ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជនសង្ស័យត្រូវបញ្ជូនមកតុលាការខេត្តស្វាយរៀងព្រឹកនេះ ខណៈជនរងគ្រោះជាស្រ្តីម្ចាស់ហាងបានស្លាប់ហើយ នៅឯមន្ទីរពេទ្យប្រទេសវៀតណាម

ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចនគរបាលខេត្តបាន បានឲ្យដឹងនារសៀលថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៩ថា ជនរងគ្រោះជាស្រ្តីម្ចាស់ហាង ដែលត្រូវជនសង្ស័យជាអធិការរងនគរបាលក្រុងបាវិតបាញ់ប្រហារនោះ បានស្លាប់បាត់បង់ជីវិតហើយនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ដោយ សពកំពុងត្រូវបានបញ្ជូនត្រឡប់មកកានស្រុកកំណើតវិញ នៅឯខេត្តព្រះស៊ីហនុ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ប្រភពបន្តថា ចំណែកជនសង្ស័យត្រូវបញ្ជូនមកតុលាការខេត្តស្វាយរៀងព្រឹកនេះផងដែរ ។ ... Read More »

សន្តិសុខ និង អ្នករត់ឡំប្រឺតាបើកឆាកប្រយុទ្ធគ្នា ម្នាក់ដេកពេទ្យម្នាក់ជាប់គុក

ភ្នំពេញ៖ បុរស២នាក់ ម្នាក់ជាសន្តិសុខឯកជន និងម្នាក់ទៀតជាអ្នករត់ឡំប្រឺតា បានបើកឆាកប្រយុទ្ធគ្នា ព្រោះតែទំនាស់ពាក្យសម្តីគ្នា ចុងក្រោយអ្នកឈ្នះត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណែកអ្នកចាញ់ដេកពេទ្យ ។ ករណីហិង្សាខាងលើនេះ កើតឡើងកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៣៨០ កែងផ្លូវលេខ៦៣ស្ទួន ... Read More »

ឆ្កួតសម្លាប់ឆ្កួតសមត្ថកិច្ចចាប់បានឃាតកល្វីងមុខនឹងការសួរចម្លើយ

ខេត្តកោះកុង៖ ជារឿងស្មានមិនដល់និងគួរឲ្យហួសចិត្តមែនទែន កាលបើមានបុរសមានសតិមិនគ្រប់ដូចគ្នាពីរនាក់ បានបង្កជម្លោះនឹងគ្នាឈានដល់ប្រតាយប្រតប់គ្នា មិនប្រើវត្ថុរឹង ប្រើតែដៃនិងជើង ធ្វើឲ្យ អ្នកចាញ់បាត់បង់ជីវិត អ្នកឈ្នះត្រូវចាប់ខ្លួន តែសមត្ថកិច្ចមិនដាក់ខ្នោះ ។ ហេតុការណ៍នេះកើតឡើង នៅវេលា ម៉ោង ៩ ... Read More »

សមត្ថកិច្ចចុះចាប់ជនជាតិចិន បែរបែកធ្លាយរឿងបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ចិនដូចគ្នា នៅក្នុងសណ្ឋាគារយីហោ ជីងហាយវ័ន

ភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងណ្ឋាគារយីហោ ជីងហាយវ័ន ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៩ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ខ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ... Read More »

យុវជនម្នាក់ ឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនយុវជនខ្មែរឥស្លាមម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីនារីម្នាក់ កំពុងដើរតាមផ្លូវបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួនក៏ត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។ ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ... Read More »

រថយន្ត២គ្រឿងបុកគ្នា​ របួសធ្ងន់បុរសម្នាក់ ដោយបាក់ជើងម្ខាង

ខេត្តព្រសីហនុ៖ រថយន្ត២គ្រឿងបុកប៉ះគ្នា កាលពីម៉ោង១០និង៣០នាទីយប់ ​ថ្ងៃ​ទី២០ ខែធ្នូ​ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រ 113-114 ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទិសដៅស្របគ្នា​ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ​ ... Read More »

រដ្ឋបាលខណ្ឌសែនសុខរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខបានរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហេង ... Read More »

សាហាវណាស់!!តៃកុងវ័យក្មេងបើករថយន្តម៉ាស្ដារលឿនដូចហោះទៅបុកម៉ូតូកង់បីឥណ្ឌាក្រឡាប់ជាច្រើនត្រឡប់ ផ្លោងទៅបោករថយន្តមួយគ្រឿងទៀត របួសធ្ងន់បុរសម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកម៉ាស្ដារលឿនដូចហោះជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា បើកឆ្លងផ្លូវក្រឡាប់ជាច្រើនត្រឡប់ផ្លោងទៅបោកនឹងរថយន្ តlexus300 មួយគ្រឿងទៀត ចតស្ងៀមតាមចិញ្ចើមផ្លូវ ម្ចាស់កង់បីរបួសបាក់ជើង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ និង ១០ នាទីទៀបភ្លឺ ... Read More »

លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម និងលោក អនុសេនីយ៍ឯក នាង ផល្លី នាយប៉ុស្តិ៍អូរបែកក្អមដឹកនាំកម្លាំងចុះរដ្ឋបាលក្នុងមូលដ្ឋាន

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែមិគរសិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម ... Read More »

នៅព្រឹកនេះ ចៅក្រមស៊ើបសួរ សាកសួរថៅកែការ៉ាស់សាំង PTT 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីសាកសួរលើលោក សារុន វីថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT កូនប្រុសលោកតំណាងរាស្ត្រ ច័ន្ទ សារុន ដែលទើបត្រូវបានចោទប្រកាន់ជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ... Read More »

យុវជនបាត់ដំបង ឆ្នៃគំនូរ និងសម្លៀកបំពាក់ ពីសំរាមបង្ហាញក្នុងព្រឹត្តិការណ៍សិល្បៈមួយ

ខេត្តបាត់ដំបង៖ យុវជនជាច្រើនរូបមកពីក្រុមផ្សេងៗគ្នា នឹងរួមគ្នាបង្កើតកម្មវិធីមួយមានឈ្មោះថា “ជំនោរ Art” ដែលនឹងធ្វើឡើងនៅលើទឹកដីនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ។ កម្មវិធីសិល្បៈ និងពិព័រណ៍ជំរុញលើកកម្ពស់ការថែរក្សាការពារធម្មជាតិបរិស្ថាននេះ នឹងបង្ហាញស្នាដៃសម្តែងសិល្បៈរួមទាំងគំនូរ និងការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីសំរាមដែលគេបោះចោល ។ ... Read More »

ក្រុមគ្រួសារបារម្ភពីស្ថានភាពជំងឺ និងផ្លូវចិត្តរបស់នាយចឺមក្រោយគេវាយធ្ងន់ធ្ងរ

ភ្នំពេញ៖ ករណីអតីតកីឡាករបាល់ទាត់ ឈ្មោះ ង៉ែត លីទី បានយកដំបងវាយទៅលើតារាចម្រៀង សុខ មេសា ហៅនាយចឺមនោះ នៅមិនទាន់ស្ងាត់នៅឡើយទេ ។ ក្រុមគ្រួសារនាយចឺមបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងទៅលើសុខភាពរូបរាងកាយ និងផ្លូវចិត្តរបស់នាយចឺមក្រោយរងការវាយដំសម្លុតបំភ័យនេះ។ ​នាយ​ក្រូច​ ​ជា​ពូ​របស់​ ... Read More »

អធិការរងក្រុងបាវិតចូលផឹកស៊ីសង្ស័យ គំនុំនឹងម្ចាស់ហាងបាញ់ចំក្បាលផ្អើលទាំងព្រលប់

ខេត្តស្វាយរៀង៖ ស្ត្រីដែលគេស្គាល់ជាម្ចាស់ហាងយីហោសំណាងអាណេ បានរងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យមានតួនាទីជាអធិការងក្រុងបាវិតបានយកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់និងបាញ់ចំក្បាលមួយគ្រាប់ហើយរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវអង្គុយផឹកស៊ីរត់ចែកជើងគ្នា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យរឿងគំនុំ ។ ... Read More »

កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម​

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបក្រុមក្មេងទំនើង តាមការស្នើសុំរបស់សាលាក្រុងស្ទឹងត្រែង ដែលតែងតែជិះម៉ូតូប្រើស៊ីម៉ាំងប្រេន រំខានដល់ពលរដ្ឋក្នុងខេត្ត និងធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ឆ្មក់បង្ក្រាបបានម៉ូតូ ចំនួន១០គ្រឿង ក្មេងទំនើង១០នាក់ ៩អ្នកអប់រំ ណែនាំ និងម្នាក់ទៀតចាប់ឃាត់ខ្លួនតាមដីកាតុលាការខេត្ត ... Read More »

បែកធ្លាយរឿងពុករលួយមិនធម្មតា របស់មេពេទ្យសត្វខេត្តឧត្ដរមានជ័យ ឃុបឃិតជាមួយក្រុមហ៊ុន ឆៃណា នាំចូលសត្វមាន់រស់ពីប្រទេសថៃ លើសច្បាប់ក្រសួងកំណត់ រហូតដល់ ៥ដង

ខេត្តឧត្ដរមានជ័យ ៖ មានសេចក្ដីរាយការណ៍ពីខេត្តឧត្ដរមានជ័យមកថា ក្នុងមួយថ្ងៃៗ មានសត្វមាន់រស់ នាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ជាង ១៥តោន ដោយបង់ពន្ធមិនគ្រប់ សង្ស័យលោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ... Read More »

នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃ ចាប់ខ្លួនអតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសក្បែរស្តាតអូរឡាំពិក

ភ្នំពេញ ៖ អតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសដ៏ល្បីឈ្មោះ ដែលមានទីតាំងស្ថិតនៅខាងកើតពហុកីឡដ្ឋានជាតិអូរឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសំណុំរឿងពីបទ «ក្លែងបន្លំតាមពាក្យបណ្តឹងរបស់ឈ្មោះ គាន ... Read More »

អ្នកគ្រប់គ្រងហាងលក់រថយន្តយីហោ ៣៦៨ អូតូ ញៀនល្បែងស៊ីសង លួចយករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង លក់លេងល្បែងចាញ់អស់ត្រូវថៅកែចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ដែលជាអ្នកគ្រប់គ្រងហាងលក់រថយន្តយីហោ៣៦៨អូតូ បន្ទាប់ពីញៀន និងល្បែងស៊ីសង ក៏សម្រេចលួចយករថយន្តរបស់ថៅកែចំនួន២គ្រឿង និងម៉ូតូមួយគ្រឿង លក់លេងល្បែងចាញ់អស់លុយជាង៣ម៊ឺនដុល្លារ ទើបបែកធ្លាយរឿងក៏ត្រូវថៅកែចាប់ខ្លួនយកប្រគល់ឲ្យសមត្ថកិច្ច ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចហាងលក់រថយន្ត ... Read More »

ខណ្ឌជលផលខេត្តកំពុងសុំកិច្ចអន្តរាគមន៍ ពីសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ជួយការពារថែរក្សាត្រីមេពូជ និងត្រីគ្រប់ប្រភេទ

ខេត្តស្ទឹងត្រែង៖ លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត សូមអំពាវនាវយ៉ាងទទូចដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ជាពិសេសសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ សហគមន៍មូលដ្ឋាន និងប្រជានេសាទផ្ទាល់ ទុកជាការអង្វរកយ៉ាងទទូចចុះ ព្រោះលោកមើលឃើញថា ការគ្រប់គ្រងវិស័យជលផល ដែលពឹងផ្អែកទៅលើមន្រ្តីជលផលតែបួនដប់នាក់នោះ ... Read More »

សាលារៀនឃុំ គោកដូង១ខ្នង ចាស់ទ្រុឌទ្រោមបាំងជញ្ជាំងស្លឹកធាងដូង អន្ទងរកសប្បុរសជន

ខេត្តសៀមរាប ៖ សាលារៀនមួយខ្នងដែលមានសភាពចាស់ទ្រុឌទ្រោម ដំបូលប្រក់ស័ង្កសីកញ្ចាស់ច្រែះចាប់ សសរឈើ៤ជ្រុង មាន៣បន្ទប់ ជញ្ជាំងធ្វើពីធាងដូងមើលធ្លុះពីម្ខាងទៅម្ខាង ត្រូវបានគេបង្ហោះតាមហ្វេសប៊ុកឲ្យឃើញជាហេតុធ្វើឲ្យម្នាក់ៗឃើញភ្លាមស្រងាកចិត្តណាស់ កាលបើឃើញសាលាមួយខ្នងនេះមើលទៅគួរឲ្យកម្សត់ប្រៀបបានសាលារៀនក្នុងសម័យ ប៉ុល ពត នោះដែរ។ សាលារៀនមួយខ្នងនេះជាសាលាបឋមសិក្សានៅក្នុងឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាម ... Read More »

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំកំពូលលមេដឹកនាំ៥ប្រទេស នៅ ទីក្រុងកួឡាឡុំពួរ មុននឹងបន្តចូលរួមសន្និ បាតអន្តរជាតិហាឡាលថៃលើកទី៦ នៅ ទីក្រុងបាងកក

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសក កម្មពិសេស និងជាបេសកជន ពិសេសតំណាង ព្រះ រាជាណាចក្រកម្ពុជា​ ប្រចាំអង្គការ​សហ ប្រតិបត្តិការ​ឥស្លាម​OIC(Organization of Islamic Cooperation)បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសជាសមាជិក ... Read More »

មនុស្ស៣នាក់ស្លាប់ និង២នាក់ទៀត របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងរថយន្ តកាមារីឆ្លាមបុកគ្នា 

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមារីបុកជាមួយរថយន្តកាមារី ដូចគ្នា កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចរោងម៉ាស៊ីនកិនស្រូវឈ្នួរ៤០០ម៉ែត្រ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ... Read More »

មន្រ្ដីនគរបាលខណ្ឌដង្កោ សរុប១១៧នាក់ ត្រូវបានប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ

ភ្នំពេញ ៖ នារសៀលថៃ្ងព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថៃ្ងទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំខណ្ឌដង្កោ ... Read More »

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីលួច និងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធលួចម៉ូតូ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ៣ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត ... Read More »

ឯណាទៅយុត្តិធម៌ គ្រួសារជនពិការក្រីក្រ ពីរនាក់ប្ដីប្រពន្ធ ប្ដឹងតវ៉ារឿងដីធ្លី និងលោកផ្កាយ ២រំលោភយកដី ត្រូវអយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យចាប់ដាក់គុក

ខេត្ដឧត្ដរមានជ័យ៖ គ្មានទេ​ រឿងយុត្តិធម៌ចំពោះរាស្រ្ដក្រីក្រ គ្រួសារជនពិការដាច់ជើងមួយចំហៀង រស់នៅក្នុងជីវភាពក្រីក្រពីរនាក់ប្ដីប្រពន្ធ បានប្ដឹងតវ៉ារឿងដីធ្លី ជាមួយ នឹងលោកឧត្ដមសេនីយ៍ទោ ទេស សំអាត បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ ... Read More »

បុរសម្នាក់ត្រូវរង្វាន់ស្រាបៀរកម្ពុជា២៤កំប៉ុងដូរមកផឹកម្នាក់ឯងរហូតដល់ស្រវឹងដេកគងដៃលើផ្លូវដែកត្រូវរថភ្លើងដាច់ដៃម្ខាង

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រារង្វាន់១កេសម្នាក់ឯង បណ្ដាលឲ្យស្រវឹងធ្លាក់ភ្នែករួចបានទៅដេកនៅលើផ្លូវដេកលង់លក់ អត់ដឹងខ្លួន ខណៈនោះមានរថភ្លើង១ខ្សែទៅដល់កិនបណ្ដាលឲ្យដាច់ដៃម្ខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវដែក រ៉ាអង្គតាភោក ស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ... Read More »

លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាបណ្ដោយឲ្យមានការដ្ឋានបូមខ្សាច់នៅស្រុកបន្ទាយស្រីសុទ្ធតែការដ្ឋានល្មើសច្បាប់ និងហួសសុពលភាព

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលទើបតែមកកាន់ដំណែងបានអះអាងថា លោកបានទទួលពាក្យបណ្តឹងដោយផ្ទាល់មាត់របស់ប្រជាពលរដ្ឋមកពី ភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កថាមានការដ្ឋានបូមខ្សាច់ច្រើនកន្លែងធ្វើឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំងទៅលើការប្រើប្រាស់ទឹក ។ លោកឃឹម ហ្វីណង់ ... Read More »

សម្តេចក្រឡាហោម ស ខេង៖ជនណាស្លៀកពាក់បន្លំខ្លួនជាសមត្ថកិច្ចត្រូវបានចាប់​យកមកផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ ៖ ទន្ទឹមមួយរយៈនេះនៅរាជធានីភ្នំពេញ មានជនស៊ីវីលមួយក្រុមក្លែងខ្លួនជាសមត្ថកិច្ច បានធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពេលយប់វាយធ្វើបាប ដោយក្រុមនេះសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ឬករណីអ្វីផ្សេង តែពេលចាប់ត្រួតពិនិត្យមិនពាក់ព័ន្ធគេក៏ដោះលែងវិញ តែទម្រាំដោះលែងវ៉ៃទ្រមខ្លួន រហូតមានករណីខ្លះទារលុយថែមទៀតផង ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ។ ក្នុងករណីបែបនេះសម្តេចក្រឡាហោម ស ខេង ... Read More »

ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរចំនួន៦នាក់ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងចម្រុះខណ្ឌដូនពេញ បានបន្តចុះប្រតិបត្តិការប្រមូលស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)នៅជុំវិញរង្វង់មូលវត្តភ្នំ ជាក់ស្តែងឃាត់ខ្លួនបានមនុស្ស៦នាក់ ។ ករណីបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ ៩២, ៩៤, ៩៦ ... Read More »

នគរបាលឃាត់ខ្លួនជនជាតិចិនម្នាក់ ដកហូតសម្ភារគាស់ផ្ទះមួយចំនួន

ភ្នំពេញ​៖​ ជនសង្ស័យជាជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ មធ្យោបាយម៉ូតូ២គ្រឿង ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោម ឡោមព័ន្ធចាប់ខ្លួនបាន ដកហូតបានសម្ភារ សម្រាប់គាស់ផ្ទះ ទ្វារ មួយចំនួន ក្រោយពីកម្លាំងល្បាតប្រទះជួប ជនសង្ស័យព្យាយាមរត់គេច កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ... Read More »

សមត្ថកិច្ចបង្រ្កាប ករណីឈូកឆាយដីព្រៃ និងកាយដីតំបន់ហាមឃាត់

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកក្រគរសហការ ចុះបង្រ្កាបករណីឈូកឆាយដីព្រៃ និងកាយដីតំបន់ហាមឃាត់ ដោយឃាត់ត្រាក់ទ័រ ១គ្រឿង អេស្កាវទ័រ ១គ្រឿង និងរថយន្ត ១គ្រឿង រួមទាំងអ្នកបើកបរផងដែរ ដើម្បីនាំយកមកបន្តនីតិវិធី ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ... Read More »