ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បោកយកម៉ូតូបានហើយ ទូរស័ព្ទមកបោកយកលេខកុងធនាគារបើកយកលុយខ្ទេច ទីបំផុតត្រូវសមត្ថកិច្ចតាមចាប់ជាប់

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់បាន ក្រោយពីបានធ្វើសកម្មភាព ឆបោកយកម៉ូតូ និង យកលេខកុងធានាគាររបស់ជនរងគ្រោះទៅបើកលុយអស់ ។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

បុរសអ៊ិស្លាមស្រវឹងទាញដាវដេញកាប់បុរសវៀតណាម ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ បន្ទាប់ពីស្រវឹងទាញដាវដេញកាប់បុរសជនជាតិវៀតណាម កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមាត់ទន្លេ ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់បានសម្រេចចំនួន១២លើករួចមក អស់លក្ខណ៍ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាបបានភ្លាមៗ ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីសិស្សស្រីម្នាក់កំពុងតែជិះស៊ីក្លូ២នាក់មិត្តភក្តិតាមផ្លូវ បានសម្រេចហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ភ្លាមនោះ កម្លាំងសមត្ថកិច្ចដែលកំពុងតែល្បាតនៅក្បែរនោះឃើញក៏បានចេញអន្តរាគមន៍ ដេញចាប់ប្រផាប់ប្រផីងរហូតឃាត់ខ្លួនបាន២នាក់ ចំណែកឯបក្ខពួក២នាក់ទៀត ដែលបិទគូទនោះជិះរត់គេចខ្លួនបាត់ ។ ករណីឆក់ទូរស័ព្ទខាងលើនេះ ... Read More »

លោក យី វាសនា៖ រំពឹងថា មន្ត្រីថ្មីអាចបម្រើសេវាសាធារណៈជូនកីឡាជនពិការបានល្អនៅថ្ងៃអនាគត

ភ្នំពេញ៖ មន្ត្រីក្របខណ្ឌរដ្ឋ និងជាមន្ត្រីស្ម័គ្រចិត្ត ដែលមានឧបនិស័យ លើកិច្ចការងារអ្នកសម្របសម្រួល និងផ្តល់សេវាសាធារណជន កីឡាករ កីឡាការិនី ជនពិការ ដែលអាចផ្តល់ភាពសុក្រឹតយុត្តិធម៌ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាការលើឡើង របស់លោក យី ... Read More »

សន្និសីទ ស្តីពី ការបំភ្លឺពាក់ព័ន្ធករណី បុគ្គលិកវុទ្ធិស័ក្តគ្រុប ចំនួន៩នាក់ នៅសាខា វិមានឯករាជ្យ មិនបានទទួលប្រាក់ខែ

ភ្នំពេញ៖ អ្នកស្រី ណាក់ផាផន ស៊ែងធៀនឆាយ ( ទីប្រឹក្សាផ្នែកពាណិជ្ជកម្មអន្តរជាតិ ក្រុមហ៊ុន វុទ្ធិស័ក្ត គ្លីនិក អ៊ីនធឺគ្រុប) បានថ្លែងក្នុងសន្និសីទ ស្តីពី ការបំភ្លឺពាក់ព័ន្ធទៅនិងករណី ដែលបុគ្គលិកវុទ្ធិស័ក្តគ្រុប ចំនួន៩នាក់ ... Read More »

ស្រវឹងបើកហាយព្រីតបុកតាក់ស៊ីម៉ែត្ររងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តកាមរីហាយព្រីក ជ្រុលចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រនៅត្រង់ចំណុចផ្លូវបំបែកជាបួន ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១១៣ កែងនិងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។ ... Read More »

ស្រាបៀរអាន់ឆ័រប្រកាសកំពូលតារាភាពយន្តដ៏ល្បីរបស់កូរ៉េ LEE MIN HO ជាឯកអគ្គរាជទូតថ្មីតំណាងស្រាបៀរអាន់ឆ័រ

ភ្នំពេញ៖ ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែតលំដាប់ខ្ពស់មួយនៅសាលD22ក្នុងអគារ PhnomPenh Towerដើម្បីប្រកាសកំពូលតារាភាពយន្តដ៏ល្បីឈ្មោះរបស់កូរ៉េ គឺលោក លី ម៉ិញហូ (Lee Min Ho) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពិសេសស្តីពីតួនាទីជាឯកអគ្គរាជទូតជាផ្លួវការតំណាឲ្យស្រាបៀរ អាន់ឆ័រ ។ លោក ... Read More »

វិល រកការសម្តែងវិញ ហ៊ិន ចាន់នីរ័ត្ន ឡើងថ្លៃខ្លួនទ្វេដង

ភ្នំពេញ៖ ក្រោយបាត់មុខពីការសម្តែងភាពយន្តអស់រយៈពេលជាយូរ តារាសម្តែង និងពិធីករ ហ៊ិន ចាន់នីរ័ត្ន បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបង្ហាញវត្តមានក្នុងភាពយន្តខ្នាតធំមួយ។ នៅពីក្រោយការវិលត្រឡប់នេះ ត្រូវបានគេលើកឡើងថា ព្រោះតែនាងទទួលបានតម្លៃខ្លួនទ្វេដង បើធៀបនឹងតួស្រីល្បីឈ្មោះមួយចំនួន។ ហ៊ិន ចាន់នីរ័ត្ន ជាតារាស្រីដែលមិនធ្លាប់ជំពប់នឹងរឿងអាស្រូវ ហើយការងារជាពិធីកររបស់នាងក៏ទទួលបានជោគជ័យខ្ពស់ដែរ។ ... Read More »

ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ដែលសង់រំលោភច្បាប់នៅជិតតំបន់ប្រាសាទបន្ទាយក្ដី

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅ ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប បានសម្រេចរុះរើសំណង់ រំលោភច្បាប់របស់ខ្លួន ដោយស្ម័គ្រចិត្ត ស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រ ពីកំពែង ប្រាសាទបន្ទាយក្តី។ ការស្ម័គ្រចិត្តរុះរើ សំណង់រំលោភទាំងនេះ ... Read More »

មន្រ្តីថ្នាក់មូលដ្ឋានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដុតចោលជំនួសមន្រ្តីជំនាញ

ខេត្តកំពង់ចាម ៖ ឧបករណ៍បទល្មើស នេសាទ សាច់មងក្រឡាញឹកជាច្រើនម៉ែត្រសម្រាប់ដាក់ចាប់កូនត្រីចម្រុះគ្រប់ប្រភេទ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បារាយណ៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពល រដ្ឋប្រមូលដុតបំផ្លាញចោល កាលពីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។ ... Read More »

ក្រុមរថយន្ត OFF ROAD ចុះពីកំពូលភ្នំឱរ៉ាល់ដោយជោគជ័យ

ភ្នំពេញ ៖ ក្រុមរថយន្ត CAR OFF ROAD ដឹកនាំដោយលោក ព្រុំ រស្មី បាន បង្កើតកំណត់ត្រាដំបូងគេ បន្ទាប់ពីក្រុមនេះ បើករថយន្តឡើងដល់កំពូលភ្នំឱរ៉ាល់ដែលមានកម្ពស់១.៨១៣ម៉ែត្រ គឺជាភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជានិងបានចុះមកដល់ដីរាបវិញ ដោយជោគជ័យកាលពីរសៀល ... Read More »

នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម២០នាក់រស់នៅនិងធ្វើការគ្មានច្បាប់

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ កម្លាំងមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរ និងត្រួតពិនិត្យជនអន្តោប្រវេសន៍មួយក្រុមនៅតាមបណ្ដោយផ្លូវលេខ២៨០នៅហាងកាហ្វេមួយកន្លែងសង្កាត់បឹងកេងកង២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ដោយឃាត់ ខ្លួនជនជាតិវៀតណាម២០នាក់ ក្នុងនោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់សារមន្ទីអនុស្សាវរីយ៍ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (ចំណុចប្រវត្តិសាស្ត្រទី៦)

ខេត្តត្បូងឃ្មុំ៖ ដោយធ្វើដំណើរចម្ងាច ៣.៤គម ពីចំណុចប្រវត្តិសាស្ត្រទី ៤ និងទី៥ សម្តេចតេជោ ហ៊ុន សែន និងក្រុមប្រតិភូបានមកដល់ដល់សារមន្ទីអនុស្សាវរីយ៍ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ក្នុងទឹកដីនៃប្រទេសវៀតណាម។ សម្តេចតេជោ ក៏បានអញ្ជើញកាត់ខ្សែបូរផ្ទាំងសិលាចារិក និងដាំដើមឈើទុកជាអនុស្សាវីយ៍ជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាម ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសាក្សីដឹងលឺ ជនជាតិវៀតណាម២រូប ក្នុងរបបប៉ុល ពត (ចំណុចប្រវត្តិសាស្ត្រទី៤ និងទី៥)

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃនេះដដែល បន្ទាប់ពីបាន អញ្ជើញធ្វើដំណើរចាកចាកចេញពីកន្លែងលាក់អាវុធ ដែលជាចំណុចប្រវត្តិសាស្ត្រទី៣ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងក្រុមប្រតិភូក៏បានបន្តដំណើរចម្ងាយ៧៥០ម ដើម្បីមកជួបសំណេះសំណាលជាមួយសាក្សីដឹងលឺចំនួនពីររូប ដែលកាលនោះជាកម្មករចំការកៅស៊ូ នៅភូមិហ័រលី ។ សាក្សី២នាក់នោះមានឈ្មោះថា ង្វៀន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ មកកាន់ស្រុកឡុកនិញ ខេត្តប៊ិញ ហ្វឿក ប្រទេសវៀតណាម កន្លែងលាក់អាវុធអាវុធ(ចំណុចប្រវត្តិសាស្ត្រទី៣)

ត្បូងឃ្មុំ៖ បន្ទាប់ពីធ្វើដំណើរចាកចេញព្រំដែនកម្ពុជា វៀតណាម ដោយរថយន្តក្នុងចម្ងាច១៦គម តែក្នុងសម័យនោះសម្តេចតេជោធ្វើដំណើរតាមផ្លូវកាត់ក្នុងចម្ងាច៦គម គឺបានមកដល់ស្រុកឡុកនិញ ខេត្តប៊ិញ ហ្វឿក ប្រទេសវៀតណាម ដែលជាទីតាំងដែលសម្ដេចតេជោ បានលាក់អាវុធ(ចំណុចប្រវត្តិសាស្ត្រទី៣)។ សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយឯកឧត្តម ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ មកកាន់តំបន់ព្រំដែនកម្ពុជា វៀតណាម(ចំណុចប្រវត្តិសាស្ត្រទី២)

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើដំណើរដោយរថយន្តចាកចេញពីសាលាបឋមសិក្សា ហ៊ុន សែន កោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំក្នុងចម្ងាច១៤គម តែក្នុងសម័យនោះសម្តេចតេជោធ្វើដំណើរតាមផ្លូវកាត់ក្នុងចម្ងាច៩.៩គម ដែលការធ្វើដំណើរពេលនេះអមដោយឯកឧត្តម នុជ ថន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាចង់ចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (ចំណុចប្រវត្តិសាស្ត្រទី១)

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៧ ... Read More »

ជិះម៉ូូតូទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តកុងតឺន័រមកពីក្រោយកិនពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗមួយរំពេច

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងទៅលើបុរសម្នាក់ដែលជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យទាក់ដៃចង្កូតជាមួយម៉ូតូមួយទៀត បណ្ដាលឲ្យដួលខ្ទេតចូលក្រោមកង់រថយន្ដកិនពាក់កណ្ដាលខ្លួនស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ជា សុវ៉ាត ភេទប្រុស ... Read More »

នគរបាលឃាត់ខ្លួនតាមដីកាតុលាការលោកសង្ឃមួយអង្គដែលថតបង្ហាញកាំភ្លើង និងកាំបិតបង្ហោះតាមហ្វេសប៊ុកពីបទរក្សាទុកអាវុធខុសច្បាប់នៅវត្តដំរីស

ខេត្តបាត់ដំបង៖ លោកសង្ឃមួយអង្គគង់នៅក្នុងវត្តដំរីស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមាននិន្នាការគាំទ្រទៅរកគណបក្សប្រឆាំង និងជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ហើយលោកសង្ឃនេះធ្លាប់បង្ហាញបង្ហោះតាមហ្វេសប៊ុកនូវរូបភាពកាន់កាំភ្លើងនិងកាន់ដាវសាំម៉ូរៃកន្លងមកនោះ បានរងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលខេត្តបាត់ដំបង កាលពីវេលាម៉ោង១២និង៣០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នេះហើយ ក្រោមការអនុវត្តតាមដីការរបស់តុលាការខេត្តបាត់ដំបង ចោទប្រកាន់ពីបទរក្សាទុកអាវុធខុសច្បាប់។លោកសង្ឃព្រះនាមសុ ផាន្នី ... Read More »

ពលរដ្ឋរិះគន់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំចាក់ស្តើងស៊ីក្រាស់ធ្វើឲ្យថ្នល់កៅស៊ូ១ខ្សែខូចខាតគ្មានអ្នកជួសជុល

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ​មួយចំនួនធំនិយាយរិះគន់ថា ផ្លូវកៅស៊ូ១ខ្សែ ដែលតភ្ជាប់ពីផ្លូវលេខ៦២ ឆ្ពោះទៅកាន់ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់រងការខូចខាតយ៉ាងដំណំដោយសារតែអំពើពុករលួយចាក់ស្តើងស៊ីក្រាស់ ធ្វើឲ្យរួចតែពីដៃគ្មានបច្ចេកទេស គ្មានការធានាគុណភាព គ្មានស្មារតីទទួលខុសត្រូវ គ្មានស្តង់ដារទើបផ្លូវនេះដែលមានអាយុកាលទើបតែជាងមួយឆ្នាំសោះរងការខូចខាតជាបណ្តើរៗគ្មានអង្គភាពណាជាអ្នកជួសជុលទាល់តែសោះ ។ លោក ជូ កុល្លា ... Read More »

នារីរូបស្រស់២នាក់ ជិះម៉ូតូដឹកប្អូនប្រុសទៅរកការងារធ្វើ ត្រូវចោរឆក់កាបូប

ភ្នំពេញ៖ នារីរូបស្រស់២នាក់បានជូនប្អូនប្រុសរបស់ខ្លួនម្នាក់ដើម្បីស្វែងរកការងារធ្វើ ខណៈអ្នកទាំង៣ ដើរតាមបណ្តោយផ្លូវ១៣៨ ក្នុងទិដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុមុខផ្ទះលេខ២៤២ ជនសង្ស័យមានគ្នា២នាក់ប្រុស ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ភ្នំពេញ1GE-0001 ធ្វើសកម្មភាពឆក់យកកាបូបលុយពីជនរងគ្រោះ បានសម្រេចរួចក៏ជិះរត់គេចខ្លួន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី២១ ... Read More »

បុរសជនជាតិចិនដែលឆេះក្នុងភ្លើងជាមួយប្រពន្ធខ្មែរបានបាត់បង់ជីវិតហើយ

ភ្នំពេញ ៖ បុរសជនជាតិចិនដែលរងរបួសក្នុងហេតុការណ៍ចាក់សាំងដុតពីរនាក់ប្តីប្រពន្ធនៅក្នុងបន្ទប់ជួលកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នោះ បានស្លាប់ហើយកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា នៅឯមន្ទីរកាល់ម៉ែត ព្រោះតែស្ថានភាពធ្ងន់ធ្ងរពេកគ្រូពេទ្យសង្គ្រោះលែងបាន ។ ដោយឡែកស្ត្រីជាប្រពន្ធខ្មែររបស់ជនជាតិចិនរូបនេះដែលរងរបួសធ្ងន់ក្នុងឧប្បត្តិហេតុជាមួយគ្នា កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយ ខណៈមានរបួសធ្ងន់ដូចប្តីក៏នៅមិនទាន់ដឹងលទ្ធផលយ៉ាងណាដែរ។ សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនដែលស្លាប់ខាងលើ មានឈ្មោះម៉ាយ ... Read More »

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តស្ទួចពីចំហៀងរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរស២នាក់ ជិះម៉ូតូលឿនមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តស្ទួចបណ្ដាលអោយរងរបួសធ្ងន់ទាំង២នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៩៩ កែងផ្លូវ៤៣០ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមនឹងគ្រឿងញៀន២កញ្ចប់តូច

ភ្នំពេញៈ នៅយប់ឈានចូលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ម៉ោង ១២ និង ៣០ នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្សយ័ចំនួន ០៤នាក់ ១/ ... Read More »

អភិបាលខណ្ឌច្បារអំពៅស្នើប្រជាពលរដ្ឋឲ្យចូលរួមតាមដាក់ការអនុវត្តន៍គំរោងស្ថាបនាផ្លូវបេតុង

ភ្នំពេញ៖ ដើម្បីធានាបាននូវគុណភាពនិងជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវបេតុងរយៈពេលយូរអង្វែង លោកអភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវដែលចាប់ផ្តើមស្ថាបនាជាបេតុង ត្រូវចូលរួមជាមួយអាជ្ញាធរតាមដានការអនុវត្តន៍គំរោងស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូបង្ហូរទឹក ធ្វើបែបនេះទើបទប់ស្កាត់បាននូវការលួចស៉ីបច្ចេកទេសសំណង់ ។ ប្រសាសន៍ក្នុងន័យដាស់តឿនដល់ ក្រុមហ៊ុនដែលទទួលបានសិទ្ធស្ថាបនាផ្លូវបេតុងនិងដាក់ប្រព័ន្ធលូ ត្រូវអនុវត្តស្របទៅតាមបទដ្ឋានបច្ចេកទេសសំណង់នេះបានលើកឡើងនៅគ្រាដែលលោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគំរោងអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តប្រជុំវង្ស ស្ថិតក្នុងសង្កាត់និរោធ កាលពីព្រឹកថ្ងៃទី២១ ... Read More »

អគ្គីភ័យឆាបឆេះតូបរោងជាងជួសជុលម៉ូតូ គោយន្ដ មួយកន្លែងនៅវ៉ារិន

  ខេត្តសៀមរាប : វេលាម៉ោង៨​និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ អគ្គីភ័យបានឆាបឆេះ តូបរោងជាងជួសជុល ម៉ូតូ និងគោយន្ដ មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្នក្នុងភូមិឫស្សីធំ ឃុំស្វាយសរ ស្រុកវ៉ារិន ... Read More »

មេគយច្រកអូររំដួលបន្តងប់ងុលនឹងអំពើពុករលួយ ទាញប្រយោជន៍ពីទំនិញបង់ពន្ធមិនគ្រប់

ខេត្តបាត់ដំបង ៖ ច្រកអូររំដួល មួយរយៈនេះ ទំនិញបង់ពន្ធមិនគ្រប់បន្តហូរចូល បន្ទាប់ពីឈ្មួញមានគំនិតទុច្ចរិតឃុបឃិតគ្នា ជាមួយមេគយច្រកតំបន់នេះ តាមរយៈអំពើ សូកប៉ាន់ ដើម្បីឲ្យពួកគេមានឱកាសនាំ ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់នេះជាដើម…។ លោក យ៉ែម ហែមរ៉ាត ... Read More »

តុលាការ​កំពូល​ នឹង​សម្រេច​ដោះលែង​ឬ​មិន​ដោះលែង​លោក​ គឹម​ សុខ​ នៅ​ថ្ងៃទី​២៨មិថុនា​

ភ្នំពេញ៖ក្រោយ​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ លោក​ស្រី​ គិម​ សត្ថាវី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​នឹង​សម្រេច​ថា​ ដោះលែង​ឬ​មិន​ដោះលែង​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ នៅ​ថ្ងៃទី​២៨​ ខែ​មិថុនា​ ខាង​មុខ​នេះ​ ។ ... Read More »

កងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងសហការជាមួយកងកម្លាំងយោធាវរៈសេនាតូច382សាងសង់ស្ពានឈើប្រវែង16ម៉ែត្រ

ខេត្តឧត្តរមានជ័យ៖ ក្រោមការចង្អុលបង្ហាញរបស់លោកនាយឧត្តសេនីយ៍គន់ គីម ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តមានជ័យនៅថ្ងៃទី20 និងថ្ងៃទី21 ខែមិថុនា ឆ្នាំ2017 កងកម្លាំងមូលដ្ឋានរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរៈសេនីយ៍ឯកងួន ធារិទ្ធ និងកងកម្លាំងយោធាវរៈសេនាតូច382 នៃកងពលតូចលេខ8 បានសការសាមគ្គីសាងសង់ស្ពានឈើមួយកន្លែងទទឹង4ម៉ែត្រ គុណ16ម៉ែត្រដែលបានតភ្ជាប់ពីភូមិរំចេកខាងលិច ឃុំអន្លង់វែង ... Read More »

តុលាការ​ឃុំ​ខ្លួន​ក្រុម​ចោរប្លន់​វ័យក្មេង​៧នាក់​ ដែល​ប្លន់​កក្រើករាជធានីភ្នំពេញ កណ្តាល និងព្រៃវែង

ខេត្តកណ្ដាល​៖ ​ក្រុម​ចោរប្លន់​និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តព្រៃវែង​ចំនួន៧នាក់ ត្រូវបាន​លោក​ អ៊ី​ សុវណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​នៅ​ថ្ងៃទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​វិនិច្ឆ័យ​ទោស​ពេល​ក្រោយ​ ។ លោក​ ទិន​ ... Read More »