ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ មេព្រៃកំពង់ធំដើរនិយាយថា បានចែកលុយឲ្យ មេថ្នាក់លើហើយ

ការដែលបទល្មើសព្រៃឈើនៅខេត្តកំពង់ធំមិនថមថយទាល់តែសោះនោះ ក៏ព្រោះ តែមេព្រៃខេត្តនេះបានចែករំលែកឲ្យថ្នាក់ដឹកនៅអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើបាន ចំណែកខ្លះៗដែរ ។ ដូច្នេះហើយបានជាចាប់តាំងពីលោក កែវ អូម៉ាលីស្ស អគ្គនាយក រដ្ឋបាលព្រៃឈើឡើងកាន់តំណែងមិនដែលបង្រ្កាបបទល្មើសព្រៃទាល់តែសោះ ជា ពិសេសនៅខេត្តកំពង់ធំ ។ ទាំងនេះទំនងជាដូចលោក ប៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទ​នៅស្រុកកំពង់ស្វាយ​ នៅតែបន្តកើតមាន

គេរាយការណ៍ថា បទល្មើសនេសាទនៅបឹងទន្លេសាប​ស្ថិតក្នុងភូមិសាស្ត្រូស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅតែបន្តកើតមានជាហូរហែ ជារៀងរាល់ថ្ងៃ ដោយគ្មានការបង្ក្រាបនោះឡើយ ។ ប្រភពបានឲ្យដឹងថា បទល្មើសនេសាទ​ប្រើឧបករណ៍ច្រើនប្រភេទ ជាពិសេស​សកម្មភាពឆក់ បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ។ ទីនេះ ស្ថិតក្រោមដែន​សមត្ថកិច្ច​លោក សៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋឃុំឈើទាល​ ស្រុកកៀនស្វាយបារម្ភបញ្ហារណ្តៅដីរបស់ឈ្មួញ កុយ ភារ៉ា

ប្រជាពលរដ្ឋឃុំឈើទាល ស្រុកកៀនស្វាយ កំពុងរស់នៅក្នុងសេចក្តីភ័យខ្លាចចំពោះរណ្តៅដីដ៏សែនជ្រៅរបស់ឈ្មួញ កុយ​ ភារ៉ា ដែលអាចបង្កគ្រោះថ្នាក់ និងមហន្តរាយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ។ អ្នកភូមិនិយាយថា អាជ្ញាធរ ឃុំឈើទាល ក៏ដូចជាស្រុកកៀនស្វាយ បានដឹងអំពីបញ្ហា​ដែលបានកើតឡើង​នៅក្នុងមូលដ្ឋានរបស់ខ្លួននោះដែរ ប៉ុន្តែគ្មានចំណាត់ការ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្នងការរង កែវ ចិន្តា មិនត្រឹមព្រហេីនរកសុី , ប្រមូលសេដ្ឋកិច្ចពីបទល្មេីសឈេីទេ គឺមានបណ្តឹងករណីអោយវៀតណាមយកត្រាក់ទ័រ៧៨គ្រឿងចូលកាប់ឈេីក្នុងទឹកដីខ្មែរ

ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត និងសមត្ថកិច្ចដ៏ច្រេីនបានខ្សឹបខ្សៀវគ្នា ដោយភាសារិៈគន់ថា៖ ហេតុអីក៏ថ្នាក់លេីអោយបុគ្គលដែលពាក់ព័ន្ធនិងបទល្មេីសព្រៃឈេី បានឡេីងតួនាទី ពីនាយការិយាល័យអត្តសញ្ញាណប័ណ្ណ ទៅជាស្នងការរង នគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកព្រំដែន…? ពួកគាត់និយាយលេងស្រដៀងមែនថា៖ អ្នកណាមិនស្គាល់ ,អ្នកណាមិនកោត ,អ្នកណាមិនហួសចិត្ត…ត្រង់គាត់(កែវ ចិន្តា)ហៅធូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញនៅតែបន្តដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំយ៉ាងសកម្ម

គ្មានកំហុសទេ បើគ្រាន់តែឈ្មួញ​ដឹកឈើឆ្លងកាត់មូលដ្ឋានរបស់ខ្លួននោះ ។ ប៉ុន្តែទាំងពួកមន្ត្រីជំនាញ និងសមត្ថកិច្ចដទៃ​យកលុយពី​ឈ្មួញដឹកឈើ​ឆ្លងកាត់ដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងស្រួល ។ នោះគឺសមត្ថកិច្ច​ជំនាញខេត្តកំពង់ធំ យកលុយពី​រថយន្តដឹកឈើបានដោយសេរី ហើយគ្មានកំហុសទៀតផង ។ ប្រភពរាយការណ៍ថា ថ្មីៗនេះ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បង្ក្រាបរថយន្ត២៥កៅអីមួយគ្រឿងដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករ​កាងក្រុមហ៊ុន

យោងតាមហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា ប្រធានសមូហភាព សហជីព ចលនាកម្មករ បានឲ្យដឹងថា លោក ស្រៀង ណារិទ្ធ ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឋានៈស្មើនឹងអគ្គនាយក ហើយក៏ជាប្រធាន​សហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា បានប្រើប្រាស់តួនាទី​មកកាង​ឲ្យក្រុមហ៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សៅ វណ្ណសេរីវុធ មានបញ្ហាច្រើនទាំងលើគោក និងក្នុងទឹក

បទល្មើសនេសាទ​នៅតំបន់​បឹងទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ ស្ថិតក្រោម​ការទទួលខុសត្រូវរបស់លោកសៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ រីឯបទល្មើសនៃការកាប់ទន្ទ្រានដីព្រៃលិចទឹក ក៏ស្ថិតក្រោមការទទួលខុសត្រូវ របស់លោក សៅ វណ្ណសេរីវុធ ដែរ ។ ទាំងពីរករណីនេះ អាជ្ញាធរខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហួន ធី មេខ្យល់ធំក្នុងបទល្មើសនេសាទអូសអួនហ៊ុំម៉ាស៊ីន៦

បញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាពិសេស ស្រុកកណ្តៀង ស្ថិតក្រោមការចាត់ចែងរបស់បុរសម្នាក់ឈ្មោះ ហួន ធី ដែលមានលំនៅឋាននៅលើផ្ទសទឹក ក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បទល្មើសនៃការប្រើអួនហ៊ុំដោយទូកកាណូតមានម៉ាស៊ីនបួនឡើងទៅ ស្ថិតនៅក្រោមការចាត់ចែងរបស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ព្រហើនមែន…លោកស្នងការផ្កាយ១ កែវ ចិន្តា ដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ត្រៀមចេញទៅវៀតណាមតាមស្រុកស្នួល ខេត្តក្រចេះ

តើលោកផ្កាយ២ ស្នងការនគរបាលខេត្តមណ្ឌលគិរី ឡោ សុខា ហ៊ានចាប់ឈើ លោកស្នងការរង ផ្កាយ១ កែវ ចិន្តា ហៅ(ធូ) ដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ក្នុងបទល្មើសជាក់ស្តែងទេ..??? បើមានគេបាននិយាយពេញៗមាត់ថា៖ ... Read More »

ខ្សឹបដាក់ត្រចៀក៖បទល្មើសអួនហ៊ុំ ប្រើទូកម៉ាស៊ីន៦កំពុងដំណើរការនៅស្រុកកណ្តៀង

តាំងពីម្សិលមិញ ក៏ដូចជាថ្ងៃនេះ និងនៅថ្ងៃខាងមុខ បទល្មើសនេសាទ​ដោយការប្រើកាណូតម៉ាស៊ីន៦អូស អួនហ៊ុំ នឹងដំណើរការដោយសេរី នៅក្នុងមូលដ្ឋានបឹងទន្លេសាប ខេត្តពោធិ៍សាត់ ជាពិសេសនៅស្រុកកណ្តៀង ក្រោមការត្រួតមើល​របស់នាយផ្នែក ស្វាយ សំអាត ។ គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ប្រកាសហាមដាច់ខាត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំចាប់អាតូច យកលុយអាធំ

ប្រជាពលរដ្ឋ​រកស៊ីកាប់ឆ្ការ​ព្រៃ​ស៊ីឈ្នួលគេបានឲ្យដឹងថា ពួកគាត់​ក្លាយទៅជាជនរងគ្រោះ​ដោយសារតែក្រុមមន្ត្រី​បរិស្ថាន​នៃមន្ទីរបរិស្ថាន​ខេត្តកំពង់ធំ​ចាប់សង្កត់ក​យកលុយ ព្រោះតែ​ថា បានប្រព្រឹត្តល្មើសច្បាប់ក្នុងការកាប់រានព្រៃ ក្នុងដែន​សមត្ថកិច្ចបរិស្ថាន ។ ប៉ុន្តែពួកឈ្មួញថៅកែធំៗ កាប់រានព្រៃដីរាប់រយហិកតា មិនឃើញលោកបរិស្ថានចាប់បង្ក្រាប​នោះទេ ។ ក្រៅពីនោះ បទល្មើសនៃការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ​បានកើតឡើង​យ៉ាងគគ្រឹកគគ្រេង​ក្នុងដែន​សមត្ថកិច្ចរបស់បរិស្ថាន ប៉ុន្តែ​មិនឃើញពួកមន្ត្រីបរិស្ថានបង្ក្រាបនោះឡើយ ។ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ នាយផ្នែករដ្ឋបាលព្រៃឈើ​ក្រវាញ នៅតែបន្តយកលុយពីបទល្មើស

បើទោះបីជាថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ​បានបញ្ចេញប្រតិកម្ម​ករណីលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញល្បីល្បាញ​ខាងប្រមូលលុយពីរថយន្ត និងគោយន្តកែច្នៃដឹកឈើ​យ៉ាងណាក៏ដោយ ក៏ពួកអ្នករកស៊ីដឹកឈើ​អះអាងថា ពួកគេនៅតែបន្តរកស៊ីជាធម្មតា ហើយការ​បង់ប្រាក់​ឲ្យលោក សួស សុផានិត ក៏នៅតែបន្តជាធម្មតាដែរ ។ លោកសួស សុផានិត បានប្រាប់ពួកអ្នករកស៊ីដឹកឈើ​តាមគោយន្ត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្ត​ពោធិ៍សាត់​ផ្តល់សិទ្ធិអំណាចខ្លាំង​សម្រាប់លោកស្វាយសំអាត

ក្រៅតែពីអាច​ពន្យារ​អាយុ​បានសម្រេចដោយជោគជ័យ លោកស្វាយ សំអាត ក្នុងនាម​ប្រធានផ្នែករដ្ឋបាល​ជលផល​ក្រគរ និងកណ្តៀងស្តីទី​ត្រូវបានគេអះអាងថា ជាអ្នកដែលមានឥទ្ធិពល និងទទួលបានយកការយកចិត្តទុកដាក់​ខ្លាំង ពីប្រធានមន្ទីរកសិកម្មខេត្ត និងថ្នាក់ដឹកនាំខេត្ត ។ បានជាគេថាយ៉ាងដូច្នេះ ពីព្រោះលោក បានឃុបឃិត​ជាមួយ​អ្នកនេសាទល្មើសច្បាប់​ប្រើឧបករណ៍នេសាទល្មើសច្បាប់ដោយសេរី ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយ​ក្រុមមន្ត្រី​ដែលចុះទៅត្រួតពិនិត្យបទល្មើសនេសាទកាលពីប៉ុន្មានថ្ងៃមុននោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ​កំពុងត្រូវប៉ាន់

ក្រុមអ្នកនេសាទ​រាយការណ៍ថា បើទោះបីជាពេលនេះជារដូវបើកនេសាទក៏ដោយ ក៏​ពួកឈ្មួញ​ត្រូវតែបង់ប្រាក់​ឲ្យលោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយជាដរាប ។ មិនថាអ្នកនេសាទ​ប្រើឧបករណ៍បែបណានោះទេ​គឺត្រូវតែបង់ប្រាក់ ។ ផ្ទុយទៅវិញអ្នកនេសាទប្រើឧបករណ៍ល្មើសច្បាប់ ត្រូវបង់ប្រាក់ច្រើន​ជាងគេ ។ បច្ចុប្បន្ន​ បទល្មើសនេសាទ ដែលប្រើឧបករណ៍ល្មើសច្បាប់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ផុតរដូវបិទនេសាទ យ៉ាន់ វីសាក់ ហៅ សែ កាន់តែត្រូវប៉ាន់

ប៉ុន្មានថ្ងៃនេះត្រីនៅបឹងទន្លេសាបត្រូវខ្លាំង ជាឱកាសដែលអាជ្ញាធរប្រកាសឲ្យ ប្រជាពលរដ្ឋនេសាទយកត្រីធ្វើប្រហុក ផ្អក ហើយនេះក៏ជាឱកាសសម្រាប់មន្ត្រីរដ្ឋបាលជលផលឆ្លៀត “កន្ទេលធំ បន្លំដេក” ដែលអាចរកចំណូលបានយ៉ាងស្រួលដោយ ស្របច្បាប់ ។ ជាពិសេសនៅតំបន់ផាត់សណ្តាយស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក យ៉ាន់វីសាក់ ហៅសែ នាយសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ ទទួលបន្ទុកស្រុក ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ស្វាយ សំអាត មេផ្នែករដ្ឋបាល ជលផលក្រគរស្តីទី ពន្យារអាយុបាន សម្រេច

គេរាយការណ៍ថា លោកស្វាយ សំអាត នាយផ្នែករដ្ឋបាលជលផលក្រគរស្តីទី បន្ទាប់ពីបានព្យាយាមរកវិធីពន្យារអាយុជាច្រើនខែមកនោះ ឥឡូវនេះបានសម្រ េចហើយ ។ ប្រភពបានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរកសិកម្មបានទទួលយក ការស្នើសុំពន្យារអាយុរបស់លោក ស្វាយ សំអាត ស្របពេលមន្ទីរមុខងារសាធារណៈ ... Read More »

ខ្សឹបដាក់ត្រចៀក​៖ ស្ត្រី ង៉ោ គឹមឡុង ហៅចែ ហួង ជាអ្នកម៉ៅការទិញឈើមូល នៅស្រុកវាលវែង

គេរាយការណ៍ថាស្ត្រីម្នាក់ឈ្មោះ ង៉ោ គឹមឡុង ហៅ ចែហួង កំពុងធ្វើសកម្មភាព យ៉ាងមមាញឹកក្នុងការទិញឈើប្រឡៅមូល (ឈើតូចៗ ដែលនៅខ្ចី) មានមុខកាត់ពី ទៅបីតឹក នៅតំបន់មួយចំនួនក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។ សកម្មភាពនៃការ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អង្គការស៊ីអាយបិទអាតូច ព្រលែងអាធំ

អង្គការស៊ីអាយដែលមានទីតាំងនៅចំណុចទឹកចេញ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លើកំណាត់ផ្លូវជាតិលេខ៥៥ ត្រូវគេរាយការណ៍ថា បាន​ ដាក់ការគាបសង្កត់ ហាក់ដូចជាត្រឹមត្រូវ​ក្នុងកិច្ចការរបស់ខ្លួន ប៉ុន្តែបើតាមប្រជាពលរដ្ឋ ក្នុងតំបន់មើលឃើញថា មេដឹកនាំអង្គការនេះមានពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយ ពួកអ្នករកស៊ីធំៗ ពោលគឺឈ្មួញរកស៊ីដឹកជញ្ជូនឈើតាមរថយន្តធំៗ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយនឹម ផល្លី យកឈ្មោះ ប្រតិភូគុណ ញឹម គាបសង្កត់ឈ្មួញល្បីពេញខណ្ឌចំការមន

លោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន នៃសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បាននិងកំពុងជះឥទ្ធិពលពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ក្នុង​ការអនុវត្តតួនាទីភារកិច្ច ឈានដល់មានករណីជំរិត និងបង្ខំឲ្យឈ្មួញបង់ប្រាក់ ធ្វើឡើងតាមការទាមទាររបស់គាត់ ក្នុងនោះ ថែមទាំងយកឈ្មោះ លោកបណ្ឌិតគុណ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្នងការនគរបាលខេត្តព្រះវិហារ បញ្ចេញប្អូនថ្លៃឲ្យធ្វើសកម្មភាព

ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មួយចំនួនបានបង្ហើបឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងគឃ្លើនបំផុត ។ ប្រភពបានឲ្យដឹងទៀតថា លោក យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានបើកដៃឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ចម្នាក់ឈ្មោះ ម៉េង ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកោះកុង​សើមមាត់​ក្នុងបញ្ហាបទល្មើសនេសាទ

វាមិនមែនជារឿងតួចតាចនោះទេ ដែលអាជ្ញាធរខេត្តកោះកុងរបស់លោកស្រី មិថុនា ភូថង បិទភ្នែក​បិទត្រចៀក​ឲ្យមានបទល្មើសនេសាទលើដែនសមុទ្រ ។ បទល្មើសនេសាទ​មាន​ទាំងបណ្តាជនបរទេសវៀតណាម និងថៃ ចូលមកនេសាទ​យ៉ាងគគ្រឹកគគ្រេងនោះ គឺជា​ផលប្រយោជន៍ឯកជនរបស់ថ្នាក់ដឹកនាំខេត្តកោះកុង ជាពិសេស​ស្ថាប័ន​ជំនាញនានា ដូចជា នគរបាល​ព្រំដែនទឹក និងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្អូនថ្លៃលោកស្នងការខេត្តព្រះវិហារ កាក់កបសម្បើម

មន្ត្រីនគរបាលសេដ្ឋកិច្ច​មួយរូប ដែលជាប្អូនថ្លៃលោកស្នងការនគរបាលខេត្តព្រះវិហារ ត្រូវគេអះអាងថា កំពុងកាក់កបសម្បើម​ក្នុងការងាររបស់ខ្លួន ពីការរកប្រាក់ច្រកហៅប៉ៅ ។ នោះគឺលោក ម៉េង ភក្តី ជាប្អូនថ្លៃស្នងការនគរបាលខេត្តព្រះវិហារ បានបោះ​ទីតាំងលើព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីចាំបង្ក្រាបរថយន្តដឹកគ្រឿងសិប្បកម្ម និងរថយន្តដឹកបទល្មើសព្រៃឈើ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រឡេកមើលបទល្មើសនេសាទ​នៅផាត់សណ្តាយ ក្រោមចំណាត់ការរបស់លោក យ៉ាន់ វិសាក់ ហៅសែ

អាជ្ញាធរខេត្តកំពង់ធំ ក្រោមអំណាច​លោកសុខ លូ គួរចាត់កម្លាំងទៅមើលបទល្មើសនេសាទ​នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផង ។ បទល្មើសនេសាទគ្រប់ប្រភេទ ក្រោមក្រសែភ្នែករបស់លោកយ៉ាន់ វិសាក់ ហៅសែ នាយផ្នែក​រដ្ឋបាលជលផលផាត់សណ្តាយ កំពុងកើតមានព្រោងព្រាត មិនដែលមានការបង្ក្រាបនោះឡើយ ហើយបើ​មានការបង្ក្រាប ... Read More »

ខ្សឹបដាក់ត្រចៀក៖​ នាយខណ្ឌ​រដ្ឋបាលជលផលកោះកុងគ្រប់ទឹក

បទល្មើសនេសាទ​នៅដែនសមុទ្រខេត្តកោះកុង តាមរយៈការអនុញ្ញាតឲ្យទូកអ្នកនេសាទបរទេស​ថៃ-វៀតណាម ចូលមកនេសាទ ក្នុងដែនទឹកខ្មែរគឺជាឱកាសមានបានយ៉ាងស្ងាត់ស្ងៀមរបស់លោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជល​ផល​ខេត្តកោះកុង ។ ប្រភពរាយការណ៍ថា​ នៅស្រុកគិរីសាគរ ខេត្តកោះកុង បទល្មើសនេសាទ​នៃការអនុញ្ញាតឲ្យជនបរទេស​ចូលមកនេសាទក្នុងដែនទឹកខ្មែរ បានកើត​មានយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែក​លោកឡាង គិរី ... Read More »

ខ្សឹបដាក់ត្រចៀក៖ ភរិយាលោកមេប៉ុស្តិ៍ខ្លាធំ ចែ វ៉ាន់ ចន្នី (ហៅ ច្រឹប) ជាមេខ្លោងកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនទៅវៀតណាម ល្បីពេញខេត្តរតនគិរី

អ្នកខេត្តរតនគិរីបាននិយាយថា៖ បើជាតិជាស្ត្រីដ៏ខ្លាំង មានអំណាចធំជាងប្តីគឺ មានតែអ្នកស្រី វ៉ាន់ ចន្នី ហៅ ចែច្រឹប។ ប្តីជាមេវរៈការពារព្រំដែនលេខ១០២ ប៉ុស្តិខ្លាធំ តែភរិយារកសុីបទល្មើសឈើផង អោយប្តីចេញមុខការពារផង លក្ខណះមានសារជាតិ«ឆ្នាំងណាគ្របហ្នឹង» គឺពួកគាត់បានមូលមតិគ្នាជាឯកច្ឆ័ននិងមុខរបរបំផ្លាញព្រៃឈើ ក្លាយជាជនដ៏មានសេដ្ឋកិច្ចតាមរយៈមុខរបរនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញកើតឡើងជាប្រព័ន្ធ

តាំងពីអាជ្ញាធរថ្នាក់ខេត្តរហូតដល់ស្ថាប័នជំនាញ រដ្ឋបាលព្រៃឈើថ្នាក់មូលដ្ឋាន សុទ្ធតែជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ហេតុដូច្នេះហើយ បានជាគេមិនឃើញមានការបង្ក្រាប បើទោះបីជាមានរោងម៉ាស៊ីនអារឈើកំពុងធ្វើសកម្មភាពជាចំហរ នៅតាមបណ្តោយស្ទឹងជំនីក ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញនោះយ៉ាងណាក៏ដោយ ។ អាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវប្រជាពលរដ្ឋរិះគន់ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ធំ នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​គឃ្លើន​

ថ្មីៗ​នេះ​ប្រជា​នេសាទ​ក្នុងស្រុក​ស្ទោង ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ធំ ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​ទេនោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ណុប សំណាង អ្នករត់ការ​ឲ្យមានបទល្មើសនេសាទនៅខេត្តតាកែវ

គេរាយការណ៍ថា បទល្មើសនេសាទ ដែលកើតមានព្រោងព្រាត នៅក្នុងស្រុក​បុរីជលសា និងស្រុកអង្គរបុរី ក៏ដូចជាបណ្តាស្រុកផ្សេងទៀត​ក្នុងខេត្តតាកែវ ជាប់ព្រំដែនប្រទេសវៀតណាម គឺកើតឡើងដោយមេខ្យល់ឈ្មោះ ណុប សំណាង ហៅវណ្ណា ជាមន្ត្រីរដ្ឋបាលជលផល ទទួលបន្ទុកគ្រប់គ្រងសហគមន៍នេសាទ ។ សហគមន៍នេសាទ ... Read More »

ខ្សឹបដាក់ត្រចៀក៖ រោងម៉ាស៊ីនអារឈើធំមួយ កំពុងដំណើរការនៅឃុំសន្ទ្រែ

ឃើញផ្ទាល់នឹងភ្នែក ភ្នាក់ងារកាសែតនគរវត្ត បានចុះទៅដល់ភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្ថិតនៅតាមដងស្ទឺងជំនីក បានប្រទះឃើញរោងម៉ាស៊ីន រ៉ៃប្រភេទបញ្ឈរ ដែលសង់លើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានគំនរឈើ ច្រើនសន្ធឹកសន្ធាប់នៅទីនោះ ។ ប្រជាពលរដ្ឋភូមិក្សេត្របុរី​បានឲ្យដឹងថា ម្ចាស់រោងម៉ាស៊ីនរ៉ៃ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ហេង ណារិទ្ធ ក្រាញននៀលនិងតំណែងអនុប្រធាននាយកដ្ឋាន មិនព្រមចូលនិវត្តន៍ជិត១ឆ្នាំហើយ…!!!

ភ្នំពេញ៖ បុគ្គលិក មន្ត្រីរាជការជាច្រើននាក់នៅក្នុងនាយកដ្ឋាន អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ កម្ពុជា បានសំដែងនូវការមិនសប្បាយចិត្ត និងរិះគន់យ៉ាងខ្លាំងទៅលើ លោក ហេង ណារិទ្ធ មានតួនាទីជាអនុប្រធាននាយកដ្ឋាន អ្នកជាប់ពន្ធធំ នៅតែឆ្ងាញ់និងតំណែង ក្រាញននៀលមិនព្រមចូលនិវត្តន៍ ... Read More »