ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បើករថយន្តបត់ឆ្លងផ្លូវមិនប្រ័យត្នត្រូវម៉ូតូជិះបុករបួសធ្ងន់៣នាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ បានបើករថយន្តកូរ៉ូឡាមួយគ្រឿងបត់់ឆ្លងផ្លូវមិនប្រ័យត្នត្រូវយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន និងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងខាងមុខពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង៣នាក់ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ជនជាតិចិនបើករថយន្តស៊េរីទំនើប បុកម៉ូតូអូសជាង១០០ម៉ែត្រ ម្ចាស់ខ្ទាតចេញ រងរបួសស្រាល រួចសង600$បញ្ចប់រឿង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរដោយបុរសពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក រ៉េងរ៉ូវើ មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ជិះដោយបុរសម្នាក់ ចំពីចំហៀងពេញទំហឹង បណ្តាលឲ្យអូសម៉ូតូជាប់ក្រោមរថយន្តជាង១០០ម៉ែត្រ ម្ចាស់ខ្ទាតចេញរងរបួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ... Read More »

ដកតំណែងលោកស្រី ស៊ឹម សុផាត ឲ្យទៅបម្រើការងារនៅការិយាល័យកិច្ចទូទៅវិញក្រោយពលរដ្ឋរិះគន់ទង្វើអសីលធម៌ និងជាគំរូដ៏អាក្រក់

ខេត្តសៀមរាប៖ ក្រោយផ្ទុះការរិះគន់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី១៧ សីហា បានសម្រេចដក អនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់ប័ណ្ណបើកបរយានយន្ត នៃមន្ទីរសាធារណការខេត្ត លោកស្រី ស៊ឹម សុផាត ចេញពីមុខតំណែង ដោយផ្ទេរភារកិច្ច ... Read More »

លោកតាម្នាក់ដង្ហើយរកយុត្តិធម៌ ខណៈសាលក្រមចូលស្ថាពរហើយ ពុំទាន់ទទួលសំណងសូម្បី១រៀលករណីគ្រួសារជនរងគ្រោះស្លាប់៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍បុករះមុខវិទ្យាល័យបឹងត្របែក

ខេត្តកំពង់ចាម៖ លោកតា សុក សំអាត ដែលត្រូវជាឪពុកបង្កើតនិងជាឪពុកក្មេកគ្រួសារជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា បច្ចប្បន្ននេះ លោកតារស់នៅជាមួយចៅកំព្រា២នាក់ នៅក្នុងភូមិទី៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការខ្វះខាតទាំងជីវភាព ក្រោយពីកូនៗរបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយ កាលពីឆ្នាំ២០១៧ ... Read More »

សារព័ត៌មានថៃ ៖ ប៉ូលិសចាប់យុវជនខ្មែរម្នាក់​ចាញ់បោកមេខ្យល់​ចូលកាប់ឈើគ្រញូង​

ប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុករបស់ថៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បញ្ជាក់ថា កម្លាំងសមត្ថកិច្ចថៃ បានចាប់ខ្លួន យុវជនខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ ឲ្យលួចចូលទៅកាប់ឈើគ្រញូង នៅព្រៃអនុរក្សសត្វព្រៃ ហួយ សាលា ចម្ងាយពីព្រំដែកម្ពុជា-ថៃ ... Read More »

គ្រោះថ្នាក់នៅថៃ ស្លាប់ជនជាតិឡាវ​ច្រើននាក់​

ប៉ោយប៉ែត៖ សេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានថៃប្រាប់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តួរីស​ ដឹក​អ្នក​ដំណើរ​ បាន​បុក​ជាមួយ​រថយន្ត​សណ្តោង​ បណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ចំនួន​១១នាក់​ និង​រងរបួស​ធ្ងន់​ចំនួន​ ៤នាក់​ កាល​ពី​វេលាម៉ោង​៤និង១៥នាទីរសៀល​ ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​សីហា​ ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៣១៧ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងផ្អើលអ្នកភូមិអន្តរាគមន៍

ភ្នំពេញ៖ ហេតុការណ៍​គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងផ្អើលដល់ ប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់ និងរាយការណ៍ទៅនគរបាលហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាម ផ្លូវលេខ១០៧ ភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ម្ចាស់ផ្ទះឈ្មោះផល រដ្ឋា ភេទប្រុសអាយុ៣៥ឆ្នាំ ... Read More »

មុខសញ្ញាឆក់កាបូបយ៉ាងសកម្មត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម បើកប្រតិបត្ដិការបង្រ្កាបដេញតាម ពួនស្ទាក់ រហូតឃាត់ខ្លួនបាន នៅក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្ដាល និង ស្រុកកងមាស ខេត្តកំពង់ចាម នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៦ ខែសីហា ... Read More »

ពលរដ្នមួយចំនួននៅស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង រាករូស និង ក្អួតចង្អោរ សង្ស័យពុលនំប៉័ង

ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថាមានករណីពុលនំបុ័ងនៅស្រុកប្រាសាទបាគង និង ស្រុក បន្ទាយស្រី បណ្តាលឲ្យមនុស្សចាស់ ក្មេង ជាង ៣០នាក់ រាករូស និង ក្អួតចង្អោរ ហេតុការណ៍នេះ កើតឡើងនៅ ... Read More »

ផឹកស្រាស្រវឹងខឹងរកប្តីចុងមិនឃើញ វាយកូនតូចៗរបួសពេញខ្លួន

ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីផឹកស្រាស្រវឹងខឹងរកប្តីចុងមិនឃើញ មកបញ្ចេញកំហឹងដាក់កូនតូចៗបណ្តាលឲ្យរបួសពេញខ្លួនត្រូវបានប្រជាពលរដ្ឋប្តឹងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារសិនជូរី ផ្លាហ្សា នៅលើសួនកុមា ស្ថិតនៅក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ... Read More »

សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ជនសង្ស័យ៣នាក់ ក្រោយពេលធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសម្រេច

ភ្នំពេញ៖ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ជនសង្ស័យ៣នាក់ ក្រោយពេលធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២ និង២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ ... Read More »

មន្រ្ដីនគរបាលម្នាក់តខ្សែភ្លើងខុសបច្ចេកទេស ឆក់ស្លាប់

ខេត្តឧត្ដរមានជ័យ៖ មន្រ្ដីនគរបាលបម្រើការងារ នៅវរ:ការពារព្រំដែនគោកលេខ៧០២ បានឆក់ខ្សែភ្លើងស្លាប់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាអនុសេនីយ៍ឯក ពួង វឿត ឋានៈ នាយរងផ្នែកសេនាធិការ មានអត្តលេខ៣៥៥៧៣ ដោយបានទទួលមរណភាព ... Read More »

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាច្រានចោលរូបភាពគ្មានការពិត និងអវិជ្ជមានរបស់អង្គការលីកាដូ និង សមាគមធាងត្នោត

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្តុកម្ពុជា (CMA) បានប្រកាសអំពី ការត្រួតពិនិត្យជាបឋមទៅលើរបាយការណ៍របស់អង្គការ លីកាដូ និងសមាគមធាងត្នោត ក្រោមចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យដាក់បញ្ចាំ» ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ហើយរបាយការណ៍នេះជាការមួលបង្កាច់ទាំងស្រុងទៅលើការអនុវត្តន៍ការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នៅកម្ពុជា។ ... Read More »

លោក អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូមូលនិធិ Turkiye Diyanet Foundation ប្រទេសតួកគី ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្ដិការ ផ្នែកវប្បធម៌ ទេសចរណ៏ អប់រំ និងសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ ប្រតិភូមូលនិធិក្រសួងសាសនា របស់ប្រទេសទួកគី Turkiye Diyanet Foundation (TDV) ដឹកនាំដោយលោក IBRAHIM JAIHANN បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឧកញ៉ា បណ្ឌិត ... Read More »

ម៉ូតូPCXបើកបុករថយន្តព្រូសរួចជ្រុលទៅបុកនិងម៉ូតូធុនធំមួយគ្រឿងទៀត របួសធ្ងន់ម្នាក់ ស្រាល២នាក់

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនិងថ្នល់ ស្លាប់មួយរំពេច ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តមួយគ្រឿងមិនម៉ាកបើកឆ្លងផ្លូវទៅបុកពេញទំហឹង ហើយបើករត់បាត់ស្រមោល កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A(ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

ជាងជួសជុលរថយន្ដម្នាក់ យកម៉ូទ័រស្វានដែកមកស្វានរថយន្ដឆ្លងចរន្ដអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់អាណោចអាធ័ម

ខេត្តកណ្ដាល៖ យុវជនជាជាងជួសជុលរថយន្ដម្នាក់ ស្លាប់អាណោចអាធ័ម ខណៈយកម៉ូតូទ័រស្វានដែក មកស្វានដែកជួសជុលរថយន្ដ ស្រាប់តែម៉ូតូនោះ ឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យឆក់ជនរងគ្រោះតែម្ដង ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ... Read More »

ស្រ្តីម្នាក់បានសម្រាលកូនក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យ

សិង្ហបុរី៖ បទពិសោធន៍មិនបានរំពឹងទុកមួយ បានកើតឡើងជាមួយការជិះរថយន្ត Grab ដោយស្រ្តីជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយរូបបានសម្រាលកូនដោយសុវត្តិភាព ក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន The Straits Times របស់សិង្ហបុរី ។ យោងតាមប្រភពដដែល ... Read More »

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ១ខ្នងនៅក្រុងពោធិ៍សាត់ ចំណាយថវិកាជិត១០ម៉ឺនដុល្លារ បានមកពីសប្បុរសជនម៉ាឡេស៊ី

ខេត្តពោធិ៍សាត់៖ លោក​ ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាម១ខ្នងស្ថិតក្នុងភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោ ធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍១៥ ... Read More »

ជំពាក់លុយគេច្រើនគ្មានលទ្ធភាពសង សម្រេចលោតទឹកសម្លាប់ខ្លួនទាំងមានផ្ទៃពោះ តែមិនបានសម្រេច

ភ្នំពេញ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៨ខែ ព្រោះតែរឿងជំពាក់លុយគេច្រើនគ្មានលទ្ធភាពសងបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសុីសុវត្ថិ នៅចំណុចក្បែរ នឹងព្រះអង្គដងកើស្ថិតនៅក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។ តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីមានផ្ទៃពោះ៨ខែ ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ដែលបង្កើតហ្វេសប៊ុកប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ឆបោកប្រាក់អ្នកដទៃ ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ... Read More »

មរណភាពរបស់ជនជាប់ចោទ នួន ជា មានអនុភាពរំលត់បណ្តឹងអាជ្ញាលើរូបគាត់

ភ្នំពេញ៖ នៅថ្ងៃនេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីសម្រេចបញ្ចប់កិច្ចដំណើរការនីតិវិធីលើបណ្តឹងសាទុក្ខពាក់ព័ន្ធនឹង នួន ជា ប៉ុន្តែបានទទួលពិនិត្យលើសំណើបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា ពាក់ព័ន្ធនឹងក្នុងចំណោមនោះផលប៉ះពាល់នៃមរណភាពរបស់នួន ជា ទៅលើសាលក្រម និងការដាក់ពិរុទ្ធភាពជាមូលដ្ឋាន។ នេះគឺជាការបញ្ជាក់ ឱ្យដឹងរបស់លោក នេត្រ ... Read More »

សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុកម៉ូតូកង់បីចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយរបួសបាក់ជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងសង្ស័យ ស្រវឹងស្រាជិះទៅបុកម៉ូតូបីមួយគ្រឿងចតស្ងៀម តាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យរងដួលរបួសបាក់ជើងម្ខាង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កែវព្រិល ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១០០៣ កែងនឹងផ្លូវ១៩៨៤ ក្នុងសង្កាត់ភ្នំពេញថ្មី ... Read More »

ជនជាតិចិន បើកទ្វាររថយន្តមិនប្រយ័ត្ន ប៉ះម៉ូតូនារីម្នាក់ដួលរបួសធ្ងន់

ភ្នំពេញ​៖​ នារីម្នាក់បានរងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវបុរសជនជាតិចិនម្នាក់បើករថយន្តឈប់កណ្តាលផ្លូវរួចបើកទ្វារថយន្តប៉ះម៉ូតូកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៩​ នៅចំណុចមុខណាហ្កា១​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស​ RX 450 h ... Read More »

លោក គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភបុរីកុមារកំព្រាខេត្តព្រះ សីហនុ

ខេត្តព្រះសីហនុ៖ លោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ... Read More »

ជនជាតិចិនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ នៅស្រុកកោះធំ

ខេត្តកណ្ដាល៖ ជនជាតិចិន ជាមេការសំណង់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័មដោយសង្ស័យថា ជាករណីខ្យល់គរ ។ ករណីបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ស្នាក់នៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមដីកាពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគបាលស្រុកអូរយ៉ាដាវ ចុះអនុវត្តដីកាឲ្យចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តប្រគល់ឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត ។ ការចុះឃាត់ខ្លួនជនសង្ស័យតាមដីការនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤និង០៣នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ... Read More »

ស្រវឹងស្រាវង្វេងស្មារតីដើរធ្លាក់អណ្តូងលូមុខបន្ទប់ជួលស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប÷ បុរសម្នាក់ស្រវឹងស្រាវង្វេងស្មារតីបានដើរធ្លាក់អណ្តូងលូនៅមុខបន្ទប់ជួលបណ្តាលឲ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៦.៣០នាទីល្ងាចនៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្រុមទី៩ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ... Read More »

ស្ត្រីម្នាក់ចុះពីលើផ្ទះ​ ត្រូវជនសង្ស័យ​យកកាំបិត​ភ្ជង់​ប្លន់ ​យកកាបូបលុយ​ និង​ទូរស័ព្ទ​ ​បានសម្រេច​គេចខ្លួនបាត់

ភ្នំពេញ​ ៖ ស្ត្រីម្នាក់​ ត្រូវបាន​ជនមិនស្គាល់មុខ​ យកកាំបិត​ភ្ជង់​ប្លន់​យកកាបូបលុយ​ និង​ទូរស័ព្ទ​បានសម្រេច​ ហើយគេចខ្លួនបាត់​ នៅច្រកផ្លូវលំ ​ក្រោយផ្ទះ​ជួលមួយកន្លែង​​ ហើយស្រែកឆោឡោផ្អើលសមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២ ចុះទៅជួយអន្តរាគមន៍​ ។ ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ ... Read More »

ផ្លូវមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ ក្នុងឃុំព្រែកអំបិល រង់ចាំភ្លើងខៀវពីក្រសួងសេដ្ឋកិច្ច នឹងចាប់ផ្តើមស្ថាបនា

ខេត្តកណ្ដាល៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានអះអាងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ផ្លូវបេតុងមួយខ្សែជាង១០គីឡូនេះរួចហើយ។ លោកបានអះអាងថា គ្រឿងចក្រក៏បានត្រៀមរួចជាស្រេចនឹងចេញប្រតិបត្តិការឈូសឆាយ ផ្លូវមួយខ្សែនេះដែលស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ... Read More »

ចន ច័ន្ទលក្ខិណា សម្រេចចិត្តប្តឹងមន្ត្រីយោធាម្នាក់ដែលមើលងាយ និងជេរប្រមាថនាង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី១៤ ខែសីហានេះ ក្រោយពីអតីតតារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជុំវិញបុរសជាមន្ត្រីយោធាម្នាក់បានប្រមាថ នាងចំៗថា ស្រីផិតប្តី និងជេរនាងតាមការ Call វីដេអូផងដែរ ។ ... Read More »