ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចនគរបាលនៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលេខ៥៤BT ភូមិ សន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ខណៈដែលកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយនិងអាជ្ញាធរសង្កាត់ចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុន១។ ... Read More »
សង្គម
សន វិជ្ជបុត្រនាំតារា១ក្រុមទៅថែមអំណោយពលរដ្ឋក្រីក្រនៅស្រុកបាភ្នំ
ខេត្តព្រៃវែង៖ តារាចម្រៀង ក្នុងផលិតកម្មM លោកសន វិជ្ជបុត្របានដឹកនាំតារា១ក្រុម យកអំណោយទៅចែកប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារនៅស្រុកបាភ្នំ ក្រោមវត្តមានព្រះចៅអធិការវត្តពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនអ្នកនាក់ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២០ខែសីហា ឆ្នាំ២០១៧នេះ តារាៗ ដែលបានទៅចូលរួមចែកអំណោយជាមួយលោកមានកញ្ញាអេណាតារាច្រៀងលោកគន់រៀមរតនៈជាដើម ដែលធ្វើឡើងនៅវត្តវត្តធម្មសំមិត្តារាមស្ថិតភូមិព្រៃផ្ចិតឃុំធាយស្រុកបាភ្នំខេត្តព្រៃវែង ។ ប្រជាជនក្រីក្រ ... Read More »
នាយឧត្តមសេនីយ៍ សៅ សុខាអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ថា លោក វរសេនីយ៍ឯក ហែម ... Read More »
មណ្ឌលប្រឡងវិទ្យាល័យបាក់ទូក មានបេក្ខជនប្រឡង១.៥០០នាក់
ភ្នំពេញ៖ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់វិទ្យាល័យបាក់ទូក នៅព្រឹកថ្ងៃចន្ធ័ទី ២១ ខែសីហា ឆ្នាំ២០១៧ មានបន្ទប់ប្រឡង៦០បន្ទប់ មានគ្រូ ១៨៦នាក់ មានបេក្ខជនប្រឡងចំនួន ១៥០០នាក់ ស្រី ៦៥៦នាក់ អវត្តមាន ... Read More »
ក្រុមTN KALNDAL FC រក្សាកំណត់ត្រា មិនធ្លាប់ចាញ់ វគ្គជម្រុះពូលB នៃពានរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ភ្នំពេញ៖ ទីបំផុតក្រុមធីអិន កណ្តាលអេសស៊ី បានរក្សាកំណតត្រយ៉ាងល្អមួយ សម្រាប់វគ្គប្រកួតជម្រុះ ក្នុងពូលBឆ្ពោះទៅដណ្តើមពានរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី១ ហើយក្រុមនេះកំពុងឈរចាំ ប្រកួតវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ... Read More »
អ៊ី វ៉ា ក៏ត្រៀមចេញបទថ្មីនៅ ផលិតកម្មហង្សមាសដែរ
ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលព្រោះតែវត្តមានតារាចម្រៀង ខេមរៈ សិរីមន្ត ច្រៀងនៅផលិតកម្មហង្សមាស ស្រាប់តែពេឡនេះគេទទួលបដំណឹងថាតារាចម្រៀងសាច់ខ្ចីកញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ក៏នឹងបង្ហាញវត្តមានក្នុងផលិតកម្មនេះក្នុងពេលដ៏ខ្លីខាងមុខនេះ ។ អ៊ី វ៉ា នឹងបញ្ចប់កិច្ចសន្យាច្រៀងឲ្យផលិតកម្មសាន់ដេនៅចុងឆ្នាំនេះហើយថ្មីៗនេះមានផលិតកម្មធំពីរបានចចារគ្នាទាញយកតារាចម្រៀងស្រីរូបនេះប៉ុន្តែចុងក្រោយនាងសម្រេចចិត្តជ្រើសយកផលិតកម្មហង្សមាស ... Read More »
លោក អូស្មាន ហាស្សាន់៖ ប្រកាសឆន្ទៈ របស់ខ្លួនជាសាធារណៈ ជួយស្រ្តីឥស្លាមម្នាក់ ដែលចាញ់បោកក្រុម ហ៊ុនមួយ ទៅធ្វើ ការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យបានត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៏មូស្លីមកម្ពុជា បានបង្ហាញពីឆន្ទៈរបស់ខ្លួន ដោយបានប្រកាសជាសាធារណៈ ជួយដល់ស្រ្តីឥស្លាមម្នាក់ ដែលចាញ់បោកក្រុមហ៊ុនមួយ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យបានត្រឡប់មកស្រុកកំណើតវិញ ... Read More »
កីឡាករជិះសេះកម្ពុជាឈ្នះមេដាយសំរឹទ្ធិ ខណៈដែល កីឡាមួយចំនួនទៀត បានចាញ់ និងត្រៀមវិលមកស្រុកវិញ
កូឡាឡាំពួរ៖ តាមសេចក្តីរាយការណ៍ របស់មន្ត្រី ក្រសួងអប់រំយុវជន និងកីឡា តាមរយៈសារអេឡិចត្រូនិក ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ប្រភេទកីឡាជិះសេះ ទទួលបានមេដាយ សំរឹទ្ធិចំនួន១គ្រឿងខណៈដែលប្រភេទកីឡាមួយចំនួនទៀត បានលេងចាញ់ជាបន្តបន្ទាប់ ... Read More »
ជិះម៉ូតូដួលក្រោមរថយន្តកិនស្លាប់ម្នាក់ របួសស្រាល២នាក់
ភ្នំពេញ៖ យុវជនម្ចាក់បានស្លាប់នៅនឹងកន្លែង ចំណែក២នាក់ទៀតរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាចេញពីផ្ទះបងហើយត្រូវរថយន្តកៀរដួលបណ្តាលឲ្យអ្នកអង្គុយក្រោយខ្ទាតចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៩៦២កែងផ្លូវលំ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សមត្ថកិច្ចបញ្ជាក់ថា អ្នកស្លាប់ឈ្មោះ អ៊ុំ ... Read More »
ថ្ងៃ២៥សីហា តុលាការកំពូល សវនាការរឿងក្ដីលោកស្រីទេព វន្នី និងស្ត្រី៣នាក់ទៀត ករណីប្រមាថនិងជេរប្រមាថជាសាធារណៈមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការរឿងអង្គសេចក្តី សំណុំរឿងលោកស្រីទេព វន្នី និងស្ត្រីបឹងកក់៣ទៀត ពាក់ព័ន្ធបទល្មើស”ប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស”។នេះបើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញា នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ។ មន្ត្រីតុលាការ ថ្លែងថា ... Read More »
ថ្ងៃនេះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេចតេជោជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់គ្នា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានលើកឡើងថា ជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់គ្នា ។ សម្តេចតេជោបានបញ្ជាក់ថា៖ «ជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់គ្នា! ... Read More »
អ្នកគង្វាលក្របីប្រទះឃេីញសាកសពបុរសម្នាក់ផ្កាប់មុខក្នុងទឹកស្រែមិនស្គាល់អត្តសញ្ញាណ
ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានអ្នកគង្វាលសត្វពាហនៈ(ក្របី) ប្រទះឃើញស្លាប់ផ្កាប់មុខក្នុងទឹកស្រែមានព្រៃរបោះៗ តាមផ្លូវក្របី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណ និងសាច់ញាតិនៅឡើយទេ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទឹកស្រែមានព្រៃរបោះៗតាមផ្លូវសត្វក្របីគោ ចុះពីផ្លូវលំក្រាលគ្រួសក្រហមចម្ងាយប្រមាណ ... Read More »
បងប្អូនកម្មករ កម្មការិនីទាំងអស់ទទួលបានកាដូពីសម្តេចតេជោនាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យប្រើប្រាស់សេវាដឹកជញ្ជូនរបស់រដ្ឋាករស្វយ័តដឹកញ្ជូនសាធារណៈរថយន្តក្រុង City Bus ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ
ភ្នំពេញ៖ សូមចូលរួមអបអរសាទរចំពោះបងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលទទួលបានកាដូពីសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ អនុញ្ញាតអោយប្រើប្រាស់សេវាដឹកជញ្ជូនរបស់រដ្ឋាករស្វយ័តដឹកញ្ជូនសាធារណៈរថយន្តក្រុង City Bus ដោយឥតគិតថ្លៃ រយៈពេល ០២ឆ្នាំ ចាប់ពីថ្ងៃទី ២០/០៨/២០១៧ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនៅកោះពេជ្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ... Read More »
សមត្ថកិច្ចចុះបង្រ្កាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ ចំណុះឲ្យ អធិការដ្ឋាននគរបាលក្រុងសៀមរាបសហការណ៍ជាមួយកម្លាំងប្រជាការពារភូមិ សរុបចំនួន២២នាក់បានចុះធ្វើការល្បាតត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ក្នុងភូមិសាស្ត្រភូមិកន្រ្ទក់ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ តាមប្រភពពី នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្វាយដង្គំបានប្រាប់ថា ដោយមានការសហការណ៍ជាមួយកម្លាំងប្រជាការពារភូមិ សរុបចំនួន២២នាក់ បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ... Read More »
លោក កែវ សុងហេង សង្ស័យឃុបឃិតជាមួយមន្រ្តីជំនាញបំព្រៃឈើជ្រកក្រោមយីហោ ក្រុម ហ៊ុន អឹុមឌីអេស បើទោះជាលោក ឧកញ្ញា ទ្រី ភាព ប្រកាសឈប់ពាក់ព័ន្ធករណីព្រៃឈើក៏ដោយ
ខេត្តពោធិ៍សាត់៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកវាលវែងបានឲ្យដឹងថា ឈ្មួញបំផ្លាញព្រៃឈើឈ្មោះ កែវ សុងហេង បានឃុបឃិតជាមួយមន្រ្តីជំនាញបន្តធ្វើសកម្មភាពដឹកជញ្ជនឈើអារជារៀងរាល់ថ្ងៃ ដោយជ្រកក្រោមយីហោក្រុម ហ៊ុន(អឹុមឌីអេស)របស់លោក ឧកញ្ញា ទ្រី ភាព បើទោះជាលោក ឧកញ្ញា ប្រកាសជាសាធារណៈឈប់ពាក់ព័ន្ធករណីព្រៃឈើក៏ដោយ។ ប្រភពរាយការណ៍ខាងលើបន្តថា ... Read More »
ចេញពីផឹកស៊ី ជិះម៉ូតូឆ្លងស្ពានត្រូវជនមិនស្គាល់មុខលួចកាប់ របួសធ្ងន់ម្នាក់
ខេត្តប៉ៃលិន៖ យុវជនម្នាក់ក្នុងចំណោម៥នាក់ បានរងរបួសធ្ងន់ចំដៃពីរកាំបិត ខណៈដែលពួកគេបានចេញពីធ្វើការងារ សៃឡូខៀវ ក៏ជិះម៉ូតូមកផឹកស៊ី នៅជិតគល់ស្ពានថ្ម សន្ថិភាព ផឹកស្រាបានមួយសន្ទុះ ក៏នាំគ្នាជិះម៉ូតូចេញពីកន្លែងផឹកស៊ី ជិះឆ្លងស្ពានថ្មសន្ថិភាពដល់កណ្ដាលស្ពាន ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ មានប្រហែល៥នាក់ដែរ លួចកាប់ត្រូវយុវជនម្នាក់ចំពីរកាំបិតដៃខាងឆ្វេងរងរបួសធ្ងន់ រីឯជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ... Read More »
រថយន្តដឹកឈើក្រឡាប់នៅចំណោតភ្នំចិនយំ
ខេត្តពោធិ៍សាត់៖ វេលាម៉ោងប្រមាណ៣ និង៣០នាទី រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ ៥៥ ត្រង់ចំណុចជំរាលចំណោតភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំម៉ាក ហ្គាស ... Read More »
សមាគមសេវាសុខាភិបាលភូមិខ្ញុំ និងសមាគមចក្ខុខ្មែរ សហការគ្នាផ្ដល់សេវាសុខាភិបាល និងអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ធ
ភ្នំពេញ៖ ថ្ងៃសៅរ៌ ទី១៩ ខែសីហា ឆ្នាំ២០១៧ សមាគមសេវាសុខាភិបាលភូមិខ្ញុំ ដឹកនាំដោយលោកទន្ដបណ្ឌិត ហ៊ី ប៊ុនហៃ និងសមាគមចក្ខុខ្មែរ រួមទាំងកម្មវិធីស្រ្ដី ស.ស.យ.ក រាជធានីភ្នំពេញ ស.ស.យ.ក និងអជ្ញាធរខណ្ឌ7មករា ... Read More »
ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ជិះម៉ូតូធ្លាក់ជង្ហុកដួលបោកបាក់កស្លាប់នៅកន្លែង
ខេត្តពោធិ៍សាត់៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ជង្ហុករេចង្កូតដួលបោកបាក់ក។ ហេតុការណ៍ក្មេងមិនទាន់គ្រប់អាយុ ជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហមទៅរមណីយដ្ឋានច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ... Read More »
បុរស២នាក់ចងកធ្វើអត្តឃាតបានសម្រេចជាបន្តបន្ទាប់
ខេត្តពោធិ៍សាត់៖ បុរស២នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតបានសម្រេចជាបន្តបន្ទាប់ផ្សេងគ្នា ដោយម្នាក់នៅស្រុកបាកាន និងម្នាក់ទៀតនៅស្រុកក្រគរ ដែលសង្ស័យមានវិបត្តិផ្លូវចិត្ត។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបន្ទប់ទឹកផ្នែកខាងក្រោយផ្ទះ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ... Read More »
បាឡែនដឹកឈើប្រណីតរហូតដល់ផ្ទុះកង់ទើបសមត្ថកិច្ចដឹង
ខេត្តកំពង់ឆ្នាំង៖ រថយន្តទំនើបមួយដឹកឈើប្រណីតជាច្រើនដុំ រហូតដល់ផ្ទុះកង់ទៅមុខលែងរួច ទើបសមត្ថកិច្ចបានដឹង ខណៈដែលរថយន្តបើកឆ្ពោះទៅចូលរាជធានីភ្នំពេញ ។ ហេតុការណ៍រថយន្តដឹកឈើប្រណីតផ្ទុះកង់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ... Read More »
ត្រឹមរយៈពេល៩ថ្ងៃ សំណង់ខុសច្បាប់១៧១ករណីត្រូវបានរុះរើនៅក្នុងឧទ្យានអង្គរ
ខេត្តសៀមរាប៖ សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ១៧១ករណី ដែលមាន១៤០ករណីបានរុះរើរួចរាល់ និង៣១ករណីបានចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្តត្រឹមរយៈពេល៩ថ្ងៃ បើគិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧តទៅ។ តាមរបាយការណ៍ទិន្នន័យរុះរើរួចរាល់របស់ក្រុមគណៈកម្មការចម្រុះបានឲ្យដឹងថា សំណង់ទាំង១៤០ករណី មានក្រុងសៀមរាប៥១ករណី ស្រុកប្រាសាទបាគង៣៥ករណី ស្រុកអង្គរធំ១៨ករណី និងស្រុកបន្ទាយស្រី៣៦ករណី។ សូមបញ្ជាក់ផងដែរថា សំណង់ដែលត្រូវបានរុះរើនេះមានទាំងផ្ទះស្នាក់នៅប្រចាំថ្ងៃ ... Read More »
ក្មេងប្រុសម្នាក់ឆក់សត្វកណ្តុរភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅកណ្តាលវាលស្រែ
ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ១៥ឆ្នាំស្ពាយឧបករណ៍ចេញទៅដាក់ឆក់សត្វកណ្តុរ ខណៈដើរធ្វេសប្រហែស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចដីស្រែរបស់ឈ្មោះ អ៊ុល ណុច ស្ថិតក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ... Read More »
អ្នកគ្រូក្រមុំម្នាក់ត្រូវបុគ្គលិកផ្នែកអនាម័យនៃសាលាវេសស្លាញប្រើល្បិចខ្ចីម៉ូតូយកទៅបញ្ចាំ
ខេត្តកណ្តាលៈ អ្នកគ្រូក្រមុំម្នាក់ត្រូវបានស្ត្រីវ័យចំណាស់ជាបុគ្គលិកផ្នែកអនាម័យ នៃសាលាវេសស្លាញ ប្រើល្បិចខ្ចីម៉ូតូជិះយកទៅដាក់បញ្ចាំ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៣ និង០៥នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចបរិវេនសាលាវេសស្លាញ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »
ឆែកឆេរលំនៅឋានជនសង្ស័យនៅស្ទឹងមានជ័យក្នុងករណីគ្រឿងញៀន២កីឡូក្រាម
ភ្នំពេញ៖ លំនៅឋានរបស់ជនសង្ស័យ២រូបនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រូវ បានក្រុមសមត្ថកិច្ចរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលដឹកនាំ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ... Read More »
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន១កញ្ចប់ធំ
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបាន២នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ និងម៉ូតូ១គ្រឿង ខណៈមកពីទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១១:៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខហាងនំប៉័ងមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ៣ ... Read More »
គោចាស់ចង់សុីស្មៅខ្ចីមានអីនាងប្តឹងប៉ូលីសឲ្យនាំខ្លួនយកមកសាកសួតែប៉ូលីសមិនហ៊ានឃាត់ខ្លួន
ភ្នំពេញ៖ បុរសជនជាតិចិនដីគោកម្នាក់ បានប្រព្រឹតនូវអំពើអាសលើកូនចៅរបស់ខ្លួន ដែលជាជនជាតិចិនដូចគ្នា ហើយត្រូវនាងទៅប្តឹងប៉ូលីសឲ្យជួយអន្តរាមន៍ តែប៉ូលីសមិនហ៊ានឃាត់ខ្លួនទៅវិញ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៩B ផ្លូវB ក្នុងបុរីពិភពថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ នារីរងគ្រោះមានឈ្មោះ ... Read More »
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ... Read More »
នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនបុរស៥នាក់ក្រោយរកឃើញមានផ្ទុកសារធាតុថ្នាំញៀន
ភ្នំពេញ៖ បុរស៥នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ភ្នំពេញថ្មីខហសការនិងកម្លាំងនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនក្នុងពេលផ្សេងគ្នា ពាក់ព័ន្ឋប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។ ការឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាព្រលប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ តាមរយៈការត្រួតពិនិត្យទឹកនោមរបស់ពួកគេដោយឧបករណ៍វិទ្យាសាស្ត្រ បានផ្តល់សញ្ញាវិជ្ជមានថាពួកគេសុទ្ឋតែមានផ្ទុកនូវសារធាតុថ្នាំញៀននៅក្នុងខ្លួនដែលទើបបានសេពរួចកន្លងមក។ លោក អនុសេនីយ៍ទោ ដួង វណ្ណៈ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច