ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កម្ពុជាមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា អ្វីឡើយ គឺមានសិទ្ធិគោរពសាសនារៀងៗខ្លួន !

ភ្នំពេញ ៖ តាមពិតកម្ពុជា ! ក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ សាសនាព្រះពុទ្ធគឺជាសាសនារបស់រដ្ឋ ប៉ុន្តែផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងជំនឿសាសនារៀងរៀងខ្លួន ដោយមិនប្រកាន់សាសនាអ្វីឡើយ គឺមានសិទ្ធិគោរពសាសនាដែលខ្លួន គោរព ស្រលាញ់ ពេញចិត្ត មានជំនឿ ប្រណិប័តន៍រៀងៗខ្លួន ។  ... Read More »

តុលាការ​ សម្រេច​ឃុំ​ខ្លួន​ក្រុមចោរឆក់ ០៣នាក់ ក្រោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់​ខ្លួន​

ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កី ម៉ា​នេ​រ៉ា នៅ​រសៀលថ្ងៃ​សៅរ៍​ទី​២៩ ខែមករា ឆ្នាំ​២០២២ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​ចោរ​ឆ​​ក់​ទូរស័ព្ទ​ដៃ​ចំនួន​៣​នាក់​ ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ស្មើ​ប្លន់​) ។ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ បានឱ្យដឹងថា​ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យ និងវាយតម្លៃសកម្មភាពបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ និងលើកផែនការទិសដៅសម្រាប់អនាគតដ៏ខ្លីខាងមុខ

ខេត្តបន្ទាយមានជ័យ ៖  នាថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ... Read More »

បញ្ជូនសង្ស័យចំនួន០៤នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យជំនាញបានបញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២៩ខែមករា ឆ្នាំ២០២២នេះ។  នគរបាលបានប្រាប់ថាៈជនសង្ស័យចំនួន០៤នាក់ ជាមុខសញ្ញាចោរលួចក្នុងភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ ។  នគរបាលបញ្ជាក់ថាៈបន្ទាប់មានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលក្រុងសិរីសោភ័ណធ្វើការ ស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃទី ... Read More »

រុស្ស៊ី៖ អាមេរិកនៅតែបន្តបញ្ជូនអាវុធសម្លាប់មនុស្សឱ្យអ៊ុយក្រែនជាការបំពានកិច្ចព្រមព្រៀងទីក្រុង Minsk

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថាអាមេរិកបន្តបញ្ជូនអាវុធជាច្រើនទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីជំរុញឱ្យទីក្រុង Kiev ចូលរួមយុទ្ធនាការយោធាវាយប្រហារប្រឆាំងពលរដ្ឋនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនដែលកំពុងទាមទារផ្តាច់ខ្លួនពីអ៊ុយក្រែនចូលទៅកាន់ប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា «ជាថ្មីម្តងទៀតយើងសូមអំពាវនាវដល់អាមេរិកនិងសម្ព័ន្ធមិត្តគោរពកិច្ចព្រមព្រៀងទីក្រុង Minsk ហើយមិនត្រូវញុះញង់ឱ្យមានសង្គ្រាមវាយប្រហារទៅលើ ពលរដ្ឋដែលនិយាយភាសារុស្ស៊ីនោះឡើយ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន Reuters ... Read More »

លោក ឡូយ សុផាត ដឹកនាំ​សន្និបាតផ្សព្វផ្សាយពីរបាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០២២

ខេត្ត​ស្ទឹង​ត្រែង​៖​ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានរៀបចំសន្និបាតដើម្បីផ្សព្វផ្សាយពីរបាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ (២០១៧-២០២២) និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ(២០២២- ២០២៧) រួមទាំងបង្ហាញនូវសមាសភាពបេក្ខជនពេញសិទ្ធិ​ ... Read More »

ប្រមុខដឹកនាំប្រទេសចំនួន៣២បានចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

តាមការប្រកាសរបស់ចិន មានប្រមុខដឹកនាំប្រទេសចំនួន៣២បានចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ខែកុម្ភៈ។ តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រធានាធិបតីស៊ី ជីនពីង នឹងចូលរួមបើកការប្រកួតកីឡាអូឡាំពិក និងពិធីជប់លៀងដល់ប្រមុខដឹកនាំប្រទេស តំណាងអង្គការអន្តរជាតិ ។ ក្នុងចំណោមប្រមុខដឹកនាំប្រទេស ព្រះមហាក្សត្រ និងរាជវង្សដែលយាងនិងអញ្ជើញរួមមានបើកកីឡាអូឡាំពិកនេះមានប្រមុខដឹកនាំ៦រូបមកពីទ្វីបអឺរ៉ុប ៥រូបមកពីអាស៊ីកណ្តាល ... Read More »

ការទុកដាក់សំរាមនៅតែជាបញ្ហា ខណៈអាជ្ញាធរខណ្ឌចំការមនណែនាំដល់ពលរដ្ឋ បញ្ចេញសំរាមឱ្យត្រូវតាមម៉ោងពេលកំណត់

   ភ្នំពេញ៖ ការទុកដាក់សំរាមនៅតែជាបញ្ហា ខណៈដែលអាជ្ញាធរខណ្ឌចំការមន បានណែនាំដល់ពលរដ្ឋបញ្ចេញសំរាមឱ្យត្រូវតាមម៉ោងពេលកំណត់ ។ នេះជាការបញ្ជាក់របស់លោក ថេង សុថុល អភិបាលខណ្ឌ និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ក្នុងពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ ... Read More »

ប្រព័ន្ធផ្សព្វផ្សាយចិនចោទប្រកាន់អាមេរិកព្យាយាមបំផ្លាញការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិនបានផ្សាយថា អាមេរិកមានគម្រោងបំផ្លាញការប្រកួតកីឡាអូឡំាពិកទីក្រុងប៉េកាំង ២០២២ តាមរយៈការអូសទាញក្រុមកីឡាករបណ្តាប្រទេសមិនឱ្យទៅចូលរួម ។ រយៈពេល១សប្តាហ៍មុនពេលការប្រកួតអូឡាំពិកចាប់ផ្តើមក្នុងពេលចិន និងអាមេរិកកំពុងប្រឈមមុខតានតឹងដាក់គ្នា សារព័ត៌មាន China Daily នៅថ្ងៃទី២៩ខែមករាបានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា «កម្លាំងប្រឆាំងចិន»បានព្យាយាមបំផ្លាញការប្រកួតកីឡាអូឡំពិករដូវរងាទីក្រុងប៉េកាំង។ ប្រតិកម្មចំពោះបញ្ហាខាងលើ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង បាននិយាយទៅកាន់សារព័ត៌មាន ... Read More »

សម្តេចតេជោ ហ៊ុនសែន សរសើរឧត្តមភរិយា មានចៅ ២២នាក់ហើយ នៅតែស្អាត មើលមួយភ្លេតមិនស្គាល់ថាជាអ្នកណា?

ភ្នំពេញ ៖ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយ គតិបណ្ឌិត ភាពឈ្លាសវៃ ធ្វើអោយកម្ពុជាទទួលបានសន្តិភាពពេញលេញ ល្បីល្បាញលើឆាកអន្តរជាតិ។ សម្តេចជោ ហ៊ុន សែន ... Read More »

លោក​ ហ៊ុន​ ម៉ានី​ ជួបសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៣៣រូប ក្នុងខេត្តកំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ​៖​ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ​ ... Read More »

រុស្ស៊ី៖ ចំនួនពលរដ្ឋថយចុះខ្លាំង តម្លៃប្រាក់ក៏ធ្លាក់ចុះ សេដ្ឋកិច្ចជាតិរងការគំរាមកំហែង

ការឆ្លងរាលដាលកូវីដ-១៩ បានបង្កឱ្យមានវិបត្តិប្រជាសាស្រ្តនៅក្នុងប្រទេសរុស្ស៊ីកាន់តែធ្ងន់ធ្ងរ ហើយ ជាមួយគ្នានេះករណីស្លាប់ដោយកូវីដ-១៩បានកើនឡើងរហូតដល់ជាង៦៦០ពាន់នាក់ក្នុងប្រទេសនេះ។ វិបត្តិប្រជាសាស្ត្រធ្វើឱ្យចំនួនពលរដ្ឋរុស្ស៊ីថយចុះជាង១លាននាក់ ក្នុងឆ្នាំ២០២១ គឺជាកម្រិតធ្លាក់ចុះនៃចំនួនប្រជាជនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣១ឆ្នាំកន្លងមក។ នេះជាទិន្នន័យចេញផ្សាយដោយសេវាស្ថិតិជាតិរុស្ស៊ី Rosstat នៅថ្ងៃទី២៨ ខែមករា។ តាមតួលេខរបស់ Rosstat បានបង្ហាញឱ្យឃើញថា តួលេខប្រជាជនសរុបនៅក្នុងប្រទេសរុស្ស៊ីបានថយចុះជាង៥សែននាក់ក្នុងឆ្នាំ២០២០ ... Read More »

រដ្ឋបាលខេត្ត​ព្រៃវែង​ បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ និងលោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស  ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អំពើល្អរបស់មន្ត្រីបក្សនៅគ្រប់មូលដ្ឋាន គឺជាកត្តាសម្រេចជោគជ័យការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២

ខេត្ត​ស្វាយរៀង​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅ​ព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២​ ... Read More »

Rafael Nadal ត្រូវ​ជួប​ជាមួយ Daniil Medvedev ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Australian Open

កីឡាករវាយតឺន្នីស Rafael Nadal បានផ្លាស់ប្តូរការឈ្នះមួយចេញពីកំណត់ត្រា Grand Slam ផ្នែកបុរសជាលើកទី២១បន្ទាប់ពីការចាប់ផ្តើមលេចធ្លោដោយផ្តួលកីឡាករ Matteo Berrettini របស់អុីតាលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Australian Open ឆ្នាំនេះ។ កីឡាករលេខ៧ Berrettini ... Read More »

នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ស្រាវជ្រាវ​ឃាត់​ខ្លួន​ចោរឆក់កាបូបម្នាក់​ បណ្ដាល​ឱ្យ​ស្រ្តី​ម្នាក់​ស្លាប់​

​ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​ករណី​ជន​សង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បណ្ដាល​ឱ្យ​ស្ដ្រី​ម្នាក់​ដួល​រងរបួស​ធ្ងន់​ធ្ងរ​រហូត​​បាត់បង់​ជីវិត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣​ និង​៣០នាទី​រសៀល​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ភូមិ​តាងួន​២​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។​  ភ្លាម​ៗ​ក្រោម​ការ​ដឹក​នាំ​ពី​ លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ... Read More »

លោក​ ហ៊ុន​ ម៉ានី​ កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយហើយ

ខេត្ត​កំពង់​ស្ពឺ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២៩​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា៖ ក្រុមការងារបានផ្តល់ព័ត៌មានថាមកទល់ពេលនេះកីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយហើយ។  លោក​ ហ៊ុន​ ម៉ានី​ បានថ្លែងបន្តថា​ ... Read More »

ស្លាប់ និងរបួសធ្ងន់៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុផ្សេងៗគ្នាជាបន្តបន្ទាប់ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នេះថា យ៉ាងហោចមន្ត្រីរដ្ឋបាលជលផលម្នាក់បានស្លាប់បាត់បង់ជីវិត ... Read More »

ក្រុមអ្នកគុននិយមដែលដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវនិងក្របួចបានបណ្តើៗហើយ!

ភ្នំពេញ​៖​ ក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត ដាវ បានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ... Read More »

អស្ចារ្យណាស់ មាន សូនីតា បង្ហាញមុខក្នុងកម្មវិធីបង្ហាញម៉ូតPierre Cardinនៅប្រទេសបារាំង(មានវីដេអូ)

តារាសម្តែងស្រីល្បីឈ្មោះនៅកម្ពុជាកញ្ញា មាន សូនីតា ដែលគ្រប់គ្នាដាក់រហ័សនាមថាជារាជនីក្រមា នោះបានបង្កើតឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីនាងបានចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិដ៏ល្បីល្បាញមួយនៅទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះទើបនឹងបញ្ចប់កាលពីយប់រំលងអាទ្រាធឈានចូលថ្ងៃទី២៩ ខែមករាឆ្នាំ ២០២២នេះម៉ោងនៅកម្ពុជា។    កម្មវិធីបង្ហាញម៉ូតនេះមានឈ្មោះថាPierre Cardin3022 ដែលជាកម្មវិធីបង្ហាញម៉ូតដ៏ល្បីមួយក្នុងចំណោមកម្មវិធីបង្ហាញម៉ូតធំនៅលើពិភពលោកផងដែរ។ ការបង្ហាញមុខលើឆាកអន្តរជាតិនេះក៏បានឆ្លុះបញ្ចាំងពីវិស័យបង្ហាញម៉ូតដែលកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ផងដែរ។ ... Read More »

រុស្ស៊ីបានបញ្ជូនឈាមទៅកាន់ព្រំដែនជាប់អ៊ុយក្រែនត្រៀមជួយសង្គ្រោះទាហានរងរបួស

រុស្សុីបានបញ្ជូនឈាមជាច្រើនទៅកាន់ព្រំដែនជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមវាយប្រហារគ្នាអាចនឹងកើតមានឡើង ហើយការបញ្ជូនឈាមនោះគឺដើម្បីជួយសង្គ្រោះទាហានរងរបួសត្រូវបញ្ជូលឈាមជាចាំបាច់។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការផ្គត់ផ្គង់ឈាមសម្រាប់សមរភូមិគឺជារឿងមួយដ៏សំខាន់ ហើយទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចរាល់សម្រាប់សង្គ្រាមជាមួយអ៊ុយក្រែន។ បច្ចុប្បន្នរុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហានជាង១សែននាក់នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ ប៉ុន្តែកន្លងមកអ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងមូស្គូនឹងមិនចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែបានព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យលោកខាងលិចមកជាន់ឈ្លីផលប្រយោជន៍សន្តិសុខរបស់ខ្លួនឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្សុីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយស្ថានីយវិទ្យុរុស្ស៊ីថា ... Read More »

ឃ្មឹប ទម្លាយរឿងប្តីក្មេងវាយធ្វើបាបហើយរត់បាត់ យកទាំងឯកសារសំខាន់ទៅទៀត

ភ្នំពេញ៖ រឿងហួសចិត្តថ្មីទៀតហើយកើតឡើងលើជិវិតអតីតតារាកំប្លែង ស្រី នាង រ៉េន សុធារី ហៅឃ្មឹប ក្រោយពីនាងបានចេញមុខទម្លាយរឿងរ៉ាវក្នុងគ្រួសារគឺការរួមរស់ជាមួយប្តីក្មេងក្រោយថានាងបានរងហិង្សាព្រោះតែរឿងតិចតួច ហើយពេលនេះប្តីក្មេងនោះបានទាំងរត់ចោលនាងបាត់ស្រមោលហើយ ថែមទាំងលួចយកឯកសារសម្គាល់ខ្លួននាងមួយចំនួនទៅបាត់ដែរ។  គេចាំបានថាកន្លងទៅ ក្រោយផ្ទុះរឿងរ៉ាវអាស្រូវផ្ទួនៗឃ្មឹបបានបាត់មុខយ៉ាងយូររហូតលេចចេញដំណឹងស្នេហាថ្មីជាមួយប្តីក្មេងកាលពីពាក់កណ្តាលឆ្នាំ ២០២១នៅលើបណ្តាញសង្គមTik Tok ដែលគេគិតថានាងមានក្តីសុខ ... Read More »

បាក់ស្ពានក្នុងទីក្រុងដែលប្រធានាធិបតីចូ បៃឌិនត្រៀមបំពេញទស្សនកិច្ច

យ៉ាងហោចណាស់ក៏មានមនុស្ស ១០នាក់ដែរបានរងរបួសក្នុងករណីបាក់ស្រុតស្ពានក្នុងតំបន់ Pittsburgh ក្នុងពេលដែលប្រធានាធិបតីអាមេរិកត្រៀមបំពេញទស្សនកិច្ចនៅទីនោះដើម្បីពិភាក្សាស្តីពីហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នងសន្និសីទកាសែតនាកន្លែងកើតហេតុ អភិបាលក្រុង Pittsburgh លោក Ed Gainey បានឱ្យដឹងថា ការបាក់ស្រុតស្ពានកើតឡើងនៅមហាវិថី Forbes និង Branddock ... Read More »

រថយន្ត CRV បើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពទៅបុកម៉ូតូដែលបើកបញ្ច្រាសគ្នារងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់បាក់ជើងទាំងសងខាងដោយសារជួបករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាក CRV បើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាព ទៅបុកម៉ូតូដែកបើកបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៧នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវលេខ ៣១៥ ត្រង់ចន្លោះគីឡូម៉ែត្រលេ០១និង០២ ស្ថិតក្នុងភូមិអណ្ដូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ ... Read More »

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារវះកាត់ អគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

Frank Lampard ត្រូវបានផ្តល់ការងារជាគ្រូបង្វឹក្លិប Everton ដើម្បីជំនួសលោក Rafael Benitez

ក្លិបស្ករគ្រាប់ Everton បានផ្តល់តំណែងអ្នកចាត់ការនៅទំនេររបស់ពួកគេដល់អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសលោក Frank Lampard ។លោក Lampard វ័យ៤៣ឆ្នាំបានឈប់ពីការងាររយៈពេល១ឆ្នាំបន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Chelsea កាលពីខែមករាឆ្នាំមុនបន្ទាប់ពីដឹកនាំបាន១៨ខែ។ បុរសសញ្ជាតិព័រទុយហ្គាល់លោក Vitor Pereira និងអតីតអ្នកចាំទីលោកDuncan Ferguson ... Read More »

ទាស់សម្តីគ្នាយកកាំភ្លើងកែច្នៃបាញ់រងរបួសជើង រួចហើយជនដៃដល់រត់គេចខ្លួនបាត់ស្រមោល

   ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសជើងខណៈមានទំនាស់ពាក្យសម្តីគ្នាជាមួយបុរសម្នាក់ទៀត ហើយត្រូវបានបុរសនោះយកកាំភ្លើងកែច្នៃបាញ់គ្រាប់កាំកង់ទៅលើគូទំនាស់បណ្ដាលឱ្យរងរបួស ចំណែកជនសង្ស័យគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង២០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិផ្សារតាកោ  សង្កាត់រកាក្នុង ក្រុងដូនកែវ  ខេត្តតាកែវ។   ... Read More »

ខ្សែប្រយុទ្ធ Benzema ត្រូវតុលាការបារាំងរឹបអូសប្រាក់ជិត៣០ម៉ឺនដុល្លារក្នុងសំណុំរឿងផ្លូវភេទ

អាជ្ញាសាលាបារាំងបានរឹបអូសយកប្រាក់ចំនួន២៣០,០០០អឺរ៉ូ (២៦០,០០០ដុល្លារអាមេរិក) ពីខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ជុំវិញការកាត់ទោសគាត់កាលពីឆ្នាំមុនពីបទមានភាពស្មុគស្មាញក្នុងការដេញថ្លៃដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង Mathieu Valbuena ជាមួយនឹងកាសែតពាក់ព័ន្ធនឹងផ្លូវភេទ។ តុលាការបានបញ្ជាឱ្យ Benzema ក្នុងខែវិច្ឆិកា ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាទាំងព្រឹកនៅផ្លូវព្រះសីហនុ​បណ្ដាលឱ្យបុរសម្នាក់ស្លាប់​ ឯអ្នកបង្កគេចខ្លួនបាត់

     ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូ​ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ​ រីឯអ្នកបង្កហេតុរបួសស្រាលបានគេចខ្លួនបាត់​។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២​ ស្ថិតនៅភ្លើងស្តុបវិទ្យាល័យព្រះយុគន្ធរ ផ្លូវលេខ២៧៤ (ផ្លូវព្រះសីហនុ ) កែងនឹងផ្លូវ១០៥ ... Read More »

បើកម៉ូតូបុករថយន្តពីក្រោយរងរបួសធ្ងន់ម្នាក់នៅស្រុកកៀនស្វាយ

   ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុកគូទរថយន្តពីក្រោយពេញមួយទំហឹង បណ្ដាលឱ្យបុរសអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣និង០៥នាទីត្រង់ចំណុចផ្លូវលេខ១១០ ស្ថិតក្នុងភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។      ... Read More »