ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីទុកម៉ូតូនៅខាងមុខការដ្ឋានសំណង់ និងចាក់សោ៣ជាន់ ហើយឡើងទៅជាន់លើ ដើម្បីហូបបាយ លុះពេលចុះមកវិញ ស្រាប់តែត្រូវចោរលួចបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ជាប់របងសូនវឌ្ឍនៈ សង្កាត់ចោមចៅ ... Read More »
សង្គម
សត្វគោ ០៦ ក្បាលត្រូវចោលួចបាត់ដោយសុវត្ថិភាពនៅស្រុកទ្រាំង
ខេត្តតាកែវ៖ គោ៦ក្បាល មេ៣ក្បាល និងកូន៣ក្បាល ត្រូវបានចោរ ចូលកាត់សោក្រោល លួចបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្កូវ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ... Read More »
បងប្រុសបង្កើតប៉ុនប៉ងចាប់រំលោភប្អូនស្រីខ្លួនឯង តែមិនបានសម្រេច ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ
ខេត្តក្រចេះ ៖ ដោយសារតែភាពល្មោបកាមរបស់ខ្លួនបានធ្វើឲ្យបងប្រុសបង្កើតចិត្តតិរិច្ឆានម្នាក់ សម្រេចចិត្តលួចចូលបន្ទប់ប្អូនស្រីខ្លួនឯង ធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែមិនបានសម្រេច ខណៈនោះ នារីរងគ្រោះ ប្រឹងរើបំរាស់រួចរត់ចុះមកក្រោម រត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគោលាប់ចាប់ខ្លួនភ្លាមៗតែងម្តង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ... Read More »
ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន
ខេត្តតាកែវ៖ យុវជន ២ នាក់ត្រូវបានកំលាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ។ ហេតុការណ៍បង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង 4និង10នាទីរសៀល ថ្ងៃទី22 ខែ មិថុនា ឆ្នាំ 2017 ... Read More »
ជិះម៉ូតូឌុបគ្នាពីភ្នំពេញបម្រុងធ្វើសកម្មភាពលួចម៉ូតូនៅក្នុងវត្តឥន្ទលីបូរមិនបានសម្រេចត្រូវប្រជាពលរដ្ឋនិងព្រះសង្ឃឡោមព័ទ្ធចាប់បានម្នាក់
ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងគោលបំណងទៅធ្វើសកម្មភាពលួចម៉ូតូនៅក្នុងបរិវេណវត្តឥន្ទលីបូរ តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋនិងព្រះសង្ឃឡោមព័ទ្ធក្របួចចាប់ខ្លួនបាន កាលពីវេលាម៉ោង៥ និង៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ... Read More »
អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន៤៨កញ្ចប់ ពីរករណីផ្សេងគ្នា
ភ្នំពេញ៖ រយះពេល២ថ្ងៃជាប់គ្នា កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកងរាជអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ ចុះបង្រ្កាបទីតាំងប្លុកបឹងកក់តាមផ្លូវរថភ្លើង ដែលសំបូរទៅដោយជនសង្គមងងឹត ធ្វើសកម្មភាពជូញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន៤៨កញ្ចប់ ។ ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ... Read More »
បុរសអ្នកចែកចាយកាសែតអានគ្រប់អង្គភាពជាង២០ឆ្នាំត្អូញត្អែរ ព្រោះលក់មិនសូចដាច់បន្ទាប់ពីមានប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយទំនើប
ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលប្រកបមុខរបរចែកចាយកាសែត ក្នុងក្រុងស្វាយរៀងជាយូរឆ្នាំមកហើយ បានត្អូញត្អែរយ៉ាងខ្លាំងដល់ជីវភាពគ្រួសាររបស់គាត់ ខណៈបច្ចុប្បន្ននេះកាសែតលក់មិនសូវដាច់ ព្រោះមានប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយទំនើបនៅក្នុងដៃដូចជាទូរស័ព្ទជាដើម។ ពាក់ពន្ថ័នឹងករណីនេះ លោកប៉ែន ម៉ីន អាយុ៥០ឆ្នាំ មុខរបរអ្នកចែកចាយកាសែតអាននៅក្រុងស្វាយរៀង មានទីលំនៅក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ បានអោយដឹងថា គាត់បានប្រកបមុខរបរចែកចាយកាសែត ... Read More »
ម្ចាស់អាជីវកម្មផ្ញើម៉ូតូនៅផ្សាររាត្រី ព្រមអនុវត្តតាមអាជ្ញាធរខណ្ឌដូនពេញចុះណែនាំ
ភ្នំពេញ៖ បន្ទាប់ពីលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជារឲ្យកម្លាំងសណ្តាប់ខណ្ឌចុះណែនាំនិងហាមឃាត់ម្ចាស់ទីតាំងទទួលផ្ញើកង់ម៉ូតូនិងរថយន្តនៅមុខផ្សាររាត្រីដែលតែងតែបង្កការកក់ស្ទះរៀងរាល់ថ្ងៃ២ទៅ៣ដងរួចមកនោះ លុះនៅល្ងាចថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ អាជ្ញាធរបានចុះមកធ្វើកិច្ចសន្យាដើម្បីឲ្យបញ្ឈប់ការរំលោភលើចំណីផ្លូវតទៅទៀត ឥឡូវនេះម្ចាស់ទីតាំងក៏ព្រមអនុវត្តតាមអាជ្ញាធរខណ្ឌដូនពេញ ដែលបានចុះណែនាំផងដែរ ។ ក្នុងសកម្មភាពចុះណែនាំដែលម្ចាស់ទីតាំងផ្ញើម៉ូតូមុខផ្សាររាត្រីជាបន្តបន្ទាប់នោះ លោកអភិបាលខណ្ឌបានពិនិត្យឃេីញថា មានចំណតផ្ញើម៉ូតូនៅជុំវិញផ្សាររាត្រី បានរំលោភយកទ្រូងផ្លូវស្ទើរតែពាក់កណ្តាលទៅហើយនោះធ្វេីជាចំណតសម្រាប់ផ្ញេីរម៉ូតូ បណ្តាលអោយមានការកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃនៅត្រង់ទីតាំងនេះ។ ... Read More »
បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកម៉ូតូរេពេញផ្លូវទៅបុកម៉ូតូ១គ្រឿងទៀតជិះស្របគ្នា បណ្ដាលឲ្យរងរបួសស្រាល
ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូរេពេញផ្លូវ ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ជិះក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសស្រាល ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៨យប់ ថ្ងៃ២២ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្ក ម៉ាក SCO0PY ... Read More »
រថយន្ដនិងរថយន្ដបុកគ្នាពេញមួយទំហឹង មនុស្សប្រុស ស្រី៤នាក់រងរបួសធ្ងន់ ស្រាល
ខេត្តឧត្តរមានជ័យ: រថយន្ដម៉ាកស៊ាំយ៉ុង និងរថយន្ដម៉ាកIZUZU ឌីមិច បានបុកគ្នាពេញមួយទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី22 ខែមិថុនា ឆ្នាំ2017 ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ174 ត្រង់ចំណុចភូមិទួលគ្រោះ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ បានបង្កអោយមនុស្សប្រុសស្រីបួននាក់ រងរបួសធ្ងន់ ស្រាល ... Read More »
ពលរដ្ឋដែលប្តឹងលោក ខឹម វាសនា ប្រធានបក្សLDP ចូលបំភ្លឺតុលាការ
ភ្នំពេញ៖ លោក សុច សឿង ជាដើមបណ្ដឹងប្តឹងលោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ បានចូលខ្លួនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ខណៈលោកកំពុងផ្តល់ជូនលោក ស៊ិន វីរៈ ... Read More »
យុវជនម្នាក់ជាប់ចោទប្លន់សម្លាប់ច្រើនករណី ! ព្រឹកនេះតុលាការផ្តន្ទាទោស៥ឆ្នាំ
ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានលោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ មន្ត្រីពន្ធនាគារ ថ្លែងថា យុវជនរូបនេះ នៅមានសំណុំរឿង៥ករណីទៀត ... Read More »
បង្រ្កាបគ្រឿងញៀន ជនសង្ស័យរត់គេចចូលប្រឡាយទឹកស្អុយ សមត្ថកិច្ចបោយដៃហៅឡើងលើគោកងូតទឹកឲ្យស្អាតទើបចាប់ដាក់ខ្នោះ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបានបង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀនម្នាក់រហូតជនសង្ស័យភ័យរត់ចុះប្រឡាយទឹកស្អុយក្នុងគោលបំណងរត់គេចខ្លួន តែត្រូវមន្រី្តកងរាជអាវុធហត្ថដែលតាមប្រមាញ់បោយដៃហៅឡើងមកលើគោកវិញយកទៅ ងូតទឹកឲ្យស្អាតទើបចាប់ដាក់ខ្នោះ បន្ទាប់ពីរកឃើញថ្នាំញៀន៨កញ្ចប់ដែលជននេះដាក់ក្នុង មួកក្បែរមាត់ប្រឡាយទឹកស្អុយ ។ ហេតុការណ៍បង្រ្កាបជនចែកចាយថ្នាំញៀននេះបានប្រព្រឹត្តទៅកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៧ នៅចំណុច ... Read More »
អ្នករត់តាក់ស៊ីសៀមរាប-ភ្នំពេញត្រូវឃាតកសម្លាប់សង្ស័យករណីប្លន់យករថយន្ត
ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសអ្នករត់តាក់ស៊ី ត្រូវប្រទះឃើញស្លាប់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុច ស្ពានគោល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសង្ស័យជាករណីប្លន់យករថយន្ត។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានប្រទះឃើញស្លាប់នោះ ... Read More »
ព្រួតកាប់ម្ចាស់ដរទទឹងកំពង់ក្តារ យកម៉ូតូអស់មួយគ្រឿង សង្ស័យរឿងគំនុំ
ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់ដរ ចំលងកំពង់ក្តារ ពីរនាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង តាមកាប់ប្រហារជនរងគ្រោះ ក្នុងពេលដែលជនរងគ្រោះបានត្រឡប់ពីកំពង់ចំលង ឡើងទៅផ្ទះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២២ ... Read More »
អគ្គីសភ័យឆាបឆេះផ្ទះប្រជាពលរដ្នអស់២ខ្នងនៅស្រុកស្ទោង ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៧ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មានករណីអគ្គីសភ័យឆាបឆេះផ្ទះប្រជាពលរដ្ន នៅក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យឆាបឆេះបណ្ដាលមកពី(ចៅលេងភ្លើង ដាំបាយ)ធ្វើអោយឆេះផ្ទះ២ខ្នង អស់ទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ ... Read More »
លោកយាយអាយុ៧០ឆ្នាំស្លាប់ដោយសារម៉ូតូបុកពេលដើរឆ្លងថ្នល់
ខេត្តព្រះសីហនុៈ លោកយាយវ័យជាង៧០ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង ខណៈដែលរូបគាត់ដើរឆ្លងផ្លូវជាតិ ពីទិសខាងត្បូងទៅជើង ហើយត្រូវម៉ូតូបុកពេញទំហឹង ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៤និង៤៥នាទីរសៀល តាមបណ្តោយផ្លូវក្រាលកៅស៊ូបំបែកពីផ្លូវជាតិលេខ៤ ចូលទៅកំពង់ផែ លោកឧកញ៉ាម៉ុង ... Read More »
ត្រីក្រពតបន្តឆក់យកជីវិតម្នាក់ទៀតនៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ បុរសពីរនាក់ក្នុងចំណោមគ្នាបួននាក់ បាននាំគ្នារើសត្រីក្រពតមួយថង់តូចយកមកចំអិនក្លែមស្រាសក្នងខ្ទមចំការមួយកន្លែងពុលស្លាប់ម្នាក់ និងមានអាការពុលធ្ងន់ធ្ងរម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខ្ទមចំការក្បែរមាត់ស្ទឹងជីនិត ស្ថិតនៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ... Read More »
មន្ត្រីយោធាម្នាក់បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមបើករត់
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈមន្ត្រីយោធាម្នាក់ បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ទៅបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ហើយព្យាយាមបើករថយន្តគេច កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ... Read More »
គង់ ចាន់ស្រីមុំ និង គឹម សីហា ចង់បានកូនឆាប់ៗ
ភ្នំពេញ៖ ក្រោយចូលរោងការជាងមួយឆ្នាំ តារាសម្តែងស្រីសាច់ខ្ចីគួរឲ្យខ្នាញ់ នាង គង់ចាន់ស្រីមុំ និងលោកគឹម សីហានៅមិនទាន់ទទួលបានចំណងដៃដំណក់ឈាមរួមគ្នានៅឡើយ គ្រាដែលពួកគេចង់បានកូនពរភ្លាមៗក្រោយរៀបការនោះ។ ស្នេហារបស់ គឹម សីហា និង គង់ ច័ន្ទស្រីមុំ ទទួលបានការកោតសរសើរខ្លាំង ... Read More »
ក្រសួងអប់រំធ្វើមិនដឹងចំពោះក្រុមបោកធ្វើសាលារៀនហើយមិនឲ្យលុយកម្មករ
ខេត្តកំពង់ចាម៖ ក្រុមកម្មករធ្វើអគារសិក្សាវិទ្យាល័យស្រីសន្ធរ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមជាច្រើននាក់បានផ្តិតមេដៃ ស្នើរកកិច្ចអន្តរាគមន៍ពីការិយាល័យអប់រំស្រុកស្រីសន្ធរ និងមន្ទីរអប់រំខេត្តកំពង់ចាម ករណីដែលពួកគេលក់កម្លាំងពលកម្ម ធ្វើអគារសិក្សាមួយខ្នង២ជាន់រួចរាល់ ប៉ុន្តែអ្នកម៉ៅការមិនព្រមប្រគល់ប្រាក់ថ្លៃឈ្នួលកម្លាំងពលកម្ម ។ មិនតែប៉ុណ្ណោះ ថ្លៃសម្ភារ តុ កៅអី ក៏ក្រុមអ្នកម៉ៅការមិនព្រមបង់ប្រាក់ឲ្យដែរ ... Read More »
បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ
ភ្នំពេញ៖ បុរសម្នាក់បានដេកនៅក្នុងបន្ទាប់ជួលម្នាក់ឯងហើយបានស្លាប់សង្ស័យខ្យល់គរ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងបន្ទប់ជួលលេខ៨ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសដែលដេកស្លាប់នេះមាន ឈ្មោះ រ៉ង សារ៉េត ... Read More »
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មទទួលជួបលោក Xu Yihui នាយកក្រុមហ៊ុន Xiamen Grain Reserve Group Hao Nian Dong Co.,Ltd
ភ្នំពេញ៖ កាលពីវេលាម៉ោង ៣ និង០០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ... Read More »
រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត
ប្រទេសឡាវ៖ បន្ទាប់ពីបាន ធ្វើដំណើរដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវភ្លាម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ប៉ានី យ៉ាថទូ ... Read More »
អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក ក្មេងស្ទៀវមួយក្រុមឈ្លោះគ្នារឿងគំនុំរឿងលេងបាល់ទះ
ខេត្តសៀមរាប៖ កំលាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ថា ដាលុច បានបញ្ចាឱ្យ លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ សហការជាមួយកងរាជអាវុធហត្ថស្រុកពួក ចុះស្រាវជ្រាវ ក្រុមក្មេងស្ទាវ ១ក្រុមមានគ្នាប្រមាណ១០នាក់ បានជិះម៉ូតូ ... Read More »
មេច្រកទ្វារព្រែកចាកនៅតែឃុបឃិតអនុញ្ញាតឲ្យឈ្មួញនាំគ្រឿងសមុទ្រមានដាក់សារធាតុគីមីចូល
ខេត្តកំពត៖ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ គ្រឿងសមុទ្រផ្ទុកសារធាតុគីមីចំនួន ៤២០គីឡូក្រាមត្រូវបានជំនាញកាំកុងត្រូលសហការជាមួយកម្លាំងជលផលនិងមន្ត្រីអាវុធហត្ថបង្ក្រាបបាន ខណៈឈ្មួញលួចដឹកតាមរថយន្ត១គ្រឿងចូលតាមច្រកព្រែកចាក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ ត្រាច ។ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា ... Read More »
ក្រុមអាជ្ញាធរជាតិអប្សរា ចុះរុះរើ របង និង ផ្ទះ ប្រជាពលរដ្ឋ ដើម្បីដាំកូនឈើឡើងវិញនៅក្នុងតំបន់១ នៃរមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា ចុះរុះរើ របង និង ផ្ទះ ប្រជាពលរដ្ឋ ដើម្បីដាំកូនឈើឡើងវិញនៅក្នុងតំបន់១ នៃរមណីយដ្ឋានអង្គរ ទោះបីមានការអំពាវនាវចូលរួមថែរក្សាអភិរក្សមរតកដូនតា ក៏នៅតែមានក្រុមកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់រមណីយដ្ឋានអង្គរនេះដដែល។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ មានក្រុមជនខិលខូចមួយក្រុមបានហ៊ុំព័ទ្ធធ្វើរបង ... Read More »
មេបក្សសង្គ្រោះជាតិប្រកាសបញ្ឈប់ការបង្កាត់ភ្លើងកំហឹងស្អប់ជាតិសាសន៍វៀតណាម
ភ្នំពេញ៖ ទីបំផុតមេដឹកនាំបក្សប្រឆាំង បានធ្លោយមាត់និយាយសារភាពចេញ ពីមាត់របស់ខ្លួនថា ខ្លួនពិតជាមាន កំហុសនយោបាយរយៈពេលជាច្រើន ទសវត្សកន្លងមកនេះ។ ការទទួល ស្គាល់កំហុសនេះបានធ្វើឡើងដោយ ផ្ទាល់ពីលោកកឹម សុខា តាមរយៈបទ សម្ភាសន៍ជាមួយកាសែតក្នុងស្រុកកាល ពីប៉ុន្មានថ្ងៃមុននេះ ។ ... Read More »
អភិបាលស្រុកដងទង់ខេត្តកំពតកំពុងរងបណ្តឹងពីអាជីវករនិងគ្រូបង្រៀន
ខេត្តកំពត ៖ គ្រូបង្រៀនក៏ដូចជាក្រុម អាជីវករជាច្រើននាក់ កាលពីពេលថ្មីៗនេះ បានដាក់ពាក្យបណ្ដឹងផ្សេងៗគ្នាទៅកាន់សាសាខេត្តកំពត ដោយចោទលោកស៊ីវ ផេង អភិបាលស្រុកដងទង់ថា បានរំលោភយកដីធ្លីរបស់រដ្ឋជាច្រើនកន្លែង។ យោងតាមពាក្យបណ្ដឹងបានឲ្យដឹងថា តាំងតែពីលោក ស៊ីវ ផេង ចូលកាន់តំណែង ... Read More »
លោកអធិការរងស្រុកវ៉ារិន និងលោកមេប៉ុស្ដិ៍ស្រែណូយ រងការគំរាមដកតំណែងតាមទូរស័ព្ទ
ខេត្តសៀមរាប៖ បើយោងតាមសំដី លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការស្រុកវ៉ារិន បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ថា កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា មានគេតេតាមទូរស័ព្ទ មកគំរាមដកតំណែងរូបលោក អធិការ និងអធិការរង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច