ប្រជាពលរដ្ឋក្រុងបានលុង ខេត្តរតនគិរីកំពុងខ្វល់ខ្វាយនឹងបញ្ហាសំខាន់ពីរ ដែលអាជ្ញាធរជាអាណាព្យាបាលពួកគាត់ធ្វើមិនដឹង មិនឮ ឬមិនដោះស្រាយឲ្យតែម្តងនោះគឺបញ្ហាសំរាម និងទឹកស្អាត។ សំរាមត្រូវបានគរស្ទើរក្លាយជាកូនភ្នំអស់រយៈពេលរាប់ខែ តាំងពីក្រោយភ្ជុំមកម្ល៉េះ។ គេមិនឃើញអាជ្ញាធរក្រុងបានលុងគិតគូរខ្វល់ខ្វាយដោះស្រាយបញ្ហាសំរាមនេះឡើយ។ រីឯបញ្ហាទឹកស្អាតក៏កំពុងក្លាយជាចំណោទសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់នោះដែរ។ ទឹកស្អាតរបស់ក្រុមហ៊ុនតាយសេងប្រែជាល្អក់ឡើងពណ៌ក្រហម ក៏គ្មានឃើញអាជ្ញាធរណាចាត់ការសួរនាំក្រុមហ៊ុននោះដែរ។ ប្រជាពលរដ្ឋក្រុងបានលុងនិយាយថា បញ្ហាសំរាម និងទឹកស្អាតនេះគឺឆ្លុះបញ្ចាំងពីសមត្ថភាពថ្នាក់ដឹកនាំក្រុង ... Read More »
ទស្សនៈ
លិខិតមិត្តអ្នកអាន៖ មារយាទសមត្ថកិច្ចខ្លះមិនមែនជាគំរូសម្រាប់ប្រជាពលរដ្ឋ
ខ្ញុំបាទហាក់ដូចទើសភ្នែកខ្លាំងនៅពេលបើកហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញរូបភាពរថយន្តពាក់ស្លាកលេខនគរបាល ចតនៅលើទ្រូងផ្លូវទាំងទទឹងទទែង និងរូបភាពរថយន្តពីរគ្រឿងផ្សេងគ្នា ពាក់ស្លាកលេខនគរបាលតែមួយ ។ ក្នុងនាមប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចេះតែឆ្ងល់ថា ហេតុអ្វីបានជាមានរឿងយ៉ាងដូច្នេះកើតឡើង ទាំងរថយន្តពាក់ស្លាកលេខនគរបាលចតកណ្តាលផ្លូវ និងរថយន្ត២គ្រឿងពាក់ស្លាកលេខនគរបាលតែមួយដូចគ្នា ។ រឿងនេះពិតជាញាំងឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមែន ។ ប៉ុន្តែមិនដឹងថាថ្នាក់ដឹកនាំ ... Read More »
លិខិតមិត្តអ្នកអាន៖ ឋានសួគ៌បូកគោរកអ្នកខុសមិនឃើញ
បើទោះបីជាក្រសួងពាណិជ្ជកម្មជាអ្នកចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនសុខាផ្លាស់ប្តូរឈ្មោះពីឋានសួគ៌បូកគោ មកជា សុខាឋានសួគ៌ យ៉ាងនេះក៏ដោយ ក៏ក្រសួងនេះ អះអាងថា ក្រសួងគ្មានកំហុសទេ ហើយខ្លួនក៏ពុំមានសិទ្ធិឲ្យក្រុមហ៊ុនសុខាអូតែល ប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រនេះដែរ។ ចម្លើយរបស់ក្រសួងពាណិជ្ជកម្មធ្វើឲ្យខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់វិល ហើយនឹកគិតថា រឿងនេះ «គ្មានអ្នកខុសទេ»។ ក្រសួងទេសចរណ៍ទះដៃហៃអឺ ចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល, ... Read More »
ទស្សនៈល្ងីល្ងើ៖ រុះផ្ទះដូនតាដុត ស្ងោរពងទាមួយគ្រាប់ ?
កណ្តុមឆែប កង្កែបឆា! ហេតុតែនាយជាល គ្មានប្រាក់និងពេលវេលាគ្រប់គ្រាន់ក្នុងការដើរកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្ត បូកគោ ដូចគេ ពេលនេះទើបដឹងថា រមណីយដ្ឋានមួយនេះត្រូវម្ចាស់អភិវឌ្ឍន៍កែប្រែឈ្មោះជាឯកច្ឆន្ទដោយមិនជូនដំណឹងឲ្យអាជ្ញាធរមូលដ្ឋាន ឬ រាជរដ្ឋាភិបាលដឹង ដោយដូរឈ្មោះពី រមណីយដ្ឋាន ឋានសួគ៌បូកគោ ទៅជា សុខា ... Read More »
ទស្សនល្ងីល្ងើៈ ធ្វើបុណ្យភ្ជុំបិណ្ឌមិនល្អ ប្រយ័ត្នប្រេតនិយាយដើម!
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជំនឿបុណ្យបាបយ៉ាង ច្រើនលើសលប់នឹងនាំគ្នាប្រារព្ធបុណ្យតាមប្រពៃណីខ្មែរដ៏រុងរឿងដោយនាំគ្នាទៅកាន់ស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំពុកម៉ែបងប្អូនញាតិមិត្តផៅសន្តានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទ្ទិស ដល់ជីដូន ជីតា និងបុព្វការីជនដែលចែកឋានទៅកាន់លោកខាងមុខហើយនោះ ។ ប្រពៃណីបុណ្យភ្ជុំបិណ្ឌនេះ ក៏បង្ហាញឲ្យឃើញពីទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាដែលបន្សល់ទុកដល់កូនចៅជំនាន់ក្រោយប្រតិបត្តិតាម ដោយសាងតែអំពើល្អ និងមានជំនឿបុណ្យបាប ត្រូវតែនាំគ្នាធ្វើបុណ្យ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ... Read More »
ទស្សនល្ងីល្ងើៈ សំខាន់អាមេរិកបានធ្វើដូចលោកកឹម សុខា និយាយដែរឬអត់?
ប្រធានបទ « ការចាប់ខ្លួនលោក កឹម សុខា » បានក្លាយជាប្រធានបទសំខាន់មួយនៅតុ កាហ្វេ ដែលពោរពេញដោយអ្នកប្រាជ្ញមកពីគ្រប់មជ្ឈដ្ឋាន ដូចជា អ្នករត់ស៊ីក្លូ ម៉ូតូឌុប រត់រ៉ឺម៉ក ម៉ូតូ ។ល។និង។ល។ ... Read More »
លិខិតមិត្តអ្នកអាន៖ ពិធីករសម័យថ្មីនិយាយពាក្យ ខមមិន ពេញៗមាត់
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទមានចម្ងល់ជាខ្លាំងចំពោះការប្រើពាក្យពេចន៍របស់អ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍(ពិធីករ ពិធីការិនី) ដែលមិនគួរប្រើទាល់តែសោះ ។ នៅក្នុងកម្មវិធី ដែលរៀបចំដោយស្ថានីយទូរទស្សន៍ក្នុងស្រុក២កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជននោះ ភាគច្រើនជាអ្នកចំរៀង ដែលជាគណៈកម្មការកាត់សេចក្តី ឬឲ្យពិន្ទុបានពោលពាក្យ «comment» ពេញៗមាត់ជំនួសពាក្យខ្មែរទៅវិញ។ ពាក្យខ្មែរ អាចប្រើបាន ហេតុអ្វីបានជាពួកគេមិនប្រើ? ... Read More »
ឈ្វេងយល់ពីជំហរនយោបាយ សហរដ្ឋអាមេរិក! ប្រយ័ត្ន អាមេរិក ស៊ីបាយ ហៅខ្មែរចេញលុយ!
តើ អាមេរិក ចាញ់សង្គ្រាមវៀតណាម? តើអាមេរិកដើម្បីយើងឬ អាមេរិកដើម្បីអាមេរិក? សភាពការណ៍កាលពីទសវត្សរ៍ឆ្នាំ១៩៧០ និងនៅឆ្នាំ២០១៧ គឺកំពុងស្ថិតក្នុងស្ថានភាពស្រដៀងគ្នា៖ ១- ទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិក បានជាប់ផុងក្នុងសង្គ្រាមវៀតណាម ហើយក៏ត្រៀមដកខ្លួនចេញពីអាស៊ីដែរ។ ពេលនោះអាមេរិក អស់ខ្យល់នឹងការធ្វើសង្គ្រាមតទៅទៀតហើយដែរ។ ... Read More »
ទោះជាមហាអំណាច និងបិតាប្រជាធិបតេយ្យ ក៏មិនអាចបំពានច្បាប់ប្រទេសដែលមានអធិបតេយ្យ និងនីតិរដ្ឋបានដែរ
គេថា «អាមេរិកខូច គឺពិតជាខូចដូចមាត់គេថាមែន» ឲ្យតែប្រទេសណាមួយដែលអាមេរិកស្អប់ មិនចូលចិត្ត មេដឹកនាំនៅក្នុងប្រទេសនោះ បើទោះបីការដឹកនាំនៅក្នុងប្រទេសនោះមានភាពរីកចម្រើន មានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យ៉ាងណាក្តីក៏អាមេរិក រិះរកគ្រប់ វិធីសាស្ត្រ មធ្យោបាយ ដើម្បីបំផ្លាញឬកម្ចាត់មេដឹកនាំនៅក្នុងប្រទេសនោះដែររួចដាក់មេដឹកនាំដែល ក្រាបលូនទៅតាមជើង ... Read More »
ក្នុងនាមជាពលរដ្ឋម្នាក់ សូមបញ្ចេញមតិ បន្តិច៖ “ពាក្យថា លិទ្ធិប្រជាធិបតេយ្យ គឺវាមាន អត្ថន័យ និយមន័យ ច្បាស់លាស់”
និយាយរួមទៅម្នាក់ៗ គឺស្រលាញ់នូវ លិទ្ធិប្រជាធិបតេយ្យ ក្នុងនោះសូម្បីតែខ្ញុំ ជាពលរដ្ឋម្នាក់ ក៏ពេញចិត្តអ្វីដែលមានលិទ្ធិ ប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេស របស់ខ្ញុំ ។ យើងគួរយល់ឲ្យបានច្បាស់ ពាក្យថា លិទ្ធិប្រជាធិបតេយ្យ ព្រោះមាន អត្ថន័យ និយមន័យ ... Read More »
លិខិតមិត្តអ្នកអាន៖ មានគេអាប់ដេតរឿងបុរាណខ្មែរទៀតហើយ
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលហាក់ដូចជាមានគំនិតអភិរក្សនិយមជ្រុល បានលេចឮកាលពីពេលថ្មីៗនេះថា រឿងពស់កេងកង ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរ បាននិងកំពុងរៀបចំ«អាប់ដេត» ឲ្យទៅជា«ចៅពស់កេងកង» ក្នុងន័យ ចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ បើខ្ញុំចាំមិនភ្លេចទេនោះ កាលពីប៉ុន្មានឆ្នាំមុនរឿងទុំទាវ ក៏ត្រូវបានគេអាប់ដេត ដូចគ្នានេះដែរ ប៉ុន្តែក្រសួងវប្បធម៌ ... Read More »
លិខិតមិត្តអ្នកអាន៖ សាំងឡើងថ្លៃ
ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ នាងខ្ញុំកត់សម្គាល់ឃើញថា តម្លៃប្រេងសាំងនៅតាមស្ថានីយនានាក្នុងរាជធានីភ្នំពេញ បានឡើងថ្លៃតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ នាងខ្ញុំចង់និយាយថា ក្រសួងពាណិជ្ជកម្មមិនបានជំរុញឲ្យតម្លៃប្រេងសាំងចុះថ្លៃនោះទេ។ ជំនាន់លោករដ្ឋមន្ត្រីមុន តម្លៃប្រេងសាំងចុះថ្លៃជាងនេះ។ រដ្ឋមន្ត្រីមុន ហាក់ដូចជាបានយកចិត្តទុកដាក់តាមដានយ៉ាងហ្មត់ចត់អំពីបញ្ហាតម្លៃប្រេងសាំងនេះ។ នាងខ្ញុំមិនដឹងថា តើរបៀបរបបនៃការកំណត់តម្លៃប្រេងសាំងនោះយ៉ាងណាទេ ប៉ុន្តែកត់សម្គាល់ឃើញថា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ប៉ាន ... Read More »
លិខិតមិត្តអ្នកអាន៖ ល្មមដល់ពេលរំដោះសួនច្បារផ្សារចាស់ហើយឬនៅ?
បរិវេណសួនច្បារផ្សារចាស់ ដែលជាទីកន្លែងសម្រាប់ការកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនេះ បានក្លាយទៅជាចំណតរថយន្តចតច្រើនជួរលើចិញ្ចើមផ្លូវ ដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខណ្ឌ មិនអាចដោះស្រាយបាន។ សម្រាប់ខ្ញុំបាទជាប្រជាពលរដ្ឋយល់ថា ពេលនេះ អាជ្ញាធរគួរតែរំដោះចិញ្ចើមផ្លូវនៅជុំវិញផ្សារចាស់ឲ្យមានសិរីភាពសម្រាប់ប្រជាពលរដ្ឋទៅកម្សាន្តលំហែហើយ។ រថយន្តដែលដាក់តាំងលក់បានចតជាពីរជួរនៅលើចិញ្ចើមផ្លូវជុំវិញផ្សារចាស់ ដែលបណ្តាលឲ្យប្រជាពលរដ្ឋមានបំណងទៅកម្សាន្តនៅទីនោះ មិនអាចរកទីកន្លែងចតយានយន្តរបស់ខ្លួនបាន រួមជាមួយនឹងបរិស្ថាននៅលើសួនច្បារនេះមិនទាន់បានកែលម្អឲ្យសមរម្យ។ តើអាជ្ញាធរត្រូវការអ្វីខ្លះដើម្បីរៀបចំសណ្តាប់ធ្នាប់នៅជុំវិញសួនច្បារផ្សារចាស់ចាប់ពីផ្លូវព្រះមុនីវង្ស ដល់មាត់ទន្លេ? អមសងខាងសួនច្បារ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ខេត្តត្បូងឃ្មុំគ្រាន់តែជាច្រកឆ្លងកាត់បទល្មើស
សមត្ថកិច្ចខេត្តត្បូងឃ្មុំកំពុងគ្រប់ទឹកនឹងបទល្មើស ដែលឆ្លងកាត់ភូមិសាស្ត្ររបស់ខ្លួនទៅប្រទេសវៀតណាម ។ បទល្មើសនៃការដឹកជញ្ជូនច្រើនប្រភេទ មានដូចជា ឈើ, ទំនិញគេចពន្ធគ្រប់ប្រភេទ, សត្វ មាន់ ទា… សុទ្ធតែស្ថិតក្រោមក្រសែភ្នែករបស់សមត្ថកិច្ច ដែលយកលុយបានយ៉ាងស្រួល។ យកលុយបានយ៉ាងស្រួលក៏ព្រោះតែវាមិនមែនជាចំណុចចាប់ផ្តើមនៃបទល្មើស ព្រោះវាគ្រាន់តែឆ្លងកាត់។ ដូច្នេះសមត្ថកិច្ចខេត្តត្បូងឃ្មុំសំអាងថា ... Read More »
ទស្សនល្ងីល្ងើៈ ប្រញាប់ទប់ស្កាត់ ប្រមាត់ប្រមង់ !
កាលពីជាង៥ទស្សវត្សមុន មនុស្សមួយចំនួនមានអបិយជំនឿអំពី«ប្រមាត់ប្រមង់» ចាប់ មនុស្សយកទៅវះពោះយកប្រមាត់ វះពោះយកគ្រលៀន ឬយកទៅបោះចូលក្នុងគ្រិះសំណង់អ្វីមួយ ជាពិសេសសំណង់ស្ពានធំៗ ដែលគេជឿថាធ្វើឲ្យព្រលឹងអ្នកដែលស្លាប់ទាំងនេះនៅថែរក្សាសំណង់ ឬស្ពានជាអមតៈ ។ ជំនឿទាំងនេះបានចាក់ឫសគល់ឲ្យក្មេងៗសម័យនោះមានការភិតភ័យ មិនហ៊ានដើរចោលផ្ទះសម្បែង និងបានព្យាយាមនៅតែជិតៗមនុស្សចាស់ ជួយធ្វើការងារក្នុងផ្ទះ ងាយស្រួលគាត់ប្រើហុចនេះហុចនោះ ... Read More »
លិខិតមិត្តអ្នកអាន៖ តើសមត្ថកិច្ចមានលេចឮព័ត៌មានឧក្រិដ្ឋជនចាប់ក្មេងៗដែរឬទេ?
ព័ត៌មានចាប់ក្មេងតូចៗអាយុប្រមាណ៤ទៅ៨ឆ្នាំ ឬក៏អាយុលើសពីនេះបានលេចឮ សុសសាយទូទាំងព្រះរាជាណាចក្រកម្ពុជាដែលញុំាងឲ្យអារម្មណ៍ឪពុកម្តាយ អាណា ព្យាបាលមានក្តីព្រួយបារម្ភរាល់ថ្ងៃ ។ ព័ត៌មាននេះត្រូវបានប្រជាពលរដ្ឋស្ទើរគ្រប់រូប និងគ្រប់ច្រកល្ហកនិយាយតគ្នាទៅមាត់មួយទៅមាត់មួយប្រកបដោយក្តីទុក្ខកង្វល់ពន់ ពេក។ សម្រាប់នាងខ្ញុំជាម្តាយដែលមានភារៈមើលថែកូនតូចៗ៣នាក់ក្នុងបន្ទុកតែងតែមាន អារម្មណ៍ភ័យខ្លាចជាខ្លាំងចំពោះហេតុការណ៍អកុសលនេះដែលកើតមាននៅលើទឹកដី ខ្មែរនាពេលបច្ចុប្បន្ន។ ក្នុងករណីនេះមានឪពុកម្តាយកុមារាខ្លះបានរងគ្រោះរួចហើយ ដែលឧក្រិដ្ឋជនបានចាប់កូនរបស់ពួកគាត់នៅសាលារៀន ដោយប្រើរូបភាពភូតកុហស ... Read More »
លិខិតមិត្តអ្នកអាន៖ ចោរហារយអុកឡុកខេត្តត្បូងឃ្មុំ
យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្រុងសួង ខេត្តត្បូងឃ្មុំកំពុងប្រឈមបញ្ហាចម្បង គឺករណីចោរលួចស្ទើររាល់យប់ ។ អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនបានយកចិត្តទុកដាក់អំពីបញ្ហាទាំងនេះទេ មិនតែប៉ុណ្ណោះ បញ្ហាគ្រឿងញៀនក៏កំពុងរីករាលដាលយ៉ាងខ្លាំងសម្បើមដែរ ។ យើងខ្ញុំជាប្រជាពលរដ្ឋកំពុងរស់នៅក្នុងសេចក្តីភ័យខ្លាចអំពីបញ្ហាអសន្តិសុខ ។ មិនមែនតែលំនៅឋានរបស់យើងខ្ញុំជាពលរដ្ឋសាមញ្ញធម្មតាប៉ុណ្ណោះទេ ដែលត្រូវប្រឈមនឹងការលួចមិនលស់ថ្ងៃនោះ សូម្បីតែផ្ទះអ្នកកាសែតក៏ត្រូវចោរលួចឥវ៉ែឥវ៉ាន់មិនប្រណីដៃដែរ ។ បញ្ហាចោរលួច ... Read More »
វិចារណកថា៖ ល្បិចកិច្ចសន្ទនាសម្ងាត់រវាងសម្តេចតេជោ នឹងកឹម សុខា ទទួលជោគជ័យមួយជំហានទៀតហើយក្នុងការកម្ចាយ សម រង្ស៊ី
បើទោះបីមិនមានវត្តមានតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិក៏ដោយក៏ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ច្បាប់ស្តីពីគណបក្សនយោបាយដែលបានធ្វើ វិសោធនកម្មចំនួន៥មាត្រា ក្នុងគោលដៅចម្បងរារាំងទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬ មជ្ឈិមមិនឲ្យចូលរួមសកម្មភាពនយោបាយ និងទៅពាក់ព័ន្ធជាមួយគណបក្សនយោ បាយត្រូវបានតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា៦៦រូបលើកដៃគាំទ្រអនុម័ត រួចរាល់ហើយ រង់ចាំតែការឆ្លងដំណាក់កាលព្រឹទ្ធសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងព្រះហស្តលេខារបស់ព្រះមហាក្សត្រខ្មែរបន្ថែមទៀតច្បាប់នេះនឹងចូលជាធរមានហើយ ... Read More »
លិខិតមិត្តអ្នកអាន៖ អាណិតលោកស្នងការខេត្តសៀមរាប
ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅកណ្តាលក្រុងសៀមរាប ចេះតែឆ្ងល់អំពីបញ្ហានៃការផ្លាស់ប្តូរតំណែង ស្នងការនគរបាលខេត្ត នៅគ្រាដែលប្រជាពលរដ្ឋគ្រប់គ្នាដឹងថា លោកឧត្តមសេនីយ៍ត្រី ហូ វ៉ាន់នី ឡើងមកកាន់តំណែងជាស្នងការខេត្តទើបតែបានរយៈពេល២ខែ ស្រាប់តែត្រូវផ្លាស់ប្តូរទៅវិញ ដោយលើកដំកើងលោកទិត្យ ណារ៉ុង ពីអធិការនគរបាលក្រុងមកជាស្នងការនគរបាលខេត្ត ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ មិនគិតអំពីបញ្ហាខ្សែទុយយោបក្ខពួកអ្វីនោះទេ ... Read More »
លិខិតមិត្តអ្នកអាន៖ ហេតុអ្វីត្រូវដុតឈើគ្រញូងចោល?
ខ្ញុំបាទពិតជាសោកស្តាយ នៅពេលដែលឃើញឈើគ្រញូង១២០ដុំ ដែលមានទម្ងន់ប្រមាណ២២៤៨គីឡូក្រាម ត្រូវអាជ្ញាធរមានសមត្ថកិច្ចខេត្តពោធិ៍សាត់ដុតបំផ្លាញចោលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ វាជាប្រភេទឈើកម្រ និងមានតម្លៃ ។ បើទោះបីជាមានកំហុសឆ្គងយ៉ាងណាគួរតែចាប់អ្នកជួញដូរឈើទៅផ្តន្ទាទោស មិនមែនត្រូវដុតឈើចោលយ៉ាងដូច្នោះទេ ... Read More »
វិចារណកថា៖ តំណាងរាស្ដ្របក្សប្រឆាំងកំពុងធ្វើសកម្មភាពគ្មានសណ្ដាប់ធ្នាប់ក្នុងរដ្ឋសភា
មជ្ឈដ្ឋាននានាដូចជាអ្នកតាមដានសកម្មភាពក្នុងរដ្ឋសភា អ្នកសារព័ត៌មាន អ្នកផឹក កាហ្វេ អ្នកប្រើហ្វេសបុ៊កបានរិះគន់តំណាងរាស្ត្របក្សប្រឆាំងជុំវិញការបំពេញការងារ ក្នុងរដ្ឋសភា។ សំយោគមតិបានរិះគន់ថា អ្នកណាៗក៏ដឹងដែរថាតំណាងរាស្ត្របក្ស ប្រឆាំង ពូកែខាងរិះគន់រដ្ឋាភិបាលឲ្យប្រកាន់យកច្បាប់ របៀបរបបល្អក្នុងសង្គម ប៉ុន្តែផ្ទុយ ទៅវិញខ្លួនឯងកំពុងរុញសភាឲ្យគ្មានសណ្ដាប់ធ្នាប់គ្មានច្បាប់ទម្លាប់ទៅវិញ ។ អ្នករិះគន់បន្តថា ... Read More »
លិខិតមិត្តអ្នកអាន៖ ទំពាំងស្នងឫស្សីកំពុងវក់នឹងស្រាបៀរកម្ពុជា
ដូចឃើញក្នុងរូបភាព ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបញ្ជាក់ឲ្យឃើញថា ក្រុមទំពាំងស្នងឫស្សីកម្ពុជាកំពុងវក់នឹងការទទួលទានស្រាបៀរកម្ពុជា ។ ទិដ្ឋភាពបែបនេះ មិនដឹងថា តើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា បើពួកគេផ្តុំក្បាលគ្នាទទួលស្រាបៀរកម្ពុជាទាំងព្រឹកយ៉ាងដូច្នេះ ។ បែបនេះ វាជាមោទនភាពមួយសម្រាប់ស្រាបៀរកម្ពុជា ដែលមិនលើកលែង សូម្បីក្រុម«ទំពាំងស្នងឫស្សី» នៅកម្ពុជានោះ ។ ... Read More »
វិចារណកថា៖ ប្រជាប្រិយភាពពិតទល់នឹងប្រជាប្រិយភាពលើក្រដាស
រាស្រ្តខ្មែរពិតជានៅចាំថាអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តឆ្នាំ២០១៣ សម រង្ស៊ី ដែលគេស្គាល់ថា ជាអ្នកនយោបាយមាន់សម្ល បានអួតក្អេងក្អាងថាហ្វេសប៊ុករបស់ខ្លួនមានអ្នកចូលចិត្តច្រើនជាងទំព័រហ្វេសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន និងបានប្រកាសថា ខ្លួននឹងឈ្នះការបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រី។ តាមពិតគឺ សម រង្ស៊ី ... Read More »
វិចារណកថា៖ ក្នុងសុបិនមានការយល់សប្តិ!
ទណ្ឌិត សម រង្ស៊ី បានប្រកាសថា មានតែខ្លួនម្នាក់គត់ដែលសក្តិសមជាបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្ត្រី និងមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន។ តើហេតុអ្វីបានជា សម រង្ស៊ី អះអាងយ៉ាងដូច្នេះ? ១-សម រង្ស៊ី ... Read More »
លិខិតមិត្តអ្នកអាន៖ រថយន្តមួយគ្រឿងថ្លៃ៦ពាន់រៀលនៅកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ
ខ្ញុំបាទបានធ្វើដំណើរឆ្លងកាត់កំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំជាលើកដំបូងកាលពីចុងសប្តាហ៍មុន ។ កំពង់ចម្លងនេះ គឺជាអង្គភាពរដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ប៉ុន្តែខ្ញុំបាទមិនដឹងថា ការកំណត់តម្លៃ ឆ្លងនៅកំពង់ចម្លងនេះ ជាការសម្រេចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬក៏ជាការកំណត់របស់អង្គភាពកំពង់ចម្លងនេះផ្ទាល់ ឬក៏យ៉ាងណានោះទេ? ឬក៏ជាអង្គភាពស្វយ័ត ... Read More »
លិខិតមិត្តអ្នកអាន៖ មន្ទីរពេទ្យព្រះសង្ឃយកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើម៉ូតូយកលុយ
នៅគ្រាដែលរាជធានីភ្នំពេញ កំពុងញាំញីដោយបញ្ហាសណ្តាប់ធ្នាប់ និងចរាចរណ៍ ស្រាប់តែមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកយកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើម៉ូតូយ៉ាងសប្បាយរីករាយ ។ ករណីបែបនេះ ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ ដែលមានលំនៅឋានក្បែរនោះយល់ថា អាជ្ញាធររាជធានីភ្នំពេញមិនគួរបណ្តោយឲ្យមានសកម្មភាពបែបនេះទេ ។ នាងខ្ញុំបានឃើញ ជាក់ស្តែងនៅតាមរបងមន្ទីរពេទ្យលោកសង្ឃផ្នែកខាងត្បូង ... Read More »
លិខិតមិត្តអ្នកអាន ៖ មន្រ្តីនគរបាលចរាចរឬកម្លាំងឯកជន K01 មានតួនាតីជាអ្នកអនុវត្តច្បាប់
ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ សូមនិយាយដោយភាសាបេះដូង មិនលំអៀង មិនកាន់ ជើង និងមិនចាត់ទុកអ្នកណាម្នាក់ជាសត្រូវនោះឡើយ ។ ដូច្នេះអ្វីដែលខ្ញុំបម្រុងលើក ឡើងនេះ ប្រសិនបើមានកំហុសឆ្គង ដោយអចេតនាណាមួយប៉ះពាល់ទៅលើបងប្អូន ជាកម្លា់ំងជួយសង្គម ឬក៏មន្រ្តីនគរបាលអនុវត្តច្បាប់ ខ្ញុំសូមមេត្តា អស់លោក ... Read More »
វិចារណកថា៖ គណបក្សប្រឆាំងកំពុងភ័យនឹងកញ្ចប់ថវិកា៥០ម៉ឺនដុល្លារ
កាន់តែច្បាស់ហើយថា បក្សប្រឆាំងបានបំភ័ន្តប្រជាពលរដ្ឋលើកម្មវិធីនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់របស់ខ្លួន ហើយក៏កំពុងភ័យស្លន់ស្លោដែរថា មិនដឹងត្រូវដោះ ស្រាយយ៉ាងណាដើម្បីទប់ចលនាតវ៉ាជាយថាហេតុនាពេលខាងមុខពេលដែលប្រជា ពលរដ្ឋនៅក្នុងឃុំ-សង្កាត់ ដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតគ្រប់គ្រងឃុំ-សង្កាត់នេះទាមទារឱ្យទម្លាក់កញ្ចប់ថវិកា៥០ម៉ឺនដុល្លារពី កឹម សុខា ឬពីមេឃុំ ចៅសង្កាត់បក្ស សង្គ្រោះជាតិដូចបានសន្យាក្នុងខិត្តប័ណ្ណឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្មីៗនេះរបស់បក្សនេះ ។ ... Read More »
លិខិតមិត្តអ្នកអាន៖ ស្ថាប័នសាធារណៈរបស់រដ្ឋ គួរជាគំរូរឿងសណ្តាប់ធ្នាប់
បញ្ហាកកស្ទះចរាចរណ៍ ក៏ដូចជាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ កំពុងចោទជាបញ្ហាយ៉ាងសំខាន់នៅក្នុងរាជធានីភ្នំពេញ សព្វថ្ងៃ ។ នៅជុំវិញអគារស្ថាប័នរដ្ឋនានា បានក្លាយទៅជាចំណុចចាប់ផ្តើម ឬជាគំរូអាក្រក់ក្នុងបញ្ហាសណ្តាប់ធ្នាប់នេះហើយ ។ បើតាមការគិត និងយល់ឃើញរបស់នាងខ្ញុំ ដើម្បីដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញនេះបានមួយចំណែកនោះ គឺទីតាំងស្ថាប័នសាធារណៈរបស់រដ្ឋគួរជាគំរូមុនគេ ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ ... Read More »
វិចារណកថា៖ រាស្ត្រជ្រើសយកបក្សដែលមានបេក្ខជនល្អ និងកម្មវិធីនយោបាយការពារសន្តិភាព និងការអភិវឌ្ឍ
រយៈពេលជាង១៣ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះប្រជារាស្ត្រទូទាំងនគរបានមើលឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីសំខាន់នៅ កម្ពុជាមានធនធានមនុស្ស កម្មវិធីនយោបាយល្អ និងមានភាពជាក់ស្តែងក្នុងការអភិវឌ្ឍ ឃុំ-សង្កាត់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់ពិតៗ ។ កម្មវិធីនយោបាយទាំង១៣ «ខ» របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍ ឃុំ-សង្កាត់បានក្តោបរួមទាំងអស់ទៅលើកម្មវិធីនយោបាយរបស់គណបក្សដទៃទោះបី ជាបក្សទាំងនោះខិតខំបង្ហាញ ឬព្យាយាមក្នុងការឃោសនាបោកប្រាស់ទម្លាក់កញ្ចប់ ... Read More »