ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លិចទូកនេសាទនៅសមុទ្រខេត្តព្រះសីហនុ សង្គ្រោះបាន២នាក់

ខេត្តព្រះសីហនុៈ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង០៩និង៣០នាទី​មានករណីលិចទូកឈើកន្ទុយវែងប្រភេទនេសាទអូសមងបង្គា នៅចម្ងាយប្រហែល១គីឡូម៉ែត្រ​ខាងជើងកោះដែកគោល​ លុះដល់ម៉ោង ១០និង២៥នាទី ថ្ងៃដដែល ត្រូវបានទូកយន្តប្រភេទដឹកភ្ញៀវទេសចរណ៍ខ្នាតធំរបស់ក្រុមហ៊ុនកោះរ៉ុង ដាយស៊ីនធឺជួយសង្គ្រោះ ខណៈជនរងគ្រោះទាំង២នាក់ខាងលើកំពុងហែលទឹកតោងជាមួយប៊ីដុង ... Read More »

លាន់ដូចរន្ទះរថយន្ត៤គ្រឿងបុកគ្នាបណ្តាលឲ្យរបួសធ្ងន់ម្នាក់

ខេត្តកំពង់ឆ្នាំង៖ រថយន្ត៤គ្រឿងបានរងការខូចខាត និង មនុស្សម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តទាំង៤គ្រឿង បានបុកបន្តគ្នា ស្នូរលាន់ដូចរន្ទះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង១៥នាទីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅនៅផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ៥០និង៥១ ស្ថិតនៅក្នុងភូមិតាកុល ឃុំពានី ... Read More »

សម្តេចតេជោហ៊ុន សែន៖ នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានបង្ហោះរូបថត ដែលសម្តេចបាននិងកំពុងជួបជុំកូនចៅ ។ សម្តេចបានសរសេរនៅលើបណ្តាញសង្គមថា៖ «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ... Read More »

លោកអភិបាលខណ្ឌចំការមននាំមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌទូងស្គរនៅមុខសាលាខណ្ឌនឹងសង្កាត់ទាំង១២និងតាមផ្សារ

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នេះលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន នងចៅសង្កាត់ទាំង១២សង្កាត់ ក្នុងខណ្ឌចំការមន ព្រមទាំងតាមបណ្ដាផ្សារនានាផងដែរ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខណ្ឌចំការមន រួមគ្នាទូងស្គរអបអរសាទរតំបន់ប្រសាទសំបូរព្រៃគុក ... Read More »

សារលិខិតរបស់សមាគមសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអបអរសាទរប្រាសាទសំបូរព្រៃគុកត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

សារលិខិតរបស់សមាគមសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអបអរសាទរប្រាសាទសំបូរព្រៃគុកត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក Read More »

សេចក្តីប្រកាសព័ត៌មានសហចៅក្រមស៊ើបអង្កេត ចេញសំអាងហេតុលើកលែងការចោទប្រកាន់សំណុំរឿង ០០៤/១

សេចក្តីប្រកាសព័ត៌មានសហចៅក្រមស៊ើបអង្កេត ចេញសំអាងហេតុលើកលែងការចោទប្រកាន់សំណុំរឿង ០០៤/១ Read More »

ខេត្តប៉ៃលិនអបអរសាទរ ការដាក់បញ្ចូនតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ខេត្តប៉ៃលិន៖ នៅនាពេលព្រឺកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅមុខក្នុងសាលាខេត្តប៉ៃលិនមានពិធីអបអរសាទរ ការដាក់បញ្ចូនតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយតាមរយអង្គការសហប្រជាតិ( យូណេស្គូ UNESCO)និងតាមរយ DE SION 14 COM 8B,15, ))នៅកិច្ចប្រជុំលើកទី ... Read More »

សមត្ថកិច្ចឃាត់ខ្លួននគរបាលម្នាក់ស្រវឹងស្រាសង្ស័យប្រើហិង្សាលើជនរងគ្រោះ៣នាក់

ខេត្តស្វាយរៀងៈ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា មន្ត្រីនគរបាលបម្រើការនៃការិយាល័យសេដ្ឋកិច្ចខេត្ត ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ឃាត់ខ្លួន ខណៈដែលសង្ស័យថាបានប្រើហិង្សាវាយ និងឝប់ក្បាលមីក្រូហ្វូនទៅលើជនរងគ្រោះ៣នាក់ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ... Read More »

​រថយន្តបុកម៉ូតូពេញទំហឹងរបួសធ្ងន់ស្រាល៣នាក់នៅស្វាយទាប

ខេត្តស្វាយរៀងៈ មនុស្ស​ប្រុសស្រី៣​នាក់ ​បាន​រងរបួស​ធ្ង​ន់ ស្រាល​ ​ខណៈដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលសារតលសារតែរថយន្តបើកបរដោយមិនប្រកាន់ស្តាំ បុកជាមួយម៉ូតូ កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​ព្រលប់​ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៧ នៅលើ​ផ្លូវ​លេខ​314D ត្រង់ចំណុច​ភូមិ ទូល​ត្របែក ឃុំ​ប្រសូត្រ ... Read More »

សេចក្ដីប្រកាសព័ត៌មានស្តីអំពីលទ្ធផលកិច្ចប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥

សេចក្ដីប្រកាសព័ត៌មានស្តីអំពីលទ្ធផលកិច្ចប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥  Read More »

បុរស២នាក់ផឹកស៊ីទាស់ពាក្យសំដីគ្នាទាញពូថៅកាប់គ្នាស្លាប់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយកើតឡើងនៅចំណុច ភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលសាច់ញាតិបញ្ជូនទៅពេទ្យបង្អែកបារាយណ៍សន្ទុក។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជលីន ភេទប្រុស ... Read More »

លោក អូស្មាន ហាស្សាន់ ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ឱកាសកម្ពុជាទទួលបាន តំបន់ប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ខ្ញុំបាទ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនីធិអភិវឌ្ឍន៍មុស្លិម កម្ពុជា និងភរិយា ព្រមទាំងសហការី សូមគោរពជូនពរ និង ... Read More »

ចាប់បានចោរគាស់ផ្ទះ ពលរដ្ឋចាប់វាយសំពងរងរបួសធ្ងន់ ហើយជនសង្ស័យរត់គេចបាត់ ៣ថ្ងៃក្រោយ ស្រាប់តែប្រទះឃើញសាកសព

ភ្នំពេញ ៖ ជនសង្ស័យក្រោយពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ព័ទ្ធចាប់បានវាយសំពងយ៉ាងចាស់ដៃ ហើយត្រូវបានជនសង្ស័យព្យាយាមរត់គេចខ្លួនរួច ចូលបឹងកំប្លោក កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកក្កដា នេះស្រាប់តែប្រទះឃើញសាកសព ជនសង្ស័យស្លាប់ក្នុងទឹកបឹងកំប្លោកទៅវិញ ... Read More »

ជនរងគ្រោះ២នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្បែរគ្នា ដោយសារក្រុមចោរប្រដាប់អាវុធបាញ់សម្លាប់ប្លន់ម៉ូតូ

ខេត្តបាត់ដំបង៖ ជនរងគ្រោះចំនួន២នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាមក្បែរៗគ្នា បន្ទាប់ ពីអ្នកភូមិបានឮសម្លេងផ្ទុះអាវុធទាំងព្រឹកព្រលឹម នៅក្នុងព្រៃខាងក្រោយភូមិ លើកំណាត់ផ្លូវលំដែលពោរពេញដោយព្រៃរបោះ ខណៈដែលជនរងគ្រោះទាំងពីរនាក់ បានចេញដំណើរពីភូមិដើររកទិញម៉ូតូ ក្នុងនាមជាអ្នកប្រកបមុខរបរកួកជេម៉ូតូ ។ តាមប្រភពដែលនៅក្បែទីតាំងកើតហេតុបាននិយាយថា ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងនៅប្រហែលជាម៉ោង ជាង៧ព្រឹក ថ្ងៃទី១០ ... Read More »

ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២ផ្សេងគ្នា

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បន្តចុះបង្រ្កាបគ្រឿងញៀន នៅប្លុកបឹងកក់ផ្លូវរថភ្លើងដែលជាទីកន្លែងសំបូរទៅដោយក្រុមសង្គមងងឹតផ្តុំគ្នា ចែកចាយ និងជក់គ្រឿងញៀន ជាលទ្ធផលឃាត់ខ្លួនមនុស្ស២នាក់ រួមទាំងថ្នាំញៀនជាច្រើនកញ្ចប់ ។ ករណីទី១ បានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ក្រុមកាងារលោកពេជ្យ ពេញ និងលោក អ៊ុក ពីសិទ្ធ យកទៀនវស្សាទៅប្រគេនព្រះសង្ឃគង់នៅវត្តក្រពើហា ហៅវត្តជ្រុងថ្ម ក្នុងស្រុកមុខកំពូល

ខេត្តកណ្តាល៖ ​ក្រុមការងារលោកឧត្តមសេនីយត្រី ពេជ្យ ពេញ និងលោកអ៊ុក ពីសិទ្ធ បាននាំយកទៀវស្សា និងបច្ច័យបុណ្យផ្កាទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តក្រពើហា ហៅវត្តជ្រុងថ្ម ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ លោកឧត្តសេនីយត្រីពេជ្យ ពេញ និងលោក អ៊ុក ... Read More »

សាលាខណ្ឌដូនពេញ ប្រារព្ធពិធីអបអរសាទរប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ លុះនៅព្រឹកថ្ងៃទី១០ ខែកក្ដដា ... Read More »

បុរសម្នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ជ្រុលទៅបុកគូថរថយន្តពេញទំហឹងបណ្ដោយឲ្យរងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ក្នុងល្បឿនលឿន ជ្រុលទៅបុកគូថរថយន្តមួយគ្រឿងមិនចាំម៉ាកពេញទំហឹង កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខណាហ្គាវើល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

បើកការប្រកួតពាន CEO Cup រដូវកាលទី៥

ភ្នំពេញ៖ ក្រុមចំនួន៦មកពីសាខាទូទាំងរាជធានីភ្នំពេញរបស់អម្រិតត្រូវប្រកួតគ្នាលើវាលស្មៅសិប្បនិម្មិតបឹងកក់ដើម្បីដណ្តើមពានរង្វាន់អគ្គនាយកឬ CEO Cup 2017 រដូវកាលទី៥ដែលត្រូវបានបើកកាលពីល្ងាចថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០១៧។ លោក ដុស ឌីន អគ្គនាយករងបានលើកឡើងថា ការងារដំណើរការទៅបានគឺអាស្រ័យលើរាងកាយ ហើយរាងកាយដំណើរការទៅបានគឺអាស្រ័យលើសុខភាពល្អ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៦នាក់រឹបអូសថ្នាំញៀនកញ្ចប់នៅសង្កាត់ព្រែកប្រា

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកប្រា បានឃាត់ ជនសង្ស័យប្រុសស្រី៦នាក់ ដែលជាជនជាតិវៀតណាម ខណៈពួកគេកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀនជាក់ស្ដែង និងដកហូតបានថ្នាំញៀន៨កញ្ចប់ កាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ... Read More »

លោកឃួង ស្រេង បានដឹកនាំមន្ដ្រីរាជការក្រោមឱវាទប្រារព្ធពិធីទូងស្គរ ដើម្បីអបអរសាទរប្រាសាទសំបូរព្រៃគុកហ៏ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ មន្រ្តីរាជការ នៅសាលារាជធានីភ្នំពេញ  បានទូងស្គរ ដើម្បីអបអរសាទរ ប្រាសាទសំបូរព្រៃគុកហ៏ ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការរបេតិកភណ្ឌពិភពលោក នៅទីក្រុង Cravovieនៃ ប្រទេស ប៉ូឡូញ  ។ ពិធីនេះបានប្រព្រឹត្ដទៅ នៅព្រឹកថ្ងៃទី១០ខែកក្កដា វេលាម៉ោង១០ព្រឹកនេះដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីរាជការ ក្រោមឱវាទ ។ លោក ឃួង ស្រេង  បានរំលឹកថា៖  ក្នុងឱកាសដែលប្រាសាទសំបូរព្រៃគុកហ៏  ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានចាត់ទុកថា ការដាក់ប្រាសាទសំ បូរព្រៃគុកហ៏ ដែលត្រូវបានចុះ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា ទាំងមូល សម្រាប់ វប្បធម៌និងប្រវត្តិសាស្រ្តខ្មែរ ពិសេសនេះក៏បង្ហាញពីសក្ខីភាព នៃការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិ បាលក្នុងការ អភិរក្ស និងការលើកតម្លៃនៃ បេតិកភ័ណ្ឌជាតិ ។ លោកឃួង ស្រេង  បានបញ្ជាក់ថា៖ នេះជាប្រាសាទទី៣របស់កម្ពុជា ដែលត្រូវបានចុះក្នុង បញ្ជី ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះ វិហារ។ប្រាសាទសំបូរព្រៃគុហ៍ ត្រូវបានចុះបញ្ជី ជាបេតិកភ័ណ្ឌពិភព លោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ កាលពីថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៧ ។កិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈ កម្មាធិការបេតិកភ័ណ្ឌពិភពលោកដែលប្រារព្ធ ឡើងកាលពីថ្ងៃទី២-១២ ខែកក្កដាឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេស ជាសមាជិកនិង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍។ សូមបញ្ជាក់ថា ៖ ប្រាសាទសំបូរព្រៃគុកហ៏  មានចំងាយ៣៧គីឡូម៉ែត្រ  ពីទីរួម ខេត្តកំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ ៣០០០ ហិកតា តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យកាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវ វស្សាលិចទឹក តែយើងអាច ធ្វើដំណើរឆ្ពោះទៅ ស្រុកសំបូរបានតែម្តង។ រមណីដ្ឋានសំបូរព្រៃគុកហ៏ ជារាជធានី ចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះ ជាមជ្ឈមណ្ឌលនៃ សាសនាឧទ្តិសថ្វាយ សវះនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចំលាក់ពី លើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋតែបច្ចុប្បន្នរបេះជា បណ្តើរៗផងដែរ ៕ សំរិត Read More »

គណៈកម្មការ បុគ្គលិក សន្តិសុខ អាជីវករផ្សារអូរឬស្សី បានចូលរួម អបអរសាទរ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ គណៈកម្មការ បុគ្គលិក សន្តិសុខ អាជីវករផ្សារអូរឬស្សី បានចូលរួមអបអរសាទរ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ទីក្រុង ... Read More »

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ចុះពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិដល់កម្លាំងអាវុធហត្ថខេត្តពោធិសាត់

  ខេត្តពោធិសាត់៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិសាត់។ ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ... Read More »

ឆ្លងទុយយោប្រេងសាំងឆេះរថយន្តមួយគ្រឿងទាំងព្រឹកនៅផ្លូវជាតិលេខ៤

ខេត្តកណ្តាល៖ រថយន្តមួយគ្រឿងបានឆ្លងចរន្តឆ្លងចរន្ទទុយយោសាំងបណ្តាលឲ្យឆាបឆេះទាំងព្រឹក ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងកម្លាំងសមត្ថិកិច្ចចុះជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ មុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ... Read More »

ស្លាប់ម្នាក់ និង៤នាក់ទៀតមានអាការក្អួតចង្អោរ បន្ទាប់ពីស្ងោរដំឡុងមីហូប

ខេត្តឧត្តរមានជ័យ៖ ដំឡូងមីបានប្រហារជីវិតក្មេងស្រីម្នាក់ភ្លាមៗ ក្រោយពីបានបរិភោគដំឡូងស្ងោរួច និង៤នាក់ ផ្សេងទៀតបានរងរគ្រោះធ្ងន់ ស្រាល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ តាមការឲ្យដឹងពីសមត្ថកិច្ចថា ... Read More »

តារាល្បីៗក្នុង និងក្រៅស្រុកនឹងបង្ហាញវត្តមានក្នុងក្លិបកម្សាន្ត EMPIRE

ភ្នំពេញ៖ តារាល្បីៗជាតៀ និងអន្តរជាតិមានតារាចម្រៀង ឌីជេ នឹងបង្ហាញវត្តមានក្នុងក្លិបកម្សាន្តថ្មីមួយ នៅរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីក្លិបកម្សាន្ត EMPIRE ទើបតែរៀបចំពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការកាលពីរាត្រីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៧ ក្រោមការចូលរួមពីភ្ញៀវកិត្តិយសលំដាប់ៗ និងតារាមួយចំនួនយ៉ាងច្រើនកុះករ ។ អ្នកនាង ... Read More »

បុរសម្នាក់ បើកម៉ូតូម៉ាកPCX សង្ស័យស្រវឹងស្រាក៏ចាប់ហ្រ្វាំងបូមមុខ ដួលខ្លួនឯងបាក់ដៃខាងឆ្វេង

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាកPCX សង្ស័យស្រវឹងស្រា ហើយបានបើល្បឿនលឿន ក៏ចាប់ហ្រ្វាំងបូមមុខបណ្ដោយឲ្យដួលបាក់ដៃខាងឆ្វេង។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង៣និង១៣ភ្លឺ ថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចស្តុបចំការមន តាមបណ្ដាយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ហេង ចាន់វិសាល ធ្វើខួបអត់គ្រោងទុក

ភ្នំពេញ៖ ហេង ចាន់វិសាល ជាតារាសម្តែង និងចម្រៀង បានរៀបចំពិធីខួបកំណើតគម្រប់វ័យ២៤ឆ្នាំរបស់ខ្លួន កាលពីរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ក្រោមវត្តមានភ្ញៀវជាង១០០នាក់ នៅភោជនីយដ្ឋាន Moon Light ។ ទោះជាយ៉ាងណាតារាប្រុសរូបនេះថ្លែងការសុំទោសទៅកាន់មិត្តរួមអាជីពដែលលោកមិន ... Read More »

ឃាត់ខ្លួនជនជាតិចិនឆក់កាបូបលុយភ្ញៀវខ្មែរដែលកំពុងហូបអាហារក្នុងហាង

ក្រុងព្រះសីហនុ៖ នគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដែលជាចោរឆក់កាបូករបស់ភ្ញៀវជនជាតិខ្មែរ នៅភោជនីយដ្ឋានម្លប់ជ្រៃ ជិតសាលាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ កាលពីម៉ោង៨កន្លះយប់ ថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៧។ បើតាមអ្នកឃើញហេតុការណ៍ឲ្យដឹងថា ក្នុងពេលដែលជនសង្សយ័រូបនេះធ្វើសកម្មភាពឆក់កាបូបភ្ញៀវខ្មែរ ដែលកំពុងហូបអាហារក្នុងហាង ក្រុមបុគ្គលិកនៅភោជនីយ៍ដ្ឋានម្លប់ជ្រៃ ... Read More »

យកម៉ូតូមិត្តភ័ក្តិទៅដូរយកថ្នាំញៀនត្រូវម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ រួមទាំងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងនោះបានយកម៉ូតូរបស់មិត្តភ័ក្តិទៅដូរយកថ្នាំញៀនក្នុងតម្លៃ៣០០ដូល្លារ។ ​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ភូមិអាកាកូសសង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ... Read More »