ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សម្ងំជួញដូរនិងជក់ថ្នាំញៀនក្នុងផ្សារតាប៊ុន នគរបាលប៉ុស្តិ៍ក្របួចបាន៣នាក់រឹបអូសថ្នាំញៀន៥កញ្ចប់

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយនិងប៉ុស្តិ៍ស្វាយប៉ាកធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន៣នាក់ បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន៥កញ្ចប់ជាប់នឹងខ្លួន កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារតាប៊ុន ក្នុង ក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ... Read More »

ណាហ្គាវើលប្រារព្ធទិវាគុណម្តាយ៖ អ្នកម្តាយដែលជួបការលំបាកនិងក្រីក្រ ២២២ នាក់មានកិត្តិយស និងត្រេកអរយ៉ាងខ្លាំងក្នុងទិវាគុណម្តាយ និងខួបលើកទី ២២ របស់ណាហ្គាវើល

ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៧ ៖ ណាហ្គាវើល បានរៀបចំទិវាគុណម្តាយយ៉ាងពិសេសសម្រាប់អ្នកម្តាយកំសត់ ២២២ នាក់មកពីអង្គការខេមរានៅថ្ងៃសុក្រ ទី ១២ ឧសភា នៅសាលពិធីធំក្នុងសណ្ឋាគារណាហ្គាវើល។ ពិធីដ៏អស្ចារ្យនេះ ... Read More »

ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវនគរបាលឃាត់ខ្លួនជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៣:០០ កំលាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយប៉ុស្តីបឹងកក់ទី២ ប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ... Read More »

បង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់

ភ្នំពេញ៖ នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ក្រោមកិច្ច សម្របសម្រួលរបស់លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ( ភ្នាល់បាល់អនឡាញ ... Read More »

ក្មេង​ប្រុសម្នាក់​លង់ទឹក​ស្លាប់យ៉ាងអាណោអាធ័ម

ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងណាណោចអាធ័ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោង ១៦ និង ៣០នាទីល្ងាច ត្រង់ចំណុចប្រឡាយមុខផ្ទះ ចំបក់ខ្ពស់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។ ... Read More »

ប្រតិភូរាជរដ្ឋាភិបាល ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង១០០០នាក់

ខេត្តកណ្តាល : នៅចំពោះមុខ ប្រជាពលរដ្ឋជាង១០០០នាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំចំនួន៣នៅក្នុងស្រុកកៀនស្វាយ បានប្រាប់ប្រជាពលរដ្ឋដូច្នេះ ថា ” ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួបសំណេះសំណាលជាមួយបងប្អូននៅពេលនេះ ... Read More »

ហុងដាសេ១២៥ពន្លះរថយន្តកុងតឺន័រពីក្រោយរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលបុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ហើយមិនប្រុងប្រយ័ត្ន ស្រាប់តែទៅបុកនឹងរថយន្តកុងតឺន័រចតលើចិញ្ចើមផ្លូវពីក្រោយយ៉ាងពេញទំហឹងបាក់កជើងខាងស្តាំ ត្រូវបនប្រជាពលរដ្ឋ ក៏ដូចជាអ្នកភូមិ និងអ្នកធ្វើដំណើរចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ​១៣០ និងលេខ១៣១ ... Read More »

ខេមរៈ សិរីមន្តត្រៀមបើកផលិតកម្មផ្ទាល់ខ្លួនក្រោយផុតកុងត្រាជាមួយសាន់ដេ

  ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត ត្រូវបានគេទម្លាយថា គ្រោងដើរចេញពីផលិតកម្មសាន់ដេនៅពេលដ៏ខ្លីខាងមុខនេះ និងគ្រោងបើកដំណើរការផលិតកម្មផលិតបទចម្រៀងដោយខ្លួនលោកផ្ទាល់ផងដែរ ។ ការទម្លាយនេះ ត្រូវបានធ្វើឡើងក្រោយពីលោក ខេមរៈ សិរីមន្តជិតនឹងបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេក្នុងពេលឆាប់ៗនេះ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់១៥ ខែឧសភា ... Read More »

បុរសម្នាក់ត្រូវសត្វឱម៉ាល់ទិចបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៧និង៣៥ នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៧ មានករណីសត្វឱម៉ាល់ទិចបណ្តាលឲ្យស្លាប់ បុរសម្នាក់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើត នៅចំណុច ភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ... Read More »

យុវជនម្នាក់ដាក់កាំបិតតាមខ្លួនសម្ថកិច្ចល្បាតប៉ុស្តិ៍ទំនប់ទឹកប្រទះឃើញក៏ចាប់វៃខ្នោះ

ភ្នំពេញ៖ យុវជនម្នាក់សៀតកាំបិតបុ័ងតោតាមខ្លួន ហើយបានជិះម៉ូតូតាមរកភាគីខាងទៀត ដែលមានជម្លោះជាមួយខ្លួន បម្រុងយកទៅកាប់នៅតាមបណ្ដោយផ្លូវ ២៧១ ស្ថិតនៅមុខមន្ទីរពេទ្យរុស្ស៊ី តែមិនទាន់បានកាប់ផង ត្រូវបានសម្ថកិច្ចល្បាតប៉ុស្តិ៍ទំនប់ទឹកប្រទះឃើញក៏ចាប់វៃខ្នោះយកមកសាកសួរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ ២៧១ ... Read More »

ល្បិច​ឈ្មួញ​គ្រឿងញៀន​ ប្រើ​អនីតិជន​ជា​ឧបករណ៍​នៃ​ការ​ចរាចរ​គ្រឿងញៀន​

ភ្នំពេញ​៖ មួយ​រយៈ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ឈ្មួញ​គ្រឿងញៀន​តែង​ប្រើ​អនីតិជន​ជា​ឧបករណ៍​នៃ​ការ​ចរាចរ​គ្រឿងញៀន​ ។​ មន្ត្រី​ក្រសួង​យុត្តិធម៌​ អះអាងថា​ ការអនុវត្តច្បាប់ចំពោះអនីតិជនមិនមែនជាកម្មវត្ថុនៃការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ។ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍បឹងកក់ទី២ បើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ឃាត់ខ្លួនបានក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដកហូតបានថ្នាំញៀន១០១កញ្ចប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ ... Read More »

ដឹកដៃកូនតូចតាមទាន់ប្តីនាំស្រីស្នេហ៍មកដេកដល់បន្ទប់ ប្តឹខឹងទ្រាំមិនបានវាយពីរបីដៃបែកភ្នែក

ភ្នំពេញ៖​ ស្ត្រីម្នាក់តាមទាន់ប្តីដឹកស្រីស្នេហ៍មកដេកក្នុងបន្ទប់ជួលធ្វើឲ្យបុរសជាប្តីខឹងក៏វាយប្រពន្ធបែកភ្នែក និងដេញកាប់ប្រពន្ធ និងកូន ហើយបណ្តេញចេញពីបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ នារីរងគ្រោះឈ្មោះ ចាប ចំរើន ... Read More »

កងទ័ពនៅភូមិភាគទី១ទទួលបានអាវភ្លៀងជាអំណោយសម្តេចតេជោ

ខេត្តស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយ សេនាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នេះបន្តយកអាវភ្លៀងជាអំណោយរបស់ សម្តេចតេជោ ហ៊ុន ... Read More »

ផ្លូវខូចខាតតិចតួចអាជ្ញាធរមិនយកចិត្តទុកដាកជួសជុលទេ ទុកឲ្យខូចច្រើន នឹងអាលដាក់សំណើសុំលុយធំ

ខេត្តសៀមរាប៖ ផ្លូវមួយចំនួន នៅក្រុងសៀមរាប ដែលរងការខូច យ៉ាងធ្ងន់ ដោយកន្លែងខ្លះក្លាយ ជាប្រឡាយ ខ្លះក្លាយជាត្រពាំង ខ្លះក្លាយជា ជង្ហុកសំបុកមាន់ ឬជង្ហុករបៀបបាយខុមនោះ មិនត្រូវបាន អាជ្ញាធរ ឬមន្ទីរជំនាញជួសជុល នោះឡើយ។ ... Read More »

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និងចាប់កូនប្រុស នាយ ហុងដា រឹតកម្តាយចុងសម្លាប់នៅក្នុងបន្ទប់ខុនដូរបានហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា បានចាប់ខ្លួនបានហើយ កូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងរបស់ខ្លួន កាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៧ នៅខាងក្រោយវិហារចាម ក្នុងខណ្ឌជ្រោយចង្វា ។ ... Read More »

ឃាត់ខ្លួនជនជាតិនីហ្សេនីយ៉ា៤នាក់ និងបង់យក្លាដែស២នាក់

ភ្នំពេញ៖ ជនបរទេសចំនួន៦នាក់ ក្នុងនោះមានជនជាតិ នីហ្សេនីយ៉ាចំនួន៤នាក់ និងជនជាតិបង់យក្លាដែស ចំនួន២នាក់ ដែលបានឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការងារនៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនិតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ស្រាវជ្រាវនិងឃាត់ខ្លួនបាន។ នគរបាលបានអះអាងថា ពួកគេមានលិខិតឆ្លងដែនត្រឹម ត្រូវ ... Read More »

បុគ្គលិកម៉ាស្សា នៅសណ្ឋាគារ សុខាអង្គរ ចងកសម្លាប់ខ្លួនឯង

ខេត្តសៀមរាប៖ ស្ត្រីវ័យក្មេងជាបុគ្គលិក ផ្នែកម៉ាស្សា នៅសណ្ឋាគារលំដាប់ផ្កាយ៥ (សុខាអង្គរ )ម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នឹងចម្រឹងបង្អួចបន្ទប់ នៃផ្ទះរបស់ខ្លួនឯង ។ ហេតុការណ៍ បានកើតឡើង ថ្ងៃទី១១ ខែឧសភា ... Read More »

រថយន្តស្ទូចមួយគ្រឿងកំពុងស្ទូចយកដែកដាក់នៅការដ្នានខុនដូរមួយកន្លែងស្រាប់តែផ្អៀងរលំសង្កត់លើបង្គោលភ្លើង

  ភ្នំពេញះ រថយន្តស្ទូចមួយគ្រឿង កំពុងស្ទូចយកដែកដាក់នៅការដ្នានខុនដូរមួយកន្លែង ស្រាប់តែផ្អៀងរលំសង្កត់លើបង្គោលភ្លើង តែមិនមានអ្នកណារបួស បង្កអោយ ការ ភ្ញាក់ផ្អើល ឡើង នៅវេលា ម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី ១២ខែ ... Read More »

កាកបាទក្រហមកម្ពុជាផ្តល់ថវិកានិងគ្រឿងឧបភោគបរិភោគជូនគ្រួសារសពវីរយុទ្ធមួកខៀវកម្ពុជា៤រូប

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ដល់ក្រុមគ្រួសារវីរយុទ្ធជនទ័ពមួកខៀវកម្ពុជាទាំង៤រូប ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពនិងមនុស្សធម៌នៅអាហ្វ្រិកកណ្តាលដោយម្នាក់ៗ ទទួលបានថវិកា ២០លានរៀល រួមមានជាមួយនឹង គ្រឿងបរិភោគនិងឧបភោគជាច្រើនទៀត ដូចជា ... Read More »

មន្ដ្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជា និងក្រសួងធនធានមនុស្ស ម៉ាឡេស៊ី សន្យាបង្កើនកិច្ចសហប្រតិបតិ្ដការបន្ដការពារពលករ និងបង្កើនប្រាក់ឈ្នូល ដែលកំពុងប្រកបអាជីវកម្ម នៅម៉ាឡេស៊ី

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងនៅ ក្នុងជំនួប ពិភាក្សាការងារជាមួយ រដ្ឋមន្ដ្រីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងលោក Dato ... Read More »

រថយន្តដឹកទំនិញធុនធ្ងន់សម្រុកដឹកទំនិញចូលបំផ្លាញផ្លូវក្នុងក្រុង ថ្នាក់ដឹកនាំសមត្ថកិច្ចនគរបាលជំនាញមិនខ្វល់

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានធ្វើដំណើរចូលមកកំសាន្តនៅខេត្តព្រះសីហនុ តែងតែថ្លែងកោតសរសើរមិនដាច់ពីមាត់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ដែលមានលោក យន្ត មីន ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជានិច្ចជាកាលស្ទើររកពេលវេលាសម្រាកមិនបាន ក្នុងការដឹកនាំអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការស្តារអូរ ដាក់លូធំៗត្រៀមការពារទឹកជំនន់នារដូវវស្សា ... Read More »

ឃាត់ខ្លួន២នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកំលាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ សរុបចំនួន០៦នាក់ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំនុចភូមិអូរត្រាវ ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនអ្នកលក់ឆ្នោតបានម្នាក់

ខេត្តសៀមរាប៖ នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កំលាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាបករណី ល្បែងស៊ីសងដោយខុសច្បាប់ (ឆ្នោត) នៅចំណុច ផ្សារមណ្ឌល៣ ... Read More »

ចាប់យុវជនម្នាក់ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀន នៅសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រចាក់អង្រែលើ

ភ្នំពេញ៖ យុវជនម្នាក់វ័យ២៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៧ នៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ... Read More »

ហាយប្រីតបុកកុងតឺន័រខ្ទាតទៅប៉ះរុឺម៉កឲ្យក្រឡាប់របួសធ្ងន់ ស្រាល

ភ្នំពេញ៖ បុរសម្នាក់ និងអ្នករួមដំណើរប្រុស ស្រី២នាក់ទៀតនៅក្នុងរថយន្ត សុទ្ធតែស្រវឹងស្រាជោកជាំ ហើយបើករថយន្តយ៉ាងលឿន ពេលមកដល់ផ្លូវកោង ក៏ជ្រុលទៅបុករថយន្តកុងតឺន័រចំបញ្ឆិតខាងឆ្វេង ហើយទៅបុកកង់បីពីក្រោយពេញទំហឹងប៉ើង១៥ម៉ែត្រក្រឡាប់ផ្ងារជើងច្រងាង រថយន្តមិនទាន់អស់ល្បឿន រេចង្កូតបុកជញ្ជាំងផ្ទះរងការខូចខាត ។ ហេតុការណ៍កើតឡើងម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន General Electric

ភ្នំពេញ៖ នៅសណ្ឋាគារភ្នំពេញកាលពីព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក John Rice អនុប្រធាន ក្រុមហ៊ុន General Electric ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយទេសរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រី កសិកម្ម និងនេសាទនៃប្រទេសទីម័រខាងកើត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Estanislau da Silva ទេសរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនផ្តល់អំណោយគ្រួសារសពកងទ័ពមួកខៀវពលីជីវិតលោកអនុសេនីយ៍ឯក ម៉ៅ អេង នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ នៅភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

ករណីស្លាប់ស្ត្រីកូនខ្ចីនៅពោធិ៍សែនជ័យ ជាអំពើប្លន់យកទូដែកសរុប២មឺុនដូល្លារ

ភ្នំពេញ៖ អាសូរណាស់ ក្មេងស្រីទើបតែអាយុ២ខែប៉ុណ្ណោះ ត្រូវបានម្តាយស្លាប់ចោលទាំងមិនទាន់ដឹងថា ម្តាយមុខយ៉ាងម៉េចផង ដោយសារក្រុមជនសង្ស័យធ្វើសកម្មភាពចូលប្លន់យកទូដែក រួចសម្លាប់យ៉ាងសាហាវព្រៃផ្សៃ រិតកក្នុងបន្ទប់ទឹក ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧​ នៅផ្ទះលេខ ... Read More »