ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

លុយមិនតិចទេលោកអើយ! ម្តាយខំទុកចិត្តកូនស្រីពៅ យកលុយ១៧ម៉ឺនដុល្លារទៅផ្ញើ បែរជាកូនស្រីពៅយកលុយនោះទៅទិញផ្ទះ រថយន្ត ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រួចនិយាយថាទៅប្តឹងអ្នកណាប្តឹងទៅ

ភ្នំពេញ៖ អ៊ំស្រីម្នាក់ ឈ្មោះ ប៉ុល យ៉ន អាយុ៧៧ឆ្នាំ ដោយសារតែរូបគាត់ខំទុកចិត្តកូនស្រីពៅ ហើយបានយកលុយចំនួន១៧ម៉ឺនដុល្លារទៅផ្ញើទុកគ្រាន់ពេលចាស់ទៅយកលុយនោះមកមើលថែជំងឺរបស់គាត់ ប៉ុន្តែអ្វីដែលគាត់រំពឹងទុកនោះ បែរជារលាយគ្មានសល់ទៅវិញ បន្ទាប់ពីគាត់បានលក់ផ្ទះបានលុយចំនួន២៧ម៉ឺនដុល្លារ រួចក៏ចែកកូនចៅមួយចំនួន ព្រោះតែមិនហ៊ានយកទៅទុកនៅក្នុងធនាគារ តែបែរជាកូនស្រីពៅ យកលុយម្តាយផ្ញើទុកនោះ ... Read More »

រថយន្តបែនដឹកថ្មពាក់ស្លាកលេខ ខេមរភូមិន្ទ បុកម៉ូតូកិ នមនុស្សស្លាប់២នាក់នៅ ឃុំទឹកហូត

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីជាប្រពន្ធបានស្លាប់ភ្លាមនៅនឹងកន្លែង ប្តីបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តបែនដឹកថ្មមួយគ្រឿង បានពេញទមួយទំហឹង ។ ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រ ៧២.៧៣ ចំណុចមុខមណ្ឌលស្ត្រី ... Read More »

ជាប់លេខ១ភ្លាម សំណាង អាលីណា ត្រូវគេដាក់ផ្ទឹមសម្រស់កញ្ញាឯកវៀតណាម និងឥណ្ឌូនេស៊ី

ភ្នំពេញ៖ ស្រីស្រស់វ័យក្មេង សំណាង អាលីណា បានក្លាយជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងសមត្ថភាព និងសម្រស់ដ៏របស់ធំ Miss Cambodia 2019 កាលពីថ្មីៗនេះ ។ ក្រោយជាប់ជ័យលាភីភ្លាម នាងត្រូវបានគេហទំព័រល្បីល្បាញមួយលើកយកសម្រស់នាងមកផ្ទឹមនឹងកញ្ញាឯកមកពីប្រទេសពីរគឺវៀតណាម និងឥណ្ឌូនេស៊ី ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត

ខេត្តកំពត៖ នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២​ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ... Read More »

ញាក់សាច់ទាំងកណ្តាលអធ្រាត្រ!! ស្លាប់របួសធ្ងន់ស្រាល៨នាក់ គ្រោះថ្នាក់ចរាចរណ៍លើស្ពានគីហ៊្សូណា

ខេត្តកំពង់ចាម ៖ កាលពីរំលងអាធ្រាត្រនៅលើស្ពានគីហ៊្សូណា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើង រវាងអ្នកបើកបររថយន្តហ្វត និងរថយន្តហ៊ីយ៉ាន់ដាយ បានបណ្តាលឲ្យស្លាប់ម្នាក់ និង៧នាក់ទៀត មានអ្នករបួសកម្រិតធ្ងន់៣នាក់ កម្រិតស្រាល៤នាក់ ខណៈអ្នកស្លាប់ត្រូវគៀបជាប់ក្នុងរថយន្ត ហើយត្រូវចំណាយពេលយូរ ទម្រាំយកចេញពីរថយន្តបាន ។ ប្រភពព័ត៌មានឲ្យដឹងថា ... Read More »

ក្តៅ​ៗ​ ! ប៉េអឹម​ផ្ទៃ​ប្រទេស​ ចាប់​ខ្លួន​លោក​ផែង​ វណ្ណៈ​ ហើយ​ ដោយ​អនុវត្ត​ដីកា​របស់​តុលាការ​ យោង​បណ្តឹង​មេធាវី​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​

ភ្នំពេញ​៖ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ពី​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ថ្លែង​ប្រាប់​ថា​ នៅ​ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ផែង​ វណ្ណៈ​ ហើយ​ ដោយ​បញ្ជូន​ទៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដេីម្បី​សាកសួរ​ ។ ការ​ចាប់​ខ្លួន​លោក​ ផែង​ ... Read More »

Cellcard ត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាជាក្រុមហ៊ុនដែលផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់សាលាតម្រង់ទិសបាល់ទាត់

ភ្នំពេញ៖ Cellcardនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្ងៃនេះអបអរសាទរភាពជោគជ័យដ៏ធំធេងនៃកម្មវិធីសិក្សាកីឡាបាល់ទាត់ដែលមានឈ្មោះថា សាលាតម្រង់ទិសបាល់ទាត់។ កម្មវិធីបិទនេះត្រូវបានធ្វើឡើងនៅថ្ងៃទី31 ខែមីនាចាប់ពីម៉ោង1 រសៀលរហូតដល់ម៉ោង4 រសៀលនៅវិទ្យាល័យហ៊ុនសែនខ្លាកូនក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរក៏មានសិស្សានុសិស្ស និងអ្នកគាំទ្រជាង3000 នាក់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមហ៊ុនCellcardនិងតំណាងក្រសួងអប់រំយុវជន និងកីឡា ទាំងអស់ដែលចង់ឃើញក្រុមចុងក្រោយដែលមកពីខេត្ត កណ្តាលនិងកំពង់ឆ្នាំងមកប្រកួតគ្នាដើម្បីជយ័លេភីធំ។ ... Read More »

លោកទេសរដ្ឋមន្ដ្រី គន់ គីម ប្រគល់ផ្ទះជូនអតីតយុទ្ធជន២គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងក្រើនរំលឹកមន្ដ្រីបម្រើនប្រជាពលរដ្ឋឲ្យបានល្អ

ខេត្តកំពង់ចាម៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣១ ... Read More »

សរសើរទឹកចិត្តសប្បុរសតារាចម្រៀងវ័យក្មេងចូលរួមសង្ក្រាន្តវិទ្យាល័យពងទឹក

ភ្នំពេញ៖ តារាចម្រៀងប្រុស ស្រី វ័យក្មេង មួយចំនួន នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យពងទឹក នាខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ។ ក្រៅពីការជួបជុំជាមួយអ្នកគាំទ្រ តារាចម្រៀងទាំងនោះ បានចូលរួមស្ម័គ្រចិត្ត ... Read More »

ឆក់ទូរស័ព្ទបានសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃសង្នការដ្ឋានរាជធានីភ្នំពេញបានដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃម៉ាកiPhone Xពីជនជាតិចិននៅម្តុំស្ពានតិចណូ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១០៧ នៅចំណុចម្តុំអាហារបាត់ដំបង ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

រថយន្តមួយគ្រឿងបុកទ្រូងផ្លូវនិងបន្តទៅបុករថយន្តចតនៅលើចិញ្ចើមផ្លូវបន្ថែមទៀតខណៈមេឃកំពុងភ្លៀង

ភ្នំពេញ៖ រថយន្តមួយគ្រឿង បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេលមេឃកំពុងភ្លៀង ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជាង១០យប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេ២៨៩ ចំណុចស្តុបផ្សារ៧មករា ... Read More »

គួរឲ្យអាសូរណាស់!! បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​ បើក​មក​បុក​ពេញ​ទំហឹង ​បណ្តាល​ឲ្យបោកក្បាល​ស្លាប់​

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូ​វីវ៉ាមួយគ្រឿង ​សង្ស័យបញ្ច្រាស​ទិសដៅ​ចរាចរណ៍​ផ្លូវ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំហៀងខាងស្តាំ ​បណ្ដាល​ឲ្យ​ដួល​បោកនឹងថ្នល់បែក​ក្បាល​ស្លាប់យ៉ាង​អាណោចអាធ័ម​ ។ ហេតុការណ៍​ដ៏រន្ធត់នេះ​បាន​កើត​ឡើង​កាលពី​វេលា ម៉ោង៩យប់ ថ្ងៃច័ន្ទ ទី​១ ខែមេសា ឆ្នាំ​២០១៩​ ត្រង់ចំណុច​ខាងកើតចម្ងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស ​ផ្លូវលេខ២១៤ ... Read More »

សមត្ថកិច្ចប្រដាប់អាវុធស្រុកសំឡូតចាប់ពលរដ្ឋបង្គាប់យកលុយស្រួលៗ

ខេត្តបាត់ដំបង ៖ គេរាយការណ៍ថាមានប្រជាពលរដ្ឋប្រមាណ ពី៤ ទៅ៥នាក់ដែល ត្រូវរងគ្រោះរហូតលក់ទ្រព្យសម្បត្តិដើម្បីយកលុយរាប់សិបលានរៀល ទៅបង់ឲ្យ មន្រ្តីសមត្ថកិច្ចស្រុកសំឡូត ខណៈដែលពួកគាត់ត្រូវបានគេចាប់យកទៅឃុំខ្លួន ដោយមិនអនុញ្ញាតឲ្យជួបនរណាម្នាក់បានឡើយ។ ការឃុំខ្លួន និងបំបិទសិទ្ធិសេរីភាពស្មើនឹងបទល្មើសឧក្រិដ្ឋនេះ ដោយសារតែប្រជា ពលរដ្ឋទាំងនោះហ៊ានជិះកង់ជិះម៉ូតូដើរ កត់កន្ទុយលេខតាមភូមិ ... Read More »

ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត យុវជន កម្មករ កម្មការិនី ទាំងអស់ត្រូវចូលរួមថែរក្សាវប្បធម៌ របៀបរៀបរយសាធារណៈ

ភ្នំពេញ៖ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទីចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានចេញសេចក្តី ជូនដំណឹងពីការរក្សាសន្តិសុខ ... Read More »

សង្ស័យស្រវឹងស្រា ជិះម៉ូតូបុកចំណាំងផ្លាត ហើយធ្លាក់ទឹកស្លាប់ ដល់ព្រឹកឡើង ទើបរកឃើញ

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូបុកចំណាំងផ្លាត ហើយរេចង្កូតធ្លាក់ទឹកទំនប់បណ្តាលឲ្យលង់ស្លាប់គ្មានអ្នកណាដឹង លុះព្រឹកឡើងទើបមានអ្នកអូសអួន ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅត្រួតពិនិត្យ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច ... Read More »

ជិះម៉ូតូដេញបាញ់មនុស្សដូចបាញ់ចាបកណ្តាលក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចកំពង់ ចាមបាននិងកំពុងតាមស្រាវជ្រាវរកអត្ត សញ្ញាណជនសង្ស័យម្នាក់ដែលបានធ្វើ សកម្មភាពជិះម៉ូតូដេញបាញ់មនុស្សយ៉ាងអនាធិបតេយ្យទាំងកណ្ដាលអធ្រាត្រ ហើយ គេចខ្លួនបាត់ស្រមោល ។ មន្រ្តីនគរបាលបានឲ្យដឹងថា ករណី ប៉ុនប៉ងធ្វើមនុស្សឃាតដេញបាញ់ប្រើប្រាស់អាវុធខ្លីខាងលើនេះកើតឡើងកាលពីថ្ងៃ អាទិត្យ ១១រោច ខែ ... Read More »

បើមេមិនបើកដៃកូនចៅបរិស្ថានក៏មិនហ៑ានគាបប្រជាពលរដ្ឋយកលុយដែរ

ខេត្តកំពង់ស្ពឺ ៖ អនុប្រធានស្នាក់ការ បរិស្ថានមួយរូបត្រូវបានប្រជាពលរដ្ឋដែលរកស៊ីដឹកផលអនុផលព្រៃឈើតាមគោ យន្តកន្ត្រៃនាំគ្នារិះគន់យ៉ាងខ្លាំង ព្រោះតែធ្វើសកម្មភាពជំរិតទារប្រាក់រាប់សែនរៀល ក្នុងគោយន្តនីមួយៗជាថ្នូរនឹងការមិនបង្ក្រាប តែបើអ្នកណាគ្មានលុយបង់តាមតម្រូវការនោះទេច្បាស់ជាត្រូវមន្រ្តីរូបនេះចាប់យកគោយន្តមិនខាន ។ ស្នាក់ការបរិស្ថាននេះ ស្ថិតនៅចំណុច ភ្នំតូច ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ត ... Read More »

ប្រពន្ធសរសៃខ្ចីនៅឯស្រុកប្តីឆ្លៀតលួចបង្កាត់ភ្លើងស្នេហាជាមួយនារីរោងចក្ររហូតមានកូនក្នុងផ្ទៃ

ភ្នំពេញ ៖ នារីកម្មកររោងចក្រម្នាក់ឈឺចិត្តស្អិតទ្រូងព្រោះចាញ់ល្បិចបោកប្រាស់ បុរសកំហូច សមែ្ញងខ្លួនមានការងារល្អ ហើយនៅកំលោះទៀតនោះ ធ្វើឲ្យនាងលុងខ្លួនខាតបង់ទាំងលុយកាក់និងខ្លួនប្រាណទៅទៀត។ ទំនាក់ទំនងស្អិតល្មួតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកអស់រយៈពេលជាង៦ខែ អ្នកទាំងពីរបានណាត់ជួបគ្នាយ៉ាងជិតស្និទ្ធដូចប្តីប្រពន្ធរហូតមានកូនក្នុងផ្ទៃ។ តែអ្វីដែលប្លែកបុរសកំហូចរូបនេះបែរជាលែងហៅនាងទៅបន្ទប់របស់ខ្លួនដូចសព្វដងបណ្តាលឲ្យនាងកើតការសង្ស័យក៏បានទៅរកបុរសនេះដល់បន្ទប់ក៏ប្រទះឃើញស្រ្តីម្នាក់ និងកូនតូចទើបភ្ញាក់ខ្លួននិយាយលែងចេញធ្វើឲ្យនាងឈឺចិត្តដើររកកន្លែងប្តឹង ដើម្បីឲ្យទទួលខុសត្រូវកាលពីរសៀលថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត

ខេត្តកំពត៖ នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ... Read More »

តុលាការឃុំខ្លួនក្រុមចោរលួចព្រះបដិមា (ធ្វើពីស្ពាន់) នៅវត្តព្រែកហូរ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរលួចព្រះបដិមា(ធ្វើពីស្ពាន់)នៅវត្តព្រែកហូរ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួចមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅវត្តព្រែកហូរ ស្ថិតក្នុង ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ... Read More »

ឪពុកជាប់រវល់ កូនស្រីកាន់ព្រីភ្លើង ឆក់ស្លាប់

ខេត្តស្វាយរៀង៖ ប្ដី ប្រពន្ធ២នាក់ បានស្រែកទ្រហ៊ោយំបោកខ្លួន និងបន្ទោសខ្លួនឯងថា មានការធ្វេសប្រហេសតែមួយប៉ព្រិចភ្នែក បណ្ដាលឲ្យបាត់បង់ជីវិត ធ្វើឲ្យមានវិប្បដិសារីអស់មួយជិវិត ខណៈដែលកូនស្រី ទើបតែមានអាយុមួយខួបកន្លះ យកដៃទៅចាប់កាន់ព្រីភ្លើងបណ្ដាលឲ្យឆក់ស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ... Read More »

មន្រ្ដីរាជការ និងពលរដ្នស្នើឲ្យអភិបាលខេត្ត ពិនិត្យមើលភាពអសកម្ម របស់ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំផង តើគួរប្រើអភិក្រមទី៥ របស់សម្ដេចដែរទេ?

ខេត្តកំពង់ធំ៖ ពលរដ្នបានរិះគន់ថា ការធ្វេសប្រហែសរបស់មន្រ្ដីជំនាញពេទ្យសត្វ កាន់តែប្រហោងធំឡើងៗ ហើយក្នុងរយះពេលចុងក្រោយនេះ ក្នុងការពិនិត្យសុខភាពសត្វ ខណៈសត្វកំពុងមានជំងឺរីករាលដាលនៅប្រទេសជិតខាង តើនេះ ក៏ព្រោះតែលាភសក្ការមែនទេ? បានជាបណ្ដោយឲ្យការដឹកជញ្ជូនសត្វ ចល័តសត្វ មិនមានការពិនិត្យសុខភាពឲ្យបានត្រឹមត្រូវមុននឹងចរាចរណ៍ឆ្លងខេត្ត ។ ជាក់ស្ដែងនៅយប់ថ្ងៃទី៣១ ខែមីនា ... Read More »

ខណ្ឌដូនពេញ បន្តចុះបង្ក្រាបហ្គេមបាញ់ត្រីខុសច្បាប់

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបជាក់ស្តែងដកហូតទូហ្គេមបាញ់ត្រី១គ្រឿង និងទូហ្គេមប្រភេទបៀរ៧គ្រឿង ។ ករណីបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ... Read More »

ចិនប្រតិកម្មក្រោយអាមេរិកប្រកាសលក់យន្តហោះចម្បាំង៦០គ្រឿងឲ្យកោះតៃវ៉ាន់់

បញ្ហាកោះតៃវ៉ាន់់គឺជារឿងរសើបបំផុត នៅក្នុងទំនាក់ទំនង រវាងអាមេរិក នឹងចិន ដោយអាមេរិក មានទំនាក់ទំនងល្អជាមួយកោះតៃវ៉ាន់់ និងលក់អាវុធជាច្រើនទៅឲ្យតៃវ៉ាន់់ បើទោះបីចិនបានព្រមានជាច្រើនលើកច្រើនសារហើយក្តី ។ ប្រទេសជាច្រើន ក៏បានសម្រេច ដកទូតចេញពីកោះតៃវ៉ាន់់ងាកទៅបង្កើតទំនាក់ទំនងជាមួយចិនដីគោកវិញ ។ ដោយឡែក អាមេរិក ... Read More »

គេចពីនគរបាលចរាចរ មកបង្កការរំខាន់ដល់អ្នកដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ៣៦៩

ភ្នំពេញ៖ ស្របពេលដែលកម្លាំងនគរបាលចរាចរ ដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ មិនឲ្យបើកចូលរាជធានីភ្នំពេញ នៅលើផ្លូវជាតិលេខ១ ចំណុចភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានធ្វើឲ្យរថយន្តដឹកជញ្ជូនធុនធំបង្វែទិសដៅក្នុងការធ្វើចរាចរលែងបើកឆ្លងកាត់ស្ពានព្រះមុនីវង្សទៀតហើយ តែក៏នៅមានរថយន្តប្រភេទដឹកទំនិញធុនធំមួយចំនួនមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ពោលគឺគេចពីនគរបាលចរាចរ បើកបរចូលតាមផ្លូវតូចចង្អៀតបង្កការកកស្ទះចរាចរធ្វើឲ្យអ្នកដំណើររិះគន់គ្រប់ៗគ្នា ។ ដូចឃើញក្នុងរូបភាពនេះ នៅវេលាម៉ោង៩,៣០នាទីព្រឹក ... Read More »

វាយអ្នកលក់ស្រាខៀវភ្នែក ព្រោះខឹងមិនព្រមជឿស្រាឲ្យផឹក

ខេត្តកំពង់ស្ពឺ៖ អ្នកលក់ស្រាតាមភូមិម្នាក់បានរងនូវកណ្តាប់ដៃពីសំណាក់បុរសញៀនស្រាម្នាក់ បណ្តាលឲ្យខៀវភ្នែក ព្រោះតែមិនព្រមជឿស្រាឲ្យគេយកទៅផឹក ។ ក្រោយបង្ក ជនដៃដល់ត្រូវបានអ្នកភូមិ និងប្រជាការពាដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ អំពើហិង្សានេះ កើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃអាទិត្យ ១១រោច ចែផល្គុន ... Read More »

បើក​រថយន្ដ​បំ​បុក​បា​រ៉ា​ស់ ​សមត្ថកិច្ច​នគរបាល​ច​រា​ចរាចរណ៍ ​រត់​ចែក​ជើង​គ្នា

ខេត្តកំពង់ស្ពឺ ៖ ​ជនសង្ស័យ​បើក​រថយន្ដ​បំ​បុក​បា​រ៉ា​ស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​(​ជាន់​សាជី​)​ នៅ​គោលដៅ​អនុវត្ត​ត្រួតពិនិត្យ​ ច្បាប់​ចរាចរណ៍​ នៅមុខ​មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ បណ្តាលឲ្យសមត្ថកិច្ចរត់ចែកជើងគ្នា ។ ក្រោយបង្កហេតុ ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ។ ប្រភពបាន​ឲ្យ​ដឹងថា​ ​នៅ​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​ការអនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ... Read More »

ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៅបត់ជើងនៅក្រោយផ្ទះពេលយប់ ត្រូវជនសង្ស័យចាប់ផ្ដួលរំលោភរហូតបានសម្រេច

ខេត្តកណ្ដាល៖ ក្មេងស្រីវ័យ១៦ឆ្នាំដើរចេញទៅបត់ជើងតូច នៅក្រោយផ្ទះ នាពេលយប់ស្ងាត់ ក៏ត្រូវបានជនសង្ស័យឆ្លៀតឱកាសចាប់ផ្ដួលទៅលើដី រំលោភសេពសន្ថវៈរហូតបានសម្រេច ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យដែលមានវ័យ១៦ឆ្នាំដូចគ្នានោះ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនីតិវិធី ... Read More »

រន្ទះបាញ់មួយគ្រាប់ ស្លាប់បុរសម្នាក់ ខណៈដេញក្របីនៅវាលស្រែ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ ខណៈប្រទះឃើញបុរសម្នាក់បានស្លាប់ កណ្ដាលវាលស្រែ នៅវាលស្រែខាងកើតភូមិ ចម្ងាយ១៥០០ម៉ែត្រ ដោយទៅដេញក្របី នៅវាលស្រែ ពេលមេឃកំពុងភ្លៀង បន្ទាប់ពីមានភ្លៀង និងខ្យល់កន្ត្រាក់លាយឡំ រន្ទះបាញ់មួយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ... Read More »