ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជម្លោះ​ក្រុម​មេធាវី​ និង​អគ្គនាយក​រង​ពន្ធដារ​ត្រូវបានបញ្ចប់

ភ្នំពេញ​៖​បន្ទាប់​ពី​ លោក​ហ៊ុន​ ម៉ានិត​ កូនប្រុស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ចេញ​មុខ​ជា​អាជ្ញាកណ្ដាល​ ជម្លោះ​ក្រុម​មេធាវី​និង​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ឈាន​ដល់​ការ​សម្របសម្រួល​គ្នា​បញ្ចប់​បណ្ដឹង​ព្រហ្មទណ្ឌ​នៅ​តុលាការ​ហើយ​ បន្ទាប់ពី​ភាគី​ម្ខាង​សុំទោស​ និង​ ភាគី​ម្ខាង​ទៀត​ទទួល​យក​ ហើយ​ព្រម​ដក​បណ្តឹង​​​ ។ ជម្លោះ​ដ៏​បែក​ផ្សែង​ បន្ទាប់ពី​លោក​ វ៉ាន់​ ... Read More »

ព្រឹកនេះ អត្តពលិកកម្ពុជា ៨ប្រទេសកីឡា ចូលទីលានប្រកួត នៅស៊ីហ្គេមបន្តទៀតហើយ

កូឡាឡាំពួរ៖ យោងតាមតារាង នៃការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ សម្រាប់ថ្ងៃទី២៣ខែសីហានេះ អត្តពលិកកម្ពុជា ចំនួន៨ប្រភេទកីឡា បានចូលក្នុងទីលានប្រកួត ចាប់តាំងពីវេលាម៉ោង៨និង៥០នាទីព្រឹក មានដូជា កីឡាហែលទឹក កីឡាទូតក្តោង កីឡាប៉េតង់ បាល់បោះ ការ៉េតដូ គុនដាវ ... Read More »

អ៊ឹម ដាលីស សំរុកថតភាពយន្តក្រោយផ្អាកការងារច្រៀង

ភ្នំពេញ៖ តារាសម្តែងនិងចម្រៀង អ៊ឹម ដាលីស បានសម្រេចផ្អាកការងារច្រៀង និងពិធីករមួយរយៈពេលក្រោយនាងទទួលបានឱកាសសម្តែងភាពយន្តថ្មីៗជាបន្តបន្ទាប់។នាងថានឹងវិលរកការងារច្រៀង និងពិធីករវិញក្រោយពេលបញ្ចប់ការងារសម្តែងភាពយន្តបន្តបន្ទាប់គ្នា។ ក្រោយបាត់មុខលើកញ្ចក់ទូរទស្សន៍មួយរយៈពេល អ៊ឹម ដាលីស លើកឡើងថា នាងមមាញឹកខ្លាំងនឹងការសម្តែង ទើបច្រានចោលការចេញច្រៀងនិងពិធីការិនី លើឆាកតន្ត្រី។ នាងថាពិតជាស្តាយដែលឱកាសការងារសិល្បៈសម្រុកខ្លាំងនៅចំខែវស្សានេះទៅវិញ។ ... Read More »

ពលរដ្ឋក្នុងខេត្តបាត់ដំបង និងសៀមរាប ចូលរួមកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ខេត្តបាត់ដំបង៖ ចាប់ពីពាក់កណ្តាលខែកក្កដារហូតមកដល់ពេលនេះសកម្មភាពអប់រំកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវបានរៀបចំក្នុងខេត្តបាត់ដំបងនិងសៀមរាបដែលក្នុងនោះប្រជាពលរដ្ឋរាប់រយនាក់ហើយបានចូលរួមដោយផ្ទាល់យ៉ាងសកម្ម។កម្មវិធីនេះត្រូវបានរៀបចំឡើងដោយព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា ។ ការពង្រីកការអនុវត្តសកម្មភាពកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខ្លួន ក្នុងខេត្តបាត់ដំបង និង សៀមរាប ក្រោយកម្មវិធីនេះទទួលបានជោគជ័យ និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ តាមរយៈការផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ... Read More »

ជំរុញការគាំទ្រដល់កីឡាករប្រដាល់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនជាច្រើន បានបន្តប្រកាសជួយដល់ការគាំទ្ររបស់ខ្លួនដល់អត្តពលិកកម្ពុជា ដែលកំពុងតែចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ក្នុងប្រទេសម៉ាឡេស៊ី។ ជាក់ស្តែង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ផាយ ផេ (Pi Pay) ... Read More »

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខពីស្ថានភាពជំងឺ និងនាំយកថវិកាមួយចំនួនជូនដល់លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ៖ លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ និងជាចៅសង្កាត់រងស្ទឹងមានជ័យទី២ បច្ចប្បន្ន បានធ្លាក់ខ្លួនមានជំងឺធ្ងន់ ងើបពីគ្រែមិនរួច ជាង២ខែមកហើយ ដោយពេលនេះក្រុមគ្រួសារលោក ... Read More »

កាមរ៉ាសុវត្ថិភាពបកមុខចោរគាស់ផ្ទះលួចលុយ៩លានរៀលនៅត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួង ចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីម្ចាស់ផ្ទះបានយករូបភាព នៅលើកាមរ៉ាសុវត្ថិភាព មកបង្ហាញជាវត្ថុតាំង ដោយជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទុះចូលលួចយកប្រាក់អស់ជិត៩លានរៀល កាលពីវេលាម៉ោង០២ និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រួយ សង្កាត់វិហារលួង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយៗកម្មករកម្មការនី នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកជួបសំណេះសំណាលជាមួយកម្មករកម្មការនីជាង២ម៉ឺននាក់ នៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ប្រជាពលរដ្ឋចោទអាជ្ញាធរស្រុកបទុមសាគរយកលុយ២.០០០រៀលពេលពួកគាត់ឆ្លងស្ពានឈើ៤កន្លែង

ខេត្តកោះកុង៖ ប្រជាពលរដ្ឋនៅភូមិ ចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរ ខេត្ត កោះកុងបានត្អូញត្អែរថា សព្វថ្ងៃផ្លូវលំក្រាល ក្រួសក្រហមឆ្ពោះទៅកាន់ភូមិរបស់ពួកគាត់ ជួបការលំបាកជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណេាះ ស្ពានឈើចំនួន៤កន្លែងដែលបច្ចុប្បន្នក៏ដូចជារយៈពេលកន្លងមកអាជ្ញាធរបានដាក់ឲ្យក្មួយលោកមេឃុំយកលុយក៏ត្រូវរងការខូចខាតឆ្លងទៅមកលែងកើតផងដែរ ។ ប្រជាពលរដ្ឋបានលើកឡើងឲ្យដឹងថា ស្ពានឈើទាំង៤កន្លែងខាងលើតម្រូវឲ្យ ... Read More »

មានអ្វីខ្លះកើតឡើងនៅក្នុងឱកាសនៃការប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល២ថ្ងៃនេះ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៧ ដែលមានបេក្ខជនប្រឡងសរុប ១០១.៤១០នាក់ ស្រី៥០.០៤៩នាក់ អវត្ត មានសរុប១.៥៤៩នាក់ មានអ្នកលួចចូល ... Read More »

រវល់ធ្វើអនុរក្សប្រឡងទាំង២នាក់ប្តីប្រពន្ធត្រូវភ្លើងឆេះផ្ទះគ្មានសល់

ខេត្តបាត់ដំបង៖ លំនៅឋានមួយខ្នង ដែលសង់អំពីឈើប្រក់ស័ង្កសីរួមជាមួយ នឹងគ្រឿងសង្ហារិមជាច្រើនផងនោះត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់នៅពេល រំលងអធ្រាត្រដែលគួរឲ្យតក់ស្លុតក្រៃលែង ខណៈដែលម្ចាស់ផ្ទះទាំងប្តីទាំងប្រពន្ធជាប់រវល់ចុះបំពេញបេសកកម្មធ្វើជាអនុរក្សនៅឯទីរួមខេត្តក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ ។ រឿងដ៏គួរឲ្យសោកស្តាយនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៤ទៀបភ្លឺនៅភូមិទួលបាល្ល័ង្ក ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបងរហូតមានការភ្ញាក់ផ្អើលទាំង ... Read More »

សាពូន មីដាដា ត្រូវបុរសម្នាក់ចោទថាជាបក្ខពួកជនបង្កអុកឡុកក្នុងហាងផឹកស៊ីខ្វះការពិត

ភ្នំពេញ ៖ លោក សំពូន មីដាដា ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូប ត្រូវបានបុរសម្នាក់ចោទថា ជាបក្ខពួកក្រុមបង្កយកដុំថ្ម ដេញគប់គ្នាផ្អើលហាងហាងV-Stneet food Band ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ខណៈដែលលោកនិងមិត្តភក្តិទៅលេងអុកនៅទីនោះ។ ... Read More »

សង្ស័យមកពីបរិភោគបបរគ្រឿង៖ មនុស្ស១៦នាក់ពុល ពីរនាក់សង្គ្រោះបន្ទាន់នៅព្រៃវៃង

ខេត្តព្រៃវែង ៖ មនុស្សចាស់ក្មេងចំនួន ១៦នាក់ ក្នុងនោះពីរនាក់ធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីពួកគាត់បរិភោគបបរគ្រឿង ក្នុងពិធីក្រុងពលីលើកគេហដ្ឋានថ្មីមួយ នៅខេត្តព្រៃវែង។ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឈ្មោះសែន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាកែវ ... Read More »

អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនមានបញ្ហាសុខភាព៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានប្រាប់ថា បញ្ហាសុខភាព​ ​“​បេក្ខជនមានបញ្ហាសុខភាព៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន៥ករណី ដែលមិនអាចត្រឡប់ពីមន្ទីរពេទ្យ មកបន្តការប្រឡងបាន ។ ... Read More »

សង្ស័យឆ្លងអាគុយផ្ទាំងសូឡាទៀតហើយបណ្ដាលឲ្យផ្ទះមួយខ្នងឆេះគ្នានសល់

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះស្រែកហៅគ្នីគ្នា ជួយពន្លត់ ខណៈដែលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញក្រមុំ មិនអាចបាញ់ពន្លត់ទាន់បានត្រឹមឈរសម្រក់ទឹកភ្នែកប៉ុណ្ណោះ សង្ស័យឆ្លងអាគុយផ្ទាំងសូឡា។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល។ យោងតាមមន្រ្តីសាលាស្រុករំដួលបានឲ្យដឹងថា ផ្ទះដែលឆាបឆេះដោយអគ្គីភ័យមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ... Read More »

នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម និងចិន៥៥ថ្នាក់នៅកម្ពុជាខុសច្បាប់

ភ្នំពេញៈ នាវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កម្លាំង នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យតាមហាងកាហ្វេវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោកហើយបានឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ដែលសមត្ថកិច្ចសង្ស័យថា ស្នាក់នៅកម្ពុជាខុសច្បាប់ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តបង្រ្កាបល្បែងហ្គេមបាញ់ត្រីក្នុងមូលដ្ឋាន

ភ្នំពេញ៖ យោងតាមបទបញ្ជាផ្ទាល់របស់លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងកាលពីយប់ថ្ងៃទី ២១ ខែ សីហា ២០១៧ វេលាម៉ោង២១ អាជ្ញាធរខណ្ឌដូនពេញចុះបង្រ្កាបបានចំនួន២ទីតាំងនិងដកហូតទូរហ្គេមបាញ់ត្រីមួយចំនួនផងដែរ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្ស ធនធានធម្មជាតិ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» 2nd ... Read More »

លោកអូស្មាន ហាស្សាន់៖ ស្ថានទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតចេញលិខិតផ្លូវការឲ្យស្ដ្រីឥស្លាមចាញ់បោកក្រុមហ៊ុន១ ទៅធ្វើការនៅបរទេសបានវិលមកស្រុកកំណើតវិញហើយ

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី ​រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២សីហានេះថា ៖ ស្ដ្រី ជនជាតិខ្មែរឥស្លាមម្នាក់ ដែលចាញ់បោកក្រុមហ៊ុន១ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងអស់រយៈពេលជាង១២ឆ្នាំនោះ ពេលនេះស្ថានទូតកម្ពុជា ... Read More »

ជាងសំណង់ម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិន

ខេត្តកណ្តាលៈ បុរសម្នាក់ជាជាងសំណង់ប្រចាំក្រុមហ៊ុនសាងសង់ ហួយ ប៉ាង ត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គ្រាដែលជនរងគ្រោះរូបនេះចូលទៅធ្វើការ​ងារ​នៅទីនោះ ... Read More »

ក្មេងប្រុស២នាក់រងរបួសយ៉ាងធ្ងន់បន្ទាប់ពីត្រូវរថយន្តដឹកស៊ីម៉ងត៍បើកបុក

ខេត្តកណ្តាលៈ ក្មេងប្រុស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនខេស៊ីមេន បើកបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូពេញមួយទំហឹង កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ត្រង់ចំណុចតេប៉ូប្រេងតេលាយីហោ “សុខជា” ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

បុរសអ្នកយកភាស៊ីផ្សារវាលរេញម្នាក់គាំងបេះដូងស្លាប់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗមួយរពេច ដែលការស្លាប់នេះត្រូវបានសន្និដ្ឋានថាបណ្តាលមកគាំងបេះដូង ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧​​ វេលាម៉ោង៩និង១០នាទីយប់ នៅភូមិបឹងវែង ឃុំវាលរេញ​ ស្រុកព្រៃនប់។ ជនរងគ្រោះឈ្មោះ ហាន គីម ភេទប្រុស ... Read More »

ជនសង្ស័យមួយក្រុមប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពប្លន់យុវជនម្នាក់បានសម្រេចយកម៉ូតូ Zoomer X ដោយបានជិះមកបំបុកឲ្យដួលបណ្តាលរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅម្តុំកន្លែងលក់សាច់ក្រក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ... Read More »

បុរសម្នាក់ក្អួតឈាមស្លាប់នៅមុខបន្ទប់ជួល

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅមុខបន្ទប់ជួល ដោយមានឈាមនៅក្នុង​ការទឹក​ បង្កឲ្យមានការភ្ញាកផ្អើលកាលវេលាម៉ោង១និង៣០នាទីរំលងអត្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះខែក ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខកងទ័ពនៅតំបន់ថ្មកែវ និងអូរអាឡៃ ក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២១​ ខែសីហា ឆ្នាំ២០១៧ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានចុះសួរសុខនាយទាហាន និងពលទាហាន នៅវរៈសេនាតូចលេខ ២៨៥ និង ... Read More »

អាជ្ញាធរខណ្ឌមានជ័យចុះត្រួតពិនិត្យកុងស៊ីបញ្ចាំចំនួន៥មានច្បាប់ត្រឹមត្រូវ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដឹកនាំដោយលោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌ លោកវរសេនី យ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ លោក យុទ្ធ ... Read More »

បើកម៉ូតូទៅបុកជាមួយរថយន្តចតស្ងៀមបណ្តាលឲ្យរងរបួសធ្ងន់

ខេត្តតាកែវ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបានបើកម៉ូតូទៅបុកជាមួយរថយន្តមួយគ្រឿងដែលចតទុកនៅស្ងៀម ដែលហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ១៩ និង ៤៥ នាទី ស្ថិតនៅលើផ្លូវលេខ ... Read More »

មន្ត្រីទាហាននិងមន្ត្រីនគរបាលខេត្តតាកែវប៉ះគ្នាក្នុងហាងផឹកស៊ីផ្អើលពលរដ្ឋ

ខេត្តតាកែវ ៖ មន្ត្រីទាហាន និងមន្ត្រីនគរបាលខេត្តតាកែវ២ក្រុម ដែលសុទ្ធតែជាអ្នកមានឋានន្តរស័ក្ក ខ្ពស់ៗនោះ បានបង្កជម្លោះផ្អើលប្រជាពលរដ្ឋពេញហាង ខណៈពួកគាត់ចូលហាងផឹកស៊ីមួយ កន្លែងក្នុងក្រុងដួនកែវ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី នៅក្នុងភោជនីយដ្ឋានម្លប់ ស្បួវ ... Read More »

ជិះម៉ូតូចេញពីផឹកថាទៅផ្ទះ មានគេដេញវាយ ភ័យពេកសន្លប់ស្តូក

ភ្នំពេញ៖ យុវជនម្នាក់សន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវ និងគូរកន២នាក់ផ្សេងទៀតរងរបួសដៃជើងស្រាលៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអ្នកធ្វើដំណើរឆ្លងកាត់កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុខហាងតែតិចឡុង ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយេព្រៃទី២ ខណ្ឌចំការមន។ យុវជនម្នាក់អ្នករួមដំណើរជាមួយបាននិយាយថា ពួកខ្លួនបានចេញពីផឹកស៊ីនៅក្បែរកាស៊ីណូណាហ្គាវើល ហើយក៏នាំគ្នាជិះម៉ូតូមកផ្ទះ។ លុះជិះម៉ូតូដល់ចំណុចផ្លូវកើតហេតុខាងលើនេះ ក៏ស្រាប់តែមានគេជិះម៉ូតូ៣គ្រឿងគ្នា៦នាក់ដេញពីក្រោយហើយវាយមកលើក្រុមខ្លួនដែលមិនដឹងមូលហេតុ។ ... Read More »

ប្រជាពលរដ្ឋព្រួយបារម្ភចំពោះការចាក់លុបផ្ទៃបឹងតាម៉ុកដោយមានការឃុបឃិតពីអ្នកមានអំណាចមួយក្ដាប់តូចនៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋនិងមហាជននៅស្រុកអន្លង់វែងខេត្តឧត្តរមានជយ័ កំពុងតែព្រួយបារម្ភនិងចំអកឡកឡឺយក្រោយពីឃើញសកម្មភាពចាក់អាចម៍ដីលុបផ្ទៃបឹងតាម៉ុកដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ដស្រុកអន្លង់វែងជាបន្ដបន្ទាប់ក្រោមហេតុផលរបស់អ្នកមានអំណាចនៅក្នុងស្រុកអន្លង់វែងមួយចំនួនដែលត្រូវការតែលាភសក្ការៈ ។ ការចាក់លុបផ្ទៃបឹងតាម៉ុកស្ថិតនៅជាប់ផ្លូវជាតិលេខ៦៧B ជាប់នឹងផ្ទះឈ្មោះកាក់ ស្ថិតនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។ បើតាមការលើកឡើងរបស់លោក ស៊ាងហុកហេង ... Read More »