ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ប្តីយកម៉ូតូអ្នកជិតខាងបាត់២ថ្ងៃ ម្ចាស់ម៉ូតូនាំខ្លួនប្រពន្ធទាំងមានផ្ទៃពោះ៨ខែមកកាន់ប៉ុស្តិ៍ប៉ូលិសដោះស្រាយ

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីលោកប្តីជើងល្អបានយកម៉ូតូអ្នកជិតខាងយកទៅបញ្ចាំអស់ចំនួន២ថ្ងៃមកហើយ មិនព្រមយកមកវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យខាងលើ ឈ្មោះអុី ... Read More »

ជើងលេងកូរ៉េ២ក្រុមឈ្លោះប្រកែកដេញវាយគ្នាពេញផ្លូវដូចរឿងកុន

  ភ្នំពេញ: ជនជាតិកូរេ៉២ក្រុម ខ្លះបានរងរបួសបែកក្បាលហូរឈាម និងខ្លះទៀតសន្លប់ដេកនៅលើថ្នល់ ដោយសារតែជនជាតិកូរ៉េ២ក្រុម បានឈ្លោះប្រកែគ្នា ហើយបានដេញវាយគ្នាពេញផ្លូវដូចរឿងកុន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូលដ្នានបានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃ២៩ ... Read More »

រថយន្តដឹកដីកិនបែកក្បាលអ្នករត់ម៉ូតូឌុបនៅលើផ្លូវជាតិលេខ៥

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គេបានសង្កត់សម្គាល់ឃើញថា បានកើតឡើងជាបន្តបន្ទាប់ មិនថានៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្ត ក្រុងផ្សេងៗទៀតនោះទេ តែបញ្ហាខាងលើនេះ បានធ្វើឲ្យជនរងគ្រោះបាត់បង់អាយុជីវិត រងរបួសធ្ងន់ និងស្រាល ហើយថែមទាំងខាតបង់ទ្រព្យសម្បត្តិ និងធ្វើឲ្យបន្ទុកនៅក្នុងគ្រួសារមានការយ៉ាប់យ៉ឺនផងដែរ ។ ... Read More »

មន្ត្រីនគរបាលម្នាក់ត្រូវប្អូនថ្លៃកាប់ និងខាំបណ្តាលឱ្យរងរបួស មកប្តឹងនគរបាលចោមចៅ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមន្ត្រីនគរបាលម្នាក់បានមកប្តឹងនគរបាលចោមចៅ អោយជួយអន្តរាគមន៍ដោយសារតែត្រូវប្អូនថ្លៃរបស់ខ្លួនយកកាំបិតមកកាប់ និងខាំរូបគាត់បណ្តាលឱ្យរងរបួសកដៃទាំងសងខាង និងមានស្នាមខាំក្រោមដោះខាងស្តាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

រថយន្តឡង់គ្រីស័របើកលឿនបុកអ្នកជិះម៉ូតូរបួសធ្ងន់២នាក់

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង បើកក្នុងល្បឿនលឿន ហើយជ្រុលទៅបុកម៉ូតួមួយគ្រឿង បណ្តាលឲ្យយុវជន២នាក់បានរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ បន្ទាប់មករថយន្តបង្កនោះ បានបើករត់គេចបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ នៅក្នុងភូមិថ្នល់បំបែក ... Read More »

អាវុធហត្ថខណ្ឌដូនពេញ បន្តចុះបង្ក្រាបគ្រឿងញៀននៅតំបន់បឹងកក់ ឃាត់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀនជិត២០កញ្ចប់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បន្តចុះបង្រ្កាបតំបន់ចែកចាយ និងជក់គ្រឿងញៀនក្នុងប្លុកបឹងកក់ តាមផ្លូវរថភ្លើងជាក់ស្តែងជាលទ្ធផលឃាត់ខ្លួនមនុស្សប្រុស ស្រី៤នាក់ ដែលជាអ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន និងដកហូតថ្នាំញៀនបានចំនួន១៩កញ្ចប់តូច ។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ... Read More »

រថយន្តហាយឡែនឌ័របើកជែងកុងតឺន័រទៅបុកនិងម៉ូតូស្លាប់ម្នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហាយឡែនឌ័រ បុកជាមួយម៉ូតូម៉ាក់ ហុងដា C125 កាលពីវេលាម៉ោង៦និង៤៥ព្រលប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកជាបី សួនច្បាររូបគោខាងកើត (អតីតសួនច្បាររូបសិង្ហ) ... Read More »

គេចពីរថយន្តដូចគ្នាជ្រុលទៅបុកនឹងម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តតាកែវ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានរថយន្តដែលបើកបរពីទិសដៅបញ្រ្ចាសគ្នាបុកពេញទំហឹង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៧និង៥០នាទី ស្ថិតនៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ៤៣ លេខ៤៤ ក្នុងភូមិត្រាំខ្នារ ឃុំសូភី ... Read More »

បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្តបង្ករងការខូចខាត

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ព្រោះតែបុរសនារី ពីរនាក់ទំនងជាបើករថយន្តបណ្ដើរប្រឡែងគ្នាបណ្ដើរ បណ្ដាលឲ្យរថយន្ដជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលបណ្ដាលឲ្យបាក់អស់ចំនួន៣កង់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលម៉ោង០២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្សកែង និងផ្លូវលេខ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ... Read More »

៤នាក់ពាក់ព័ន្ធគ្រឿងញៀ​នត្រូវនគរបាលចាប់ខ្លួន

ខេត្តសៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន និង ប៉ុស្តិ៍នគរបាលសង្កាត់ស្រង៉ែ ដឹកនាំដោយលោកវរសេនីយ៍ទោហង្ស សូផាតភីរម្យ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះបង្ក្រាបក្រុមប្រើប្រាស់ និងជូញដូរសារធាតុញៀនប្រុស ស្រី ចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនយកមកសួរនាំនៅការិយាល័យជំនាញ ។ ... Read More »

បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណះដែរពួកគេជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា ហើយបុកគ្នាយ៉ាងពេញទំហឹង

ភ្នំពេញ៖ បុរសពីរនាក់បានជិះម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ហើយបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលា ម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវបេតុង ពីមុខវត្តសំបួរមាស ទៅផ្លូវទួលពង្រ ចំងាយប្រហែល២គីឡូម៉ែត្រ ... Read More »

នៅតែគ្មានវត្តមានតារាចម្រៀង ខេមរៈ ស្រីពៅ ក្នុងបទចម្រៀងឆ្នាំនេះ

ភ្នំពេញ៖ អស់រយៈពេលជាយូរមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ បានបាត់មុខពីសិល្បៈគឺក្រោយពី ដំណឹងអកុសលថា នាងប្រតិកម្មថ្នាំកែសម្ផស្សរហូតធ្លាក់ខ្លួន រលះរលួយសាច់និងលឺដេកនៅនឹងកន្ទេល ។ ថ្មីៗនេះដែរ តារាចម្រៀងសម្បុរស្រអែមរូបនេះបានបង្ហើរសំនៀងច្រៀងរួមគ្នាជាមួយបងប្រុសលោក ខេមរៈ សិរីមន្តក្នុងបទ ... Read More »

ឃាត់ខ្លួនប្រុស ស្រី៨នាក់ចាប់យកគ្រឿងញៀនជាង៤ពាន់គ្រាប់ និងកាំភ្លើងខ្លី១ដើម

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលវរៈសេនាតូចការបារព្រំដែនគោកលេខ៨០៧ ឈរជើង នៅបឹងត្រកួនកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុស ស្រី៨នាក់ ដកហូតវត្ថុតាងគ្រឿងញៀនជាង៤ពាន់គ្រាប់ និងកាំភ្លើងខ្លីកា៥៩មួយដើម ។ ការបង្រ្កាបទន្ទឹមដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ... Read More »

សម្តេចតេជោហ៊ុន សែន កោតសរសើរសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជាដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៩ ខែមីនា កោតសរសើរសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ សម្តេចបានមានប្រសាសន៍ថា «សូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡាបាល់ទាត់ ហ៊្សកដានី(Cambodia -០ vs Jordan-7)ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ី២០១៩ ... Read More »

រៀនថ្នាក់ទី១១ ទី១២ អស់ហើយ ប្អូនៗមិនគួរណាចាប់យកអាជីពឆក់ទូរស័ព្ទផ្តេសផ្តាស់ ធ្វើបាបចិត្តឪពុក ម្តាយកប់ស៊េរីដូច្នេះទេ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន យុវសិស្ស២នាក់ ម្នាក់រៀនថ្នាក់ទី១១F1 នៃវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុកនិងម្នាក់ថ្នាក់ទី១២ នៃវិទ្យាល័យ «ជា ស៊ីម សាមគ្គី» បន្ទាប់ពីពួកគេបានបែកគំនិតឆក់ទូរស័ព្ទដៃពីនារីម្នាក់ ... Read More »

ឥណ្ឌាផ្ដល់អាហារូបករណ៍ជូននិស្សិតខ្វះលទ្ធភាពរកម្ពុជាទៅបន្ដការសិក្សានៅសកវិទ្យាល័យល្បីៗឥណ្ឌា ឆ្នាំ២០១៦ ,២០១៧ ចំនួន២៧កន្លែង

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ មានសិស្ស និស្សិត កម្ពុជាក្រីក្រកម្ពុជា ជាច្រើន នាក់ បានទទួលអាហារូបករណ៍ ទៅបន្ដការសិក្សា នៅតាមសាកលវិទ្យាល័យល្បីៗ ដែលទទួលស្គាល់ជាលក្ខណៈ អន្ដរជាតិ នៅប្រទេសឥណ្ឌា ។ ... Read More »

ជនជាតិអូស្ត្រាលីម្នាក់ត្រូវចាប់ខ្លួនករណីឆបោក

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលគ្រប់គ្រងជនបរទេស បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនបរទេសម្នាក់ ពីបទឆបោក ដែល ប្រព្រឹត្តទៅកាលពីអំឡុងខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។ ហេតុការណ៍ឃាត់ខ្លួនជនបរទេសតាមដីកានោះ ... Read More »

ពិធីប្រកាស ផ្ទេរ និងប្រកាសមុខតំណែងស្នងការខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមដាច់ខាត់មិនឲ្យកងកម្លាំងសមត្ថកិច្ចចរាចរណ៍ ដាក់ប៉ុស្តិ៍កាក់រថយន្តត្រួតពិនិត្យ ច្បាប់ចរាចរណ៍ ឬស្ទាក់ចាប់រថយន្ត នៅតាមផ្លូវជាដាច់ខាត តែអនុញ្ញាតឲ្យដាក់ពីដើមផ្លូវនៅបេនឡាន ដើមទី និងចុងទី ដោយកុំរំខានប្រជាពលរដ្ឋច្រើនពេក ហើយកុំស្តាំៗពេក ... Read More »

ហ៊ីយ៉ាន់ដាយស្អុះស្អាប់ ក្រឡាប់ខ្លួនបីបួនត្រឡប់ ចង់ផឹកទឹកអូរ

ខេត្តកំពង់ធំ៖ កាលពីវេលា ម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចររាចរមួយកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ តាមប្រព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា រថយន្ដនេះបង្កឡើងដោយខ្លួនឯង ជារថយន្តម៉ាកហុីយ៉ាន់ដាយ ... Read More »

នារីលក់សណ្តែកដីខឹងម្តាយស្តីបន្ទោសរឿងមានផ្ទៃពោះមិនដឹងមុខប្រុសណា ទៅលោតទឹក

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដោយសារចាញ់បោកប្រុសព្រានរហូតមានផ្ទៃពោះ៦ខែ និងខឹងបងស្រីស្តីបន្ទោសបណ្តេញចេញពីផ្ទះទៀតនោះ បានមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មីប៉ុន្តែសំណាងល្អមានបងប្អូនអ្នកធ្វើដំណើរតាមផ្លូវឃើញទាន់ ក៏រាយការប្រាប់សមត្ថកិច្ចឲ្យជួយឃាត់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពាន អាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ ... Read More »

ខឹងប្រពន្ធដើរលេងនិយាយមិនស្តាប់ចាក់ប្រេងកាតស្រោចខ្លួនប៉ុនប៉ងធ្វើអត្តឃាត

ភ្នំពេញ: បុរសម្នាក់ខឹងប្រពន្ធ បានប្រើហិង្សាវាយបំផ្លាញសម្ភារនៅក្នុងផ្ទះ និងបានយកប្រេងកាតចាក់លើខ្លួនប៉ុនប៉ងដុតខ្លួនឯងនោះ ត្រូវបានក្រុមគ្រួសារ រត់មកប្តឹងសម្ថតកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតភូមិត្រាំងបោក បុរីសន្តិភាព សង្កាត់ពងទឹក ... Read More »

ផឹកស៊ីស្រវឹងចោទថាចេះអាបធ្មប់ ទ្រាំមិនបានទាញពូថៅកាប់ប្រ៉ាវរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង៖ អំពើហិង្សាក្នុងវង់ផឹកស៊ីមួយ បណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីគូទំនាស់ ទប់អារម្មណ៍មិនបាន ទាញយកពូថៅកាប់ទៅលើជនរងគ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ភូមិសន្ទូចឃុំស្រែថ្មី ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង ... Read More »

រត់ប្រលែងគ្នាលេងជ្រុលធ្លាក់ទឹកស្រះលង់ស្លាប់ទាំងពីរនាក់នៅក្នុងវត្តក្រពុំឈូក

ខេត្តតាកែវៈ ក្មេងស្រី២ នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរត់ដេញប្រលែងគ្នាលេង ហើយជ្រុលធ្លាក់ចូលក្នុងស្រះទឹកក្នុងវត្តក្រពុំឈូកកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៩និង៥នាទីព្រឹក ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកកោះអណ្តែតបានឲ្យដឹងថា កុមារីរងគ្រោះទី ... Read More »

ក្រុមឆក់ត្រីរត់ចោលឧបករណ៍ឆក់ត្រី ពេលសមត្ថកិច្ចចម្រុះសម្រុកបង្ក្រាប

ខេត្តកំពង់ឆ្នាំង ៖ ក្រុមនេសាទត្រីល្មើសច្បាប់ជាច្រើននាក់បានបានទម្លាក់ឧបករណ៍ឆក់ត្រី មាន អាំងវិចទ័រ អាគុយ និង ដងឆក់ ជាច្រើនគ្រឿង ចោលរត់គេចខ្លួន ក្នុងពេលដែលសមត្ថកិច្ចចម្រុះស្រុកកំពង់លែងចុះទៅល្បាតនៅចំណុចកំពង់អាយ៉ូវ ក្នុងភូមិសាស្ត្រ ឃុំច្រណូក ស្រុកកំពង់លែងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៧ ... Read More »

មន្ត្រីសាលាក្រុងរតនគិរីម្នាក់ដេញចាប់រថយន្ដដឹកឈើ៤គ្រឿងជំរិតយកលុយ៣.៥០០ ដុល្លារ

ខេត្តរតនគិរី ៖ មន្ត្រីសាលាក្រុងបានលុង ខេត្តរតនគិរីម្នាក់បានបើករថយន្ដប្រដេញ រថយន្តដឹកឈើ៤គ្រឿងរបូតអស់២គ្រឿងចាប់បាន២គ្រឿងជំរិតយកលុយពីឈ្មួញ៣.៥០០ដុល្លារជាថ្នូរនឹងការដោះលែង ឡើងវិញ ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១រសៀលរហូតដល់ម៉ោង២ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ទើប ក្រុមឈ្មួញបាននិយាយត្រូវថ្លៃគ្នារួចដោះលែងរថយន្តសាំយ៉ុង២គ្រឿងដែលផ្ទុកឈើប្រណីតពេញរថយន្តតែម្តង ។ ... Read More »

ផ្លូវបេតុងចូលពន្ធនាគារព្រៃសស្ថាបនាមិនបានប៉ុន្មានឆ្នាំផងខូចស្ទើរទាំងស្រុងចេញសរសៃដែករងការរិះគន់

ភ្នំពេញ ៖ ក្រុមហ៊ុនដែលទទួលម៉ៅការ ដេញថ្លៃស្ថាបនាផ្លូវបេតុងច្រកចូលពន្ធនា គារព្រៃស នៅខាងត្បូងវត្តអង្គមេត្រីដែល ទទួលគម្រោងរបស់សាលារាជធានីភ្នំពេញយកទៅសាងសង់នោះឃើញថាធ្វើមិនបានប៉ុន្មានឆ្នាំផងបានរងនូវការខូចចេញសរសៃដែកហើយបានរងនូវការរិះគន់ពីសំណាក់ពលរដ្ឋក្នុងភូមិក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងនេះផងដែរ។ ផ្លូវបេតុងនេះមានប្រវែងបណ្តោយជាង៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិកំរៀង សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ។ លោកឌិន ... Read More »

ACU ឃាត់ខ្លួនក្រឡាបញ្ជីតុលាការខេត្តបន្ទាយមានជ័យម្នាក់ ពាក់ព័ន្ធរឿងទារលុយខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួតបាននាំខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ឈ្មោះ ហង្ស សាមឿន ដោយ សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការទាមទារលុយក្រោមតុពីប្រជាពលរដ្ឋ។ បើយោងតាមការបញ្ជាក់របស់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ... Read More »

ជនមិនស្គាល់មុខចាក់ទឹកអាសុីតលើសម្លៀក បំពាក់២៩កំប្លេសង្ស័យរឿងគំនុំបុគ្គល

ខេត្តកណ្តាល ៖ អ្នកស្រី ធេន គីនណូ រ៉ាន អាយុ៣៩ឆ្នាំ ជាអាជីវករលក់សម្លៀកបំពាក់នៅក្នុងផ្សារព្រែកអញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្តាលត្រូវជនមិនស្គាល់មុខលួចចូលចាក់ទឹកអាសីុតបំផ្លាញនៅក្នុងតូប លក់ខោអាវ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៨ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធីបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធីបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ... Read More »

ឃាត់ជនជាតិវៀតណាម៤នាក់ចូលកាប់ឈើនៅដែនជម្រកសត្វព្រៃស្រែពក

ខេត្តមណ្ឌលគិរី ៖ ជនជាតិវៀតណាម ៤នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ខណៈលួចចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ ការពារ ធម្មជាតិ ស្ថិតក្នុងភូមិកោះម្យើល ឃុំណង ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ... Read More »