ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បាញ់ស្លាប់២នាក់ប្លន់លុយជិត៥ម៉ឺនដុល្លាររត់គេចខ្លួនដោយសុវត្ថិភាពនៅកំពង់ធំ

ខេត្តកំពង់ធំ៖ ឃាតកដៃឆៅមួយក្រុមបានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះចំនួន ២នាក់ យ៉ាងសាហាវបំផុត ខណៈកំពុងបើកបររថយន្តចេញពីរោងចក្រកែច្នៃជ័រកៅស៊ូ ។ ក្រោយពេលកើតហេតុ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបាន កើតមានឡើង នៅវេលាម៉ោង ២១និង៣៥នាទី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ... Read More »

សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបគ្រឿងញៀនឃាត់ខ្លួន២នាក់

ព្រះសីហនុៈ កម្លាំងមន្ទីរយុត្តិធម៌ ការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ (នាយការិយាល័យ) សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះបង្គ្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្រុម១១ ភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ... Read More »

លោកស្រី ម៉ែន សំអន៖ ប្រទេសជាតិមានសុខ សន្តិភាព និងសេរីភាពពេញលេញ ក៏ដោយសារមានការដឹកនាំត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ សន្តិភាព មិនអាចកើតឡើងដោយឯកឯងនោះទេ ប្រសិនបើ គ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ កសិករ,ពលករ,កម្មករ,កម្មការិនីកម្ពុជា គ្រប់រូបមានការងារធ្វើ មានសិទ្ធសេរីភាពគ្រប់គ្រាន់ តាមលទ្ធិប្រជាធិបតេយ្យ ... Read More »

ក្រុមចោរប្រដាប់ដាវស្ទាក់ផ្លូវប្លន់ម៉ូតូZOOMRE-Xមួយគ្រឿងបានដោយសុវត្ថិ​ភាពនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅលេងផ្ទះប្អូន លុះត្រឡប់មកវិញ ខណៈមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវក្រុមចោរប្រដាប់អាវុធ(ដាវ)ប្លន់ម៉ូតូZOOMRE Xបានដោយសុវត្ថិ​ភាព។ ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង៣០នាទី​យប់​ថ្ងៃ​ទី២០ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង ៣០ម៉ែត ភូមិព្រៃល្ងរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​ ជនរងគ្រោះឈ្មោះ ... Read More »

សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយ

ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់សណ្តែងក្នុងទឹកប្រឡាយ បង្កការភ្ញាក់ផ្អលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ ស៊ុន ... Read More »

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកឃាត់ជនសង្ស័យម្នាក់ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ីមានការសង្ស័យក៏ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣យប់ទៀបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យ ឈ្មោះ ហែម ... Read More »

សម្តេចតេជោ៖ កម្ពុជាកំពុងរីករាយជាមួយសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ថា កម្ពុជាកំពុងរីករាយជាមួយសន្តិភាព ខណៈនៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់ ។ សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ... Read More »

រដ្ឋបាលក្រុងប៉ោយប៉ែតបើកកិច្ចប្រជុំដើម្បីរៀបចំពិធីបុណ្យអុំទូកនៅអាងធម្មជាតិអូរខៃដនរយៈពេល២ថ្ងៃ

ប៉ោយប៉ែតៈ ដើម្បីលើកកម្ពស់ប្រពៃណីខ្មែរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅពេលខាងមុខនេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានបើកិច្ចប្រជុំមួយ កាលពីថ្មីៗកន្លងទៅនេះ នៅក្នុងសាលប្រជុំសាលាក្រុងប៉ោយប៉ែត ដែលមានការចួលរួមពីលោកង៉ោ ម៉ែងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីជាច្រើនរួបផងដែរ។ កិច្ចប្រជុំពិភាក្សារៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃនៅអាងធម្មជាតិ អាងអូរខៃដន ... Read More »

មុខសញ្ញា​ឆក់​សម្ភារ​ភ្ញៀវទេសចរណ៍​បរទេស​តាម​ឆ្នេរ​សមុទ្រ​អូរ​ត្រេះ​ពីរ​នាក់​ត្រូវ​នគរបាល​ស្ទាក់​ដេញ​ចាប់​បាន​ភ្លាម​ៗ

ខេត្ត​ព្រះសីហនុ៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ នៅ​វេលា​ម៉ោង​១៧ល្ងាច ថ្ងៃទី​២០​ ខែតុលា​ ឆ្នាំ​២០១៧​ ​ ជន​សង្ស័យ​២នាក់​ បាន​ធ្វើសកម្មភាព​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​បរទេស​ នៅតាមផ្លូវឆ្នេរអូរត្រេះ​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ក្រោយ​កើតហេតុ​ ... Read More »

ពេជ្រ សោភា ប្រកាសចេញចំណាយបុណ្យ៧ថ្ងៃសាន ស្រីឡៃ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រកាសចេញថ្លៃចំណាយពិធីបុណ្យ៧ របស់សពតារាចម្រៀងសាន ស្រីឡៃដែលរៀបចំធ្វើនៅវត្តទួលទំពូង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។ ក្រោយពិធីបុណ្យសពរួចរាល់ចប់សព្វគ្រប់ តំណាងផលិតកម្មហង្សមាស បានប្រកាសពីខ្ទង់ថវិកាសរុបអស់ចំនួនជាង៥០០០ដុល្លារអាមេរិក ដែលខ្ទង់ចំណាយនេះ ... Read More »

អាជ្ញាធរមីនអញ្ជើញលោកទូតអាមេរិកទៅចាប់កាន់ ឬហិតគ្រាប់បែកគីមីដែលថាជាឧស្ម័នបង្ហូរទឹកភ្នែកនោះ

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្ម ភាពកម្ចាត់មីនកាលពីយប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៧ បានធ្វើសេចក្តីថ្លែងការណ៍ បដិសេធចោលការអះអាងរបស់ស្ថានទូតអាមេរិកដែលថា គ្រាប់បែកគីមីនៅស្វាយរៀងជាឧស្ម័នបង្ហូរទឹកភ្នែក ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កម្ចាត់មីនកម្ពុជា និងសង្គ្រោះជនពិការ ... Read More »

សមត្ថកិច្ចឃាត់ក្រុមបងធំ៩នាក់នាំគ្នាកាប់យុវជនម្នាក់ប៊ិះស្លាប់

ខេត្តប៉ៃលិន៖ ក្រុមបងធំ៩នាក់ដែល បង្ករបួសស្នាមលើយុវជនម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧ ដើម្បីបញ្ជូនទៅ តុលាការ ។ ជុំវិញករណីនេះ មន្រ្តីនគរបាលក្រុង ប៉ៃលិនបានរំលឹកថា កាលពីថៃ្ងទី១៨ ខែ ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ចងដៃកម្មការិនីរោងចក្ររំលោភយ៉ាងព្រៃផ្សៃនៅចោមចៅនោះហើយ

ភ្នំពេញ៖ នារីម្នាក់ទើបចេញពីធ្វើការ នៅរោងចក្រត្រូវបុរសក្នុងភូមិចាប់ចងដៃទៅក្រោយរួចរំលោភសេពសន្ថវៈថែមទាំងប្រើអំពើព្រៃផ្សៃយកដងអំបោសញាត់ចូលក្នុងប្រដាប់ភេទបណ្តាលឲ្យនារីរងគ្រោះភ័យស្លេកមុខមាត់ខំរើបម្រះរត់ចេញក្រៅឲ្យគេជួយ និងទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ... Read More »

ផ្ទះពលរដ្ឋជាច្រើនគ្រួសារក្នុងក្រុងស្វាយរៀងលិចលង់និងដំណាំរងផលប៉ះពាល់ ខណៈភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងក្រុងស្វាយរៀងត្រូវជន់លិច និងដំណាំរងផលប៉ះពាល់ដោយសារជំនន់ទឹក ភ្លៀងខណៈដែលមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាធ្វើឲ្យអ្នកភូមិមានការព្រួយបារម្ភពីសុវត្ថិភាពនិងដំណាំស្រូវរបស់ពួកគាត់ ។ លោក សោម ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងបានប្រាប់ឲ្យដឹងថា ផ្ទះសម្បែងរបស់គាត់ត្រូវទឹកជន់លិចត្រឹមទ្រូង ហើយផ្ទះប្រជាពលរដ្ឋ៣ភូមិក៏ត្រូវ បានជំនន់ទឹកភ្លៀងជន់លិចដែរ ។ លោកបានបន្តថា អស់រយៈពេលមួយ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១៥នាក់ករណីជួញដូរថ្នាំញៀន

ខេត្តសៀមរាប៖ រយៈពេល៣ថ្ងៃ កម្លាំង ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក និងប្រជាការពារភូមិ បាន ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរសារ ធាតុញៀន ដោយបានឃាត់មនុស្ស១៥ នាក់ នៅទីតាំង២ផ្សេងគ្នា ដែលទី១.នៅ ក្នុងខ្ទមបោះតង់ក្នុងព្រៃ ... Read More »

លោកស្រី ម៉ែន សំអន៖ អង្គកឋិនទានសាមគ្គី កើតឡើងពីចិត្ដជ្រះផ្លារបស់ពុទ្ធបរិស័ទ បានអានិសង្សខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុសាសនា

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រួមជាមួយ មន្ដ្រីរាជការក្រោមឱវាទ និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយផងបានផ្ដើមអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យ ដង្ហែទៅ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះ ... Read More »

ទីតាំងវេចខ្ចប់មីសួគ្មានអនាម័យនិងស្តង់ដាត្រូវគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យនៅខណ្ឌទួលគោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានចុះត្រួតពិនិត្យទីតាំងវេចខ្ចប់មីសួមួយកន្លែងស្ថិតនៅខណ្ឌទួលគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ... Read More »

កម្មករលាយស៊ីម៉ងត៍ម្នាក់ធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ កម្មករលាយស៊ីម៉ងត៍ម្នាក់ បានធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុម៨ នៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ខណៈកម្មកររូបនេះកំពុងអង្គុយលាងជើងលើមាត់អាងហើយមានកម្មករម្នាក់ទៀតបានទៅដល់មិនបានមើលមុខមើលក្រោយក៏ចុចគន្លិះបញ្ជាម៉ាស៊ីនក្រឡុកស៊ីម៉ងត៍ធ្វើឱ្យជនរងគ្រោះធ្លាក់ចូលក្នុងអាងលាយស៊ីម៉ងត៍ស្លាប់តែម្តង។ តាមប្រភពព័ត៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលជាកម្មករធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យបាត់បង់ជីវិតនេះ ឈ្មោះ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជនសង្ស័យ៦នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

  ភ្នំពេញ៖ នគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោកសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ៦នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក និងដកហូតបានម៉ូតូចំនួន៣គ្រឿង ហើយជនសង្ស័យទាំង៦នាក់នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ។ មន្រ្តីនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានឲ្យដឹងថា មុខពេលឃាត់ខ្លួនក្រុមមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ... Read More »

ប្រទះឃើញបុរសម្នាក់ចងកស្លាប់យ៉ាងអាណោចអាធ័មទៅនឹងធ្នឹមផ្ទះ

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មទៅនឹងធ្នឹមផ្ទះ ដោយសង្ស័យថា ចង.កធ្វើអត្ដឃាត ។ ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ... Read More »

រថយន្តហ៊ីណូរអិលថយក្រោយទៅបុករថយន្ដបាឡែនខូចខាតយ៉ាងដំណំ

ខេត្តកណ្ដាលៈ រថយន្ដធុនធំ១គ្រឿង ម៉ាកហ៊ីណូឈប់លើផ្លូវមិនប្រុងប្រយ័ត្ន បានរអិលកង់ថយក្រោយជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀត ម៉ាកកាមរី បាឡែន ដែលឈប់ពីក្រោយ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ។ ករណីរនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគល់ស្ពានព្រែកទីវ ... Read More »

ស្រាបៀរអាន់ឆ័រនឹងចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីចុងសប្តាហ៍នេះជាមួយក្រុមតារាចម្រៀងកូរ៉េ Six Bomb

ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧ រដូវកាលថ្មី ដោយមានការអញ្ជើញចូលរួមសម្តែងពីតារាចម្រៀងជាតិ និងអន្តរជាតិជាច្រើនរូប។ កម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រសម្រាប់រដូវកាលថ្មីនេះនឹងធ្វើការផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor ... Read More »

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ីមានការសង្ស័យបុរសម្នាក់ក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ី មានកាសង្ស័យ ក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន ១កញ្ចប់តូច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

ឡានកាមរីបាឡែនបុករះចូលផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំសង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋទប់កំហឹងមិនបាន ក៏នាំគ្នាព្រួតវាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលរងរបួសសន្លប់ ហើយត្រូវបានររថយន្តសាម៊ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈរូបគាត់បានបើករថយន្តទៅបុករះចូលផ្ទះប្រជាពលរដ្ឋក្នុងស្ថានភាពស្រវឹងស្រាជោគជាំ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះហាងអ៊ុតសក់យីហោ បុរីព្រៃនគរ តាមបណ្តោយផ្លូវ៣១០ ... Read More »

បិទវគ្គការងារបំប៉នហ្វឹកហ្វឺននគរបាលចរាចរណ៍រយៈពេល១សបា្ដហ៍នៅស្នងការខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី ឱ ហ៊ាង ស្នងការរងនគរបាលផែនសណ្ដាប់ធ្នាប់ តំណាងលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ការងារហ្វឹកហ្វឺនរបស់មន្រ្តីជំនាញនគរបាលចរាចរណ៍ ត្រូវបានបិទវគ្គនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបានហ្វឹកហ្វឺនអស់រយៈពេល១សប្តាហ៍។ លោកបន្តថា ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះចាប់ហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ស្រះចក(ក្រោយទូតបារាំង)និងឃាត់ខ្លួនមនុស្ស៥នាក់

ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ ទទួលព័ត៌មានថា មានករណីលួចបើកហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ស្រះចក (ក្រោយទូតបារាំង) ខណ្ឌដូនពេញ រួចមក លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដាក់បញ្ជាផ្ទាល់ឲ្យលោកយស់ យុទ្ធី អភិបាលរងខណ្ឌ និងលោក ចាប ឌីណា ... Read More »

ការសម្តែងសិល្បៈអបអរគម្រប់ខួប២០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ

ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាបានរៀបចំព្រឹត្តិការណ៍ នៃការសម្តែងទស្សនីយភាពសិល្បៈមួយ ដើម្បីអបអរសាទរគម្រប់ខួប២០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងកូរ៉េ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅសាលចតុមុខ ក្រោមវត្តមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករ។ ... Read More »

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនចេញសេចក្តីប្រកាសបដិសេធចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍ក្រោមចំណងជើងថា ការបោសសម្អាតគ្រាប់បែកបង្ហៀរទឹកភ្នែកនៅខេត្តស្វាយរៀង( Tear Gas Removal in Svay Rieng) ចេញដោយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនចេញសេចក្តីប្រកាសបដិសេធចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍ក្រោមចំណងជើងថា ការបោសសម្អាតគ្រាប់បែកបង្ហៀរទឹកភ្នែកនៅខេត្តស្វាយរៀង( Tear Gas Removal in Svay Rieng) ចេញដោយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោកអតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Herman Van Rompuy អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប ... Read More »

សម្ដេចសាយ ឈុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៣

ភ្នំពេញ៖ រសៀលថ្ងៃទី១៩ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ១៥:០០ នាទីនៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍ព្រឹទ្ធសភានីតិកាលទី៣ ដោយមានរបៀបវារៈ ៖ ... Read More »