ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រថយន្តតម្លៃជិត២០ម៉ឺនដុល្លារក្រឡាប់ទាំងព្រឹក រងរបួសថៅកែប្រុស ស្រី និងអ្នកបើកបរ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរថយន្តម៉ាក មែកសឺដេស ស៊េរីទំនើប តម្លៃជាង២០ម៉ឺនដុល្លារ ដោយមានតៃកុនឡានម្នាក់ និងថៅកែប្រុស ស្រី២នាក់ ដែលគេស្គាល់ថាជាម្ចាស់គ្លីនិកឯកជនយីហោ “កម្ពុជា” កំពុងតែបើកបរតាមបណ្តោយផ្លូវ៦៣ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចខាងក្រោយវត្តកោះ ស្រាប់តែតៃកុងឡានមានអាការ ... Read More »

និសិ្សតពេទ្យម្នាក់ត្រូវចោរប្លន់បាញ់៤គ្រាប់ស្លាប់យកម៉ូតូមួយគ្រឿង នៅខណ្ឌទួលគោក

ភ្នំពេញ ៖ និស្សិតពេទ្យម្នាក់ត្រូវបានក្រុមចោរប្លន់បាញ់ជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈដែលរូបគេកំពុងតែជិះម៉ូតូ១គ្រឿងម៉ាក Zoomer X ដឹកសង្សារចេញពីច្រៀងខារ៉ាអូខេបំណងជូនទៅផ្ទះ លុះជិះមកដល់ចំណុចមុខហាង លី ម៉េងស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកកៀរជនរងគ្រោះដួលរួចដកកាំភ្លើងរួចដកកាំភ្លើងភ្ជង់តែជនរគ្រោះប្រតាយប្រគ្នាធ្វើឲ្យក្រុមចោរខឹងបាញ់ចំនួន៥គ្រាប់តែត្រូវជនរងគ្រោះ៤គ្រាប់ ហើយជនសង្ស័យយកម៉ូតូគេចខ្លួនបាត់។ ករណីបាញ់ប្លន់យកម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីយប់ឈានចូលទី០១ ... Read More »

សម្តេចតេជោហ៊ុន សែន អំពាវនាវបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមមណ្ឌលចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន អំពាវនាវបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមមណ្ឌលចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ។ ហ្វេសបុកសម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖ «ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៦ នេះគឺជាថ្ងៃចាប់ផ្តើមចុះឈ្មោះបោះឆ្នោតរហូតដល់ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណិកំពស់ទឹកជំនន់ថ្ងៃទី០១ កញ្ញា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណិកំពស់ទឹកជំនន់ថ្ងៃទី០១ កញ្ញា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យទឹកជន់លិចផ្ទះនិងស្រែចម្ការខេត្តឧត្តរមានជ័យ 

ឧត្តរមានជ័យ ៖ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់តាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះនៅតែបន្តភ្លៀងរហូតបានធ្វើឲ្យលិចផ្ទះនិងដីស្រែ ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យកាន់តែ ច្រើនឡើង ដែលធ្វើឲ្យមានការព្រួយបារម្ភនៅផលដំណាំរបស់ពួកគាត់ ។ លោក ជួន រតនាវង្ស ក្រុមប្រឹក្សាឃុំអន្លង់វែងបានឲ្យដឹងថា ... Read More »

ឆេះអតីតអគារសាលានយោបាយចាស់សម្រាប់ទុកប្រជុំមន្ត្រីរាជការស្រុកសង្កែសង្ស័យដោយសារទុស្សេចរន្តអគ្គិសនី

ខេត្តបាត់ដំបង ៖ អតីតអគារសាលានយោបាយចាស់សម្រាប់ទុកប្រជុំមន្ត្រីរាជការស្រុកសង្កែត្រូវអគ្គិភ័យឆាបឆេះដោយ សង្ស័យទុស្សេេចរន្តអគ្គិសនីកាលពីវេលាម៉ោងប្រហែល១និង៣០នាទីរំលងអាធ្រាត្រ ឈានថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ រហូត មកដល់ម៉ោង៤និង៣០នាទីទៀបភ្លឺទើប រលត់ទាំងស្រុង ។ អាជ្ញាធរបានឲ្យដឹងថា អតីតអគារ សាលានយោបាយនេះ ស្ថិតនៅក្បែររបង ... Read More »

ប្រជាពលរដ្ឋ១០០គ្រួសារនៅឃុំគគីរសោមស្រុកស្វាយទាបរីករាយក្រោយពីទទួលបានដំណោះស្រាយពីអាជ្ញាធរ

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិចំនួន៣ ឋិតក្នុងឃុំគគីរ សោម ស្រុកស្វាយទាប មានអារម្មណ៍ សប្បាយរីករាយពេលទទួលបានលទ្ធផល ជាទីគាប់ចិត្តខណៈដែលមានទ្វារបិទបើក បង្ហូររំដោះទឹកសម្រាប់ស្រោចស្រពស្រូវ ដាក់ប្រព័ន្ធលូ ព្រមទាំងទទួលបានប្រេង សាំងនិងថវិកាមួយចំនួនក្រោយទទួលផល ប៉ះពាល់ទំហំដីស្រែក្បែរប្រឡាយទឹកដែល ក្រុមហ៊ុនជីកធ្វើផ្លូវនាពេលកន្លងទៅ ... Read More »

ប្តីប្រពន្ធដេកជាមួយគ្នាពេញមួយរាត្រីព្រឹកឡើងទើបដឹងថាភរិយាស្លាប់ឡើងរឹងក្រញ៉ង់​

ខេត្តកំពង់ចាម៖ ប្តីប្រពន្ធ២នាក់ដេកជាមួយគ្នាពេញមួយយប់ លុះព្រឹកឡើង ទើបដឹងថា ភរិយាស្លាប់បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិបន្ទាយ ឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មន្ត្រីនគរបាលស្រុកបារាយណ៍បានឲ្យដឹងថា ... Read More »

ក្រុមហ៊ុនរ៉ូយ៉ាល់អង្គរយកអាចម៍ដីការដ្ឋានទៅលក់មិនព្រមបង់លុយក្លាយជាការវិវាទនឹងអ្នកម៉ៅការ

ភ្នំពេញៈ មានការវិវាទក្នុងករារដ្ឋានសាងសង់ខុនដូមួយកន្លែង កើតឡើងរវាងអ្នកម៉ៅការ កើបអាចម៍ដី និងអ្នកទទួលកើបអាចម៍ដីបន្ត គ្រាដែលបានធ្វើជិតសម្រេចជាស្ថាពរទៅហើយ បែរជាភា គី ទទួលកើបអាចម៍ដីបន្ត មិនព្រមបង់លុយ និងថែមទាំងចតរថយន្តពេញការដ្ឋានមិនឲ្យគេចូលយកអាចម៍ដីថែមទៀត ។ វិវាទនេះបានកើតឡើងក្នុងការដ្ឋានសង់ខុនដូរបស់ជនជាតិចិនមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ ជាប់ផ្សារបឹងត្របែកផ្លាហ្សា ក្នុងសង្កាត់បឹងត្របែក ... Read More »

នគរបាលខណ្ឌឫស្សីកែវបង្ហាញមុខក្រុមចោរប្លន់និងអ្នកទទួលផលចោរកម្ម៧នាក់ក្រោយបង្ក្រាបបានមុនបញ្ជូនទៅកាន់តុលាការ

ភ្នំពេញ ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នង ការនគរបាលរាជធានីភ្នំពេញព្រមទាំងមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវនៅថ្ងៃទី៣១ ខែសីហា ... Read More »

ជម្រើសជាតិកម្ពុជាប៉ះជាមួយហុងកុងក្នុងជំនួបមិត្តភាព

ទីក្រុងហុងកុង៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅស្វាគមន៍ ក្រុមជម្រើសជាតិហុងកុងនៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៦នេះ ដើម្បីប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ (World Friendlies) នៅ ក្នុងទឹកដីហុងកុង ។ សម្រាប់ប្រវត្តិប្រកួតរបស់ក្រុមហុងកុង៣ប្រកួតចុងក្រោយគឺចាញ់ទាំងអស់ដោយចាញ់ក្រុមកាតារ ២-០ នៅក្រៅទឹកដី ... Read More »

ការបើកយុទ្ធនាការដើម្បីសុវត្ថិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្ថិភាព  ដោយតគិតថ្លៃ ៨៥២១ សន្លឹក

ខេត្តរតនគិរី៖ នៅមន្ទីសាធារណការខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ លោកស៊ុន ប៉ូលីនប្រធានមន្ទីរសាធារណការបានអមដំណើរ លោកយឹម ផែនអភិបាលរងខេត្ត តំណាងលោកថង សាវុន អភិបាលខេត្តនិងលោកមឿងសារិទ្ធប្រធានមន្ទីការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគបាលខេត្តចូលរួមយុនាការដើម្បីសុវត្តិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្តិភាព ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់ ដោយឥតគិតថ្លៃចំនួន៨៥២១សន្លឹក ដោយបែងចែកជូនរដ្ឋបាលសាលាក្រុងស្រុកទាំង៩ ដើម្បីឲ្យអាជ្ញាធរក្រុងស្រុកចែកជូនប្រជាពលរដ្ឋនៅដែនសមត្ថកិច្ចរបស់ខ្លួន ។ ... Read More »

ការប្រកួតវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធនឹងដំណើរការប្រកួតជាផ្លូវការនៅថៃ្ងទី១១ ខែ កញ្ញា ឆ្នាំ២០១៦

ភ្នំពេញ៖ លោក ឧត្តមសេនី ទោ ជាមសុភា អគ្គលេខាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងប្រាប់នាព្រឹកមិញថា ការប្រកួតវាយសីដណ្តើមពានរង្វាន់ លោក ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីនោះ នឹងដំណើរការប្រកួតជាផ្លូវការចាប់ពីថៃ្ង ទី១១ រហូតដល់ថៃ្ងទី១២ ខែកញ្ញា ... Read More »

យកស្លាកគណបក្សទៅដាំមុខផ្ទះគេគ្មានការអនុញាតឈ្លោះផ្អើលសមត្ថកិច្ច

ភ្នំពេញ ៖ ជម្លោះរវាង សកម្មជនរបស់គណបក្សសង្រ្គោះជាតិប្រចាំមូលដ្ឋានជាមួយម្ចាស់គ្រប់គ្រងដីឡូត៍មួយកន្លែង ខណៈដែលម្ចាស់ទីតាំងមិនអនុញាតឲ្យយកស្លាកគណបក្សសង្ក្រ្គោះជាតិយកទៅដាំមុខផ្ទះ កើតជាជម្លោះ ផ្អើលសមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខដីឡូត៍គម្រោងបើកហាងថ្មី តន្រ្តីបុប្ផាជាយក្រុង ផ្លូវជាតិលេខ៣ ភូមិត្រាំងដូនតី សង្កាត់ចោមចៅ ... Read More »

ក្រឡាប់គោយន្តដឹកឫស្សីសង្កត់អ្នកបើកបរស្លាប់នៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកបរគោយន្តម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ខណៈដែលគោយន្តកន្រ្តៃដឹកឫស្សី ហើយក្រឡាប់ធ្លាក់ប្រឡាយបុរសជាអ្នកបើកបររហូតដល់ ដាច់ខ្យល់ស្លាប់ ។ ហេតុការណ៍ក្រឡាប់គោយន្តនេះបានកើតឡើងយឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅតាមភូមិសាអង ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ... Read More »

សមត្ថកិច្ចព័ទ្ធចាប់បានមនុស្ស៦នាក់ពាក់ព័ន្ធចែកចាយ រក្សាទុក និងប្រើប្រាស់ថ្នាំញៀន

  ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យស្រីប្រុសចំនួន៦នាក់ត្រូវបានសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះជួលមួយកន្លែងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង  ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ... Read More »

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើ វឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តន៍នាពេលខាងមុខ

 ភ្នំពេញ ៖ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើ វឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តន៍នាពេលខាងមុខដោយចូលរួមពីថ្នាក់ដឹកនាំ ... Read More »

បងផឹក បងដឹង បងស្រវឹង បងដេក៖ មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤​ម្នាក់ ស្រវឹងស្រារហូត​សន្លប់​ស្តូកស្តឹងក្នុងរថយន្ត

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់ដែលជាមន្រ្តីនគរបាលពាក់ស័ក្ត៤ បានផឹកស្រាស្រវឹងជោគជាំរហូតដល់ឈប់រថយន្តដេកសន្លប់ស្ដូកស្តឹងបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរគមន៍ហៅរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ បុរសដែលស្រវឹងស្រានោះឈ្មោះ ហ៊យ ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបករណីជួញដូរសត្វព្រៃអណ្តើក និងពស់ ឈ្មួញដឹកផ្ទុកក្នុងរថយន្តក្រុងក្រុមហ៊ុនថោងស៊ីញ ចេញពីក្រុងប៉ោយប៉ែតបម្រុងឆ្ពោះទៅភ្នំពេញ

ខេត្តបាត់ដំបង៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តក្រោមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានធ្វើការបង្រ្កាបករណីជួញដូរសត្វព្រៃហាមឃាត់ខុសច្បាប់ពីសំណាក់ឈ្មួញ ដឹកផ្ទុកក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង ស៊ីមញ។ សមត្ថកិច្ចឆែកឆេររកឃើញ និងដកហូតបានប្រភេទសត្វអណ្តើកចំនួន២០៧ក្បាល និងសត្វពស់ចំនួន១៦គីឡូក្រាម ដែលឈ្មួញច្រកក្នុងការ៉ុង ... Read More »

កាមរីឆ្លាមបុករះរបួស២នាក់មិនទាន់ឃើញចូលខ្លួនដោះស្រាយ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស២នាក់បានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះ ដែលបង្កឡើងដោយរថយន្តកាមរីឆ្លាមបើកបរក្នុងល្បឿនលឿនដូចហោះនៅក្នុងក្រុង ក៏បានជ្រុលទៅបុកម៉ូតូរួចហោះទៅបុកបន្តរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរបួសរដូករណែល និងរងការខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ប៉ុន្តែគិតមកដល់ត្រឹមថ្ងៃនេះ១សប្ដាហ៍គត់គេមិនទាន់ឃើញភាគ្គីបង្កចូលខ្លួនមកដោះស្រាយនៅឡើយទេ។ ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានលើកឡើងស្រឌៀងៗគ្នាថាមុនដំបូងគេឃើញបុរស២នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៏ខ្មៅ គ្នានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីទៅលិច លុះមកដល់ចំណុចខាងលើមិនដឹងយ៉ាងម៉េចស្រាប់តែម៉ូតូដួលកណ្ដាលទ្រូងផ្លូវ គ្រានោះស្រាប់តែមានរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៏ខ្មៅ ... Read More »

បើកការដ្ឋានគម្រោងអភិវឌ្ឍន៍មូលនិធិសង្កាត់ឆ្នាំ២០១៦ ស្ថាបនាផ្លូវបេតុង គ្មានសរសៃដែកប្រវែង៦៥២ម៉ែត្រទទឹង៤ម៉ែត្រ

ភ្នំពេញ  : ផ្លូវបេតុងគ្មាន សរសៃដែកប្រវែង៦៥២ម៉ែត្រត្រូវបានបើកការដ្ឋានគម្រោងមូលនិធិសង្កាត់ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ គោករកា សង្កាត់គោករកា និងភូមិស្គន់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ក្រោមអធិបតេយ្យភាពរបស់ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌ និងលោក លោកស្រីសមាជិកសមាជិការក្រុមប្រឹក្សាខណ្ឌនិងមានការចូលរួម ពីប្រជាពលរដ្ឋសរុប ... Read More »

ចំណតរថយន្តតាក់សីុនៅមុខរ៉ារថភ្លើងក្បែរព្រះសក្យមុនីចេតិយ្យ សង្កាត់ស្រះចក បង្កភាពរញ៉ែរញ៉ៃរត់ចាប់ម៉ូយប្រសាច

ភ្នំពេញ៖ ក្រុមអ្នករត់ឡានតាក់ស៊ី ដែលឈប់ចតចាប់ម៉ូយបែបអនាធិបតេយ្យនៅម្តំុមុខរ៉ារថភ្លើង ក្បែរព្រះសក្យមុនីចេតិយ្យ ក្នុងសង្កាត់ស្រះចក កំពុងតែបង្កឲ្យមានភាពរញ៉េរញ៉ៃ ដោយអ្នករត់ឡានតាក់ស៊ីទាំងនោះ មកឈប់ចតចាប់ម៉ូយនៅទីនោះ មិនខ្លាចអាជ្ញាធរខណ្ឌនោះឡើយ ដោយបង្កឲ្យកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋអ្នកដំណើរបានរអ៊ូរទាំថា ព្រោះតែអាជ្ញាធរខណ្ឌសង្កាត់បណ្តែតបណ្តោយនោះ  ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានលួចបង្ហើបប្រាប់ថា ព្រោះតែមានអាជ្ញាធរសង្កាត់ស្រះចកជាអ្នកបើកដៃឲ្យក្រុមអ្នករត់តាក់សីុទាំងនោះបង្កើតបែនឡាននេះឡើងហើយ ... Read More »

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ សរសើរនគរបាល​ខណ្ឌ​មានជ័យ​ បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា​រង ​ងិន ​ពេ​ជ ដោះលែង​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

ភ្នំពេញ ៖ លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កោតសរសើរចំពោះនគរបាលខណ្ឌមានជ័យ ដែលខិតខំយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសគ្រប់ទម្រង់នាពេលកន្លងមក ដើម្បីរក្សាសន្តិសុខ ក៏ដូចជាសណ្ដាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ។ ការលើកឡើងរបស់លោក មាស វិរិទ្ធ ... Read More »

លាងឡានរអិលជើងដួលផ្ងារក្រោយដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសជាតៃកុងរថយន្តFUSO ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈរួបគាត់បានឈរលាងឡាន ហើយរអិលជើងធ្លាក់ពីលើប៉ុងផ្ងារក្រោយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ការាំលាងឡាន យីហោ ផាម៉ូល លាងរថយន្តតូចធំ  ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ខេត្តរតនគិរី៖ មនុស្ស៤នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រ វាងម៉ូតូនឹងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងនៅក្រុងបានលុង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ១ សង្កាត់កាចាញ ... Read More »

សិស្ស២០០នាក់ទទួលរង្វាន់អាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តីសុបិន”

ភ្នំពេញ ៖ សិស្សថ្នាក់វិទ្យាល័យចំនួន ២០០នាក់នៅរាជធានីភ្នំពេញ និងខេត្តកំពតទទួលបានកញ្ចប់អាហារូបករណ៍ពីក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈាន មុខគេមួយក្នុងតំបន់អាស៊ាន។ កម្មវិធីនេះ មានឈ្មោះថា “អេស ស៊ី ជី ... Read More »

សេដ្ឋកិច្ចកម្ពុជានៅតែកើនឡើងសម្រាប់រយៈពេល២ឆ្នាំក្រោយ

ដោយយោងទៅតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថានឹងនៅតែកើនឡើងសម្រាប់រយៈពេល២ឆ្នាំក្រោយដោយសារតែមានការជំរុញពីការនាំចេញសម្លៀក បំពាក់ សំណង់ និងសេវាកម្មផ្សេងៗ។ របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចនៅពាក់ កណ្តាលឆ្នាំនេះបានឱ្យដឹងថា កំណើន ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវ បានគេព្យាករថា នឹងកើនឡើងប្រហែលជា ៧ភាគរយនៅក្នុងឆ្នាំ២០១៦ហើយអត្រា ... Read More »

សុខ សោម៉ាវត្តី រំពឹងរឿង”៣០ថ្ងៃ”

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរបស់ ផលតិកម្មមហាហង្សរឿង”៣០ថ្ងៃ”បាន សម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់ថ្ងៃទី៣០ ខែសីហានេះនៅរោងកុន Legend នៃផ្សារទំនើបTK Avenue។ តួឯក គឺអ្នកនាងសុខ សោម៉ាវត្តី បានដាក់ក្តីរំពឹងខ្ពស់ទៅលើខ្សែភាពយន្តរឿងខ្មោចនិងជារឿងកំប្លែងមួយនេះថាអាចនឹងទទួលបានការគាំទ្រច្រើនបន្ទាប់ពីរឿង”អ្នកនាងម្ចាស់ឡឺកឺ”ដែលនាងសម្តែងក្នុងផលិតកម្មនេះដែរ។ ខ្សែភាពយន្តនេះត្រូវបានចូលរួមសម្តែងដោយអ្នកនាង សុខ សោម៉ាវត្តី, ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង ជំនួសលោក ​សុខ សុគន្ធ 

ភ្នំពេញ៖   លោកវេជ្ជបណ្ឌិត ងី មានហេង ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជំនួសលោក សុខ សុគន្ធ ដែលត្រូវទទួលភារកិច្ចថ្មី នៅទីស្តីការ ក្រសួងសុខាភិបាល ។ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នេះបានប្រព្រឹត្តទៅនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ សីហា ២០១៦ ក្រោមអធិបតីភាព ... Read More »

ធ្លាយវីដេអូ កែវ នីសា ឲ្យគ្រូអាគមថៃសាក់ យ័ន្តនៅខ្នង

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីស្រីល្បីឈ្មោះអ្នកនាង កែវ នីសា ត្រូវបានគ្រូអាគមសាក់យ័ន្តដ៏ល្បីប្រទេសថៃទម្លាយចេញនូវខ្សែវីដេអូខ្លីគ្រាដែលតារាស្រីរូបនេះចូលទៅសាក់យ័ន្ត ។ នាងនឹងកា្លយជាតារាស្រីទីពីរដែលធ្វើការសាក់យ័ន្តមន្ត គាថាបែបសម័យបុរាណបន្ទាប់ពីតារា សម្តែងស្រីកញ្ញាពេជ្រ អាវីហ្សា ហើយយ័ន្តនេះក៏ត្រូវបានតារាសម្តែងលំដាប់ហូលីវូដអ្នកស្រីអេនជីលីណាសាក់ផងដែរ ។ ថ្មីៗនេះការសាក់រូបលើកដងខ្លួនបានក្លាយជាការពេញនិយមមួយសម្រាប់តារាកម្ពុជាប៉ុន្តែការសាក់យ័ន្តគាថាបែបអបិយជំនឿមិនមានច្រើនទេ។ កញ្ញា ... Read More »