ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ម៉ូតូកង់បី ពន្លះក្បាលនាគចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងម្ខាងរបួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីក្នុងល្បឿនលឿន បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀចមួយកង់ ចំណែកម៉ូតូកង់បីវិញ ក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

មនុស្ស២នាក់ស្លាប់ និង៤នាក់រងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុករថយន្ដ

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១និង៤៨នាទីយប់ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ១១៦ លេខ១១៧ នៅចំណុចភូមិសំរោង ... Read More »

ខាត់ សុឃីម ថាឈឺចាប់ក្រោយសិល្បៈបុរាណគេមិនសូវឲ្យតម្លៃ

ភ្នំពេញ៖ តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីមបានផ្ញើសារឈឺចាប់មួយចំនួន ក្រោយពីនាងបានសង្កេតឃើញទម្រង់ទស្សនីយភាពសិល្បៈបុរាណ ប្រជាប្រិយខ្មែរ បច្ចុប្បន្នហាក់មិនទទួលបានការផ្តល់តម្លៃខ្លាំង ។ បច្ចុប្បន្នគេសង្កេតឃើញបទចម្រៀងបែបបែកស្លុយថ្មីៗជាច្រើន ពីគ្រប់ផលិតកម្មបានចាប់ផ្តើមសម្រុកចេញផ្សព្វផ្សាយជាបណ្តើរៗ ស្ទើរច្រើនលើសសប់ជាងបទចម្រៀងប្រជាប្រិយខ្មែរ ។ កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់ធ្វើការកោះហៅអ្នកនិពន្ធ ពីគ្រប់ផលិតកម្មប្រយោជន៍ផ្សព្វផ្សាយណែនាំអំពីការបញ្ចេញបទចម្រៀងបែបសម័យបែកស្លុយ ... Read More »

Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញឃើញក្រុមជើងខ្លាំងទាំង១២ ឡើងជុំផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ការប្រកួត Tiger Street Football Festival 2018 វគ្គជម្រុះប្រចាំមណ្ឌលរាជធានីភ្នំពេញ បានស្វែងរកឃើញទាំង១២ក្រុមឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ និងជកចិត្តបំផុតរយៈពេល៣ថ្ងៃ។ មណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយ មានក្រុមចូលរួមច្រើនជាងគេសម្រាប់រដូវកាលទី៦នេះ មានរហូតដល់ទៅ ១១៦ក្រុម ... Read More »

កម្លាំងអធិការស្រុកវ៉ើនសៃឃាត់ក្រុមក្មេងទំនើង១០នាក់​ពីបទអុកឡុកកម្មវិធីប្រគំតន្រ្តី

ខេត្តរតនគិរី៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងអធិការដ្ឋាន ស្រុកវ៉ើនសៃបង្រ្កាប និងឃាត់ខ្លួនបន្ទាប់ពីពួកគេបង្កការអុកឡុកក្នុងកម្មវិធីប្រគំតន្ត្រីផ្សព្វផ្សាយលក់ស្រាបៀនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃហើយណាត់គ្នាមកវាយកាប់ចាក់គ្នានៅពាក់កណ្តាលផ្លូវ ។ ហេតុការណ៍កាប់ចាកគ្នានេះបង្កឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ... Read More »

ស្លាប់៣នាក់យ៉ាងអាណោចអាធ័មករណីរថយន្តធំបុករថយន្តតូចធ្លាក់ផ្លូវ

ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥៥ ក្រោយចិនយំ ភូមិស្ទឹងថ្មី ... Read More »

ខឹងគេមកប្រាប់កុំឲ្យចាក់បាស់លឺពេក ទាញ់ទីបវាយរបួសធ្ងន់

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខ​ក្រុមហ៊ុន MPA ម្នាក់ បន្ទាប់ពីប្រើហិង្សាវាយទៅលើសន្តិសុខក្នុងផែស្ងួតដូចគ្នា ព្រោះតែរឿងចាក់ធុងបាស់ ។ ហេតុការណ៍នេះបានកើតឡើលកាលពី​វេលា​ម៉ោង​​រំលង​អធ្រាត្រ ​ឈាន​ចូលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ... Read More »

កម្លាំងនគរបាលខេត្តសៀមរាបធ្វើសន្និសីទកាសែតបង្ហាញមុខសញ្ញាឆបោករថយន្ត៣០គ្រឿងយកទៅលក់

ខេត្តសៀមរាប៖ នៅរសៀល ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នគរបាលខេត្តសៀមរាប បានធ្វើសន្និសីទកាសែតបង្ហាញមុខជនឆបោកម្នាក់ ដែលបានជួលរថយន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប យកទៅលក់អស់ជាង៣០គ្រឿង ... Read More »

សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ញើសារតាមហ្វេសប៊ុក តាមបណ្តាញសង្គមហ្វេសប៊ុកដូចខាងក្រោម៖ «សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជួបតែ​សេចក្តីសុខ សំណាងល្អ ព្រមទាំងបានសប្បាយរីករាយនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា។ ចំពោះធាតុអាកាសក្តៅបែបនេះ សមុទ្រគឺជាទីជម្រើសដ៏ល្អ។ នៅរសៀលថ្ងៃនេះដែរ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យទន្លេនៅខេត្តកណ្តាល។ សូមអញ្ជើញបងប្អូនចូលរួមកំសាន្តសប្បាយទាំងអស់គ្នា។ ដើម្បីសុវត្ថិភាព​ ... Read More »

ប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងទឹកត្រពាំងសង្ស័យឆក់ត្រីភ្លាត់ស្នៀត

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិ ខណៈប្រទះឃើញបុរសម្នាក់ត្រូវជាប្ដីដេកស្លាប់ក្នុងទឹកត្រពាំង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ មកពិនិត្យសាកសពខ្លាចជាអំពើរឃាដកម្ម។ ហេតុការណ៍ប្រទះឃើញសាកសពនេះកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ... Read More »

ជនបរទេសម្នាក់សង្ស័យបែកថ្នាំញៀននិយាយឆ្កាដៃជើងមុខប៉ុស្តិ៍យាមក្រសួងមហាផ្ទៃ

ភ្នំពេញ: ទាំងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងនគរបាលយាមនៅប៉ុស្តិ៍មុខទីស្តីការក្រសួង មហាផ្ទៃ នាំគ្នាហួសចិត្ត កាលបើបានឃើញបុរសជាជនបរទេសម្នាក់ មិនដឹងជាមកពីណា មកឈរនិយាយឆ្កាដៃឆ្កាជើងតែម្នាក់ឯងមើលទៅដូចមនុស្សឆ្កួត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃ សុក្រ ៨ រោច ខែ ... Read More »

ម្ដាយស្ដីបន្ទោសរឿងជក់ថ្នាំញៀន យុវជនចិត្ដខ្លាំងចង.កសម្លាប់ខ្លួនបានសម្រេច

ភ្នំពេញ៖ យុវជនម្នាក់បានសម្រេច ចិត្ដធ្វើអត្ដឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ក្រោយពេលម្ដាយស្ដីបន្ទោសរឿងជក់ថ្នាំញៀន ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០ នាទីព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ... Read More »

ឆក់ទូរស័ព្ទដៃជនបរទេសមិនបានស​ម្រេចត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​

ភ្នំពេញ៖ យុវជនម្នាក់បានធ្វើសកម្មភាព​ ឆក់ទូរស័ព្ទដៃពីជនបរទេស មិនបានសម្រេច បណ្តាលឲ្យជនសង្ស័យដួលម៉ូតូទៅលើជនរងគ្រោះរងរបួសជើងធ្ងន់ ភាមៗនោះជនសង្ស័យត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូស្លាប់មនុស្ស៣នាក់ នៅស្រុកព្រៃនប់

ខេត្ពព្រះសីហនុ៖ មនុស្សប្រុស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តតាក់សុីមួយគ្រឿងបើកបុកយ៉ាងពេញទំហឹងនៅលើផ្លូវជាតិលេខ៤ កាលពីវេលាទៀបភ្លឺ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុច ... Read More »

បុរសម្នាក់ជាជាងម៉ាស៊ីនត្រជាក់ត្រូវចរន្ទអគ្គិសនីឆក់ស្លាប់ខណៈកំពុងតម្លើង​ម៉ាស៊ីនត្រជាក់នៅហាងផឹកស៊ីកុងតឺន័រ 3G.SQUARE

ភ្នំពេញ ៖ បុរសម្នាក់ជាជាង​ ម៉ាស៊ីនត្រជាក់ បានឆក់ខ្សែភ្លើង​ ពេលកំពុងតម្លើង​ម៉ាស៊ីនត្រជាក់នៅហាងផឹកស៊ីផ្សារកុងតឺន័រ 3G.SQUAREហើយត្រូវបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ ​។ ហេតុការណ៍នេះបានកើតឡើង ​​នៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ... Read More »

រថយន្តបែនដឹកថ្មបើកបុកបង្កាន់ដៃស្ពានបាក់អស់៤កង់ អ្នកបើកបរគេចខ្លួនបាត់

ខេត្តព្រះសីហនុ: មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯងដោយ រថយន្តបែនដឹកថ្មមួយគ្រឿងបើកគេចនឹងរថយន្តតូចមួយគ្រឿងផ្សេងទៀតនៅពីមុខ ដែលកំពុងធ្វើដំណើរមានទិសដៅបញ្ច្រាសគ្នា បានរេចង្កូតបុកនឹងខឿនស្ពាន បណ្តាលឲ្យជាប់បង្កាន់ដៃស្ពាននិងបាក់ចំនួន៤ប្រឡោះ ហើយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ។ ហេតុការណ៍កើតឡើងនៅម៉ោង៧និង៥០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ... Read More »

អាជ្ញាធរក្រុងស្ទឹងត្រែង យកគ្រឿងចក្រឈូសទីតាំងលក់ដូរអនាធិបតេយ្យទាំងយប់

ខេត្តស្ទឹងត្រែងៈ ដោយសារឃើញមានភាពអនាធិបតេយ្យ ដែលកើតចេញពីអ្នកលក់ដូរនៅលើដងផ្លូវសាធារណៈធ្វើឲ្យគ្មានការរៀបចំសណ្ដាប់ធ្នាប់នៅក្រុងស្ទឹងត្រែង និងបានជូនដំណឹងជាច្រើនលើកច្រើនសាមិនព្រមស្តាប់និងអនុវត្តតាមនោះ អាជ្ញាធរក្រុងស្ទឹងត្រែងបានប្រើចំណាត់ការដ៏ក្ដៅយកគ្រឿងចក្រឈូសឆាយបំផ្លាញទីតាំងនេះទាំងយប់ ។ ការប្រើចំណាត់ការក្តៅនេះអាជ្ញាធរបានប្រើគ្រឿងចក្រចូលឈូសឆាយសម្អាតកាលពីយប់ថ្ងៃថ្ងៃ ព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ... Read More »

រថយន្តបែកប៉ុងឈប់លើចិញ្ចើមផ្លូវត្រូវរថយន្តមកពីក្រោយបុកលាន់ដូចរន្ទះរបួសមនុស្សម្នាក់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កំពុងដេកលង់លក់ក្នុងដំណេក រត់មកចោមរោមមើលគ្រប់ៗគ្នា ខណៈ ដែលរថយន្តហុីយ៉ាន់ដាយ បែកប៉ុងឈប់លើចិញ្ចើមផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតមកពីខាងក្រោយចាប់ហ្វ្រាំងមិនទាន់ និងផ្លូវងងឹតផងក៏បុកពេញទំហឹងលាន់ដូចរន្ទះកាលពីថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ... Read More »

លួចបានវាគ្រាន់ ដល់ពេលម្ចាស់តាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានម្ចាស់ហាងបញ្ជាមេការឲ្យចាប់ខ្លួនប្រគល់ទៅសមត្ថកិច្ច ពាក់ព័ន្ធករណីលួចលុយថៅកែហាងជាជនជាតិអាមេរិក ចំនួន៣០០ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅក្នុងហាងយីហោ ... Read More »

កម្លាំងអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធអំពើប្លន់នៅជ្រោយចង្វា

ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន និង​អាវុធហត្ថ​រា​ធានី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់)។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹក​ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ខឹង​ប្រពន្ធ​ហៅ​ពេល​ផឹកស៊ី រត់​ទៅ​ចង​.​ក​សម្លាប់​ខ្លួន ។

ខេត្ត​ព្រះ​សីហ​នុ ៖ បុរសម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់ បន្ទាប់​ពី​បុរស​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ខឹង​ប្រពន្ធ​ទៅ​ហៅ​ពេល​កំពុង​ផឹកស៊ី ហើយ​មក​ដល់​ផ្ទះ​បង្កើត​ជា​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយរ​ត់ទៅ​ធ្វើ​អត្តឃាត​ចង​.​ក​ទៅ​នឹង​ដើ​មអាកាស្សា​សម្លាប់​ខ្លួន​រហូត​ស្លាប់ ។ ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ... Read More »

លោក​ កឹម​ សុខា​ ត្រូវ​តុលាការ​កំពូល​ បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ​

ភ្នំពេញ​៖ ​មន្ត្រី​ជាន់ខ្ពស់​តុលាការ​កំពូល​ ថ្លែង​ឱ្យ​ដឹងថា​ ក្រោយ​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​៩​ ខែ​មីនា​ នេះ​ លោក​ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​បន្ត​ឃុំ​ខ្លួនជនត្រូវចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ​ក្នុង​ពន្ធនាគារ​ ... Read More »

ស្ថានទូតកម្ពុជាអន្តរាគមជួយពលរដ្ឋខ្មែរ៧នាក់

ស្ថានទូតកម្ពុជាអន្តរាគមជួយពលរដ្ឋខ្មែរ៧នាក់ Read More »

លួចគេបានវាគ្រាន់ ពេលគេទាន់ វាក្រែល

ភ្នំពេញ៖ ជនសង្ស័យត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់ និងវាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចក្រោយពីរូបគេបានធ្វើសកម្មភាពលួចកាច់សោម៉ូតូគេទុកនៅមុខបន្ទប់ជួល។ ករណីនេះ បានកើតឡើងកាលពី ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ... Read More »

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ខ្សោយ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ខ្សោយ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖ Read More »

ជនសតិមិនគ្រប់ដើរធ្លាក់អណ្តូងទឹកឈ្លក់ស្លាប់គ្មានអ្នកណាដឹង

ខេត្តកណ្តាល: ពិតជាអាណោចអាធ័មណាស់ ដែលអ្នកដទៃគេស្លាប់ដោយជំងឺ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឬ ស្លាប់ដោយឧប្បត្តិហេតុផ្សេងៗ ដោយឡែកសម្រាប់បុរសនេះវិញបែរជាស្លាប់ដោយដើរធ្លាក់ចូលក្នុងអណ្តូងទឹកឈ្លក់ស្លាប់ស្ទើរពុំគួរឲ្យជឿ ។ ហេតុការណ៍បុរសធ្លាក់ចូលក្នុងអណ្ដូងទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃ ពុធ ៦ រោច ខែ ផល្គុន ... Read More »

ជិះម៉ូតូលឿនជ្រុលបុករងបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសសន្លប់ស្តូងស្តឹង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ... Read More »

ក្មេងម្នាក់រត់ឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្ដបុកស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ រថយន្ដកូរ៉េបើកបុកក្មេងរត់ឆ្លងថ្នល់ស្លាប់ វេលាម៉ោង១១និង១៥នាទីព្រឹក នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ចំណុចមុខផ្ទះ ឆាំ ... Read More »

សង្ស័យស្រវឹងស្រាជិះម៉ូតូបុករបងផ្ទះអ្នកភូមិស្លាប់ភ្លាមៗ

ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យស្រវឹងស្រា ខណៈជិះម៉ូតូរេចង្កូតធ្លាក់ផ្លូវទៅបុកនិងរបងផ្ទះរបស់ប្រជាពលរដ្ឋបែកក្បាលស្លាប់ភ្លាមៗកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងតាអី ... Read More »

មេការសំណង់ដេកស្លាប់នៅលើអង្រឺងដោយជំងឺខ្យល់គរភ្ញាក់ផ្អើលទាំងព្រឹក

ខេត្តតាកែវ: បុរសម្នាក់បាន ដេកស្លាប់នៅក្នុងអង្រឹងនៅកន្លែងធ្វើសំណង់គ្មានអ្នកណាដឹង បង្កការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីពេលព្រលប់បានចូលរួមផឹកស្រាជួបជុំមិត្តភក្តិជាមួយគេឯងសោះ។ ហេតុការណ៍ធញវើឲ្យភ្ញាក់ផ្អើលនេះកើតឡើង នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ... Read More »