ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

គណៈប្រតិភូហាជ្ជីកម្ពុជា២០នាក់ ដែលជាភ្ញៀវរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានចេញដំណើរទៅធ្វើបុណ្យហាជ្ជី កាតព្វកិច្ច ទី៥ នៃសាសនាឥស្លាម

ភ្នំពេញ៖ គណៈប្រតិភូមុស្លិមកម្ពុជាចំនួន២០នាក់ ឧបត្ថម្ភ ដោយ ព្រះចៅសាល់ម៉ាន ពិនអាប់ឌុលអាហ្ស៊ីស អាឡាសូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ បានចេញដំ ណើរឆ្ពោះទៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ... Read More »

ឃាត់ខ្លួនយុវជន២នាក់ករណីលាក់ទុកកូនកាំបិតស្រួចនិងស្នាប់ដៃ

ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចាប់ខ្លួន ខណៈឆែកពួកគេរកឃើញមានលាក់់ទុកនូវកូនកាំបិតចុងស្រួច និងស្នាប់ដៃផង ដែលគេចោទថា កាន់កាប់ជាអាវុធខុសច្បាប់ នៅតាមផ្លូវសាធារណៈ កាលពីវេលាម៉ោង២១ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌ ឫស្សីកែវឃាត់រថយន្តដឹកដី ខ្សាច់៨គ្រឿងមិនគោរពការណែនាំ

ភ្នំពេញៈ រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ឫស្សីកែវចាប់ឃាត់រក្សាទុកជាបណ្ដោះអាសន្ន និងព្រមានធ្ងន់ៗចំពោះអ្នកបើកបរឲ្យក្រុមហ៊ុនតាមដេប៉ូបូមខ្សាច់នីមួយៗ ដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ក្នុងការដឹកជញ្ជូនមិនលាងកង់រថយន្ដ មិនបានគ្របដណ្ដប់តង់លើរថយន្ដឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុននឹងបើកបរចេញពីក្រុមហ៊ុនដេប៉ូខ្សាច់របស់ខ្លួនបង្កឲ្យមាន ហូរទឹកកក្លាក់ និងជ្រុះដីធ្លាក់យ៉ាងរប៉ាត់រប៉ាយពេញតាមដងផ្លូវ។ ក្នុងការឃាត់រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿងខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែសីហា ... Read More »

រថយន្ត CRV បោះពួយបុករថយន្ត ISUSU រួចបោលចូលទឹកស្រែបុកស្លាកគណបក្សហ្វ៊ុនស៊ិនប៉ិចដួលរាប

ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទទេសចរាចរណ៍ CRV បើកលឿនដូចហោះរេចង្កូតបុករថយន្ត ISUSU ពេញទំហឹងរួចបោលចូលទឹកស្រែ ប៉ុន្តែមិនបង្កការរងរបួសធ្ងន់ធ្ងរដល់អ្នកបើកបរឬអ្នករួមដំណើរនោះទេ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »

សម្លាប់ប្រពន្ធទម្លាក់ចូលក្នុងអណ្តូង ទើបបែកការណ៍ក្រោយពីនិយាយប្រាប់អ្នកស្រុកចង់រកប្រពន្ធថ្មី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង៖ បុរសដែលជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលខេត្ត និងស្រុកសហការគ្នាជាមួយនគបាលស្រុកកំពង់លែងឃាត់ខ្លួនបន្ទាប់ ពីសង្ស័យថា បានសម្លាប់របស់ពន្ធរបស់ខ្លួនកាលពីជិត២ខែមុន ។ ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ... Read More »

សមត្ថកិច្ចចម្រុះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅតំបន់អភិរក្សព្រែកល្ពៅស្រុកបូរីជលសារ

ខេត្តតាកែវ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកបូរីជលសារបានចុះត្រួតពិនិត្យមើលលើទីតាំងនៃបទល្មើសនេសាទខុសច្បាប់ ដែលក្រុមឈ្មួញបានចូលមកលួចដាក់សីយ៉ឺនស្បៃម៉ុងខុសច្បាប់ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅតំបន់អភិរក្សបឹងព្រែកល្ពៅ ក្នុងភូមិសង្គមមានជ័យ ឃុំកំពុងក្រសាំង ស្រុកបូរីជលសា ខេត្តតាកែវ ។ ... Read More »

លួចកាត់យកស្លាក​យីហោ​ អាម៉ាសូន​ ដែលគេចងដាក់នៅមុខ​ហាង​ ដល់ពេលគេចាប់បានឆ្លើយថា​ ហ្វេន​របស់​គាត់​

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូដើរកាត់យកស្លាក​យីហោ​ អាម៉ាសូន​ ដែលគេចងដាក់នៅមុខ​ហាង​ លុះគេឃើញទាន់សួរនាំឆ្លើយថា​ ហ្វេន​របស់​គាត់​ ពេលនោះអ្នកយាមបានចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិនគរបាលទំនប់ទឹក ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះបាន​កើតឡើងនៅវេលាម៉ោង​១០និង៣០នា​ទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុច​ផ្ទះជួសជុល ផ្លូវ៤៣០ កែងផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ... Read More »

រថយន្តកូរ៉េបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់

ភ្នំពេញ៖​ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តកូរ៉េបើកបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុចស្ថានីយប្រេងឥន្ទនះសំប្រាថ្នា​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនេជ័យ។ ​ ... Read More »

ជម្លោះ​ក្រុម​មេធាវី​ និង​អគ្គនាយក​រង​ពន្ធដារ​ត្រូវបានបញ្ចប់

ភ្នំពេញ​៖​បន្ទាប់​ពី​ លោក​ហ៊ុន​ ម៉ានិត​ កូនប្រុស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ចេញ​មុខ​ជា​អាជ្ញាកណ្ដាល​ ជម្លោះ​ក្រុម​មេធាវី​និង​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ឈាន​ដល់​ការ​សម្របសម្រួល​គ្នា​បញ្ចប់​បណ្ដឹង​ព្រហ្មទណ្ឌ​នៅ​តុលាការ​ហើយ​ បន្ទាប់ពី​ភាគី​ម្ខាង​សុំទោស​ និង​ ភាគី​ម្ខាង​ទៀត​ទទួល​យក​ ហើយ​ព្រម​ដក​បណ្តឹង​​​ ។ ជម្លោះ​ដ៏​បែក​ផ្សែង​ បន្ទាប់ពី​លោក​ វ៉ាន់​ ... Read More »

ព្រឹកនេះ អត្តពលិកកម្ពុជា ៨ប្រទេសកីឡា ចូលទីលានប្រកួត នៅស៊ីហ្គេមបន្តទៀតហើយ

កូឡាឡាំពួរ៖ យោងតាមតារាង នៃការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ សម្រាប់ថ្ងៃទី២៣ខែសីហានេះ អត្តពលិកកម្ពុជា ចំនួន៨ប្រភេទកីឡា បានចូលក្នុងទីលានប្រកួត ចាប់តាំងពីវេលាម៉ោង៨និង៥០នាទីព្រឹក មានដូជា កីឡាហែលទឹក កីឡាទូតក្តោង កីឡាប៉េតង់ បាល់បោះ ការ៉េតដូ គុនដាវ ... Read More »

អ៊ឹម ដាលីស សំរុកថតភាពយន្តក្រោយផ្អាកការងារច្រៀង

ភ្នំពេញ៖ តារាសម្តែងនិងចម្រៀង អ៊ឹម ដាលីស បានសម្រេចផ្អាកការងារច្រៀង និងពិធីករមួយរយៈពេលក្រោយនាងទទួលបានឱកាសសម្តែងភាពយន្តថ្មីៗជាបន្តបន្ទាប់។នាងថានឹងវិលរកការងារច្រៀង និងពិធីករវិញក្រោយពេលបញ្ចប់ការងារសម្តែងភាពយន្តបន្តបន្ទាប់គ្នា។ ក្រោយបាត់មុខលើកញ្ចក់ទូរទស្សន៍មួយរយៈពេល អ៊ឹម ដាលីស លើកឡើងថា នាងមមាញឹកខ្លាំងនឹងការសម្តែង ទើបច្រានចោលការចេញច្រៀងនិងពិធីការិនី លើឆាកតន្ត្រី។ នាងថាពិតជាស្តាយដែលឱកាសការងារសិល្បៈសម្រុកខ្លាំងនៅចំខែវស្សានេះទៅវិញ។ ... Read More »

ពលរដ្ឋក្នុងខេត្តបាត់ដំបង និងសៀមរាប ចូលរួមកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ខេត្តបាត់ដំបង៖ ចាប់ពីពាក់កណ្តាលខែកក្កដារហូតមកដល់ពេលនេះសកម្មភាពអប់រំកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវបានរៀបចំក្នុងខេត្តបាត់ដំបងនិងសៀមរាបដែលក្នុងនោះប្រជាពលរដ្ឋរាប់រយនាក់ហើយបានចូលរួមដោយផ្ទាល់យ៉ាងសកម្ម។កម្មវិធីនេះត្រូវបានរៀបចំឡើងដោយព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា ។ ការពង្រីកការអនុវត្តសកម្មភាពកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខ្លួន ក្នុងខេត្តបាត់ដំបង និង សៀមរាប ក្រោយកម្មវិធីនេះទទួលបានជោគជ័យ និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ តាមរយៈការផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ... Read More »

ជំរុញការគាំទ្រដល់កីឡាករប្រដាល់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនជាច្រើន បានបន្តប្រកាសជួយដល់ការគាំទ្ររបស់ខ្លួនដល់អត្តពលិកកម្ពុជា ដែលកំពុងតែចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ក្នុងប្រទេសម៉ាឡេស៊ី។ ជាក់ស្តែង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ផាយ ផេ (Pi Pay) ... Read More »

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខពីស្ថានភាពជំងឺ និងនាំយកថវិកាមួយចំនួនជូនដល់លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ៖ លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ និងជាចៅសង្កាត់រងស្ទឹងមានជ័យទី២ បច្ចប្បន្ន បានធ្លាក់ខ្លួនមានជំងឺធ្ងន់ ងើបពីគ្រែមិនរួច ជាង២ខែមកហើយ ដោយពេលនេះក្រុមគ្រួសារលោក ... Read More »

កាមរ៉ាសុវត្ថិភាពបកមុខចោរគាស់ផ្ទះលួចលុយ៩លានរៀលនៅត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួង ចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីម្ចាស់ផ្ទះបានយករូបភាព នៅលើកាមរ៉ាសុវត្ថិភាព មកបង្ហាញជាវត្ថុតាំង ដោយជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទុះចូលលួចយកប្រាក់អស់ជិត៩លានរៀល កាលពីវេលាម៉ោង០២ និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រួយ សង្កាត់វិហារលួង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយៗកម្មករកម្មការនី នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកជួបសំណេះសំណាលជាមួយកម្មករកម្មការនីជាង២ម៉ឺននាក់ នៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ប្រជាពលរដ្ឋចោទអាជ្ញាធរស្រុកបទុមសាគរយកលុយ២.០០០រៀលពេលពួកគាត់ឆ្លងស្ពានឈើ៤កន្លែង

ខេត្តកោះកុង៖ ប្រជាពលរដ្ឋនៅភូមិ ចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរ ខេត្ត កោះកុងបានត្អូញត្អែរថា សព្វថ្ងៃផ្លូវលំក្រាល ក្រួសក្រហមឆ្ពោះទៅកាន់ភូមិរបស់ពួកគាត់ ជួបការលំបាកជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណេាះ ស្ពានឈើចំនួន៤កន្លែងដែលបច្ចុប្បន្នក៏ដូចជារយៈពេលកន្លងមកអាជ្ញាធរបានដាក់ឲ្យក្មួយលោកមេឃុំយកលុយក៏ត្រូវរងការខូចខាតឆ្លងទៅមកលែងកើតផងដែរ ។ ប្រជាពលរដ្ឋបានលើកឡើងឲ្យដឹងថា ស្ពានឈើទាំង៤កន្លែងខាងលើតម្រូវឲ្យ ... Read More »

មានអ្វីខ្លះកើតឡើងនៅក្នុងឱកាសនៃការប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល២ថ្ងៃនេះ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៧ ដែលមានបេក្ខជនប្រឡងសរុប ១០១.៤១០នាក់ ស្រី៥០.០៤៩នាក់ អវត្ត មានសរុប១.៥៤៩នាក់ មានអ្នកលួចចូល ... Read More »

រវល់ធ្វើអនុរក្សប្រឡងទាំង២នាក់ប្តីប្រពន្ធត្រូវភ្លើងឆេះផ្ទះគ្មានសល់

ខេត្តបាត់ដំបង៖ លំនៅឋានមួយខ្នង ដែលសង់អំពីឈើប្រក់ស័ង្កសីរួមជាមួយ នឹងគ្រឿងសង្ហារិមជាច្រើនផងនោះត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់នៅពេល រំលងអធ្រាត្រដែលគួរឲ្យតក់ស្លុតក្រៃលែង ខណៈដែលម្ចាស់ផ្ទះទាំងប្តីទាំងប្រពន្ធជាប់រវល់ចុះបំពេញបេសកកម្មធ្វើជាអនុរក្សនៅឯទីរួមខេត្តក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ ។ រឿងដ៏គួរឲ្យសោកស្តាយនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៤ទៀបភ្លឺនៅភូមិទួលបាល្ល័ង្ក ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបងរហូតមានការភ្ញាក់ផ្អើលទាំង ... Read More »

សាពូន មីដាដា ត្រូវបុរសម្នាក់ចោទថាជាបក្ខពួកជនបង្កអុកឡុកក្នុងហាងផឹកស៊ីខ្វះការពិត

ភ្នំពេញ ៖ លោក សំពូន មីដាដា ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូប ត្រូវបានបុរសម្នាក់ចោទថា ជាបក្ខពួកក្រុមបង្កយកដុំថ្ម ដេញគប់គ្នាផ្អើលហាងហាងV-Stneet food Band ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ខណៈដែលលោកនិងមិត្តភក្តិទៅលេងអុកនៅទីនោះ។ ... Read More »

សង្ស័យមកពីបរិភោគបបរគ្រឿង៖ មនុស្ស១៦នាក់ពុល ពីរនាក់សង្គ្រោះបន្ទាន់នៅព្រៃវៃង

ខេត្តព្រៃវែង ៖ មនុស្សចាស់ក្មេងចំនួន ១៦នាក់ ក្នុងនោះពីរនាក់ធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីពួកគាត់បរិភោគបបរគ្រឿង ក្នុងពិធីក្រុងពលីលើកគេហដ្ឋានថ្មីមួយ នៅខេត្តព្រៃវែង។ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឈ្មោះសែន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាកែវ ... Read More »

អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនមានបញ្ហាសុខភាព៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានប្រាប់ថា បញ្ហាសុខភាព​ ​“​បេក្ខជនមានបញ្ហាសុខភាព៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន៥ករណី ដែលមិនអាចត្រឡប់ពីមន្ទីរពេទ្យ មកបន្តការប្រឡងបាន ។ ... Read More »

សង្ស័យឆ្លងអាគុយផ្ទាំងសូឡាទៀតហើយបណ្ដាលឲ្យផ្ទះមួយខ្នងឆេះគ្នានសល់

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះស្រែកហៅគ្នីគ្នា ជួយពន្លត់ ខណៈដែលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញក្រមុំ មិនអាចបាញ់ពន្លត់ទាន់បានត្រឹមឈរសម្រក់ទឹកភ្នែកប៉ុណ្ណោះ សង្ស័យឆ្លងអាគុយផ្ទាំងសូឡា។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល។ យោងតាមមន្រ្តីសាលាស្រុករំដួលបានឲ្យដឹងថា ផ្ទះដែលឆាបឆេះដោយអគ្គីភ័យមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ... Read More »

នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម និងចិន៥៥ថ្នាក់នៅកម្ពុជាខុសច្បាប់

ភ្នំពេញៈ នាវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កម្លាំង នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យតាមហាងកាហ្វេវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោកហើយបានឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ដែលសមត្ថកិច្ចសង្ស័យថា ស្នាក់នៅកម្ពុជាខុសច្បាប់ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តបង្រ្កាបល្បែងហ្គេមបាញ់ត្រីក្នុងមូលដ្ឋាន

ភ្នំពេញ៖ យោងតាមបទបញ្ជាផ្ទាល់របស់លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងកាលពីយប់ថ្ងៃទី ២១ ខែ សីហា ២០១៧ វេលាម៉ោង២១ អាជ្ញាធរខណ្ឌដូនពេញចុះបង្រ្កាបបានចំនួន២ទីតាំងនិងដកហូតទូរហ្គេមបាញ់ត្រីមួយចំនួនផងដែរ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្ស ធនធានធម្មជាតិ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» 2nd ... Read More »

លោកអូស្មាន ហាស្សាន់៖ ស្ថានទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតចេញលិខិតផ្លូវការឲ្យស្ដ្រីឥស្លាមចាញ់បោកក្រុមហ៊ុន១ ទៅធ្វើការនៅបរទេសបានវិលមកស្រុកកំណើតវិញហើយ

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី ​រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២សីហានេះថា ៖ ស្ដ្រី ជនជាតិខ្មែរឥស្លាមម្នាក់ ដែលចាញ់បោកក្រុមហ៊ុន១ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងអស់រយៈពេលជាង១២ឆ្នាំនោះ ពេលនេះស្ថានទូតកម្ពុជា ... Read More »

ជាងសំណង់ម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិន

ខេត្តកណ្តាលៈ បុរសម្នាក់ជាជាងសំណង់ប្រចាំក្រុមហ៊ុនសាងសង់ ហួយ ប៉ាង ត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គ្រាដែលជនរងគ្រោះរូបនេះចូលទៅធ្វើការ​ងារ​នៅទីនោះ ... Read More »

ក្មេងប្រុស២នាក់រងរបួសយ៉ាងធ្ងន់បន្ទាប់ពីត្រូវរថយន្តដឹកស៊ីម៉ងត៍បើកបុក

ខេត្តកណ្តាលៈ ក្មេងប្រុស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនខេស៊ីមេន បើកបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូពេញមួយទំហឹង កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ត្រង់ចំណុចតេប៉ូប្រេងតេលាយីហោ “សុខជា” ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

បុរសអ្នកយកភាស៊ីផ្សារវាលរេញម្នាក់គាំងបេះដូងស្លាប់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗមួយរពេច ដែលការស្លាប់នេះត្រូវបានសន្និដ្ឋានថាបណ្តាលមកគាំងបេះដូង ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧​​ វេលាម៉ោង៩និង១០នាទីយប់ នៅភូមិបឹងវែង ឃុំវាលរេញ​ ស្រុកព្រៃនប់។ ជនរងគ្រោះឈ្មោះ ហាន គីម ភេទប្រុស ... Read More »