្ររបស់មន្ទីរ​ទៅបម្រើការងារផ្ទាល់ខ្លួន ក្នុងកិច្ចការរដ្ឋករទឹក​ ដែលជាប្រយោជន៍ក្រុមហ៊ុនឯកជនរបស់ខ្លួន ។ លោកមានអាជីវកម្ម​ចែកចាយទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ ហើយយក​សម្ភារ​របស់រដ្ឋនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មបម្រើ​ឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រការនេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេរដ្ឋបាលជលផលខេត្តពោធិ៍សាត់ លោក ភុំ វិមល ដេកមើលបទល្មើស

ប្រភពស្និទ្ធនឹងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីបទល្មើសនេសាទកើតឡើងយ៉ាងរាលដាលនៅតំបន់បឹងទន្លេសាប នៃស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ គឺជាប្រភពចំណូលដ៏ធំរបស់លោក ភុំ វិមល ដែលកំពុងល្បីល្បាញខាងពុករលួយ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកដ្ឋានរដ្ឋបាលជលផលមើលបទល្មើសនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយផង

បើរំពឹងទៅលើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹក នាំខេត្តកំពង់ធំ មិនធ្វើសកម្មភាពទាល់តែសោះ ចំពោះបញ្ហាបទល្មើសនេសាទនៅឃុំ​ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បទល្មើសការប្រើឧបករណ៍ខុសច្បាប់​ច្រើន ស្អេកស្កះពេញផ្ទៃបឹងទន្លេសាប កំពុងកើតមានយ៉ាងសកម្ម។ ភាពមិនយកចិត្តទុក​ដាក់ របស់អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ធំ គឺជាឱកាសដែលធ្វើឲ្យមន្រ្តីជលផល ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក កៅ សាណា និង ណាំ ប្រព្រឹត្តអំពើពុករលួយលើសេវាផ្តល់ទិដ្ឋាការ ល្បីពេញអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជម្រិតមិនរើសមុខភ្ញៀវ

ខេត្តព្រះសីហនុ៖ មិនដឹងថាថ្នាក់ដឹកនាំខាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃអគ្គស្នងការនគរបាលជាតិបានជ្រាប ឬកន្ទេលធំបន្លំដេកយ៉ាងណាទេ ជុំវិញការប្រព្រឹត្តអំពើពុករលួយក្លាយជាលក្ខណះចំហរទៅហើយ លើសេវាផ្តល់ទិដ្ឋាការប្រព្រឹត្តដោយ លោក កៅ សាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងលោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកផ្តល់ទិដ្ឋាការ យកតំលៃលើសពីគោលការណ៍កំណត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អតីតឡូត៍នេសាទលេខ២សម្បូរបទល្មើសក្រោមក្រសែភ្នែកមន្រ្តីជលផលស្រុកបាកាន

ឥឡូវនេះបញ្ហាបទល្មើសនេសាទលែងជាកង្វល់របស់អាជ្ញាធរខេត្តពោធិ៍សាត់ ក៏ ដូចជាមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៀតហើយ ពោលគឺគេបើកចំហ ដោយ អនុញ្ញាតឲ្យពួកអ្នកនេសាទប្រព្រឹត្តអំពើល្មើសច្បាប់ដោយសេរី។ ក្នុងនោះសូម្បីតែ តំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ក៏លែង ក្លាយជាតំបន់អភិរក្សទៀតដែរ ពោលគឺបើកចំហឲ្យមានការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ដោយសេរី គ្រាន់តែបង់លុយឲ្យលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពេលយប់នៅ​តំបន់ផាត់សណ្តាយភ្លើងភ្លឺ​ដូច​មានសម្តែងល្ខោនបាសាក់

នៅលើបឹងទន្លេសាប​​ក្នុងតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ពេលរាត្រី​ គេឃើញអំពូលភ្លើងអណ្តែតលើទឹក​ស្អេកស្កះខៀវស្រងាត់ ដូចជា​មានការសម្តែងវង់ល្ខោនដែលមានអ្នកលក់ដូរគគ្រឹកគគ្រេង​ ។ បទល្មើសនេសាទ​ទាំងនោះ ត្រូវបានអនុញ្ញាត​ឲ្យធ្វើជាចំហរ​ ដោយគ្មានការ​បង្ក្រាប​នោះឡើយ ។ អាជ្ញាធរ​ខេត្តកំពង់ធំ​ចាត់តាំងសមត្ថកិច្ច​ដឹកនាំ​ដោយ​ថ្នាក់អភិបាលរងស្រុក​ចុះបង្ក្រាបបទល្មើស​នេសាទ​ក្នុងតំបន់បឹងទន្លេ​សាប​ក្នុងស្រុកកំពង់ស្វាយនោះដែរ ប៉ុន្តែវាគ្រាន់តែជារបៀប​វាយស្មៅបង្អើលពស់ តែប៉ុណ្ណោះ ។ អាជ្ញាធរ​បង្កើតក្រុមការងារ​ឲ្យចុះបង្ក្រាប​នៅពេលដែលដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បម្លាស់ទីបទល្មើស​នេសាទ​ត្រូវបង់ឲ្យលឹម សុក្រឹត ១០០ដុល្លារ

បទល្មើសនេសាទ​នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើជាចំហរ​ដោយមិនមាន​ការបង្ក្រាបពីសមត្ថកិច្ចជំនាញ​នោះឡើយ ។ នៅ​ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បទល្មើសនេសាទ​បានកើតឡើង​យ៉ាងសកម្ម គ្មានមន្ត្រីជលផលណា​ចុះបង្ក្រាបឡើយ ផ្ទុយទៅវិញ ពួកមន្ត្រីជលផល​ជាអ្នកឃុបឃិត​ឲ្យមានបទល្មើសនោះថែមទៀត។ ពួកជលផល​អះអាងថា ឆ្នាំនេះ ស្ថានភាពទឹកទន្លេ​ឆាប់ឡើង ឆាប់ស្រក ធ្វើ​ឲ្យទិន្នផល​ត្រីថយចុះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅតំបន់ផាត់សណ្តាយកំពុងសម្លាប់រាស្រ្តក្រីក្រ

ប្រជាពលរដ្ឋក្រីក្ររកស៊ីនេសាទលក្ខណៈគ្រួសារ ឬការដាក់ឧបករណ៍ល្មើសច្បាប់ តូចតាចមុខជាត្រូវក្រុមលោក យ៉ាន់ វិសាក់ ហៅសែ ចាប់បង្ក្រាបជាមិនខាន ប៉ុន្តែពួក ឈ្មួញប្រព្រឹត្តនេសាទល្មើសច្បាប់ធំៗមិនឃើញក្រុមលោកសែបង្ក្រាបនោះទេ។ ពួក​គេ​បង្ក្រាបរាស្រ្ត ក្រីក្រថតបង្ហាញស្នាដៃ ជូនថ្នាក់ដឹកនាំខេត្តឲ្យដឹងថា ពួកគេបង្ក្រាបមិន​លើកលែង​នោះ ឡើយ។ ប៉ុន្តែការណ៍ពិតពួកឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ... Read More »

ខ្សឹបដាក់ត្រចៀក៖ ថ្នាក់ដឹកនាំខេត្តកំពង់ធំបិទភ្នែក​ឲ្យយ៉ាន់ វិសាក់ រកប្រយោជន៍ពីបទល្មើសនេសាទ

បទល្មើសនេសាទ​នៅតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកើតមានជាចំហរ ដោយមិនមានការបង្ក្រាប​ពីអាជ្ញាធរ​មានសមត្ថកិច្ច​ ពោលគឺរដ្ឋបាលជលផលនៅទីនោះទេ ។ មន្ត្រី​នគរបាលខេត្តកំពង់ធំអះអាងថា វាជាតួនាទីរបស់រដ្ឋបាលជលផល​ក្នុងការបង្ក្រាបបទល្មើសនេសាទ ។ មន្ត្រីជលផលខេត្តកំពង់ធំអះអាងថា ឲ្យគេដាក់បទល្មើសនេសាទចុះ ព្រោះឆ្នាំនេះ មិនសម្បូរត្រី​ដូចឆ្នាំមុនៗនោះទេ ។ ... Read More »

ខ្សឹបដាក់ត្រចៀកៈ បទល្មើសនេសាទទ្រង់ទ្រាយធំនៅតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ មានការឃុបឃិតជាប្រព័ន្ធ

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីលោក ហម ហ៊ុន ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ រួចមកគឺបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំក្នុងមូលដ្ឋានពួកគាត់ កំពុងកើតឡើងយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលក្នុងតំបន់ពាមបាង ពាមបាឡត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធឃុបឃិតគ្នាបើកដៃឲ្យជនល្មើសប្រើទូកអូសអួនធំៗធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ស្នងការរងខេត្តតាកែវ វង្ស ហុងលី ត្រូវប៉ាន់ជាងគេ 

គេរាយការណ៍ថា នៅក្នុងចំណោមស្នងការរងជាច្រើនរូបនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានតែលោក វង្ស ហុងលី ម្នាក់ប៉ុណ្ណោះ ដែលជាអ្នកមានអំណាច និងជាប្រភពសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់លោកស្នងការ ។ ក្នុងនាមជា អ្នកទទួលផែនសេដ្ឋកិច្ច លោក វង្ស់ ហុងលី ប្រមូលសព្វគ្រប់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ Update ៖ លោក កៅ សារ៉ាណា និង លោក ណាំ សុវណ្ណារ៉ា គាបជម្រិតបរទេសលើសេវា ទិដ្ឋាការ Tourist (T) , Visa Business (E)

ខេត្តព្រះសីហនុ៖ ប្រសិនបើថ្នាក់លើមិនមានវិធានការលុបបំបាត់នូវការិយាធិបតេយ្យ ទម្លាប់ធ្វើការយកអំពើពុករលួយ មកគាបជម្រិតជនបរទេស ប្រព្រឹត្តដោយនាយនគរបាលអន្តោប្រវេសន៍ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេង(ខេត្តព្រះសីហនុ)នោះទេ អាចងាយរងនូវការរិៈគន់ធ្ងន់ធ្ងរពីមជ្ឈដ្ឋានភ្ញៀវជាតិ-អន្តរជាតិ និងប៉ៈពាល់សេចក្តីថ្លៃថ្នូរនៃនគរបាលជាតិដែលស្អាតស្អំ ខណៈបុគ្គលលោក កៅ សារ៉ាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេង និងលោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកទិដ្ឋាការ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសអួនកែច្នៃ​នៅ​ស្រុកកណ្តៀង​ខេត្តពោធិ៍សាត់ចាប់ផ្តើម

បទល្មើសនេសាទ​ប្រើអួនកែច្នៃ​អូស​យកមច្ឆជាតិ​គ្រប់ប្រភេទ​នៅតំបន់​បឹងទន្លេសាប ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានចាប់ផ្តើម​​រៀបចំ​ចែកផល​ប្រយោជន៍​ឲ្យ​ស្ថាប័នពាក់ព័ន្ធ​ ដើម្បីអនុវត្តការងារចាប់ពីពេលនេះតទៅ ។ បើតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថា ពួកឈ្មួញ​ធំៗ​ចាប់ផ្តើម​បែងចែក​ផលប្រយោជន៍​ជូនស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់ ដែលមានថ្នាក់ដឹកនាំខេត្ត, នគរបាលខេត្ត ជាពិសេសស្ថាប័ន​កសិកម្ម ពោលគឺ​រដ្ឋបាលជលផល​ ។ ការបែងចែក​ផលប្រយោជន៍​ទាំងនោះ គឺដើម្បី​ឲ្យពួកគេ​អាចធ្វើសកម្មភាព អូស​អួនកែច្នៃ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ លោកស័ក្តិ៤កន្លះ ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកទិដ្ឋាការ នៃនគរបាលអន្តោប្រវេសន៍ការិយាល័យអាកាសយានដ្ឋានអន្តរជាតិកងកេង (ខេត្តព្រះសីហនុ) កំពុងប្រព្រឹត្តនូវភាពមិនប្រក្រតី ក្នុងតួនាទីភារកិច្ច ដើម្បីគិតពីផលប្រយោជន៍បុគ្គល និងបក្ខពួក ជុំវិញករណីបង្ខំឲ្យបរទេសចូលទឹកដីកម្ពុជាបង់សេវាលើទិដ្ឋាការ ឆ្លងដែនខុសពីច្បាប់កំណត់ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទ​នៅ​តំបន់ផាត់សណ្តាយ កើតមានព្រោងព្រាត

បទល្មើសនេសាទ​តាមរយៈការប្រើប្រាស់ឧបករណ៍ខុសច្បាប់​បាននិងកំពុងកើតមាន​យ៉ាងសកម្ម គគ្រឹកគគ្រេង​នៅឃុំ​ផាត់សំណាយ ព្រំប្រទល់​រវាងស្រុក​កំពង់ស្វាយ នឹងស្រុកសន្ទុក​ក្នុងដែនសមត្ថកិច្ច នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ លោក យ៉ាន់ វិសាក់ ហៅសែ ។ ពួកឈ្មួញ​អ្នករកស៊ីដាក់​បទល្មើសនេសាទ​នៅតំបន់នោះអះអាងថា វាជាធម្មតា​ និងដូចបណ្តាឆ្នាំមុនៗដែរ អ្នកប្រើប្រាស់​ឧបករណ៍ល្មើសច្បាប់សុទ្ធតែត្រូវរ៉ូវ​ជាមួយ​លោកយ៉ាន់ វិសាក់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកគូ ប៊ុនទឹង នៅតែ​គឃ្លើនឲ្យកូនចៅ​ប្រព្រឹត្តល្មើស

បទល្មើសនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងខេត្តកំពង់ធំ ក្រោមដែនសមត្ថកិច្ច​របស់លោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផល​ត្រួត៥ស្រុក​ក្នុងខេត្តកំពង់ធំ​​នៅតែបន្តកើតមានពាសពេញផ្ទៃទឹក ក្នុងបឹងទន្លេសាប ។ គេរាយការណ៍ថា មន្ត្រីរដ្ឋបាលជលផល​​តាមបណ្តាស្រុក ដូចជាឈ្មោះ ជីន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍​-តាំងគោក, លោក កែវ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តតាកែវ អនុញ្ញាត​ឲ្យឈ្មួញដាក់បទល្មើសនេសាទ​ ព្រោះខ្លាចត្រី​ហូរទៅប្រទេសវៀតណាមខាតទទេ

អាជ្ញាធរខេត្តតាកែវ រួមទាំងមន្ត្រីជំនាញ​ផង អះអាងថា ការដាក់បទល្មើស​របាំងស្បៃមុងរាប់សិបគីឡូម៉ែត្រ ក្នុងភូមិសាស្ត្រ​ស្រុកអង្គរបុរី ភ្ជាប់ស្រុកកោះធំ ខេត្តកណ្តាល គឺប្រយោជន៍ដើម្បីកុំឲ្យត្រីហូរតាមទឺក​ទៅប្រទេសវៀតណាមខាតទទេ ។ របាំងព្រួល និងរបាំងស្បៃមុង​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ ដាក់កាត់បឹង​ទន្លេ ក្នុងភូមិសាស្ត្រ​ស្រុកអង្គរបុរី និងស្រុកបុរីជលសា ពីព្រោះថា ... Read More »

ខ្សឹបដាក់ត្រចៀក: លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផល កំពង់ធំដេកមើលបទល្មើស

បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ កំពុងកើតមានយ៉ាង គគ្រើកគគ្រេង ពោលគឺបទល្មើសស្បៃមុង, ប, អួន, សៃយឺន… ដែលអាចមើលនឹងភ្នែក ទទេឃើញនោះ មិនដែលឃើញមន្រ្តីជលផលក្រោមអំណាចលោក ហម ហ៊ុន ចាត់ការបង្រ្កាបម្តងណាឡើយ។ គេនិយាយថា គ្មាននរណាល្ងង់ភ្លើ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅស្រុកបាកាន ត្រូវបានអនុញ្ញាតឲ្យធ្វើជាចំហរ គ្មានទេការបង្ក្រាបបទល្មើសនេសាទនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ផ្ទុយ

ទៅវិញជំនាញរដ្ឋបាលជល ផលនៅក្នុងតំបន់ជាអ្នកឃុបឃិតបើកដៃឲ្យពួកឈ្មួញ នេសាទល្មើសច្បាប់ ដើម្បីផលប្រយោជន៍ ។ ពួកឈ្មួញនិយាយថា គ្រាន់តែបង់លុយ តាមរដូវ តាមការចង់បានរបស់មន្ត្រីជលផល គឺពួកយើងអាចនេសាទល្មើសច្បាប់បានដោយ សេរី ។ មន្ត្រីជលផលធំជាងគេប្រចាំស្រុកបាកាន គឺលោក លឹម ... Read More »

ខ្សឹបដាក់ត្រចៀក: មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថាលោក ចាន់ ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋនិងបក្ខពួក៣ទៅ៤នាក់បានធ្វើសកម្មភាពជំរិតទារលុយពីម្ចាស់រថយន្តដឹកឈើពីដេប៉ូមួយកន្លែងចំនួន៥០០ដុល្លារដើម្បីជាថ្នូរនឹងការមិនចាប់ឃាត់។ ប្រភពបានឲ្យដឹងទៀតថា មុនកើតហេតុម្ចាស់រថយន្តដឹកឈើបានដឹកឈើចេញពីដេប៉ូក្នុងស្រុកសំរោងទង ទៅលក់បន្តនៅស្រុកបសេដ្ឋ ដោយបើកបរតាមផ្លូវជាតិលេខ៤ ឆ្លងទៅផ្លូវជាតិលេខ៤១។ ពេលនោះស្រាប់តែលោក ចាន់ ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ ក្រោមបញ្ជាពីលោក ... Read More »

បទល្មើសនេសាទក្នុងខេត្តកំពង់ធំ ជាប្រភពចំណូល របស់លោក ប៉ែន វណ្ណរិទ្ធ

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នតាមបឹងបួ តាមអូរ តាមព្រែក ក្នុងស្រុកសន្ទុក កើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យដោយសារមានការបើកដៃពីសំណាក់លោក គូ ប៊ុនទឹង នាយផ្នែក រដ្ឋបាលជលផលទទួលបន្ទុក៥ស្រុក។ ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បាន បង្ហើបឲ្យដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសជលផលនៅស្រុកសន្ទុក​កើតមានជាចំហរ

ប្រជាពលរដ្ឋ​រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ​បានរាយការណ៍ថា បទល្មើស​នេសាទ​នៅក្នុងមូលដ្ឋានរបស់ពួកគាត់​បានកើតឡើង​ជាចំហរ តាមរយៈការ​ដាក់​ឧបករណ៍នេសាទ​ចាប់យកត្រីច្រើនប្រភេទ ។ ពួកឈ្មួញអ្នកនេសាទល្មើសច្បាប់​បានឃុបឃិតជាមួយ​លោក គូ ប៊ុនទឹង នាយសង្កាត់រដ្ឋបាលជលផល​ត្រួត​៥ស្រុក​ក្នុងខេត្តកំពង់ធំ គឺជាអ្នកបើកដៃ​ឲ្យ​មាន​ការនេសាទល្មើសច្បាប់ ។ ប្រធានមន្ទីរកសិកម្ម​ខេត្តកំពង់ធំ​លោក ប៉ែន វណ្ណរិទ្ធ ដែលមានជំនាញ​ខាង​ជលផល​ស្រាប់នោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​នៅតែត្រូវប៉ាន់

បើទោះបីជា​នៅតាមបណ្តាខេត្តនានា​ហាក់ដូចជាស្ងប់ស្ងាត់ចំពោះបញ្ហាបទល្មើសព្រៃឈើ ការដឹកជញ្ជូនព្រៃឈើ​បែបណាក៏ដោយ ប៉ុន្តែនៅខេត្តសៀមរាប នៅតែមាន​ការដឹកជញ្ជូនឈើ​ចូលមកទីរួមខេត្ត​ជាធម្មតា ។ ប្រការនេះ​ត្រូវគេយល់ថា វាជា​ផលប្រយោជន៍​យ៉ាងជាប់លាប់​របស់លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។ គេសង្កេតឃើញរថយន្តធំៗដឹកឈើ​ចូលខេត្តសៀមរាប​ជារៀងរាល់ថ្ងៃ ហើយពួកឈ្មួញទាំង​នោះ​អះអាងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទព្រោងព្រាតនៅខេត្តពោធិ៍សាត់

បទល្មើសនេសាទ​បាននិងកំពុងកើតមានព្រោងព្រាតជាចំហរ​នៅតំបន់បឹងទន្លេសាប​ ខេត្តពោធិ៍សាត់ ។ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាល​ខេត្តពោធិ៍សាត់ ត្រូវគេរាយការណ៍ថា កំពុងកាក់កាប​យ៉ាងសម្បើម​​ក្នុងការឃុបឃិត​ឲ្យមានបទល្មើស​គ្រប់ប្រភេទ​នៅ​តំបន់បឹងទន្លេសាប ។ នៅរយៈពេលប៉ុន្មានាសប្តាហ៍ខាងមុខទៀតនេះ បទល្មើស អួន ហ៊ុម នឹងត្រូវចាប់ផ្តើម ... Read More »

ខ្សឹបដាក់ត្រចៀក៖​ អ្នកនេសាទនៅខេត្តសៀមរាប​សម្រុកមកប្រព្រឹត្តល្មើសនៅខេត្តកំពង់ធំ ប៉ុន្មានថ្ងៃនេះ អ្នកនេសាទ​នៅ​ខេត្តសៀមរាប​បានសម្រុកមកប្រព្រឹត្តបទល្មើសនេសាទ​នៅតំបន់​បឹងទន្លេសាប​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេស​ក្នុងដែនសមត្ថកិច្ច​លោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផល​ត្រួត៥ស្រុកក្នុងខេត្តកំពង់ធំ ។ លោក គូ ប៊ុនទឹង ត្រូវគេអះអាងថា ជាអ្នកដែលបាន​ឃុបឃិតជាមួយអ្នកនេសាទខុសច្បាប់​ដើម្បីស្វែងរកផល​ប្រយោជន៍ សម្រាប់​ប្រធានមន្ទីរកសិកម្ម ... Read More »

ខ្សឹបដាក់ត្រចៀក៖​ លោក ស៊ុន ចាន់ថុល មើលប្រធានមន្ទីរសាធារណការខេត្តកំពតផង

ស្ថានភាពផ្លូវនានា​ក្នុងភូមិសាស្ត្រខេត្តកំពត​រងការខូចខាតជាបន្តបន្ទាប់ ហើយគេឃើញក្រុមមន្ត្រី​ នៃមន្ទីរសាធារណការខេត្តចុះជួសជុល​ជាច្រើន​កន្លែងនោះដែរ ប៉ុន្តែ​គេ​គ្រាន់តែធ្វើដើម្បី​ធ្វើរបាយការណ៍ជូនថ្នាក់លើ​ដោយមិនគិតអំពីគុណភាពផ្លូវនោះឡើយ ។ ក្រៅពីនោះ ផ្លូវប្រវែង​ជាង១គីឡូម៉ែត្រឆ្ពោះទៅរមណីយដ្ឋានទឹកឈូរ ក៏ចំណាយពេល​ជួសជុលយូរណាស់មកហើយ មិនឃើញរួចរាល់នៅឡើយ ។ ស្ថានភាពបែបនេះ គឹបង្កប់ឲ្យមានអំពើពុករលួយ​យ៉ាងខ្លាំងក្លា ដែលចាំបាច់ក្រសួងសាធារណការ និងដឹកជញ្ជូន​ត្រូវត្រួតពិនិត្យ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ខ្នងក្រាស់មែន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ

បន្ទាប់ពីក្លាយជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក ឈាង តុលា ធ្វើឲ្យមន្ត្រីនៅក្រោមបង្គាប់ញាក់សាច់គ្រប់គ្នា ។ ញាក់សាច់​ក៏ព្រោះតែ​លោកអាចធ្វើអ្វីៗបានគ្រប់យ៉ាង រួមទាំងការលក់ដីច្រើនកន្លែង បើទោះបីជាមន្ត្រីក្រោមឱវាទ​ធ្វើការរាប់សិបឆ្នាំ ខ្លះចូលនិវត្តន៍ មានប្រតិកម្មក៏លោកមិនឈឺក្បាល ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ក៏បានដើរគ្រវីក្បាលពីអំណាចរបស់លោក ... Read More »