ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមាន​ជ័យ​ទី​៣ បាន​ឃាត់​​ខ្លួន​​ជនសង្ស័យ​២នាក់ពាក់ព័ន្ធ​ករ​ណីជួញដូរ​ដោយ​​​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន៣កញ្ចប់ថង់ធំ

ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមាន​ជ័យ​ទី​៣ បាន​ឃាត់​​ខ្លួន​​ជនសង្ស័យ​២នាក់ពាក់ព័ន្ធ​ករ​ណី ជួញដូរ​ដោយ​​​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ​នៅចំណុច​ផ្លូវ​លំ ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីនៅវេលាម៉ោង​០២ម៉៤៥​នា​ទី​រំលង​អាធ្រាត្រថ្ងៃព្រហស្បតិ៍ ១៣កើត ខែ ចេត្រ ឆ្នាំ រកា ... Read More »

អ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យលួចខ្សែភ្លើងម្នាក់

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ២២ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ មានករណីលួចកាត់ខ្សែភ្លើងនៅចំណុចភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ... Read More »

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃប្រតិបត្តិការតាមចាប់រថយន្តធុនធំមួយគ្រឿងសង្ស័យលួចផ្ទុកនិងដឹកជញ្ជូនឈើខុសច្បាប់

ខេត្តមណ្ឌលគិរី៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ ជិត១០នាក់ និងរថយន្ត៣គ្រឿង បានបើកប្រតិបត្តិការប្រដេញតាមចាប់រថយន្តធុនធំមួយគ្រឿង តាំងពីចំណុចអូរមីស ក្រុងសែនមនោរម្យ លើផ្លូវជាតិលេខ៧៦រហូតទឹកដីស្រុកអូររាំង ជិត២០គីឡូម៉ែត្រទើបអាចឃាត់រថយន្តដែលត្រូវបានគេសង្ស័យថា មានលួចផ្ទុក និងដឹកជញ្ជូនឈើខុសច្បាប់ ចេញពីស្រុកកោះញែក នោះបាន ។ សកម្មភាពប្រដេញរថយន្តខាងលើនេះបានធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ... Read More »

បុរសម្នាក់រងការចាប់ខ្លួនក្រោយពីស្រវឹងស្រាវាយសម្លាប់ប្រពន្ធមិនដាំបាយឲ្យខ្លួនស៊ី

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាប្តីម្នាក់រងការចាប់ខ្លួនពីនគរបាលស្រុកមោងប្ញស្សី ក្រោយធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធរបស់ខ្លួន ខឹងប្រពន្ធមិនដាំបាយស៊ី បន្ទាប់ពីបុរសនោះមកពីផឹកស្រារួចហើយ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមោងប្ញស្សីប្រាប់ថា ហេតុការណ៍​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ បានកើត​ឡើង​នៅ​ចំណុច​ក្រុមទី៧ ភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង កាលពី​ពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២៨ ... Read More »

អគ្គស្នងការនគរបាលជាតិជម្រុញឲ្យអធិការខណ្ឌទាំងអស់បន្តពង្រឹងច្បាប់ចរាចរណ៍ទៅលើអ្នកជិះបញ្រ្ចាស

ភ្នំពេញ៖ បើទោះបីជាការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងតឹងរ៉ឹងយ៉ាងណាក្តីរហូតមកដល់បច្ចុប្បន្ននេះ គេនៅតែបានសង្កេតឃើញថាពលរដ្ឋខ្លះនៅតែមិនបានចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានភ្ជាប់ផ្ជួននៅឡើយទេ។ ចំពោះពលរដ្ឋខ្លះទៀតដែលបានចូលរួមយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពច្បាប់ចរាចរណ៍ហើយនោះ ក៏បានរិះគន់យ៉ាងខ្លាំងផងដែរទៅលើអ្នកមិនគោរពច្បាប់ចរាចរណ៍ ហើយបានស្នើសុំដល់សមត្ថកិច្ចធ្វើយ៉ាងណាចាប់បង្ខំអ្នកមិនចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់។ លោកអឿន ជាអ្នករត់ម៉ូតូឌុបនៅផ្សារទួលទំពូងបានប្រាប់ឲ្យដឹងថា គាត់ឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាយើងមិនរួមគ្នាគោរពច្បាប់ទាំងអស់គ្នា បើឃើញស្លាកសញ្ញាចរាចរណ៍ហាមជិះបញ្រ្ចាសទៅហើយនោះ នៅតែនាំគ្នាជិះបញ្រ្ចាសទៀត។ កម្លាំងនគរបាលប៉ុសិ្តចុះធ្វើចរាចរណ៍រាល់ថ្ងៃ និងចាប់អ្នកជិះបញ្រ្ចាសណែនាំកុំឲ្យជិះបញ្រ្ចាស សំរាប់ពលរដ្ឋខ្លះនៅតែជិះបញ្រ្ចាសទៀត ដូចជានៅផ្លូវលេខ១៦៦ ... Read More »

ឪពុកចិត្តឃោរឃៅឃើញកូនបងទាត់ប្អូនមួយជើង​ស្ទុះទៅយកកាំបិតផ្គាក់កាប់ប្រហារ

ភ្នំពេញ ៖ ឪពុកចិត្តឃោរឃៅឃើញកូនបងទាត់ប្អូនមួយជើង​ស្ទុះទៅយកកាំបិតផ្គាក់កាប់ប្រហារបណ្ដាល​ឲ្យ​កូនបងរងរបួសចំក្បាលឈាមស្រោចខ្លួន សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង។ ហេតុការណ៍ដ៍រន្ធត់នេះ កើតឡើងនៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ... Read More »

ស្ថានទូតបារាំងប្រចាំកម្ពុជា៖ ការប្រារព្ធទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី១(ថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)

ទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី១បានប្រារព្ធបើកជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដោយលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងអាជ្ញាធរកម្ពុជាជាច្រើនរូប។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីបារាំង២សប្តាហ៍នៅភ្នំពេញដោយស្ថានទូតបារាំងនិងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាមួយសាកលវិទ្យាល័យនិងស្ថាប័នស្រាវជ្រាវនានា ក្នុងគោលបំណងលើកស្ទួយការងារស្រាវជ្រាវ និងអាជីពវិទ្យាសាស្រ្តនៅកម្ពុជា។ ទិវានេះនឹងជំរុញឱ្យនិស្សិត-សាស្ត្រាចារ្យកម្ពុជាងាកមកផ្តោតការយកចិត្តទុកដាក់ទៅលើការស្រាវជា្រវ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ទិវានេះគឺជាឱកាសនៃការជួបជុំគ្នានិងចងក្រងបណ្តាញរវាងតួអង្គមកពីគ្រប់មជ្ឈដ្ឋាន ... Read More »

ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនមន្រ្តីយោធា ដែលកំពុងឈរជើងការពារទឹកដី នៅតំបន់សមរភូមិប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ មីនានេះ បានដឹកនាំប្រតិភូសាលាខណ្ឌទាំង១២ មកដល់តំបន់ប្រាសាទព្រះវិហារ ដើម្បីនាំយកអំណោយ ... Read More »

ស្លាប់ទៀតហើយៗជិះម៉ូតូបុកគោយន្តដឹកឈើពេលយប់ ជំនាញគ្មានចំណាត់ការ

ខេត្តពោធិ៍សាត់៖ ស្លាប់ឥតឈប់ឈរជាបន្តបន្ទាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើពេលធ្វើចរាចរណ៍លើផ្លូវកៅស៊ូឬផ្លូវជាតិនាយប់ ជាក់ស្តែងបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើ ខណៈជំនាញផ្នែកសណ្ដាប់ធ្នាប់គ្មានវិធានការទប់ស្កាត់។ ជាក់ស្តែងចុងក្រោយនេះ មានហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦ និង៤០នាទី យប់ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ... Read More »

មានក្រុមឧទ្ទាមខុសច្បាប់ញុះញង់ឲ្យប្រជាជនចាប់ដី និងតាំងលំនៅឋានលើដីកម្មសិទ្ធស្របច្បាប់ របស់អ្នកដទៃ នៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតនៅចំណុចក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដែលមានប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ ស្របច្បាប់លេខ៖ ពន០០៥៥០៧ តាំងពីឆ្នាំ១៩៩៩ មានចុះហត្ថលេខា ដោយប្រធានការិយាយល័យភូមិបាល លោក ជិន សុឃិន ... Read More »

រង់​ចាំមើលទាំងអស់គ្នាថ្ងៃទី៣០ ខែមីនានេះ រឿង​លោក​ចៅ​សង្កាត់​កាកាប​២​ បានតំណែង​ថ្មីចង់​ដូរ​ប្រ​ពន្ធថ្មីដែរ

ភ្នំពេញ៖ ថ្នាក់លើ​នៃ​សង្កាត់កាកាបទី២ ពោលគឺអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានសម្របសម្រួលជម្លោះ​ប្តី ប្រពន្ធរបស់លោកចៅសង្កាត់កាកាបទី២ ក្រោយពី​លោកចៅសង្កាត់លបលួចមានស្រីថ្មីចោលប្រពន្ធ និងកូន ។ នៅថ្ងៃទី៣០ ខែមីនា នេះ លទ្ធផលនៃការសម្របសម្រួលនឹងត្រូវចេញថា តើលោកចៅសង្កាត់អាចមានសិទ្ធិ​រកភរិយាថ្មីមួយទៀត ដោយទុកចោលភរិយាចាស់ឬយ៉ាងណា? បើលទ្ធផលបង្ហាញថា លោកចៅសង្កាត់អាចលែងប្រពន្ធបាន ... Read More »

ហុងដាគុបជ្រុងបត់ឆ្លងផ្លូវត្រូវម៉ូតូស៊ុយហ្ស៊ូគីនិចជិះបុកពេញមួយទំហឹងរងរបួសធ្ងន់-ស្រាល៤នាក់

ខេត្តកណ្ដាលៈ ម៉ូតូហុងដាគុបជ្រុងមួយគ្រឿងជិះបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីនិច ជិះច្រាស់ទិសគ្នាបុកពេញមួយទំហឹង បណ្ដាលឲ្យទទួលរងបួសធ្ងន់-ស្រាល៤នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសម្នាក់នឹង៣នាក់ទៀតរងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវៀងម៉ូតូនឹងម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ៦ បុរសម្នាក់បើកម៉ូតូឌ្រីមសង់មួយគ្រឿង ទើបមកពីទិញបាយឆា បោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ... Read More »

បើករថយន្ដវ៉ាជែងក្នុងស្ថានភាពគ្រោះជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកស្របទិសគ្នានៅខាងមុខបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតទទួលរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្ដមួយគ្រឿងទៀតបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បានមកបុកម៉ូតូពីក្រោយពេញមួយទំហឹង កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ... Read More »

សមគមទូរទស្សន៍កម្ពុជារៀបចំថតកម្មវិធីរាំច្រៀងអបអរចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ រយៈពេលមួយថ្ងៃពេញថ្ងៃទី២៨ ខែមីនា ដែលសមាគមន៍ទូរទស្សន៍កម្ពុជាបានរៀបចំកម្មវិធីថតកម្មភាពរាំច្រៀងរបស់សិល្បករ សម្រាប់ចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំច សំរឹទ្ធស័ក្កិពុទ្ធសករាជ២៥៦២ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។ កម្មវិធីនេះធ្វើឡើងមួយថ្ងៃពេញនាថ្ងៃទី២៨ខែមីនានេះនៅទីតាំងទូរទស្សន៍ហង្សមាសនាសង្កាត់ព្រែកឯង។ សិល្បករខ្មែរជាច្រើនរយនាក់បានប្រមូលផ្តុំគ្នាចូលរួមថតកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយសមាគមទូរទស្សន៍កម្ពុជានេះដោយពួកគេបាន បង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ អបដោយការច្រៀងរាំបទចម្រៀងប្រជាប្រិយខ្មែរ របាំប្រជាប្រិយ របាំបុរាណ ។ លោក ... Read More »

រថយន្ដវីហ្គោបត់ឆ្លងផ្លូវត្រូវរថយន្ដហ៊ីយ៉ាន់ដាយបើកបុកបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្តកណ្ដាលៈ រថយន្ដវីហ្គោមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដម៉ាកហ៊ីយ៉ាន់ដាយបើកបុក បណ្ដាលឲ្យបុរសជាអ្នកបើកបរថយន្ដវីហ្គោទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ... Read More »

ពលរដ្ឋរិះគន់អាជ្ញាធរដាក់សំរាមបង្កឲ្យមានក្លិនស្អុយអសោច

ខេត្តប៉ៃលិន ៖ គំនរសំរាមជាច្រើន ដែលនៅខាងក្រោយសាលាខេត្ត ដែលអ្នកបោសសំអាតយកមកចាក់ចោរដោយសារ រដ្ឋបាលសាលាខេត្ត បញ្ជាឲ្យយកទៅស្តុកទុកអត់ឃើញមានរថយន្តចូលទៅដឹកអស់រយ:ពេលច្រើនថ្ងៃមកហើយ ក្លាយទៅជាពងរុយ បង្កផលប៉ះពាល់ រហូតជះក្លិនស្អុយអសោចដល់បងប្អូនពលរដ្ឋធ្វើដំណើរ និងក្លិនដល់មន្ទីរដែលនៅជិតមួយចំនួនដែលស្ថិតនៅជុំវិញ ក្បែរសាលាខេត្តតែម្ដង។ បើតាមប្រភពពីពលរដ្ឋ និងមន្រ្តីរាជការដែលនៅជិតនោះបានឲ្យដឹងថា៖ គំនរសំរាមដែលចាក់គរចោលដោយសារពួកគាត់ ... Read More »

ថៅកែកំពង់ចម្លងឫស្សីស្រុកកណ្តាលកោះអន្លង់ចិនយកលុយពីពលរដ្ឋឆ្លងដរតាមអំពើចិត្ត

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ និង មន្ត្រីរាជការសម្តែងការមិនពេញចិត្តចំពោះម្ចាស់ កំពង់ចម្លងឫស្សីស្រុក កណ្តាលកោះអន្លង់ចិន ស្ថិតនៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ និង ឃុំកោះអន្លង់ចិន ស្រុកស្អាង ។ ការសម្តែងភាពមិនពេញចិត្តនេះ ដោយសារម្ចាស់កំពង់ចម្លងខាងលើនេះ បានយកលុយលើសសៀវភៅបន្ទុក​ ... Read More »

ករណីក្មេងស្រីឈ្មោះឆោម សុធាវី អាយុ១៥ឆ្នាំ ដែលបានបាត់ខ្លួនសមត្ថកិច្ចជំនាញបានរកឃើញហើយ

ខេត្តប៉ៃលិន៖ កាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០ នាទីព្រឹក ឈ្មោះ សោម ... Read More »

សម្តេចតេជោហ៊ុន សែន ចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយកម្មករយ៉ាងសប្បាយរីករាយ

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះធា៖ «កាលពីម្សិលមិញ ក្រោយពីជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ ១៤,៦៩៤នាក់ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភដល់កូនៗមានផ្ទៃពោះ ៤២៥នាក់រួចហើយ ខ្ញុំបានមកចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយកម្មករយ៉ាងសប្បាយរីករាយ។ ប្រទេសជាតិយើងមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់ តែច្រើន និងមានឱកាសប្រារព្ឋពិធីបុណ្យប្រពៃណីជាតិ និងអន្តរជាតិកាន់តែអធិកអធមសប្បាយរីករាយគ្រប់ទីកន្លែងដោយគ្មានការភ័យព្រួយ។ ឆ្នាំថ្មីនេះគឺយើងនឹងជ្រើសរើសបទ “សារ៉ាវ៉ាន់” ... Read More »

គំនរសំរាមនៅក្បែររបងផ្សារកំពង់ត្រាចកំពុងជះក្លិនអសោចប៉ះពាល់បរិស្ថានជាខ្លាំង

ខេត្តកំពត ៖ គំនរសំរាម២កន្លែងមួយ កន្លែងនៅខាងកើតផ្សារ និងមួយកន្លែង ទៀតនៅខាងជើងផ្សារកំពង់ត្រាចខេត្តកំពតកំពុងតែជះក្លិនស្អុយដល់អាជីវករ ក៏ដូចជា ពលរដ្ឋដែលមកទិញអីវ៉ាន់ក្នុងផ្សារ ។ អាជីវករលក់ដូរ នៅផ្សារកំពង់ត្រាច បានឲ្យដឹងថា គំនរសំរាមនេះ លោកប្រធាន ផ្សារបានទុក ... Read More »

ក្រុមការងារចម្រុះចុះដោះស្រាយបញ្ហាពលរដ្ឋ២គ្រួសារធ្វើស្ពានបិទទឹកនាំឲ្យទឹកស្អុយលិចដល់ភូមិ

ខេត្តសៀមរាប ៖ ក្រុមការងារចម្រុះ រួមមានសាលាក្រុងសៀមរាប មន្ទីរបរិស្ថាន មន្ទីរសាធារណការ អាជ្ញាធរសង្កាត់ស្វាយ ដង្គុំ និងភូមិបានចុះពិនិត្យនិងដោះស្រាយបញ្ហា ប្រជាពលរដ្ឋ២គ្រួសារធ្វើស្ពានបិទទឹក នាំឲ្យទឹកស្អុយលិចដល់ផ្ទះប្រជាពល រដ្ឋនៅភូមិថ្មី ហើយដំណោះស្រាយបានធូរ ស្បើយដោយបានកាយប្រឡាយឲ្យទឹក ស្អុយហូរចុះទៅកន្លែងស្តុកទឹកស្អុយវិញ។ ... Read More »

អាជ្ញាធរជាតិអប្សរាជួសជុលកំណាត់ផ្លូវវង់ធំដើម្បីសម្រួលចរាចរណ៍

ខេត្តសៀមរាប៖ កំណាត់ផ្លូវក្រាលកៅ ស៊ូនៅវង់ធំក្នុងតំបន់ឧទ្យានអង្គរមានប្រវែង ជាង២០គីឡូម៉ែត្រ កំពុងជួសជុលកែលម្អឡើងវិញទាំងស្រុងតាមបច្ចេកទេសដោយអាជ្ញាធរជាតិអប្សរាទទួលបន្ទុកដោយ នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោង អន្តរវិស័យ ។ លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរ វិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិ អប្សរាបានឱ្យដឹងថា ... Read More »

ទំនាស់​បងប្អូន​រឿង​ដីធ្លី​អូស​បន្លាយ​រាប់​ឆ្នាំ​រហូត​តុលាការ​កំពូល​សម្រេច​ស្ថាពរ​ឲ្យ​បង​ស្រី​ជាអ្នក​ឈ្នះ​

ខេត្តកណ្ដាល​៖ ​ទំនាស់​រឿង​ដីធ្លី​របស់​បងប្អូន​បាន​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ​ តែ​ទីបំផុត​តុលាការ​កំពូល​សម្រេច​ជា​ស្ថាពរ​ឲ្យ​ភាគី​បងស្រីជាអ្នក​​ឈ្នះ​ក្តី​ ។ នេះ​ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​ និង​ ប្រគល់​ដីធ្លី​ឲ្យ​ម្ចាស់​បំណុល​គ្រប់គ្រង​ ។ គណៈ​កម្មការ​ចម្រុះ​ ដឹកនាំ​ដោយ​លោក​យឹម​ កេតធី​ អាជ្ញា​សាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃទី​២៨​ ខែ​មីនា​ ឆ្នាំ​២០១៨​ ... Read More »

លោកស្រី ម៉ែន សំអន៖ បងប្អូនស្រីក្នុងវិស័យ កិច្ចការនារី ពិតជាបានចូលរួមចំណែកអភិវឌ្ឍន៏កំណើន សេដ្ឋកិច្ចសង្គម បានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ បងប្អូនស្ដ្រី ក្នុងវិស័យការងារ កិច្ចការនារី ពិតជាបានចូលរួមចំណែកដ៏សំខាន់ លើការងារអភិវឌ្ឍន៏ កំណើន សេដ្ឋកិច្ច សង្គម និងការងារអភិវឌ្ឍន៏សមត្ថភាពស្ដ្រី បាន យ៉ាងល្អប្រសើរ ថ្វីត្បិតតែវិស័យ កិច្ចការនារី មានការ ... Read More »

គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបន្តចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា

ភ្នំពេញ៖ នាថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបន្តចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ។ របៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះមាន ៖ ... Read More »

អា បាកុ​ បម្រុងចុះប្រេងនៅមណ្ឌលគិរី​ត្រូវបានបង្ក្រាបដោយមន្ត្រីជំនាញ

ខេត្តមណ្ឌលគិរី៖ សត្វដំរីឈ្មោលមួយក្បាល ដែលគេចិញ្ចឹមសម្រាប់បម្រើដល់វិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី​ ដែលចុះប្រេងពេលនេះ ត្រូវបានអ្នកជំនាញបង្ក្រាបឥទ្ធិពលនៃភាពចុះប្រេងរបស់វានោះបានហើយ ​បន្ទាប់ពីវាបានដាច់ចំណងហើយសម្ងំក្នុងព្រៃកាលពីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ។ ... Read More »

គោយន្តកែច្នៃមានល្បឿនលឿនចុះអូរក្រឡាប់ខ្លួនឯង អ្នកបើកបរម្នាក់ស្លាប់

ខេត្តមណ្ឌលគិរី៖ អ្នកបើកបរគោយន្តកែឆ្នៃម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងដឹកគ្រឿងផ្ទះល្បឿនលឿនហួសកំណត់ ក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងនៅវេលា វេលាម៉ោង១១និង៣០នាទីថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ... Read More »

ផ្ទះមន្ត្រីយោធាម្នាក់ត្រូវបានភ្លើងឆេះអស់ទាំងស្រុងគ្មានសល់

ខេត្តមណ្ឌលគិរី ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះមន្ត្រីយោធាម្នាក់អស់ទាំងស្រុង គ្មានសល់សម្ភារប្រើប្រាស់នោះទេ ។ ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះនេះបានកើតឡើងនៅវេលាម៉ោង៨ និង ១៥នាទី ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ... Read More »