ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រថយនមតក្រឡុកស៊ីម៉ង់ត៍ធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងត្រាំទឹក

ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរថយន្តក្រឡុកស៊ីម៉ង់ត៍បានបើកជៀសគ្នាបណ្តាលឲ្យបាក់ដីមាត់ផ្លូវក្រឡាប់ផ្ងាជើងត្រាំទឹកប្រឡាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧​ នៅផ្លូវលំមួយខ្សែ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ ​ តាមសាក្សីពីប្រជាពលរដ្ឋបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ3A 1372 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុក៏បានអែបគៀនដើម្បីជៀសរថយន្តមួយគ្រឿងទៀតដែលមកខាងមុខភ្លាមនោះស្រាប់តែបាក់ដីមាត់ប្រឡាយក្រឡាប់រថយន្តចូលទៅក្នុងទឹកផ្ងាជើងតែម្តង​ តែសំណាងល្អតៃកុងលោតចេញទាន់មិនមានរងរបួសនោះទេ។ ... Read More »

រថយន្តពាក់ស្លាកលេខរដ្ឋ ចតកណ្តាលទ្រូងផ្លូវរដ្ឋ គ្មានជំពាក់អ្នកណាម៉ារៀល

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មានរថយន្ត ម៉ាកPRADO ពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខរដ្ឋ២៥-២.០២ ០២ បានឈប់សំចតជិតដល់កណ្តាលទ្រូងផ្លូវលេខ១០៨ នៅខាងមុខភោជនីយដ្ឋាន(សេវេនប្រាយឃីង) ខាងកើតស្ពាននាគក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហាក់ដូចគ្មានជំពាក់អ្នកណាម៉ារៀល ដោយមិនខ្វល់ពី ផលលំបាកដល់អ្នកដទៃក្នុងការធ្វើចរាចរណ៍នោះឡើយ ... Read More »

នគរបាលខណ្ឌដូនពេញចាប់ ម៉ូតូកែច្នៃ ៥គ្រឿងយកទៅណែនាំ និងផាកពិន័យ

ភ្នំពេញៈ បើទោះបីមួយរយៈពេលកន្លងមកនេះ អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ មានវិធានការណ៍ទប់ស្កាត់ដល់ជនជិះម៉ូតូកែច្នៃបំពង់ស៊ីមាំង និងដាក់ភ្លើងឡាស៊ែរ ខុសពីលក្ខណៈដើម នាំឲ្យប៉ះពាល់ដល់អ្នកជិតខាង និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សមួយចំនួនមិនអនុវត្តតាមឡើយ ជាពិសេសក្រុមយុវជនស្ទាវៗតែម្តង ។ ជាក់ស្តែងម៉ូតូកែច្នៃ ខុសបច្ចេកទេសចំនួន៥គ្រឿង ត្រូវបាននគរបាលខណ្ឌដូនពេញ ... Read More »

លោកឃួង ស្រេង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពជួរមុខនៅព្រំដែនឡាវ

ខេត្តស្ទឹងត្រែង៖ លោកឃួង ស្រេង អិបាលរាជធានីភ្នំពេញ អញ្ចើងចុះសួរសុខទុក និងអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ជូនដល់កងកម្លាំងទាហានជួរមុខ កងពលតូចលេខ១២៨ នៅព្រំដែនកម្ពុជា ឡាវ ... Read More »

ពិធីក្រុងពាលីដង្ហែលិង្គព្រះឥសូរពីជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ៖ លោកគឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហាររួមទាំង លោកប្រធានអនុប្រធាននាយកដ្ឋានរម ណីយដ្ឋាននិងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានប្រារព្ធពិធីពាលីក្រុងសូម សេចក្តីសុខក្នុងឱកាសដង្ហែលិង្គព្រះឥសូរយកទៅរក្សាទុកក្នុងសារមន្ទីរសកលធម្ម​ជាតិសម្តេចតេជោក្រោយពីក្រុមការងារ​បុរាណ​វិទូបានប្រទះឃើញនៅលើថ្ម​កម្រាល​​ខឿនខាងក្រោមនៃជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។ ពិធីនេះ​ប្រារព្ធ​ធើ្វ​ឡើងនៅ​រសៀលថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ២០១៧ ។ លោក គឹម សេតារា ប្រធានអាជ្ញាធរ ... Read More »

អាជ្ញាធរនៅស្រុកជាំក្សាន្តខេត្តព្រះវិហារចូលរួមកិច្ចប្រជុំទ្វេភាគីនៅស្រុកកាន់ត្រាឡាក់ប្រទេសថៃ

ខេត្តព្រះវិហារ៖ អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង និងជាតំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ស្រុកនិងថ្នាក់ស្រុក ដែលធ្វើឡើងនៅក្នុងស្រុកកាន់ត្រាឡាក់ ខេត្តស៊ីសាកេត ពីថ្ងៃទី១៣ដល់ទី១៤ ខែ កញ្ញា ... Read More »

រថយន្តដឹកមាន់បើកបុកម៉ូតូបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់ម្នាក់នៅស្រុកទ្រាំង

ខេត្តតាកែវ៖ យ៉ាងហោចណាស់មាន មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើត ឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៧យប់នៅលើផ្លូវជាតិលេខ២ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៨៥-៨៦ ស្ថិតក្នុង ភូមិគោកញាក់ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តហាយព្រីតលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់រថយន្តហោះគងរបាំងថ្ម

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនហើយមិនប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ហើយរថយន្តហោះទៅគងនៅលើរបាំងថ្មបែកចង្កៀងនិងកាង មុខមួយចំហៀងខាងឆ្វេងទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងអ្នកបើក បររងរបួសស្រាល។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចមុខរោងចក្របារី ស្ថិតនៅក្នុង ភូមិព្រែកតានូ ... Read More »

បើកបរក្នុងល្បឿនលឿនបុកគ្នាពេញទំហឹងរបួសធ្ងន់ទាំងសងខាង

ខេត្តតាកែវ៖ ម៉ូតូ២គ្រឿងបើកបរក្នុង ល្បឿនលឿនបានបុកគ្នាបណ្តាលឲ្យរបួស ធ្ងន់ទាំងសងខាង ដែលហេតុការណ៍នេះ បានកើតឡើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង៥និង៤៥នាទី នៅលើ ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣១-៣២ ត្រង់ចំណុចភូមិឃ្លាំងសម្បត្តិ ... Read More »

គឹម​ សុខ​ ជាប់​ពន្ធនាគារ​១៨ខែ​ដដែល​ រឿង​​ចោទ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្លាប់​​បណ្ឌិត​កែម​ ឡី​

ភ្នំពេញ​៖ លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ និង​នយោបាយ​ ដែល​ចោទ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នក​សម្លាប់​បណ្ឌិត​កែម​ ឡី​ ត្រូវ​បាន​លោក​ ប៉ាក​ ច័ន្ទ​សំបូរ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃទី​១៥​ ... Read More »

តំណាងលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីចូលរួមកាន់បិណ្ឌ​ទី១០ ​នៅ​វត្តជម្ពូប្រឹក្សាហៅវត្តថ្មី ស្ថិតនៅក្នុង​សង្កាត់​សង្ឃ័ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកស្រីដួង វណ្ណា និងលោកស្រីឈុន សារឹមអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមកាន់បិណ្ឌ​ទី១០ ​នៅ​វត្តជម្ពូប្រឹក្សាហៅវត្តថ្មី ស្ថិតនៅក្នុង​សង្កាត់​សង្ឃ័ក្រុងស្វាយរៀង ដែល​ពិធី​នេះ​ធ្វើឡើង ​ស្របតាម​ប្រពៃណី​ ព្រះពុទ្ធសាសនា ... Read More »

ក្រសួងមហាផ្ទៃប្រកាសស្តីពីការលុបឈ្មោះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល

ក្រសួងមហាផ្ទៃប្រកាសស្តីពីការលុបឈ្មោះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល Read More »

តុលាការ​ផ្តន្ទា​ទោស​បីនាក់​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ និង​ពីរ​នាក់​ជាប់​​៣០ឆ្នាំ​ សំណុំរឿងបោកគ្រាប់បែក​សម្លាប់​ប្រុស​ស្នេហ៍​ក្បត់ចិត្ត​

ភ្នំពេញ​៖ លោក​ លី​ សុខលេង​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ផ្តន្ទា​ទោស​ជនជាប់ចោទ​៥នាក់​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៣០ឆ្នាំ​ទៅ​មួយ​ជីវិត​ ក្នុង​សំណុំ​រឿង​បោក​គ្រាប់បែក​ដើម្បី​សម្លាប់​ប្រុស​ស្នេហ៍​ក្បត់ចិត្ត​តែ​បែរ​ជា​ត្រូវ​អ្នក​ដំណើរ​បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​៤នាក់​នៅ​ខណ្ឌ​ចំការមន។ លោក​ លី​ សុខលេង​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ផ្តន្ទាទោសឈ្មោះសុខ គឹមលី ... Read More »

សារ៉ាយ សក្ខណា ព្រមានប្តីរឿងមានស្រី

ភ្នំពេញ៖ វីដេអូសាកចិត្តរឿងនាំស្រីចូលផ្ទះសំណាក់របស់ប្តីតារាសម្តែងសារ៉ាយសក្កណាបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង។ នាងថា នឹងមិនលើកលែងឲ្យប្តីដាច់ខាតប្រសិនបើប្តីនាងលួចលាក់មានស្រីថ្មីក្រៅផ្ទះនោះ។ ទោះមានឈ្មោះទៅរស់នៅក្រៅស្រុកក្តីក៏សារ៉ាយសក្កណា និងប្តីចេញចូលស្រុកខ្មែរជាញឹកញាប់ រហូតនាងនាំកូនស្រីវ័យ២ឆ្នាំមករៀនផងដែរ។ ក្រៅពីមកជួបមុខក្រុមគ្រួសារនាងក៏មានមុខជំនួញត្រូវមើលការខុសត្រូវផងដែរ ហើយពេលខ្លះប្តីនាងចេញចូលតែឯងប៉ុណ្ណោះ។វិលមកស្រុកលើកនេះនាងនៅតែ ពុំបានបោះបង់អាជីពសិល្បៈទេ គឺរាល់ពេលមកលេងស្រុកខ្មែរម្តងៗ នៅតែទទួលការងារសិល្បៈ ទាំងការសម្តែងភាពយន្ត និងថតស្ពតជាដើម។គម្រោងមកលើកនេះ ក្រៅពីមកពង្រឹងមុខជំនួញ ... Read More »

អុជធូបទៀនទុកចោលនៅលើហឹង ម្ចាស់ផ្ទះររវល់ទៅវត្តមកវិញត្រូវភ្លើងឆេះផ្ទះអស់គ្មានសល់

ខេត្តឧត្តរមានជ័យ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលមានទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា ប្រក់ស័ង្កសី ត្រូវភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៧និង១០នាទី នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ... Read More »

ចោរលួចក្បាលម៉ាស៊ីនគោយន្តម្នាក់ត្រូវកម្លាំងប៉ុស្តិ៍ផ្ទះព្រៃស្រាវជ្រាវឃាត់បាន

ខេត្តពោធិ៍សាត់៖ បុរសជាជនសង្ស័យលួចក្បាលម៉ាស៊ីនគោយន្តម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្ទះព្រៃ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាងរួចនាំខ្លួនមកសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ សេចក្តីរាយការណ៍បានបញ្ជាក់ថា មានករណីចោរលួចក្បាលម៉ាស៊ីនគោយន្ត ពេលដែលម្ចាស់ ដឹកបន្លែមកលក់ហើយទុកចោលនៅរបងខាងលិចវត្តពាលញែក ត្រូវបានចោរលួចនៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវកម្លាំងប៉ុស្តិ៍ផ្ទះព្រៃស្រាវជ្រាវឃាត់បាន ក្រោមការចង្អុលបង្ហាញពីលោកអធិការនគរបាលក្រុងពោធិ៍សាត់ ... Read More »

ចៅសង្កាត់រងស្ពានថ្ម នៅខណ្ឌដង្កោជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកដីបើកបុករថយន្តគាត់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងទៅលើចៅសង្កាត់រងស្ពានថ្ម តែសំណាងល្អមិនមានរបួសស្នាម ខណៈរូបគាត់បើលរថយន្តកាមរីឆ្លាមឆ្លងផ្លូវត្រូវរថយន្តដឹកដីធន់ធំបើកបុកពីចំហៀងរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខផ្សារសារឿនយ៉ាន្នី តាមបណ្ដោយផ្លូវ២១៧ (ហៅផ្លូវចំការដូង ) ... Read More »

បញ្ជូនជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត

ប៉ោយប៉ែត:កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការខេត្តកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីសួរនាំនៅអធិការក្រុងពាក់ពន្ធករណីធ្វើសកម្មភាពឆក់ការបួបកាលវេលាម៉ោង១និង៤៥នាទីយប់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខសាលារៀនព្រហ្មនិមិត្តក្នុងភូមិបាលិលេយ្យ១ សង្តាត់និងក្រុងប៉ោយប៉ែត ។ លោកព្រហ្ម ពិសិដ្ឋ អធិការងទទួលផែនព្រហ្មទណ្ឌប្រាប់ថា ជនសង្ស័យមានឈ្មោះព្រឿន ម៉ឺ ... Read More »

ឃាត់ខ្លួនបុរសម្នាក់លួចលុយក្រុមហ៊ុនជាង៤ម៉ឺនដុល្លារទៅលេងល្បែងចាញ់អស់

ភ្នំពេញ៖ បុរសម្នាក់ដែលជាប្រធានគ្រប់គ្រងដេប៉ូចែកចាយស្រាបៀរអង្គរផ្តាច់មុខនៅរាជធានីភ្នំពេញ ត្រូវបានប្រធានផ្នែកលក់ដូចគ្នាចាប់ខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវដើម្បីធ្វើការសាកសួរ ក្រោយពីជនសង្ស័យខាងលើ បានលួចយកលុយរបស់ក្រុមហ៊ុនចំនួន (៤ម៉ឺន ៤ពាន់ ៥២ដុល្លារ ៧០សេន) ទៅលេងល្បែងចាញ់អស់គ្មានសល់រួចព្យាយាមរត់គេចខ្លួន។ ហេតុការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ២ ... Read More »

បុរស​ម្នាក់​ដែល​ប៉ង​បាញ់​សម្លាប់​ម្តាយ​ក្មេក​និង​ប្រពន្ធ​នៅ​ខណ្ឌ​មានជ័យ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​

ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​ប៉ង​បាញ់​សម្លាប់​ម្តាយ​ក្មេក​និង​ប្រពន្ធ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ព្រោះ​តែ​ខឹង​រឿង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ចោទ​ប្រពន្ធ​មាន​សហាយ​ ត្រូវ​បាន​​លោក​ សេង​ រិទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។ អធិការ​រង​នគរបាល​ខណ្ឌ​មាន​ជ័យ​ លោក​វរសេនីយ៍ត្រី​ ហួរ​ ... Read More »

គ.ជ.ប.បើកសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្តីពី៖ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត«គជប» នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧បានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់អ្នកសារព័ត៍មានស្តីពី៖ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅភោជនីយ៍ដ្ឋាន ទន្លេបាសាក់ ក្រោមអធិបតីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប និងមានការចូលរួមពីលោក សោម ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មវឌ្ឍៈ១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។ នេះជាលើកទី០៨ ហើយដែល ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិបង្កើតក្រុមព័ត៌មានHOTLINEជាមួយជនបរទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លោក ថោង លីម បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការអនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃលេខ០១១ផក និងផែនការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០២៦ផក របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ របាយការណ៍បានផ្តោតសំខាន់ថា ក្រោយពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស គឺជាពេលវេលាដ៏អំណោយផលមួយដល់ការស្តារ ... Read More »

សេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវបញ្ឈប់សារអុជអាលដែលនាំដល់សង្គ្រាមពាក្យសម្តី

សេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវបញ្ឈប់សារអុជអាលដែលនាំដល់សង្គ្រាមពាក្យសម្តី Read More »

តុលាការ​ដោះលែង​ឧកញ៉ា​ជួប​ ច័ន្ទ​ ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​​ជាង​មួយ​លាន​ដុល្លារ​​ តែ​នីតិវិធី​បន្ត​ដដែល​​

ភ្នំពេញ​៖ លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ នេះ​ អនុញ្ញាត​ឱ្យ​ឧកញ៉ា​ ជួប​ ច័ន្ទ​ ​ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ តែ​នីតិវិធី​នៅ​បន្ត​ដដែល​ ។ ... Read More »

អត់លុយទិញថ្នាំញៀខ្ចីម៉ូតូមិត្តភក្តិជិះ យកទៅស៊ីគ្រឿងនៅឃ្លាំងរំសេវ

ភ្នំពេញ: ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនយកទៅជិះបាន១ថ្ងៃ ហើយដោយគ្មានលុយទិញថ្នាំញៀនជក់ ក៏យកទៅស៊ីគ្រឿងត្រូវម្ចាស់ដឹងទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ សេន ... Read More »

ចាប់រថយន្តដឹកលើសទម្ងន់១៥៥គ្រឿង និងពិន័យជាង៣៧៥លានរៀលក្នុងខែសីហា

ភ្នំពេញៈ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៧ បានសរសេរថា ក្នុងខែសីហា ឆ្នាំ២០១៧ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន១៥៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ... Read More »

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកានារីនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូនារីកម្ពុជាមួយក្រុមទៅចូល ... Read More »

រដ្ឋាភិបាលប្រទេសឆេកសន្យាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយកម្ពុជា

ភ្នំពេញ ៖ លោក Marek Libricky ឯកនៃអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថ ភាពសាធារណរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសន្យាថា នឹងពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីផ្នែកយោធាជាមួយកម្ពុជានិងកិច្ចសហប្រតិបត្តិការវិស័យមួយចំនួនទៀត។ ការសន្យារបស់ឯកអគ្គរដ្ឋទូតរូបនេះគឺបានធ្វើឡើង នៅក្នុងជំនួបជាមួយលោក នាយឧត្តមសេនីយ៍ ម៉ឹង ... Read More »