ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ស្លាប់កើនឡើងខ្ពស់ដោយកម្តៅក្តៅខ្លាំងនៅអាមេរិកនិងកាណាដា

មន្ត្រីអាមេរិក និងកាណាដា បានប្រកាសថា ក្នុងរយៈមួយខែកន្លងមកមានករណីស្លាប់ជាច្រើនដោយសារតែកម្តៅក្តៅខ្លាំងជាប្រវត្តិសាស្ត្រ។ អភិបាលរដ្ឋ British Columbia លោកស្រី Lisa Lapointe បាននិយាយទៅកាន់សារព័ត៌មាន Guardian របស់អង់គ្លេសថា «មកទល់ពេលនេះមានមនុស្ស៩១៧នាក់ស្លាប់។ យើងបានប្រកាសព័ត៌មានពីអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេល១សប្តាហ៍កន្លងមកនៅក្នុងរដ្ឋ ... Read More »

ប៉ូលិស​ហុងកុង​ ចាប់ខ្លួន​៩​នាក់​ ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​​វាយប្រហារ​ដោយ​គ្រាប់បែក​

អន្តរជាតិ​​៖ មនុស្ស​ចំនួន​ ៩​នាក់​ ត្រូវ​បានប៉ូលិសហុងកុងចាប់ឃាត់ខ្លួនចំពោះ​ការសង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​បន្ទាប់​ពី​ការរកឃើញ​ផែនការ​ប៉ុន​​ប៉ង​មួយ​ដើម្បី​ផលិត​គ្រឿង​ផ្ទុះ និង​បង្កប់​គ្រាប់បែក​នៅ​ពាសពេញ​ទីក្រុង​។​ នេះបេី​តាមការបញ្ជាក់ពី​ប៉ូលិស​ហុងកុង​ បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​ នៅថ្ងៃអង្គារ​ទី០៦​ ខែកក្កដា​ ឆ្នាំ​២០២១។ សូមជម្រាបថា​ ចំពោះការចាប់ខ្លួន​នេះ​ បានកើតឡើង​ចំពេល​មាន​ការបែកបាក់​ផ្នែក​នយោបាយ​នៅ​ទីក្រុង​ហិរញ្ញវត្ថុ​របស់​ចិន​មួយ​នេះ ... Read More »

សម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្តួត ជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្តាលស្ទឹង រយៈពេល១៤

ខេត្តកណ្តាល៖ សម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្តួត ជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល រយៈពេល១៤ គិតចាប់ពីថ្ងៃទី៦ខែកក្កដា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។  ត្រូវបានផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួត ជាបណ្ដោះអាសន្ន ... Read More »

លោក ឃួង ស្រេង ៖ គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្ដេជ្ញា ខិតខំ ជម្រុញ ការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោ ឲ្យជោគជ័យ

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច ... Read More »

អគ្គិភ័យឆាបឆេះរោងចក្រគីមីនៅប្រទេសថៃ៖ ធ្វើ​ឱ្យ​អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់ស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀតរងរបួស

អន្តរជាតិ​៖ រោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan)​ ប្រទេសថៃ​ ត្រូវ​បានអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ បន្ទាប់​មក​ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ ... Read More »

លូខ្នាតធំក្រោមដីជម្រៅ៤ទៅ៦ម៉ែត្រែ មុខ CDC មនុស្សអាចចេញចូលបាន ក្រុមការងារចៃកានិងមន្ទីរសាធារណការ ចុះពិនិត្យត្រៀមដាក់ឲ្យប្រើប្រាស់នៅរដូវវស្សានេះហើយ

ភ្នំពេញ៖ ក្រុមការងារនៃគម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ កក្កដានេះ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ ជាមួយនឹងការចុះពិនិត្យមើលការសាងសង់ស្ថានីយបូមទឹកមុខ CDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយ ... Read More »

តារាល្បីៗចេញប្រតិកម្មរឿងថៃសាងសង់ប្រាសាទចម្លងពីប្រាសាទអង្គរវត្ត ខណៈក្រសួងកំពុងស្រាវជ្រាវបន្តលើករណីនេះ

ភ្នំពេញ៖ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសិល្បករជាច្រើនពីកម្ពុជា បានបញ្ចេញសារប្រតិកម្មខ្លាំងជុំវិញរឿងរ៉ាវដែលប្រទេសថៃ បានលួចចម្លងប្រាសាទអង្គរវតរបស់កម្ពុជា។ ប្រតិកម្មនេះផ្ទុះឡើងក៏ស្របពេលដែលក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងស្រាវជ្រាវលម្អិតបន្ថែមជុំវិញបញ្ហានេះ។ សិល្បករជាច្រើនបានបញ្ចេញសារអមដោយរូបភាព ដោយការស្នើឲ្យអ្នកគាំទ្ររបស់ពួកគេជួយចែករំលែក និងបង្កើតជាសំឡេងរួមគ្នាមួយដើម្បីបញ្ចប់ការលួចចម្លងរូបរាងប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជា។ ប្រតិកម្មនេះបានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូច អង្គរវត្ត របស់ កម្ពុជាកំពុងសាងនៅទឹកដីថៃការសាង ... Read More »

កិច្ចប្រជុំពិភាក្សាលើកិច្ចព្រមព្រៀងកម្មវិធីអនុវត្តគម្រោងជំនួយបច្ចេកទេសសម្រាប់ការអប់រំនៅកម្ពុជា (គម្រោងចិន)

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នី ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់លើគម្រោងផ្នែកទន់ ក្រោមគម្រោងចិន គោលគំនិត ការងារអភិវឌ្ឍ ICT បម្រើការបង្រៀននឹងរៀនឲ្យមានប្រសិទ្ធភាព សកម្មភាពអនុវត្តនៃសំណើគម្រោងលើផ្នែកទន់ ... Read More »

សម្តេចតេជោហ៊ុនសែន ៖ វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ... Read More »

ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅប្រទេសថៃ​ ថ្ងៃនេះ! រកឃើញ​មនុស្ស ជាង៥ពាន់នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺកូវីដ​ ៥៧នាក់ស្លាប់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ... Read More »

ឈ្មួញ​ ឈ្មោះ ភ័ក្រ​ កំពុងកាក់កបរបរដឹកជញ្ជូនឈេីខុសច្បាប់ ពីខេត្តព្រះវិហារទៅកំពង់ធំឯសមត្ថកិច្ចជំនាញមិនដែលបង្រ្កាបសូម្បីម្តង !!!???

ខេត្ត​ព្រះ​វិហារ​ ៖​ យោងតាមសេចក្តីរាយការណ៍ឱ្យដឹង​ ថា​ ឈ្មួញឈ្មោះ​ ភ័ក្រ​ កំពុង​កាក់កបនឹងរបរដឹកឈេី​ ដែលពីមុនប្រេី​ ប្រាស់រថយន្តត្រឹម៦គ្រឿង​ តែឥឡូវពង្រីកថែម៣​គ្រឿង​ទៀតឡេីង៩គ្រឿង​ ដូចជា​រថយន្តធុនត្រា សុីណា នឹងហ្វត ពណ៌ត្រេអុី ។ ... Read More »

ក្រុមហ៊ុន Smart បានបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញថ្មីជាង ៣០០​ ទីតាំង ក្នុងឆ្នាំ ២០២១ ដើម្បីធ្វើឲ្យសេវា 4GLTE របស់ខ្លួនកាន់តែប្រសើរបំផុត

 រាជធានីភ្នំពេញ៖ ថ្ងៃទី ០៦ ខែកក្ដដា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានពង្រីកសេវាគ្របដណ្ដប់បណ្តាញ4G របស់ខ្លួននៅតាមបណ្ដាខេត្ត–រាជធានីក្នុងប្រទេសកម្ពុជា ដោយមានស្ថានីយ៍ទីតាំងជាង ៣០០ កន្លែង ត្រូវបានដាក់ពង្រាយអំឡុងពេល៦ខែក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគ ... Read More »

ជនសង្ស័យកាប់ប្រហារប្រពន្ធក្រុមប្រឹក្សាឃុំថ្មពួកត្រូវនគរបាល ស្រុកថ្មពួកចាប់បានហើយ

ខេត្តបន្ទាយមានជ័យ៖ ​បន្ទាប់ពីមានអំពើហិង្សាដោយចេតនាទៅលើស្ត្រីជាច្រើននាក់ដែលកំពុងស្លទឹកនំបញ្ចុកនិងចិតល្បោយនំធ្វើឲ្យស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣ទៅ៤នាក់រងរបួស​ធ្ងន់រួចជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល០៤ថ្ងៃ។តែមកដល់ពេលនេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជាជនដៃដល់បានហើយ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលទៅមណ្ឌលដីការេពីរ តំបន់ភ្នំចង្រ្កានយក្ស ក្នុងភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ខណ:ជននេះគេចខ្លួនដល់ទីនោះ។ មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២ខែកក្ក​ដា​ ឆ្នាំ២០២១ នៅភូមិថ្មពួក ... Read More »

ព័ត៌មានបឋម! ឃ្លាំងផ្ទុកសម្ភាររោងការ និងរោងបុណ្យផ្សេងៗសម្រាប់ជួលត្រូវបានអគ្គិភ័យឆាបឆេះយ៉ោងសន្ធោសន្ធៅ (មានវីដេអូ)

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យឆេះឃ្លាំងទុកសម្ភាររេោងការនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ 114R ក្បែរបុរី ជីបម៉ុង ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   ... Read More »

មន្ទីរបរិស្ថានខេត្តបាត់ដំបង៖​ បន្តចុះល្បាតដល់ភូមិសាស្ត្រអូរខ្មោច បានរុករកឃើញខ្សែអន្ទាក់ដាក់ចាប់សត្វព្រៃចំនួន៨០ខ្សែ

ខេត្ត​បាត់ដំបង​​៖​ បេី​យោង​តាម​ផេកផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​០៦​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ ដោយ​បញ្ជាក់​ថា​ មន្ទីរបរិស្ថានខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែកក្កដាម្សិលមិញ​នេះ​ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមន្ត្រីល្បាត MJP ចុះល្បាតមកដល់ភូមិសាស្ត្រអូរ២១ ធ្វើការឃ្លាំមើលដីព្រៃកាប់រានថ្មីមួយកន្លែង ដែលក្រុមបានធ្វើការវាស់វែងរួច។ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​៖​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៦ និងអ្នកជាសះស្បើយចំនួន ២២នាក់​ នៅថ្ងៃទី៦ ខែកក្កដានេះ!

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះថា​ អាជ្ញាធរ​មូលដ្ឋាន​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៦ និងអ្នកជាសះស្បើយចំនួន ២២នាក់។ នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ... Read More »

សុខ រ៉ាស៊ី ប្តឹងទារសំណងពីលោក អ៊ិន សុភិន ចំនួន១៥.៧០០ដុល្លារ

ភ្នំពេញ៖ ទីបំផុត លោក សុខ រ៉ាស៊ី បានទម្លាយអំពីបុគ្គលដែលជំពាក់ប្រាក់ និងគេវេសមិនសងប្រាក់តាមកាលកំណត់ ដោយអូសបន្លាយជិតមួយឆ្នាំ ហើយនោះគឺលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សដែលទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតកញ្ញាឯកនោះ។ ពេលនេះលោកសុខ រ៉ាស៊ីបានសម្រេចប្តឹងទាមទារសំណងពីលោក អ៊ិន ... Read More »

សិក្ខាសាលាតាមអនឡាញនៃកម្មវិធីផ្លាស់ប្តូរយុវជនJENESYS “ប្រធានបទ៖គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់គ្រោះមហន្តរាយ”

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សម្រាប់និស្សិតសាកលវិទ្យាល័យនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ កម្មវិធីផ្លាស់ប្តូរយុវជនJENESYS តាមអនឡាញ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមកនៃប្រជាជនជប៉ុន និងកម្ពុជា ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជាជំហានទី២ ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជាជំហានទី២ ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ... Read More »

បុរស៣នាក់ស្លាប់ជាបន្តបន្ទាប់គ្នាដោយសារពុលស្រាថ្នាំនៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល៖  បុរស៣នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នាយ៉ាងអាណោចអាធ័ម ក្រោយពីនាំគ្នាផឹកស្រាថ្នាំរួច។ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិលេី ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។     មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះ៣នាក់ ... Read More »

គ្រាន់តែតេទៅលេខ 8888 សោះ ក៏មានសំណាងឈ្នះរង្វាន់ធំពីសែលកាតរហូតដល់ 40,000 ដុល្លារ!

តើអ្នកជឿជាក់លើសំណាងទេ?​ ជាមួយសែលកាត សំណាងប្រាកដជារត់រកអ្នក! ព្រោះសែលកាតផ្តល់រង្វាន់ពិតៗនិងរៀងរាល់ថ្ងៃ សម្រាប់អ្នកផ្សងសំណាងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររាល់ថ្ងៃ»។ នៅក្នុងខែឧសភានេះ សែលកាតបានរកឃើញអ្នកឈ្នះរង្វាន់ពីររូបបន្ថែមទៀតដែលឈ្នះរង្វាន់សរុប 40,000 ដុល្លារ។ អតិថិជនទី1 គឺលោក ស៊ាវ លីន ... Read More »

គ្រូបង្វឹកក្រុម Man City មិនឲ្យ Ferran Torres និងRodri ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City បានបង្ហើបឱ្យដឹងថា ក្លិបរបស់លោកបានរារាំងកីឡាករ Rodri និង FerranTorres ពីការតំណាងឲ្យប្រទេសអេស្ប៉ាញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហើយបាននិយាយថា ក្លិបផ្សេងទៀតគួរតែធ្វើដូចគ្នានេះដែរដើម្បីការពារកីឡាករកុំឲ្យ លេងខ្លួនហួសហេតុពេកចំពោះការឲ្យកីឡាករទៅចូលរួមដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ... Read More »

កីឡាករលេខ១ពិភពលោក Djokovic យកឈ្នះ Cristian Garin ក្នុងកម្មវិធីWimbledon ឡើងវគ្គបន្ត

កីឡាករវាយតឺន្នីសលំដាប់កំពូលពិភពលោក Novak Djokovic បានប្រជែងយកឈ្នះកីឡាករ Cristian Garin របស់ឈីលីជាមួយនឹងជ័យជម្នះ ៦-២, ៦-៤ និង ៦-២ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធីWimbledon និងរក្សាការពារតំណែងជើងឯករបស់ខ្លួន។ យោងតាមសារព័ត៌មាន AFP ... Read More »

ទីបំផុត​! ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ សម្រេច​ផ្តន្ទាទោស​ចិន ៣នាក់​ ពាក់ព័ន្ធករណី​ចាប់ជំរិត​ទារប្រាក់១០ ម៉ឺន​ដុល្លារ​​​ពីចិន​ដូចគ្នា ដាក់ពន្ធនាគារក្នុង​ម្នាក់ៗ ៥ឆ្នាំ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃអង្គារ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១នេះ ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានី​ភ្នំពេញ​ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ បានប្រកាសសាលក្រមលើ​ជនជាប់ចោទ​​ចំនួន ៣នាក់​ ជាជនជាតិ​ចិន​ សម្រេច​ផ្ដន្ទាទោសដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ៥ឆ្នាំ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធនឹងបទល្មើសលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ( គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ។កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ដា នៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វា ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ... Read More »

មន្ត្រីជំនាញ​ ក.ប.ប.​ ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១​ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល​ សហការជាមួយកម្លាំងអធិការនគរបាលស្រុកខ្សាច់កណ្តាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល​។ នេះបេី​យោង​តាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ... Read More »

ស្លាប់១៥០នាក់ដោយការបាញ់ប្រហារនៅទិវាឯករាជ្យអាមេរិក

នៅក្នុងទិវាឯករាជ្យអាមេរិក កាលពីថ្ងៃទី៤ខែកក្កដា មានករណីហិង្សាកើតឡើង ពាក់ព័ន្ធនឹងកាំភ្លើងជាង៤០០ករណីបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ១៥០នាក់។ តាមតួលេខរបស់“Gun Violence Archive” មានឯកទេសតាមដានសកម្មភាពហិង្សាដោយកាំភ្លើងនៅអាមេរិក បានបញ្ជាក់ថា ក្នុងរយៈពេលពីថ្ងៃទី២ដល់ថ្ងៃទី៧ខែកក្កដា គឺចំពេលទិវាឯករាជ្យអាមេរិក មានការបាញ់ប្រហារដល់ទៅ ៤០០ករណីទូទាំងប្រទេស។ នៅទីក្រុងញូវយ៉ក មានករណីផ្ទុះអាវុធ២១លើក ... Read More »

Tajikistan បញ្ជូនកម្លាំងទាហាន ២ម៉ឺននាក់ការពារតាមបណ្តោយព្រំដែនជាប់អាហ្វហ្គានីស្ថាន

នៅថ្ងៃទី៥ ខែកក្កដា អ្នកនាំពាក្យប្រធានាធិបតី Tajikistan បានឱ្យដឹងថា ប្រទេសនេះបានបន្ថែមកម្លាំងទាហាន២ម៉ឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលមានកម្លាំងទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់ភៀសខ្លួនចូលក្នុងប្រទេសតាជីគីស្ថាន។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «ស្ថានភាពនយោបាយ សន្តិសុខនៅតំបន់ព្រំដែនជាប់អាហ្វហ្គានីស្ថាននិងTajikistan កាន់តែអាក្រក់ទៅ ។ ប្រមុខដឹកនាំប្រទេស Tajikistan បានបញ្ជាដល់គណៈកម្មការសន្តិសុខជាតិ ... Read More »

ពលរដ្ឋឥណ្ឌា២.៥០០នាក់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ក្លែងក្លាយ

មន្ត្រីឥណ្ឌាបានប្រកាសឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់ត្រូវគេបោកប្រាស់ឲ្យចាក់វ៉ាក់សាំងក្លែងក្លាយនៅតាមទីចាក់វ៉ាក់សាំងខុសច្បាប់ ដែលបង្កើតឡើងដោយជនខិលខូច។ សារព័ត៌មាន CNNបានផ្សាយថា មន្ត្រីនៅទីក្រុង មុមបៃ បានបើកការស្រាវជ្រាវពីការបើកទីតាំងចាក់វ៉ាក់សាំងខុសច្បាប់ បោកប្រាស់ប្រជាជន។ សកម្មភាពស្រាវជ្រាវត្រូវបានធ្វើឡើងក្រោយពេលពលរដ្ឋមានការសង្ស័យសួរនាំពីលិខិតចាក់វ៉ាក់សាំងដែលពួកគេទទួលបានក្រោយការចាក់។ លោក Vishal Thakur មន្ត្រីប៉ូលិសក្នុងទីក្រុងមុមបៃបានឱ្យដឹងថា ទីតាំងចាក់វ៉ាក់សាំងក្លែងក្លាយ ... Read More »

កម្ពុជា! ថ្ងៃនេះ​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៩៣៥នាក់ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ៣១នាក់​ និង​​អ្នក​ជាសះស្បើយ​ ៦៥៤នាក់​

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារទី០៦ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៣៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៥៤នាក់ និងករណីស្លាប់​ ៣១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៥ ខែកក្កដា​​​ ... Read More »