ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លួចចូលឆក់ត្រីក្នុងបឹងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីបាន យកឧបករណ៍ឆក់ត្រី ចូលទៅធ្វើសកម្មភាពឆក់ត្រី ក្នុងបឹងមួយកន្លែង ។ ករណីបង្ក្រាបមុខសញ្ញាឆក់ត្រីខាងលើនេះ ធ្វើឡើងនៅចំណុចបឹងឫស្សីបាក់មែក ស្ថិតក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលារសៀលថ្ងៃទី២៩ ... Read More »

ប្លន់អ្នកវេរលុយវីងដល់មុខផ្ទះយកលុយអស់ជិត២ម៉ឺនដុល្លារ សមត្ថកិច្ចឫស្សីកែវមានចេ​តនាបំបាត់ព័ត៌មាន

  ភ្នំពេញ៖ ជនរងគ្រោះជាអ្នកវេរលុយវីង និងប្តូរប្រាក់ មួយកន្លែង យីហោ ស្រីពេជ្រ ត្រូវបានក្រុមចោរមានបក្ខពួក ៣នាក់ ធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យកប្រាក់អស់ជិត២ម៉ឺនដុល្លារ និងម៉ូតូ មួយគ្រឿង បន្ទាប់ពីជនរងគ្រោះត្រឡប់មកពីផ្សារមកដល់មុខផ្ទះ ក៏ត្រូវក្រុមប្លន់យកទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ ... Read More »

អគ្គីភ័យឆេះម៉ាស៊ីនបាញ់ខ្យល់ក្នុងរោងចក្រសាន់តិច កម្មករភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា

ភ្នំពេញ៖ កម្មករ កម្មការិនីជាច្រើនពាន់នាក់បាននាំគ្នារត់ភៀសខ្លួន ស្លន់ស្លោ ដោយសារករណីអគ្គីភ័យ ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅរោងចក្រសាន់តិច ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ចាប់ផ្តួលលើដីប្រុងស៊ីពងក្រហមមិនបាន ត្រូវនាងប្តឹងទារជំងឺចិត្ត៨លានរៀល

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧តាមពាក្យបណ្ដឹងរបស់ក្រុមនារីគ្រោះ ថាបានរំលោភលើកូនស្រីគាត់តែមិនបានសម្រេចនៅចុងភូមិតាសេកព្រៃក្តី ឃុំគគី ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ មាស ថុន អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃក្តី ឃុំគគី ... Read More »

គ្រោះថ្នាក់រថយន្តបុកម៉ូតូ និងម៉ូតូបុកម៉ូតូ បុរស៣នាក់របួសធ្ងន់

ខេត្តពោធិ៍សាត់៖ យ៉ាហោចបុរសចំនួន ០៣នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើកផ្សេងៗគ្នា ដោយរថយន្តបុកម៉ូតូកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា និងម៉ូតូបុកម៉ូតូ ខណៈកំពុងបើកឆ្លងផ្លូវ ។ នគរបាលសណ្ដាប់ធ្នាប់ខេត្តពោធិ៍សាត់ប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្សេងៗគ្នាខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៩ ខែមីនា ... Read More »

អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងរបួសនៅខណ្ឌចំការមនមិនទាន់ដឹងខ្លួនទេ

ភ្នំពេញ៖ អ្នកបើកបររថយន្តកាមរីឆ្លាមដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅខណ្ឌចំការមននោះ រហូតមកដល់ពេលនេះនៅមិនទាន់ ដឹងខ្លួននៅឡើយទេ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នេះបើតាមការឲ្យដឹងពីលោក ចេវ ហាក់ នាយការិយាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣០មីនានេះ។ លោកចេវ ... Read More »

លោកស្រីម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជាបន្ដលើកទឹកចិត្ដឲ្យមានវប្បធម៌ និងអ្នកវិនិយោគចិននៅកម្ពុជា

ភ្នំពេញ៖ លោកស្រីម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដលើកទឹកចិត្ដឲ្យមានគ្រប់ជនជាតិ រស់នៅជាមួយគ្នា ប្រកបដោយ សុខដុមរម្យនា ដើម្បីរួមគ្នាអភិវឌ្ឍន៏ប្រទេស ក្នុងគោលដៅតែមួយគឺ ប្រែក្លាយ កម្ពុជាឲ្យទៅជា ប្រទេសរីកចម្រើន ផ្នែកសេដ្ឋកិច្ច ... Read More »

Huttons CPL បញ្ចេញគម្រោងលក់ចេញ១០០ភាគរយឲ្យស៊ីរ៉ែនវីឡាត្រឹមតែរយៈពេលមួយថ្ងៃ

ភ្នំពេញ៖ វិស័យសំណង់នៅកម្ពុជា កាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលតម្រូវការក៏កាន់តែមានច្រើនជាលំដាប់ហើយវាស្របពេលវិស័យអចលនទ្រព្យនៅប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ កំពុងមានស្ថេរភាពជាមួយទំនុកចិត្តនិងភាពរឹងមាំ ។ ជាប្រវត្តិសាស្ត្រនៃការលក់ជូនអតិថិជនរបស់ក្រុមហ៊ុន Huttons CPL ដែលមានអ្នកជំនាញសឹង្ហបូរី និងកម្ពុជារួមគ្នាគឺបានបញ្ចេញគម្រោងលក់ចេញ១០០ភាគរយ ឲ្យស៊ីរ៉ែនវីឡាត្រឹមតែរយៈពេលមួយថ្ងៃ ។ នេះបើតាមលោកប៉ា វិឆ័យ ... Read More »

ស្រ្ដីវ័យចំណាស់ម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តផឹកស្រវឹងទោទន់លើតាក់ស៊ីសួររកកន្លែងរាំកម្សាន្ត

ភ្នំពេញ ៖ ស្រ្ដីវ័យចំណាស់អាយុជាង៥០ឆ្នាំម្នាក់ មិនដឹងថាគាត់មានវិបត្តិអ្វីនោះទេបានផឹកស្រាស្រវឹងជោកទោរទន់ រួចបានហៅរថយន្តតាក់ស៊ីម៉ែត្រជិះ។ ពេលជិះចេញបានប្រមាណ១០០ម៉ែត្រ អ្នករត់តាក់ស៊ីងាកសួរ ម៉ូយម្នាក់នេះថាទៅណា? បែរជាស្ត្រីរូបនោះ ដេកស្រម៉ុកធ្វើព្រងើយ ធ្វើឲ្យអ្នករត់តាក់ស៊ីស្រឡាំងកាំងភ័យខ្លាចស្ត្រីរូបនោះត្រូវថ្នាំសណ្តំគេ បានឈប់រថយន្ត ហៅសមត្ថកិច្ចឲ្យមកជួយសួរនាំ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៥៥នាទីយប់ ... Read More »

បុរសវិកលចរិតម្នាក់ចងកស្លាប់ខ្លួន ខឹងប្រពន្ធវាយដោយសារលួចលុយ

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ០៣និង០០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ មានករណីចងកសម្លាប់ខ្លួនឯងបានសម្រេចចំនួនមួយករណីនៅចំណុចខាងក្រោយសណ្ឋាគារមាសសោភា ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនរងគ្រោះឈ្មោះ ម៉ាង ម៉ៅ ... Read More »

មុនពេលចងកសម្លាប់ខ្លួន បុរសម្នាក់ទូរស័ព្ទផ្តាំប្រពន្ធឲ្យជួយមើលថែកូនប្រុស៣នាក់ឲ្យបានល្អផង

ភ្នំពេញ: បុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនឯងនឹងចម្រឹងបង្អួច បន្ទាប់ពីបានបន្សល់ទុកពាក្យផ្តាំមួយច្បាប់ឲ្យប្រពន្ធជួយមើលថែកូនៗឲ្យបានល្អផង ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអាគារបុរីកីឡាទី៥ ជាន់ទី៥ បន្ទប់លេខ១៥ ភូមិ១២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ... Read More »

រន្ទះបាញ់ខែចេត្រ ប្រល័យជីវិតក្របី១ក្បាលនៅកណ្តាលវាលស្រែ

ខេត្តពោធិ៍សាត់៖ សត្វក្របីឈ្មោលស្ទាវ១ក្បាលបានងាប់ផ្ងារពោះច្រងាងៗនៅកណ្ដាលវាលស្រែ ដោយសារន្ទះបាញ់ខែចេត្រ ខណៈកំពុងដើរសុីស្មៅខាងក្រោយភូមិ ហើយគ្រានោះមានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំខ្យល់ផ្គរ ស្រាប់តែត្រូវរន្ទះបាញ់គ្រាំងតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចវាលស្រែខាងក្រោយភូមិ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។ នគរបាលប៉ុស្តិ៍រដ្ឋបាលរលាប់បា្រប់ថា ... Read More »

ចូលពីក្រោយចាប់ឱបថើបញកញីយ៉ាងវក់វី និងរំលោភនាងរហូតសម្រេច រួចដាក់មេប្រ៉ុច

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះថា រំលោភបានសម្រេច១ដង ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ... Read More »

ឆក់បានសម្រេច តែរត់មិនលឿន ប៉ូលិសល្បាតតាមចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍មនោរម្យឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿង ពីបុរសម្នាក់បានសម្រេច តែរត់មិនរួចបង្កការភា្ញក់ផ្អើលកាលវេលាមោម៉ោង២និង២០រំលងអធ្រាត្រ ឈានចូល ថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ១៣៧Eo ផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »

ដើរឆ្លងផ្លូវត្រូវរថយន្តកូរ៉េដាក់ធុងខ្យល់ដើរប៉ះកង់ចល័តបុកពីក្រោយអូស២០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ រថយន្តកូរ៉េដាក់ធុងខ្យល់ដើរប៉ះកង់ចល័ត បានបើកបុកនារីម្នាក់ ដែលដើរតាមផ្លូវពីក្រោយអូសជាច្រើនម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចមុខរោងចក្រផលិតចំនីសត្វ CP ស្ថិតក្នុងភូមិវិមានទ្រុង ... Read More »

ទំនងជាស្រវឹងបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ រងការខូចខាត

  ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដមួយគ្រឿងម៉ាក ហាយឡែនឌ័រ ដែលម្ចាស់ទំនងជាស្រវឹងស្រា ហើយបើកបរក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១កង់ ឯរថយន្ដបង្ករងការខូចខាតមួយចំហៀងផ្នែកខាងមុខស្ទើរតែទាំងស្រុង។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបផ្សារថ្មី តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ... Read More »

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង និងជ្រុលទៅបុកជញ្ជាំងហាង Toy SHOP

ភ្នំពេញៈ ស្រីស្រស់សោភា៣នាក់ បើករថយន្តបង្កម៉ាកឡិចស៊ីស RX300 បើកក្នុងល្បឿនយ៉ាងលឿនមកដល់ផ្លូវបែកជាបួន មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ដូចគ្នាចំពីមុខពេញទំហឹងបណ្តាលខ្ទេចអស់មួយកំណាត់ខាងមុខ ហើយរថយន្តឡិចស៊ីសដែលត្រូវគេបុក ជ្រុលចង្កូតទៅបុកជញ្ជាំងទ្វារផ្ទះលក់ម្សៅទឹកដោះគោកូនក្មេងទៅមុខលែងរួច ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ... Read More »

ជំងឺប្រចាំកាយ ចុះទៅរើសម្រាស់ព័ទ្ធយកត្រី លង់ទឹកស្លាប់

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានលង់ទឹកស្លាប់ បន្ទាប់ពីបានចុះទៅរើសម្រាស់ព័ទ្ធយកត្រីនៅក្នុងបឹង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងបឹងកំពង់ ក្នុងភូមិពន្លៃ ឃុំសន្លងមាន ស្រុកទ្រាំង ខេត្តតាកែវ ។ ... Read More »

កុមារទ្វីបអាហ្វ្រិក២២លាននាក់នឹងស្លាប់ដោយអត់ឃ្លានប្រសិនបើមិនទទួលបានការផ្តល់ជំនួយ

អង្គការមូលនិធិកុមារអន្តរជាតិ UNICEF បានព្រមានថា កុមាររាប់លាននាក់នឹងត្រូវ ស្លាប់ដោយសារតែវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានជាច្រើន ទសវត្សកន្លងមក។ អង្គការ UNICEF បានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ដោយអំពាវនាវឲ្យបង្កើនមូលនិធិបន្ទាន់ ដែលមានទឹកប្រាក់២៥៥លានដុល្លារដើម្បី បំពេញតាមតម្រូវការចំពោះមុខជួយដល់ កុមារនៅក្នុងប្រទេសនីហ្ស៊េរីយ៉ា សូម៉ាលី ... Read More »

ស្លាប់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយនៅស្រុកបាទី

ខេត្តតាកែវ៖ យុវជន២ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង រំលងអធ្រាត្រនៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៤១ និងលេខ៤២ ត្រង់ចំណុចភូមិព្រហែក ... Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនករណីប្រើប្រាស់សារធាតុញៀន

ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងចំការរំដេង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ... Read More »

ឃាត់ខ្លួននារីវ័យក្មេងរូបស្រស់ម្នាក់ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ខេត្តតាកែវ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានកម្លាំអធិការដ្ឋាននគបាលស្រុកបាទ ឃាត់ខ្លួនភ្លាមៗពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។ ហេតុការណ៍ចុះបង្រ្គាបនេះកើតឡើងនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិ រូង ឃុំ ក្រាំងលាវ ... Read More »

មនុស្ស៤នាក់ស្លាប់ ម្នាក់ទៀតរងរបួសស្រាល ករណីរថយន្តឡិចស៊ីស RX300 បើកបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងបាក់អស់២ដើម

ខេត្តកណ្តាលៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបង្កដោយរថយន្តឡិចស៊ីសRX300បើកបោះពួយយ៉ាងលឿនរេចង្កូតបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងបាក់អស់២ដើមធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ពាណិជ្ជកម្មរវាងអឺរ៉ុបនឹងអង់គ្លេសអាចដំណើរការវិញក្រោយអង់គ្លេសចាកចេញទាំងស្រុង

ការចាកចេញរបស់អង់គ្លេស នាពេល កន្លងមកបានធ្វើឲ្យបះពាល់យ៉ាងខ្លាំងដល់វិស័យ ពាណិជ្ជកម្ម ភាគីទាំងពីរ។ ទាំងនោះហើយបានធ្វើឲ្យតំបន់ស្វយ័តជាច្រើននៅក្នុងប្រទេសអង់គ្លេសដូចជាស្កុតឡេន ប្រកាសថានឹងធ្វើប្រជាមតិឯករាជ្យចេញពីអង់គ្លេសជាថ្មីម្តងទៀត ដើម្បីឲ្យស្កុតឡេនបន្តនៅក្នុងសហគមន៍អឺរ៉ុប។ រហូតមកទល់ពេលនេះបែបបទក្នុងការចាកចេញពីអឺរ៉ុបរបស់អង់គ្លេសមិនទាន់ បានរៀបចំនៅឡើយបើទោះបីមន្ត្រីអឺរ៉ុប ជំរុញឲ្យអង់គ្លេសប្រញាប់រៀបចំបែបបទចាកចេញឲ្យបានឆាប់បំផុតក៏ដោយ។ ការយឺតយ៉ាវរបស់អង់គ្លេសអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសមួយចំនួនទៀតដែលចង់ចាកចេញពីអឺរ៉ុប ក៏ដូចជាសេដ្ឋកិច្ច អឺរ៉ុបនិងអង់ គ្លេសដែរ។ ... Read More »

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បើក​សវនាការ​រឿង​ក្ដី​លោក​ គឹម​ សុខ​ ដែល​មេធាវី​ទាមទារ​ឲ្យ​ដើម​បណ្ដឹង​ តទល់​គ្នា​

ភ្នំពេញ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នារសៀលថ្ងៃទី៣១ ខែមីនា នឹងជំនុំជម្រះរឿងក្តីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ។ មេធាវីការពារក្ដីលោក គឹម សុខ គឺ លោក ជូង ... Read More »

វាយប្លន់អ្នកបង់សំណាញ់បានសម្រេច តែរត់មិនរួចពីសមត្ថកិច្ច

ខេត្តស្ទឹងត្រែង‌ៈ បុរសវ័យចំណាស់ម្នាក់ត្រូវបានជនមិនស្គាល់មុខ វាយសម្លាប់ប្លន់យកម៉ូតូឌ្រីមសង់ សេរី ឆ្នាំ២០០៧ មួយគ្រឿងបានសម្រេច ខណៈដែលជនរងគ្រោះកំពុងបង់សំណាញ់យកត្រីទុកធ្វើម្ហូប កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាព្រឹកម៉ោង៩ជាង នៅត្រង់ចំណុចស្រះទឹក ផ្លូវចូលទៅព្រលានយន្តហោះ ចម្ងាយពីរបីរយម៉ែត្រ ពីគល់ស្ពានស្រែពោធិ ... Read More »

អ្នកជំនាញ៖ សុវត្ថិភាពចរាចរណ៍នៅតែបន្តជាបញ្ហាគួរព្រួយបារម្ភ

ភ្នំពេញ៖ នៅទូទាំងសកលលោក មនុស្សប្រមាណ១.២៥លាននាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាមូលហេតុចម្បងទីមួយ នៃការបាត់បង់ជីវិតរបស់យុវវ័យអាយុពី១៥ទៅ២៩ឆ្នាំ ។ នៅកម្ពុជាវិញ គ្រោះថ្នាក់ចរាចរណ៍ ក៏នៅតែជាបញ្ហាសំខាន់ដែលកំពុងប្រឈមដែលគេត្រូវរួមគ្នាធ្វើការដោះស្រាយផងដែរ ។ នៅក្នុងប្រទេសកម្ពុជា បណ្តាញផ្លូវថ្នល់ដែលអភិវឌ្ឍឥតឈប់ឈរបានសម្រួលការធ្វើដំណើរទៅដល់ភូមិ-ស្រុកឆ្ងាយៗ និងបានកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ។ ... Read More »

ទេព រិន្ទដារ៉ូ និង ស្វែង សុជាតា …ហែសព…!

ភ្នំពេញ៖ តារាសម្តែងលេចធ្លោពីររូបគឺ លោក ទេព រិន្ទដារ៉ូ និងអ្នកនាងស្វែង សុជាតា ត្រូវបានផលិតករក្នុងរឿង«១៥រោច» តម្រូវឲ្យលេងឈុតហែសព និងដាក់តាំងរូបថតមុខម្ឈូស។ ការថតនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នាតំបន់វត្តប្រាសាទ ... Read More »

ម៉ាដូណា ប្រកាសផ្អាកចេញពីសិល្បៈមួយរយៈពេលក្រោមហេតុផលមិនមានអីថ្មីសម្រាប់ទស្សនិកជន

ភ្នំពេញ៖ ក្រោយពីចុះមកពីសម្តែងនៅប្រទេសអូស្ត្រាលីភ្លាម តារាសម្តែងពូកែលេងសម្តី លោក ពៅ ស៊ូរ៉ែន ហៅម៉ាដូណា បានប្រកាសផ្អាកការងារសិល្បៈមួយរយៈពេលក្រោមហេតុផលមិនមានអីថ្មីសម្រាប់ទស្សនិកជន។ លោកថា យ៉ាងហោចណាស់ ក៏ត្រូវរង់ចាំដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយដែរ ទើបចេញមុខជាថ្មី ។ មុនពេលចេញទៅអូស្ត្រាលី ... Read More »

លទ្ធផលជំនួបនៅតែឲ្យធ្វើឲ្យគណបក្សសង្គ្រោះជាតិមិនអាចស្រួលចិត្តរឿងរចនាសម័ន្ធក្បាលមាស៊ីន

ភ្នំពេញ ៖ មិនទាន់បញ្ចប់នៅឡើយទេអំពី សមាជខុសលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ បើទោះបីជាមានជំនួបពិភាក្សារកដំណោះស្រាយរវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកាលពី រសៀលម្សិលមិញយ៉ាងណាក៏ដោយ។ ជំនួបនោះត្រូវគេពិពរណ៌នាថាមិនបាន ចម្រើនទៅមុខនោះទេ។ បន្ទាប់ពីស្តាប់ការពន្យល់របស់តំណាងភាគីមកពីគណបក្សប្រឆាំងអស់រយៈពេល ជាងមួយម៉ោងកន្លះកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជំនួប ពិភាក្សាបានបញ្ចប់។ ... Read More »