ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

អ្នកទោស៥នាក់ បានរត់គេចខ្លួន ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ហើយរហូតដល់ពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន

ខេត្តកំពង់ស្ពឺ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានអ្នកទោស៥នាក់ បានរត់គេចខ្លួន ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ហើយរហូតដល់ពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនត្រឡប់មកវិញ ។ ករណីនេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ៕ Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចអីវ៉ាន់នៅខណ្ឌ៧មករា

  ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់ចូលទៅលួចអីវ៉ាន់នៅក្នុងផ្ទះត្រូវម្ចាស់ផ្ទះទាន់ចាប់​​ប្រគល់ឲ្យនគរបាល​ប៉ុស្តិ៍វាលវង់ នៅវេលាម៉ោង១២នាទីយប់ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះមួយកន្លែង ផ្លូវលេខ២១៥ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជន​សង្ស័យ​មានឈ្មោះ អ្នក វល័ក្ស ... Read More »

សួន រ៉ានីរ៉ាស៊ីនី សារភាពថាមានអារម្មណ៍វិជ្ជមានជាមួយ ភិន សុដាលីស

ភ្នំពេញ៖ ដំណឹងទំនាក់ទំនស្នេហារវាងតារាកូនកាត់ខ្មែរ រុស្សី លោក សួន រ៉ានីរ៉ាស៊ីនី និង ភិន សុដាលីស ត្រូវបាន គេទម្លាយកាលពីពេលថ្មីៗនេះ។ តារាប្រុសរូបសង្ហារូបនេះ ក៏សារភាពដែរថាពិតជាមានអារម្មណ៍ល្អ និងអាណិតភិន សុដាលីស ... Read More »

តំបន់អភិរក្សស្រុកបរិបូណ៌នៅតែមានបទល្មើសនេសាទទោះដល់រដូវបិទនេសាទក្តី

ខេត្តកំពង់ឆ្នាំង ៖ ទោះបីជារដូវនេះ ជា រដូវបិទនេសាទក៏ដោយ ក៏ប្រជាពលរដ្ឋខ្លះនិងឈ្មួញមួយចំនួននៅតែបន្តប្រព្រឹត្តបទល្មើសនេសាទដដែល បើទោះជាមានការ ហាម និងចាប់ជាបន្តបន្ទាប់ពីសមត្ថកិច្ច ចម្រុះក៏ដោយ ។ ប្រជាពលរដ្ឋរស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ ... Read More »

ពួកឈ្មួញដឹកមាន់ពីប្រទេសថៃតាមច្រកផ្សារអានសេះរាល់ថ្ងៃ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញបសុពេទ្យឡើយ

ខេត្តព្រះវិហារ៖ តាមសេចក្តីរាយការណ៍ ថា មាន់រស់រាប់ពាន់ក្បាលក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្មួញនាំគ្នាដឹកចេញពីប្រទេសថៃតាមច្រកផ្សារអានសេះយកមកលក់ បន្តនៅក្នុងប្រទេសកម្ពុជា ដោយមិនមានការត្រួតពីនិត្យពីមន្ត្រីជំនាញ ឬក៏មន្ត្រីបសុ ពេទ្យនោះឡើយ។ ប្រជាពលរដ្ឋបានរិះគន់ទៅលើមន្ត្រី ប្រចាំការនៅច្រកផ្សារអានសេះ និងមន្ត្រី កាំកុងត្រូល ដែលកំពុងឈរជើងនៅ ចំណុចខាងលើថា ... Read More »

មន្រ្តីមេព្រៃឆ្មក់បង្រ្កាបរថយន្តជាប់ផុង២គ្រឿងរកឃើញឈើគ្រញូងច្រើនដុំ

ខេត្តប៉ៃលិន ៖ ឈើគ្រញូងជាច្រើនដុំ ត្រូវឈ្មួញដឹកបម្រុងទៅលក់បន្តនៅខេត្តបាត់ដំបង តែខណៈបញ្ជូនចេញពីព្រៃ ស្រាប់តែរថយន្តជាប់ផុង ក៏ត្រូវសមត្ថ កិច្ចបង្រ្កាបបានកាលពីវេលាម៉ោង៧និង ២០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចម្ការមួយកន្លែង ក្នុងភូមិ សួស្តី សង្កាត់អូរតាវ៉ៅ ... Read More »

ជិះម៉ូតូពីរាជធានីភ្នំពេញមកកំសាន្តរមណីយនៅខេត្តពោធិ៍សាត់រអិលជើងធ្លាក់ជ្រោះបាត់ខ្លួន២ថ្ងៃហើយ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ក្នុងចំណោមមត្តិភក្តិ ស្រី ប្រុសចំនួន ៩នាក់ បានបបួល និងនាំគ្នាជិះម៉ូតូពីរាជធានីភ្នំពេញមកខេត្តពោធិ៍សាត់ ក្នុងគោលបំណងមកកំសាន្តលែងនៅរមណីយដ្ឋានទឹកធ្កាក់ច្រកល្អៀង តែជាអកុសលបានរអិលជើងធ្លាក់ជ្រោះជំរៅជ្រៅ និងមានទឹកហូរកូចខ្លាំងផងនោះ រហូតមកដល់ម៉ោងជាងប្រាំបីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះរកជនរងគ្រោះមិនទាន់ឃើញឡើយនោះទេ បងប្អូន ... Read More »

រថយន្តក្រុងដឹកអ្នកដំណើរ ដាច់ហ្វ្រាំងរអិលធ្លាក់ពីលើភ្នំបូកគោ របួសធ្ងន់ស្រាល២៧នាក់

ខេត្តកំពត៖ មនុស្សជិត៣០នាក់ត្រូវ បានសមត្ថកិច្ចប្រាប់ថា កំពុងជួយសង្គ្រោះ ទៅកាន់មន្ទីរពេទ្យក្បែរនោះបន្ទាប់ពីរថ យន្តក្រុងដឹកអ្នកដំណើរបានដាច់ហ្វ្រាំង រអិលធ្លាក់ពីលើភ្នំបូកគោ កាលពីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ។ ស្នងការនគរបាលខេត្តកំពតលោក ឧត្តមសេនីយ៍ទោ ម៉ៅ ... Read More »

បាត់ដំណឹងជាង១ខែ ប្រទះឃើញសព សល់តែគ្រោងឆ្អឹងនៅក្នុងដីព្រៃចំការ

  ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់នៅសល់តែគ្រោងឆ្អឹង គ្របដណ្តប់ដោយសំលៀកបំពាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញ នៅក្នុងព្រៃបន្លាយួនមួយកន្លែង ស្ថិតនៅត្រង់ចំណុចព្រែកពពាំង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ខណៈដែលម្ចាស់ចំការចុះទៅកាប់ព្រៃពន្លិចទឹក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ទីតាំងម៉ាស្សាផ្លូវ២០០៤តែងតែបន្លំលួចលុយភ្ញៀវនៅតែបន្តជាដដែល

ភ្នំពេញ៖ ទីតាំងម៉ាស្សាមួយកន្លែង ដែលល្បីខាងលួចបន្លំយកលុយភ្ញៀវជាញឹកញាប់ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ តែមិនបានប៉ុន្មាន ក៏មកបើកប្រកបអាជីវកម្ម និងលួចយកលុយភ្ញៀវជាបន្តបន្ទាប់។ ជាក់ស្តែង​ នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៧​ មានបុរសម្នាក់បានចូលមកទីតាំងខាងលើ ហើយអោយនារីទាំងនោះម៉ាស្សា ខណៈកំពុងកោសខ្យល់ ស្រាប់តែស្រ្តីម៉ាស្សាបន្លំលួចលុយអស់២០០$ ... Read More »

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងអាជ្ញាធរក្រុងសិរីសោភ័ណអំពាវនាវ និងផ្សព្វផ្សាយអប់រំដល់ព្រះសង្ឃជាង១០០អង្គគង់នៅក្នុងវត្តព្រះពន្លា ក្រុងសិរីសោភ័ណកុំទៅចូលរួមធ្វើសកម្មភាពបម្រើបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក យឹម យឿន និង អភិបាលរងក្រុងសិរីសោភ័ណ លោក ម៉ៅ វណ្ណា បានធ្វើការអំពាវនាវ និងអប់រំផ្សាយជូនដល់ ព្រះសង្ឃជាង១០០អង្គគង់នៅក្នុងវត្តព្រះពន្លា ស្ថិតក្នុងសង្កាត់ព្រះពន្លា ... Read More »

តំបន់ភូមិត្រពាំងឈូកនៅតែជាបញ្ហាសំខាន់របស់ប្រជាពលរដ្ឋចំពោះគ្រឿងញៀនដែលបំបែកសំបុកហើយនៅតែមានអ្នកលក់ និងអ្នកប្រើប្រាស់

ភ្នំពេញ៖ បើទោះបីជាអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខខំបំបែកសំបុកគ្រឿងញៀនដ៏ល្បីល្បាញជាយូរមកហើយក៏ដោយ ក៏ទីតាំងមួយនេះ នៅតែមានអ្នកជួញដូរចែកចាយ និងអ្នកប្រើប្រាស់នូវសារធាតុញៀនចង់លើសដើម ទាំងនេះហើយ ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅទីនោះ កើតក្តីបារម្ភនិងភ័យខ្លាចសារជាថ្មី។ ជាក់ស្តែងកាលពីម៉ោង១២ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានចុះបង្ក្រាប ... Read More »

ឈ្មួញសម្រុកដឹកជ្រូកវៀតណាមចូលតាមច្រករបៀងដូចហែកឋិននៅស្រុករំដួល

ខេត្តស្វាយរៀង៖ ឈ្មួញសម្រុកដឹកជ្រូកពីប្រទេសវៀតណាម តាមម៉ូតូ និងម៉ូតូរ៉ឺម៉កចូលតាមច្រករបៀង ក្នុងស្រុករំដួល ដឹកឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗរាប់រយក្បាលយ៉ាងរលូន ពុំមានសមត្ថកិច្ចពាក់ពន្ធ័អើពើឡើយ។ បើតាមប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនបានអោយដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឈ្មួញចាប់ផ្តើម សម្រុកដឹកជ្រូកពីប្រទេសវៀតណាមូលមកខេត្តស្វាយរៀងតាមច្រករបៀង ព្រែកពក ច្រករបៀងថ្នាធ្នង់ ឃុំថ្នាធ្នង់ ... Read More »

បែកធ្លាយរឿងឈ្មួញនិងប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តសៀមរាបឃុតឃិតគ្នានាំយកជ្រូកឈឺពីបរទេសមកចរាចរណ៍កាប់លក់នៅទីផ្សារក្នុងខេត្តសៀមរាប ខណៈជ្រូកកំពុងផ្ទុះជំងឺឆ្លងនៅប្រទេសវៀតណាម

  ខេត្តសៀមរាប៖ ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តសៀមរាប ត្រូវបានសារព័ត៌មានចុះផ្សាយលាតត្រដាងរិះគន់ថា មានការឃុបឃឹតគ្នាជាមួយមន្ត្រីក្រោមឱវាទបើកដៃ ឲ្យឈ្មួញនាំជ្រូកពីវៀតណាម ចូលមកលក់ចែកចាយ នៅខេត្តសៀមរាប យ៉ាងអនាធិបតេយ្យ ដោយគ្មានការ ត្រួតពិនិត្យសុខភាពសត្វ ... Read More »

បុរស៣នាក់រងរបួសយ៉ាងធ្ងន់បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកខណៈកំពុងជិះម៉ូតូ

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស៣នាក់ បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញមួយទំហឹង ខណៈកំពុងជិះម៉ូតូឌុបគ្នា កាលពីវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភ្លើងស្តុបក្រពើហា ស្ថិតក្នុងក្រពើហា សង្កាត់​ព្រែកឬស្សី ក្រុងតាខ្មៅ ... Read More »

ខឹងនាងខ្ទើយបបួលប្រពន្ធជក់ថ្នាំញៀនវាយសន្លប់ នាងខ្ទើយខឹងលើកគ្នាជាង២០នាក់មកជួយ

ភ្នំពេញ ៖ អំពើហិង្សាមួយបានបណ្តាលឲ្យនាងខ្ទើយម្នាក់សន្លប់ស្តូកស្តឹងដោយសារបុរសជាជនជាតិបារាំងកាត់ខ្មែរម្នាក់ ខឹងស្ត្រីជាភេទទី ៣មកបបួលសង្សារខ្លួនទៅជក់ថ្នាំញៀន ខឹងពេកបានវ៉ៃ២-៣ដៃបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នៅ តាមបណ្តោយផ្លូវលេខ១៣៦ ត្រង់ចំណុចបារបារាំងខេនឌី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ ... Read More »

អគ្គីភ័យឆាបឆេះឃ្លាំងស្តុកស្ករគ្រាប់កៅស៊ូដបប៊លមីន នៅខណ្ឌសែនសុខ សង្ស័យទុស្សេខ្សែភ្លើង

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងខណៈអគ្គីភ័យចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោរសន្ធៅឃ្លាំងស្តុកស្ករគ្រាប់កៅស៊ូដបប៊លមីន ដែលសង្ស័យបណ្តាលមកពីករណីទុស្សេខ្សែភ្លើង ។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្លាំងមានសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យទៅកាន់ទីតាំងកើតហេតុដើម្បីបាញ់ទឹកពន្លត់ភ្លើងផងដែរ ហើយគេនៅមិនទាន់ដឹងពីទំហំខូចខាតនៅឡើយទេ ៕ ... Read More »

សម័យកាលតេជោសន្តិភាព

កម្ពុជាក្នុងសម័យកាលនីមួយៗគឺវិវឌ្ឍន៍ខុសៗគ្នា។ ក្នុងសម័យកាល ព្រះបាទ សូរ្យវរ្ម័នទី២ គឺបាន បន្សល់ទុកនូវអង្គរអច្ឆរិយៈ ជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិទូទៅមកទល់សព្វថ្ងៃ។ រីឯសម័យកាលក្នុង ជំនាន់ព្រះបាទជ័យវរ្ម័នទី ៧ គឺបានធ្វើអោយកម្ពុជាមានឥទ្ឋិពលខ្លាំងព្រមទាំងបន្សល់ទុកនូវប្រាសាទ អង្គរធំ និងស្នាព្រះហស្ថប្រវត្តិសាស្រ្តជាច្រើនទៀតសម្រាប់កម្ពុជា។ ចំពោះក្នុងសម័យកាល ខ្មែរក្រហម ... Read More »

រថយន្តដឹកកម្ទេចថ្មក្រឡាប់នៅលើផ្លូវជាតិលេខ២១B

ខេត្តកណ្តាលៈ រថយន្តធុនធំប្រភេទបែនដឹកដីកែច្នៃខុសបច្ចេកទេស កាច់ចង្កូតមិនស៊ី បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់កម្ទេចថ្មចោលនៅលើផ្លូវជាតិលេខ២១B កាលពីវេលាម៉ោង៧ និង២០នាទី ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ ... Read More »

នាំគ្នាមកពួនសម្ងំប្រើប្រាស់ និងចែកចាយថ្នាំញៀនក្នុងផ្ទះជួល ត្រូវសមត្ថកិច្ចព័ទ្ធចាប់៥នាក់

ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យប្រើប្រាស់ និងចែកចាយថ្នាំញៀនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយ សមត្ថកិច្ចនគរបាលខេត្តព័ទ្ធចាប់បាន នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងក្នុងពេលដែលក្រុមជនសង្ស័យទាំង៥នាក់ បានធ្វើសកម្មភាព ចែកចាយ និងប្រើប្រាស់ សារធាតញៀន កាលពីវេលាម៉ោង៣និង៣០នាទី ... Read More »

កីឡាករ ពុយ វណ្ណៈ និងឡុង ឡា បន្តឡើងទៅវគ្គ៨នាក់ ដណ្តើមពានTV5 Knock Out Series

ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង២នាក់បន្ថែមទៀតហើយ បានឆ្លងផុតវគ្គជម្រុះដំណាក់កាលទី២ ជុំទី២ ឈានទៅវាយដណ្តើមពានរង្វាន់កំពូលជើងឯក Knock out Series ប្រភេទទម្ងន់៦៣.៥គីឡូក្រាម កាលពីយប់ថ្ងៃទី១៧ខែ មិថុនា ឆ្នាំ២០១៧ នៅសង្វៀនប្រដាល់ទូរទ្សន៍ប៉ុស្តិ៍លេខ៥ ក្រោយពីពួកគេវាយឈ្នះដៃគូ ដោយពិន្ទុ។ ... Read More »

មនុស្សសង្ស័យសរសៃប្រសាទលួចម៉ូតូរឺម៉កចេញពីផ្សាវាលយន្តជិះរ៉េពេញផ្លូវដល់ពាក់កណ្ដាលបុកម៉ូតូមួយគ្រឿង រងរបួសធ្ងន់ស្ត្រី២នាក់

  ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយហួសចិត្ត និងកម្រកើតមានឡើង ខណៈដែលបុរសម្នាក់ ដែលសង្ស័យជាមនុស្សសរសៃប្រសាទ បានលួចយកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកបន្លែ ដែលឈប់ចតនៅក្បែរផ្សារវាលយន្ត ជិះចេញរេពេញផ្លូវ និងប៉ះឆត្រធ្លាក់បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ នាំគ្នាដេញតាមរហូតមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែទៅបុកនឹងម៉ូតូដែលបើកបញ្ច្រាស ជិះគ្នា២នាក់ ពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលអោយបែកក្បាល ... Read More »

កាប់ប្លន់ទូរស័ព្ទដៃពីជនបរទេសផ្អើលដល់សមត្ថកិច្ច ដេញចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១សហការជាមួយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោសប្រើហិង្សា(យកកាំបិតកាប់ប្លន់យកទូរសព្ទ័ដៃ). កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះសីុសុវត្តិកែងផ្លូវលេខ១៣០ ភូមិទី៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួន ... Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនរួមជាមួយថ្នាំញៀនម៉ាទឹកកក៨កញ្ចប់

ខេត្តកណ្តាលៈ សមត្ថកច្ចនគរបាលស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់កុងចុះស្រាវជ្រាវបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឈានដល់ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំ​ហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៨កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង ដើម្បីកសាងសំណុំ​រឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ... Read More »

កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ​ ស្តីពីការផ្តល់សេវាធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃ

ខេត្តឧត្តរមានជ័យ៖ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោង​ នៃខេត្តឧត្តរមានជ័យនារសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៧ មានការបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ​ ស្តីពីការផ្តល់សេវាធ្វើបណ្ណ័ព្រំដែនកម្ពុជាថៃ (border pass)ដើម្បីជូន​ ដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែន នៃ​ព្រះរាជាណាចក្រកម្ពជា​ ជាមួយព្រះរាជាណាចក្រថៃត្រូវបានក្រសួង​ មហាផ្ទៃសំរេច យកមកធ្វើនៅច្រក​ចេញចូលតែមួយនៃរដ្ឋបាលសាលា​ខេត្តវិញ​ ... Read More »

ជួបស្នេហាភ្លើងចំបើងច្រើន ប៉ុប ពី ថាឆ្អែតឆ្អន់នឹងស្នេហា

ភ្នំពេញ៖ នាងប៉ុប ពី កន្លងមក ធ្លាប់បានឆ្លងកាត់ស្នេហាផ្អែមល្ហែមជាច្រើនបន្តបន្ទាប់ ប៉ុន្តែបានបែកបាក់គ្នាវិញ ដោយការរួមរស់ជាមួយគ្នាមួយរយៈពេលខ្លី។ ក្រោយហែលឆ្លងស្នេហាមិនសមប្រកបទាំងនេះ បានធ្វើឲ្យនាងនិយាយថា ឆ្អែតឆ្អន់នឹងជីវិតដែលមានស្នេហា ហើយស្ទើរតែលែងគិតពីរឿងនេះ ។ ចុងក្រោយនេះប៉ុប ពីហាក់មិនសូមលេខធ្លោរខ្លាំងជាមួយនឹងការងារសិល្បៈឡើយ ។ ... Read More »

បង្ក្រាមអ្នកញៀនល្បែងឃាត់ខ្លួន៣នាក់ មាន់៣ក្បាល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបល្បែងជល់មាន់ ឃាត់ខ្លួនមនុស្ស៣នាក់ និងមាន់ក្បាលជាក់ស្តែង ។ ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលារសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ ... Read More »

ចាប់បានហើយកូនកញ្រ្ចែង នៅឡើយមេកញ្រ្ចែងចាប់មិនដែលបាន

ខេត្តត្បូងឃ្មុំ: សម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំបានប្រាប់អោយដឹងថា ការចាប់មេឆ្នោតធំៗ ឈ្មោះ សមុទ្រ ឈ្មោះ ឡុង ឈ្មោះ ហេង ឈ្មោះ ជ្រៃ មិនទាន់បាននោះ គឺដោយសារពួកគេប្រើបច្ចេកវិទ្យាបញ្ជូនវត្ថុតាងតាមទូរសព្ទ័(ផ្ញើរតាម line WhatsApp ... Read More »

យុវជនម្នាក់សន្លប់ស្តូកស្តឹងដោយសារថយន្តបើកកៀរម៉ូតូ

ខេត្តកណ្តាលៈ យុវជនម្នាក់មិនត្រូវបានស្គាល់ឈ្មោះតែដឹងថា មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម យុវជនរូបនោះបានសន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវជាតិលេខ៦ ក្បែរសាលាស្រុកមុខកំពូល ឋិតក្នុងឃុំព្រែកអញ្ចាញ។ យុវជនម្នាក់ដែលរួមដំណើរជាមួយតែជិះម៉ូតូផ្សេងគ្នាបានប្រាប់អ្នកយកព័ត៌មាន ថា យុវជនរូបនេះមានស្រុកកំណើតនៅឯស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើដំណើរទៅលេងស្រុក ដោយជិះម៉ូតូម៉ាក ឌ្រីម សង់ ... Read More »