ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្របខ័ណ្ឌ Premier League ប្រកាសការធ្វើតេស្តវិជ្ជមាន Covid-19 ចំនួន១៦ករណីបន្ថែមទៀតនៅដើមសប្តាហ៍នេះ

ក្របខ័ណ្ឌ Premier League បានប្រកាសថា កីឡាករនិងបុគ្គលិកក្លិបចំនួន១៦នាក់បានធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលនៃការសាកល្បងចុងក្រោយសម្រាប់ការធ្វើតេស្តរកជំងឺ Covid-19 ។ លីគកំពូលអង់គ្លេសបានធ្វើការសាកល្បងចំនួន៣.១១៥នាក់ឆ្លងកាត់២ជុំក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ នៅចន្លោះថ្ងៃទី១១ និងថ្ងៃទី១៤ ខែមករាមានការធ្វើតេស្តវិជ្ជមានថ្មីចំនួន១០ និង៦នាក់ទៀតត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តរវាងថ្ងៃទី១៥ ថ្ងៃទី១៨ ខែមករា។ ចំនួននេះធ្លាក់ចុះយ៉ាងខ្លាំងទៅលើការធ្វើតេស្តវិជ្ជមានចំនួន៣៦នាក់បន្ទាប់ពីការធ្វើតេស្តកាលពីសប្តាហ៍មុន។ ... Read More »

សមត្តកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១  កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្រុម ១៩ ភូមិ៤ សង្កាត់លេខ៤ ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឈ្នះរង្វាន់តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ... Read More »

លោក ឃឹម ហ្វីណង់៖«តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត!

ខេត្តសៀមរាប៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានបង្ហាញពីមោទនភាពចំពោះការបង្កើនផលដំណាំ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះលោកបង្ហាញ ពី ទីតាំងចម្ការតាង៉ែន ដោយលោកថ្លែងថា, «តាង៉ែនបន្ទាយស្រី»៖ ... Read More »

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧នាក់ ជាពលករមកពីប្រទេសថៃ និងមានករណីជាសះស្បើយ ចំនួន ៦នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០២១ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានថា, រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧នាក់ និងមានករណីជាសះស្បើយ ចំនួន ៦នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សុទ្ធតែជាពលករមកពីប្រទេសថៃ។  ក្រសួងសុខាភិបាលបានបញ្ជាក់ថា, ... Read More »

អាវុធហត្ថខណ្ឌចំការមនសហការជាមួយអាវុធហត្ថរាជធានីចុះរំដោះជនរងគ្រោះជនជាតិចិន២នាក់សង្ស័យត្រូវគេចាប់ជំរិត

ភ្នំពេញ​៖​ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីបានចុះទៅរំដោះជនជាតិចិន២នាក់​នៅក្នុងហាងចិនមួយកន្លែងដែលស្ថិតនៅខាងជេីងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ សង្ស័យករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុមប្រើរថយន្តមួយគ្រឿងដឹកជនរងគ្រោះមកដាក់នៅក្នុងហាងខាងលេីចំនួន២ទៅ៣ថ្ងៃមកហេីយ​។ លុះមកដល់វេលាម៉ោង៩យប់ជនសង្ស័យក៏នាំគ្នាបេីករថយន្តចេញទៅដោយចាក់សោហាងពីខាងក្រៅ។ចំណែកជនជាតិចិន២នាក់ជាជនរងគ្រោះនៅខាងក្នុង។  ប្រភពព័ត៌មានបានបន្តថា​ លុះមកដល់វេលាកេីតហេតុស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងកេីតហេតុហើយបានរំដោះជនរងគ្រោះទាំង២នាក់យកទៅសួរនាំ។  ពាក់ព័ន្ធនឹងករណីខាងលេីនេះយេីងមិនអាចសុំការបំភ្លឺពីកម្លាំងកងរាជអាវុធហត្ថបាននោះទេ​ ... Read More »

រថយន្តក្រុមហ៊ុនLMHបេីកបុកម៉ូតូអូសជាង៤០ម៉ែត្របណ្តាលឲ្យរបួសធ្ងន់០២នាក់ដាច់ជើងម្ខាងម្នាក់យ៉ាងរន្ធត់និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ​៖​ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីធ្វេីការបំណងទៅផ្ទះត្រូវរថយន្តហ៊ីយ៉ាន់ដាយធុនធំរបស់ក្រុមហ៊ុនLMHដឹកជញ្ជូនដែលបេីកលឿនបានបុកពីក្រោយម៉ូតូហើយអូសជាង៤០ម៉ែត្រ។     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់​ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះទី១-ឈ្មោះ លុច្ស អាយុជាង ៣០ឆ្នាំ ស្នាក់នៅភូមិកំរៀង ... Read More »

សមត្ដកិច្ច ចុះបង្ក្រាបឃ្លាំងស្តុកទឹកដោះគោម៉ាក Wakodo តាមបណ្ដឹងរបស់ពលរដ្ឋ

      ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wakodo។ ការចុះបង្ក្រាបទីតាំងខាងលើនេះ ដឹកនាំនិងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ទៀតលង់ទឹកស្លាប់ខណៈថ្ងៃមុនមានអ្នកលង់ស្លាប់៣នាក់រួចទៅហើយ

ខេត្តពោធិ៍សាត់ ៖ កាលពីព្រលប់ថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១  មានបុរសម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក ខណៈកាលពីថ្ងៃទី១៦និង១៧ ខែមករា ... Read More »

ផឹកសុីជុំគ្នាបាត់ទូរស័ព្ទដៃ ទាញកាំបិតពីចង្កេះចាក់ធ្លាយពោះម្ចាស់ផ្ទះ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យដៃដល់១នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះចាក់ដៃគូររួមការផឹកសុីជុំគ្នា បណ្ដាលឲ្យធ្លាយពោះរងរបួសធ្ងន់ នៅគ្រាដែលស្រវឹងស្រឿងៗរៀងៗខ្លួន ដែលបណ្ដាលមកពីទំនាស់ពាក្យសម្ដីគ្នារឿងបាត់ទូរស័ព្ទ ។ ករណីហិង្សាដោយចេតនាចាក់គ្នាក្នុងវង់ផឹកសុីខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២០ និង៤០នាទី យប់ថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ... Read More »

អនុវត្ដតាមការណែនាំរបស់លោក ឃួង ស្រេង ឲ្យស្តារប្រព័ន្ធលូ ២០ខ្សែនៅកណ្ដាល រាជធានីភ្នំពេញ និងនៅជាយរាជធានីភ្នំពេញ បានបញ្ចប់ជាស្ថាពរហើយ

     ភ្នំពេញ៖  ដោយអនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលភ្នំពេញ ដែល បានបញ្ជាឲ្យ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្ដារប្រព័ន្ធលូចំនួន ២០ខ្សែ នៅកណ្ដាលនិងនៅជាយរាជធានីភ្នំពេញ គិតមកដល់ពេលនេះបាន បញ្ចប់ជាស្ថាពរហើយ ... Read More »

ក្រសួងមហាផ្ទៃ ផ្ញើលិខិតដល់អង្គភាពសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ពាក់ព័ន្ធនឹងអត្ថបទព័ត៌មានដែលចុះផ្សាយក្រោមចំណងជើង “លោក ស ខេង ឲ្យបំបាត់សម្លេងរំខានលើសកម្រិតពីយានយន្ត”

ភ្នំពេញ​៖ បើយោងតាម នាយកដ្ឋាន​ព័ត៌មាន​វិទ្យានៃ ក្រសួងមហាផ្ទៃបានឲ្យដឹងថា, អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយច្បាប់ជូនលោកនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ លើការចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មាន ដែលមានចំណងជើងថា «លោក ស ខេង ឱ្យបំបាត់សម្លេងរំខានលើសកម្រិតពីយានយន្ត»។ ... Read More »

ម៉ូតូ៣គ្រឿងខណៈជិះបញ្ច្រាសទិសគ្នាបានបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាលក្មេងប្រុសស្រី៣នាក់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលដែរដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១លើផ្លូវជាតិលេខ១៣នៅត្រង់ចំណុចភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម៉ូតូដែលបង្កហេតុមានឈ្មោះញែម នៀត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ... Read More »

ខេត្ត អូគីណាវ៉ា ជប៉ុនប្រកាសអាសន្ន ពីការឆ្លងកូវីដ-១៩

នៅថ្ងៃទី ១៩ខែមករា ឆ្នាំ​២០២១ ខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងជប៉ុន បានប្រកាសអាសន្នពីការឆ្លងរាលដាលកូវីដ-១៩​ ខណៈអ្នកឆ្លងនៅក្នុងប្រទេសជប៉ុនកើនឡើងខ្ពស់ ។ អភិបាលខេត្តអូគីណាវ៉ា ​លោក​Denny Tamaki បានសម្រេចប្រកាសអាសន្ន ដោយស្នើដល់បណ្តាភោជនីយដ្ឋាន ក្លិបកម្សាន្ត នានា ... Read More »

FBI ​ចាប់ខ្លួន​ស្ត្រីម្នាក់ដែលលួច​​កុំព្យូទ័រយួរដៃ​របស់ប្រធានរដ្ឋ​សភា ទៅលក់ឲ្យប្រទេសរុស្ស៊ី

ក្រុម​ FBI ​របស់អាមេរិក ​បានចាប់ខ្លួនស្ត្រី​ម្នាក់ដែលបានលួចកុំព្យូទ័រយួរដៃ​របស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ​ ដោយបម្រុងយកទៅលក់ឲ្យរុស្ស៊ី​។ ការលួចកុំព្យូទ័រធ្វើឡើងនៅថ្ងៃទី​៦ខែមករា ពេលក្រុមបាតុករវាយប្រហារចូលវិមានរដ្ឋសភា​ពេលកំពុងប្រជុំ។ នៅថ្ងៃទី១៨ ខែមករា ក្រុម​ FBI ... Read More »

ព័ត៌មានរូបភាព ៖ ទីក្រុងវ៉ាស៊ីនតោន​ របស់អាមេរិកត្រៀមលក្ខណៈចូលកាន់តំណែង​របស់ប្រធានាធិបតីថ្មី

រដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិក​ ស្ថិតនៅក្នុងពេលវេលាសំខាន់បំផុត ក្នុងការត្រៀមលក្ខណៈចូលកាន់តំណែង របស់លោកបៃឌិន ជាប្រធានាធិបតីទី៤៦របស់អាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនសន្តិសុខការពារតឹងតែងបំផុតមិនធ្លាប់មានពីមុនមក ។ នៅមុនពេលស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន កម្លាំងទាហានរាប់សិបពាន់នាក់ បានដាក់ពង្រាយការពារសន្តិសុខនៅទីក្រុងវ៉ាស៊ីនតោន​ដើម្បីធានា ការចូលកាន់តំណែងប្រកបដោយសន្តិភាព។ មន្ត្រីសន្តិសុខអាមេរិក​ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ដល់សន្តិសុខ ដោយខ្លាចពលរដ្ឋនាំគ្នាធ្វើបាតុកម្មវាយប្រហារបំផ្លាញ​ពិធីចូលកាន់តំណែង ក៏ដូចជាបង្កគ្រោះថ្នាក់ដល់មន្ត្រីជាន់ខ្ពស់របស់អាមេរិក​។ ... Read More »

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បន្តនាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន១០ គ្រួសារថ្មីទៀតដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលអំណោយរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ... Read More »

ក្រុម Aston Villa ចាប់ផ្តើមពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើMorgan Sanson មកពីក្លិប Marseille

ក្រុម Aston Villa បានធ្វើការសាកសួរទៅលើអតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងរបស់ក្លិប Marseille ដែលមានឈ្មោះថា Morgan Sanson ដែលអាចមានតម្លៃប្រហែល១៥លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី១៩ ខែមករា ២០២១នេះ។ ... Read More »

អគ្គនាយកដ្ឋានពន្ធដារ ចេញជូនដំណឹងស្ដីពី កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់ខ្ចី ឆ្នាំ២០២០

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពី កម្រិតអត្រាការប្រាក់ពីផ្សារសម្រាប់ប្រាក់ខ្ចី ឆ្នាំ២០២០។ អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី៣ ផ្នែកទី៣១ នៃប្រកាសលេខ ១១៧៣ សហវ.ពដ.ប្រក ចុះថ្ងៃទី៣១ ... Read More »

លោក ស សុខា អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ១០០គ្រួសារ នៅឃុំជ្រៃ ស្រុកមោងឫស្សី

ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ... Read More »

រដ្ឋលេខាធិការ ឯម ច័ន្ទមករា៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែង ធ្វើការងារជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិ សេរីភាព សុខុមាលភាព និងគុណភាពជីវិតរបស់ជនមានពិការភាព

ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ បានអះអាងថា ផ្អែកតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ... Read More »

លោក ឃឹម ហ្វីណង់៖ ទីបំផុត ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១០គ្រួសារ ដែលបានអូសបន្លាយជាង១៥ឆ្នាំ យល់ព្រមផ្តិតមេដៃបញ្ចប់វិវាទនៅចំពោះមុខរដ្ឋបាលស្រុក

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា,  ទីបំផុត ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១០គ្រួសារ ដែលបានអូសបន្លាយជាង១៥ឆ្នាំ បានជ្រើសយកការចាប់ដៃគ្នា សម្បទានទៅវិញទៅមក ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះផ្អេីលប្រជាពលរដ្ឋជួយធ្វើអន្តរាគមន៍

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះមិននៅចាក់សោចោលដោយមិនបានបិទប៉ារែតភ្លេីងធ្វេីឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះ តែត្រូវបានប្រជាលរដ្ឋនាំគ្នាគាស់សោចូលពន្លត់ទាន់ពេលវេលា។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ នៅផ្លូវ3K ក្រុម៩​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់ផ្ទះបានចេញទៅទិញម្ហូបដោយចាក់សោចោលហើយមិនបានបិទប៉ារែតភ្លេីងនោះទេ​។ លុះមកដល់វេលាកេីតហេតុក៏ឃេីញមានផ្សែងហុយចេញពីខាងក្នុងផ្ទះ ពេលឃេីញដូចនេះប្រជាពលរដ្ឋក៏បាននាំគ្នាគាស់សោចូលទៅក្នុងនិងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ... Read More »

មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះបានដឹកនាំកម្លាំងអញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសហការជាមួយកម្លាំងចម្រុះ ការពារ ទប់ស្កាត់ការឆ្លងដែនរបស់ពលករមកពីប្រទេសថៃ ... Read More »

យុវជន២នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនភ្លាមៗក្រោយពីឆក់យកកាបូបជនរងគ្រោះបានសម្រេច

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីព្រឹក កម្លាំងជំនាញខណ្ឌឫស្សីកែវបានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ ... Read More »

ផ្លូវមួយចំនួនដែលរងការខូចនិងមានសំបុកមាន់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញចុះជួសជុលឱ្យល្អឡើងវិញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តជួសជុលវិថីតូចធំមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌដែលរងការខូចខាតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងពិបាកក្នុងការធ្វើដំណើរ។ដូច្នេះទើបរដ្ឋបាលរាជធានីភ្នំពេញបានដំណើរការអ៊ុតកៅស៊ូប្រភេទAC ផ្លូវចំនួន៨ខ្សែក្នុងចំណោម១៦ខ្សែ ដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រើប្រាស់កញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួសជុលឲ្យបានល្អប្រសើរ។ ជាក់ស្ដែងនៅវេលាម៉ោង១០ព្រឹក ថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ... Read More »

រដ្ឋញូវយ៉ក អាមេរិក បានស្នើទិញវ៉ាក់សាំងដោយផ្ទាល់ពីក្រុមហ៊ុនPfizer

នៅក្នុងលិខិតផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុន Pfizer អភិបាលរដ្ឋញូវយ៉កលោក Andrew Coumo បានឲ្យដឹងថា ទីក្រុងញូវយ៉ក កំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ហើយអាចនឹងបរាជ័យ ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនពលរដ្ឋ។ អភិបាលក្រុងញូវយ៉កបានបន្តទៀតថា ចំនួនអ្នកត្រូវចូលទៅកាន់មន្ទីរពេទ្យនិងស្លាប់បានកើនឡើងកាន់តែច្រើននៅពេលនេះ ហើយអាចនឹងលើសពីសមត្ថភាពគ្រប់គ្រង ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់។ លោក ... Read More »

តោះសិក្សាយល់ដឹងអំពី “ភ្នំ បាខែង” ទាំងអស់គ្នា

ខេត្តសៀមរាប៖ បើយោងតាមប្រភព​ Heritages Dairy- បេតិកភណ្ឌ​ប្រចាំថ្ងៃ បានធ្វើការរៀបរាប់អធិប្បាយអោយដឹងថា,ភ្នំធម្មជាតិនេះ មានអាយុកាលរាប់លានឆ្នាំ។ នៅកំពូលភ្នំ កាលពីចុងស.វ.ទី៩ នៃគ.ស. ដូនតាបានកសាងប្រាសាទលើគ្រឹះប្រាំជាន់។ នៅជិតគ្រឹះ មានសំណង់ប្រាសាទបុរាណច្រើនទៀត។ សូមអញ្ជើញរាប់ចំនួនប្រាសាទនៅលើភ្នំនោះ ពេលអ្នកបានឡើងទៅដល់។ ... Read More »