ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ គឺជាមេខ្លោងនៅពីក្រោយបទល្មើសបំផ្លាញព្រៃឈើ

ប្រភពពីសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមួយចំនួននិងឈ្មួញជាច្រើននាក់កំពុងបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ខេត្តព្រះវិហារ យ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ កាត់ភាគរយគ្រប់មន្ទីរ

ប្រភពពីមន្ត្រីតាមមន្ទីរ មួយចំនួននៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅពេលដែលពួកគេរត់ការឯកសារដកប្រាក់ឬទូទាត់សាច់ប្រាក់ឆ្លងកាត់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ គឺត្រូវតែផ្ដល់លុយទឹកតែមួយផ្នែកឲ្យលោក បឹង គឹមសឹង គឺមិនតិចជាង៥ភាគរយ នៃប្រាក់ដែលស្នើសុំដក ឬត្រូវទូទាត់នោះឡើយ។ ប្រភពបានឲ្យដឹងទៀតថា មុនពេលឯកសារត្រូវបានបញ្ជូនទៅដល់ដៃលោក បឹង គឹមសឹង ... Read More »

ខ្សឹបដាក់ត្រចៀក៖ មានអំពើពុករលួយ​គម្រោង​ស្តាររោងចក្រប្រព្រិត្តកម្មទឹកស្អាតចំការមន

ថ្មីៗនេះមន្ត្រីរាជការនៅក្នុងអង្គភាពរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានបើកកកាយជាសាធារណៈរឿងអាស្រូវពុករលួយរបស់លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងអគ្គនាយករងឈ្មោះ ឡុង ណារ៉ូ ដែលឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងថា ការអនុវត្តន៍ទៅលើគម្រោងស្ដារនិងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន Vinci Construction Grands ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីនគរបាលសេដ្ឋកិច្ចស្នងការនគរបាល ខេត្តព្រះវិហារ ឈ្មោះ មាស សេដា ល្បីខាងប្រមូលលុយពីបទល្មើសព្រៃឈើ

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នមានមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារ ម្នាក់ឈ្មោះ មាស សេដា កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ទឹកដីឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចៀសមិនផុតពីបង់លុយតាមការកំណត់របស់លោក មាស ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេសាខាពន្ធដារខេត្តឧត្តរមានជ័យធ្លាយរឿងច្រើន

លោក ជុំ សំនិត ប្រធាន​សាខាពន្ធដារខេត្តឧត្តរមានជ័យ ធ្លាយរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃការដឹកនាំ ។ នោះគឺការលោកគឺជាអ្នករកស៊ីនាំទំនិញពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជា ដែលគេមិនដឹងថា តើទំនិញទាំងនោះ​បានបង់ពន្ធ ឬមិនបង់ពន្ធ? រីឯរថយន្ត​ដែល​យកទៅដឹកទំនិញ ឆ្លងចូលពីប្រទេសថៃមកនោះ គឺជារថយន្តអង្គភាពពន្ធដារខេត្តឧត្តរមានជ័យ ។ រឿងមួយទៀត ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេរដ្ឋបាលព្រៃឈើ រវៀង លោក ស៊ុំ ស៊ីវុត្ថា កំពុងត្រូវប៉ាន់

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថាលោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតបើកដៃពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។ តាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបន្តិចបន្តួចតាមគោយន្តឬតាមរថយន្តដើម្បីយកទៅសាងសង់លំនៅដ្ឋានឬជួសជុលលំនៅដ្ឋានពេលមកដល់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ត្រូវបានលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ឃុបឃិតឲ្យឈ្មួញបំផ្លាញព្រៃព្រះរកា

ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹថា មួយរយៈចុងក្រោយនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា កើតមានយ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ។ ចំណែកមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា គឺជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនមួយចំនួនបំពានចូលកាប់ឈើប្រណីត ឈើប្រភេទលេខ១ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ និងនាយខណ្ឌ ល្បីខាងសម្ងំប្រមូលលុយ

ថ្មីៗនេះប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់តាំងពីលោក ចាន់ រឹទ្ធី ទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ គឺលោក គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ក្នុងនោះលោក ចាន់ រឹទ្ធី បានឃុបឃិតឲ្យលោក គាំ សីហា ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរបរិស្ថាន​ខេត្តកំពង់ស្ពឺ​ បណ្តោយ​ឲ្យឈ្មួញដឹកឈើ​តាមចិត្ត

ប្រភពពីប្រជាពលរដ្ឋនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញធំៗសម្រុកដឹកជញ្ជូនឈើ និងអនុផលព្រៃឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ យ៉ាងពេញបន្ទុកហើយការបង្ក្រាបរបស់សមត្ថកិច្ចនាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ។ ដោយហេតុថា ឈ្មួញធំៗដែលប្រើប្រាស់រថយន្តចំណុះរាប់សិបម៉ែត្រគូបឬរាប់សិបតោនដឹកជញ្ជូនអនុផលព្រៃឈើ ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងគឃ្លើន ហើយបន្តប្រព្រឹត្តបទល្មើសដោយគ្មានខ្លាចក្រែងអ្វីឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្ម​រាជធានីភ្នំពេញ មិនដែលស្គាល់​ស្រែ

ក្រុមមន្ត្រី​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និយាយចំអកថា តើឲ្យលោកប្រធានមន្ទីរចុះស្រែយ៉ាងម៉េច បើនៅ​រាជធានី​ភ្នំពេញ គ្មានកន្លែងធ្វើស្រែផងនោះ ។ ដូច្នេះវា​មិនមែនជាកំហុសទេ ដែលលោកប្រធានមន្ទីរ​នៅតែក្នុងប៉ុយរ៉ូ ដាក់ម៉ាស៊ីនត្រជាក់​ដល់ទៅពីរគ្រឿង ដោយមិនដែលចេញក្រៅមើលទេសភាពវាលស្រែម្តងណាឡើយ ។ បើទោះបីជាលោកនៅតែក្នុងការិយាល័យយ៉ាងណាក៏ដោយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ លោក គាំ សីហា ត្រូវគ្រប់ច្រក

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ប្រមូលលុយបានយ៉ាងស្រួលៗក្នុងមួយខែៗ ពីបណ្ដាខេត្តនានាចូលមកចែកចាយតាមដេប៉ូនិងតាមរោងសិប្បកម្មជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។ បញ្ហានេះគឺជារឿងដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងនោះទេព្រោះលោក គាំ សីហា ... Read More »

ខ្សឹបដាក់ត្រចៀក៖ តាមគម្រោងឈ្មួញវៀតណាម ត្រៀមចូលគ្រឿងចក្រ១០គ្រឿងតាមចំណុច(ពាម-អូរលៀ) និងជនជាតិវៀតណាមជិត២០នាក់ នៅម៉ោង២-៣រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៦ ឧសភានេះ

ខេត្តរតនគិរី៖ តាមគម្រោងឈ្មួញវៀតណាមត្រៀមនាំគ្រឿងចក្រប្រភេទត្រាក់ទ័រ១០គ្រឿង និងជនជាតិវៀតណាម២០នាក់ ក្នុងនោះ១០នាក់ជាតៃកុងត្រាក់ទ័រ និង១០នាក់ទៀតជាអ្នកជំនាញខាងកាប់ អារ ផ្តួលរលំឈើ ដែលអាចឆ្លងចូលទឹកដីកម្ពុជា តាមតំបន់(ពាម-អូរលៀ) ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅម៉ោង៥-៦ល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានប្រែប្រួលពេលវេលា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានសាខាគយខេត្តមណ្ឌលគិរី កំពុងខំប្រឹងប្រមូលលុយស្រង់ដើមតាមរបៀបពុករលួយ

ប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថាលោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបច្ចុប្បន្នជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រងនៃសាខាគយខេត្តមណ្ឌលគិរី កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។ ប្រភពបានឲ្យដឹងទៀតថា ដោយសារចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី ទើបលោក ហ៊ុយ សុជាតិ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយករដ្ឋបាលព្រៃឈើ​មើលព្រៃខេត្ត​កំពង់ធំផង

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភូមិកំពង់គរ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានសិប្បកម្មកែច្នៃឈើមួយកន្លែងកំពុងដំណើរការយ៉ាងរលូន ហើយមិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើឬមន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកសណ្ដាន់ ត្រូវបានគេដឹងថាទុកឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកដើម្បីជាប្រមូលចំណូលរបស់ខ្លួន។ ដូច្នេះហើយទើបឈ្មួញអាចកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃឡង់យកមកកែច្នៃអារច្រៀកក្នុងសិប្បកម្មនៅភូមិកំពង់គរ តាមអំពើចិត្តព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្តមណ្ឌលគិរីឆ្លៀតច្រៀកដីមុខមន្ទីរ​ឲ្យកូនលក់​ទំនិញ

ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ​ នៅក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ម្នាក់ៗនាំគ្នាយក​ដៃរឹតដើមទ្រូង ក៏ព្រោះតែលោក​ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​យកដីចិញ្ចើមផ្លូវ​មុខមន្ទីរឲ្យកូនលក់ខោអាវ ។ ការធ្វើបែបនេះ ក៏ព្រោះតែដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន ហើយ​អនាគតអាចនឹងក្លាយទៅជាម្ចាស់កម្មសិទ្ធិលើដីរួមនេះ ។ ក្រុមមន្ត្រី​នៅមន្ទីរហិរញ្ញវត្ថុ​បានត្រឹមដើរគ្រវីក្បាល ពីព្រោះថា លោករឿន ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃ​ខេត្តព្រះវិហារ​គ្រប់ទឹក

មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា កំពុងកើតឡើងយ៉ាងរាលដាលហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមឈ្មួញនិងក្រុមជនល្មើសជាច្រើននាក់កំពុងបំពានកាប់ឈើអារច្រៀកឈើដឹកជញ្ជូនចេញពីតំបន់អភិរក្សព្រៃព្រះរកា យ៉ាងពេញបន្ទុក។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញប្រើពេល២យប់​ចាប់បង្ហើយត្រីនៅអតីតឡូត៍អភិរក្សលេខ៦

បន្ទាប់ពីខ្សឹបខ្សៀវត្រូវរ៉ូវគ្នា​ថា នឹងប្រមូលផលនេសាទបង្ហើយ នៅអតីតឡូត៍អភិរក្សលេខ៦ ដែលរៀបចំផែនការតាំងពីសប្តាហ៍មុននោះ ឥឡូវនេះ ផែនការនោះត្រូវគេខ្សឹបខ្សៀវថាបានសម្រេចទាំងស្រុង​ កាលពីយប់ ថ្ងៃទី២៤ និង២៥ ខែមេសា កន្លងទៅនេះ ដោយប្រើកម្លាំងពលកម្មតែ៤នាក់ប៉ុណ្ណោះ ។ នៅពេលដែលផែនការត្រូវបានបញ្ចប់ទើបព័ត៌មានស្តីពីការប្រមូលផលនេសាទ ត្រូវបានបែកធ្លាយ​តាមរោងកាហ្វេនានា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្នុងតំណែងជិត២០ឆ្នាំ មេ​ពន្ធដារ​ខេត្តឧត្តរមានជ័យ​ជិះសេះលែងដៃ

ក្រុមមន្ត្រី​ ក៏ដូចជាប្រជាពលរដ្ឋ​នៅខេត្តឧត្តរមានជ័យ ដើរនិយាយតុកាហ្វេថា លោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ​កាន់​តំណែងនេះ​ជិត២០ឆ្នាំ​មកហើយ ដូច្នេះគាត់មិនញញើត​នឹងប្រព្រឹត្តអំពើពុករលួយ ដែលពោរពេញទៅដោយបច្ចេកទេស​និង​ល្បិចកល​នោះទេ ។ បុរស​ដែលជាមេពន្ធដារ​រូបនេះ ធ្លាប់មានរឿងអាស្រូវស្នេហា​កាលពីជាង១០ឆ្នាំ​មុន បានជំរុញ​ឲ្យគាត់កាន់តែល្បីឈ្មោះ នៅក្នុង​ចំណោមមន្ត្រីពន្ធដារ ។ យ៉ាងណាក៏ដោយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ តៃកុងរថយន្ត​លោកស្នងការខេត្តកំពង់ធំ មានអំណាចធំធេង

គេរាយការណ៍ថា លោក ប៉ាង សុធារិទ្ធ ហៅតួ ជាអ្នកបើករថយន្តឲ្យលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលមិនមានក្របខ័ណ្ឌជាមន្ត្រីនគរបាល មានអំណាចធំជាង​អាជ្ញាធរមានសមត្ថកិច្ចដទៃ ក្នុងការ​បង្ក្រាប​បទល្មើស ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ក្រៅពីនោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លេចចេញថា ណាក់ក្បាលធំ ជាមេក្លោងឲ្យវៀតណាម១២នាក់ និងគ្រឿងចក្រ៦គ្រឿង មកឈួសត្រាយផ្លូវដឹកឈើ តែត្រូវសមត្ថកិច្ចបង្រ្កាបចាប់

ខេត្តរតនគិរី៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យេន បង្ក្រាបបទល្មើសឈ្មួញយកគ្រឿងចក្រឈូសឆាយត្រាយព្រៃធ្វើផ្លូវអូសឈើ និងឈានដល់ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ និងចាប់យកវត្ថុតាងគ្រឿងចក្រ៦គ្រឿង ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នោះ មានលេចឮពីប្រភពមិនផ្លូវការពីទឹកដីវៀតណាមមកថា៖ មេក្លោងបង្កើតឲ្យមានបទល្មើសនេះ គឺឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លេចចេញថា(ណាក់ក្បាលធំ)ជាមេក្លោងអោយវៀតណាម១២នាក់ និងគ្រឿងចក្រ៦គ្រឿងមកឈួសត្រាយផ្លូវដឹកឈើ តែត្រូវសមត្ថកិច្ចបង្រ្កាបចាប់

ខេត្តរតនគិរី៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យេន បង្ក្រាបបទល្មើសឈ្មួញយកគ្រឿងចក្រឈូសឆាយត្រាយព្រៃធ្វើផ្លូវអូសឈើ និងឈានដល់ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ និងចាប់យកវត្ថុតាងគ្រឿងចក្រ៦គ្រឿង ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នោះ មានលេចឮពីប្រភពមិនផ្លូវការពីទឹកដីវៀតណាមមកថា៖ មេក្លោងបង្កើតអោយមានបទល្មើសនេះ គឺឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក រឿង ផៃ​រិ​ទ្ធ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី ល្បី​ខាង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក រឿង ផៃ​រិ​ទ្ធ និង​បក្ខពួក​នៅតែ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ដូច្នេះហើយ​ទើប​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក រឿង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ដីបក្សស្រុក​មេសាង​ជិតក្លាយជាកម្មសិទ្ធិឯកជន

ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកមេសាង ខេត្តព្រៃវែង កំពុងជ្រួលច្របល់​ការដែល​ដីអតីត​មន្ទីរ​បក្សស្រុកចំនួន២កន្លែង ក្នុងតម្លៃរាប់សែនដុល្លារ កំពុងត្រូវបានចាក់ដីដើម្បីលក់​ទៅឲ្យឯកជន ។ ទាំងមន្ត្រីរាជការ ជាពិសេស​សមាជិក​បក្ស​ក្នុងមូលដ្ឋានស្រុកមេសាង មិនចង់ឃើញដីនេះ ត្រូវបានគេលក់ដូរនោះទេ បើទោះបីជាក្នុងហេតុផលណាក៏ដោយ ។ ដូច្នេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ​ ខេត្តមណ្ឌលគិរីធុំក្លិនមិនស្រួល

មន្ត្រីរាជការនានាជុំវិញសាលាខេត្ត​មណ្ឌលគិរី បង្ហើបថា លោករឿន ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត យឺតដូចកៅស៊ូ ក្នុងការ​បញ្ចេញប្រាក់​ជូន​ទៅតាម​មន្ទីរនានា ជាពិសេស​មានពាក់ព័ន្ធនឹងបញ្ហាពុករលួយ ក្នុងការប្រមូលប្រាក់រជ្ជទេយ្យ និងប្រាក់លទ្ធកម្ម ពីតាម​មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ។ គេរាយការណ៍ថា រឿងនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ លោក ផល មុនី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសយ៉ាងពេញបន្ទុកនោះទេ។ ផ្ទុយទៅវិញ មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ... Read More »

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដី​នៅសង្កាត់ភ្លើងឆេះរទេះបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ

ប្រភពពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា ការធ្វើអាជីវកម្មជីករណ្ដៅដីធំៗជ្រៅៗ៣កន្លែងរបស់មេឈ្មួញឈ្មោះ ហេង និងឈ្មោះ លាង ក្នុងមូលដ្ឋានពួកគាត់កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីររ៉ែនិងថាមពលរាជធានីភ្នំពេញ ក៏ដូចជាពីសំណាក់លោក ហែម ដារិទ្ធ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នៅស្រុកបសេដ្ឋមានរោងម៉ាស៊ីនអារឈើច្រើនកន្លែង

ថ្មីៗនេះសមត្ថកិច្ចបានបង្ក្រាបរោងម៉ាស៊ីនអារឈើ២កន្លែងនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលរោងម៉ាស៊ីនអារឈើទាំងនោះត្រូវបានគេដឹងថា ជាប្រភពចំណូលរបស់មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកបសេដ្ឋ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅក្នុងស្រុកបសេដ្ឋ ផងដែរ។ មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ត្រូវបានគេដឹងថាជាអ្នកឃុបឃិតឲ្យមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកបសេដ្ឋ ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូនជាយូរមកហើយ ព្រោះបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ពួកគេ។ សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ថ្មីៗនេះកម្លាំងមានសមត្ថកិច្ចបានបង្ក្រាបទីតាំងរោងម៉ាស៊ីនអារឈើធំៗ៣កន្លែងនៅស្រុកបសេដ្ឋ គឺទីតាំងទី១នៅចំណុចភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញ លី ណាំឈួង ដឹកឈើ​យ៉ាងសកម្ម អាងខ្នងប្រធានមន្ទីរកសិកម្មខេត្តសៀមរាប

ប្រជាពលរដ្ឋខេត្តសៀមរាប​មើលឃើញដោយភ្នែកទទេចំពោះ​ឈ្មួញរកស៊ីឈើដ៏ល្បីល្បាញ​ម្នាក់ឈ្មោះ លី ណាំឈួង ដែល​តែងតែដឹកឈើ​ពីខេត្ត​ព្រះវិហារ ចូលខេត្តសៀមរាបជាចំហរ​រៀងរាល់ថ្ងៃ ។ ការដែលឈ្មួញម្នាក់នេះ អាចរកស៊ីដោយសេរីយ៉ាងដូច្នេះ ក៏ព្រោះតែ​មានលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត និងលោក ម៉ុង ប៊ុនលីម ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ្នកគួកជេ ហួន ធី ថាចំណាយ​ច្រើនណាស់​ឲ្យសមត្ថកិច្ច​

តាមពិតទៅ​បទល្មើសនេសាទ នៅបឹងទន្លេសាប​ក្នុងខេត្តពោធិ៍សាត់ ស្ថិតក្រោមការគ្រប់គ្រងរបស់បុរសជនជាតិវៀតណាម ឈ្មោះ ហួន ធី ទាំងស្រុង ។ បណ្តាជនណា​ដែលចង់ប្រព្រឹត្តល្មើស​ មិនស្ថិតនៅក្រោមបញ្ជារបស់ហួន ធី ត្រូវប្រឈមនឹងការចាប់ញាត់គុក ។ បច្ចុប្បន្ន នៅ​តំបន់បឹងទន្លេសាប​ក្នុងខេត្តពោធិ៍សាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ តាមពិតហួន ធី អ្នកបោះមេ​ឲ្យមានបទល្មើស​នេសាទ​នៅបឹងទន្លេសាប ខេត្តពោធិ៍សាត់

បុរសជនជាតិវៀតណាម​ម្នាក់ ដែលប្រើឈ្មោះខ្មែរ​ ហួន ធី ជាអ្នក​កសាងបទល្មើសនេសាទ​ដ៏ធំ​នៅបឹងទន្លេសាប​ ខេត្តពោធិ៍សាត់ ហើយគាត់​ចង់​ប្រើកម្លាំងសមត្ថកិច្ច​(នគរបាល) ឲ្យចាប់នរណាក៏បាន ។ នៅលើផ្ទៃបឹងទន្លេសាប គេមិនខ្លាចសមត្ថកិច្ចជំនាញដូចជា​រដ្ឋបាលជលផល ឬ​នគរបាលសេដ្ឋកិច្ច​នោះទេ ។ ផ្ទុយទៅវិញ មន្ត្រីមានសមត្ថកិច្ច​យ៉ាងហោចណាស់​២០នាក់ ... Read More »