ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ទីក្រូងញូវយ៉កប្រើច្បាប់ «ស៊ុនអ៊ូខុង» រក្សាគម្លាតពេលទៅហាលថ្ងៃលើវាលស្មៅ

ក្រុងញូវយ៉ក៖ ពិតជាចម្លែក ទាក់ទាញ និងមានសុវត្ថិភាពដល់ពលរដ្ឋដែលទៅដេកហាលថ្ងៃនៅរមណីយដ្ឋាន ដូមីណូ កណ្តាលទីក្រុងញូវយ៉ក។ មន្ត្រីក្នុងតំបន់បានប្រើប្រាស់ច្បាប់«ស៊ុនអ៊ូខុង» គូសរង្វង់មូល ការពារក្រុមបិសាច។ នៅក្នុងរឿងថាំងចេង ចម្លងធម៌ បានគូសរង្វង់មូល ការពារលោកគ្រូ គេចផុតពីបិសាចចាប់ខ្លួន ហើយពេលនេះកូវីដ-១៩ ក៏មិនខុសពីបិសាចនោះដែរ ... Read More »

រយៈពេល៣៤ថ្ងៃវៀតណាមមិនមានអ្នកឆ្លងថ្មីក្នុងប្រទេសឡើយ

វៀតណាម៖ តាមប្រភពព័ត៌មាន ពីគណៈកម្មការជាតិប្រឆាំងជំងឺឆ្លង កូវីដ-១៩ បានប្រកាសថា គិតដល់វេលាម៉ោង១៨ ថ្ងៃទី២០ខែឧសភា វៀតណាម មិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេសឡើយ រយៈពេល៣៤ថ្ងៃជាប់គ្នា។ ចំនួនអ្នកឆ្លងកូវីដ-១៩នៅវៀតណាម មានអ្នកឆ្លងសរុប ៣២៤នាក់ ក្នុងនោះមាន ២៦៤នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យហើយ។ សារព័ត៌មាន ... Read More »

កូរ៉េខាងជើងនឹងបន្តពិភាក្សាជាមួយអាមេរិក ក្រោយការបោះឆ្នោត

ប្រទេសកូរ៉េខាងជើង៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាងកូរ៉េខាងជើង បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើង បានផ្អាករាល់សកម្មភាពពិភាក្សាជាមួយអាមេរិក រហូតដល់ ការបោះឆ្នោតរួចរាល់ ហើយអាមេរិកមានរដ្ឋាភិបាលថ្មីទើបបន្តពិភាក្សា។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានជួបជាមួយមេដឹកនាំគីម ជុងអ៊ុន ៣លើករួចមកហើយ ដោយមានទំនាក់ទំនងបុគ្គលល្អ ប៉ុន្តែភាគីទាំងពីរនៅតែមិនមានកិច្ចព្រមព្រៀងណាមួយជាផ្លូវការនោះឡើយ។ ... Read More »

ផ្សារទំនើប Parkson Mall Phnom Penh ជុំវិញបណ្ដឹង លើទឹកប្រាក់ $144.5 million

ភ្នំពេញ៖ Parkson Mall ជាផ្សារទំនើបដែលមាន ប្រេននេមមកពី ប្រទេសម៉ាឡេស៊ី ហៅកាត់ថា (PRA ) Parkson Retail Asia Ltd បានកក់តម្លៃទីតាំងជួលទៅឲ្យក្រុមហ៊ុន Hassan ... Read More »

ប្រទះសពបុរសកម្មករជនជាតិចិននៅឆ្នេរពយតាមូង

ខេត្តព្រះសីហនុ៖សាកសពមនុស្សប្រុសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកសមុទ្រមកទើ លើល្បាក់ថ្មពយតាមូងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី20 ខែឧសភា ឆ្នាំ2020 ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ TANG SHAOEN ជនជាតិចិន ភេទប្រុស ឆ្នាំកំណើត22ឧសភា ... Read More »

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់»

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់» ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២០ ខែឧសភា ... Read More »

ឆក់ទូរស័ព្ទបានសម្រេចនៅខណ្ឌសែនសុខរត់មកជាប់ខ្នោះនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោង៣និង២០នាទីថ្ងៃទី២០ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវបេតុងក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន រហូតមកដល់មុខវត្តតាំងកសាង សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​  ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកាកាបទី២​ ក្របួចជាប់តែម្តង។ ជនសង្ស័យទាំង២នាក់រួមមាន៖ ... Read More »

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ហាមឃាត់កន្លងមក ចូលកម្ពុជា តម្រូវឱ្យមាន (Health Certificate)

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងជំងឺកូវីដ១៩ សូមធ្វើការកែសម្រួល វិធានការការពារ ទប់ស្កាត់ និងឆ្លើយតបតាមការរីករាលដាល នៃជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស(គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជា ដូចតទៅ៖ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ​ អនុញ្ញាត​ឲ្យ​ក្រុុម​ហ៊ុន​ជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២ គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំ និងអនុស្ថានីយពហុកីឡ​ដ្ឋានជាតិអូឡាំពិក

ភ្នំពេញ​ ៖​ រដ្ឋបាលរាជធានីភ្នំពេញ​ នៅ​ថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២០នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២ គីឡូវ៉ុល ចេញពីអនុ​ស្ថានីយ​វត្តភ្នំ និងអនុស្ថានីយពហុកីឡដ្ឋានជាតិអូឡាំពិក ដោយតភ្ជាប់ជាមួយបន្ទប់ភ្លេីងចំនួន១៥ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ​ ចំនួន៥រួមមាន​ ៖​ ខណ្ឌដូនពេញ ... Read More »

មន្ទីរសម្រាកព្យាបាលនិងសម្ភពសុវណ្ណឌីចោមចៅរងការចោទប្រកាន់ថាគ្មានជំនាញវះកាត់ស្រ្តីសម្រាលកូនម្នាក់វិះនឹងស្លាប់

ភ្នំពេញ៖ មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី» ចោមចៅដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងនូវការចោទប្រកាន់ថាគ្មានជំនាញបន្ទាប់ពីក្រុមគ្រូពេទ្យនៅទីនោះធ្វើការវះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូនវិះនឹងបណ្ដាលឲ្យស្លាប់និងក្លាយទីជាជនពិការស្លាប់១ចំហៀងខ្លួនទាំងវ័យក្មេងបាត់ទៅហើយ ។ចំណែកក្រុមគ្រួសារជនរងគ្រោះបានទៅសុំឲ្យគ្រូពេទ្យនិងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី» ចោមចៅទទួលខុសត្រូវលើករណីនេះកាលពីវេលាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែមិនព្រមទទួលខុសត្រូវឡើយនិងអះអាងថាឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េចព្រោះវាជារឿងអ្នកជម្ងឺហើយអ្នកជម្ងឺកើតព្រាយក្រឡាភ្លើងទៅវិញ។ ស្រ្តីរងគ្រោះឈ្មោះ សាត ... Read More »

ក្នុងខែមេសា ក្រសួងសាធារណការ ចាប់បានរថយន្តដឹកលើសទម្ងន់ ២៩៨គ្រឿង ពិន័យជាប្រាក់បានជាង ៥រយលានរៀល

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនចាប់បានរថយន្តដឹកលើសទម្ងន់ ២៩៨គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ នឹងបន្តរឹតបន្តឹង ប្រយោជន៍ការពារ ថែទាំផ្លូវជាតិ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអោយការដឹកជញ្ជូន គោរពតាមគោលការណ៍ច្បាប់ ... Read More »

បាក់ដើមក្ងោកមួយដើមទៀតហើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវ ត្រូវមានការប្រុងប្រយ័ត្ន

ភ្នំពេញ៖ ដើមក្ងោកមួយដើមត្រូវបានបាក់រលំលើផ្លូវរួមនឹងខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយមហាវិថីព្រះសុរាម្រឹត តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍ខ្យល់បក់បោកបាក់ដើមឈើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្បែរវិមានឯករាជ្យស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគឺ ... Read More »

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនឹងម្សៅក្រាមពណ៌សថ្លាចំនួន ៦កញ្ចប់ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០  ត្រង់ចំណុច ក្រុមទី៦ ... Read More »

គ្រោះធម្មជាតិភ្លៀងនិងខ្យល់កន្រ្តាក់បំផ្លាញផ្ទះ ៤ខ្នង នៅស្រុកក្រគរ

    ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវខ្យល់កួចហោះចេញពីលើជើងសសរ និង ១ខ្នងទៀតរងការខូចខាតបើុងដំបូល នៅគ្រាដែលមានធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់កន្រ្តាក់យ៉ាងខ្លាំង ។  ហេតុការណ៍គ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ... Read More »

ក្នុងរយៈពេលប៉ុន្មានខែនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ មានក្រុមហ៊ុន អង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនជួយឧបត្ថម្ភជាសម្ភារ មករដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្របពេលដែល ជំងឺកូវីដ–១៩បាននិងកំពុងវាយលុកនៅលើពិភពលោកទាំងមូល ហើយក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវការឆ្លង ជំងឺកូវីដ–១៩ដែរនោះ គេបានមើលឃើញថាក្នុងរយៈពេលប៉ុន្មានខែជាប់គ្នានេះមាន ក្រុមហ៊ុន អង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភជាសម្ភារមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ហាញពីការចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។    ជាក់ស្ដែង បើយើងគិតចាប់ពីថ្ងៃទី០៩ខែ មិីនាឆ្នាំ ... Read More »

អ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក ជាង៥លាននាក់ហើយ

ពិភពលោក៖ តាមគេហទំព័រ worldometers គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី២០ខែឧសភា នៅទូទាំងពិភពលោក មានអ្នកឆ្លង កើនឡើងដល់ ៥ ០០២ ៤៣៩ នាក់ និងស្លាប់ ៣២៥ ២១៤ នាក់ ... Read More »

ទៀតហើយ! អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចោទថារកស៊ីជាមួយអុីរ៉ង់

កន្លងមកអាមេរិកបានចោទក្រុមហ៊ុនចិន ហួវៃ ថាបានលួចលាក់ រកស៊ីខុសច្បាប់បំពានការដាក់ទណ្ឌកម្ម របស់អាមេរិក ធ្វើឲ្យអគ្គនាយកទទួលបន្ទុកហិញ្ញវត្ថុរបស់ក្រុមហ៊ុននេះត្រូវចាប់ខ្លួននៅក្នុងប្រទេសកាណាដា ហើយពេលនេះមិនទាន់ដោះលែងនៅឡើយ។ នៅពេលនេះ អាមេរិក បន្តដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធរកស៊ីជាមួយអុីរ៉ង់។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ដែលអាមេរិកចោទថា បានធ្វើជាតំណាង ... Read More »

អាជ្ញាធរខេត្តបាត់ដំបងបង្ហាញពីហានិភ័យដែលពលករខ្មែរឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

ខេត្តបាត់ដំបង÷ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះ សមត្ថកិច្ចពាក់ព័ន្ធបានថ្លែងនូវការលំបាកមួយចំនួនដែលខាងភាគីថៃមិនសហការល្អជាមួយភាគីខ្មែរ ដោយពេលខ្លះខ្មែរ ... Read More »

ថៃ បដិសេធផ្តល់ហិរញ្ញវត្ថុស្តារក្រុមហ៊ុន អាកាសចរណ៍ Thai Airways ព្រោះទុកប្រាក់ដោះស្រាយវិបត្តិ Covid-19 និងពង្រឹងសេដ្ឋកិច្ច

ប្រទេសថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថាបន្ទាប់ពីគណៈរដ្ឋមន្រ្តី បានសម្រេចចិត្តបោះបង់ចោលការផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc ព្រោះត្រូវតែសន្សំប្រាក់សម្រាប់គម្រោងផ្តល់ជំនួយដែលចាំបាច់ដើម្បីកាត់បន្ថយវិបត្តិCovid-19 និងពង្រឹងសេដ្ឋកិច្ចឡើងវិញ។ លោកបានលើកឡើងដូច្នេះថា៖«ថ្ងៃនេះខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកទាក់ទងនឹង Thai Airways ... Read More »

កូរ៉េខាងជើង កំពុងប្រឈមនឹងកង្វះស្បៀងអាហារធ្ងន់ធ្ងរ ដោយ​សារការបិទព្រំដែន ព្រោះវិបត្តិកូវីដ១៩

អន្តរជាតិ៖ ប្រជាជនប្រមាណ ១៨៣លាននាក់នៅក្នុងប្រទេសចំនួន ៤៧កំពុងប្រឈមនឹងអសន្តិសុខស្បៀងអាហារ ក្នុងនោះមានប្រទេសកូរ៉េខាងជើងផងដែរ ដោយសារតែប្រទេសនេះ បានបិទព្រំដែន និងការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបានរឹតត្បិតការទទួលបានផលិតផលកសិកម្ម ។ នេះបើតាមការអះអាងពីទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ។ អង្គការស្បៀងអាហារ និងកសិកម្ម ( FAO ... Read More »

ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះស្ថាប័នមួយក្រុមដំបូងដែលទទួលបានជំនួយពីមូលនិធិទឹកប្រាក់ចំនួន1លានដុល្លារ ដើម្បីប្រឆាំង​​វីរុសកូវីដ១៩

ភ្នំពេញ៖ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារបស់ខ្លួនដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du ... Read More »

ក្រសួងសុខាភិបាលជំរុញដល់ប្រជាពលរដ្ឋទូទាំងប្រទេសគិតពីសុខភាព ការពាររលកទី២នៃការចម្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជម្រាបជូនលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជម្រុញការអប់រំសុខភាពជូនដល់ប្រជាជន និងពង្រឹងការងារតាមដាន ការអនុវត្តវិធានការ ការពាររលកទី២នៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតរបស់ ក្រសួងសុខាភិបាល ... Read More »

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង ១០ និង១៥នាទី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

យុវជនម្នាក់បើកម៉ូតូរវល់និយាយទូរស័ព្ទជ្រុលចង្កូតទៅបុកកន្លែងលក់ទឹកក្រឡុកបង្អែមនិងពងទាកូន

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូរវល់និយាយទូរស័ព្ទជ្រុលចង្កូតទៅបុកកន្លែងលក់ទឹកក្រឡុកបង្អែមនិងពងទា បណ្តាលឲ្យរងរបួសបែកមុខបែកមាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូម៉ាក ហុងដាប៊ីត ... Read More »

រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិនិងអន្តរជាតិបានចូលទស្សនាឡើងវិញចាប់ពីខែមិថុនាឆ្នាំ ២០២០តទៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិនិងអន្តរជាតិបានចូលទស្សនាឡើងវិញចាប់ពីខែមិថុនាឆ្នាំ ២០២០តទៅ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល គោរពជូន លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។ ក្រសួងសុខាភិបាល ស្នើឱ្យក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិនិងអន្តរជាតិបានចូលទស្សនាឡើងវិញចាប់ពីខែមិថុនាឆ្នាំ ២០២០តទៅ ... Read More »

ថ្ងៃនេះ នៅថៃ មានអ្នកឆ្លងកូវីដ-១៩ថ្មី ម្នាក់ ខណៈកម្ពុជារកពុំឃើញអ្នកឆ្លងថ្មីឡើយ

ភ្នំពេញ៖ ថ្ងៃនេះ នៅថៃ មានអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ ខណៈកម្ពុជារកពុំឃើញអ្នកឆ្លងថ្មីឡើយ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២០ ខែឧសភា​ឆ្នាំ២០២០។ នៅប្រទេសថៃឆ្លងតែ១នាក់ទេ ប៉ុន្តែអ្នកឆ្លងម្នាក់នេះ ... Read More »

ប្រវត្តិ- អ្នកតាភ្នំដី

      អ្នកតាភ្នំដីមានប្រវត្តិកើតចេញពីប្រុសកម្ជឹលម្នាក់ដែលបានរោយដីខ្សាច់ក្លាយជាភ្នំតូចមួយនិងពូកែរកគោក្របីអ្នកស្រុកដែលបាត់ឲ្យឃើញមកវិញ។  អ្នកតាភ្នំដីស្ថិតនៅ​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​សូទ្រ​និគម ខេតខេត្តសៀម។  អ្នក​តា​នេះ មានរាងរៅជាព្រះពុទ្ធរូបឈរមួយព្រះអង្គ បាក់​ព្រះ​ហស្ត​ម្ខាង និង​រូប​ព្រះ​គណេស មួយ​ទៀត ដែល​មាន​ក្បាល​ជា​ដំរី​ខ្លួន​ជា​មនុស្ស បាក់​ជើង-​ដៃ​អស់​នៅ​តែ​ដង​ខ្លួន​និង​ក្បាល ហើយ​មាន​រូប​អវ​លោកេស្វរៈ ... Read More »

អតីតបេក្ខជនX-Factor 2019​ វឿន ជីវ៉ា ជោគជ័យជំហានដំបូងលើអាជីពជាតារាចម្រៀង

   ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង វឿន ជីវ៉ា​ ចាប់ផ្តើមលេចមុខមាត់ជាបណ្តើរៗលើការងារសិល្បៈចម្រៀងបន្តបន្ទាប់ក្រោយពីនាងបញ្ចប់ការប្រកួតក្នុងកម្មវិធី X-Factor Cambodia រដូវកាលទី១កាលពីឆ្នាំមុន។ នាងក្តាប់បានឱកាសច្រៀងជាបន្តបន្ទាប់ក្នុងកម្មវិធីប្រគំតន្ត្រីតូចធំរបស់ទូរទស្សន៍រួមទាំងក្លាយជាតារាចម្រៀងក្នុងក្រុមមួយ។ ​មុនពេលទទួលបានឱកាសការងារសិល្បៈ វឿន ជីវ៉ា ត្រូវបានគេដឹងថានាងមានប្រវត្តិតស៊ូច្រើនក្នុងជីវិត និងការងារសិល្បៈ។ ... Read More »

បុរសម្នាក់ជម្លោះព្រំប្រទល់ដីជាមួយប្អូនស្រីក្លាយជាហឹង្សាសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ បុរសសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើហឹង្សាវាយទៅលើប្អូនស្រីបង្កើតបណ្ដាលឱ្យរបួសធ្ងន់សន្លប់នឹងកន្លែងគ្រាន់តែមានទំនាស់ព្រំប្រទល់ដីប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ ២០២០ស្ថិតនៅត្រង់ចំណុចភូមិបុសតូច ឃុំពងទឹក  ស្រុករំដួលខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសសង្ស័យមានឈ្មោះគុយ ភាក អាយុ៦៤ឆ្នាំ មុខរបរ កសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាប្អូនស្រីបង្កើតមានឈ្មោះខៅ ញាតិ អាយុ៥០ឆ្នាំ មុខរបរ ... Read More »

ព្រះមហាក្សត្រ ប្រធានាធិបតី ប្រមុខដឹកនាំក្នុងតំបន់អាស៊ាន សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យចំពោះដំណឹងមរណភាពដ៏ក្រៀមក្រំ នៃមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH), ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចេអុីន , ... Read More »