ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំគណៈអចិន្រ្តៃយ៍ គណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំគណៈអចិន្រ្តៃយ៍ គណៈរដ្ឋមន្រ្តី ថ្ងៃអង្គារ៍ ៨កើត ឆ្នាំកុរ ​ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ខាងក្រោមនេះជាខ្លឹមសារនៃសម័យប្រជុំគណៈអចិន្រ្តៃយ៍ គណៈរដ្ឋមន្រ្តី ... Read More »

ឡើងលើដំបូលផ្ទះប៉ុនប៉ងលោតសម្លាប់ខ្លួនខឹងម៉ែស្ដីបន្ទោសរឿងលួចលុយ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាបែកថ្នាំបានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលោតសម្លាប់ខ្លួនព្រោះតែខឹងម្តាយស្តីបន្ទោសរឿងលួចលុយយកទៅចាយ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ស្ថិតនៅម្ដុំផ្សារក្រមួនសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។ ជនដែលប៉ុនប៉ងលោតសម្លាប់ខ្លួនមានឈ្មោះផាន់ សុផារ៉ា អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុខាងលើបើតាមស្ត្រីជាម្ដាយសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថាជនរងគ្រោះខាងបុរសខាងលើធ្លាប់បានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែមួយលើករួចមកហើយ តែដោយសារតែការអង្វររបស់កូនថានឹងសូមចេញមកវិញកែខ្លួនជាមនុស្សល្អទើបក្រុមគ្រួសារបានយកចេញពីមណ្ឌលកែប្រែវិញ ប្រភពព័ត៌មានបានបន្តថា នៅថ្ងៃកើតហេតុម្ដាយបានស្ដីបន្ទោសពីរឿងកូនប្រុសខាងលើបានលួចលុយរបស់ម្ដាយចំនួន១៥០ ដុល្លារយកទៅចាយអស់ ... Read More »

នៅថ្ងៃនេះ ចំនួនអ្នកឆ្លងវីរុស Covid-19 នៅអ៉ីស្រាអែល​បានកើនឡើងដល់ ៤.៨៣១ នាក់

ប្រទេសអ៉ីស្រាអែល៖ ក្រសួងសុខាភិបាលអ៉ីស្រាអែល​ បាន​រាយការណ៍នៅថ្ងៃនេះថា​ ចំនួនអ្នកឆ្លងវីរុស Covid-19 នៅអ៉ីស្រាអែល​បានកើនឡើងដល់ ៤.៨៣១ នាក់។ ប្រភព​ផ្សាយពី IL News បានបញ្ជាក់អោយដឹងថា៖ ក្នុងនោះ​ ៨៣ នាក់​ ... Read More »

មនុស្ស៧នាក់រងរបួសធ្ងន់ ស្រាលដោយសារការបើកបរក្នុងស្ថានភាពងងុយដេក

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ដ ដោយអ្នកបើកបរអាចងងងុយមួយភាំង ក៏រ៉េចង្កូតធ្លាក់ថ្នល់ បណ្តាលឱ្យបុកដើមឈើបង្ករដោយខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង០៩ និង ៤៥នាទី ថ្ងៃអង្គារ០៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ... Read More »

នេប៉ាល់អនុញ្ញាតអោយជនជាតិអាមេរិកជាប់គាំងក្នុងទឹកដីរបស់ខ្លួន ចេញដំណើរតាមជើងយន្តហោះ១គ្រឿង

ប្រទេសនេប៉ាល់​៖ ជើងហោះហើរមួយគ្រឿង​ ត្រូវបានគេរៀបចំឡេីង​ ដើម្បីដឹកជញ្ជូនជនជាតិអាមេរិក ដែលនៅជាប់គាំងចេញពីប្រទេសនេប៉ាល់ នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីរដ្ឋាភិបាល​បានពន្យារពេលបិទនៅទូទាំងប្រទេសមួយ សប្តាហ៍ទៀត​ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ Corona ... Read More »

សេចក្តីជូនដំណឹងអំពីវិធានការរបស់រដ្ឋាភិបាលជប៉ុនចំពោះជនបរទេស និងការកាត់បន្ថយជើងហោះហើររបស់ក្រុមហ៊ុនANA ក្នុងពេលមានការរីករាលដាលកូវីដ១៩

សេចក្តីជូនដំណឹងអំពីវិធានការរបស់រដ្ឋាភិបាលជប៉ុនចំពោះជនបរទេស និងការកាត់បន្ថយជើងហោះហើររបស់ក្រុមហ៊ុនANA ក្នុងពេលមានការរីករាលដាលកូវីដ១៩។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ Read More »

សមត្ថកិច្ចបញ្ជូនខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់២នាក់ ហើយបើកឡានរត់ ទៅតុលាការ

ភ្នំពេញ៖ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ហើយព្យាយាមបើកឡានរត់គេចខ្លួននោះ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៍ចរាចរណ៍ក្រុងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖ នៅព្រឹកថ្ងៃអង្គារ៍ ... Read More »

ជនឆក់ឱកាស៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គម Facebook

ភ្នំពេញ៖ អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គមហ្វេសបុក ដែលសមត្ថកិច្ចតាមបណ្តាខណ្ឌបានធ្វេីការសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានធ្វេីការឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំបទល្មេីសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វេីការណែនាំ ... Read More »

ទូតចិន ប្រគល់ថ្នាំសម្លាប់មេរោគ (40 sprayers and 20 barrels of plane cabin disinfectants )លើយន្តហោះ ដល់ អាកាសចរសុីវលកម្ពុជា

ភ្នំពេញ៖ មិត្តចិននៅតែបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ពិសេសផ្តោតសំខាន់លើការរាលដាល នៃជំងឺវីរុសកូវីដ១៩ នេះ គឺខាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានទទួលថ្នាំបាញ់ ២០ធុង និងឧបករណ៍៤០គ្រឿង សម្រាប់បាញ់សម្លាប់មេរោគ (40 sprayers and 20 ... Read More »

គណកម្មាធិការចំរុះកិច្ចការព្រំដែនសូមប្រកាសទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លឺសតាមការសរសេរបង្ហោះនៅលើអាខោនហ្វេសប៊ុក និងនៅលើគេហទំព័រ ឈ្មោះ William Guang

ភ្នំពេញ៖ គណកម្មាធិការចំរុះកិច្ចការព្រំដែនសូមប្រកាសទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លឺសតាមការសរសេរបង្ហោះនៅលើអាខោនហ្វេសប៊ុក និងនៅលើគេហទំព័រ ឈ្មោះ William Guang កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ ដោយអត្ថាធិប្បាយ និងដាក់ចំណងជើងថា រឿងអីអាផ្ញាធរវៀតណាមមានសិទ្ធិឆ្លងចូលដីខ្មែរ មកហាមឃាត់ ចូលដេញពលរដ្ឋខ្មែរ មិនឲធ្វើស្រែនៅលើដីខ្មែរ? នេះបើយោងតាមសេចក្តីថ្លែងការណ៍ ... Read More »

លោករដ្ឋមន្ត្រីថ្មី ព្រុំ សុខា ប្តេជ្ញាប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក ព្រុំ សុខា ​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលទើបនឹងតែងតាំងថ្មីបានប្តេជ្ញា​ជំរុញអនុវត្តឲ្យបានជោគជ័យនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពទាំង៤ ជាពិសេសកំណែទម្រង់វិស័យសាធារណៈ ដោយប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ។ លោករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធី​​ផ្ទេរនិងប្រកាសចូលកាន់ដំណែងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ... Read More »

អាជ្ញាធររាជធានីភ្នំពេញកំពុងសាងសង់ សួនច្បារថ្មី នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយដែល មានទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេងផងដែរ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ សួនច្បារថ្មី នៅតាមបណ្តោយវិថីភ្នំ ពេញ-ហាណូយ ដែលមានទីធ្លាសំរាប់លំហែកំសាន្ត កន្លែងហាត់ ប្រាណឧបករណ៍ក្មេងលេង ដើមឈើ ដាំស្មៅ បង្គន់សាធា រណៈ ចំណតរថយន្តនិងម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ... Read More »

OnePlus 8 នឹងត្រូវប្រកាសនៅថ្ងៃទី ១៤ ខែមេសា

ក្រុមហ៊ុនOnePlus បានប្រកាសថាត្រកូលនេះនឹងមាន“ ឧបករណ៍ 5G ស៊េរីពេញលេញ” ហើយវានឹងមានស្មាតហ្វូនមួយដែលមាន ទំហំបង្ហាញ ១២០ ហឺតនៅក្នុងជួរដែលកើនឡើងពីអេក្រង់ ៩០ ហឺតដែលត្រូវបានរកឃើញ នៅលើទូរស័ព្ទមួយចំនួនកាលពីឆ្នាំមុន។ ឧបករណ៍សំខាន់ពីរត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នោះគឺ OnePlus 8 ... Read More »

បែកធ្លាយអំពើពុករលួយរបស់លោក សូ ពិសិទ្ធិ រឿងរត់ការធ្វើស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់

  ខេត្តសៀមរាប៖  យោងតាមប្រភពបែកធ្លាយអំពើពុករលួយរបស់លោក សូ ពិសិទ្ធិ មន្រ្ដីរ៉ែថាមពលស្រុកជីក្រែងដែលបានរត់ការសាងសងស្ថានីយ៍ប្រេងឥន្ធនះ របស់លោក សួន បឿន ដែលកំពុងសាងសងគ្មានច្បាប់អនុញាតិដោយមានការឃុបឃឹតពីមន្រ្ដីជំនាញថ្នាក់ខេត្តនិងស្រុក !ការបែកធ្លាយនេះត្រូវបានគេដឹងច្បាស់ថា លោក សូ ពិសិទ្ធិ បានចំណាយលុយបិតបាំងព័ត៏មានមួយចំនួនមិនអោយផ្សព្វផ្សាយនោះទេគឺមានទីតាំងនៅក្បែរផ្លូវជាតិលេខ០៦ក្នុងភូមិថ្នល់កែង ... Read More »

ការធ្វើតេស្តថ្មីនៃ Covid-19 អាចផ្តល់លទ្ធផលក្នុងរយៈពេល៥នាទី

ការធ្វើតេស្តថ្មីCovid-19 ពីក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រអាបូតអាចផ្តល់លទ្ធផលវិជ្ជមានក្នុងរយៈពេល ៥ នាទីហើយវាអាច ដំណើរការបាននៅការិយាល័យវេជ្ជបណ្ឌិត។ ការធ្វើតេស្តនេះត្រូវបានអនុម័តអោយប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកដោយ រដ្ឋបាលចំណីអាហារនិងឱសថកាលពីយប់មិញ។ ការធ្វើតេស្តនេះប្រើនូវអត្តសញ្ញាណប័ណ្ណខ្នាតតូចដែលអាចចល័តបានឥឡូវនេះហើយមិនចាំបាច់ត្រូវបញ្ជូនទៅមន្ទីរពិសោធន៍កណ្តាលដើម្បីធ្វើការវិភាគនោះទេ។ ផ្ទុយទៅវិញវាអាចត្រូវបានធ្វើដោយផ្ទាល់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ឬគ្លីនិកថែទាំបន្ទាន់ដែលអាច កាត់បន្ថយពេលវេលារង់ចាំជាច្រើនថ្ងៃដែលអ្នកជំងឺខ្លះប្រឈមមុខនឹងលទ្ធផលតេស្ត។ គ្រូពេទ្យអាចយក swab ពីច្រមុះឬបំពង់ករបស់អ្នកជំងឺហើយបញ្ចូលវាដោយផ្ទាល់ទៅក្នុងម៉ាស៊ីនហើយមានលទ្ធផលក្នុងរយៈពេល ១៥ នាទី ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ក្រោយពេលមានអ្នកស្លាប់ និងឆ្លងកើនឡើងខ្ពស់អាមេរិក អនុញ្ញាតឲ្យប្រើថ្នាំ ក្លូរ៉ូគីន ព្យាបាលអ្នកជំងឺ

អាមេរិក៖ អ្នកឆ្លងកូវីដ-១៩ នៅអាមេរិក បានកើនឡើងរហូតដល់ទៅ ជាង១៦៣ពាន់នាក់ ស្លាប់ជាង ៣១០០នាក់ និងព្យាបាលជាសះស្បើយ ជាង ៥៦០០នាក់ ផងដែរ។ ប៉ុន្តែការឆ្លងបានកើនឡើងយ៉ាងឆាប់រហ័សបង្កក្តីបារម្ភយ៉ាងខ្លាំង។ ពេលថ្មីៗនេះ ទីប្រឹក្សា របស់លោកប្រធានាធិបតី ... Read More »

ស្ថានទូតកម្ពុជា អំពាវនាវអោយពលរដ្ឋខ្មែរ អនុវត្តឲ្យបានមុឺងម៉ាត់វិធានការណ៍របស់រដ្ឋាភិបាលកូរ៉េដែលបានរឹតបន្តឹងបន្ថែមដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ប្រទេសកូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បន្តចូលរួមអនុវត្តឲ្យបានមុឺងម៉ាត់វិធានការណ៍របស់រដ្ឋាភិបាលកូរ៉េដែលបានរឹតបន្តឹងបន្ថែមដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនិងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០តទៅ។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ៕ដោយ៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ

ភ្នំពេញ៖ យោងាមមាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិ​ឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ... Read More »

មន្ត្រីជំនាញចុះបិទយានដ្ឋានកែច្នៃរថយន្តធំខុសបច្ចេកទេស មិនគោរពកិច្ចសន្យា និងបង្កហានីភ័យដល់អ្នកជិតខាង

  បន្ទាយមានជ័យ ៖ យានដ្ឋានរបស់លោក ឆាយ ឈាន ដែលបម្រើសេវាកែច្នៃជួសជុលរថយន្តធំខុសបច្ចេកទេស មិនគោរពកិច្ចសន្យា និងបង្កហានីភ័យដល់ពលរដ្ឋជិតខាង ធ្វើឲ្យខូចបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានមន្ត្រីជំនាញកំណត់ឲ្យមានជម្រើស២ដើម្បីសម្រេច គឺបើមិនបិទ ក៏ត្រូវប្តូរទីតាំងចេញពីកន្លែងធ្វើសព្វថ្ងៃនេះដែរ។ យានដ្ឋាននេះត្រូវសមត្ថកិច្ចជំនាញចុះបិទឈប់ឲ្យធ្វើអាជីវកម្មកាលពីព្រឹកថ្ងៃចន្ទ ៧កើត ... Read More »

បុគ្គលិកកាស៊ីណូតោមាស ផ្នែកចែកបៀរចងកសម្លាប់ខ្លួន

  ខេត្តព្រះសីហនុ ៖ ​ បុគ្គលិកចែកបៀរនៅកាស៊ីណូតោមាស ត្រូវគេឃើញស្លាប់ ដោយសារចងកនៅក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិកនៃអគារកាស៊ីណូ ដែលមិនបន្សល់ទុកតម្រុយដល់ការស្រាវជ្រាវសមត្ថកិច្ចឡើយ ខណៈមិត្តភក្តិជន​រងគ្រោះថា ជាមនុស្សមានវិបត្តិផ្លូវចិត្ត ។ ករណីនេះកើតឡើង នៅចំណុចអាគារស្នាក់នៅរបស់បុគ្គលិកបន្ទប់លេខ​៦៦០២ ជាន់ទី៦ ក្រុម២ ភូមិ១ ... Read More »

ការប្រកួតបាល់ទាត់បិទអស់ហើយនៅឡើយតែបេឡារ៉ូស

  ខណៈដែលការប្រកួតបាល់ទាត់នៅបណ្តាលប្រទេសក្នុងទ្វីបអឺរ៉ុប និងស្ទើរពាសពេញពិភពលោក ផ្អាក់ការប្រកួតរបស់ខ្លួនដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា កម្មវិធីប្រកួតបាល់ទាត់ក្នុងប្រទេសបេឡារ៉ូនៅតែបន្តធម្មតា។ បើនិយាយពីការប្រកួតបាល់ទាត់បេឡារ៉ូស Premier League  ពុំសូវមានអ្នកណាស្គាល់ឬចាប់អារម្មណ៏ឡើយ នៅក្នុងពេលវេលាធម្មតា ប៉ុន្តែពេលនេះ បេឡារ៉ូគឺជាកន្លែងតែមួយគាត់នៅអឺរ៉ុបដែលមានការប្រកួតបាល់ទាត់ហើយទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងទៅវិញ។ កាលពីសប្តាហ៏មុន មានការប្រកួតចំនួន៦គូរ ហើយក៏មានការប្រកួតធំរវាងក្លិបFC Minskនិង ... Read More »

កីឡាករក្លិបបាល់ទាត់Barcelonaយល់ព្រមកាត់ប្រាក់ខែរបស់ខ្លួនចំនួន៧០%

  កីឡាករបាល់ទាត់ទាំងអស់របស់ក្លិបយក្សអេស្ប៉ាញBarcelonaបានយល់ព្រមកាត់ប្រាក់ខែរបស់ខ្លួន៧០ភាគរយនៅក្នុងពេលដែលមានវិបត្តិនៃការឆ្លងវីរុសកូរ៉ូណាកាន់តែខ្លាំងឡើង ហើយដើម្បីជួយឲ្យបុគ្គលិកផ្សេងៗនៅក្នុងក្លិបបានប្រាក់ខែពេញ។ ខ្សែប្រយុទ្ធអាហ្ស៊ង់ទីនLionel Messi បានថ្លែងថា ការប្រកាស់កាត់ប្រាក់ខែនេះធ្វើឡើងយឺតបន្តិចដោយសារតែពួកគេចង់បានរូបមន្តមួយដែលអាចជួយក្លិបទាំងមូលបាន។ គាត់បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិបថា “មុនពេលមានរឿងជាច្រើនទៀត យើងសូមបញ្ចាក់នៅពេលនេះថា កីឡាករទាំងអស់យល់ព្រមកាត់ប្រាក់ខែរបស់ខ្លួនដោយសារពួកយើងយល់ថាយើងស្ថិតនៅក្នុងស្ថានការណ៏ដ៏លំបាកមួយ។ ក្នុងនាមជាកីឡាករ ពួកយើងនឹងនៅទីនេះដើម្បីជួយដល់ក្លិប។” នៅពេលជាមួយគ្នានេះក្រុមប្រឹក្សាភិបាលរបស់ក្លិបក៏បានយល់ព្រមកាត់បន្ថយប្រាក់ខែរបស់ខ្លួនផងដែរ។ ចំណែកលោក ... Read More »

រថយន្តទំនើប ស្លាកលេខនគរបាលបុកប៉ះ និងរថយន្តដឹកប្រេងPTT បណ្តាលបុរសម្នាក់រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍បានកើតឡើងក្នុងទិសដៅបើកបរបញ្រ្ចាសគ្នា រវាងរថយន្តដឹកប្រេង​ក្រុមហ៊ុនPTT ម៉ាកហុីយ៉ាន់ដាយ ស្លាកលេខ ក.0363.ភព3 នឹងរថយន្តឡិចស៊ីស​400h ពណ៌ស ស្លាកលេខ.នគរបាល2.0513 នៅតាមបណ្តោយផ្លូវទៅកែវផុស ... Read More »

ព្រឹកមិញ! អាវុធហត្ថរកឃើញមធ្យោបាយបំរើបទល្មើស១គ្រឿងទៀត នៅស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងសហការកងរាជអាវុធហត្ថរុករកឃើញ និងបង្រ្កាបរថយន្តម៉ាក រ៉េវ(បាកុង)កែច្នៃ ... Read More »

គិតត្រឹមចុងខែមីនានេះ មានប្រទេស និងដែនដី២០០គត់បានឆ្លងកូវីដ-១៩

ពិភពលោក៖ មកទល់ពេលនេះមិនទាន់មានថ្នាំព្យាបាល កូវីដ-១៩ នៅឡើយទេ ហើយអ្នកឆ្លងនិងស្លាប់ កើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ។ នៅថ្ងៃ ទី៣១ ខែមីនា ប្រទេសចំនួន ២០០ នៅលើពិភពលោក បានឆ្លងកូវីដ-១៩ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

​​ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង ... Read More »

កូវីដ-១៩ ធ្វើឲ្យពលរដ្ឋ អាមេរិក ប្រមាណ ៥០លាននាក់ ត្រូវបាត់បង់ការងាធ្វើ

អាមេរិក៖ ស្ថានភាពកូវីដ-១៩ កំពុងតែរាលដាលយ៉ាងខ្លាំង នៅក្នុងទឹកដីអាមេរិក  ប៉ះពាល់យ៉ាងខ្លាំងដលសេដ្ឋកិច្ច អាមេរិក ។ ក្រុមហ៊ុនរោងចក្រជាច្រើនត្រូវបានបិទទ្វារ ។ តាមការលើកឡើងរបស់ ក្រុមអ្នកសេដ្ឋវិទូ បានព្យាករណ៍ថា ចំនួន អ្នកអត់ការងារធ្វើ នៅទូទាំងសហរដ្ឋអាមេរិក ... Read More »

នគរបាលអនុវត្តបណ្ដឹងបុរសសង្ស័យប្រើកណ្ដាប់ដៃ លើគូរទំនាស់

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្តិ៍រដ្ឋបាលអន្លង់រាប សហការឃាត់ខ្លួនបុរសសង្ស័យប្រើប្រាស់កណ្ដាប់ដៃលើគូរទំនាស់ នៅគ្រាដែលទំនាស់ពាក្យសម្ដីក្បែរខាងគ្នា ។  ករណីទំនាស់ពាក្យសម្ដីឈានដល់ដាល់គ្នាខាងលើ បានកើតឡើងនារសៀល ថ្ងៃច័ន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន​ប្រឈមបញ្ហា រកកន្លែងចតយន្តហោះគ្មាន

  តម្លៃនៃការចតនៅក្នុងអាកាសយានដ្ឋានថ្លៃ​ ហើយយន្តហោះមិនអាចហោះហើរ បានទៀតដោយសារតែមិនមានអ្នកដំណើរហើយ ប្រទេសជាច្រើន​បានសម្រេចបិទ​ព្រំដែនអាកាស ធ្វើឲ្យយន្តហោះទាំងអស់ត្រូវចតនៅអាកាសយានដ្ឋាន ។ សារព័ត៌មាន​CNN​បានផ្សាយថា កូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុនអាកាសចរណ៍​​ មិនអាចហោះហើរបានឲ្យ​គ្មានកន្លែងចតទៀតផង ។ យន្តហោះខ្លាំងត្រូវអូសទៅចតនៅលើវាលស្មៅក្នុងអាកាសយានដ្ឋាន​។ តម្លៃសម្រាប់ចតយន្តហោះ នៅអាកាសយានដ្ឋាន ... Read More »

ទាហានអាមេរិកជាង​១ពាន់នាក់ឆ្លងកូវីដ-១៩​ និងស្លាប់ម្នាក់

  កម្លាំងទាហានអាមេរិក ប្រមាណជាង​១ពាន់នាក់បានឆ្លងកូវីដ-១៩ ហើយពេលនេះមានទាហានស្លាប់ដោយសារកូវីដ-១៩​ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាល់កាន់តែខ្លាំងដល់កម្លាំងទាហាន ប៉ះពាល់ដល់សកម្មភាពយោធានៅលើពិភពលោក​។ សារព័ត៌មាន​​ Sputnik ​បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា មានទាហានអាមេរិក​ម្នាក់បានស្លាប់​ ដោយសារកូវីដ-១៩។ យោងតាមការប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់ថា កងកម្លាំង​ឆ្មាំ​ជាតិ​ម្នាក់ ​នៅ​ញូវចេស៊ី ... Read More »