ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បើកម៉ូតូធ្លាក់ស្រះទឹក ម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូធ្លាក់ផ្លូវ ជ្រុលទៅធ្លាក់ស្រះទឹក ហើយម៉ូតូបានសង្កត់ពីលើ ងើបមិនរួចបណ្តាលឲ្យឈ្លក់ទឹកស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីរូបគេប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច ។ ករណីនេះកើតឡើងកាលពីម៉ោង១៣និង៤០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ក្នុងផ្ទះសំណាក់មនោរម្យរីករាយ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ... Read More »

បុរសម្នាក់លង់ទឹកស្លាប់ និង២នាក់ជួយទាន់ពេលចុះលេងទឹក នៅឆ្នេរអូរឈើទាល

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានលង់ទឹកស្លាប់ និង២នាក់ទៀត ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋទៅកម្សាន្តនៅឆ្នេរអូរឈើទាល ជួយសង្គ្រោះទាន់។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជិត៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម១៧ សង្កាត់លេខ៤ ... Read More »

បញ្ហា៧ចំណុចរបស់ក្រុមហ៊ុនទឹកស្អាតឯកជននៅខណ្ឌព្រែកព្នៅត្រូវបានដោះស្រាយ

ភ្នំពេញ: តំណាងប្រជាពលរដ្ឋទាំង៥សង្កាត់ បានលើកឡើងអំពីបញ្ហាទឹកស្អាតរបស់ក្រុមហ៊ុនឯកជនទឹកស្អាត ព្រៃគុបខនស្ត្រាក់សិន ដែលប្រជាពលរដ្ឋកំពុងតែប្រើប្រាស់ក្នុងខណ្ឌព្រែកព្នៅនាពេលបច្ចុប្បន្ននេះ ក្នុងកិច្ចប្រជុំពិភាក្សារកដំណោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ ដែលមានការចូលរួមពី លោកឯក ... Read More »

ម្ដាយរវល់លាងចានឆ្នាំង កូនអាយុ៤ឆ្នាំរអិលជើងធ្លាក់ទឹកបឹងទន្លេសាប លង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់៖ កុមារាអាយុ៤ឆ្នាំម្នាក់បានរអិលជើងលើផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្ដាយកំពុងជាប់រវល់លាងចាន ឆ្នាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅលើផ្ទៃបឹងទន្លេសាប ត្រង់ចំណុចស្ទឹងរធ+ផាត់សណ្ដោង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ឋ។ ... Read More »

រថយន្តសណ្តោងរ៉ឺម៉កក្រុមហ៊ុនកាល់តិច របូតកង់ទៅបុកអ្នកអង្គុយហូបអាហារពេលព្រឹករងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈអង្គុយហូបអាហារពេលព្រឹកសុខៗ ស្រាប់តែកង់រថយន្តសណ្តោងរ៉ឺម៉កក្រុមហ៊ុនកាល់តិចរបូតទៅបុកពេញទំហឹង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវតិរវិថីសម្តេចហ៊ុនសែន ក្រុមទី៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តសៀមរាប ... Read More »

ថៃនៅតែមិនទាន់រកឃើញអ្នកនៅពីក្រោយការវាយប្រហារគ្រាប់បែកបើទោះជាចាប់ឃុំខ្លួនជនសង្ស័យជាច្រើននាក់ក្តី

តាំងពីការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងកាលពីថ្ងៃទី១១ និងថ្ងៃទី ១២ ខែសីហា ក្នុងតំបន់ទេសចរណ៍ក្នុង ប្រទេសរហូតមកទល់ពេលនេះមិនទាន់រកឃើញអ្នកដែលនៅពីក្រោយខ្នងនៅឡើយ បើទោះប៉ូលិសចាប់បានជនសង្ស័យ១៥ នាក់ក៏ដោយ។ នៅពេលនេះប៉ូលិសមិន ទាន់ប្រកាសអត្តសញ្ញាណជនសង្ស័យឃុំខ្លួនទាំង១៥នាក់នោះហើយក៏មិនទាន់មានក្រុមណាមួយចេញសារភាពថាជាស្នាដៃ របស់ខ្លួនដែរ។ ពេលដំបូងប៉ូលិសបានចាប់ខ្លួនជន សង្ស័យចំនួន១៧នាក់ តែបានសម្រេចដោះ លែងចំនួន២នាក់វិញ ... Read More »

បង្ហោះរូបភាពក្មេងស្រីអាក្រាតកាយតាម Facebook គំរាមទារប្រាក់នគរបាលទើបចាប់ខ្លួនបាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឈ្មោះ សាន សុងហៀង ហៅ ហៀង ប្រភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិឃាត់ខ្លួនកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦ ពីបទបង្ហោះរូបភាពអាអាភាសរបស់ក្មេងស្រី តាមបណ្តាញសង្គម ... Read More »

ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំដីឥដ្ឋ

ខេត្តកណ្តាល:ឆ្លៀតពេលសំរាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី២០ ខែសីហា ឆ្នាំ២០១៦នេះ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ បានដឹកនាំ ក្រុមការងារចុះជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋជាង៤០០គ្រួសារដើម្បីបង្កើនភាពជិតស្និទ្ធនិងបាននាំយកអំណោយជាអង្ករជិត៥តោនរបស់គណបក្សប្រជាជនទៅចែកជូនផងដែរ ។ ក្នុងសកម្មភាពមនុស្សរបស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំដីឥដ្ឋបានធ្វើឡើងជាច្រើភូមិមកហើយ សម្រាប់ថ្ងៃនេះក្រុមការងារបានជួបសំណេះសំណាលជាមួយអ្នកភូមិស្តៅកន្លែងទី៥ ឃុំដីឥដ្ឋមានប្រជាពលរដ្ឋចូលរួមចំនួនជាង៤០០នាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងពិធីរំលឹកខួបលើកទី៤១នៃកងកម្លាំងរំដោះជាតិទីម័រឡេស្តេ

ប្រទេសទីម័រឡេស្តេ៖ បន្ទាប់ពីបានជួបជុំសួរសុខទុក្ខជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសទីម័រឡេស្តេ (Timor-Leste) កាលពីព្រឹកមិញនៅសណ្ឋាគារទីម័ររួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីរំលឹកខួបលើកទី ៤១ នៃកងកម្លាំងរំដោះជាតិទីម័រឡេស្តេ នៅក្រសួងការពារជាតិទីម័រឡេស្តេ ដែលមានតំណាង និងប្រមុខរដ្ឋ ១៨ ... Read More »

ឃាត់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនដ៏សកម្មដកហូតថ្នាំញៀន២កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នៅចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយធ្វើការដកហូតថ្នាំញៀន២កញ្ចប់ធំតូច ដែលមានតម្លៃពី២ពាន់ទៅ៣ពាន់ដុល្លារ រួមទាំងម៉ូតូ ០១គ្រឿង ... Read More »

សកម្មជនបឹងកក់ លោកស្រី ទេព វន្នី ត្រូវតុលាការឃុំខ្លួន ករណីផ្សេងមួយទៀត

ភ្នំពេញ៖ សកម្មជនបឹងកក់ លោកស្រី ទេព វន្នី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឃុំខ្លួនដាក់ពន្ធនាគារមួយករណីផ្សេងទៀត ដើម្បីបន្តការស៊ើបអង្កេត ។ សកម្មជនបឹងកក់ពីររូប គឺ លោកស្រី ទេព ... Read More »

ស្គាល់អត្តសញ្ញាណសពបុរសដែលអណ្តែតទឹកមានជើងជាប់សោច្រវាក់ហើយ

ភ្នំពេញ ៖ ស្គាល់អត្តសញ្ញាណសពបុរសដែលអណ្តែតទឹក ជើងមានសោរច្រវាក់ហើយ ដែលប្រជាពលរដ្ឋប្រទះឃើញនៅទន្លេសាបកាលពីព្រឹកថ្ងៃទី១៩ ខែសីហា នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ឥឡូវស្គាល់អត្តសញញាណហើយ ដោយមានម្តាយ និងបងប្អូនមកបញ្ជាក់ពីអត្តសញ្ញាណនៅអធិការខណ្ឌជ្រោយចង្វា កាលពីព្រឹក ថ្ងៃទី២០ ខែសីហានេះ ... Read More »

បេប៊ី ព្រួយបារម្ភពីសុវត្ថិភាពក្រោយបុរសម្នាក់តាមដាន

ភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែងកំពុងមានប្រជាប្រិយភាពកញ្ញាកញ្ញា ជុំ រចនា ពេជ្រ ហៅបេប៊ីបានសម្តែងនូវអារម្មណ៍ខឹងសម្បារនិងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីបុរសមិនស្គាលអត្តសញ្ញាណម្នាក់ព្យាយាមតាមដាននាងស្ទើរគ្រប់ជំហាន។ នាងព្រមានប្តឹងមន្ត្រីមានសមត្ថកិច្ចឲ្យចាត់វិធានការទៅលើបុរសនេះតាមផ្លូវច្បាប់​ប្រសិ​នបើបុរសនេះមិនបញ្ឈប់សកម្មភាព​រំខានដល់អារម្មណ៍របស់នាង។ បេប៊ីបញ្ជាក់ថា មួយរយៈចុងក្រោយនេះ​មានបុរសម្នាក់ដែលលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានព្យាយាមរំខាន តាមដាននាងស្ទើគ្រប់ជំហានពិសេសគ្រាដែលនាងចេញទៅធ្វើការងារសិល្បៈ។ ពិធីការិនីទូរទស្សន៍My TV រូបនេះបញ្ជាក់ ... Read More »

ស្រាបៀរអាន់ឆ័រដបរចនាឡើងជាមួយនឹងរូបរាងថ្មីនិងការវេចខ្ចប់ដ៏គួរឲ្យទាក់ទាញ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា(CBL)បានប្រកាសសម្ពោធដាក់លក់ស្រាបៀរអាន់ឆ័រ(ANCHOR)ដប​ដែលរចនាឡើងជាមួយនឹងរូបរាងថ្មីនិងការវេចខ្ចប់គួរឲ្យទាក់ទាញ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០១៦ នៅសាលបុរីកោះពេជ្រដោយមានការចូលរួមពីសំណាក់តារាល្បីៗនិងភ្ញៀវកិត្តិយសប្រមាណជិត១ពាន់នាក់។ កម្មវិធីដែលត្រូវបានរៀបចំខាងលើនេះមានឈ្មោះថា “កម្មវិធីជប់លៀងលើនាវា” (Anchor Cruise Night)ដែលជាកម្មវិធីរៀបចំយ៉ាងពិសេសដោយមានការរួមបញ្ចូល នូវ​ទស្សនីយភាពកម្សាន្តសប្បាយជាច្រើនដែលធ្វើឲ្យអ្នកចូលរួមមិនអាចបំភ្លេចបានព្រោះតែពួកគេទទួលបាននូវបទពិសោធន៍ថ្មីៗមិនធ្លាប់មានគឺការជប់លៀងបែបនៅលើនាវា ជាមួយនឹងការរាំលេងកម្សាន្តព្រមទាំងបានក្រេបនូវរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រដប ដែលជាសមិទ្ធផលចេញពីខ្សែសង្វាក់ផលិតកម្មដំបូងនៃរោងចក្រ ... Read More »

តារាសម្តែងជាង៥០នាក់ចូលរួមសម្តែងរឿង “ព្យុះជីវិតចិត្តអ្នកលេង”

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករជាតារាសម្តែងប្រមាណជាង៥០នាក់ នឹង​ចូលរួមសម្តែងខ្សែភាពយន្តភាគថ្មី របស​់ទូរទស្សន៍បាយ័នគឺរឿង”ព្យុះជីវិតចិត្តអ្នកលេង” ។ ការបញ្ហាញវត្តមានតារាសម្តែងក្នុងខ្សែភាពយន្តនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ក្នុងពិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្តខាងលើ។ តួសម្តែងក្នុងរឿង”ព្យុះជីវិតចិត្តអ្នកលេង”មានលោកហេង នរៈកក្កដា, កញ្ញាម៉ុន ផល ចរិយា, លោកចន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស ស្រី២០នាក់ ដកហូតទូរហ្គេមប៉ាញ់ត្រី២ទូ និងថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ មនុស្សប្រុស ស្រី២០នាក់ ដែលទៅពពាក់ពពូនគ្នាសេពគ្រឿងញៀន នៅតំបន់មុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ត្រូវបានសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋានខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន ។ ប្រតិប្បតការណ៍នេះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ... Read More »

បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែនបុករះម៉ូតូកង់បីលក់កាហ្វេជាច្រើនគ្រឿង

ភ្នំពេញ: បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែន ពណ៌ស ស្លាកលេខ ភ្នំពេញ 2W-6657 ក្នុងល្បឿនយ៉ាងលឿន បានបើកទៅបុករះម៉ូតូ កង់បីលក់កាហ្វេជាច្រើនគ្រឿងបណ្តាលឲ្យខូចខាតយ៉ាងដំណំ។ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។ ... Read More »

សម្តេចតេជោ ហ៊ុន សែនជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ១៥គ្រួសាររស់នៅធ្វើការងារដល់ប្រទេសទីម័រឡេស្តេ

ប្រទេសទីម័រឡេស្ទេៈ កាលពីព្រឹកមិញនេះ(ថ្ងៃទី២០ ខែសីហា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ១៥ គ្រួសារដែលបានមកធ្វើការងារជាឯកជន អង្គការក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិកអង្គការអន្តរជាតិជាដើម។ ពីមុនមកគឺយើងមិននឹកស្មានថាមានខ្មែរមករស់នៅធ្វើការងារដល់ប្រទេសទីម័រឡេស្តេឡើយ។ នេះសរបញ្ជាក់អោយឃើញថា ... Read More »

លោកស្រីហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតាចំនួន៥ខ្នងដល់ទុរគតជន ជនចាស់ជរា គ្មានទីពឹង

ខេត្តកំពង់ស្ពឺ៖ ដើម្បីជួយការងារសប្បុរសធម៌ក្នុងសង្គម ក៏ដូចជាទឹកចិត្តសប្បុរសតែងតែមានជាប្រចាំរបស់លោកស្រីហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន ដែលតែងតែជួយឧបត្ថម្ភ កសាងផ្ទះជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកស្រី ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារប្រគល់ផ្ទះទេវតាចំនួន៥ខ្នងទៀតជូនដល់ទុរគតជន ជនចាស់ជរា ... Read More »

មុននេះបន្តិចមានករណីលង់ទឹកស្លាប់នៅបឹងទន្លេសាប

ខេត្តពោធិ៍សាត់៖ កុមារាអាយុ៤ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ពីលើទូកនៅចំណុចស្ទឹងរត ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខណៈឪពុកម្តាយកំពុងជាប់រវល់ ៕ ប៉ឹម ពិន Read More »

ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរឫស្សី៤ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងល្បាតក្នុងមូលដ្ឋានប៉ុស្តិ៍អូរឬស្សី៤ ចុះឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់បានភ្លាមៗ និងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចាប់នៅវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវឌឿងហែម២១៧ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ង៉ែត ប៊ុនលី ភេទប្រុស ... Read More »

បៀតបៀនកេរ្ត៍ខ្មាស់ក្មេងស្រី លុះឪពុកម្ដាយដឹងបែកធ្លាយរឿង ប្តឹងនគរបាលចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងម្តាយក្មេងស្រី ដែលជាជនរងគ្រោះដោយចោទថាបៀតបៀនកេរ្តិ៍ខ្មាស់​ អស់រយពេល១ខែទៅហើយ ទើបបែកធ្លាយរឿង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះជួលភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ... Read More »

នគរបាលចម្រុះចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះឡ សង្កាត់ចោមចៅ

ភ្នំពេញ: នគរបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីកម្លាំងពករហ្មទណ្ឌកម្រឹតស្រាលស្នងការរាជធានីភ្នំពេញ ព្រមទាំងចូលរួមពីអាជ្ញាធរមូលដ្ឋានផង បានចុះប្រតិបត្តិការ រដ្ឋបាល ដើម្បី ពង្រឹង លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ នៅចំណុចផ្ទះឡ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

គណៈកម្មការបុគ្គលិកសន្តិសុខផ្សារអូរឬស្សីចំនួន២០នាក់ រៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវជុំវិញ និង តាមច្រកចេញចូល

ភ្នំពេញ៖ កម្លាំងសណ្តាប់ធ្នាប់ប្រចាំផ្សារ បានសហការជាមួយកម្លាំងសណ្តាប់ធ្នាប់រាជធានី និង កម្លាំងសមត្ថកិច្ចប្រចាំការនៅផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវជុំវិញ និង តាមច្រកចេញចូល ។ ការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងនារសៀល ថ្ងៃទី19 ខែសីហា ឆ្នាំ2016 គណៈកម្មការ បុគ្គលិក ... Read More »

ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនប្រមាណ១គីឡូក្រាមត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ក្រាប

ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋកងរាជអាវុត្ថខេត្ត បានបើកយុទ្ធនាការបង្ក្រាប ករណីគ្រឿងញៀននៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែសីហា ត្រង់ចំណុចលើផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយចាប់ខ្លួនជនសង្ស័យម្នាក់ ... Read More »

ឆក់កាបូបបានសម្រេច​ តែរត់មិនរួច​ ត្រូវកម្លាំងអាវុធហត្ថខណ្ឌចំការមនចាប់ដាក់ខ្មោះទាំង២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់​ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានី ត្រូវបានកំលាំងអាវុធហត្ថខណ្ឌចំការមន ក្របួចបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីជនជាតិបារាំងម្នាក់បានសម្រេច។ក្នុងហេតុការណ៍នេះដែរ​ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១៩ សីហា ២០១៦ នៅចំណុចមុខភោជណីដ្ឋានអូណាម តាមបណ្តោយផ្លូវ ... Read More »

កុមារ២.០០០ នាក់ លេងបាល់ទាត់បានល្អជាងមុនតាមរយៈកម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់ណាហ្គាវើលបេះដូងសប្បុរស

រាជធានីភ្នំពេញ ថ្ងៃទី ២០សីហា ២០១៦ ៖ ណាហ្គាវើលបេះដូងសប្បុរស បានសហការជាមួយក្លឹបបាល់ទាត់ណាហ្គាខប ដែលជាក្លឹបបាល់ទាត់ដ៏ល្បីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការនេះមានគោលបំណងផ្តល់ការបណ្តុះបណ្តាបាល់ទាត់ដល់កុមារនៅសាលាបឋមសិក្សាក្រាំងពង្រក្នុងសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញនៅថ្ងៃទី ៦ សីហា ២០១៦ តាមរយៈកម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់ខ្លួន។ លោក James ... Read More »

សម្តេចតេជោ ហ៊ុន សែនអញ្ជើញត្រួតពលនៅវិមានរដ្ឋាភិបាលប្រទេសទីម័រឡេស្តេ

ប្រទេសទីម័រឡេស្តេ៖ កាលពីរសៀលថ្ងៃទី ១៩ ខែ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញត្រួតពលនៅវិមានរដ្ឋាភិបាលនៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលទទួលបដិសណ្ឋារកិច្ច យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតដោយ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញឲ្យកងទ័ពប្រកាន់ខ្ជាប់គោលការណ៍ភាពស្មោះត្រង់និងមានជំហរច្បាស់លាស់ដើម្បីការពារជាតិ

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការរង កងទ័ពជើងគោក ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៃតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែសីហា ... Read More »